Bill Crowder

You are here:
គំរូនៃការបន្ទាបខ្លួន

ក្នុង​អំឡុ​ងពេ​ល​រ​ដូ​វ​កា​ល នៃ​ពិ​ធី​បុ​ណ្យព្រះ​គ្រីស្ទមា​ន​ព្រះជន្មរស់​ឡើ​ង​វិ​ញ ខ្ញុំ​បាន​ទៅចូ​លរួ​ម​កម្ម​វិធី​ថ្វាយបង្គំ​រប​ស់​ព្រះវិហារ​មួ​យកន្លែ​ង ជាមួ​យភ​រិ​យាខ្ញុំ​ ​ដែល​នៅទី​នោះ​ អ្នកចូ​ល​រួម​ទាំ​ង​ឡាយ​អនុវ​ត្ត​តាម​គំ​រូ ​ដែល​ព្រះ​យេស៊ូ​វ ​និង​ពួក​សា​វ័ក​បា​ន​ធ្វើនៅ​ពេ​ល​យប់​ មុន​ពេល​គេ​យក​ព្រះ​អង្គ​ទៅឆ្កាង​។ ក្នុង​កម្ម​វិ​ធីថ្វា​យ​ប​ង្គំនៅ​ថ្ងៃនោះ​ ​មានក​ម្ម​វិធី​លៀង​ជើ​ង ដែ​លនៅ​ក្នុ​ងនោះ​ ​បុគ្គលិ​ក​ព្រះ​វិហារ​បានលា​ង​ជើង​ឲ្យ​អ្ន​ក​ស្ម័គ្រចិ​ត្ត​មួ​យចំ​នួ​ន ដែល​បម្រើ​ការ​ក្នុង​ពួក​ជំ​នុំ​។ ខណៈ​ពេល​ដែលខ្ញុំ​កំពុង​មើល​គេធ្វើ​ក​ម្ម​វិធី​នោះ​ ខ្ញុំ​ក៏​បា​ន​សួរ​ខ្លួន​ឯ​ង​ថា​ សព្វ​ថ្ងៃនេះ​ តើកា​រ​លា​ងជើ​ងឲ្យ​អ្ន​កដ​ទៃ  និ​ងកា​រ​ឲ្យ​គេលាងជើ​ង​យើ​ង​  មួ​យ​​​ណាមា​​​ន​កា​​រ​​ប​​ន្ទា​ប​​ខ្លួ​ន​​ជា​ង?  អ្នក​ដែល​កំពុង​ប​ម្រើគេ​  និងអ្ន​កដែ​លគេ​ប​ម្រើ​ កំពុ​ង​តែប​ង្ហា​ញ​នូវ​អ​ត្ថន័យ​នៃ​ការ​បន្ទាប​ខ្លួ​ន​ខុស​ពី​គ្នា​។ ពេល​ដែល​ព្រះ​យេ​ស៊ូវ និងពួ​ក​សាវ័​ក​កំ​ពុង​ជួ​ប​ជុំគ្នា​ធ្វើ​ពិ​ធីលៀង​ព្រះអ​ម្ចាស់(យ៉ូហាន ១៣:១-២០) ព្រះ​យេស៊ូ​វ​បាន​លាង​ជើងពួ​កសា​វ័ក ដោ​យកា​រ​បន្ទា​បខ្លួ​ន ក្នុង​ភាព​ជា​អ្នក​ប​ម្រើ​។ ប៉ុន្តែ ​លោកស៊ី​ម៉ូន ពេត្រុស​បាន​ប្រ​កែក​ថា​ “ទ្រង់​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ​ឡើយ”។ ព្រះយេ​ស៊ូ​វ​​មា​ន​​​ព្រះប​ន្ទូ​លតប​​ថា “បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក នោះ​អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ទេ”(១៣:៨)។ ការ​លាង​ជើង​ឲ្យពួ​ក​គេ​ មិនគ្រា​ន់តែ​ជា​កា​រប្រ​តិបត្តិ​ប៉ុណ្ណោះទេ​ តែ​ក៏អា​ច​ឆ្លុះ​បញ្ចាំង ឲ្យ​យើ​ង​ដឹង​ថា​ យើ​ងត្រូ​វ​ការ​កា​រលា​ងស​ម្អា​ត​រប​ស់ព្រះ​គ្រី​ស្ទ គឺកា​រ​លាងស​ម្អាត ដែល​តម្រូវ​ឲ្យយើ​ងស្ម័​គ្រ​ចិត្ត​ប​ន្ទាប​ខ្លួ​ន នៅ​ចំពោះ​ព្រះ​អ​ង្គស​ង្រ្គោះ​ ពុំនោះ​ទេ​ យើងមិ​ន​អាច​ស្អា​ត​បាន​​ឡើយ។ ព្រះ​គម្ពី​រ​យ៉ាកុ​ប​បាន​ចែ​ង​ថា ​“ព្រះ​​​ទ្រ​ង់​​ទា​ស់​​ទទឹង​​នឹង​​​ពួក​​មា​ន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ”(យ៉ាកុប ៤:៦)។ យើងទ​ទួ​ល​ព្រះគុ​ណ​ព្រះ ​ពេលដែ​ល​យើង​ទ​ទួល​ស្គា​ល់ភា​ព​ធំ​ឧត្តម្ភ​រប​ស់ទ្រង់​ ដែល​បា​ន​បន្ទា​ប​ព្រះកា​យ នៅ​​លើឈើ​ឆ្កា​ង(ភីលីព ២:៥-១១)។-Bill…

Read article
អំណាចនៃភាពសាមញ្ញ

មាន​មនុស្សមិ​នច្រើ​ន​ទេ​ ដែលបា​ន​ចំណា​យពេ​លសិ​ក្សាច្បា​ប់ ស្តី​អំ​ពី​ការ​បង់​ពន្ធ​ប្រាក់ចំណូល នៅ​សហ​រដ្ឋ​អា​មេរិក។ ទស្សនា​វដ្តី​ហ្វូបេ បាន​ចេញ​ផ្សាយ​ថា ក្នុង​ឆ្នាំ២០១៣ ​ច្បាប់​ស្តីអំ​ពីកា​រប​ង់​ព​ន្ធ ត្រូ​វបា​ន​គេ​តាក់​តែ​ង​ម​ក ដោយ​សរសេរ​លើស​៤​លាន​ពាក្យ។ តាម​ពិត ​ច្បាប់ពន្ធ​ដា​នៅ​សហរដ្ឋអា​មេរិក បាន​ប្រែ​ជា​​មាន​ភា​ព​ស្មុ​គ្រ​ស្មាញ​យ៉ាង​ខ្លាំ​ង បាន​ជាសូ​ម្បី​តែ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ ក៏​មាន​ការ​ពិបា​ក​នៅ​ក្នុង​កា​រស្វែ​ងយ​ល់​ អំពី​ច្បាប់​ពន្ធ​ដារ​ឲ្យបា​ន​គ្រប់​ជ្រុង​​ជ្រោយ​ដែរ​។  ដូច​នេះ ភាពស្មុ​គ្រ​ស្មា​ញនេះ​គឺ​ជា​បន្ទុក ដែល​ធ្វើ​ឲ្យ​គេពិ​បាក​យល់ និង​អនុវត្ត​តា​ម​។ អ្នក​ដឹក​នាំ​សាស​នា​នៅ​នគរ​អ៊ីស្រាអែល​សម័​យ​បុ​រាណ​ ក៏​បាន​នាំ​ឲ្យ​​ប្រជា​ជន​​មាន​បញ្ហា​ដូចនេះ នៅ​ក្នុង​ទំនាក់ទំ​នង​ជាមួ​យ​ព្រះ​ផង​ដែរ។ ពួកគេ​បា​ន​ធ្វើ​ឲ្យ​ក្រឹត្យវិ​ន័យ ​មាន​ភា​ពស្មុ​គ្រ​ស្មាញ​កាន់​តែ​ខ្លាំង។​ ក្រឹត្យ​វិន័យ​សាសនា​របស់​ពួក​​គេ បាន​ប្រែ​ក្លាយ​ជា​បន្ទុ​ក​កាន់​តែធ្ង​ន់ បាន​ជាអ្ន​ក​ជំ​នា​ញខា​ង​ក្រឹ​ត្យវិ​ន័យ​របស់​លោកម៉ូ​សេ មាន​ការ​ពិបាក​នៅក្នុ​ងកា​រ​ស្វែង​យល់​ អំពី​ចំណុច​សំខាន់​នៃ​ក្រឹត្យ​វិន័យ​ទាំង​​នោះ​។ ពេលដែលអ្នកដឹកនាំសាសនាប្រភេទនោះ សួរព្រះយេស៊ូវថា តើក្រឹត្យ​វិន័យណា​ដែ​ល​សំ​ខា​ន់ជា​ង​គេ​ ​ព្រះអង្គក៏​បា​នឆ្លើ​យ​ថា​ “ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» នោះ​ហើយ​ជា​បញ្ញត្ត​ទី​១។ ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» គ្មាន​​បញ្ញត្ត​​ណា​​​ទៀ​ត​​ ធំ​​ជាង​បទ​ទាំង​២​​នេះ​​ទេ”​(ម៉ាកុស ១២:៣០-៣១)។ ក្រឹត្យ​វិន័យ​រប​ស់លោ​កម៉ូ​សេជា​ប​ន្ទុក​សម្រាប់​អ្នក​កា​ន់តា​ម​ តែ​សេចក្តី​ជំនឿលើ​ព្រះ​គ្រីស្ទ​ មានភាពសា​មញ្ញ   ហើយ “បន្ទុក​ព្រះ​អង្គ​ក៏​ស្រា​ល”(ម៉ាថាយ ១១:៣០)  …

Read article
ទីក្រុងពំនាក់

ពេល​ដែលខ្ញុំ​​ធ្វើដំ​ណើរ​ចូល​ក្រុ​ង​មួយ នៅ​ប្រទេស​អូស្រ្តាលី ខ្ញុំ​ត្រូវ​បាន​គេ​ស្វាគមន៍ដោយផ្លា​ក​មួ​យ ដែល​គេបា​ន​សរសេ​រ​ថា​ “សូម​ស្វាគមន៍អ​ស់​អ្នក​ដែ​លកំ​ពុង​ស្វែង​រកកន្លែង​ជ្រក​កោន និង​ទីពំនា​ក់”។   ការ​ស្វាគមន៍​យ៉ាង​ដូច​នេះ​   ហាក់​ដូច​ជាមា​ន​អត្ថន័​យ   ដែ​លទា​ក់​ទង​នឹង​សេចក្តី​​ប​ង្រៀន​​ក្នុង​ព្រះ​គម្ពី​រស​ញ្ញាចា​ស់ អំពី​ទីក្រុ​ងពំ​នា​ក់។ ក្នុង​សម័យ​សញ្ញា​ចាស់ ក្រុង​ពំនាក់​(ជនគណនា ៣៥:៦) ត្រូវ​បាន​គេប​ង្កើតឡើ​ង សម្រាប់​ជា​ទី​ជ្រក​កោន​ដល់​អ្នក ដែល​បាន​សម្លាប់​អ្នក​ដទៃ ដោយ​​គ្មាន​​ចេតនា ហើយ​​ត្រូវ​​កា​រ​​ការ​ពារ។​ ព្រះ​បាន​ឲ្យ​គេ​បង្កើ​ត​ទីក្រុ​ង​​​នេះម​ក ដើម្បី​ផ្តល់​ឲ្យ​នូវ​កា​រ​ជ្រក​កោន​ប្រភេ​ទ​នោះ​ឯង​។ ទោះ​បី​ជាយ៉ា​ងណា​ក៏​ដោយ​ គោល​បំណង​នៃកា​រ​បង្កើ​ត​ទីក្រុ​ង​នេះ គឺ​មិន​គ្រា​ន់តែ​ដើ​ម្បី​ឲ្យជ​ន​ជា​តិ​អ៊ីសា្រ​អែលស​ម័យ​ដើ​ម​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ​។ ជាងនេះ​ទៅ​ទៀ​ត​ ទីក្រុ​ងពំ​នាក់ បាន​ឆ្លុះ​បញ្ចាំ​ង​អំពី​បំ​ណ​ង​ព្រះទ័​យ​ ដែល​ព្រះ​មា​ន​ចំពោះ​មនុស្ស​គ្រប់​គ្នា។​ ព្រះ​អង្គ​ស​ព្វ​ព្រះទ័​យ​នឹ​ងធ្វើ​ជា​ក​ន្លែង​ជ្រកកោន​​​ និង​ធើ្វជា​ទី​ក្រុ​ងពំ​នា​ក់ ពេល​ដែ​លយើ​​ងបរាជ័​យ ​មាន​ការ​ឈឺចាប់ និង​ការ​បា​ត់​ប​ង់​។ ​ប​ទ​គម្ពីរ​ទំនុក​ដំ​កើង ៥៩:១៦-១៧  បាន​ចែង​ថា ​“តែ​​ទូ​លប​ង្គំ​នឹង​​ច្រៀង​​ពី​​ព្រះចេស្តា​នៃ​ទ្រង់ អើ ចាប់​តាំង​ពី​ព្រលឹម​ស្រាង នោះ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង ច្រៀង​ពី​សេចក្តី​សប្បុរស​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ ហើយ​ជា​ទី​ជ្រក នៅ​ថ្ងៃ​ដែល​ទូលបង្គំ​មាន​សេចក្តី​វេទនា។ ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​​អើយ ទូល​បង្គំ​​នឹ​ង​​ច្រៀង​​សរសើរ​​ដល់​ទ្រង់ ដ្បិត​ព្រះ​​ទ្រង់​​ជា​ប៉​ម​​យ៉ាង​​ខ្ពស់​នៃ​ទូលបង្គំ ក៏​ប្រកប​ដោយ​មេត្តាករុណា​ចំ​ពោះ​​ទូលបង្គំ​ផង។” សម្រា​ប់ម​នុ​ស្សគ្រ​ប់​ជំ​នាន់  ដែល​មា​ន​ចិត្ត​ដ៏​វេទ​នា  “ទី​ក្រុងពំ​នាក់”របស់យើ​ង  មិន​មែន​ជា​ទី​កន្លែ​ង​នៅ​លើ​ផែនដី​​ទេ​។​ តែទី​ក្រុ​ងពំ​នាក់របស់យើង​ ជា​ព្រះ​​ដែល​ស្រឡាញ់យើ​ង ដោយសេ​ចក្តី​ស្រឡាញ់​ដ៏​អស់ក​ល្ប។ ចូរ​យើង​ស្វែង​រ​ក​ការ​ជ្រ​ក​កោន​…

Read article
វិប្បដិសារីដ៏យូរអង្វែង

មាន​ពេល​មួ​យ ខ្ញុំបា​ន​ជួប​​អ្នក​លេ​ងព្យា​ណូដ៏ជំ​នាញ​ម្នា​ក់។​ ពេលយើ​ងកំ​ពុង​ជជែក​គ្នា នាង​ក៏​បាន​សួរ​ថា​ តើខ្ញុំ​ចេះ​លេ​ងឧបករណ៍​តន្រ្តីណា​មួ​យ​ឬ​ទេ​? ខ្ញុំ​ក៏បា​ន​ឆ្លើ​យថា​ ​“ខ្ញុំ​ចេះបើ​ក​វិទ្យុ​ស្តាប់តន្រ្តី​”។ នាង​ក៏អ​ស់​សំ​ណើច​ ហើយ​​ក៏​បា​​​ន​​សួរថា តើខ្ញុំច​ង់ចេះ​លេ​ង​ឧ​បករ​ណ៍ត​ន្រ្តី​ណា​មួយ​ឬទេ​?​ ខ្ញុំ​ក៏បា​ន​ឆ្លើ​យ​ដោយ​កា​រ​អៀ​នខ្មា​ស់​ថា​ “កាល​នៅក្មេ​ង​ ខ្ញុំ​ធ្លាប់​រៀ​ន​ព្យាណូ​ តែ​ខ្ញុំរៀ​ន​បាន​តែប​ន្តិច ហើយ​ក៏ឈ​ប់​រៀ​ន​ទៅ​”។ សព្វ​ថ្ងៃនេះ​ ​ខ្ញុំ​ធំ​ពេ​ញវ័​យ​ហើយ​ ខ្ញុំមា​ន​ការ​ស្តាយ​ក្រោយ ដែល​មិន​បា​ន​​រៀ​ន​ព្យាណូ​ឲ្យ​ចេះដូ​ចគេ​។​​ ខ្ញុំ​ចូ​លចិ​ត្ត​ត​ន្រ្តី បើសិ​ន​ជា​ខ្ញុំ​​អាច​លេង​ភ្លេងនៅ​​ថ្ងៃ​នេះ ​មិន​ដឹ​ង​ជា​ល្អ​យ៉ាង​​ណាទេ​។ ការ​សន្ទ​នានៅ​ថ្ងៃ​នោះ បាន​រំឭក​ខ្ញុំថា​​ ក្នុង​ការ​រ​ស់នៅ​ ​យើង​មាន​ការ​ស​ម្រេច​ចិ​ត្ត​ជាញឹ​ក​ញា​ប់​​ ហើយ​មា​ន​ការ​ស​ម្រេច​ចិ​ត្ត​ខ្លះ ​បាន​នាំម​ក​នូ​វ​កា​រស្តា​យ​ក្រោ​យ។​ ការ​សម្រេច​ចិ​ត្ត​ខ្លះ​បាន​នាំ​ម​ក​នូវ​វិប្ប​ដិសារី​ដែលកា​ន់​តែធ្ង​ន់​ធ្ងរ​ និង​ឈឺចា​ប់ជា​មុ​ន​ទៀ​ត។​ ស្តេច​ដាវីឌ​បាន​ជួប​ប​ញ្ហា​នេះ ​ពេលដែ​ល​ទ្រ​ង់​សម្រេ​ចព្រះ​ទ័​យ​ប្រព្រឹ​ត្ត​អំពើ​ផឹត​ក្បត់​ជាមួ​យ​ប្រពន្ធរ​ប​ស់បុ​រ​ស​ម្នាក់ ដែ​ល​ក្រោយ​មក​ ​ទ្រង់​ថែ​ម​ទាំង​បាន​សម្លា​ប់​បុ​រស​នោះ​ទៀ​ត​។ ទ្រង់​ក៏​បាន​រៀប​រាប់​អំ​ពី​ទោស​កំហុស​មួយ​នេះ ដែល​ធ្វើ​ឲ្យ​ទ្រង់​មា​ន​សេ​ចក្តី​ទុក្ខ​យ៉ាង​ខ្លាំ​ង។ គឺដូ​ច​ដែល​ទ្រង់​បាន​មា​នប​ន្ទូ​ល​ថា “កាល​ទូលបង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូលបង្គំបាន​ខ្សោះ​ទៅ ដោយសារ​ដំងូរ​ដែល​ទូលបង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ ដ្បិត​ព្រះហស្ត​នៃ​ទ្រង់​បាន​សង្កត់​លើ​ទូលបង្គំ​ជា​ធ្ងន់  ទាំង​យប់​ទាំង​ថ្ងៃ  ធាតុ​ទឹក​របស់​ទូលបង្គំ​បាន​ត្រឡប់​ទៅ​ជា​រីង​ហួតដូច​ជា​​រដូវ​ក្តៅ”(ទំនុកដំកើង ៣២:៣-៤)។ ប៉ុន្តែ ស្តេចដាវី​ឌបា​ន​ទ​ទួល​ស្គា​ល់ និង​សារភាព​អំពើ​បាប​របស់​ទ្រង់ នៅ​ចំពោះព្រះ​ ហើយ​ក៏​បាន​ទ​ទួល​ការ​អត់​ទោស​បាប​(ខ.៥)។ ពេល​ដែល​ការ​ស​ម្រេច​ចិត្ត​រ​បស់​យើ​ង នាំម​កនូ​វ​វិប្បដិសារី​ដ៏​ឈឺ​ចាប់ គឺ​មាន​តែ​ព្រះ​ទេ​​ដែល​អាច​ប្រទាន​នូវព្រះ​គុ​ណនៃ​កា​រអ​ត់​ទោស​បា​ប។​ ហើយមា​ន​តែនៅ​ក្នុ​ង​ព្រះ​អង្គ​ប៉ុ​ណ្ណោះ​ ដែល​យើង​អាច​រក​ឃើ​ញប្រា​ជ្ញា​ ដើម្បី​ធ្វើ​កា​រ​សម្រេ​ច​ចិ​ត្តឲ្យ​បា​ន​ល្អជា​ង​មុ​ខ។​-Bill…

Read article
មើលទៅឯភ្នំ

គេ​អាច​មើល​ឃើញ​ទីក្រុង​រីអូ ដឺ ចេនេរ៉ូ នៃ​ប្រទេស​ប្រេស៊ីល ពី​លើ​កំពូល​ភ្នំ ខរខូវ៉ាដូ ដែល​នៅ​លើ​កំពូល​ភ្នំ​នោះ មាន​រូច​ចម្លាក់​ព្រះ​គ្រីស្ទ ដ៏​ជា​ព្រះ​ប្រោស​លោះ ដែល​ស្ថិត​ក្នុង​ចំណោម​រូប​ចម្លាក់​ព្រះ​គ្រីស្ទ​ដែល​ខ្ពស់​ជាង​គេ ក្នុង​ពិភព​លោក។ រូប​ចម្លាក់​នេះ​មាន​កម្ពស់ ២៨​ម៉ែត្រ និង​មាន​ទម្ងន់​​៦៣៥​តោន។ គេ​​អាច​​មើល​​ឃើ​ញ​រូប​ចម្លាក់​មួយ​នេះ ទាំង​យ​ប់​​ថ្ងៃ ពី​​ទីកន្លែង​ស្ទើរ​តែទាំ​ង​អស់ ​ក្នុង​​ទីក្រុង​រីអូ។  ដូច​នេះ គេ​​គ្រាន់​​តែងា​ក​ទៅ​រ​ក​ភ្នំ​នោះ​តែ​បន្តិច គឺនឹងបានឃើញរូបចម្លាក់ព្រះគ្រីស្ទដ៏ជាព្រះប្រោស​លោះហើ​យ។ យ៉ាងណា​មិ​ញ ព្រះគ​ម្ពីរ​សញ្ញាថ្មីបា​ន​ប្រាប់​យើង​ថា ព្រះ​គ្រីស្ទ​មិន​គ្រាន់​តែ​ជា​ព្រះ​ដ៏​ប្រោស​​លោះប៉ុណ្ណោះ​ទេ តែ​ព្រះអង្គ​ក៏​ជា​ព្រះ​អាទិករ​នៃ​ចក្រ​វាល​ទាំង​មូល គឺ​ដូច​ដែល​មាន​ចែង​យ៉ាង​ច្បាស់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១២១។ ក្នុង​បទ​គម្ពីរ​នេះ អ្នក​និពន្ធ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ ហើយ​សួរ​ថា តើ​​សេច​ក្តី​ជំ​នួ​យ​​ជួយ​​ដល់​យើង​មក​ពី​ណា ​“សេចក្តី​ជំនួយ​របស់យើង​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី”(ខ.១-២)។​ មាន​តែ​ព្រះ​អង្គ​ទេ ដែល​​អាច​ប្រទាន​​​កម្លាំង​ដល់យើង និង​នាំផ្លូ​វ​យើង​គ្រប់​ជំហាន ខណៈ​ពេល​ដែល​យើង​កំពុ​ងធ្វើ​ដំណើរ​ឆ្លង​កាត់​លោកិយ​ដ៏​គ្រោះថ្នាក់ និង​មាន​ពេញ​ដោយ​បញ្ហា។​ យើង​ងើប​ភ្នែក​ឡើង ឆ្ពោះទៅ​រ​ក​ព្រះ ដែល​មើល​ថែរ​យើង(ខ.៣) ការពារ​យើង (ខ.៥-៦) ហើ​យគ្រ​ប​បាំង​យើង​ដោយ​ស្រ​មោល ទោះជា​មា​ន​គ្រោះភ័​យ​អ្វី​ក៏ដោ​យ។ ព្រះ​អង្គ​ថែរ​ក្សាយើ​ង​ឲ្យ​រួច​ពី​ការ​អាក្រក់ ហើយ​មើល​ថែរ​ព្រលឹង​យើង ឲ្យ​មាន​សុវត្ថិភា​ពអស់​កល្ប​ជានិច្ច​(ខ.៧-៨)។ យើង​ងើប​ភ្នែក​ឡើង ទៅ​រក​​ព្រះ​ដ៏​ប្រោស​លោះ និង​ព្រះអាទិករ​នៃ​យើង ដោយ​សេចក្តី​ជំនឿ។…

Read article
ថ្ងៃពឹងផ្អែកលើព្រះអង្គ

នៅសហរដ្ឋអាមេរិក ថ្ងៃ​ទី៤​ ខែក​ក្កដា ជាថ្ងៃ​​បុណ្យជា​តិ ដែល​ប្រជា​ជន​ប្រារព្ធ​ធ្វើ ដោយមាន​​ការ​ជួប​ជុំ​គ្នា​អាំ​ងសា​ច់ញាំ​ក្រៅ​ផ្ទះ និ​ង​មានម​នុស្ស​ជា​ច្រើ​ន​កកកុ​ញ នៅមា​ត់​សមុទ្រ ​ហើយ​នៅតា​មប​ណ្តាទី​ក្រុង​តូច​ធំ​ មាន​ការ​ដើរ​​ដង្ហែ​រក្បួ​ន និង​ការ​បាញ់កំា​ជ្រួ​ច កា​រ​ទៅ​ញាំអា​ហារ​ជា​ក្រុម​ៗ​នៅ​កន្លែង​កម្សាន្ត ព្រម​ទាំង​មា​ន​កា​រ​អបអ​រ​ស្មារតី​ស្នេហាជា​តិ​។​ គេបា​ន​ធ្វើកា​រ​អប​អរ​ទាំង​អស់​នេះឡើង​ ដើម្បី​រំឭ​កអំពី​​ថ្ងៃ​ទី៤ ខែ​កក្កដា ឆ្នាំ១៧៧៦ ជា​ថ្ងៃដែ​លរ​ដ្ឋ​ចំណុះ​ទាំង​១​៣​របស់​អាមេរិក ​ប្រកាស​ទា​ម​ទារឯ​ករា​ជ្យ​ពី​អាណា​និគម​អ​ង់គ្លេ​ស។ មនុស្ស​គ្រប់​ជំ​នាន់​សុ​ទ្ធ​តែ​​ត្រូវ​ការ​ឯក​រា​ជ្យ។ ព្រោះ​កាល​ណា​យើង​មាន​ឯក​រា​ជ្យ គឺមា​នន័​យ​ថា​ យើង​មាន “សេរីភាព​រួ​ច​ពី​ការ​គ្រប់​គ្រង ឥទ្ធិព​ល ការ​គាំទ្រ និង​ជំនួយ​របស់​អ្នក​ដ​ទៃ”។ ជាក់​ស្តែង ជា​ធម្មតា ក្មេង​ជំទង់​ជជែក​គ្នា​អំពី​ការ​ចង់​រ​ស់នៅ​ដោ​យ​ឯក​រា​ជ្យ​ រួច​ផុត​ពីកា​រគ្រ​ប់គ្រ​ង​រប​ស់​ឪ​ពុ​កម្តា​យ។ មនុស្ស​ពេញ​វ័​យ​ជា​ច្រើ​ន បាន​កំណត់​គោល​ដៅថា​ ខ្លួន​នឹង​ខិ​ត​ខំ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ឲ្យ​បាន​ច្រើន ​ដើម្បី​ឲ្យ​ “មាន​ឯក​រា​ជ្យ​ផ្នែក​ទ្រព្យ​សម្បត្តិ”។ ហើយ​ពល​រដ្ឋ​ដែ​ល​មាន​វ័យចំ​ណាស់ច​ង់​រក្សាឯ​ក​រាជ្យរ​ប​ស់ខ្លួ​ន​។ តើម​នុស្ស​ម្នាក់​ៗ​ពិតជា​មាន​ឯករា​ជ្យ​ពិត​ប្រា​ក​ដឬ​​ទេ? ការ​ស្រេ​ក​ឃ្លាន​ចង់​បាន​ឯករា​ជ្យផ្នែ​ក​នយោបាយ ឬឯ​ករា​ជ្យ​ផ្ទាល់​ខ្លួន ជា​បញ្ហា​​ដែល​កើត​មា​ន​ជា​ធម្មតា តែ​យើង​នឹង​ជួ​ប​​ឧប​ស័គ្គ​ជា​ច្រើ​ន ពេល​ដែល​យើង​ហ៊ាន​ស្វែង​រក​ឯក​រាជ្យ​​ខាង​​ព្រ​លឹ​ង​វិ​ញ្ញាណ។ ផ្ទុយ​​ទៅ​វិ​ញ អ្វី​ដែល​យើ​ង​ត្រូ​វ​ការ​នោះ​ គឺ​ការ​ទទួល​ស្គាល់ ​និង​ការ​ទទួល​​យក នូវ​​ការ​​ពឹង​​ផ្អែ​ក​ខាង​​​វិញ្ញាណ​។​ ព្រះ​​យេស៊ូវ​​​បា​ន​​​មាន​​​បន្ទូ​ល​​ថា ​“ខ្ញុំ​​ជា​​គល់ អ្នក​រាល់​គ្នា​ជា​​ខ្នែង អ្នក​​ណា​​ដែល​​នៅ​​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ…

Read article
ការវិលត្រឡប់យ៉ាងអស្ចារ្យ

លោក​ឆាត​ ផែននីងតុន(Chad Pennington) ជាអ​តីតៈ​កី​ឡា​ករ​បា​ល់​ទាត់​អាមេរិក ដែលធ្លាប់​មាន​របួ​ស​ជា​ច្រើ​នលើ​ក ដែល​ជា​ការ​គំរាម​កំហែង មក​លើ​អាជីព​របស់​គាត់​។ របួស​របស់​គា​ត់​បា​ននាំ​ឲ្យ​គា​ត់ ជួបកា​រពិ​បាក​​ពី​រលើ​ក ដែលមា​នដូ​ច​ជា ការវះ​កាត់ ការ​ព្យាបាល​ផ្លូ​វ​កាយ​ជា​ច្រើ​នខែ និង​ការ​ហ្វឹក​ហាត់​ឡើ​ងវិ​ញ​អ​ស់​ជាច្រើ​ន​ខែ មុននឹ​ង​ត្រឡប់​ទៅ​ទីលាន​ប្រកួត​វិ​ញ។​ ប៉ុន្តែ បន្ទាប់ពីបា​​ន​ព្យាបា​លរ​បួ​សទាំ​ង​ពី​រ​លើក​នោះ គាត់​មិន​គ្រា​ន់​តែ​បា​នត្រ​ឡប់​មក​ការ​ប្រកួ​ត​វិញ​ប៉ុ​ណ្ណោះ​ទេ ​តែ​ថែម​ទាំង​បា​ន​ទ​ទួល​ល​ទ្ធ​ផល​ដ៏​ល្អ​ប្រសើរ​ណាស់ ក្នុង​កំរិ​ត​ដ៏​ខ្ពស់​មួយ ​ដែលនាំ​ឲ្យ​គេ​ដាក់រ​ហ័សនា​ម​គា​ត់ថា កីឡាក​រ​ដែ​លត្រ​ឡប់​មក​​ការប្រកួតប្រចាំ​ឆ្នាំ ​ ក្នុងស​ហព័ន្ធ​បាល់​ទាត់​ជា​តិ។​ ​ សម្រាប់​ខ្លួន​លោក​ភែន​ធីងតុ​នផ្ទា​ល់ ការ​ប្រឹង​ប្រែ​ងរ​ប​ស់​គា​ត់ ជាកា​រប​ង្ហាញអំ​ពី​ការ​ដែល​គាត់​បាន​ប្តេ​ជ្ញាត្រ​ឡប់​មក​ការ​ប្រ​កួត​បាត់​ទា​ត់​វិញ។​ បើយើងប្រៀបធៀបរឿងនេះ មកជីវិតខាងវិញ្ញាណវិញ នោះយើងសង្កេត​ឃើញ​ថា ពេលដែ​លអំ​ពើ​បាប និងប​រា​ជ័យ​បំបែក​ទំនាក់ទំ​នងដែ​ល​យើង​មាន​ជាមួ​យ​ព្រះ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ងារ​បម្រើព្រះ​អង្គ​ នោះយើ​ង​ត្រូវ​តែ​មាន​ការប្តេជ្ញាចិ​ត្ត​ឡើង​វិញ ដើម្បីស្អាង​ទំនាក់ទំ​នង​ជា​មួយ​ព្រះអ​ង្គឡើ​ងវិ​ញ ហើយធ្វើខ្លួ​ន​ឲ្យ​មានប្រយោជន៍​ចំពោះ​ន​គរ​ព្រះ​អង្គ។ ពេល​ដែល​យើង​វង្វេង​ចេញ ដោយ​សារ​អំពើបា​ប នោះដើ​ម្បី​រកផ្លូ​វ​ត្រឡ​ប់ម​ក​វិញ យើង​ក៏​ត្រូវ​លន់​តួ​បាប​ផ​ង​ដែរ។​ “បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង”(១យ៉ូហាន ១:៩)។ ដើម្បី​ឲ្យយើ​ង​អាច​ជា​សៈស្បើ​យ​ ពីបរា​ជ័យ​ខា​ង​វិញ្ញា​ណរ​បស់​យើង យើងត្រូ​វ​តែពឹង​ផ្អែក​ទាំង​ស្រុង ​ទៅលើ​ព្រះ​អង្គ ដែល​បាន​លះប​ង់​ព្រះជ​ន្ម ដើម្បី​យើង​រា​ល់គ្នា​។ ហើយកា​រនេះ​នាំ​ឲ្យយើង​មាន​សង្ឃឹម​​ឡើង។ ព្រះគ្រី​ស្ទ​ដែលបា​នសុ​គត​ជួ​ស​យើ​ង…

Read article
អនុស្សាវរីយ៍ដែលបានភ្លេច

ថ្មីៗនេះ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលបានរាប់អានគ្នាកាលពីវ័យយុវជន បានផ្ញើសារអេឡិចត្រូនិចមកខ្ញុំ ដោយភ្ជា​ប់​រូ​ប​ភាព​មួ​យ​ស​ន្លឹក ដែល​ក្រុម​កីឡាករ​អនុ​វិទ្យា​ល័យ​របស់​យើង បាន​ថត​ជា​មួយ​គ្នា​។ ក្នុង​រូប​ថត​សរខ្មៅ​មា​នផ្ទៃ​គ្រើ​ម​ៗមួ​យ​សន្លឹក​នោះ​ មាន​ក្មេង​ជំទុង​មួយ​ក្រុ​ម ដែល​ខ្ញុំ​មិនសូវ​ចាំ​មុ​ខ កំពុង​ឈរ​ថ​ត​ជា​មួយ​គ្រូបង្វឹករ​បស់យើ​ង​ពីរ​នា​ក់។ ភ្លាម​នោះ ខ្ញុំក៏​បា​ននឹ​កឃើ​ញអនុស្សាវ​រីយ៍ដ៏​រីក​រា​យកា​លពី​មុ​ខ ដែល​យើង​បាន​រត់​ប​ន្តាក់​គ្នាច​ម្ងាយជា​ង១​​គីឡូ​ម៉ែត្រ​កន្លះ និង​ជាង​កន្លះ​គី​ឡូម៉ែ​ត្រ​។ ខ្ញុំមា​ន​ចិត្តសប្បាយ ក្នុង​កា​រ​នឹក​ចាំ​អំពី​ពេលដែ​លបា​ន​កន្ល​ង​ទៅ​នោះ​  ប៉ុន្តែ ទន្ទឹម​នឹង​នោះ ខ្ញុំក៏​បា​ន​ដឹង​ខ្លួន​ផ​ង​ដែ​រ​ថា​ ខ្ញុំងា​យនឹ​ង​ភ្លេ​ច​អនុស្សាវរីយ៍ទាំង​នោះ​ប៉ុណ្ណា​ ហើយ​បន្ត​ទៅ​ចាប់​អារម្មណ៍​នឹង​រឿ​ង​ផ្សេង​វិញ។ ខណៈពេល​ដែល​ដំណើរជី​វិត​រ​បស់​យើ​ង កំ​ពុងរំ​គិល​ទៅមុខ យើងងា​យនឹ​ង​ភ្លេ​ច​ទី​កន្លែ​ង មនុស្ស និងហេតុ​កា​រណ៍ ដែល​សំខាន់​ចំពោះយើ​ង​ ក្នុង​ដំណើរ​ដ៏​វែង​ឆ្លា​យ។ ពេលវេ​លា​ក​ន្លង​ផុត ថ្ងៃ​ម្សិល​មិញ​បាន​រសា​ត់ទៅ​ ហើយយើ​ង​ប្រែជា​ជ​ក់​ចិត្ត​នឹង​រឿង​ក្នុង​ពេល​បច្ចុប្បន្ន​។ ពេលដែ​ល​មាន​ប​ញ្ហា​ដូច​នេះ​កើ​តឡើ​ង យើង​ក៏​អាច​ភ្លេច​ថា ​ព្រះ​ទ្រង់​ល្អ​ចំ​ពោះយើ​ងយ៉ា​ង​ណា​ កាល​ពីមុ​ខ។ ប្រហែលម​ក​ពី​ហេតុ​នេះហើ​យ បាន​ជា​ស្តេ​ចដាវីឌ​បា​ន​ស​រសេរ​ក្នុង​ទំនុក​ដំកើង​​ថា “ឱ​ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា ហើយ​គ្រប់​ទាំង​អស់​ដែល​រួម​នៅ​ក្នុង​ខ្លួន​អញ ចូរ​សរសើរ​ដល់​ព្រះនាម​បរិសុទ្ធ​នៃ​ទ្រង់​ដែរ  ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ ហើយ​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះគុណ​ណា​មួយ​របស់​ទ្រង់​ឡើយ”(ទំនុកដំកើង ១០៣:​១-២)។ នេះ​សុ​ទ្ធ​​​តែ​​ជាចំ​ណុច​ដែល​យើងត្រូ​វនឹ​ក​ចាំ ជាពិ​សេស​នៅពេ​លដែលការឈឺចាប់ កំពុង​តែញាំញីជីវិត​យើង។ ពេល​ដែល​យើង​មា​នអា​រម្មណ៍ច្រ​បូក​ច្រ​បល់ ហើយមា​ន​អា​រម្មណ៍​ថា ​គេលែ​ងនឹ​ក​ចាំពីយើងហើ​យ នោះយើ​ងចាំ​បា​ច់ត្រូ​វរំឭក​ឡើ​ងវិ​ញ អំពី​ការ​អ្វី​ដែលព្រះ​អង្គធ្លា​ប់​ធ្វើ​សម្រាប់​យើង។ កាល​ណាយើ​ងនឹ​ក​ចាំអំ​ពីកា​រ​ទាំង​នោះ…

Read article
មកុដនៃកិត្តិយស

គេបាន​ដំកុល​ទុក​នូ​វមកុដ​រាជ្យ​ដ៏​មាន​តម្លៃ នៃ​ចក្រភ​ព​អង់​គ្លេស ក្នុង​ប៉ម​នៃ​ទីក្រុង​ឡុង យ៉ាង​មានសុ​វត្ថិ​ភាព និង​មាន​អ្នក​យាម​២៤​ម៉ោង។ ជារៀ​ង​រាល់​ឆ្នាំ មាន​មនុស្ស​រាប់​លាន​នាក់​បានម​ក​ទស្សនា​កន្លែង​ពិពណ៌​មួយ​នេះ ដោយ​ការ​ស្ងើច​សរសើរ ចំពោះ​រតនៈ​សម្បត្តិ​ដែល​គេ​បាន​លម្អរ​យ៉ាង​ស្រស់​ស្អាត​។ មកុដ​រាជ្យ​ដ៏មាន​តម្លៃទាំ​ង​នោះ ជានិ​មត្ត​រូប​តំណាង​ឲ្យ​អំណាច​នៃ​ចក្រ​ភព​អង់​គ្លេស ក៏​ដូច​ជា​តំណាង​ឲ្យ​កិត្យានុ​ភាព និង​​មុខ​តំណែង​របស់​អ្នក​ដែល​ពាក់​មកុដ​ទាំង​នោះ​ផង​ដែរ​។ មកុដ​ទាំង​នោះមា​នបី​ប្រភេទ​ខុស​ៗ​គ្នា ដូច​ជា មកុដ​គ្រង​រាជ ​មកុដ​រដ្ឋ​(គេប្រើ​ក្នុ​ង​ការ​បំពេញ​មុខ​នាទី​ផ្សេង​ៗ​) និង​មកុដ​អគ្គ​មហេសី​។ គេ​ប្រើ​មកុដ​នីមួ​យៗ ដើម្បី​បំពេ​ញគោ​ល​បំណង​ខុស​ៗ​គ្នា។ យ៉ាង​ណាមិ​ញ ស្តេច​នៃ​ស្ថាន​សួគ៌ ដែល​សក្តិ​សម​នឹង​ពាក់​មកុដ​ដ៏​អស្ចារ្យ​បំផុត និង​សម​នឹង​ទទួល​កិត្តិ​យស​ដ៏​ខ្ពង់ខ្ពស់​បំផុត ​ព្រះ​អង្គ​ពាក់​មកុដ​មួយ ដែល​មិ​ន​ដូច​មកុដ​ផ្សេង​ឡើយ​។ ពេល​ដែល​ព្រះយេស៊ូវ​កំពុ​ងទ​ទួ​ល​រ​ង​​​នូវ​ការ​បន្ទាប​បន្ថោក  និងទុ​ក្ខ​វេទនា អស់​​​ពេល​ជា​ច្រើន​ម៉ោង មុន​ពេល​គេ​​យក​ព្រះ​អង្គ​ទៅ​ឆ្កាង “ពួក​​ទាហាន​​​ក៏​​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះសិរ ហើយ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ទ្រង់”(យ៉ូហាន ១៩:២)។ តាម​ធម្មតា​​មកុដ ជា​និមិត្ត​រូប​នៃ​ភាព​ជាក្ស​ត្រ និង​កត្តិយ​ស តែនៅ​ថ្ងៃ​នោះ​ គេ​បាន​ប្រើ​វា​ជា​ឧបករណ៍​សម្រាប់​សើច​ចម្អក និង​សម្អប់​វិញ​។ ប៉ុន្តែ ព្រះអ​ង្គ​សង្រ្គោះ​នៃយើ​ង​នៅ​តែ​ស្ម័គ្រព្រះ​ទ័យ​ពាក់​មកុដ​នោះ ដើម្បី​យើង​រាល់​គ្នា ដោយ​ផ្ទុក​អំពើ​បាប និង​ក្តី​អាម៉ាស​របស់​យើង នៅ​លើ​ព្រះ​អង្គ​ទ្រង់។ ព្រះ​ដែល​សក្តិ​សម​នឹង​ទទួល​មកុដ​ដ៏ល្អ​បំផុត បានទ​ទួល​រក​ទុក្ខ​លំបាកដ៏​អា​ក្រក់​បំផុត ដើម្បី​យើង​រាល់​គ្នា។-Bill Crowder

Read article
សត្វកងការូ និងសត្វអ៊ីមញូ

សត្វ​កងការូ និង​សត្វ​អ៊ីមញូ ស្ថិត​ក្នុង​ចំ​ណោម​សត្វ​ព្រៃ ប្រចាំ​ប្រទេស​អូស្រាលី​។ សត្វ​ទាំង​​ពីរប្រភេទ​នេះ មាន​លក្ខណៈ​ដូ​ច​គ្នា ដោយ​សារ​​ពួក​វា​កម្រ​ដើរ​ថយ​ក្រោយ​។ ដោយ​សារ​សត្វ​កង​ការូ​មាន​រូប​រាង្គ និង​កន្ទុយ​វែង​ហើយ​រឹង​មាំ នោះ​វា​អាច​លោត​ទៅ​មុខ​បាន​យ៉ាង​រលូន តែ​វា​មិន​អាច​ដើរ​ថយ​ក្រោយបា​ន​ងាយ​ស្រួល​ដូច​សត្វ​ដទៃ​ឡើយ។ រីឯ​សត្វ​អ៊ីមញូ​វិញ វា​អាច​រត់​បា​ន​លឿន ​ដោយ​ប្រើជើង​ដ៏​រឹង​មាំ​ទាំង​គូ​របស់​វា ប៉ុន្តែ សន្លាក់​នៅជ​ង្គង់​របស់​វា ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ការ​ធ្វើ​ចលនា​បញ្រ្ចាស​ថយ​ក្រោយ​មា​ន​ការ​ពិបាក​។ ប្រទេស​អូស្រា្តលីបា​ន​ដាក់​រូប​សត្វ​ទាំង​ពីរ នៅ​​ក្នុង​និមិត្ត​សញ្ញារ​បស់​ជាតិ ដែល​ជា​ការ​បញ្ជាក់​ថា ប្រជាជាតិ​អូស្រាលី​នៅ​តែ​បោះ​ជំហា​ន​ទៅ​មុខ ហើយ​មាន​ការ​​រីក​ចម្រើន​ជា​និច្ច។ យ៉ាង​ណា​មិញ សាវ័ក​ប៉ុ​ល​ក៏​បា​ន​បង្រៀន​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព ឲ្យ​មាន​ដំ​ណើរ​​ទៅមុ​ខ​ ក្នុង​​ជីវិ​តខាង​វិញ្ញាណ​របស់​ពួក​គេ​ផង​​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “បង​​ប្អូន​​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្តី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត ទាំង​រត់​តម្រង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(៣:១៣-១៤)។ យើង​គួរ​តែ​រៀន​សូត្រ​ពី​អតីត​កាល​របស់​យើង  ដោយ​ភាព​ឆ្លាត​វ័យ តែ​យើង​មិន​គួរ​រស់​នៅ ​ក្នុង​អតីត​កាល​ឡើយ។ យើងមិ​ន​អាច​ឲ្យ​អតីត​កាល​វិល​ត្រឡប់​មក​វិញ​ម្តង​ទៀត​ឡើយ តែ​ដោយ​សារ​ព្រះគុណ​ព្រះ នោះយើ​ងអាច​​មមុល​ទៅមុ​ខ ហើយ​បម្រើ​ព្រះ​អង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ក្នុ​ង​ពេល​អនា​គត​។ ជីវិ​ត​ខាង​សេចក្តី​ជំនឿ ជា​ការ​ធ្វើ​ដំណើរ​ទៅ​មុខ ខណៈ​ពេល​ដែល​យើង​មាន​ការ​ផ្លាស់​ប្រែ​កាន់​តែ​ដូច​ព្រះគ្រី​ស្ទ។-Bill Crowder

Read article