Bill Crowder

You are here:
គួរឲ្យធុញណាស់

កាល​កូន​របស់​យើង​នៅ​វ័យ​ជំទង់ យើង​បាន​ពិភាក្សា​គ្នា បន្ទាប់​ពី​កម្ម​វិធី​ជួប​ជុំរបស់​យុវ​ជន​បាន​បញ្ចប់​។​ ខ្ញុំ​បាន​សួរ​ពួក​គេថា​ “តើ​កម្ម​វិធី​យុវ​ជន​កាល​ពី​ល្ងាច​មិញ ​សប្បាយ​ទេ?” ពួក​គេត​បថា​ “គួ​រឲ្យ​ធុញ​ណាស់”។ ជា​ច្រើន​សប្តាហ៍​ក្រោយ​មក ខ្ញុំ​នៅ​តែ​ឮ​ពួក​គេនិយាយ​ពាក្យ​ដដែល ​ដូច​នេះ​​ខ្ញុំ​ក៏បាន​ស​ម្រេច​ចិត្ត​ទៅ​មើល​កម្ម​វិធី​នោះ ដោយ​ខ្លួន​ឯង​។ ខ្ញុំ​ក៏បា​ន​ចូល​ទៅ​ក្នុងក​ន្លែង​ហាត់​កីឡា ដែ​ល​​ពួ​ក​​យុវ​ជន​​បា​ន​ប្រើជា​កន្លែង​ធ្វើក​ម្ម​វិធី ហើយ​ខ្ញុំ​ក៏បា​ន​មើល​ពួក​គេ។ ខ្ញុំ​ឃើញពួ​ក​គេចូ​លរួ​ម ដោយ​មាន​ការ​សើច​សប្បាយ ការ​ស្តាប់ ដូច​នេះ ពួក​គេ​កំពុង​តែ​សប្បាយ​ណាស់​។ នៅ​ពេល​យប់​នោះ តាម​ផ្លូវ​ត្រឡប់ម​កផ្ទះវិ​ញ ខ្ញុំ​បាន​សួរ​ពួក​គេ​អំពី​កម្ម​វិធី​ល្ងាច​នោះទៀ​ត ហើយ​ពួក​គេ​នៅ​តែនិ​យាយ​ដូច​មុន​ថា ​“គួរ​ឲ្យ​ធុញ​ណាស់”។ ខ្ញុំ​ក៏​តប​ពួក​គេ​ថា “ប៉ា​ក៏បាន​នៅ​ទីនោះ​ដែរ ប៉ា​ឃើញ​កូន​សប្បាយ​ខ្លាំង​ណាស់!” ពួក​គេ​ក៏​ឆ្លើយ​ថា ​“ប្រហែ​ល​ជា ពេល​នោះ​កម្ម​វិធី​មិន​សោះ​កក្រោះ ដូច​សព្វ​ដង​ទេ​ចឹ​ង​”។ ខ្ញុំ​ក៏បា​នទ​ទួល​ស្គាល់ថា​ ពួក​គេបា​នទ​ទួល​រង​សម្ពាធ​ពី​មិត្ត​ភ័ក្រ ហើយ​ខ្លាច​គេ​មើល​មក មិន​ឃើញពួ​ក​គេមិ​ន​មាន​ភាព​សប្បាយ​រីក​រាយ បាន​ជា​ពួក​គេ​ចេះតែ​បដិសេធ​ថា ពួក​គេមិន​អរ​សប្បាយ​នឹង​កម្ម​វិធី​យុវ​ជននោះ​ឡើ​យ។ ដូច​នេះ ខ្ញុំ​ក៏​ត្រូវ​សួរ​ខ្លួន​ឯង​ផង​ដែរ​ថា តើ​ខ្ញុំ​ខ្លាច​គេ​មើល​មក ឃើញ​ខ្ញុំ​មាន​ភាព​អសប្បាយ​ពេក ចំពោះ​ការ​ខាង​វិញ្ញាណ ដូច​ពួក​គេ​ដែរ​ឬ? ជា​ការ​ពិត​ណាស់ ក្នុង​សកល​លោក​នេះ គ្មាន​អ្វី​ដែល​សក្តិ​សម​នឹ​ង​ឲ្យ​យើង​មាន​ចិត្ត​ក្លៀវ​ក្លា ​ជាង​ការ​ដែល​បាន​ដឹង​ថា ព្រះ​គ្រីស្ទ​ជា​នរណា ហើយ​ទ្រង់​បាន​ធ្វើ​ការ​អ្វី​ខ្លះសម្រាប់​យើង​នោះ​ឡើយ​។ ព្រះ​យេស៊ូវ​បាន​មានប​ន្ទូល​ថា “ខ្ញុំ​​បាន​​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង”(យ៉ូហាន ១០:១០)។…

Read article
ការលះបង់ដ៏ពិត

លោកអេរិក ស្ថិតក្នុងចំណោមបណ្តាបុរសដ៏ល្អ ក្នុងសហគមន៍។ ក្នុងនា​ម​ជា​មន្រ្តី​ប៉ូលីស​ម្នាក់ ​គាត់​បាន​ចាត់​ទុក​ការងារ​រប​ស់គា​ត់ ជា​ការ​បម្រើ​សម្រាប់​សហ​គមន៍​រប​ស់គា​ត់ ហើយ​មាន​ការ​ប្តេជ្ញាចិ​ត្ត​ចំពោះ​ការ​បម្រើនោះ​ ទោះជា​ត្រូ​វ​លះប​ង់យ៉ា​ង​ណាក៏​ដោ​យ។ គេ​អាច​ដឹង​ថា គាត់ពិត​​ជាមា​ន​បំណង​ចិត្ត​ដូច​នេះ​មែន ដោយ​គ្រាន់​តែមើ​លទៅ​ទូ​ដាក់​ឥវ៉ាន់​ផ្ទាល់​ខ្លួន​របស់​គាត់ នៅ​ប៉ុស្ត៍​ប៉ូ​លីស ដែលនៅលើ​នោះ​គា​ត់​បា​ន​បិទ​ខគ​ម្ពីរ យ៉ូហាន ១៥:១៣។ ក្នុង​បទ​គម្ពីរ​​នេះ ព្រះ​អម្ចាស់​នៃ​យើង មាន​បន្ទូល​ថា ​“គ្មាន​​អ្ន​ក​​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”។ ទោះ​ជាយ៉ា​ង​ណាក៏​ដោយ ព្រះ​បន្ទូល​ទ្រង់​ត្រង់​ចំណុ​ច​នេះ មិន​គ្រា​ន់​តែ​ជាគោ​លការណ៍​ដ៏​ប្រ​សើរ​ប៉ុណ្ណោះឡើ​យ។ បទ​គម្ពីរនេះ​ បាន​ឆ្លុះប​ញ្ចាំង​អំពី​ការ​ប្តេជ្ញាចិ​ត្ត ដែល​លោក​អេរិក​មា​ន​ចំពោះភារ​កិច្ច​របស់​គាត់ ក្នុង​នាម​ជា​មន្ត្រីប៉ូ​លីស ដែល​នាំឲ្យ​គាត់​មាន​ការ​លះប​ង់ដ៏​​ធំ​ផុត គឺនៅ​ពេ​ល​ដែល​គាត់​បាន​ពលីជី​វិត ក្នុង​ការ​​បំពេញ​ភារៈ​កិច្ច​ការពា​រស​ន្តិសុ​ខស​ង្គម។​ នេះ​ជា​ការ​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​មានកា​រលះ​បង់​ដ៏​ពិត។ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​មានបន្ទូល​ដ៏មា​ន​អំណា​ច ក្នុង​បទ​គម្ពីរ យ៉ូហាន ១៥:១៣ ជា​ច្រើនម៉ោងក្រោ​យ​មក ទ្រង់​ក៏​បាន​លះ​បង់​ព្រះ​ជន្ម ដូចដែល​ទ្រង់​បាន​មាន​បន្ទូល​នោះមែ​ន។ កាល​នោះ ទ្រង់​បាន​មាន​បន្ទូល​អំពី​ការ​លះប​ង់នេះ​ មក​កា​ន់ពួ​កសិ​ស្សទ្រ​ង់ ក្នុង​បន្ទប់​ខាង​លើ ​បន្ទាប់ម​ក ទ្រង់​ក៏​បាន​ប្រកបជា​មួ​យព្រះ​វរបិតា នៅ​សួន​ច្បារ​កេត​សេម៉ានី គឺនៅ​មុ​នពេ​លគេ​យក​ទ្រង់ទៅ​កាត់​ទោ​សដោ​យអ​យុត្តិធម៌ ហើយទ្រ​ង់​ក៏ត្រូ​វ​គេ​យកទៅ​ឆ្កា​ង នៅ​ចំពោះ​មុខ​បណ្តា​ជន ​ដែលកំ​ពុង​ចម្អ​ក​ឲ្យ​ទ្រង់។ ក្នុង​នាម​ជា​ព្រះ​រាជបុត្រា​នៃព្រះ​ ព្រះយេស៊ូវ​អាច​គេច​ចេញ​ពីកា​ររ​ងទុ​ក្ខ កា​រ​ធ្វើ​ទារុណ​កម្ម ​និងភាពសា​ហាវ​ព្រៃផ្សៃ​នោះ​។ ទ្រង់​គ្មាន​បាប​សូម្បី​តែប​ន្តិច…

Read article
បដិសណ្ឋារកិច្ចដ៏ពិត

ក្នុងឆ្នាំ ១៩៨៧ ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​ផ្លាស់​ទៅ​រស់​នៅ ​ក្នុងរ​ដ្ឋ​កាលីហ្វូញ៉ា ដើម្បី​ដឹក​នាំ​ពួក​ជំនុំ​មួយ​កន្លែង ក្នុង​តំបន់​ឡងប៊ិច(Long Beach)។ ថ្ងៃ​ដែ​ល​យើង​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ មក​ដល់​ក្រុង​នោះ លេខា​របស់​ខ្ញុំ​បាន​មក​ទទួល​យើង នៅ​អាកាស​យាន្ត​ដ្ឋាន ហើយ​ជួន​យើង​ទៅ​ដល់​ផ្ទះរបស់​យើង។​ ពេល​ដែល​យើង​ធ្វើ​ដំណើរ​​ចូល​ទៅ​ក្នុង​ផ្លូវ​ដ៏​មមា​ញឹក អ្វី​ដែ​ល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ដំបូង​គេ គឺ​ស្ទីក​គ័រ ​ដែល​​គេ​បិទ​នៅ​លើ​កាង​ខាង​ក្រោយ​របស់​ឡាន ដែល​មាន​សរសេរ​ថា “រដ្ឋ​កាលី​ហ្វូញ៉ា សូម​ស្វាគមន៍ … ឥឡូវ​នេះ ចូរ​ទៅផ្ទះ​!” នេះ​មិន​មែន​ជា​ការ​ស្វាគម​ន៍​ដ៏​កក់​ក្តៅ និង​រួស​រាយ ​ដែល​ខ្ញុំ​បាន​ទទួល​បាន​ពីរ​ដ្ឋ​កាលី​ហ្វូញ៉ា ដែល​មាន​ពន្លឺ​ថ្ងៃ​ដ៏​ស្រស់​ត្រកាល​ឡើយ! ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំឆ្ងល់​ថា ក្នុង​ការ​រស់​នៅ​របស់​យើង ​ប្រហែល​ជា​មាន​ពេល​ខ្លះ យើង​ក៏​ធ្វើ​ការ​ស្វាគម​ន៍​របៀប​នេះ ​ចំពោះ​មនុស្ស ដែល​នៅ​ជំ​វិញ​ខ្លួន​យើង​ផង​ដែរ។ តើ​មាន​ពេល​ខ្លះ យើង​ខក​ខាន​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​កក់​ក្តៅ នៅ​ក្នុង​ពិភព​របស់​យើង មិន​ថា តែ​នៅ​ពេ​ល​ដែល​យើង​នៅព្រះ​វិហារ នៅក្បែ​រ​ផ្ទះ​យើង ឬ​នៅក​ន្លែង​ជួប​ជុំ​ក្នុង​សង្គម​ឬ? ក្នុង​បទ​គម្ពីរ រ៉ូម ១២:១៣ សាវ័ក​ប៉ុល​បាន​បង្រៀន​អ្នក​អាន​បទ​គម្ពីរ​នេះ ឲ្យ “មាន​សេចក្តី​ចៅរ៉ៅ”។ កណ្ឌ​គម្ពីរ​ហេព្រើ​ក៏​បាន​បង្រៀន​ផង​ដែរ​ថា “កុំ​​​ឲ្យ​ភ្លេច​​សេចក្តី​ចៅរ៉ៅ​ឡើយ ដ្បិត​មនុស្ស​ខ្លះ​បាន​ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង ដោយ​មាន​សេចក្តី​នោះ​ឯង”(១៣:២)។ កាល​ណាយើ​ង​បង្ហាញ​នូវ​ភាព​សប្បុរស​ប្រកប​ដោយ​ព្រះ​គុណ ដល់​អ្នក​ដែល​យើង​ជួប នោះ​យើង​ក៏​កំពុង​តែ​បង្ហាញ​ពួក​គេ នូវ​ការ​អញ្ជើញ​របស់​ព្រះ​សង្រ្គោះ ឲ្យ​ទទួល​សេចក្តី​សង្រ្គោះ…

Read article
បទបញ្ជាផ្ទៃក្នុងរបស់អ្នកស្រីមុមម៉ា​

មាន​ពេល​មួយ ខ្ញុំ​បាន​ជួប​ស្ត្រី​ដ៏រួ​សរា​យ​ម្នាក់ ឈ្មោះ ​“មុមម៉ា​ ឆាលី(Momma Charlie)” ដែល​បាន​ចិញ្ចឹម​ក្មេង​ៗ​ជាង​១០​នាក់។ ក្មេងៗ​ទាំង​អ​ស់​នេះ សុទ្ធ​តែ​ត្រូវ​បាន​ទទួល​ការស​ម្រេច​របស់​តុលាការ ​ឲ្យម​ក​រស់​នៅ​មួយគាត់ ហើយ​គាត់​ក៏​បាន​ឲ្យ​ពួក​គេមា​នផ្ទះ​ស្នា​ក់នៅ​ ដោយ​មាន​ភាព​លំ​នឹង ការ​ណែនាំ និង​សេចក្តី​​ស្រឡាញ់។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ជា​រៀង​រាល់​ពេល​ដែល​មាន​ក្មេង​ថ្មី​​​ចូល​មករស់នៅ​ កិច្ចការសំ​ខាន់​ទី​មួយ​របស់គា​ត់ គឺ​ត្រូវ​ពន្យល់ក្មេង​នោះ អំពី “បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់អ្ន​ក​ស្រីមុមម៉ា” ដែល​រួម​មាន ខ្នាត​គំរូ​នៃ​អាកប្ប​កិរិយ៉ា ព្រម​ទាំង​ការ​ជួយ​កិច្ច​ការ​ក្នុងផ្ទះ​ដ៏​មមា​ញឹក ទន្ទឹម​នឹង​ពេល​ដែល​គាត់​បណ្តុះ​បណ្តាល​ក្មេង​ៗទាំ​ង​នោះ អំពី​ការ​ទទួល​ខុស​ត្រូវ។​ ក្មេង​ខ្លះពិ​បាក​នឹ​ងទ​ទួល​យក “បទ​បញ្ជា​ផ្ទៃក្នុ​ង​របស់អ្នកស្រី​មុមម៉ា” ដោយគិ​តថា​ បទ​បញ្ជាទាំ​ងនោះ​បានរា​រាំងពួកគេ មិន​ឲ្យមា​នកា​រក​ម្សាន្ត និងកា​រស​ប្បាយ ប៉ុន្តែ នេះ​មិន​មែន​ជាកា​រ​ពិត​ទេ។ ខ្នាតគំ​រូ​នេះបា​ននាំឲ្យ​ផ្ទះ​សម្បែង​របស់​ពួក​គេ​មាន​សណ្តា​ប់ធ្នា​ប់ ហើយ​ធ្វើ​ឲ្យ​អ្នក​ស្រីមុ​ម​ម៉ា និងក្មេ​ង​ៗអា​ចរ​ក​បាន​នូវ​ការរ​ស់នៅ​ដ៏សប្បាយ​រីក​រាយ និងសុ​ខសា​ន្ត។​ យ៉ាង​ណាមិ​ញ អ្នក​ខ្លះបា​ន​យល់​ថា ខ្នាត​គំរូ​ដែល​ព្រះបា​នដា​ក់ នៅក្នុ​ងព្រះ​គម្ពីរ គឺ​ជា​ឧប​ស័គ្គ​ដែល​រារាំង​យើង មិន​ឲ្យ​អរស​ប្បាយ​នឹង​ជីវិត។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ តាម​ពិត ព្រំ​ដែន​កំណត់​ដែល​ព្រះ​បាន​ដាក់ គឺ​ដើម្បី​ការពារ​យើង មិន​ឲ្យ​ប្រព្រឹត្ត​អំពើបា​ប ហើយ​ជួយ​ឲ្យយើ​ង​មានការឆ្លើ​យ​តប​យ៉ាង​ត្រឹម​ត្រូវ ចំពោះ​ទ្រង់។ ឧទាហរណ៍ នៅ​ក្នុង​បទ​គម្ពីរ អេភេសូរ ជំពូក៤ សាវ័ក​ប៉ុល​បាន​ផ្តល់​ឲ្យនូ​វកា​រណែនាំ​ខ្លះ…

Read article
ពេលដ៏តក់ស្លត់

ម៉ាលីន(Marlene) ភរិយារបស់ខ្ញុំបានឆ្លងទន្លេអស់ពេល​ជាង៣០ម៉ោង នៅ​ពេលដែលម៉ាថ(Matt)កូនដំបូងរបស់យើង បានចាប់កំណើត ជា​ហេតុ​បណ្តាល​ឲ្យ​ទាំងកូនទាំងម្តាយ​ មានភាពតប់ប្រមល់ហួសប្រមាណ។​ ថ្ងៃនោះ វេជ្ជបណ្ឌិតដែលធ្លាប់តែពិនិត្យផ្ទៃពោះនាង ជាទៀងទាត់ ​មិនមានវត្តមាននៅទីនោះទេ ដូចនេះ វេជ្ជបណ្ឌិតដែលមកជំនួស មិនមានការយល់ដឹងអំពីនាង និងគ័ររបស់នាងទេ​។ ហេតុនោះហើយ បានជាគាត់ចំណាយពេលច្រើនពេក ទំរាំតែគាត់សម្រេចចិត្តធ្វើការវះកាត់ជាបន្ទាន់ ហើយការនេះបានបណ្តាលឲ្យកូនប្រុសរបស់យើងចាប់កំណើតមក ដោយការប៉ះទង្គិចយ៉ាងខ្លាំង បានជាគេយកទៅដាក់នៅកន្លែងសង្រ្គោះបន្ទាន់ សម្រាប់ទារកទើបកើត។​ ពួកគេគ្មានលទ្ធភាពជួយកូនរបស់យើង ឲ្យឆ្លងផុតស្ថានភាពដែលមានការប៉ះទង្គិចនៃការប្រើថ្នាំពេទ្យបានឡើយ។​ តែដោយសារព្រះគុណព្រះ ម៉ាថក៏បានជាសះស្បើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងមួយជីវិតនេះ គ្មានពេលណាដែលខ្ញុំមានការតក់ស្លត់ ជាងពេលដែលខ្ញុំឈរនៅក្បែរ​គ្រែ​ដ៏តូច​របស់ម៉ាថ ក្នុងកន្លែងសង្រ្គោះបន្ទាន់ឡើយ។ តែខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់គង់នៅក្បែរខ្ញុំ ពេលដែលខ្ញុំអធិស្ឋានទូលទ្រង់។ ក្នុងពេលដ៏តក់ស្លត់បំផុត នៃជីវិតយើង (ក៏ដូចជាក្នុងស្ថានភាពផ្សេងទៀត) គ្មានអ្វីដែលអាចនាំមកនូវការកម្សាន្តចិត្ត ដល់ចិត្តដែលឈឺចាប់ ដូចពេលដែលយើងដឹងច្បាស់ថា ព្រះគង់នៅជាមួយយើង និងមើលថែរយើងឡើយ។ ស្តេចដាវីឌ ទ្រង់ជាអ្នកនិពន្ធបទទំនុកដំកើង ដែលបានមានបន្ទូលថា “ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ”(ទំនុកដំកើង ២៣:៤)។ ពេលដែលការភ័យខ្លាចមានភាពលើសលប់ចំពោះយើង នោះព្រះអម្ចាស់គង់នៅជាមួយ។ យើងមានការធូរស្បើយក្នុងចិត្ត ពេលបានដឹងថាទ្រង់គង់នៅក្បែរ ដើម្បីនាំយើងឆ្លងកាត់ការល្បងលដ៏ជ្រាលជ្រៅបំផុត។–Bill Crowder

Read article
ត្រូវបានបង្កើតមកយ៉ាងអស្ចារ្យ

កាល​ពីពេ​ល​ថ្មីៗ​នេះ ពេលដែ​លវេ​ជ្ជបណ្ឌិត​ពិនិត្យភ្នែក​រប​ស់​ខ្ញុំ គាត់​បាន​យ​កឧ​បករណ៍​ម្យ៉ាង​ចេញ​មក ដែល​ខ្ញុំ​មិន​ធ្លា​ប់​ឃើ​ញ​ពី​មុ​នម​ក​។ ខ្ញុំ​ក៏​សួរ​គា​ត់​​ថា ឧបករណ៍​នោះ​ជា​ឧ​បក​រ​ណ៍​អ្វីដែ​រ​ គាត់​ក៏ឆ្លើ​យ​ថា​ “ខ្ញុំនឹ​ងប្រើឧបក​រណ៍នេះ​ ​ដើម្បីថ​ត​រូប​ភា​ព ដែលនៅ​ផ្នែ​កខា​ង​ក្រោ​យនៃគ្រាប់​ភ្នែ​ក​រ​បស់​អ្ន​ក”​។ ពេល​នោះ​ ​ខ្ញុំ​មាន​កា​រ​​ស្ងើ​ចស​រសើរចំពោះអ្នក​ដែ​ល​បា​នឆ្នៃប​ង្កើ​តឧ​បករណ៍ ដែល​អាច​ថ​ត​រូបយ៉ាង​ដូច​នេះ​បា​ន​។​ ប៉ុន្តែ ខ្ញុំកា​ន់តែ​កោ​ត​សរ​សើរ​កា​រ​​ដែលវេជ្ជបណ្ឌិ​ត​រូប​នេះ​ អាច​យ​ក​​​រូប​ភា​ព​ដែ​ល​​ថ​ត​បាន​នោះ​​ មក​មើល​​យល់។ គាត់​មាន​ប្រ​សា​សន៍​ថា​ “យើងអា​ច​ប្រ​មូល​ពត៌មានល​ម្អិត​ជា​ច្រើ​ន អំពី​សុ​ខ​ភាព​ជា​ទូ​ទៅ​រប​ស់​អ្នក ដោយ​គ្រាន់​តែមើ​ល​រូ​បខា​ង​ក្រោ​យគ្រាប់​ភ្នែ​ក​រប​ស់​អ្នក​ប៉ុ​​ណ្ណោះ”។ ប្រសាសន៍​រប​ស់​គា​ត់​បា​នធ្វើ​ឲ្យ​ខ្ញុំ​មា​ន​ការ​ភ្ញា​ក់​ផ្អើល។ វាពិត​ជាគួ​រ​ឲ្យ​ក​ត់​សំ​គា​ល់ណា​ស់​ ដែល​គេអា​ច​ពិ​និ​ត្យ​មើលសុខភាពរ​ប​ស់ម​នុ​ស្ស​ម្នាក់​ទាំ​ង​ស្រុ​ង ដោយ​គ្រាន់​តែ​ពិនិត្យមើល​សុ​ខ​ភាព​រ​បស់ភ្នែ​ក។ ដូច​នេះ ព្រះអម្ចា​ស់ពិត​ជា​បា​នយ​ក​ព្រះ​ទ័យទុក​ដា​ក់​​​យ៉ា​ងខ្លាំង នៅ​ក្នុង​កា​រ​ដា​ក់ភា​ព​លម្អិ​តដូ​ច​នេះ​ នៅក្នុងរូ​បកា​យដែ​ល​ទ្រ​ង់បា​នប​ង្កើត! កា​រ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ​ អំ​ពី​ប​ន្ទូល​រ​បស់​ស្តេ​ច​ដា​វីឌ ដែល​ជាអ្នកនិពន្ធ​ទំ​នុ​កដំ​កើង ដែល​បាន​ប​ក​ស្រាយ​អំ​ពី​ភា​ពប៉ិ​ន​ប្រ​ស​ប់រ​ប​ស់​ព្រះ​យ៉ា​ងដូ​ច​នេះ​ថា “ទូល​បង្គំ​​នឹ​ង​​អ​រ​​ព្រះ​គុណ​​​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ ឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូលបង្គំ​ក៏​ដឹង​ច្បាស់​ហើយ”(ទំនុកដំកើង ១៣៩:១៤)។ ភាព​សាំញុំាដ៏អ​ស្ចា​រ្យនៃ​រូប​កា​យ​រប​ស់យើង​ បាន​ឆ្លុះប​ញ្ចាំង​អំពី​ភា​ព​វ័​យ​ឆ្លាត និង​ប្រា​ជ្ញា​របស់​ព្រះអា​ទិ​ក​រ​ដ៏អ​ស្ចា​រ្យ​នៃយើ​ង​។ ភាព​អស្ចា​រ្យ​នៃ​កា​រ​រច​នា​រប​ស់​ទ្រ​ង់ ​គឺ​មិន​​គ្រាន់​តែ​បាន​ធ្វើ​​ឲ្យយើងស្ងើ​ចស​រ​សើរ​ប៉ុ​ណ្ណោះ​ទេ ​តែថែ​ម​ទាំ​ងនាំ​ឲ្យ​យើ​ងថ្វា​យ​បង្គំ​ទ្រ​ង់​ ដោយ​ហេតុ​ផ​ល​ច្រើ​​ន​រាប់មិនអស់។​–Bill Crowder

Read article
គ្រោះថ្នាក់ដែលមើលមិនឃើញ

កាល​ខ្ញុំនៅ​ជា​ក្មេ​ងតូ​ច គ្រួសារ​រប​ស់​ខ្ញុំ​ស្ទើ​រ​តែ​ជួ​បសោកនាដ​កម្ម​មួ​យ។ ភាគ​ច្រើន​នៃ​ឧបករណ៍​ប្រើ​ប្រាស់សំ​ខា​ន់ៗ​ក្នុ​ងផ្ទះ ក៏ដូ​​​ចជា​ឡកម្តៅ សុទ្ធ​តែ​ប្រើ​ឧស្ម័ន​ធម្ម​ជាតិ ប៉ុន្តែ មាន​កន្លែង​លិ​​ច​ដ៏តូ​ច​មួយ នៅ​ក្នុង​ទុយោហ្កាស​មួយ​ខ្សែ​ ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់​ដល់ជីវិត​បាន។ ពេល​ដែល​ហ្កាសសា​យ​ភាយក្នុ​ងផ្ទះ​ដ៏តូ​ច​របស់យើង ចំហាយ​ឧស្ម័ន​ដែល​អាច​គ្រោះថ្នាក់​ដ​​ល់ជី​វិត​នេះ បានធ្វើ​ឲ្យក្រុម​គ្រូសារ​របស់​យើងស​ន្លប់​បាត់​ស្មារតី។​ កាល​នោះ បើសិន​ជាអ្ន​ក​ជិត​ខាង​រ​ប​ស់យើ​ង​ មិន​បាន​ចូ​ល​លេង​ផ្ទះយើងទេ​ នោះ​ក្រុម​គ្រួសា​រ​រប​ស់យើ​ង​ទាំ​ងមូ​ល មុខ​ជា​អាច​ត្រូវស្លាប់​ដោ​យសា​រ​ឧស្ម័ន​ពល់ ដែល​​ជា​​​ខ្មាំ​​ងសត្រូវដ៏​គ្រោះថ្នាក់ ដែលយើ​ង​មើលមិ​នឃើ​ញ​នោះ។ យ៉ាង​ណាមិ​ញ ក្នុង​នាម​យើង​ជាអ្នក​ដើ​រតា​ម​ព្រះ​គ្រីស្ទ យើង​ក៏​អា​ចដឹ​ង​ថា យើង​ម្នាក់​ៗក៏​សុ​ទ្ធតែ​កំពុងហ៊ំ​ព័ទ​ដោយគ្រោះថា្នក់ជា​ច្រើន​ ដែល​យើង​មើ​ល​មិន​ឃើ​ញ។ ភា​ព​ពិត​ដ៏​ពិសពុ​លនៃ​​ការ​ល្បួង និង​ភាព​កម្សោយ​នៃសា​រជា​តិ​របស់​យើង ដែលជា​ម​នុស្ស អាច​ធ្វើ​ឲ្យ​ជីវិត​យើង​ និង​ទំនាក់​ទំនងយើងមា​ន​គ្រោះ​ថ្នា​ក់។ ទោះ​បីជា​យ៉ាងណា​ក៏​ដោ​យ ហ្កាស់​ធម្មជាតិចេ​ញ​ម​ក​ពីប្រ​ភព​ដែល​នៅ​ខាង​ក្រៅខ្លួ​ន​យើ​ង តែគ្រោះ​ថ្នា​ក់ខា​ង​វិញ្ញាណដែ​លយើ​ង​មើល​មិន​ឃើ​ញ​នោះ មិន​ដូច្នោះ​ទេ គឺវា​បានស​ង្ងំ​នៅក្នុង​វិញ្ញាណ​យើង​ម្នាក់ៗ​។ គឺដូ​ច​ដែល​សាវ័ក​យ៉ាកុប​បាន​មានប្រ​សាសន៍​ថា “​ដែល​គ្រប់​គ្នា​​​​កើត​មាន​​សេចក្តី​​ល្បួង នោះ​​គឺ​​ដោយសារ​តែ​សេចក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​ នាំ​ប្រទាញ ហើយ​លួងលោម​ទេ”(យ៉ាកុប ១:១៤)។ តាម​ធម្មតា យើងមាន​ទំ​នោទៅ​រ​ក​អំ​ពើ​បាប ដែល​រួម​ផ្សំ​ជា​មួ​យនឹ​ង​ភា​ព​ងងឹ​ត​ង​ងល់ ដែល​រារាំ​ង​មិន​ឲ្យយើ​ងមើ​ល​ឃើ​ញ​ភាព​ក​ម្សោយរ​បស់​យើង​ ហើយកា​រ​នេះ​អាច​នាំ​ឲ្យ​យើ​ងធ្វើការ​សម្រេច​​ចិត្តដ៏គ្រោះ​ថ្នា​ក់ ដែល​អាច​បំផ្លាញ​ខ្លួន​ឯង។ មាន​តែកា​រ​ចុះចូ​ល និង​​ទុ​ក​ចិត្ត​លើ​ព្រះ​ដ៏​ជា​ម្ចាស់ប៉ុណ្ណោះ ដែល​យើ​ងអា​ចធ្វើ​ឲ្យ​ទ្រង់ស​ព្វព្រះ​ទ័​យ​បាន​ ដ្បិត​ទ្រង់​​បង្ហា​ញ​ឲ្យយើ​ងស្គា​ល់​ចិត្តខ្លួន​ឯង តាម​រយៈ​ព្រះបន្ទូ​លទ្រ​ង់ (ខ.២៣-២៥)។–Bill Crowder

Read article
ក្តីសង្ឃឹមគឺសម្រាប់

ទោះ បីជាខ្ញុំព្យាយាមទប់ខ្លួន មិនឲ្យភ្ញាក់ផ្អើលចំពោះការអ្វីដែលកើតមានឡើង នៅពេលបច្ចុប្បន្នក៏ដោយ ក៏មានពេលមួយ ខ្ញុំមានការហួសចិត្តយ៉ាងខ្លាំង ពេលដែលបានឃើញពាក្យដែលគេបោះពុម្ភនៅលើអាវយឺតរបស់ស្រ្តីមា្នក់ ដែលដើរកាត់មុខខ្ញុំនៅផ្សារទំនើបមួយ។ អាវយឺតរបស់នាង មានពាក្យសរសេរធំៗពីលើថា “សេចក្តីសង្ឃឹម គឺសម្រាប់មនុស្សភ្លើប៉ុណ្ណោះ”។​ ជាការពិតណាស់ ការដែលយើងឆាប់ទុកចិត្តគេពេក អាចជាការល្ងង់ខ្លៅ និងងាយនាំឲ្យមានគ្រោះថ្នាក់។ ការខកចិត្ត និងការឈឺចិត្ត អាចកើតចេញពីការមានគំនិតវិជ្ជមានពេក ដោយមិនសមហេតុផល។ ប៉ុន្តែ ការដែលយើងមិនព្រមឲ្យខ្លួនយើងមានក្តីសង្ឃឹម នឹងនាំឲ្យយើងមានទុក្ខព្រួយ ហើយមានការយល់ខុសអំពីជីវិត។ ប៉ុន្តែ សេចក្តីសង្ឃឹមក្នុងព្រះអម្ចាស់ មានលក្ខណៈពិសេស ព្រោះជាការទុកចិត្តលើព្រះ និងទុកចិត្តលើកិច្ចការដែលទ្រង់កំពុងធ្វើ ក្នុងលោកិយនេះ និងក្នុងជីវិតយើង​។ នោះហើយជាអ្វីដែលមនុស្សគ្រប់គ្នា ពិតជាត្រូវការនោះ។ អ្នកនិពន្ធកណ្ឌគម្ពីហេព្រើរបានសរសេរយ៉ាងច្បាស់ អំពីសារសំខាន់នៃសេចក្តីសង្ឃឹម យ៉ាងដូចនេះថា “ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់”(ហេព្រើរ ១០:២៣)។ ការមានសេចក្តីសង្ឃឹមលើព្រះ មិនមែនជារឿងល្ងង់ខ្លៅនោះទេ ពីព្រោះជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។ យើងរាល់គ្នាកាន់ខ្ជាប់តាមសេចក្តីសង្ឃឹម ដែលយើងបានទទួលក្នុងអង្គព្រះគ្រីស្ទ ព្រោះព្រះទ្រង់ស្មោះត្រង់។ យើងអាចទុកចិត្តលើព្រះអង្គ ក្នុងគ្រប់រឿងរ៉ាវទាំងអស់ មិនថាយើងប្រឈមមុននឹងបញ្ហាអ្វីក៏ដោយ ទាំងក្នុងពេលបច្ចុប្បន្ន និងជារៀងរហូតតទៅ។ សេចក្តីសង្ឃឹមរបស់យើង មានមូលដ្ឋានគ្រឹះនៅក្នុងលក្ខណៈសម្បត្តិនៃភាពស្មោះត្រង់របស់ព្រះ ដែលបានស្រឡាញ់យើងដោយក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច។…

Read article
ឆ្អឹងដែលបាក់

ជា ច្រើ​នឆ្នាំ​ក​ន្លង​ទៅ ខ្ញុំបា​ន​ចូល​រួ​ម​ប្រកួ​តបា​ល់​ទា​ត់មហាវិ​ទ្យាល័យ ដោយ​ធ្វើ​អ្នក​ចាំទី។ កា​រ​នេះបា​ន​ធ្វើឲ្យ​ខ្ញុំស​ប្បា​យរី​ក​រាយ​ លើសពី​កា​រ​ពិពណ៌​នា តែខ្ញុំ​ត្រូ​វមានការលះ​ប​ង់​យ៉ាង​ខ្លាំ​ង ហើយ​សព្វ​ថ្ងៃ​ខ្ញុំក៏​ប​ន្ត​មានកា​រ​លះបង់​ដូចនេះផ​ង​ដែ​រ។ ក្នុង​នាម​ជា​អ្ន​ក​ចាំទី​ ខ្ញុំត្រូ​វ​លោត​ចាប់​បា​ល់​ ផ្តួលខ្លួ​ន​ទៅ​លើ​ដី ​ដើម្បីកា​រពា​របា​ល់​កុំ​ឲ្យចូ​ល​ទី​ ដែល​ជាញឹកញា​ប់​ វាអា​ច​នាំឲ្យ​មា​នរ​បួ​ស។ នៅក្នុង​រ​ដូវកា​លនៃ​កា​រប្រកួតមួ​យនោះ ​ខ្ញុំបា​នបាក់​ជើង ប្រេះ​ឆ្អឹង​ជំ​នីខ្លះ​ ថ្លោះ​ស្មា ​ហើយសន្ល​ប់​អស់​ម្តង ដោយ​សារ​ប៉ះត្រូ​វ​ក្បាល។ បច្ចុប្បន្ន​នេះ ពេ​លណាអា​កាសធា​តុត្រ​ជា​ក់​ខ្លាំ​ង ខ្ញុំឈឺ​នៅ​ត្រង់កន្លែង​ដែលធ្លាប់​បា​ក់​ឆ្អឹង​នោះ​ ដែល​ធ្វើឲ្យ​ខ្ញុំ​នឹក​​ចាំ​ អំពី​ពេល​ដែលមា​ន​រ​បួស​ដ៏ឈឺ​ចា​ប់​នោះ។ ស្តេចដា​វីឌ​ក៏​មា​ន​ការ​នឹ​កចាំ អំពី​កា​រ​ឈឺចា​ប់​នៃ​ការបាក់​ឆ្អឹង​ផង​ដែ​រ តែ​របួ​ស​នោះ ជារ​បួស​ខា​ងវិ​ញ្ញា​ណ មិនមែន​រ​បួស​ខា​ង​សា​ច់​ឈា​ម​ទេ​។ បន្ទា​ប់​ពីស្តេ​ចដា​វី​ឌ​បានប្រព្រឹត្តខុ​ស​សីល​ធ​ម៌ ដោយ​មាន​​កា​រផឹ​ត​ក្ប​ត់ ជា​មួយ​នាងបាតសេបា រហូត​ឈាន​ដ​ល់​កា​រស​ម្លា​ប់អ៊ូ​រី ជាប្តីរប​ស់​នាង​ទៀត ព្រះអម្ចា​ស់ក៏​បាន​ដា​ក់​ទោស​ទ្រ​ង់យ៉ា​ង​ធ្ង​ន់​ធ្ងរ។ តែស្តេ​ច​ដាវី​ឌ​ក៏​បាន​ងាក​បែ​រម​ករក​​ទ្រង់វិញ ដោយ​ប្រែចិ​ត្ត ហើយ​អធិ​ស្ឋា​ន​ថា “សូមឲ្យ​ទូ​លបង្គំ​បា​នឮ​សេ​ចក្តី​អំណរ និងសេ​ចក្តីរី​ករាយ ​នោះអស់​ទាំងឆ្អឹ​ង​ដែល​ទ្រ​ង់​បាន​បំ​បា​ក់​បំ​បែក នឹងបា​ន​អរ​ស​ប្បា​យវិ​ញ​”(ទំនុកដំកើង ៥១:៨)។ ការវា​យផ្ចា​ល​រប​ស់​ព្រះ ​មានស​ភាព​ធ្ង​ន់​ធ្ងរ​ណា​ស់ បាន​ជា​ស្តេច​ដា​វីឌ​ មាន​អារ​ម្មណ៍​ថា ឆ្អឹងរបស់ទ្រ​ង់​ហាក់​ដូ​ចជា​បា​ន​បាក់​អ​ញ្ចឹ​ង។ ប៉ុន្តែ ទ្រង់បានជឿ​ថា​ ព្រះដែ​លពេ​ញ​ដោយ​ព្រះ​គុណ ​អាចព្យាបា​ល​ឆ្អឹ​ងដែល​បាក់​នោះ​ ព្រម​ទាំង​ប្រ​ទានឲ្យ​ទ្រង់​មា​នអំណ​រឡើ​​ង​វិញ​។ កាលណា​យើ​ងភ្លាត់ដួល…

Read article
អំណោយដ៏ច្រើនលើសលប់

កាល​ខ្ញុំ​នៅធ្វើ​ជាគ្រូ​គង្វាល នៃពួកជំ​នុំ​តូច​មួ​យនៅ​ឡើយ យើង​បាន​ជួ​បវិ​ប​ត្តិ​ដ៏​ធំមួ​យ។ បើ​យើង​មិ​ន​អាច​​​បង្ហើយ ការ​ជួសជុសអ​គា​រព្រះ​វិ​ហារ​រ​ប​ស់យើ​ង ឲ្យត្រូវតា​ម​ស្ត​ង់​​ដា​​សុ​វត្ថិភាព​នៃសំណ​ង់​ទេ នោះយើង​នឹ​ង​ត្រូវ​បាត់ប​ង់​កន្លែ​ងថ្វា​យ​ប​ង្គំនោះ​ជា​មិន​ខា​ន។ យើងក៏​បា​ន​រៃអង្គាស​ប្រា​ក់ដ​ង្វា​យ​យ៉ា​ង​កក់ក្រ​ហ​ល់ ស​ម្រាប់​បង់​​ថ្លៃ​ជួស​ជុលនោះ​ ​ប៉ុន្តែ ក្នុង​ចំណោ​ម​ប្រាក់​ដ​ង្វា​យ​ ដែលយើងទ​ទួលបា​ន មានអំ​ណោយ​មួ​យ ដែល​បា​ន​ធ្វើ​ឲ្យ​អ្នក​ដឹ​ក​នាំ​ពួ​ក​ជំនុំយើង​មាន​កា​រចា​ប់​អា​រម្ម​ណ៍​យ៉ា​ង​ខ្លាំ​ង។ មាន​ស្រ្តី ដែល​ជា​ចាស់ទុំម្នា​ក់​ នៅក្នុ​ង​ពួ​ក​ជំ​នុំបា​ន​ដា​ក់​​​ដង្វា​យ​រា​ប់រ​យ​ដុល្លារ សម្រាប់​ការជួស​ជុ​ល​នេះ ដោយមិនសំ​ចៃទុ​ក​សោះ។​ យើង​ក៏បា​ន​ថ្លែ​ង​អំណ​រគុ​ណ ដល់​គាត់ដែលបា​នថ្វា​យ​ដ​ង្វា​យទាំ​ង​នោះ តែយើ​ង​ប្រគល់ដង្វាយ​នោះ​ទៅគា​ត់វិ​ញ​ ​ព្រោះ​យើង​បា​នដឹ​ង​ថា ​តម្រូវ​កា​រ​រប​ស់​​គាត់ធំជាង​តម្រូ​វ​កា​រ​រប​ស់​ពួ​ក​ជំនុំ។ ទោះ​ជា​យ៉ាង​ក៏​ដោ​យ គាត់បា​នប​ដិសេ​ធ​មិ​ន​ព្រម​ទ​ទួ​ល​ប្រាក់​នោះ​វិ​ញ​ឡើ​យ។ គាត់បានស​ន្សំ​ប្រាក់​នោះ​ជា​ច្រើន​ឆ្នាំ ដើម្បី​ទិញ​ច​ង្រ្កា​នមួ​យ ។ តែគាត់នៅ​តែ​ទទូ​ច​ថា គាត់​ត្រូវ​ការ​ក​ន្លែង​ថ្វា​យប​ង្គំ​ជា​មួយ​ពួ​​កជំនុំដែ​លជា​គ្រួ​សា​រគា​ត់ ខ្លាំងជា​ងត្រូ​វកា​រច​ង្រ្កានមួយ​នោះ​។ យើងរំ​ភើប​ចិត្ត​ជា​ខ្លាំ​ង ចំពោះ​ដ​ង្វា​យដ៏​ច្រើ​ន​លើ​សល​ប់​រ​បស់​គាត់។ នៅពេ​ល​ព្រះ​អម្ចា​ស់​ ទត​មើ​លឃើ​ញស្រ្តីមេម៉ាយម្នាក់ ​ថ្វាយដ​ង្វាយ​តែ​ពី​រ​ស្លឹង សម្រាប់​ព្រះវិហារ ទ្រង់​បា​នលើ​កស​រ​សើរ អំពី​កា​រ​លះប​ង់​ដ៏​ច្រើ​នលើ​ស​លប់​រ​ប​ស់​នា​ង(លូកា ២១:៣-៤)។ តើហេតុអ្វី​? ទ្រង់​ស​រសើ​រ​នា​ង មិន​មែ​ន​ដោ​យសា​រ​បរិម៉ាណ​នៃ​ដ​ង្វាយ​រ​ប​ស់នា​ង​ឡើ​យ តែ​គឺ​ដោយសា​រ​នា​ង​បា​នលះ​បង់អ្វី​ទាំង​អស់​ ដែ​លនាង​មាន។ ហើយ​ដង្វា​យនេះ​មិ​ន​ត្រឹ​ម​តែលើ​ក​​ព្រះកិត្តិនា​មព្រះ​ប៉ុ​ណ្ណោះ​ទេ​ តែថែ​ម​ទាំង​បា​ន​រំឭ​ក​យើង​ អំពីអំ​ណោយ​ដ៏​ថ្លៃវិ​សេ​ស​ គឺ​ព្រះ​គ្រីស្ទ។–Bill Crowder

Read article