Bill Crowder

You are here:
ការនឹកចាំ និងការប្រារព្ធ

នៅ​ថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ​១៩០៧ មាន​បន្ទុះ​ដ៏​ធំ​បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​សហគមន៍​តូច​មួយ ក្នុង​រដ្ឋ​វើជីនា ខាង​លិច នៃ​សហរដ្ឋ​អាមេរិក ដោយ​បណ្តាល​ឲ្យ​មាន​សោកនាដ​កម្ម​ដ៏​អាក្រក់​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ឧស្សាហកម្ម​រ៉ែ​ធ្យូង​ថ្ម។ គ្រោះ​ថ្នាក់​នោះ​បាន​ឆក់​យក​ជីវិត​កម្មករ​អណ្តូង​រ៉ែ​៣៦០​នាក់ ហើយ​គេ​បាន​ប៉ាន់​ប្រមាណ​ឃើញ​ថា សោកនាដកម្ម​ដ៏​រន្ធត់​នេះ​បាន​បន្សល់​ទុក​នូវ​ស្រ្តី​មេម៉ាយ​២៥០​នាក់ និង​បណ្តាល​ឲ្យ​ក្មេង​ៗ​ប្រហែល​១​ពាន់​នាក់​កំព្រា​ឪពុក។ អ្នក​ប្រវត្តិសាស្រ្ត​ជឿ​ថា កម្មវិធី​រំឭក​មរណភាព​របស់​ពួក​គេ បាន​ក្លាយ​ជា​ប្រភព​នៃ​ទិវា​ឪពុក នៅ​សហរដ្ឋ​អាមេរិក។ ការ​នឹក​ចាំ​នេះ​បាន​កើត​ចេញ​ពី​ការ​បាត់​បង់​ដ៏​ធំ ហើយ​ទី​បំផុត​ក្លាយ​ជា​ការ​ប្រារព្ធ​ទិវា​ឪពុក។ សោកនាដកម្ម​ធំ​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​បាន​កើត​ឡើង ពេល​ដែល​មនុស្ស​ជាតិ​បាន​ឆ្កាង​ព្រះ ដែល​បាន​បង្កើត​ពួក​គេ។ ប៉ុន្តែ ពេល​ដ៏​ខ្មៅ​ងងឹត​នោះ​ក៏​បាន​បង្កើត​ឲ្យ​មាន​ការ​នឹក​ចាំ និង​ការ​ប្រារព្ធ​ពិធី​ផង​ដែរ។ នៅ​ពេល​យប់ មុន​ពេល​ព្រះយេស៊ូវ​យាង​ទៅ​ឈើ​ឆ្កាង ព្រះ​អង្គ​បាន​ប្រើ​ធាតុ​ផ្សំ​នៃ​ពិធី​បុណ្យ​រំលង របស់​សាសន៍​អ៊ីស្រាអែល ដើម្បី​បង្កើត​ពិធី​រំឭក​អំពី​ការសុគត​របស់​ព្រះ​អង្គ។​ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​លូកា​បាន​ពិពណ៌នា អំពី​រឿង​នេះ​យ៉ាង​ដូច​នេះ​ថា “​ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​ព្រះបន្ទូល​ថា នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ”(លូកា ២២:១៩)។ រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ​ កាល​ណា​យើង​ប្រារព្ធ​ពិធី​លៀង​ព្រះអម្ចាស់ យើង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​អង្គ រំឭក​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះ​អង្គ​មាន​សម្រាប់​យើង ដោយ​នឹក​ចាំ អំពី​ការ​លះ​បង់​របស់​ព្រះ​អង្គ ដើម្បី​សង្រ្គោះ​យើង និង​អបអរ​អំណោយ​នៃ​ជីវិត ដែល​ការ​លះបង់​របស់​ព្រះ​អង្គ​បាន​ប្រទាន។ ក្នុង​បទ​ចម្រៀង​ទំនុក​ដំកើង ដែល​លោក​ឆាល វេសលី(Charles Wesley) បាន​និពន្ធ…

Read article
កន្លែងដែលមានសុវត្ថិភាព

ខ្ញុំ និង​បង​ប្រុស​របស់​ខ្ញុំ បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ក្នុង​តំបន់​ជើង​ភ្នំ ដែល​មាន​មាន​ព្រៃ​ដុះ​ច្រើន ក្នុង​រដ្ឋ​វើជីនា​ខាង​លិច ដែល​បាន​ផ្តល់​ឲ្យ​នូវ​ទេសភាព​ដ៏​សម្បូរ​បែប សម្រាប់​ឲ្យ​យើង​ធ្វើ​អ្វី តាម​ការ​ស្រមើ​ស្រមៃ​របស់​យើង។ កាល​នៅ​ក្មេង យើង​បាន​ធ្វើ​តាម​សាច់​រឿង ដែល​យើង​ឃើញ​មាន​ក្នុង​រឿង​ដែល​យើង​បាន​អាន និង​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​យើង​បាន​ទស្សនា ដោយ​តោង​វល្លិ​ធំ​ៗ យោល​ខ្លួន​ចុះ​ឡើង ដូច​តួ​អង្គ​តាហ្សង់ ឬ​សង់​ផ្ទះ​នៅ​លើ​ដើម​ឈើ ដូច​ក្រុម​គ្រួសារ​រ៉ូប៊ីនសិន ដែល​ជា​ជន​ជាតិ​ស្វីស​ជា​ដើម។ ការ​សាង​សង់​បន្ទាយ​ទ័ព ក៏​ជា​អ្វី​ដែល​យើង​ចូល​ចិត្ត​លេង​ជាង​គេ​ផង​ដែរ ដោយ​យើង​បាន​កុហក់​ខ្លួន​ឯង​ថា យើង​មាន​សុវត្ថិ​ភាព រួច​ពីការ​វាយ​ប្រហារ​ផ្សេង​ៗ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក កូន​ៗ​របស់​ខ្ញុំ​ក៏​បាន​នាំ​គ្នា​លេង​សង់​បន្ទាយ​ទ័ព ដោយ​ប្រើ​ភួយ កម្រាល​ពួក និងខ្នើយ​កើយ ដើម្បី​សាង​សង់ “កន្លែង​ដ៏​មាន​សុវត្ថិ​ភាព” ផ្ទាល់​ខ្លួន ប្រឆាំង​នឹង​សត្រូវ​ក្នុង​ការ​ស្រមៃ​របស់​ពួក​គេ។ យើង​ហាក់​ដូច​ជាមាន​សុភាវ​គិត ដែល​ចង់​បាន​កន្លែង​លាក់​ខ្លួន ដែល​យើង​អាច​មាន​អារម្មណ៍​ថា មាន​សុវត្ថិ​ភាព និង​សុខ​សាន្ត។ ពេល​ដែល​ស្តេច​ដាវីឌ ដែល​ជា​អ្នក​ចម្រៀង និង​កវី​កំណាព្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ស្វែង​រក​កន្លែង​ដែល​មាន​សុវត្ថិ​ភាព ទ្រង់​បាន​ស្វែង​រក​កន្លែង​ជ្រក​កោន​នោះ នៅ​ក្នុង​ព្រះ​ជា​ម្ចាស់ គឺ​មិន​បាន​ទៅ​រក​នៅ​កន្លែង​ផ្សេង​ឡើយ។ គឺ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​បទ​គម្ពីរ ​ទំនុក​ដំកើង ៤៦:១-២ ថា “ព្រះ​ទ្រង់​ជា​ទីពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន ហេតុ​នោះ យើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ”។ ពេល​ដែល​អ្នក​ពិចារណា…

Read article
ការនឿយហត់ នៅក្នុងការអាណិត

អ្នកស្រី អ៊ែន ហ្វ្រែង(Anne Frank) មាន​ឈ្មោះល្បី​ ដោយសារ​សៀវភៅ​កំណត់​ហេតុ​របស់​គាត់ បាន​ពិពណ៌នា អំពី​ការ​លាក់​ខ្លួន​របស់​ក្រុម​គ្រួសារ​គាត់ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ក្នុង​អំឡុង​ពេល​សង្រ្គាម​លោក​លើក​ទី​២។ ក្រោយ​មក ពេល​ដែល​នាង​ត្រូវ​គេ​ឃុំ​ឃាំង ក្នុង​ជំរុំ​មរណៈ​រប​ស់ពួ​ក​ណាហ្ស៊ី អ្នក​ដែល​ជា​ប់ឃុំ​ជា​មួយ​នាង បាន​និយាយ​ថា “ទឹក​ភ្នែក​របស់​នាង ដែល​បាន​ស្រក់​សម្រាប់​ពួក​គេ មិន​ដែល​ចេះ​រី​ង​ស្ងួត​ឡើយ” វត្ត​មាន​របស់​នាង “បាន​ធ្វើ​ជា​ព្រះ​ពរ សម្រាប់​អ្នក​ដែល​ស្គាល់​នាង”។ ដោយ​ហេតុ​នេះ​ហើយ​ អ្ន​កប្រាជ្ញ​ឈ្មោះ ខេណេត បេលេយ(Kenneth Bailey) បាន​សន្និ​ដ្ឋាន​ថា អ្នក​ស្រីអ៊ែ​ន មិន​ដែល​បង្ហាញ​ចេញ​នូវ “ភា​ពនឿយ​ហត់ នៅ​ក្នុង​ការ​អាណិត​ឡើយ”។ ភាព​នឿយ​ហត់ នៅ​ក្នុង​ការ​អាណិត អាច​កើត​មាន ដោយ​សារ​ការ​រស់​នៅ ក្នុង​លោកិយ​ដែល​មាន​ការ​ខ្ទេច​ខ្ទាំ​ខ្លាំង។ ទុក្ខវេទនា​ហួស​ថ្លែង​ដែល​មនុស្ស​ជាតិ​បាន​ជួប​ប្រទះ អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​សប្បុរស​បំផុត ក្នុង​ចំណោម​យើង មានអារម្មណ៍​ថា វា​ជា​រឿង​ធម្មតា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​នឿយ​ហត់ នៅ​ក្នុងកា​រអា​ណឹត មិន​មាន​នៅ​ក្នុង​លក្ខណៈសម្បត្តិ​របស់​ព្រះ​យេស៊ូវ​ឡើយ។ បទ​គម្ពីរ​ម៉ាថាយ ៩:៣៥-៣៦ បាន​ចែង​ថា “ព្រះយេស៊ូវ ទ្រង់​​ក៏​​យាង​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ ព្រម​ទាំង​បង្រៀន​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ ទ្រង់​ក៏​ប្រោស​អស់​ទាំង​ជំងឺរោគា និង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​បាន​ជា។…

Read article
តន្ត្រីដ៏ពិរោះរណ្តំ

ឪពុក​ម្តាយ​របស់​ខ្ញុំ បាន​បង្រៀន​ខ្ញុំ​ឲ្យ​ស្រឡាញ់​ដូរ​តន្ត្រី​គ្រប់​ប្រភេទ គឺ​រាប់​ចាប់​ពី​តន្រ្តី​ជន​បទ ដល់​តន្រ្តី​បុរាណ។ ដូច​នេះ បេះ​ដូង​ខ្ញុំ​បាន​លោត​យ៉ាង​លឿន ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ដើរ ចូល​ក្នុង​មហោ​ស្រព​មូស្គូ ដើម្បី​ស្តាប់​តន្រ្តី​ជាតិ​ប្រទេស​រូស្ស៊ី។ មហោ​ស្រព​នេះ ស្ថិត​ក្នុង​ចំណោម​សាល​មហោ​ស្រព​ដែល​ធំ​បំផុត​របស់​ប្រទេស​នេះ។ ខណៈ​ពេល​ដែលអ្នក​ដឹក​នាំ​វង់​តន្រ្តី​កំពុង​តែ​នាំ​តន្ត្រីករ​ទាំងឡាយ ឲ្យ​ប្រគុំបទ​ដ៏​ល្បី​ល្បាញ​របស់​លោក​ឆាយ​កូស្គី(Tchaikovsky) ភ្លេង​ក៏ឡើង​សម្លេង​បន្តិច​ម្តង​ៗ លាន់​ឡើង កាន់​តែ​ពិរោះ​រណ្តំ។ ពេល​នោះ​ជា​ពេល​ដ៏​អស្ចារ្យ ហើយ​ទស្សនិក​ជន​ក៏​បាន​ក្រោក​ឡើយ​ទះ​ដៃ​សរសើរ។ ព្រះ​គម្ពីរ​បរិសុទ្ធ​ទាំង​មូល គឺ​ប្រៀប​បាន​នឹង​តន្ត្រី​ដែល​បាន​ប្រគំ​ឡើង ដោយ​ភាព​ពិរោះ​រណ្តំ ដែល​អស្ចារ្យ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត គឺ​នៅ​ត្រង់​ចំណុច ដែល​ព្រះ​យេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ បន្ទាប់​ពី​អ័ដាម និង​នាង​អេវ៉ា​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប ក្នុង​សួន​ច្បាអេដែន ព្រះ​ទ្រង់​ក៏​បាន​សន្យា​ថា​ នឹង​ប្រទាន​ព្រះ​ដ៏​ប្រោស​លោះ​មួយ​អង្គ(លោកុប្បត្តិ ៣:១៥)។ ហើយ​ខ្លឹម​សារ​មួយ​នេះ ក៏​បាន​បន្ត​នៅ​ក្នុង​បទ​គម្ពីរ​សញ្ញា​ថ្មី​ទំាង​មូល។ ព្រះ​បន្ទូល​សន្យារបស់​ទ្រង់ បាន​បង្ហាញ​នៅ​ក្នុង​កូន​ចៀម នៃ​បទ​រំលង(និក្ខមនំ ១២:២១)  ក្តី​សង្ឃឹម​របស់​ពួកហោរា(១ពេត្រុស ១:១០) និង​ការ​ស្រេក​ឃ្លាន​នៃ​រាស្រ្ត​របស់​ព្រះ។ បទ​គម្ពីរ​១យ៉ូហាន ៤:១៤ បាន​បញ្ចាក់​ថា “​យើង​បាន​ឃើញ ក៏​ធ្វើ​បន្ទាល់​ថា ព្រះវរបិតា​បាន​ចាត់​ព្រះ​រាជ​បុត្រា​មក ធ្វើ​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក”។ តើ​យើង​បាន​ឃើញ និង​ធ្វើ​បន្ទាល់​ដោយ​របៀប​ណា? ព្រះ​ទ្រង់​បាន​សម្រេច​ព្រះបន្ទូល ដែល​បាន​សន្យា​ថា នឹង​សង្រ្គោះ​លោកិយ​ដែល​មាន​បាប នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ…

Read article
ការឈរដោយចិត្តក្លាហាន

កាល​អ្នក​ស្រី​ថេរីសា ប្រេគេរ៉ូវ៉ា(Teresa Prekerowa) នៅ​ក្នុង​វ័យ​ជំទង់ ពួក​កង​ទ័ព​ណាហ្ស៊ី បាន​លើក​ទ័ព​ពី​ប្រទេស​អាឡឺម៉ង់ ចូល​ឈ្លាន​ពាន​ប្រទេស​ប៉ូឡូញ ដែល​ជា​ប្រទេស​កំណើត​របស់​គាត់ នៅ​ដើម​ដំបូង​នៃ​សង្គ្រាម​លោក​លើក​ទី២​។ ពេល​នោះ​ជា​ពេល​ចាប់​ផ្តើមនៃ​អំពើ​ប្រល័យ​ពូជ​សាសន៍ នៅ​ពេល​ដែល​អ្នក​ជិត​ខាង​របស់​គាត់ ដែល​ជា​ជន​ជាតិ​យូដា​(ឬ​ជ្វីប) បាន​ចាប់​ផ្តើម​បាត់​ខ្លួន ដោយ​ពួក​ណាហ្ស៊ី​បាន​ចាប់​ខ្លួន។ ដូច​នេះ អ្នក​ស្រី​ថេរីសា និង​ជន​រួម​ជាតិ​ប៉ូឡូញ​របស់​គាត់ បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​សង្រ្គោះ​អ្នក​ជិត​ខាង​ទាំង​នោះ ឲ្យ​រួច​ពី​តំបន់​ដែល​មាន​ការ​រើស​អើង ក្នុង​ទីក្រុង​វ៉រសរ និង​ការ​សម្លាប់​រង្គាល​របស់​ពួក​ណាហ្ស៊ី។ អ្នក​ស្រី​ថេរីសា​ក៏​បាន​ក្លាយ​ជា​អ្នក​ប្រវត្តិ​សាស្រ្ត​សង្គ្រាម និង​ប្រល័យ​ពូជ​សាសន៍ ដ៏​ឈាន​មុខ ប៉ុន្តែ គឺ​ដោយ​សារ​តែ​គាត់​មាន​ចិត្ត​ក្លាហាន នៅ​ក្នុង​ការ​តតាំង​នឹង​ជំនន់​នៃ​ការ​អាក្រក់ នោះ​គេ​ក៏​បាន​រាប់​បញ្ចូល​ឈ្មោះ​គាត់ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​មនុស្ស​សុចរិតក្នុង​ចំណោម​ប្រជា​ជាតិ នៅ​ឯ​សារៈ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​យ៉ាត យ៉ាសេម ក្នុង​ទីក្រុង​យេរូសាឡិម។ យើង​ចាំ​បាច់​ត្រូវ​មាន​សេចក្តី​ក្លាហាន ដើម្បី​ឈរ​តតាំង​នឹង​ការ​អាក្រក់។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ នៅ​ទីក្រុង​អេភេសូរ​ថា “ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃសេ​ចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ”(អេភេសូរ ៦:១២)។ ជា​ការ​ពិត​ណាស់ ការ​អាក្រក់​ទាំង​អស់​នេះ គឺ​លើស​ពី​លទ្ធ​ភាព​ ដែល​យើង​អាច​តតាំង​ម្នាក់​ឯង ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ជា​ម្ចាស់​ប្រទាន​ឲ្យ​យើង នូវ​ធន​ធាន​ខាង​វិញ្ញាណ​ដ៏​ចាំ​បាច់(គឺ​គ្រឿង​សឹក​ទាំង​មូល​របស់​ព្រះ) ដើម្បី​ឲ្យ​យើង​អាច “​ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស”(ខ.១១)។ តើ​ការ​ឈរ​តតាំង ដោយ​ចិត្ត​ក្លាហាន អាច​រាប់​បញ្ចូល​ការ​អ្វី​ខ្លះ? គឺ​អាច​រាប់​បញ្ចូល…

Read article
តើមានអ្វីខ្លះ នៅក្នុងព្រះនាមព្រះជាម្ចាស់?

“ហ្គីប” ហាឌីន (“Gip”Hardin) ជា​គ្រូ​គង្វាល នៃ​ព្រះវិហារ​មេតូឌីស ដែល​បាន​ដាក់​ឈ្មោះ​កូន​ប្រុស​របស់​គាត់ តាម​លំនាំ​ឈ្មោះ​គ្រូ​អធិប្បាយ​ដ៏​ល្បី​ល្បាញ​ម្នាក់ ឈ្មោះ ចន វេសលី(John Wesley)។ គាត់​សង្ឃឹម​ថា កូន​ប្រុស​របស់​គាត់ នឹង​បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​ឈ្មោះ​នេះ។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ពេល​កូន​ប្រុស​របស់​គាត់ គឺ​លោក ចន វេសលី ហាដីន (John Wesley Hardin) ធំ​ឡើង គេ​បាន​ជ្រើស​រើស​យក​ផ្លូវ​ដើរ​ខុស​ឆ្ងាយ ពី​ការងារ​បម្រើ​ព្រះ ដែល​សក្តិ​សម​នឹង​ឈ្មោះ​របស់​គាត់។ គាត់បាន​អះ​អាង​ថា គាត់​បាន​សម្លាប់​មនុស្ស អស់​៤២​នាក់ ហើយ​ក៏​បាន​ក្លាយ​ជា​ខ្មាន់​កាំ​ភ្លើង ដែល​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ក្រៅ​ច្បាប់ ដែល​មាន​ឈ្មោះ​អាក្រក់​បំផុត នៅ​ចុង​ទសវត្សរ៍ ឆ្នាំ១៨០០ នៅ​តំបន់​អាមេរិក​ភាគ​ខាង​លិច។ នៅ​ក្នុង​ព្រះ​គម្ពីរ ក៏​ដូច​ជា​នៅ​ក្នុង​វប្បធម៌​ជា​ច្រើន នា​ពេល​បច្ចុប្បន្ន​នេះ ឈ្មោះ​មាន​សារៈ​សំខាន់​ជា​ពិសេស។  នៅ​ពេល​ទេវតា​ប្រកាស​ពី​កំណើត នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ ទ្រង់​ក៏​បាន​បង្គាប់​លោក​យ៉ូសែប ឲ្យ​ដាក់​ឈ្មោះ​ឲ្យ​បុត្រ​របស់​នាង​ម៉ារា​ថា “យេស៊ូវ  ព្រោះ​បុត្រ​នោះ​ នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប” (ម៉ាថាយ ១:២១)។ ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ  ​គឺ​មាន​ន័យ​ថា “ព្រះ​អង្គ​សង្រ្គោះ”។ អត្ថ​ន័យ​នៃ​ព្រះ​នាម​ទ្រង់…

Read article
សួនច្បារអាកាស

កាល​ដែល​យើង​នៅ​ទីក្រុង​ឡុងដ៍ មិត្ត​ភក្ដិ​របស់​យើង​ម្នាក់​បាន​រៀប​ចំ​ឲ្យ​ខ្ញុំ និង​ម៉ាលីន ភរិយា​របស់​ខ្ញុំ​ទៅ​ទស្សនា​សួន​អាកាស​។ សួន​អាកាស​នោះ​ស្ថិត​នៅ​ជាន់​លើ​បំផុត នៃ​អគារ​កម្ពស់​៣៥​ជាន់ នៅ​សង្កាត់​ពាណិជ្ជ​កម្ម​នៃ​ទីក្រុង​ឡុង។ គេ​បាន​ដាំ​រុក្ខ​ជាតិ​តូច​ៗ និង​ដើម​ឈើ ព្រម​ទាំង​ផ្កា​ស្រស់​បំព្រង នៅ​ក្នុង​សួន​ច្បារ​នោះ ដែល​មាន​កញ្ចក់​ហុម​ព័ទ្ធ​ជុំវិញ។ ប៉ុន្តែ អ្វី​ដែល​​យើង​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​យើង​អាច​គយ​គន់​ពី​ខាង​លើ​អគារ ដែល​មាន​កម្ពស់​១៥២ ម៉ែត្រ ដោយ​ស្ងើច​សរសើរ ព្រះ​វិហារ​ធំ​សន្តប៉ុល ព្រម​ទាំង​ប៉ម​ទីក្រុង​ឡុងដ៍ និង​អ្វី​ៗ​ជា​ច្រើន​ទៀត។ ទេសភាព​នៃ​រាជ​ធានី​ទាំង​មូល ពិត​ជា​គួរ​ឲ្យ​ពិច​ពិល​រមិល​មើល​ណាស់ ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​ទ្រង់​ទត​មើល​មក​យើង​រាល់​គ្នា។ ព្រះ​នៃ​យើង​ទ្រង់​ទត​ឃើញ​ការ​ទាំង​អស់​ ដែល​យើង​ជួប​ប្រទះ។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​ដំកើង បាន​ថ្លែង​ថា “ដ្បិត​ទ្រង់​បាន​ក្រឡេក​ទត​ពី​ជាន់​ខ្ពស់​នៃ​ទី​បរិសុទ្ធ​ទ្រង់ គឺ​ព្រះយេហូវ៉ា​បាន​ទត​ពី​ស្ថានសួគ៌​មក ពិចារណា​មើល​ផែនដី ដើម្បី​នឹង​ស្តាប់​ដំងូរ​របស់​ពួក​ឈ្លើយ ហើយ​នឹង​ស្រាយ​លែង​អស់​អ្នក ​ដែល​បាន​តម្រូវ​ឲ្យ​ត្រូវ​ស្លាប់” (ទំនុក​ដំកើង ១០២:១៩-២០)។ ជា​រឿយ​ៗ ​យើង​រាល់​គ្នា​ជាប់​ខ្លួន ក្នុង​ពេល​បច្ចុប្បន្ន​កាល​ ដែល​ពេញ​ទៅ​ដោយ​ការ​ពិបាក ធ្វើ​ឲ្យ​យើង​មាន “ដំងូរ” ដោយ​ភាព​អស់​សង្ឃឹម គឺ​មិន​ខុស​ពី​មនុស្ស ដែល​កំពុង​ឈឺ​ចាប់ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ១០២ ប៉ុន្មាន​ទេ។ ប៉ុន្តែ ព្រះ​ទ្រង់​ទត​ឃើញ និង​ជ្រាប​ អំពី​ជីវិត​របស់​យើង…

Read article
ការលៃយកឱកាស

នៅ​ក្នុង​សៀវ​ភៅ​ដែល​លោក​អូស ហ្គីនណេស(Os Guniness) បាន​និពន្ធ មាន​ចំណង​ជើង​ថា មនុស្ស​ដែល​មិន​អាច​ធ្វើ​បាន គាត់​បាន​ដក​ស្រង់​សុភាសិត​អាហ្រ្វិក ដែល​ចែង​ថា​ “ពួក​បច្ចិម​ប្រទេស​មាន​នាឡិការ។ ជន​ជាតិ​អាហ្វ្រិក​មាន​ពេល​វេលា”។  សុភាសិត​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពិចារណា អំពី​ពេល​ជា​ច្រើន​ដង ដែល​ខ្ញុំ​បាន​ឆ្លើយ​តប ទៅ​កាន់​ការ​ស្នើរ​សុំ​របស់​អ្នក​ដទៃ ដោយ​ពាក្យ​ថា “ខ្ញុំ​គ្មាន​ពេល​ទេ”។ ខ្ញុំ​ក៏​បាន​គិត​អំពី​ការ​បន្ទាន់​ជា​ច្រើន ដែល​មិន​អាច​ជៀស​រួច និង​អំពី​កាល​វិភាគ និង​ការ​កំណត់​ពេល ដែល​បាន​គ្រប់​គ្រង​ជីវិត​ខ្ញុំ។ យ៉ាង​ណា​មិញ លោក​ម៉ូសេ​បាន​អធិ​ស្ឋាន ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ៩០ ថា “ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ខ.១២)។ ហើយសាវ័កប៉ុលក៏បានបង្រៀនផងដែរថា “ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា …ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់”(អេភេសូរ ៥:១៥-១៦)។ សាវ័ក​ប៉ុល និង​លោក​ម៉ូសេ​ប្រាកដ​ជា​ជឿ​ថា ការ​ប្រើ​ពេល​វេលា​ឲ្យ​បាន​ឆ្លាត​វ័យ គឺ​មិន​អាស្រ័យ​ទៅ​លើ​ការ​មើល​នាឡិការ​តែ​ម្យ៉ាង​នោះ​ឡើយ។  ស្ថាន​ភាព​របស់​យើង ប្រហែល​ជា​តម្រូវ​ឲ្យ​យើង​ធ្វើ​កាល​វិភាគ​ដ៏​មមា​ញឹក ឬ​ជំរុញ​ឲ្យ​យើង​ផ្តល់​ឲ្យ​នូវ​អំណោយ​នៃ​ពេល​វេលា​របស់​យើង​ជា​បន្ថែម ដល់​នរណា​ម្នាក់។ យើង​មាន​ពេល​ខ្លី​ណាស់ ដើម្បី​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ថ្វាយ​ព្រះ​គ្រីស្ទ ក្នុង​ជីវិត​យើង ហើយ​យើង​ចាំ​បាច់​ត្រូវ​ឆក់​ឱកាសឲ្យ​បាន​ជា​អតិ​បរមា។ ការ​នេះ​អាច​មាន​ន័យ​ថា យើង​ចាំ​បាច់​ត្រូវ​ឈប់​ខ្វល់​អំពី នាឡិការ និង​ផែនការ​យើង​មួយ​រយៈសិន…

Read article
នាឡិការ និងប្រតិទិន

លោក​ឪពុក​ខ្ញុំ​បាន​លា​ចាក​លោក នៅ​វ័យ​៥៨​ឆ្នាំ។ ចាប់​តាំង​ពី​ពេល​នោះ​មក ជា​រៀង​រាល់​ឆ្នាំ ពេល​ដែល​ខួប​នៃ​មរណៈ​ភាព​របស់​គាត់​មក​ដល់ ខ្ញុំ​បាន​នៅ​ស្ងៀម​មួយ​រយៈ​ពេល ដើម្បី​នឹក​ចាំ​អំពី​គាត់  និង​អំពី​ឥទ្ធិ​ពល​ដែល​គាត់​មាន​មក​លើ​ជីវិត​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​រស់​នៅ​ដោយ​គ្មាន​ឪពុក​ខ្ញុំ ច្រើន​ជាង​រស់​នៅ​ដោយ​មាន​គាត់ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ជញ្ជឹង​គិត អំពី​ភាព​រួញ​ខ្លី​នៃ​ជីវិត​ខ្ញុំ។ យើង​អាច​មាន​ការ​ពិបាក ដោយ​សារ​ហេតុ​ការណ៍ ដែល​កើត​ឡើង​នៅ​ពេល​ណា​មួយ ក៏​ដូច​ជា​ពិបាក ដោយ​សារ​អារម្មណ៍ ដែល​ទទួល​បាន​ពី​ហេតុ​ការណ៍​នោះ។ យើង វាស់​ស្ទង់ ពេល​វេលា ដោយ​ប្រើ​នាឡិការ និង​ប្រតិ​ទិន ប៉ុន្តែ យើង ចង​ចាំ អំពី​ពេល​វេលា ដោយ​សារ​តែ​ហេតុការណ៍​ដែល​បាន​កើត​ឡើង។ ក្នុង​កាលៈ​ទេសៈ​នៃ​ជីវិត​យើង ដែល​បាន​បណ្តាល​ឲ្យ​យើង​មាន​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ​បំផុត  យើង​អាច​ពិសោធន៍​នឹង​ក្តី​អំណរ ការ​បាត់​បង់ ព្រះ​ពរ ការ​ឈឺ​ចាប់ ជោគ​ជ័យ និង​បរាជ័យ។ ព្រះគម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ជន​ទាំងឡាយ​អើយ ចូរ​ទុក​ចិត្ត​នឹង​ទ្រង់​ជានិច្ច ចូរ​អ្នក​រាល់​គ្នា​ប្លុង​ចិត្ត​នៅ​ចំពោះ​ទ្រង់ ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក​សំរាប់​យើង​ខ្ញុំ”(ទំនុកដំកើង ៦២:៨)។ ស្តេច​ដាវីឌ​មិន​បាន​ពោល​ពាក្យ​ដ៏​មាន​ទំនុក​ចិត្ត​នេះ  នៅ​ពេល​សុខ​ស្រួល​នោះ​ឡើយ។ កាល​នោះ ទ្រង់​កំពុង​តែ​ត្រូវ​ពួក​ខ្មាំង​សត្រូវ​ឡោម​ព័ទ្ធ(ខ.៣-៤)។ ប៉ុន្តែ ទ្រង់នៅ​តែ​ចង់​ចាំ ដោយ​ស្ងាត់​ស្ងៀម នៅ​ចំពោះ​ព្រះ(ខ.១,៥) ដោយ​រំឭក​យើង​ថា សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ (ខ.១២) ធំ​ជាង​ពេល​ដែល​យើង​មាន​ការ​ពិបាក។…

Read article
នារីអាថ៌កំបាំង

នារី​បាប៊ូស្កា ស្ថិត​នៅ​ក្នុង​ចំណោម​អាថ៌​កំបាំង​ជា​ច្រើន ជុំវិញ​រឿង​ឃាត​កម្ម​ប្រធានាធិបតី​អាមេរិក លោក​ចន អែហ្វ ខេនេឌី(John F. Kennedy)។ នៅ​ថ្ងៃ​គេ​ធ្វើ​ឃាត​លោក​ខេនេឌី កាំមីរ៉ា​ដែល​បាន​ថត​ហេតុការណ៍ ចាប់​បាន​រូប​ភាព​ស្រ្តី​ម្នាក់​នោះ ដែល​កំពុង​តែ​កាន់​កាំមីរ៉ា​ថត​រូប​លោកខេនេឌី។ គេ​បាន​ព្យាយាម​ស្វែង​រក​នាង ដោយ​ការ​ពិបាក​យ៉ាង​ខ្លាំង។ នៅ​ក្នុង​វីដេអូ​នោះ គេ​ឃើញ​ស្រ្តី​អាថ៌​កំបាំង​នោះ​ មាន​ស្លៀក​អាវ​វែង​សម្រាប់​ពាក់​ពី​ក្រៅ និង​ក្បាល​គ្រប​កន្សែង(ដែលមើល​ទៅ​ដូច នារីបាប៊ូស្កា​របស់​ជន​ជាតិ​រូស្ស៊ី)។ គេ​នៅ​តែ​មិន​អាច​រក​ឃើញ​អត្ត​សញ្ញាណ​របស់​នាង ហើយ​វីដេអូ​ដែលនាង​បាន​ថត​នឹង​កាំមីរ៉ា​របស់​នាង នៅ​ថ្ងៃ​នោះ ក៏​គេ​មិន​ដែល​បាន​យក​មក​មើល ឬ​បញ្ចាំង​ដែរ។ អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដែល​អ្នក​ប្រវត្តិ​សាស្រ្ត និង​អ្នក​ឯក​ទេស​ទាំង​ឡាយ បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា នារី​បាប៊ូស្កា​នោះ ប្រហែល​ជា​មាន​ការ​ភ័យ​ខ្លាច បាន​ជា​គាត់​មិន​ព្រម​ចេញ​មុខ​មក​បក​ស្រាយ​រឿង​របស់​នាង នៅ​ថ្ងៃដ៏​ងងឹង នៃ​ខែ​វិច្ឆិការ ដែល​គេ​បាន​ធ្វើ​ឃាត​លោក​ខេនេឌី។ យ៉ាង​ណា​មិញ គេ​មិន​ចាំ​បាច់​ធ្វើ​ការ​ប្រមើល​មើល​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​បាន​លាក់​ខ្លួន​នោះ​ទេ។ ពួក​គេ​ត្រូវ​បាន​ការ​ភ័យ​ខ្លាច​គ្រប​សង្កត់ គឺ​ដោយ​សារ​តែ​ពួក​កាន់​អំណាច បាន​ប្រហារ​ជីវិត​គ្រូ​របស់​ពួក​គេ​(យ៉ូហាន ២០:១៩) បាន​ជា​ពួក​គេ​មិន​ហ៊ាន​ចេញ​មុខ ធ្វើ​ទី​បន្ទាល់​អំពី​បទ​ពិសោធន៍​ដែល​ខ្លួន​មាន​ជា​មួយ​ទ្រង់។ ប៉ុន្តែ បន្ទាប់​មក ព្រះយេស៊ូវ​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ មិន​យូរ​ប៉ុន្មាន ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​យាង​ចុះ​មក ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​អ្វី​អាច​បំភ័យ​ពួក​សិស្ស​របស់​ព្រះយេស៊ូវ ឲ្យ​ឈប់​ផ្សាយ​ព្រះ​បន្ទូល​ឡើយ ទោះ​កាល​ពី​មុន​ពួក​គេ​ធ្លាប់​មាន​ភាព​ទន់​ខ្សោយ​ក៏​ដោយ។ នៅ​ថ្ងៃ​បុណ្យ​ទី​៥០ លោក​ពេត្រុស​បាន​ទទួល​អំណាច​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយក៏​បាន​ប្រកាស​ឡើង​ថា…

Read article