Bill Crowder

You are here:
ភ្ញៀវដែលមិនបានអញ្ជើញ

ថ្មីៗនេះ កូនប្រុស និងកូនប្រសាររបស់ខ្ញុំ បានទូរស័ព្ទមកប្រាប់ខ្ញុំថា កាលពីពេលយប់ មានសត្វប្រជៀវពីរក្បាល ចូលផ្ទះពួកគេ។ ខ្ញុំដឹងថា សត្វប្រជៀវជាផ្នែកមួយដ៏សំខាន់ ក្នុងប្រព័ន្ធអេកូឡូហ្ស៊ី តែពួកវាមិនមែនជាសត្វដែលខ្ញុំចូលចិត្ត ក្នុងចំណោមស្នាព្រះហស្តទាំងឡាយរបស់ព្រះ ជាពិសេស នៅពេលដែលពួកវាហើរចូលក្នុងផ្ទះខ្ញុំ។ ប៉ុន្តែ ខ្ញុំនិងភរិយាខ្ញុំបានអរព្រះគុណព្រះ ដែលយើងអាចទៅផ្ទះកូនយើង ដើម្បីជួយដេញសត្វប្រជៀវ។ ហើយបានជួយបិទប្រហោងតាមជញ្ជាំងផ្ទះ ព្រោះសត្វប្រជៀវ ប្រហែលជាអាចចូលក្នុងផ្ទះពួកគេ តាមប្រហោងនោះ ក្នុងនាមជាភ្ញៀវដែលមិនបានអញ្ជើញ។ សេចក្តីទុក្ខក៏ជាភ្ញៀវដែលមិនបានអញ្ជើញផងដែរ ដែលចេះតែវាយលុកចូលក្នុងជីវិតយើង។ ពេលយើងមានទុក្ខលំបាក យើងងាយនឹងមានចិត្តតក់ស្លត់ ឬអស់សង្ឃឹម។ ប៉ុន្តែ ស្ថានភាពដ៏ពិបាកទាំងនេះ អាចជាឧបករណ៍ ដែលព្រះវរបិតានៃយើង បានប្រើដើម្បីធ្វើឲ្យយើងផ្លាស់ប្រែ ឲ្យមានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ។ ហេតុនេះហើយ បានជាសាវ័កយ៉ាកុបបានសរសេរថា “បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន ចូរទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ”(យ៉ាកុប ១:២-៤)។ ពេលយើងមានទុក្ខព្រួយ ឬការឈឺចាប់ យើងមិនត្រេកអរសប្បាយទេ។ ប៉ុន្តែ ពេលដែលទុក្ខព្រួយ ដែលជាភ្ញៀវដែលមិនបានអញ្ជើញទាំងនោះ បានមកដល់ យើងអាចមើលទៅព្រះហស្តព្រះ…

Read article
ការបកស្រាយដ៏អាថ៌កំបាំង

វិមានប្រវត្តិសាស្ត្រស្ទោនហេញ ត្រូវបានគេសង់ឡើង ដោយប្រើបង្គោលថ្មយក្សបញ្ឈរក្បែរគ្នាជារង្វង់មូល និងស្ថិតក្នុងចំណោមកន្លែងដែលទាក់ទាញទេសចរណ៍ខ្លាំងបំផុត ក្នុងប្រទេសអង់គ្លេស។ វិមានដែលធ្វើពីផ្ទាំងថ្មក្រានីតដ៏ធំៗទាំងនេះ ក៏មានអាថ៌កំបាំងជាច្រើនផងដែរ។ ជារៀងរាល់ឆ្នាំ មនុស្សម្នាបានធ្វើដំណើរទៅមើលវិមានស្ទោនហេញ ដោយការងឿងឆ្ងល់ថា : តើគេសង់វាធ្វើអ្វី? តើនរណាដែលបានសាងសង់វិមាន ដែលជាស្នាដៃវិស្វកម្មដ៏អស្ចារ្យនេះ? ហើយអ្វីដែលយើងឆ្ងល់ជាងគេនោះគឺ តើគេបានសង់វាឡើងដោយរបៀបណា? ប៉ុន្តែ ភ្ញៀវទេសចរណ៍ទាំងឡាយ   គ្រាន់តែបានទៅទស្សនា  ហើយចាកចេញទៅវិញ  ដោយមិនបានទទួលចម្លើយ ពីបណ្តុំផ្ទាំងថ្មដែលមិនចេះនិយាយនោះដដែល។ ដូចនេះ អាថ៌កំបាំង គឺនៅតែជាអាថ៌កំបាំង។ ព្រះគម្ពីរបរិសុទ្ធក៏បានចែងអំពីអាថ៌កំបាំង ដែលកាន់តែអស្ចារ្យជាងនេះទៀត គឺអាថ៌កំបាំងនៃការដែលព្រះទ្រង់យាងមករស់នៅ ជាមនុស្ស ក្នុងចំណោមយើង។ សាវ័កប៉ុលបានសរសេរ ក្នុងបទគម្ពីរ ១ធីម៉ូថេ ៣:១៦ ថា “ពិតប្រាកដជាសេចក្តីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់   មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដ៏ទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយ៍នេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ”។ ការបកស្រាយដ៏ខ្លីអំពីដំណើរជីវិតរបស់ព្រះគ្រីស្ទ ដែលជាអាថ៌កំបាំងនៃភាពជាព្រះរបស់ទ្រង់ ក្នុងបទគម្ពីរនេះ គឺពិតជាគួរឲ្យកត់សំគាល់ណាស់។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុដែលព្រះអាទិករនៃចក្រវាល បានយាងមករស់នៅ និងសុគត ដើម្បីស្នាព្រះហស្តរបស់ទ្រង់ មិនមែនជារឿងអាថ៌កំបាំងឡើយ។ គឺដូចមានសេចក្តីចែងថា “តែឯព្រះទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់…

Read article
ចង់បានអ្នកជួយសង្រ្គោះ

ពេលដែលខ្សែភាពយន្តរឿងស៊ូពើរមែន ត្រូវបានគេចាប់ផ្តើមចាក់ផ្សាយនៅតាមរោងកុន ក្នុងឆ្នាំ២០១៣ ភាពរំជើបរំជួលបានកើតមាន ក្នុងពិភពខ្សែភាពយន្ត។ ខ្សែភាពយន្តវិទ្យាសាស្រ្តបែបប្រឌិតមួយនេះ បានប្រើបច្ចេកទេសកាត់ត និងមានឆាកប្រយុទ្ធដែលធ្វើឲ្យគេមើលមិនព្រិចភ្នែក ហើយបានទាក់ទាញទស្សនិកជនរាប់លាននាក់ ចូលទស្សនាតាមរោងកុន នៅទូទាំងពិភពលោក។ អ្នកខ្លះនិយាយថា ខ្សែភាពយន្តនេះមានភាពទាក់ទាញខ្លាំង ដោយសារបច្ចេកវិទ្យាដ៏អស្ចារ្យ តែអ្នកខ្លះទៀតបានយល់ថា សាច់រឿងបែបទេវកថារបស់ស៊ូពើមែន ជាកក្តាទាក់ទាញ ដែលបានបណ្តាលចិត្តមនុស្សរាប់លាននាក់ឲ្យចង់ទស្សនា។ ប៉ុន្តែ កញ្ញាអែមមី អ័ដាំមស៍(Amy Adams) ដែលជាតួឯកស្រីក្នុងរឿងនោះមានទស្សនៈផ្សេងពីនេះ។ គាត់បានមានប្រសាសន៍ថា បានជាមនុស្សជាច្រើនឲ្យចង់ទស្សនារឿងនេះ គឺដោយសារមនុស្សជាទូទៅមានចិត្តស្រេកឃ្លាន ចង់ឲ្យមានអ្នកមកជួយសង្រ្គោះខ្លួន ឲ្យរួចពីគ្រោះភ័យទាំងឡាយដែលបង្ករដោយមនុស្ស។ ជាការពិតណាស់ មនុស្សយើងពិតជាចង់ឲ្យមានអ្នកជួយសង្រ្គោះខ្លួនមែន ពេលដែលខ្លួនមានគ្រោះភ័យ។ ហើយអ្នកដែលមកជួយសង្រ្គោះមនុស្សនោះ គឺបានមកចាប់កំណើតក្នុងលោកិយនេះហើយ ទ្រង់មានព្រះនាមយេស៊ូវ។ មុនពេលព្រះយេស៊ូវប្រសូត្រជាមនុស្ស មានការប្រកាសជាច្រើន អំពីការប្រសូត្ររបស់ទ្រង់។ គឺដូចដែលទេវតាបានមានបន្ទូលទៅកាន់លោកយ៉ូសែបថា “នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។ ព្រះយេស៊ូវបានយាងមក ដើម្បីសង្រ្គោះយើងឲ្យរួចពីបាប និងរួចពីអាត្មាខ្លួនឯង។ ព្រះនាមទ្រង់មានន័យថា “ព្រះសង្រ្គោះ” ហើយបេសកកម្មរបស់ទ្រង់ គឺដើម្បីប្រទានសេចក្តីសង្រ្គោះដល់យើង។ មានតែព្រះយេស៊ូវទេ ដែលអាចបំពេញចិត្តមនុស្ស ដែលស្រេកឃ្លានចង់បានអ្នកជួយសង្រ្គោះខ្លួន។-Bill Crowder

Read article
ការជម្នះការរំខាន

ជារៀងរាល់ថ្ងៃ ខ្ញុំបានធ្វើដំណើរទៅកន្លែងធ្វើការ ហើយត្រឡប់មកវិញ តាមផ្លូវធំមួយ  ហើយជារៀងរាល់ថ្ងៃ ខ្ញុំក៏បានឃើញអ្នកបើកបរជាច្រើនកំពុងតែបើកបររថយន្ត ដោយមិនបានផ្តោតអារម្មណ៍ទៅលើការបើកបរ។ តាមធម្មតា ពួកគេបើកឡានបណ្តើរ និយាយទូរស័ព្ទ ឬផ្ញើសារតាមទូរស័ព្ទបណ្តើរ ប៉ុន្តែ ខ្ញុំក៏បានឃើញគេអានការសែត ផាត់មុខ ឬញាំអាហារ ពេលកំពុងបើកបរក្នុងល្បឿនប្រហែល ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង! ក្នុងស្ថានភាពខ្លះ  ការបែកអារម្មណ៍ នៅក្នុងការធ្វើអ្វីមួយ គឺមានរយៈពេលខ្លី មិននាំឲ្យមានគ្រោះថ្នាក់ ដល់ខ្លួនឯង និងអ្នកដទៃទេ។ ប៉ុន្តែ ការមិនបានផ្តោតអារម្មណ៍ ក្នុងពេលបើកបរ អាចនាំឲ្យគ្រោះថ្នាកដល់ជីវិតខ្លួនឯង ឬទាំងអ្នកដទៃផង។ ជួនកាល ការមិនបានផ្តោតអារម្មណ៍អាចជាបញ្ហា ដែលកើតមានក្នុងទំនាក់ទំនង រវាងយើងនិងព្រះ។ តាមពិត នាងម៉ាថា ដែលជាមិត្តសំឡាញ់របស់ព្រះយេស៊ូវ ក៏ធ្លាប់មានបញ្ហានេះផងដែរ។ មានពេលមួយ ព្រះយេស៊ូវបានយាងមកផ្ទះរបស់នាង ហើយនាងក៏មិនបានផ្តោតអារម្មណ៍ទៅលើការបង្រៀនរបស់ទ្រង់ទេ ព្រោះនាង “មានការរវល់ជាច្រើន” នៅក្នុងការរៀបចំម្ហូបអាហារថ្វាយទ្រង់(លូកា ១០:៤០)។ ពេលដែលនាងមានការរអ៊ូរទាំថា នាងម៉ារាដែលជាប្អូនស្រី មិនបានជួយនាង(មកពីនាងម៉ារាកំពុងផ្តោតចិត្ត ទៅលើព្រះគ្រីស្ទ និងទៅលើការបង្រៀនរបស់ទ្រង់) ព្រះយេស៊ូវក៏បានប្រាប់នាងម៉ាថាថា “ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ។ មានសេចក្តីតែ១ទេ ដែលសំរាប់ត្រូវការ…

Read article
ការសង់ស្ពាន

រឿង “បុណ្យខួបគំរប់មួយរយឆ្នាំ” ដែលលោកចេមស៍ មីឆិនន័រ(James Micheners)បាននិពន្ធ ជារឿងប្រឌិត ដែលនិយាយអំពីប្រវត្តិសាស្ត្រ និងការតាំងទីលំនៅរបស់ជនជាតិអាមេរិក នៅតំបន់ខាងលិចនៃសហរដ្ឋអាមេរិក នៅសម័យមុន។ លោកមីឆិនន័រ បានស្តាប់រឿងរបស់លោកប៉ាសគីនែល(Pasquinel) ជាអ្នកជំនួញជនជាតិកាណាដា ដើមកំណើតបារាំង ដែលបានឃើញព្រឹត្តិការណ៍ផ្សេងៗផ្ទាល់ភ្នែក ហើយលោកមីឆិនន័រក៏បាននិពន្ធរឿងប្រឌិតមួយនេះឡើង ដោយផ្សាភ្ជាប់សាច់រឿងអារ៉ាប៉ាហូ នៃតំបន់មហាវាលទំនាបនៅអាមេរិក ជាមួយនឹងសហគមន៍សង់ លូអ៊ីសរបស់ជនជាតិអឺរ៉ុប។ គាត់ក៏បានធ្វើជាស្ពាន ដែលភ្ជាប់ទំនាក់ទំនងរវាងពិភពនៃអ្នករស់នៅទីក្រុង ដែលកំពុងមានការដុះដាល ជាមួយនឹងពិភពនៃអ្នកដែលកំពុងរស់នៅ ក្នុងវាលទំនាប។ អ្នកដើរតាមព្រះគ្រីស្ទក៏មានឱកាសតភ្ជាប់ពិភពពីរខុសគ្នា  គឺពិភពនៃអ្នកដែលស្គាល់ និងដើរតាមព្រះយេស៊ូវ និងពិភពនៃអ្នកដែលមិនស្គាល់ទ្រង់។ ជាក់ស្តែងពួកជំនុំដំបូង នៅក្រុងថែស្សាឡូនិចបានសង់ស្ពានតភ្ជាប់ ពិភពនៃអ្នកជឿព្រះ ជាមួយនឹងពិភពនៃអ្នកមិនជឿព្រះដែលមានវប្បធម៌ថ្វាយបង្គំរូបព្រះ បានជាសាវ័កប៉ុលមានប្រសាសន៍ទៅកាន់ពួកគេថា “ដ្បិតព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺរហូតដល់គ្រប់ទាំងកន្លែង ដែលឮនិយាយពីសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះថែមទៀតផង បានជាមិនចាំបាច់ឲ្យយើងខ្ញុំនិយាយអ្វីទៀតទេ”(១ថែស្សាឡូនិច ១:៨)។ ពួកគេបានសង់ស្ពាន ដោយប្រើគ្រឿងផ្សំពីរយ៉ាង គឺ “ព្រះបន្ទូលព្រះអម្ចាស់” និងគំរូនៃសេចក្តីជំនឿរបស់ពួកគេ។ គេគ្រប់គ្នាបានដឹងថា ពួកគេបានងាកចេញពីការថ្វាយបង្គំរូបព្រះ ហើយបែរទៅរកព្រះវិញ ដើម្បីបម្រើព្រះដ៏ពិត ដែលមានព្រះជន្មរស់(ខ.៩)។ ពេលដែលយើងនាំមនុស្សនៅក្បែរយើងឲ្យស្គាល់ព្រះ តាមរយៈព្រះបន្ទូល និងទីបន្ទាល់នៃជីវិតយើង នោះគឺមានន័យថា យើងបានសង់ស្ពានតភ្ជាប់ជាមួយនឹងអ្នកដែលមិនទាន់ស្គាល់សេចក្តីស្រឡាញ់នៃព្រះគ្រីស្ទ។-Bill…

Read article
នរណាជាចៅហ្វាយ?

ថ្ងៃមួយ ភរិយាខ្ញុំបានទៅមើលចៅប្រុសពីរនាក់ នៅផ្ទះរបស់ពួកគេ។ ចៅទាំងពីរក៏បានចាប់ផ្តើមឈ្លោះគ្នា ដណ្តើមគ្រឿងលេងមួយ។ ភ្លាមៗនោះ នេធិន(Nathan) ដែលជាកូនប្អូន មានអាយុ៣ឆ្នាំក៏បានបង្គាប់ខាំមេរ៉ុន(Cameron)  ដែលជាបងប្រុស  ឲ្យចូលទៅបន្ទប់របស់ខ្លួនទាំងបង្ខំ។ ខាំមេរ៉ុន ក៏ចាប់ផ្តើមដើរតម្រង់ទៅរកបន្ទប់របស់ខ្លួន ទាំងទឹកមុខស្រង៉ូតស្រង៉ាត់។ ពេលនោះ ភរិយារបស់ខ្ញុំក៏បានប្រាប់ខាំមេរ៉ុនថា “ខាំមេរ៉ុន ចៅមិនចាំបាច់ត្រូវចូលក្នុងបន្ទប់របស់ចៅទេ នេធិន(Nathan) មិនមែនជាចៅហ្វាយរបស់ចៅទេ!” ពេលខាំមេរ៉ុនដឹងថា នេធិនមិនមែនជាចៅហ្វាយរបស់ខ្លួនទេ គាត់ក៏ញញឹម រួចអង្គុយចុះ ហើយបន្តលេងទៀត។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា មនុស្សម្នាក់ៗមានភាពទន់ខ្សោយ ដែលងាយនឹងស្ថិតនៅក្រោម ការគ្រប់គ្រងរបស់អំពើបាប។ អំពើបាបតែងតែគំរាមកំហែងចង់គ្រប់គ្រងចិត្ត និងគំនិតយើង ហើយព្យាយាមធ្វើឲ្យយើងបាត់បង់ក្តីអំណរ ក្នុងការប្រកបជាមួយព្រះសង្រ្គោះរបស់យើង។ ប៉ុន្តែ តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញ របស់ព្រះគ្រីស្ទ យើងអាចមានជ័យជម្នះលើអំពើបាប។ អំពើបាបគ្មានអំណាចមកលើយើងទៀតទេ។ ហេតុនេះហើយ បានជាសាវ័កប៉ុលបានមានប្រសាសន៍ថា “បាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ”(រ៉ូម ៦:១៤)។ ទោះយើងមានភាពប្រេះបែកក៏ដោយ ក៏ព្រះគុណព្រះគ្រីស្ទនៅតែជួយឲ្យយើងរស់នៅ តាមរបៀបដែលគាប់ព្រះទ័យព្រះ ហើយបង្ហាញដល់លោកិយ ឲ្យស្គាល់អំណាចរបស់ទ្រង់ ដែលអាចធ្វើឲ្យមនុស្សមានជីវិតផ្លាស់ប្រែ។ អំពើបាបមិនមែនជាចៅហ្វារបស់យើងទៀតទេ។ សព្វថ្ងៃនេះ យើងកំពុងរស់នៅក្នុងគ្រាព្រះគុណ និងក្នុងព្រះវត្តមាននៃព្រះយេស៊ូវ។…

Read article
ការមើលឃើញដ៏អស្ចារ្យ

នៅក្នុងគេហទំព័រចំណេះដឹងវិទ្យាសាស្រ្ត livescience.com មានអត្ថបទមួយ ដែលធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ គេសរសេរថា “បើអ្នកឈរនៅលើកំពូលភ្នំ ពេលយប់ងងឹត មើលទៅឲ្យឆ្ងាយខុសពីធម្មតា អ្នកអាចមើលឃើញពន្លឺភ្លើង ស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ។ នៅពេលយប់ងងឹត អ្នកថែមទាំងអាចមើលឃើញពន្លឺភ្លើងទៀនមួយដើម កំពុងបញ្ចេញពន្លឺភ្លឹបភ្លែតៗ នៅចម្ងាយ៤៨គីឡូម៉ែត្រ”។ អ្នកមិនចាំបាច់ប្រើកែវយឺត ឬឧបករណ៍សម្រាប់មើលពេលយប់ឡើយ ព្រោះភ្នែកមនុស្សត្រូវបានព្រះរចនាមកយ៉ាងពិសេស សម្រាប់ឲ្យអាចមើលឃើញពន្លឺ នៅកន្លែងឆ្ងាយៗបានច្បាស់ ពេលយប់ងងឹត។ ការនេះបានរំឭកយើង អំពីព្រះអាទិករដ៏អស្ចារ្យរបស់យើង ដែលមិនគ្រាន់តែបានរចនាភ្នែកមនុស្សមកប៉ុណ្ណោះទេ តែថែមទាំងបានរចនាភាពលម្អិតគ្រប់យ៉ាង ដែលផ្សំគ្នាមកបង្កើតជាចក្រវាលដ៏ធំគ្មានព្រំដែន។ ហើយព្រះទ្រង់បានបង្កើតយើងមក ឲ្យមានរូបភាពដូចទ្រង់ គឺពិសេសជាងស្នាព្រះហស្តផ្សេងទៀត(លោកុប្បត្តិ ១:២៦)។ ការដែលយើងមានរូបភាពដូចទ្រង់ គឺមានន័យថា យើងមិនគ្រាន់តែអាចមានសមត្ថភាពមើលឃើញប៉ុណ្ណោះទេ តែថែមទាំងអាចមានទំនាក់ទំនងជាមួយទ្រង់ទៀតផង។ យើងអាចប្រកាសឡើង តាមស្តេចដាវីឌថា “ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ”(ទំនុកដំកើង ១៣៩:១៤)។ ព្រះទ្រង់មិនគ្រាន់តែបានប្រទានភ្នែក សម្រាប់ឲ្យយើងមើលប៉ុណ្ណោះទេ តែទ្រង់ថែមទាំងបានបង្កើតយើងមក ដើម្បីឲ្យយើងបានឃើញព្រះគ្រីស្ទ នៅថ្ងៃណាមួយ!-Bill Crowder

Read article
ការថ្វាយបន្ទុកដល់ព្រះ

ពេលដែលកូនស្រីរបស់ខ្ញុំ និងគូដណ្តឹងរបស់នាងចាប់ផ្តើមទទួលអំណោយ សម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេ ពួកគេមានក្តីសោមនស្សរីករាយណាស់។ ក្នុងចំណោមអំណោយទាំងនោះ ពួកគេទទួលបានកៅអីវែងមួយ ដែលមានថតនៅខាងក្រោមដូចទូរ ហើយខ្ញុំក៏បានស្ម័គ្រចិត្តជួយដំឡើងកៅអីវែងនោះ ឲ្យពួកគេ ព្រោះពួកគេមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ នៅក្នុងការរៀបចំសម្រាប់ពិធីមង្គលការ។ ការដំឡើងនេះមានភាពងាយស្រួល ជាងការរំពឹងទុកទៅទៀត ទោះជាវាបានចំណាយពេលពីរបីម៉ោងក៏ដោយ។ គ្រឿងឈើទាំងអស់សម្រាប់ផ្គុំចូលគ្នា សុទ្ធតែត្រូវបានគេកាត់តម្រឹម និងស្វានឲ្យមានរន្ធរួចជាស្រេច ហើយគ្រឿងសម្រាប់ដំឡើងចូលគ្នាក៏គេបានដាក់មកជាមួយផងដែរ។ ម្យ៉ាងទៀត ការណែនាំអំពីរបៀបដំឡើងកៅអីនោះ ក៏មានភាពងាយស្រួលអនុវត្តតាមផងដែរ។ ប៉ុន្តែ គួរឲ្យស្តាយណាស់ ការរស់នៅរបស់យើង កម្រមានភាពងាយស្រួលដូចនេះណាស់។ យើងមិនបានកើតមក ដោយយកក្បួនដ៏សាមញ្ញមកតាមខ្លួន សម្រាប់រស់នៅឲ្យមានភាពងាយស្រួល ហើយយើងក៏មិនអាចបង្កើតក្បួន សម្រាប់រស់នៅ ដោយខ្លួនឯងបានដែរ។ យើងជួបប្រទះនឹងស្ថានភាព ដោយមិនដឹងច្បាស់ថា ខ្លួនឯងកំពុងជួបបញ្ហាអ្វី ហើយក៏មិនដឹងថា ត្រូវដកខ្លួនចេញឲ្យរួចដោយរបៀបណា។ យើងងាយនឹងទាល់ច្រក ក្នុងពេលដ៏ពិបាកបែបនោះ។ ប៉ុន្តែ យើងមិនចាំបាច់ត្រូវទទួលបន្ទុកនោះ តែម្នាក់ឯងទេ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងថ្វាយបន្ទុកទាំងនោះ ដល់ទ្រង់។ គឺដូចដែលទ្រង់មានបន្ទូលថា “កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត…

Read article
អ្វីដែលសំខាន់បំផុត

ពេលដែលកូនៗរបស់ខ្ញុំ កំពុងរស់នៅជុំគ្នាជាមួយខ្ញុំ    យើងមានប្រពៃណីប្រារព្ធបុណ្យណូអែល នៅពេលព្រឹកដ៏មានន័យបំផុត។ ប្រពៃណីនោះគឺសាមញ្ញទេ។ ក្រុមគ្រួសាររបស់ខ្ញុំបានមកជួបជុំគ្នា នៅជុំវិញដើមណូអែល ហើយខណៈពេលយើងចែកអំណោយឲ្យគ្នាទៅវិញទៅមក  យើងក៏បានអានរឿងបុណ្យណូអែលជាមួយគ្នា។ យើងគួរចាំថា មូលហេតុដែលយើងឲ្យអំណោយគ្នាទៅវិញទៅមក នៅថ្ងៃបុណ្យណូអែល គឺមិនមែនដោយសារពួកហោរា ដែលបានយកអំណោយមកថ្វាយព្រះឱរសយេស៊ូវនោះទេ។ តាមពិត អំណោយនៃក្តីស្រឡាញ់ដែលយើងឲ្យគ្នាទៅវិញទៅមក គឺជាការឆ្លុះបញ្ចាំងអំពីអំណោយដ៏អស្ចារ្យបំផុត   នៃក្តីស្រឡាញ់ដែលព្រះបានប្រទានមកយើងរាល់គ្នា។ ពេលដែលពួកជំនុំមានការសម្តែងរឿងបុណ្យណូអែល  ដែលនិយាយអំពីពួកទេវតា ពួកអ្នកគង្វាល និងស្នូកសត្វ យើងគួរនឹកចាំថា កិច្ចការដ៏ច្រើនសន្ធឹកដែលព្រះបានធ្វើសម្រាប់យើង នៅយប់បុណ្យណូអែលដំបូងបំផុត គឺមានពេញដោយសេចក្តីស្រឡាញ់ដ៏លើសលប់ គឺមានន័យជាងសេចក្តីស្រឡាញ់ដែលយើងបង្ហាញចំពោះគ្នាទៅវិញទៅមក។ គ្មានអ្វីអាចប្រៀបផ្ទឹមនឹងអំណោយដែលព្រះបានប្រទានយើង ក្នុងព្រះរាជបុត្រាព្រះអង្គ គឺដូចដែលសាវ័កប៉ុលបានរៀបរាប់ នៅក្នុងសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងកូរិនថូសថា “អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន”(២កូរិនថូស ៩:១៥)។ ជាការពិតណាស់ ព្រះទ្រង់បានស្ម័គ្រព្រះទ័យចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យមកសង្រ្គោះយើង ដែលជាអំណោយដែលមានន័យ លើសពាក្យដែលយើងអាចពិពណ៌នាបាន។ យើងត្រូវអបអរអំណោយនេះ នៅថ្ងៃបុណ្យណូអែល ដ្បិតអ្វីដែលសំខាន់បំផុតនោះ គឺព្រះគ្រីស្ទ។-Bill Crowder

Read article
ពិធីបុណ្យណូអែលនៅប្រទេសអ៊ុយក្រែន

ប្រជាជននៅប្រទេសអ៊ុយក្រែន បានរាប់បញ្ចូលធាតុផ្សំដ៏អស្ចារ្យជាច្រើន នៅក្នុងការប្រារព្ធពិធីបុណ្យណូអែល។ ជួនកាល ពួកគេបានយកចំប៊ើង មកតម្រៀបនៅលើតុអាហារពេលល្ងាច ដើម្បីរំឭកអំពីស្នូកសត្វ ដែលព្រះយេស៊ូវបានផ្ទុំ នៅភូមិបេថ្លេហិម។ ការប្រារព្ធធ្វើមួយទៀត បានរំឭកអំពីព្រឹត្តិការណ៍ជាច្រើន ដែលបានកើតឡើង នៅពេលយប់ដែលព្រះសង្រ្គោះបានយាងចុះមកយកកំណើតក្នុងលោកិយ។  បន្ទាប់ពីការអធិស្ឋានសម្រាប់ពិធីបុណ្យណូអែល ត្រូវបានធ្វើឡើងហើយ  បុរសជាឪពុកនៃគ្រួសារក៏បានពោលឡើងថា   “ព្រះគ្រីស្ទបានប្រសូត្រហើយ!” ហើយក្រុមគ្រួសារក៏បានឆ្លើយតបថា “ចូរយើងថ្វាយសិរីល្អដល់ព្រះអង្គ!” ពាក្យពេចន៍ដែលគេបានពោលឡើងនេះ បាននាំឲ្យខ្ញុំនឹកចាំ អំពីទិដ្ឋភាពនៃទេវតា ដែលនៅលើមេឃ នៅភូមិបេថ្លេហិម នៅពេលយប់ដែលព្រះគ្រីស្ទបានប្រសូត្រ។ យប់នោះ ទេវតានៃព្រះអម្ចាស់បានប្រកាសថា “ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់”(លូកា ២:១១)។ ពួកទេវតាក៏បានបន្ទរថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។ នេះជាពាក្យពេចន៍ដ៏មានន័យ សម្រាប់រដូវកាលដ៏អស្ចារ្យប្រចាំឆ្នាំនីមួយៗ។ ព្រះសង្រ្គោះបានយាងមកហើយ ដើម្បីនាំការអត់ទោសបាប និងក្តីសង្ឃឹម ហើយព្រះអង្គសក្តិសមនឹងទទួលការថ្វាយបង្គំ ពីយើងរាល់គ្នា។ សូមឲ្យអស់អ្នក ដែលបានស្គាល់ភាពអស្ចារ្យនៃជីវិតអស់កល្បជានិច្ច ចូលរួមជាមួយពួកទេវតា ដោយប្រកាសឡើងថា “សូមថ្វាយសិរីល្អដល់ព្រះដ៏ខ្ពស់បំផុត”។-Bill Crowder

Read article