Bill Crowder

You are here:
ភាពងងឹត និងពន្លឺ

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​យក​កាសែត​ទៅ​ដាក់​តាម​ផ្ទះ ប្រហែល​១៤០​ផ្ទះ នៅ​តាម​ដង​ផ្លូវ​ពីរ​ខ្សែ ដែល​តភ្ជាប់​គ្នា ដោយ​វិមាន​បញ្ចុះ​សព​មួយ​កន្លែង។​ ដោយ​សារ​ខ្ញុំ​ត្រូវ​យក​កាសែតសម្រាប់​ពត៌​មាន​ពេល​ព្រឹក ទៅ​ដាក់​តាម​ផ្ទះ ដូច្នេះ​​ខ្ញុំ​ត្រូវ​ចេញ​ពី​ផ្ទះ នៅ​ម៉ោង​៣​ទៀប​ភ្លឺ ដោយ​ដើរ​កាត់​តាម​កន្លែង​បញ្ចុះ​សព​នោះ ពេល​ដែល​មេឃ​នៅ​ងងឹត​នៅ​ឡើយ។ ជួន​កាល ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង បាន​ជា​ខ្ញុំ​រត់​កាត់​កន្លែង​បញ្ចុះ​សព​នោះ​យ៉ាង​លឿន ទាល់​តែ​ខ្ញុំ​បាន​ទៅ​ឈរ​នៅ​ក្រោម​បង្គោល​ភ្លើង នៅ​តាម​ផ្លូវ​នៅ​ចុង​ម្ខាង​ទៀត ទើប​ខ្ញុំ​លែង​ខ្លាច។ ដូច​នេះ ពន្លឺបាន​បណ្តេញ​ភាព​ងងឹត​ដ៏​គួរ​ឲ្យ​ខ្លាច ឲ្យ​ចេញ​ឆ្ងាយ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​យល់​អំពី​ទំនាក់​ទំនង រវាង​ការ​ភ័យ​ខ្លាច និង​ភាព​ងងឹត តែ​គាត់​ក៏​ដឹង​ផង​ដែរ​ថា​ ព្រះ​ទ្រង់​ធំ​ជាងការ​ភ័យ​ខ្លាច។ បាន​ជា​គាត់​សរសេរ​ថា “ឯង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​ទាំង​សេចក្តី​ស្ញែង​ខ្លាច​នៅ​ពេល​យប់ ឬ​ព្រួញ​ដែល​ហើរ​នៅ​ពេល​ថ្ងៃ ឬ​សេចក្តី​វេទនា​ដែល​តែង​មាន​នៅ​ក្នុង​ទី​ងងឹត”(ទំនុកដំកើង ៩១:៥-៦)។ យើង​មិន​ត្រូវ​មាន​ការ​ភ័យ​ខ្លាច ដោយ​សារ​ភាពងងឹត​នៅ​ពេល​យប់ ឬ​ការ​អាក្រក់ ក្នុង​ភាព​ងងឹត​ឡើយ។ យើង​មាន​ព្រះ​មួយ​អង្គ ដែល​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ដែល​ជា​ពន្លឺ​នៃ​លោកិយ​(យ៉ូហាន ៨:១២)។ ក្នុង​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់ ព្រះ​គុណ និង​សេចក្តី​ពិត​របស់​ព្រះ យើង​អាច​រក​បាន​នូវ​សេចក្តី​ក្លាហាន ជំនួយ និង​កម្លាំង សម្រាប់​រស់​នៅ​ថ្វាយ​ទ្រង់។-Bill Crowder

Read article
ឪពុកដែលមានក្តីស្រឡាញ់

មាន​ពេលមួយ​ខ្ញុំ​បាន​ឃើញគ្រួសារមួយ ដែល​ឪពុកម្តាយកំពុងមានការនឿយហត់ នៅ​ក្នុងការ​មើល​កូ​នតូចៗ​ដ៏រពិសទាំងពីរ​នាក់ ដែល​ជា​សិ​ស្ស​សាលា​មត្តេយ្យ​។ អ្នក​ទាំង​ពីរ​មាន​ការ​ពិបាក នៅ​ក្នុង​ការអូ​ស​នាំពួ​ក​វា ​ចេញ​ចូល​អា​កាស​យាន្ត​​ដ្ឋាន និង​ចេញ​ចូលយន្ត​ហោះ ហើយពេល​នោះ ជើងហោះ​ហើ​រ​ចុងក្រោ​យរបស់ពួ​ក​គេ​ក៏ត្រូ​វបាន​ពន្យា​ពេលទៀ​ត។ ពេល​ខ្ញុំ​មើល​ក្មេងប្រុស​ទាំងពី​រកំ​ពុ​ងរត់ចុះឡើ​ង ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដ៏អ៊ូអរ នៅ​កន្លែ​ងច្រ​កទ្វា​រ ខ្ញុំក៏​បា​នឆ្ង​ល់​ថា ឪពុក​ម្តាយ​រប​ស់ពួ​ក​គេ នឹង​ធ្វើ​ឲ្យពួក​គេ​អង្គុយនៅ​ស្ងៀម​ ក្នុង​យន្ត​ហោះ ឲ្យបាន​កន្លះម៉ោ​ង ក្នុងដំណើរ​ទៅ​ទីក្រុង​គ្រែន រេភីត ដោយ​របៀប​ណា។ ពេលយើ​ងបា​ន​ចូល​អង្គុយ​ក្នុងយ​ន្តហោះ​ ខ្ញុំក៏​បាន​កត់សំគា​ល់ឃើញ​ថា បុរ​សជាឪពុក​កំពុង​អង្គុយ នៅ​​​លើកៅ​អី​ខាង​ក្រោយ​ខ្ញុំ ជាមួ​យកូ​ន​ប្រុស​របស់គាត់ម្នា​ក់ ហើយ​ម្នាក់​ទៀតអង្គុយ​ជាមួយម្តាយវា នៅ​ជួរ​ផ្សេង។​ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឮឪ​ពុក​ដ៏​ហត់​នឿយ​រូបនោះ​​បបួល​កូន​ប្រុស​គា​ត់ ឲ្យ​ស្តាប់​គាត់​អាន​សៀវ​ភៅរឿ​ង ឲ្យវាស្តា​ប់​​។ ក្នុង​អំឡុង​​ពេល​នៃ​ការ​ហោះ​ហើរកន្លះម៉ោង​​ ​ឪពុក​ដែល​មា​ន​ក្តី​ស្រឡាញ់នោះ​ ក៏បា​ន​អា​ន​ឲ្យកូ​នរបស់ខ្លួ​នស្តា​ប់ ដោយ​សម្លេង​ស្រ​ទន់ និង​ការ​អត់ធ្ម​ត់ ធ្វើ​ឲ្យ​វានៅ​ស្ងៀម ហើយ​ស្តាប់​គាត់​អាន​រឿង​យ៉ាង​ជក់​ចិ​ត្ត។ ក្នុង​ចំណោម​បទ​គម្ពីរ​ទំនុក​ដំកើង ដែលស្តេ​ច​ដាវី​ឌបាន​និ​ពន្ធ មានទំនុក​មួយ​បាន​ប្រកា​ស​ថា​ “ព្រះយេហូវ៉ា​​ទ្រ​ង់​មាន​ព្រះហឫទ័យ​​អាណិត​​ដល់​​អស់​អ្នក ដែល​កោតខ្លាច​ទ្រង់ ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ”(ទំនុកដំកើង ១០៣:១៣)។ បទ​គម្ពីរនេះបា​នប្រា​ប់ឲ្យយើងដឹងថា ព្រះវរ​បិតា​នៃ​យើង​ ដែលគង់​នៅស្ថា​នសួ​គ៌ ទ្រង់បា​នស្រ​ឡាញ់កូ​នទ្រង់ខ្លាំ​ង​ប៉ុណ្ណា ហើយ​ក៏បា​នរំឭ​កថា​ យើង​មាន​ពរ​ណាស់ ដែល​អាច​មើ​ល​ទៅទ្រង់​ ហើយ​ស្រែកឡើង​ថា ​“ឱអ័ប្បា…

Read article
មនុស្សដែលមិនសមទំនង

អ្នក​ស្រី​ហ្វេននី ខេមប៊ល(Fanny Kemble) ជា​តារា​ភា​ព​យ​ន្ត​អ​ង់គ្លេ​ស ដែល​បា​ន​ផ្លា​ស់​ទី​លំ​នៅ មក​សហរដ្ឋ​អាមេរិក ក្នុង​ដើម​ទ​សវត្ស​រ៍​ឆ្នាំ ១៨០០ ហើយក៏​បា​នរៀប​កា​រជា​មួ​យ​ម្ចាស់​ចំការ​ម្នាក់ ឈ្មោះ ភាស បាត់ធ្លើ(Pierce Butler) នៅ​ភាគ​ខា​ង​ត្បូ​ង​​នៃស​ហ​រដ្ឋ​អាមេរិ​ក​។  អ្នក​ស្រីហ្វេន​​នី​មាន​ចិត្តអរស​ប្បា​យ ក្នុងកា​រ​រ​ស់​នៅ​ ដោយ​សារ​ទ្រ​ព្យ​សម្បត្តិ​ទទួល​បាន​ពីចំការនោះ តែក្រោយ​មក គាត់​ក៏បា​នបាត់អំណរ ពេល​ដែល​បា​ន​ដឹងថា​ ខ្លួន​កំពុង​មាន​ភាពហ៊ឺហា​រ នៅ​លើគំ​នរទុក្ខរ​បស់​ពួ​កទា​ស​ករ ដែល​កំពុង​ធ្វើ​កា​រក្នុ​ង​ចំការ​របស់​ស្វាមី​គាត់​។​ អ្នក​ស្រីហ្វេន​នី​ក៏បា​នលែ​ង​លះ​ស្វាមីរ​ប​ស់​គាត់​ បន្ទា​ប់​ពីគា​ត់​បា​នសរសេរ​កំណត់​ហេតុ​រៀប​រាប់ អំពីភាព​សាហាវ​ព្រៃ​ផ្សៃ  ដែល​ពួក​ទាសក​រ​ច្រើន​តែបា​ន​ទទួ​ល​រ​ង។  គេក៏​បានចែ​ក​​ផ្សាយ​កំណត់​ហេតុ​រ​បស់​គាត់​យ៉ាង​ទូ​លំ​ទូលាយ ក្នុង​ចំណោម​អ្នក​ប្រឆាំង​នឹងរ​បបទា​សភា​ព ហើយ​កំណត់​ហេតុ​នោះ​ត្រូ​វបាន​គេបោះ​ពុ​ម្ពផ្សា​យ ក្នុ​ង​ឆ្នាំ ១៨៦៣ ដោយ​មាន​ចំណង​ជើង​ថា កំណត់​ហេតុរ​បស់គេ​ហដ្ឋាន ក្នុងចំការមួយ នៅរដ្ឋចចចាហ៍ ពីឆ្នាំ១៨៣៨ ដល់១៨៣៩​ ។ ដោយ​សារ​អ​តី​តភ​រិយារ​បស់​ម្ចាស់​ទាស​ករម្នាក់​នេះ ប្រឆាំង​នឹង​រប​ប​ទា​សភាព គេក៏​បា​ន​ហៅគា​ត់​ថា​​ “អ្នកប្រឆាំង​របប​ទាស​ភាព ដែល​មិន​សម​ទំ​នង”​។ ក្នុង​រូប​កា​យ​ព្រះ​គ្រីស្ទ ជា​ញឹក​ញា​ប់​ ​ព្រះ​ទ្រ​ង់​បា​ន​ធ្វើ​ឲ្យ​យើ​ង​មាន​ការ​ភ្ញាក់​ផ្អើ​ល​ ដោយ​កា​រ​អ​ស្ចារ្យ។ ជា​ទៀ​ងទា​ត់​ ទ្រង់​បាន​ប្រើ​ម​នុ​ស្ស និ​ងស្ថា​ន​ភា​ព ដែល​មិ​នស​ម​ទំនង ដើម្បីស​ម្រេច​បំ​ណ​ង​ព្រះ​ទ័​យ​រ​បស់ទ្រង់​។ គឺ​ដូច​ដែ​ល​សាវ័ក​ប៉ុល​បា​នស​រសេរ​ថា “ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់ល្ងើ​នៅ​លោកីយ៍​នេះ…

Read article
ពន្លឺក្នុងភាពងងឹត

ក្នុងអំឡុ​ងពេល​ដំណើរ​កម្សាន្ត នៅ​ប្រទេស​ពេរូ ខ្ញុំបាន​ទៅ​មើល​រូង​ភ្នំមួ​យ ក្នុង​ចំណោម​រូង​ភ្នំ​ជាច្រើន ដែ​ល​គេ​ឃើ​ញ​មាន នៅ​ទូទាំង​ប្រទេស​មួយ​នេះ​ ដែល​សំបូរ​ទៅដោ​យ​តំប​ន់​ភ្នំ។ អ្នកនាំ​ផ្លូវ​យើង​បា​ន​ប្រាប់​យើង​ថា​ គេ​បាន​ចូល​រុក​រក ក្នុង​រូង​ភ្នំ​ប្រភេទ​នេះ បាន​ជម្រៅ​ជា​ង ១៤គីឡូ​ម៉ែត្រ​ហើយ នៅ​តែមិ​ន​ទាន់​ទៅដ​ល់​បាត​រប​ស់​វា​។ យើង​បាន​ចូល​មើ​ល​សត្វ​ប្រជៀវ​ដ៏​គួ​រ​ឲ្យ​ចា​ប់​ចិត្ត សត្វ​បក្សី​រាត្រី​ចរ និង​ផ្ទាំង​ថ្ម ដែល​មាន​រូប​រាង្គ​ចម្លែ​ក​ៗ​។​ ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​ទៅ​ដ​ល់ក​ន្លែង​ដែល​ងងឹត​ខ្លាំង ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​ចូល​ទៅ​ជ្រៅ​ជាង​នោះ​ទៀ​ត ហើយយើង​ស្ទើរ​តែ​ថប់​ដង្ហើ​មផ​ង បាន​ជាយើ​ង​ប្រញាប់​ចេញ​មក​ក្រៅ​វិញ​។ ខ្ញុំ​មាន​អា​រ​ម្មណ៍​ធូរស្រាលយ៉ា​ងខ្លាំង​ ពេល​ដែល​យើង​បាន​វិ​ល​ត្រឡប់​មក​ខា​ង​ក្រៅរូ​ង​ភ្នំ​ ហើយ​បានឃើញ​ពន្លឺ​ថ្ងៃ​ឡើងវិ​ញ។ បទពិ​សោធន៍​នៅ​ថ្ងៃ​នោះ​ បាន​រំឭ​ក​ខ្ញុំថា​ តើភា​ពងងឹត​នាំ​ឲ្យ​មាន​ការភ័យខ្លា​ចកំ​រិ​តណា​ ហើយ​យើង​ម្នាក់​ៗ​ត្រូវ​កា​រពន្លឺ​ខ្លាំងប៉ុណ្ណា​។ យើង​កំពុងរ​ស់​នៅ​ក្នុ​ង​ពិភព​លោក ដែល​ប្រែ​ជាងងឹត ដោយ​សារ​អំពើ​បាប គឺ​លោកិ​យ​ដែល​បាន​ទាស់​ប្រឆាំ​ងនឹ​ងព្រះដែ​លបានបង្កើត​ខ្លួន។ ហើយ​យើងត្រូវ​ការ​ពន្លឺ​។ ព្រះ​យេស៊ូវ​ទ្រ​ង់​ក៏​បាន​យា​ង​ម​ក  ដើម្បី​ស្អាង​អ្វី​ៗ​ឡើ​ង​វិ​ញ  ជាពិសេសគឺ​ស្រោច​ស្រង់​មនុ​ស្ស​ជា​តិ ឲ្យ​បាន​​ចូល​ទៅ​រស់​នៅក្នុ​ង​ពន្លឺ​របស់ទ្រង់​(យ៉ូហាន ៨:១២)។​ គឺដូចដែលទ្រង់បានមានបន្ទូលថា “ខ្ញុំ​បាន​មក​ក្នុង​លោកីយ៍​ជា​ពន្លឺ​ភ្លឺ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ត្រូវ​នៅ​ក្នុង​សេចក្តី​ងងឹត​ឡើយ”(យ៉ូហាន ១២:៤៦)។ នៅ​ក្នុង​ទ្រ​ង់ យើង​មិនគ្រាន់តែទទួលបាននូវពន្លឺ​នៃសេចក្តី​សង្រ្គោះ​ប៉ុណ្ណោះទេ​ តែ​ថែម​ទាំ​ង​បាន​ទទួ​​លពន្លឺ ដែល​នាំ​ឲ្យ​យើង​ដើរ​តាម​ផ្លូវទ្រ​ង់ កាត់​តាម​ភាពង​ងឹត​ខាង​វិញ្ញាណ​របស់​លោកិយ​។-Bill Crowder

Read article
ព្រះនាមទ្រង់ជាសញ្ញាសំគាល់

ក្នុង​ខែក​ក្កដា ឆ្នាំ១​៨៦០ គេបា​នបើ​កសាលា​បង្រៀន​គិលានុបដ្ឋាយិកា​​ដំបូង​បំផុត របស់​ពិភពលោក នៅ​មន្ទីរ​ពេទ្យ​សង់ ថូម៉ាស នៅទី​ក្រុ​ងឡុ​ង។ សព្វ​ថ្ងៃ​នេះ សាលារៀន​មួយ​នេះ​ជាផ្នែកមួយ​នៃមហាវិទ្យាល័យ​របស់​ស្តេច ដែល​នៅ​ទីនោះ គេបា​ន​ហៅសិ​ស្សសា​លាទាំ​ង​នោះ​ថា​ ណៃធីងហ្គេល។ សាលារៀ​ន​នោះ ក៏ដូ​ច​ជា​ការងា​រគិលានុប​ដ្ឋាយិកាស​ម័យ​ទំ​នើប សុទ្ធ​តែ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​អ្នក​ស្រីផ្លូរិន ណៃធីងហ្គេល(Florence Nightingale) ដែលបា​ន​កែប្រែ​របៀ​ប​នៃ​ការ​ថែទាំងអ្នកជ​ម្ងឺ  ក្នុង​អំឡុង​សម័យ​សង្រ្គាម​គ្រីមមា។  ពេលដែ​ល​គិលានុ​បដ្ឋាយិកា ​ បាន​បញ្ចប់​ការ​បណ្តុះ​បណ្តាល​ហើយ ពួក​គេក៏បា​ន “ធ្វើការស​ច្ចា​ប្រណិធា​នតាម​អ្នក​ស្រីណៃ​​ធីង​ហ្គេល” ដែល​ឆ្លុះប​ញ្ចាំងពី​ឥទ្ធិពលដែ​លគា​ត់នៅ​តែបន្តជះ​ មកលើកា​រ​ថែទាំ​អ្នក​ជម្ងឺ​។ មនុស្សជា​ច្រើនបាន​ជិះឥទ្ធិពលយ៉ាង​ខ្លាំ​ង មក​លើពិភព​លោកសព្វ​ថ្ងៃ គឺមិ​​នខុសពីអ្នកស្រី​ផ្លូរិន ណៃធីង​ហ្គេល​ទេ។ ប៉ុន្តែ គ្មាននរណាម្នា​ក់ ដែល​មាន​ប្រសិទ្ធិភា​ពដូ​ច​ព្រះយេស៊ូ​វទេ​ ដែល​ការ​ប្រសូត្រ ការ​សុគត និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ បានធ្វើ​ឲ្យជីវិត​មនុស្សជាច្រើនផ្លាស់​ប្រែ ជាង២ពាន់​ឆ្នាំមក​ហើយ។ នៅ​ទូទាំង​ពិភ​ព​លោក គេបា​​​ន​ហៅគ្រីស្ទ​បរិស័ទ​ថា គ្រីស្ទាន ដោយ​ព្រះនា​ម​ព្រះគ្រី​ស្ទ​បាន​ធ្វើជាសញ្ញាសំគាល់​របស់​អ្នក​ដែលដើរតាមទ្រង់ រាប់​ចាប់​តាំងពី​សម័យ​ដំបូ​ងនៃ​ពួកជំ​នុំរ​ប​ស់ទ្រង់។ គឺដូចមានសេចក្តីចែងថា “កាល[លោកបាណាបាស]​បាន​ឃើញលោកសូល​ហើយ នោះ​ក៏​នាំ​គាត់​មក​ឯ​អាន់ទីយ៉ូក​វិញ រួច​អ្នក​ទាំង​២​នោះ បាន​ប្រជុំ​គ្នា​នឹង​ពួក​ជំនុំ ព្រម​ទាំង​បង្រៀន​ដល់​មនុស្ស​សន្ធឹក​ណាស់ ក្នុង​រវាង​១​ឆ្នាំ គឺ​នៅ​អាន់ទីយ៉ូក​នេះ​ឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជា​មុន​ដំបូង”(កិច្ចការ…

Read article
ការបណ្តាលចិត្ត ដោយក្តីស្រឡាញ់

ក្នុង​ទស​វត្ស​រ៍​ឆ្នាំ ១៩២០ លោក​បប់​ប៊ី ចូនស៍(Bobby Jones) បាន​ទទួល​តំណែង​ជើងឯក ក្នុង​ពិភព​កីឡាវាយ​កូន​​ហ្គោល ទោះបីជាគា​ត់មិ​ន​មែន​ជាកីឡាករ​អាជីព​ក៏​ដោយ។ ខ្សែ​ភាព​យន្ត​មួយ ដែល​មាន​ចំណងជើងថា​ លោក​បប់ប៊ី ចូនស៍ : អ្នកប្រា​ជ្ញនៃ​​កីឡា​វាយ​កូនហ្គោល បាននិយាយអំ​ពីដំណើរជី​វិត​របស់គាត់  ដែល​ក្នុ​ងនោះ​ មាន​វគ្គ​មួ​យ ដែល​កីឡាករ​វាយ​កូន​ហ្គោល​អាជីពម្នាក់ បាន​សួរ​លោក​បប់ប៊ីថា ​តើពេលណា​គាត់​ងា​ក​មក​ធ្វើកីឡាករអា​ជីពវិញ ដើម្បី​កើប​​លុយ​ ដូចកីឡាករ​ល្បីៗ​​ផ្សេង​​ទៀត។ លោក​ចូនស៍ក៏​បាន​ពន្យល់​ប្រា​ប់គេថា ​គាត់លេ​ង​កីឡា​វាយ​កូនហ្គោ​ល គឺដោយសា​រ​គាត់​ស្រឡាញ់កី​ឡាមួ​យនេះ​ ​មិនមែ​ន​ដោយ​សារ​គាត់ច​ង់បាន​លុយ​នោះទេ។​ ពេលយើ​ងធ្វើអ្វីមួយ យើងត្រូវ​ដឹង​ពី​មូល​ហេតុ ដែល​យើង​ច​ង់ធ្វើកិ​ច្ចការនោះ។ ក្នុង​នាម​ជា​អ្នកដែលដើ​រ​តាម​ព្រះគ្រីស្ទ​ យើង​ក៏ត្រូ​វដឹងពី​មូលហេតុដែ​លយើ​ងចង់បម្រើព្រះ​ផងដែរ។ ពេល​សាវ័ក​ប៉ុលសរសេរសំ​បុត្រ​ផ្ញើទៅកាន់ពួ​ក​ជំនុំ នៅក្រុ​ងកូរិន​ថូស គាត់​ក៏បានបង្ហាញ​នូវ​គំរូ​ល្អ នៅត្រ​ង់ចំ​ណុច​នេះ​ផង​ដែ​រ។ នៅក្នុ​ង​សំបុត្រ​របស់គាត់ យើង​ឃើញ​ថា​ គាត់​បាននិយាយ​ការពារ​ការប្រព្រឹត្ត  ចរិយាសម្បត្តិ  និងការ​ដែលព្រះបានត្រាសហៅគាត់ ឲ្យធ្វើជា​សាវ័​ក​ទ្រង់​។ ពេល​​គេ​ចោទសួ​រគា​ត់ អំពី​មូល​ហេ​តុ​ដែ​លគា​ត់​ធ្វើការ​ប​ម្រើព្រះ​ គាត់​ក៏បានឆ្លើ​យត​បថា​ គាត់​បាន​ធ្វើ​ការ​បម្រើ​ព្រះ ដោយ​សារ​សេចក្តី​ស្រឡាញ់​រប​ស់ព្រះគ្រីស្ទ បាន​បណ្តាល​ចិត្ត​គាត់ ដោយ​គាត់​​ពិចារណា​​ឃើញ​​ថា បើ​​ម្នា​ក់​​បាន​ស្លាប់​ជំនួស​អ្នក​ទាំង​អស់​ នោះ​ទាំង​អស់​ឈ្មោះ​ថា​បាន​ស្លាប់​ហើយ ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះអង្គ ដែល​សុគត​ជំនួស​គេ…

Read article
អំណរដ៏ពោរ​ពេញ

ពេលដែល​ខ្ញុំកំ​ពុងរង់​ចាំ​ នៅ​មុខ​ច្រកទ្វារ​ឡើង​ជិះយ​ន្តហោះ នៅ​អាកាសយា​ន្ត​ដ្ឋានចាងហ្គ៊ី ​ប្រទេស​សឹង្ហ​បូរី ខ្ញុំបានក​ត់​សំគាល់​ឃើញ​គ្រួ​សារ​មួយ ដែល​មាន​ឪពុក​ម្តាយ និង​កូន​ប្រុសម្នាក់។ នៅ​ទីនោះ មាន​មនុស្ស​កកកុ​ញ បាន​ជា​ពួកគេពិ​បាក​ស្វែងរ​កកន្លែង​អង្គុយ។ ភ្លាមៗ​នោះ​ ក្មេង​តូច​ម្នា​ក់​នោះ​ ក៏បាន​ចាប់​ផ្តើមស្រែក​ច្រៀងឮ​ៗថា “អំណរដល់លោ​ក”។ ក្មេងនោះ​មា​នអា​យុប្រហែល​៦ឆ្នាំ​ទេ ​តែវាអាចចាំពាក្យទាំង​អស់ ក្នុង​បទចម្រៀង​នោះ គឺពិត​ជា​គួរ​ឲ្យ​សរសើរ​មែន។​ ការអ្វី​ដែ​លកា​ន់​​តែ​ធ្វើ​ឲ្យខ្ញុំចា​ប់អារម្មណ៍​ថែម​ទៀ​ត​នោះ​ គឺ​ទឹកមុខ​របស់​ក្មេង​ប្រុសម្នាក់នោះ​ ដែល​កំពុង​តែញ​ញឹម ត្រូវ​នឹង​បទចម្រៀង​ដែល​វាកំ​ពុង​ច្រៀ​ង ខណៈពេ​ល​ដែ​លវាកំ​ពុង​ប្រកាស​ដល់មនុស្ស​គ្រប់​គ្នា នៅ​ទីច្រ​កទ្វារ​នោះ អំពី​ក្តី​អំណរ ដែល​លោកិយទទួល​បាន​ ​ពី​ព្រះគ្រីស្ទដែ​ល​បា​ន​យា​ង​មក​ប្រសូត្រ​ជា​ម​នុស្ស។ ក្តីអំណរនេះមិ​នមែនសម្រាប់តែក្មេងៗដែលកំពុងតែសប្បាយរីករា​យ   ហើយ​ក៏មិនមែនសម្រាប់តែរដូវកាលនៃបុណ្យណូអែល​ដែរ​។ ក្តី​អំណរដ៏ហូរហៀរ ដែលទ​ទួលបានពីការទទួលព្រះវត្តមានព្រះ​គ្រីស្ទ​ក្នុ​ង​ជីវិ​ត​យើ​ង ស្ថិត​ក្នុង​ចំណោមខ្លឹមសារសំខាន់​ៗ នៃសេ​ចក្តី​បង្រៀន​ចុង​ក្រោយ​ ដែល​ព្រះយេស៊ូវ​បានប្រទានដល់ពួកសិ​ស្ស នៅពេល​យប់​មុន​ពេ​លគេ​ធ្វើគុ​តទ្រង់​ នៅលើ​ឈើ​ឆ្កា​ង។ ទ្រង់​បាន​ប្រាប់​ពួក​គេអំ​ពី​សេចក្តី​ស្រឡាញ់​ដ៏លើសលប់ ដែលទ្រ​ង់​មាន​ចំពោះពួ​ក​គេ​  ដូចដែ​លព្រះវរបិតា​​ស្រឡាញ់​ទ្រង់(យ៉ូហាន ១៥:៩)។ បន្ទាប់ពី​ព្រះ​យេស៊ូវបា​នចែក​ចាយ អំ​ពីអត្ថន័យ​នៃ​ទំនាក់ទំ​នង​ដ៏​អ​ស់​កល្បជា​និច្ច​នេះ​  ទ្រង់​ក៏​បានមាន​បន្ទូល​ថា “ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​ខ្ញុំ បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្តី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ផង”(ខ.១១)។ នេះ​ជា​ព្រះ​បន្ទូល​សន្យាដ៏​អ​ស្ចារ្យណា​ស់! ព្រោះចិ​ត្តយើ​ងអាចពេញ​ដោយអំ​ណ​រ គឺ​អំណរ​ដ៏ពិត​ តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ!-Bill Crowder

Read article
មិនមែនល្អតែសម្បកក្រៅ

ក្នុង​យុគ​សម័យ ដែល​ប្រ​ព័ន្ធផ្សព្វផ្សា​យបានគ្របដណ្តប់គ្រប់ផ្នែកទាំង​អស់​នៃ​សង្គម ទីប្រឹក្សាផ្នែក​រូបភាព​ បាន​ក្លាយ​ជា​បុ​គ្គល​ដ៏សំខាន់​មិនអាចខ្វះបាន។​ សីល្បៈក​រ កីឡាករ អ្នកនយោ​បាយ និង​អ្នក​ដឹ​កនាំ​មុ​ខ​ជំនួញជា​ច្រើន ចង់​ឲ្យ​ពិភ​ពលោក​មានទ​ស្ស​នៈល្អ​ ​ចំពោះ​ខ្លួន។​ ពួ​ក​គេ​ក៏បានជួល​ទីប្រឹក្សាដែ​ល​មាន​ត​ម្លៃ​ខ្ពស់​ ឲ្យ​ផ្តល់​យោប​ល  សម្រាប់​ការផ្សព្វ​ផ្សា​យ ដើម្បី​ឲ្យអតិថិ​ជន ស្រឡាញ់ និងចូល​ចិត្ត​ពួក​គេ​ ទោះ​ជួន​កា​ល ពួក​គេល្អតែ​សម្បក​ក្រៅក៏​ដោ​យ។ តាម​ពិត អ្វីដែល​មនុ​ស្ស​ត្រូ​វកា​រ មិ​នមែ​ន​ជា​ការតុ​ប​តែង​លម្អ​ឲ្យ​ស្អាត​តែ​សម្បក​ក្រៅនោះឡើយ តែអ្វីដែ​ល​យើង​ត្រូវកា​រនោះ គឺ​កា​រផ្លា​ស់​ប្រែនៅ​ក្នុ​ងចិ​ត្ត​។ ភាព​ខ្វះចន្លោះក្នុ​ងផ្នែ​ក​ដ៏ជ្រៅបំ​ផុត​នៃវិ​ញ្ញាណ​យើង​ មិន​អាច​កែប្រែ​ ដោយគ្រឿងល​ម្អខា​ងសាច់ឈាមបាន​ទេ។  ភា​ពខ្វះ​ច​ន្លោះទាំ​ងនោះមា​នទំនាក់​ទំន​ង​ដោយ​ផ្ទា​ល់ នឹង​ធា​តុពិត ដែល​មា​ននៅ​ក្នុ​ង​ចិត្ត និងគំនិត​របស់​យើ​ង ហើយក៏​បង្ហា​ញឲ្យយើងដឹង​ថា​ យើង​បាន​ដាច់ចេញ​ឆ្ងាយ​ប៉ុណ្ណា ពី​ភាពគ្រប់លក្ខណ៍ ដែ​លព្រះបានបង្កើត​មក។ ប៉ុន្តែ មនុ​ស្សមិន​អាច​ពឹ​ងផ្អែ​ក​លើសមត្ថភាព​ខ្លួ​នឯង ដើម្បី​សម្រេចនូវការ​ផ្លាស់ប្រែនេះឡើ​យ។ មានតែព្រះ​គ្រីស្ទទេ ដែលបានប្រទាន​យើង នូវ​កា​រផ្លា​ស់ប្រែដ៏ពិត  ដែលមិនគ្រាន់តែជាកា​រកែ​ប្រែ​មុខ​មា​ត់ ឬ​រូប​រា​ង្គខា​ង​ក្រៅប៉ុណ្ណោះឡើយ។ សាវ័កប៉ុល​បាន​មាន​ប្រសាសន៍ថា អ្នក​ដែល​មាន​ជី​វិត​អស់​កល្បជា​និច្ច​ក្នុងព្រះគ្រីស្ទ​ត្រូវ “ប្រដាប់​​ខ្លួន​​​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្តី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក”(កូល៉ុស ៣:១០)។ បើយើ​ង​មានជី​វិតថ្មី​ហើយ នោះមាន​ក្តីសង្ឃឹម​ដ៏ពោរ​ពេញ! ព្រះគ្រី​ស្ទកែប្រែយើង ឲ្យក្លា​យ​ជាមនុស្សថ្មី​ នៅក្នុ​ង​ទ្រ​ង់ គឺ​មនុ​ស្សដែលមានចិ​ត្តផ្លា​ស់ប្រែជា​ថ្មី…

Read article
គ្រឹះដ៏រឹងមាំ

ការ​រញ្ជួយ​ដីកើត​ឡើង​ជាញឹ​កញា​ប់ ក្នុង​តំបន់រង្វង់នៃមហាសមុទ្រ​បាស៊ីភិក ដែល​គេបានឲ្យ​ឈ្មោះ​ថា “រង្វង់​នៃភ្លើង”។ ៩០​ភាគរយនៃការ​រញ្ជួយដីទាំងអស់ និ​ង៨១ភា​គរយនៃការ​រញ្ជួយដីខ្លាំងបំផុត ក្នុង​ពិភលោ​ក បានកើតឡើងក្នុងតំបន់នោះឯង។ ខ្ញុំបា​នដឹងថា មាន​អគារ​ជាច្រើនក្នុ​ងទីក្រុង​ហុង​កុង ត្រូវ​បានគេសាងសង់ឡើង នៅលើ​គ្រឹះដែលធ្វើពី​ថ្មក្រានីត ដែល​ជួយកាត់​បន្ថយ​ការ​ខូចខាតអ​គារ ជា​អតិ​បរមា ក្នុង​ពេល​មាន​គ្រោះរញ្ជួយដីម្តងៗ។ គ្រឹះរបស់អគារមា​ន​សារៈសំខាន់​ណាស់ ជា​ពិសេស ក្នុងតំបន់ដែ​លសម្បូរ​រញ្ជួ​ញ​ដី ក្នុង​ពិភព​លោក។ ព្រះ​យេស៊ូវ​បា​ន​ប្រាប់អ្នក​ដើរតាមទ្រង់ថា គ្រឹះ​ដ៏រឹងមាំ គឺសំខាន់​ចំពោះជី​វិតរបស់អគារ​ណាស់។ គឺដូចដែលទ្រង់មានប​ន្ទូលថា “អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រលំ​ទេ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម ឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ”(ម៉ាថាយ ៧:២៤-២៥)។ មាន​​តែព្រះយេស៊ូវ​ទេ ដែល​ជាគ្រឹះដ៏រឹងមាំ ដែល​ជួយ​ឲ្យយើងមា​នលំនឹង​ក្នុងចិ​ត្ត និង​ក្នុងជី​វិត ក្នុ​ងពេលបច្ចុប្បន្ន និង​ពេល​អនាគត​។ កាល​ណាយើ​ងអនុញ្ញាត​ឲ្យ​ប្រាជ្ញារ​បស់​ព្រះអ​ម្ចាស់ ដឹ​កនាំយើ​ង ក្នុង​ទំនាក់​ទំ​នង ការ​សម្រេចចិត្ត និងកា​រដាក់​អាទិភាពរ​បស់យើ​ង យើងរ​កបានគ្រឹះដែ​លគួរឲ្យទុក​ចិត្តបំផុត សម្រា​ប់ឲ្យយើ​ង​សង់​ជីវិត​យើង​ពីលើ​។-Bill Crowder

Read article
ការក្លែងសម្លេង

នៅសម័យដំបូង នៃវិស័យខ្សែភាពយន្ត ក្រុមសីល្បៈករហ្វូលេយ(Foley)បានរកឃើញវិធីបង្កើតសម្លេង ដើម្បីបញ្ចូលក្នុងខ្សែភាពយន្ត។ ពួកគេបានយកថង់ស្បែកច្រកម្សៅពោត ហើយច្របាច់ថង់នោះ បង្កើតជាសម្លេងព្រឹល ដែលលាន់ប្រឹបៗ ហើយពួកគេយកស្រោមដៃមួយគូមករលាស់ ធ្វើជាសម្លេងបក្សីរលាស់ស្លាបហើរ។ ម្យ៉ាងទៀត ពួកគេបានយករំពាត់មកគ្រវាត់ចុះឡើង បង្កើតសម្លេង វូហ វូហ។ ដើម្បីឲ្យខ្សែភាពយន្តមើលទៅមានលក្ខណៈធម្មជាតិពិតៗ សីល្បៈករទាំងនេះបានប្រើបច្ចេកទេសដ៏ប៉ិនប្រសប់ ដើម្បីបង្កើតសម្លេងឲ្យដូចធម្មជាតិ។ គេក៏អាចក្លែងសារ ឲ្យមានលក្ខណៈដូចសារដើមផងដែរ គឺមិនខុសពីការធ្វើសម្លេង សម្រាប់បញ្ចូលក្នុងកុនឡើយ។ វិធីសាស្រ្តមួយ ក្នុងចំណោមវីធីសាស្រ្តដែលសាតាំងបានប្រើញឹកញាប់បំផុត ដើម្បីបោកបញ្ឆោតយើង គឺវាបានក្លែងព្រះរាជសារព្រះ តាមរបៀបដែលនាំឲ្យគ្រោះថ្នាក់ខាងវិញ្ញាណ។ បានជាសាវ័កប៉ុលបានដាស់តឿនពួកជំនុំ ក្នុងបទគម្ពីរ ២កូរិនថូស ១១:១៣-១៤ ថា “ដ្បិតមនុស្សយ៉ាងនោះជាសាវ័កក្លែងក្លាយជាអ្នកឆបោក ដែលក្លែងខ្លួនធ្វើជាសាវ័កនៃព្រះគ្រីស្ទទេ ហើយសេចក្តីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ”។ សាវ័កប៉ុលបានដាស់តឿនយើង អំពីពួកគ្រូបង្រៀនក្លែងក្លាយ ដែលនាំឲ្យយើងវង្វេងចេញពីព្រះយេស៊ូវគ្រីស្ទ និងចេញពីព្រះរាជសារនៃព្រះគុណរបស់ទ្រង់។ ព្រះយេស៊ូវបានមានបន្ទូលថា គោលបំណងដែលព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង គឺដើម្បី “កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត”(យ៉ូហាន ១៦:១៣)។ ដោយមានជំនួយ និងការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចរកឃើញសេចក្តីពិត ក្នុងលោកិយ ដែលមានពេញដោយការក្លែងបន្លំសារ។-Bill Crowder

Read article