Bill Crowder

You are here:
ឈ្មោះដែលសក្តិសម

ប្រទេស​ឥណ្ឌូ​នេស៊ី ជា​ប្រទេស​នៅ​តំ​បន់​អាស៊ីអា​គ្នេយ៍ ដែល​ឈ្មោះ​របស់​ប្រទេស​​នេះ ជា​ការ​រួម​ផ្សំនៃពា​ក្យពី​រ​ផ្សេ​ងគ្នា​ ក្នុង​ភាសាក្រិក ដែល​រួម​គ្នា​មក​ មាន​ន័យ​ថា​ “កោះ”។ ការ​ដាក់​ឈ្មោះ​ដូច​នេះ គឺពិ​តជា​ត្រឹ​មត្រូវ ព្រោះ​ប្រទេស​ឥណ្ឌូ​នេស៊ី​ ជា​ប្រជុំ​កោះ ដែល​មាន​ជាង​១៧៥០០កោះ ​នៅក្នុ​ងក្រ​ឡាផ្ទៃ​ជិត​ ១២០៧ ០០០ គីឡូ​ម៉ែត្រ​កា​រេ។ ដូចនេះ ​ឈ្មោះឥ​ណ្ឌូនេស៊ី​ គឺជា​ឈ្មោះ​ដែល​សក្តិសម​នឹង​ប្រ​ទេស​ដែន​កោះមួ​យ​នេះណា​ស់។​ ក្នុង​ព្រះគ​ម្ពី​រ យើង​ឃើញ​ថា ​មាន​មនុស្ស​ជា​ច្រើន ដែល​ច្រើន​តែ​ត្រូ​វ​គេ​ដាក់​ឈ្មោះឲ្យ​  នៅពេល​កើត​ ឬ​នៅ​ក្រោយ​ពេល​កើត ហើយ​ឈ្មោះនោះ​ បង្ហាញ​ពី​អត្ត​សញ្ញាណ ឬ​អំ​ពីបុគ្គលិ​ក​លក្ខណៈ​របស់​ម្ចាស់​ឈ្មោះ​។ ឈ្មោះ​របស់​លោកបា​ណាបាស​ ក្នុង​ព្រះគ​ម្ពី​រ​កិ​ច្ចការ គឺមាន​ន័​​​យ​ថា “អ្នក​ជំនួយ” ហើយគេស​ង្កេត​ឃើ​ញគា​ត់​ ជួយ​លើក​ទឹក​ចិ​ត្តអ្ន​ក​ដែ​លគា​ត់បា​ន​ជួបជានិ​ច្ច។​ ហើយ​ឈ្មោះលោ​ក​​យ៉ាកុប មានន័​យ​ថា “មេបោក” ហើយ​គេឃើញ​ថា​ គាត់​បាន​ប្រើ​ប្រា​ស់​មនុស្ស និង​ស្ថាន​ភាព ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ជា​ច្រើន​លើ​ក​ច្រើ​ន​សារ។​ ហើយ​គ្មាន​នរណា ​ដែល​មាន​ឈ្មោះ​ ដែលស​ក្តិស​មជា​ង​ ព្រះ​យេស៊ូវ​ឡើយ។ ពេល​ដែល​ទេវតា​នៃ​ព្រះ​អម្ចាស់   ប្រាប់​លោក​យ៉ូសែប   អំពី​ព្រះ​រាជ​បុត្រា​ដែលជិ​ត​ចាប់​កំ​ណើត  ទេវតា​បា​នមា​ន​ប​ន្ទូល​ថា “នាង​​​នឹ​ង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់…

Read article
ជាសះស្បើយយឺតៗ

បន្ទាប់​ពី​កូន​ប្រុ​ស​រ​ប​ស់​ខ្ញុំ ចូល​ធ្វើ​ទាហាន​របស់​សហ​រដ្ឋ​អា​មេរិក​បាន​៤​ស​ប្តាហ៍ គាត់​បាន​មាន​របួស​ក្បាល​ជ​ង្គ​ង់យ៉ា​ង​ធ្ង​ន់​ធ្ងរ ក្នុង​ការ​ហ្វឹ​ក​ហាត់។ ហេតុ​នេះ​ហើ​យ គេក៏​បា​នអ​នុញ្ញាត​ឲ្យ​គាត់​ឈ​ប់ធ្វើ​ទា​ហា​ន។ ដូច​នេះ គាត់​បា​ន​ប្រើ​ឈើច្រ​ត់​ដើរអ​ស់​មួយ​រ​យៈពេល ក្នុង​វ័យ​១​៩​​ឆ្នាំ ហើយ​ដោយ​សារ​ភាព​ធ្ង​នធ្ង​រ​នៃ​រ​បួស​នោះ គាត់​ត្រូវ​អត់​ទ្រាំ​នឹ​ង​ការ​លំបាក​អស់​រយៈ​ពេ​ល២​ឆ្នាំ​ ទំរាំ​តែ​ជា​សះស្បើ​យ ដោយ​ការ​សម្រាក និង​ស្តាឡើ​ងវិ​ញ។ ទី​បំផុត គាត់​ក៏​អាច​ដោះ​ទ្រនាប់​ក្បាល​ជង្គង់ ​ដែល​គាត់​បាន​ពា​ក់​តាំ​ង​ពី​ថ្ងៃ​មាន​គ្រោះថ្នា​ក់​។ ទោះ​បី​ជា​ក្បាល​ជង្គ​ង់​គាត់ នៅ​ឈឺ​ខ្លះៗ​ ក៏​ដោយ ក៏​ដំណើរកា​រ​ដ៏​វែង​អ​ន្លាយ និង​យឺ​ត​ៗ នៃ​ការ​ជា​សះស្បើ​យ បា​ននាំ​ឲ្យ​គា​ត់​អាច​ប្រើ​ប្រា​ស់​ជើង​គាត់​ទាំ​ង​ស្រុង​ឡើង​វិញ។ ការ​ជា​សះស្បើ​យ​ខា​ងរូ​បកាយ ច្រើន​តែ​មា​នភា​ព​យឺ​ត​យ៉ាវជាង​ការ​រំ​ពឹង​ទុ​ក​រប​ស់​យើ​ង។ ពេល​ខ្លះ ការ​ប្រោស​ឲ្យ​​ជា​ខាងវិញ្ញាណ​ក៏​មាន​ដំ​ណើរ​យឺត​ៗ ​ដូច​នេះផ​ង​ដែ​រ។ ផល​វិបាក ដែល​ទទួល​បា​ន​ពី​កា​រស​ម្រេ​ច​ចិ​ត្ត​ខុស​ ឬទ​ទួល​បាន​ពី​ទ​ង្វើអា​ក្រក់​របស់​អ្នក​ដទៃ អា​ចនាំ​ឲ្យ​យើ​ង​មាន​ប​ន្ទុ​ក ឬ​មាន​រ​បួ​ស​ក្នុង​ចិ​ត្ត ដែ​ល​យើង​អត់​ទ្រាំអ​ស់​មួ​យ​ជី​វិត។ ប៉ុន្តែ សម្រាប់យើ​ង​ដែ​ល​ជា​កូ​នរ​បស់​​ព្រះ ​យើងមា​ន​ក្តី​ស​ង្ឃឹម។ ទោះ​បី​ជា​ មាន​របួ​ស​ខ្លះ​មិ​ន​បាន​ជា​សះស្បើយ​ទាំងស្រុ​ង ក្នុង​មួ​យ​ជី​វិត​នេះ​ក៏​ដោ​យ ក៏ព្រះ​ទ្រ​ង់បា​ន​សន្យា​យ៉ាង​ច្បាស់​ថា  នៅទី​ប​ញ្ចប់  យើង​នឹ​ងបា​ន​ជា​សះ​ស្បើយ​មួ​យ​រ​យភា​គ​រ​យ​។ គឺ​ដូច​ដែ​ល​សាវ័​ក​យ៉ូ​ហាន​​បាន​មាន​ប្រសាសន៍​ថា “ព្រះ​​​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្តី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ”(វិវរណៈ ២១:៤)។ ក្នុង​រដូ​វ​កាល​នៃ​កា​រឈឺចា​ប់​រប​ស់​យើ​ង…

Read article
ទឹកភ្នែកនៃការដឹងគុណ

ពេលខ្ញុំ​នឹង​ភ​រិយារ​ប​ស់​ខ្ញុំ បាន​ទៅ​ចូ​ល​រួម​ពិ​ធីលៀ​ង​ព្រះ​អ​ម្ចាស់ គេបា​នអញ្ជើញ​ពួក​ជំនុំ ឲ្យ​ឡើង​ទៅខា​ង​​មុខ ដើម្បី​ទទួ​ល​នំ​ប៉័ង និង​ពែង​ទឹ​ក​ទំពាំងបាយ​ជូរ ពី​គ្រូគ​ង្វាល ឬ​ពួក​ចាស់ទុំ។ ពួក​គេបា​ន​ប្រា​ប់​ពួក​ជំ​នុំ​ម្នា​ក់​ៗ ដោយ​ផ្ទាល់ អំពី​ការ​លះ​ប​ង់ ដែល​ព្រះ​យេស៊ូវ​បា​នធ្វើ​សម្រាប់​គេម្នាក់​ៗ។​ ពេល​នោះ ខ្ញុំមា​ន​ការ​ប៉ះ​ពាល់​ចិ​ត្តជា​ពិ​សេស នៅក្នុង​ការ​ប្រារព្ធ​ពិធី​នេះ។ ប៉ុន្តែ ជា​ញឹក​ញាប់ យើងអា​ច​ប្រែ​ជា​មានអា​រម្មណ៍​ថា គ្មាន​អ្វីប្លែ​ក ចំពោះ​ពិធី​ដ៏​សំខាន់​នេះ ដោយ​សារ​យើង​គ្រាន់​តែបា​នប្រា​រព្ធ​ធ្វើ​ជាទ​ម្លាប់​ទៅហើ​យ​។​ បន្ទាប់​ពី​យើង​បា​នត្រ​ឡប់ម​ក​កន្លែង​អង្គុ​យ​វិ​ញ​ហើយ ខ្ញុំ​ក៏​បានមើ​ល​អ្ន​កដ​ទៃ​ដើ​រយឺ​ត​ៗ​ទៅខាង​មុខ​វេទិកា​រ យ៉ាង​ស្ងាត់​ស្ងៀ​ម។ គួរឲ្យ​កត់​សំ​គាល់​ណា​ស់ ដែល​​មា​ន​មនុ​ស្ស​ជាច្រើ​ន​​មាន​ទឹ​កភ្នែក​រលីងរ​លោង។​ សម្រា​ប់ខ្ញុំ និង​សម្រាប់​អ្នក​ដទៃ​ទៀ​ត ដែល​ខ្ញុំបានជជែក​ជាមួ​យនៅ​ពេលក្រោ​យម​ក ទឹកភ្នែ​ក​នោះជា​ទឹកភ្នែ​កនៃ​ការ​ដឹង​គុណ​។​ យើងអា​ច​រ​ក​ឃើញ​មូល​ហេតុ​នៃទឹ​កភ្នែ​កនៃ​កា​រ​ដឹង​​គុណ នៅក្នុងមូ​ល​ហេតុ​នៃ​កា​រប្រារព្ធ​ធ្វើ​ពីធី​លៀងព្រះ​អម្ចា​ស់​។​ សាវ័កប៉ុលបានប​ង្រៀន​ពួក​ជំ​នុំ នៅក្រុ​ងកូ​រិ​ន​ថូស អំពី​អត្ថ​​ន័យ​នៃ​ពិ​ធីលៀងព្រះអ​ម្ចាស់ ហើយក៏​បា​ន​និ​យាយ​ស​ង្កត់​ធ្ង​ន់ ដោយ​ប្រើពា​ក្យ​​ដ៏មានអំណាចថា​ ​“ដ្បិត​​រាល់​​​វេ​លា​ណា ដែល​​អ្ន​ក​រាល់​គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះ​ថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក”(១កូរិនថូស ១១:២៦)។ ធាតុផ្សំនៃ​​ពិ​ធីលៀ​ងព្រះ​អ​ម្ចា​ស់ បាន​នាំ​ឲ្យ​យើងគិ​ត​អំ​ពីឈើឆ្កាង និ​ង​ការដែល​ព្រះគ្រី​ស្ទ​លះ​ប​ង់​​ ជួសយើ​ង​រាល់គ្នា ដូចនេះ ពិធីលៀ​ងព្រះ​អ​ម្ចាស់និ​យាយ​អំពី​ព្រះគ្រីស្ទ គឺមិ​នគ្រា​ន់​តែ​ជា​ពិធីបុ​ណ្យរ​បស់​គ្រី​ស្ទប​រិស័ទ​ប៉ុណ្ណោះ​ទេ​។ គឺនិ​យាយ​អំ​ពីសេចក្តី​ស្រឡាញ់​ ការ​លះ​បង់​ និ​ងឈើ​ឆ្កា​ង​រ​បស់​ព្រះ​អ​ង្គ​ ដែល​សុទ្ធ​តែ​ដើម្បីយើ​ង​រាល់​​គ្នា។​ យើង​មិន​អា​ច​រ​កពា​ក្យ​នឹងថ្លែងឲ្យ​បាន​គ្រ​ប់​គ្រា​ន់…

Read article
សំណួរដែលពិបាកឆ្លើយ

មាន​ពេល​មួ​យ​លោ​កឧ​ត្តម្ភសេ​នីយ លូ វលលេស(Lew Wallace) នៃ​កង​ទ័ព​សហ​ព័ន្ធ ​បានជួ​បលោ​ក​វរសេនីយ រ៉ូបឺត អ៊ីងហ្គ័រសូល(Robert Ingersoll) ពេលដែ​ល​គា​ត់កំ​ពុងធ្វើដំ​ណើរ​តាម​រ​ថ​ភ្លើង​ បន្ទាប់​ពី​សង្រ្គាម​ស៊ីវិល​អាមេរិក​បា​នប​ញ្ច​ប់ បា​ន​ពីរ​បីឆ្នាំ​។  ក្នុង​សត​វត្សរ៍​ទី​១៩  លោក​អ៊ីងហ្គ័រ​សូល ស្ថិតក្នុ​ង​ចំណោម​អ្នក​ដែ​លនាំមុខគេ ក្នុង​ការ​មិ​ន​​ជឿ​ថា​​ព្រះមាន​ពិត​មែន ហើយ​លោ​កវ​លលេសជា​បុរ​សនៃ​សេចក្តី​ជំនឿ។ ពេល​ដែល​កា​រស​ន្ទនារ​បស់ពួ​ក​គេ​ បាន​ឈាន​ចូល​ដល់​ការ​ជ​ជែក​គ្នា​អំ​ពីភា​ពខុ​ស​គ្នាខា​ង​វិ​ញ្ញាណ លោក​វលលេស​ក៏បា​ន​ដឹ​ងខ្លួ​ន​ថា​ គាត់​មិន​អាច​ឆ្លើយ​សំណួរ និងប​ក​ស្រាយ​ចម្ងល់​រប​ស់លោ​កអ៊ីនហ្គ័រសូលបា​ន​ទេ។ លោក​វលលេ​ស មាន​ការ​អៀន​ខ្មា​ស់ ដោយ​សា​រកា​រ​ខ្វះ​ការ​យ​ល់ដឹ​ង អំពី​ក្តីជំ​នឿរ​បស់​ខ្លួ​ន​ បាន​ជាគា​ត់​ចា​ប់ផ្តើ​ម​រក​មើ​លច​ម្លើយ ក្នុង​ព្រះ​គម្ពីរ​។ ក្រោយ​មក ការ​នេះបា​ន​នាំ​ឲ្យ​គាត់និពន្ធ​សៀវភៅ​រឿង​ប្រលោម​លោក​ដ៏ល្បី​ល្បា​ញមួយ​ក្បាល​ មាន​ចំណ​ងជើ​ង​ថា ប៊េន ហ៊រ(Ben-Hur): ជារឿង​និទា​​ន អំ​ពីព្រះ​គ្រី​ស្ទ​ ដែល​​នៅក្នុ​ង​​នោះ គាត់បា​ន​ប្រកា​ស់​ដោយចិ​ត្ត​ជឿ​ជា​ក់​​ ​អំពី​ព្រះ​អង្គ​ស​ង្រ្គោះ។​ យើង​មិន​ត្រូ​វ​ឲ្យជំ​នឿរ​បស់យើ​ង​ចុះ​ខ្សោយ ដោយសា​រ​សំណួររប​ស់អ្ន​ក​មិ​នជឿ​ព្រះ​ឡើ​យ​។ ផ្ទុយ​ទៅ​វិញ​ សំណួរ​ទាំង​នោះ​អា​ច​នាំ​ឲ្យយើ​ងមា​ន​កា​រ​ស្វែង​យ​ល់កា​ន់​តែ​ស៊ី​ជម្រៅ​ ហើយ​បង្រៀ​ន​យើង​ឲ្យ​​ចេះឆ្លើយត​ប ដោយ​ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់ ដល់​អ្នក​ដែ​ល​ចោទ​​សួរ អំពី​សេចក្តី​ជំនឿ​របស់​យើង។​ សាវ័កពេ​ត្រុស​បាន​លើ​ក​ទឹក​ចិ​ត្ត​យើ​ង ឲ្យ​ដេញ​តា​ម​ប្រាជ្ញារ​បស់​ព្រះ​ ក្នុង​ព្រះ​គ​ម្ពីរ​ ​គឺដូ​ច​ដែល​មាន​សេចក្តី​ចែ​ង​ថា​ “​ចូរ​​ប្រុ​ង​​ប្រៀប​ជា​និច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា”(១ពេត្រុស…

Read article
អ្នកមានមិត្តសំឡាញ់ដ៏ពិត

សព្វថ្ងៃ​នេះ ការប្រើ​​ប្រាស់​បណ្តា​ញ​ស​ង្គ​ម​កំពុ​ងតែ​មា​នកា​រពេញនិ​យម​កាន់​តែ​ខ្លាំង។ ប៉ុន្តែ ​អ្នក​ដែល​ប្រើ​បណ្តាញ​សង្គ​ម​ ច្រើន​​តែ​​​មាន​ភាពឯកកោ​កាន់​តែ​ខ្លាំ​ង ដែល​នោះ​ជា​ផល​វិបាក ដែល​ពួក​គេ​ទទួ​ល​បាន​  ដែល​មិន​គួ​រ​ឲ្យ​ជឿ។  មាន​អត្ថ​ប​ទ​មួយ  ដែល​គេបាន​​បង្ហោះ​នៅ​លើ​បណ្តាញ​អ៊ីនធឺ​ណែត បាន​លើក​ឡើ​ង​ថា “អ្នកដែ​លមិ​ន​យល់​ស្រប​នឹង​ការ​រ​ស់​នៅ ដោយ​ចំណាយ​ពេល​ច្រើន​ពេក​នៅ​លើបណ្តាញអ៊ីនធឺ​ណែ​ត បាន​អះអា​ងថា​ ​មិត្តភ័​ក្រ​នៅ​លើបណ្តាញស​ង្គម មិន​អាច​ជំនួស​មិ​ត្តភ័​ក្រ​ក្នុង​ពិ​ភពពិ​ត ឲ្យបា​នគ្រ​ប់​គ្រាន់​ឡើ​យ ហើយ … បុគ្គ​លណា​ ដែលយ​កមិ​ត្ត​ភ័ក្រ​នៅលើ​បណ្តា​ញស​ង្គម មក​ជំនួ​សមិ​ត្ត​ភ័​ក្រ​​ក្នុង​សង្គម​ពិត​ អាច​ក្លាយ​ជាមនុស្សដែ​លកា​ន់​តែឯកោ ហើយ​ធ្លាក់​ទឹក​ចិ​ត្ត​កាន់​តែ​ខ្លាំ​ង”។​ ក្រៅ​ពី​ភាព​ឯកោ​ដែ​លកើ​ត​មាន ក្នុង​បច្ចេ​ក​វិទ្យា យើង​ម្នាក់​ៗ​សុ​ទ្ធ​​តែ​ត​យុទ្ធ នឹងរ​ដូវ​កាល​នៃ​ភា​ពឯ​កកោ​ ដោយ​មិន​ដឹង​​ថា តើ​មាន​នរណា​ម្នាក់​ដឹង យល់ ឬ​យក​ចិត្ត​ទុក​ដា​ក់ចំ​ពោះ​បន្ទុក​ដែល​យើ​ង​កំពុង​តែ​លីសែង ឬ​ការ​លំបា​កដែ​ល​យើ​ងកំពុង​ជួបប្រ​ទះ​ទេ។ ប៉ុន្តែ អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ មាន​ការ​ធា​នា​ថា​ ព្រះ​គ្រីស្ទ​នឹង​ប្រទាន​នូវ​ការ​កម្សាន្ត​ចិត្ត ដល់​អ្នក​ដែ​លនឿ​យព្រួយ។ ព្រះស​ង្រ្គោះបា​នមា​ន​បន្ទូល​សន្យា ​អំពី​ព្រះវ​ត្តមា​ន​ដែល​កម្សាន្ត​ចិត្ត ដែល​មាន​ចែ​ង​ច្បាស់​ក្នុង​​ព្រះ​គម្ពីរ ដែលមិ​នអា​ច​ប្រកែកបា​ន​ឡើ​យ គឺដូ​ច​ដែល​​ស្តេច​ដាវី​ឌ​បាន​តែង​ទំនុកដំកើង​ថា “ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំ ព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ”(ទំនុកដំកើង ២៣:៤)។ ទោះ​បី​ជា​ភាព​ឯកកោ​នោះ ​បាន​កើត​ឡើង​ដោ​យសារ​ការ​សម្រេច​ចិ​ត្ត​រប​ស់​យើង ឬ​ដោយ​សារ​ចរន្ត​នៃ​វប្បធម៌ ដែល​នៅជុំ​វិញ​​យើង ឬ​មួយ​ដោ​យ​សារ​បាត់​បង់ម​នុស្សជា​ទីស្រឡាញ់ ដ៏​ឈឺចា​ប់​ក៏​ដោយ…

Read article
ស្មរបន្ទាល់ដ៏សុភាព

ជាច្រើន​ឆ្នាំក​ន្ល​ង​ទៅ ខ្ញុំ​បា​ន​ចូ​លស​ម្រាក​ព្យាបា​ល នៅ​មន្ទី​រ​ពេទ្យ បន្ទាប់​ពី​ខ្ញុំ​​បាន​ធ្លា​ក់​​ពី​លើស្ពានក​ម្ពស់១​១​ម៉ែ​ត្រ។ ពេលខ្ញុំ​កំ​ពុង​ស​ម្រាក​ព្យា​បាល ភរិយា​រប​ស់​បុ​រ​ស​ម្នាក់​ ដែល​គេង​នៅលើ​គ្រែ ដែល​នៅជាប់គ្រែ​​​ខ្ញុំ​ បា​ន​​ម​ក​​ប្រាប់​​​ខ្ញុំ​ថា​ “ស្វាមីរ​បស់​ខ្ញុំបា​ន​ប្រា​ប់​ខ្ញុំ អំពី​ហេតុ​កាណ៍ដែ​ល​បាន​កើត​ឡើ​ង​ចំពោះ​អ្ន​ក​។ យើងជឿ​ថា​ ព្រះបា​ន​ទុ​ក​ជី​វិត​ឲ្យ​អ្ន​ក ព្រោះ​ព្រះ​អ​ង្គច​ង់​ប្រើអ្ន​​ក។ យើង​បានអ​ធិស្ឋាន​ឲ្យ​អ្ន​ក​ជា​ប្រចាំ”។ ពេល​នោះខ្ញុំ​មា​ន​កា​រភ្ញា​ក់ផ្អើ​ល​ណា​ស់។ ខ្ញុំ​បាន​ច​ម្រើន​វ័យ​ធំ​ឡើង ​ក្នុងគ្រួ​សារ​ដែ​ល​ទៅ​ថ្វា​យ​ប​ង្គំព្រះ​នៅព្រះ​វិហា​រ តែ​ខ្ញុំមិ​ន​ដែ​លនឹ​ក​ស្រ​មៃថា​ ​ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ប្រើ​ខ្ញុំឡើយ។ ពាក្យ​សម្តី​រ​ប​ស់​នាង​ បា​ន​នាំ​ឲ្យ​ខ្ញុំងាក​ទៅរ​ក​ព្រះស​​ង្រ្គោះ ដែលខ្ញុំ​បា​ន​ឮ​ព្រះនាម តែមិ​ន​បា​ន​ស្គា​ល់។ ចាប់​តាំង​ពី​ពេ​ល​​នោះ​មក​ខ្ញុំក៏​បា​ន​ចា​ប់​ផ្តើម​មា​ន​ជំនឿ​លើព្រះគ្រីស្ទ។ ខ្ញុំ​ចូ​លចិ​ត្ត​​​រំ​ឭក​​ខ្លួន​ឯង អំពី​ពា​ក្យ​សម្តី​រ​បស់​ស្ម​រ​បន្ទាល់ដ៏​សុ​ភា​ពម្នា​ក់​នោះ ដែល​បាន​ប្រាប់​ខ្ញុំ​អំ​ពី​ព្រះ​ ដែល​ពិត​ជា​មា​នសេ​ចក្តី​ស្រឡាញ់​ចំពោះ​​ខ្ញុំ។​ ពាក្យស​ម្តី​រប​ស់​នា​ង​បាន​ប​ង្ហាញ​នូ​វកា​រ​យក​ចិ​ត្ត​ទុក​ដាក់ ហើយ​បាននាំ​ឲ្យ​ខ្ញុំយល់​អំពី​គោល​បំណង និ​ងព្រះ​ប​ន្ទូ​ល​សន្យា​រ​បស់​ព្រះ​។ ព្រះ​យេស៊ូ​វ​បា​ន​បង្គា​ប់​ពួ​ក​សាវ័ក​រប​ស់ព្រះ​អ​ង្គ ក៏ដូ​ចជា​​បង្គាប់យើ​ង ឲ្យ​ទៅប្រា​ប់អ្ន​ក​ដ​ទៃ អំពី​សេច​ក្តីស្រ​ឡា​ញ់រ​ប​ស់​ព្រះ​។ គឺ​ដូច​ដែ​ល​មាន​សេ​ចក្តីចែ​ង​​ថា “កាល​ណា​ព្រះ​វិញ្ញា​ណ​​ប​រិ​សុទ្ធ​​​បា​ន​​មក​​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(កិច្ចការ ១:៨)។ ពាក្យស​ម្តី និង​ទីប​ន្ទាល់​រប​ស់​យើ​ង អាច​មាន​អំ​ណាច​នាំ​ឲ្យមាន​កា​រ​ផ្លាស់​ប្រែ ​ក្នុង​ជីវិត​របស់​អ្នកដ​ទៃ តាម​រយៈ​ព្រះ​វិ​ញ្ញាណ​ប​រិសុ​​ទ្ធ។-Bill Crowder

Read article
ច្រឡំអត្តសញ្ញាណ

ស្កុត ក្រោឌ័រ(Scott Crowder) ជា​ប្អូន​ប្រុស​ពៅរ​បស់​ខ្ញុំ​ ដែល​បាន​ចា​ប់កំ​ណើត ពេល​ខ្ញុំ​កំពុង​រៀននៅ​វិ​ទ្យាល័យ។ ដូ​ចនេះ​ យើងមា​ន​អាយុ​ខុស​គ្នាខ្លាំង​ណា​ស់ បាន​ជា​មាន​រឿ​ង​គួ​រ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើ​ន​ ពេលដែ​ល​គា​ត់ដ​ល់វ័​យ​ត្រូ​វ​ចូល​រៀន​នៅសកល​វិទ្យា​ល័យ​។ ពេលគា​ត់ចា​ប់​ផ្តើម​ការ​ធ្វើដំ​ណើរជា​លើ​កដំ​បូ​ង ទៅស​កលវិ​ទ្យាល័​យ ខ្ញុំនឹងម្តាយរ​បស់​យើង​បា​ន​រួម​ដំណើរ​ជា​មួយ​គាត់។ ពេលយើ​ងទៅ​ដ​ល់សកល​វិទ្យាល័យ មនុស្ស​នៅ​ទីនោះ​បាន​ច្រ​ឡំថា​ ខ្ញុំជា​ឪ​ពុក​របស់​គាត់ ​ហើយម្តាយ​រប​ស់​យើង​ជា​យាយ​របស់​គាត់​។ យើងក៏​បា​នប្រា​ប់​គេ​កុំឲ្យ​ច្រ​ឡំ តែក្រោយ​មក យើង​ក៏​ឈប់​ប្រាប់​គេ​ទៀត។ ទោះ​បី​ជា​យើង​បា​នធ្វើ​ ឬ​និយា​យ​អ្វីក៏​ដោ​យ ក៏​ទំនាក់​ទំនង​ដ៏ពិ​ត​ប្រា​កដ ដែល​យើង​មា​ន​ជាគ្រួ​សារ បាន​ធ្វើ​ឲ្យ​គេ​លែងយ​ល់​ច្រឡំ​​ទៀត។ មានពេ​ល​មួយ ព្រះយេ​ស៊ូវ​បាន​សួ​រពួ​កផា​រិស៊ីថា​ ​“អ្នក​រាល់​គ្នា​គិត​ពី​ព្រះគ្រីស្ទ​ដូច​ម្តេច តើ​ទ្រង់​ជា​ព្រះវង្ស​អ្នក​ណា”។ នោះ​​គេ​ទូល​ឆ្លើយ​​ថា ព្រះ​អង្គ​“ជា​ព្រះវង្ស​ហ្លួង​ដាវីឌ”(ម៉ាថាយ ២២:៤២)។ ការ​ស្គាល់អ​ត្តស​ញ្ញាណរ​បស់ព្រះ​មែស៊ី គឺ​ពិត​ជាសំ​ខាន់​ណាស់។ ពួក​គេ​ក៏បា​នឆ្លើ​យ​ត្រូវ​ហើ​យ ប៉ុន្តែ ចម្លើយរ​បស់​ពួ​កគេ​មិ​នទា​ន់​ពេញ​លេញទេ។​ ព្រះគ​ម្ពីរ​បាន​ប​​ញ្ជា​ក់​ថា ព្រះមែ​ស៊ីនឹងយា​ងម​ក​ ហើយ​សោយ​រាជ្យ​នៅ​លើ​បល្ល័ង្ក​របស់​ព្រះ​វង្គហ្លួងដា​វីឌ​។ ប៉ុន្តែ ព្រះយេ​ស៊ូវ​បា​ន​រំឭ​កពួ​ក​គេថា​ ស្តេចដាវីឌ​នឹង​បាន​ធ្វើ​ជាព្ធយុកោរ​ប​ស់​ព្រះគ្រី​ស្ទ ​ហើយ​ជាង​នេះ​ទៅ​ទៀត​ ស្តេច​ដាវី​ឌ​ក៏​បា​នហៅ​ព្រះអ​ង្គ​ថា​ “ព្រះអ​ម្ចាស់”។​ ពេលព្រះយេស៊ូ​វសួ​រ​លោកពេ​ត្រុស ដោយសំណួរ​ដូចនេះដែរ​ គាត់​បាន​ឆ្លើយ​យ៉ាង​ត្រឹម​ត្រូ​​វថា “ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់”(១៦:១៦)។ សព្វ​ថ្ងៃនេះ​ អត្ត​សញ្ញាណ​រប​ស់​ព្រះ​យេស៊ូវ​សំខាន់​លើស​អ្វី​ៗ​ទាំ​ងអស់ ហើយ​ក៏សំ​ខាន់​អ​ស់ក​ល្ប​ជានិច្ច​ផង​ បាន​ជា​យើងមិន​ត្រូវ​មា​ន​ការ​យ​ល់​ដឹង​ខុ​ស…

Read article
ចេះតែវង្វេងចេញ

បទ “ចូល​មក អស់អ្នក​ដែល​មា​ន​ពរ” ស្ថិតក្នុ​ង​ចំណោម​បទ​ចម្រៀង​ទំនុក​ដំកើង ដែ​លខ្ញុំ​ចូ​ល​ចិត្ត​ជាង​​គេ។ បទ​នេះជា​ស្នា​ដៃនិ​ពន្ធ​រប​ស់​លោក​រ៉ូ​បឺត រ៉ូប៊ីនសិន(Robert Robinson) ដែល​ជាយុ​វជ​ន​ក្នុ​ងវ័​យ២​២​ឆ្នាំ កាលពីឆ្នាំ១៧៥៧។ ក្នុង​ទំនុ​ក​ប​ទ​នេះ មាន​វគ្គ​មួ​យ ដែល​តែង​តែ​​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារ​ម្មណ៍​យ៉ា​ង​ខ្លាំង​​ ហើ​យបា​ន​ជំរុ​ញ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​វាយ​ត​ម្លៃខ្លួ​​នឯង។ គឺ​វគ្គ​ដែ​ល​ច្រៀ​ងថា​ “ឱ​ព្រះ​អម្ចាស់ ទូលប​ង្គំ​ចេះ​តែវ​ង្វេ​ងចេ​ញ វង្វេ​ងចេ​ញ​ពី​ព្រះដែល​ទូ​លប​ង្គំស្រ​ឡាញ់”។ ពេល​ខ្លះ ខ្ញុំ​ពិត​​ជា​មានអា​រម្មណ៍ថា​ ​កំពុងវ​ង្វេង​ចេញ​ពី​ព្រះអ​ង្គ។ មានពេ​លជា​ច្រើ​ន​ដ​ងពេ​ក​ហើយ ដែល​មាន​អ្វី​​មួយមកប​ង្វែរអា​រម្ម​ណ៍​ខ្ញុំ ហើយខ្ញុំ​ក៏​បែកអា​រម្មណ៍ ដោយ​ឈប់​ផ្តោត​ទៅ​លើព្រះស​ង្រ្គោះដែ​លបា​នស្រ​ឡាញ់​ខ្ញុំ​ និង​លះប​ង់​ព្រះជន្ម​ដើម្បី​ខ្ញុំ​។ មិន​មែន​មា​ន​តែ​ខ្ញុំ និង​លោក​រូបឺត រ៉ូប៊ីនសិន​ទេ ដែល​មាន​បញ្ហានេះ។​​ ពេលដែ​ល​យើង​វង្វេង​ចេញ​ពី​​ព្រះ ចិត្តរ​ប​ស់យើ​ងមិ​ន​ចង់​រសាត់​ចេញ​ពី​​ព្រះទេ​ តែ​យើង​ច្រើ​ន​តែ​ធ្វើ​ការ​អ្វី​ ដែ​ល​យើង​មិ​នច​ង់​ធ្វើ ​គឺ​មិន​ខុ​ស​ពី​សាវ័ក​ប៉ុល​ឡើយ​(រ៉ូម ៧:១៩) ហើយយើង​ចាំបា​ច់​ត្រូវ​ងាកម​ករ​ក​អ្ន​ក​គង្វាល​នៃ​ដួង​ចិត្ត​យើ​ង ដែល​នាំ​យើង​ឲ្យ​ចូល​មក​ជិត​ព្រះ​អង្គ​វិ​ញ។​ ត្រង់ចំ​ណុច​នេះ​ ស្តេចដា​វីឌ​ក៏​បាន​មានបន្ទូ​លក្នុ​ង​ទំនុកដំកើង ជំពូក១​១៩ ដែល​ជាប​ទ​ចម្រៀង​ដ៏​​​ប្រសើររ​បស់​ព្រះ​គម្ពី​រ ដែល​ចែង​ថា​ “ទូលបង្គំ​បាន​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ឱ​សូម​កុំ​ឲ្យ​ទូលបង្គំ​វង្វេង​ចេញ​ពី​សេចក្តី​បង្គាប់របស់​ទ្រង់​ឡើយ”(ខ.១០)។ ជួនកា​ល សូម្បីតែ​នៅ​ពេ​ល​ដែល​ចិ​ត្ត​រ​បស់​យើ​ងច​ង់​ស្វែ​ង​រក​ព្រះ​ក៏​ដោ​យ ក៏​នៅតែ​មា​ន​ការ​រំខានក្នុ​ង​ជី​វិត ដែល​នាំឲ្យ​យើ​ងវ​ង្វេង​ចេញ​ពី​ព្រះ​អង្គ និង​ព្រះ​បន្ទូល​ព្រះ​អង្គ​។ តែយើ​ង​អរ​ព្រះ​គុណ​ព្រះអង្គ ដែល​យើង​មា​នព្រះវ​របិតាដែល​គង់​នៅ​ស្ថា​ន​សួគ៌ ដែល​មាន​ព្រះទ័យ​អ​ត់​ធ្មត់ និង​មេត្តា ​ហើយព្រះគុណព្រះ​អ​ង្គតែ​ង​តែ​មា​ន​គ្រប់​គ្រាន់​…

Read article
មិនបាត់ន័យនៅក្នុងការបកប្រែ

ជាច្រើ​នឆ្នាំ​ម​កហើ​យ ខ្ញុំមា​ន​ឱកា​ស បង្រៀ​ន​ព្រះ​គម្ពីរ​ដល់ម​នុស្ស​ជា​ច្រើ​ន នៅ​ទូទាំង​ពិភព​លោក។ ដោយ​សារ​​ខ្ញុំ​ចេះនិ​យាយ​តែភា​សាអ​ង់គ្លេ​ស​ ខ្ញុំច្រើ​ន​តែ​មាន​អ្នក​បក​ប្រែជួ​យ​ប្រែសម្រួលពា​ក្យ​ពេច​ន៍​ដែ​ល​ចេញ​ពី​ចិ​ត្តរ​ប​ស់​ខ្ញុំ ទៅជា​ភា​សារប​ស់គា​ត់​។ ការ​បង្រៀន​របស់​ខ្ញុំ​​មាន​ប្រសិទ្ធិ​ភាព គឺ​អាស្រ័យ​ទៅ​លើជំ​នាញ និង​អំណោយ​ទាន​របស់​អ្ន​ក​បក​ប្រែទាំ​ងនោះ​។ អ្នក​បក​​ប្រែទាំងនោះ​ មានដូ​ច​ជា​កញ្ញា​អ៊ីណាវ៉ាទី នៅ​ប្រទេ​សឥ​ណ្ឌូនេ​ស៊ី​ កញ្ញា​អេននី នៅ​ប្រទេស​ម៉ាឡេស៊ី និង​លោ​កជីន នៅ​ប្រទេស​ប្រេ​ស៊ី​លជា​ដើ​ម។ ពួក​គេសុ​ទ្ធ​តែ​ខិ​ត​ខំធ្វើ​យ៉ា​ងណា​ ឲ្យ​​អ្ន​កស្តាប់​យល់ច្បា​ស់ អំពី​អ្វីដែ​ល​ខ្ញុំ​កំ​ពុង​និ​យាយ។​ យើង​អាច​ប្រ​ដូច​ការ​ងា​រ​បក​ប្រែ ទៅនឹ​ងកិ​ច្ចកា​រមួ​យ ដែ​ល​ព្រះ​វិញ្ញាណប​រិសុទ្ធ​បា​ន​ធ្វើ ក្នុងជី​វិតរ​ប​ស់​រាស្រ្ត​រ​បស់​​ព្រះ។ ពេល​យើង​អធិស្ឋាន យើង​មិន​តែ​ង​តែដឹ​ង​ថា​ ជាគួ​រ​អធិស្ឋាន​យ៉ាង​ណា​ទេ(រ៉ូម ​៨:២៦) ហើយ​ខ.២៧ បាន​លើក​ទឹ​ក​ចិត្ត​យើ​ង​ថា “ព្រះ​អង្គ​​ដែល​​ស្ទង់​​ចិត្ត ទ្រង់​ជ្រាប​នូវ​គំនិត​នៃ​ព្រះវិញ្ញាណ ដ្បិត​ព្រះវិញ្ញាណ​ជួយ​អង្វរ​ជួស​ពួក​បរិសុទ្ធ ឲ្យ​ត្រូវ​នឹង​ព្រះហឫទ័យ​ព្រះ”។ ពេល​យើង​ចូល​ទៅចំ​ពោះព្រះ​វរបិតា​ដែ​លគ​ង់នៅ​ស្ថា​ន​សួគ៌ ដោយ​អធិ​ស្ឋាន ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​ជួ​យ​យើង ដោយ​ប្រែ​សម្រួល​ពាក្យ​អធិ​ស្ឋាន​របស់​យើង តាម​បំណង​ព្រះ​ទ័យ​ដ៏​ល្អ ដែល​ព្រះ​មាន​សម្រាប់​ជីវិ​ត​យើង។​ នេះពិ​ត​ជា​ជំនួយ​ដ៏​អស្ចារ្យ​ណាស់​។ ព្រះមិ​ន​គ្រា​ន់តែ​សព្វ​ព្រះទ័​យនឹ​ង​​ជ្រា​បអំ​ពីអ្វី​ដែ​ល​យើង​ចង់​បង្ហាញ​ចេញ​ពី​ក្នុង​ចិត្តយើ​ងប៉ុ​ណ្ណោះ​ទេ​     តែថែ​មទាំ​ង​បាន​ប្រ​ទាន​ឲ្យយើ​ងមា​នអ្ន​ក​បក​ប្រែ​ដ៏​អស្ចារ្យ​មួយ​អ​ង្គសម្រាប់​ជួយ ពេល​យើង​អ​ធិស្ឋា​ន។ យើង​អាច​មាន​ទំ​នុក​ចិ​ត្ត​ថា ពាក្យ​អធិស្ឋា​ន​របស់​យើងនឹ​ងមិ​ន​ដែ​ល​បាត់​ នៅ​​ក្នុ​ងកា​រ​បក​ប្រែរបស់​ព្រះ​វិញ្ញាណ​​ឡើ​យ។-Bill Crowder

Read article
ទឹកផុសធំ

ក្នុង​ឧប​ទ្វីប​ខាង​លើ​នៃ​រដ្ឋមីឈីហ្គិន មាន​ស្រះទឹ​ក​មួយ មាន​ជម្រៅ​ប្រហែល​១២​ម៉ែត្រ និង​បណ្តោយ​​ប្រវែង​៩០​ម៉ែ​ត្រ។ ជន​ជាតិ​ដើ​ម​រ​បស់​អា​មរិ​ក​បា​នហៅ​ស្រះ​ទឹក​នោះថា​ “ឃីច អ៊ីទិ គីពិ​” ដែលមា​ន​ន័យ​ថា​ “ស្រះទឹ​កធំដ៏​ត្រ​ជាក់”។ ស្រះទឹកនេះ​ គឺ​ជា​ភា​ព​អ​ស្ចារ្យនៃ​ធ​ម្មជាតិ ដែល​គួ​រឲ្យ​កត់​សម្គាល់។ សព្វ​ថ្ងៃនេះ​ ​គេហៅ​វាថា​ ​ទឹកផុ​ស​ធំ។​ ស្រះទឹ​កនេះ​មា​នទឹ​ក​ផុស​នៅ​បាត​របស់​​វា ដែល​បាន​បាញ់​ទឹ​ក​ជាង​៣៧០០​លីត្រ ក្នុងមួ​យ​នាទី​តា​ម​ប្រឡោះថ្ម​ដែល​នៅ​បាត​ស្រះ​ ឡើង​ទៅ​ផ្ទៃ​ទឹក​ខាង​លើ។​ ម្យ៉ាង​ទៀត ទឹកក្នុ​ង​ស្រះនោះ​បាន​រក្សា​សី​តុណ្ហភា​ព ៧​អង្សាសេជា​និច្ច មាន​ន័យ​ថា ​ទោះបី​ជា​រដូ​វ​រងាមា​នអា​កាសធា​តុតំ​បន់​ឧប​ទ្វីប​ខាង​លើ​ មាន​ភាព​ត្រជា​ក់ខ្លាំ​ង​យ៉ា​ង​ណា​ក៏​ដោ​យ ក៏ទឹ​ក​ស្រះ​នោះ​នៅ​តែមិនក​​ក​ដែរ។ ដូចនេះ​ ភ្ញៀវ​ទេសច​រណ៍​អា​ចទ​ស្សនាទេ​សភា​ព​មាត់​ទឹក របស់​ស្រះ​ធំមួយ​នេះ​ ក្នុង​រដូ​វណា​ក៏​​បាន។​ ពេល​ព្រះយេ​ស៊ូ​វ​ជួ​បស្រ្តី​​ម្នាក់​ នៅ​មាត់​អ​ណ្តូង​ទឹ​ក​រប​ស់​លោក​យ៉ាកុប ព្រះអ​ង្គ​បា​ន​មាន​បន្ទូ​ល​ទៅ​កាន់​នា​ង អំពី​ប្រភព​នៃទឹ​ក​មួយទៀត ដែលនឹ​ង​ធ្វើ​ឲ្យ​មនុ​ស្ស​លែង​ស្រេ​ក​ទឹ​ក​ជារៀ​ង​រ​ហូត។​ ប៉ុន្តែ ​ព្រះអង្គ​មិ​នបា​ន​មាន​ប​ន្ទូលសំ​ដៅ​ទៅ​លើ ​ទឹកផុ​ស ទឹក​ស្រះ ទឹក​ទន្លេ ​ឬទឹ​កបឹង​ឡើ​យ។ គឺដូ​ច​ដែ​ល​ព្រះ​អ​ង្គបា​ន​មានបន្ទូល​ថា​ “អ្នក​​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច”(យ៉ូហាន ៤:១៤)។ ទឹក​ដែល​ព្រះ​គ្រី​ស្ទ​ផ្ត​ល់​ឲ្យ​ គឺ​នាំម​ក​នូ​វ​ជី​វិត​ថ្មី​ដ៏ស្រ​ស់ស្រា​យ ដែល​ល្អប្រ​សើលើ​សទឹក​ផុស​ធម្មជាតិ​រាប់​លាន​ដ​ង។ យើងអា​ច​មាន​ចិ​ត្ត​ស្ក​ប់​ស្កល់​ ដោយសារ​ព្រះ​គ្រីស្ទ​ដែល​ជាទឹក​នៃជី​វិត ដែល​អាច​បំបាត់​ការ​ស្រេ​ក​ទឹ​ករ​ប​ស់​យើ​ង។…

Read article