Bill Crowder

You are here:
មូលហេតុដែលយើងធ្វើការ

ក្នុង​ទសវត្សរ៍​ឆ្នាំ ១៦៦០ គេ​បាន​ឲ្យលោ​ក គ្រីស្តូហ្វ័រ រែន(Christopher Wren) ធ្វើ​ការ​រចនា​ប្លង់​ព្រះ​វិហារ​ធំ​របស់​​សេន​ប៉ុល(St. Paul’s Cathedral) នៅ​ទី​ក្រុង​ឡុង ​ឡើងវិ​ញ។ យោង​តាម​រឿង​ព្រេង បាន​ឲ្យដឹ​ង​ថា ថ្ងៃ​មួយ ​គាត់​បាន​ទៅ​ពិនិត្យ​ការ​ដ្ឋាន​នៃ​សំណង់​ដ៏​អស្ចារ្យ​នេះ ហើយ​ពួក​កម្ម​ករ​មិន​បាន​ស្គាល់គា​ត់​ទេ។ លោក​រេន បានដើ​រ​មើល​ការ​ដ្ឋាន ហើយ​ក៏​បាន​សួរ​កម្មករ​ពីរ​បី​នាក់​ថា “អ្នក​កំពុង​ធ្វើ​អ្វី?” កម្ម​ករ​ទីមួយ​បាន​ឆ្លើយ​ថា “ខ្ញុំ​កំពុ​ងកា​ត់ថ្ម​​មួយ​ដុំ”។ រី​ឯ​កម្ម​ករ​ទីពីរ​វិញ ក៏បា​នឆ្លើ​យថា​ “ខ្ញុំ​កំពុង​ធ្វើ​ការ ដើម្បី​ប្រាក់​ឈ្នួល ៥​ស៊ីលីង ២​ភែន ក្នុង​មួយ​ថ្ងៃ”។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កម្ម​ករ​ទីបី​​បាន​ឆ្លើយ តាម​ការ​យល់ឃើ​ញខុ​ស​ពីអ្ន​ក​មុន​​ៗថា “ខ្ញុំ​កំពុង​ជួយ​លោក​គ្រីស្ទូ​ហ្វ័រ រេន សាង​សង់​ព្រះ​វិហារ​ដ៏ធំ​អស្ចារ្យ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ”។ ដូច​នេះ កម្មករ​រូប​នេះ ពិត​ជា​មាន​អា​កប្ប​កិរិយ៉ា និង​បំណង​ចិត្ត​ខុស​ពី​កម្ម​ករ​ផ្សេង​មែន! យើង​ត្រូវ​ដឹង​អំពីមូ​ល​ហេតុ ដែល​យើង​ធ្វើ​កិច្ច​ការ​នី​មួយ​ៗ ព្រោះវា​ពិ​តជា​មា​នសា​រៈសំ​ខាន់​ខ្លាំង​ណាស់ ជា​ពិសេស ពេល​ដែល​យើង​កំពុង​ធ្វើ​ការ ឬមា​ន​អាជីព​អ្វី​មួយ ​នៅក្នុង​ការ​រស់​នៅ។ ហេតុ​នេះ​ហើយ​បាន​ជា​សាវ័​កប៉ុ​ល ​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​ក្រុង​អេភេសូរ​ថា ​“ចូរកុំ​បំរើ​តែ​ក្នុង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​បំពេញ​ដល់​ចិត្ត​មនុស្ស​នោះ​ឡើយ ចូរ​បំរើ​ដូច​ជា​បាវ​បំរើ​របស់​ព្រះគ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត ទាំង​បំរើ​ដោយ​អំណរ ដូច​ជា​បំរើ​ដល់​ព្រះអម្ចាស់​ផង…

Read article
ភាពធម្មតាបែបថ្មី

គ្រូគង្វាលម្នាក់ ដែលបានទទួលការបណ្តុះបណ្តាលផ្នែកប្រឹក្សាយោបល់ អំពីរបួសផ្លូវចិត្តធ្ងន់ធ្ងរ និងការសោកសង្រេង បានបញ្ចេញមតិរបស់គាត់ថា ជាញឹកញាប់ការឈឺចាប់ ដែលកើតមានភ្លាមៗ បន្ទាប់ពីមានការបាត់បង់មិនមែនជាឧបស័គ្គដ៏ធំបំផុត ក្នុងការរស់នៅរបស់អ្នកមានរបួសផ្លូវចិត្តឡើយ។ ផ្ទុយទៅវិញ បញ្ហាដ៏ធំបំផុត ដែលពួកគេជួប គឺការសម្របខ្លួននឹងការរស់នៅបែបផ្សេង បន្ទាប់ពីមានវិបត្តិផ្លូវចិត្តនោះហើយ។ អ្វីដែលធ្លាប់តែជាការធម្មតា ប្រហែល​ជាមិន​អាចក្លាយជាការធម្មតាទៀតឡើយ។ ដូច្នេះ អ្វីដែលអ្នកប្រឹក្សាយោបល់ ត្រូវធ្វើសម្រាប់អ្នកជម្ងឺផ្លូវចិត្ត គឺត្រូវជួយពួកគេឲ្យមាន “ភាពធម្មតាបែបថ្មី”។ ភាពធម្មតាបែបថ្មីនេះ ប្រហែលជា​មិន​រាប់បញ្ចូលសុខភាពដ៏ម៉ាំមួន ទំនាក់ទំនងដ៏ល្អ ឬក៏ការងារដ៏ល្អដែលពួកគេធ្លាប់មាន។ ម្យ៉ាងទៀត ភាពធម្មតាបែបថ្មីនេះ អាចជាការទម្លាប់រស់នៅ ដោយគ្មានអ្នកជាទីស្រឡាញ់ ដែលបាន​លា​ចាក​​លោក​ទៅហើយ​​ជាដើម។ ដោយសារការបាត់បង់នោះ មានសភាពធ្ងន់ធ្ងរខ្លាំង នោះយើងត្រូវបង្ខំចិត្ត​រស់​នៅ ​ក្នុង​ជីវិតបែបថ្មី ទោះបីជាមានការពិបាកយ៉ាងណាក៏ដោយ។ ពេលដែល យើងមាន “ភាពធម្មតាបែបថ្មី”ហើយ យើងងាយនឹងគិតថា គ្មាននរណាម្នាក់យល់ពីអារម្មណ៍របស់យើងឡើយ។ ប៉ុន្តែ ការគិតបែបនេះ គឺមិនត្រឹមត្រូវទេ។ ព្រះយេស៊ូវទ្រង់បានយាងមកចាប់កំណើតជាមនុស្ស ក៏ដើម្បីពិសោធនឹងការពិបាកក្នុងការរស់នៅ ក្នុងចំណោមមនុស្សជាតិផងដែរ ហើយការនេះបាននាំឲ្យទ្រង់មាននាទីដ៏សំខាន់មួយ គឺដូចដែលមានសេចក្តីចែងថា “ដ្បិត សំដេចសង្ឃនៃយើង ទ្រង់មិនមែនមិន​អាច​នឹងអាណិតអាសូ ដល់​សេច​ក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តី​ល្បួង​គ្រប់យ៉ាងដូចជាយើងរាល់គ្នាដែរ តែឥតដែលធ្វើបាបឡើយ​”(ហេព្រើរ ៤:១៥)។…

Read article
គេកំពុងមើលយើង

មាន​ក្រុម​បាល់​ទាត់​អាជីព​មួយ បាន​ជួប​រដូវ​កាល​ដ៏​អាក្រក់ ដោយ​ប្រកួត​ចាញ់​ពីរ​បី​សប្តាហ៍​ជាប់​ៗគ្នា។ អ្នក​យក​ពត៌​មាន​បាន​សួរ​កីឡាក​រម្នាក់ ដែល​នៅ​ក្នុង​​ក្រុម​នោះថា​ “តើ​មាន​អ្វី​ជម្រុញ​ចិត្ត​លោក​ ​​ឲ្យ​​​នៅ​តែ​បន្ត​ខំប្រឹង​​ប្រកួត​​យ៉ាង​អស់​ពី​សមត្ថ​ភាព ទោះ​បី​ជា​ក្រុម​របស់​លោក​បាន​ចាញ់ ស្ទើរ​តែ​គ្រប់​ការ​ប្រកួត​យ៉ាង​ដូច​នេះ”។ គាត់​បាន​ឆ្លើយ​ថា “ឪពុក​ម្តាយរ​បស់​ខ្ញុំ​​បា​នម​ក​ទស្សនា​ការ​ប្រកួត​របស់​ខ្ញុំ ដូច​នេះ អ្នក​ត្រូវ​ដឹ​ងថា ខ្ញុំ​ត្រូវ​តែ​​ខិត​ខំ​ប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថ​ភាព!” គាត់​បាន​ទទួល​ស្គាល់ នៅ​ក្នុង​ការប្រ​កួត គឺ​មា​ន​អ្វីដែ​ល​សំ​ខាន់​ជាង​កា​រ​ខំ​យក​ឈ្នះ​ចាញ់។ មាន​មនុស្ស​ជា​ច្រើន​កំពុង​ទស្សនា​ការ​ប្រកួត​របស់​គាត់ ហេតុ​នេះ​ហើយ បា​​ន​ជា​គាត់​មាន​ទឹក​ចិត្ត​ប្រកួត​ឲ្យ​បាន​ល្អ​បំផុត។ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល អំពី​សេចក្តី​ពិត​ដូច​គ្នានេះ នៅ​ក្នុង​ផ្នែក​​ដំបូង នៃសេ​ចក្តី​បង្រៀន​នៅ​លើភ្នំ។ យើងគួ​រ​តែ​រស់​នៅ​ ដោយ​​ទទួល​ស្គាល់​ថា មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ កំពុង​តែ​​សង្កេ​ត​មើល​​​អ្វីដែល​យើង​ធ្វើ ដូច​នេះ គេ​ក៏អា​ច​ស្គាល់​ព្រះរ​បស់​យើង តាមរ​យៈ​ទី​បន្ទាល់​នៃ​ការ​រស់​នៅ​របស់​យើង​ផង​ដែរ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះយេ​ស៊ូវ​មាន​បន្ទូល​ថា “ដូច្នេះ​ ចូរ​ឲ្យ​ពន្លឺ​​​របស់អ្នករាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្សលោក​យ៉ាង​នោះ​ដែរ ដើម្បី​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​​ប្រព្រឹត្ត​​ រួ​ច​​សរសើ​​រដំកើង​ដល់​ព្រះ​វរបិតា​នៃអ្ន​ក​រាល់គ្នា ដែល​គង់​នៅ​ស្ថាន​សួគ៌”(ម៉ាថាយ ៥:១៦)។ តើ​យើង​ត្រូ​វឲ្យ​ពន្លឺ​នៃ​ជីវិ​ត​យើងបាន​ភ្លឺឡើ​ង ដោយ​របៀប​ណា​ខ្លះ? គឺ​ដោយ​បង្ហាញ​ឲ្យ​គេស្គា​ល់​ព្រះ​ទ័យ និង​បុគ្គ​លិក​លក្ខណៈ​​របស់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ស្ថាន​ភាព ដែល​យើង​ជួប​ប្រទះ ក្នុង​ជីវិត​ជា​ប្រចាំ​ថ្ងៃ​​។ ដោយ​បង្ហាញ​ចេញ​នូវ​ចិត្ត​ក្តួល​អាណិត ដូច​ដែ​ល​ទ្រង់​បាន​ធ្វើ​ ចំពោះអ្ន​ក​ដែល​កំសត់​ទុរ​គត ឬអ្ន​ក​ដែល​សង្គម​បោះ​បង់​ចោល។ ហើយ​​យក​ចិត្ត​ទុក​ដាក់ ចំពោះការ​ថ្វាយ​ព្រះកិ​ត្តិនា​ម និង​សិរីល្អ​ដល់​ព្រះ​វរបិតា។…

Read article
បានជាស្អាតទាំងស្រុង

មិត្ត​​ភ័​ក្ររ​បស់ខ្ញុំ​ម្នា​ក់ បាន​ចែក​ចាយ​ដល់​ខ្ញុំ​ អំពី​សុខ​ទុក្ខ​របស់គា​ត់ ក្នុង​រយៈ​​ពេល​មួយ​ឆ្នាំ​​កន្លង​មក​នេះ ដែល​ជា​រយៈ​ពេល​ដែល​គា​ត់ទ​ទួ​ល​កា​រ​ព្យាបាល​ជ​ម្ងឺម​ហា​រីក។ ស្នាម​​ញញឹម​​នៅ​លើ​មុ​ខរ​បស់​គា​ត់​បា​​ន​លេ​ចឡើ​ង ខណៈ​ពេល​ដែល​គាត់​បាន​ចែ​ក​ចាយ​អំ​ពី​ដំណឹង​ល្អ ដែល​គាត់​ទើប​តែ​បាន​ទទួលពី​វេជ្ជ​បណ្ឌិត។  គាត់​បាន​ប្រា​ប់ខ្ញុំ​ថា​  នៅ​​ក្នុង​​កា​រ​​ពិនិត្យសុខភា​ព អស់​រយៈ​ពេល​មួយ​ឆ្នាំ​នេះ វេជ្ជ​បណ្ឌិត​បាន​ប្រាប់​គាត់​ថា លទ្ធ​ផល​នៃ​ការ​ពិនិត្យ​បាន​រក​ឃើញ​ថា គាត់​បាន​ជាស្អា​ត​ទាំ​ងស្រុ​ង។ ពាក្យ​នេះបា​ន​លើ​ក​ទឹ​ក​ចិត្ត​គាត់​ណាស់។ សម្រាប់​​មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​ម្នា​ក់នេះ​ ពាក្យ​ថា ជា​ស្អាតទាំង​ស្រុង  គឺ​មា​នន័​យ​ថា​ ជម្ងឺ​ដែ​លបា​​ន​គំរាម​ឆក់​យ​ក​ជីវិត​គាត់ កាល​ពី​ប៉ុន្មាន​ខែមុ​ន ឥឡូវ​នេះ មិន​មាន​នៅក្នុ​ង​ខ្លួន​គាត់​ទៀត​ទេ។ យើង​មាន​ចិត្ត​ត្រេក​អរណា​ស់ ពេល​ដែល​បាន​ដឹង​ថា គាត់​បាន​ជា​ស្អាត​ទាំង​ស្រុង​ហើយ​នោះ! បន្ទាប់​ពី​ស្តេច​ដាវី​ឌបា​នប្រ​ព្រឹត្ត​ខុស​សីលធម៌​ ជាមួយ​នាង​បាតសេបា  ទ្រង់​ក៏​ចង់​ឲ្យ​ចិត្ត​រប​ស់​ទ្រង់ បាន​ជា​ស្អាត​ទាំង​ស្រុ​ង ​ពីស្នា​ម​ប្រឡាក់​នៃ​អំពើ​បាប​ផង​ដែរ បាន​ជា​ទ្រង់​ស្រែក​អំពាវ​រក​ព្រះថា​ “ឱ​​ព្រះ​អ​ង្គ​​អើ​យ សូម​​បង្កើ​ត​​ចិត្ត​​បរិសុទ្ធ​ ​នៅ​​ក្នុ​ង​ទូលបង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូលបង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង”(ទំនុកដំកើង ៥១:១០)។ ព្រះ​ទ្រង់​មាន​ដំណឹងល្អ​មួយ​សម្រា​ប់ស្តេចដា​វី​ឌ ក៏​ដូច​ជាស​ម្រាប់យើ​ងរា​ល់​គ្នា គឺថា​ ទ្រង់​អាច​លាង​ជម្រះ​អំពើ​បាបឲ្យ​យើង​បាន។ ពេលយើង​ត្រូវ​កា​រកា​រ​លាង​ជម្រះ នោះ​ចូរ​យើង​មាន​សង្ឃឹ​ម​ឡើង ដ្បិត​សាវ័ក​យ៉ូហាន​បាន​ប​ង្រៀន​យើង​ថា “បើ​​​យើង​​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង”(១យ៉ូហាន ១:៩)។ យើង​មិន​អាច​សម្អាត​ចិត្ត​របស់យើង​ ដោយខ្លួនឯង​បាន​ឡើយ មាន​តែ​ព្រះទេ​ដែ​ល​អាច​សម្អាត​ចិត្ត​យើង​បាន។ បើយើ​ង​បាន​ល​ន់​តួបាប…

Read article
មិនមែនជារឿងទេវកថា

ខ្ញុំ​ជា​​មនុស្ស​​ដែ​ល​ចូ​​លចិ​ត្តស្វែ​ង​យល់ អំ​ពីប្រ​វត្តិ​សាស្រ្តហេតុ​នេះហើ​យ បាន​ជា​ខ្ញុំរ​ង់​ចាំទ​ស្សនា​កម្ម​វិធី​ផ្សាយពិសេស​របស់ទូ​រទស្សន៍ ស្តី​អំពី​ស្តេច​អាស័រ(King Arthur) ដ៏​អស្ចារ្យ​។ ក្នុង​ផ្នែក​ខាង​ដើម​នៃ​ខ្សែ​វីដេអូរ​ឯក​សារ​នេះ ពួក​ប្រវត្តិ​វិទូ​បាន​ទទួលស្គា​ល់​ថា រឿង​ស្តេច​អាស័រ ពួកទ័​ព​សេះ ​និង​ការប្រជុំតុមូ​លរ​បស់​ពួក​គេ មិន​មាន​ការ​កត់​ត្រា​របស់​សាក្សី ឬភ័ស្តុ​​តា​ង​​ប្រវត្តិសាស្រ្តណាមួយជាសំអាងទេ។ ដូចនេះ ជា​ញឹក​ញាប់ គេ​បាន​ហៅ​រឿង​នោះថា “រឿង​ព្រេង” ឬ ​“រឿង​ទេវ​កថា”។ រឿង​នេះ​ហាក់​ដូច​ជា គ្រាន់​តែ​ជា​រឿង​ព្រេង​មួយ ដែល​កើត​ឡើង​ពី​ការ​ប្រទាក់​ក្រឡា​គ្នា​នៃ​រឿង​ដទៃ​ជា​ច្រើន​ទៀត អស់​​ជា​ច្រើន​សតវត្សរ៍។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ដំណឹង​ល្អ​មិន​មាន​ប្រភព​នៅ​ក្នុង​រឿង​ទេវក​ថា ឬ​រឿង​ព្រេង​ឡើយ តែ​មា​ន​ប្រភ​ព​នៅ​ក្នុង​ការ​ពិត ដែល​គេ​បាន​ស្រាវជ្រា​វ​រក​ឃើញ​យ៉ាង​ត្រឹម​ត្រូវ ហើយ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​ដែល​គេបា​នថ្លែ​ង​ប្រាប់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុលបា​នស​រសេរ​ថា ការ​រស់​ពី​សុគត​ឡើង​វិញ​នៃ​ព្រះគ្រីស្ទ គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ ដែល​មាន​សាក្សី​ដ៏​ពិត​ជា​សម្អាង​។ សាវ័ក​ប៉ុល​បាន​រាយ​ឈ្មោះ​របស់​ពួក​សាវ័ក​ដែល​បាន​ឃើញ​ព្រះគ្រី​ស្ទ​ផ្ទាល់​ភ្នែក បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្ម​ឡើង​វិញ ហើយបា​ន​រៀប​រា​ប់​ថា “ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​ពួក​បង​ប្អូន​ជាង​៥០០​នាក់​ឃើញ​តែ​ម្តង ជា​ពួក​ដែល​មាន​គ្នា​ច្រើន​រស់​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​មាន​ខ្លះ​បាន​ដេក​លក់ទៅ​ហើយ” (១កូរិនថូស ១៥:៦)។ ពេល​ដែល​សាវ័​កប៉ុ​លកំ​ពុង​សរសេរ​បទ​គម្ពី​រ​នេះ ក្នុង​ចំណោម​ពួកស្ម​រ​បន្ទា​ល់ទាំ​ងនោះ​ មាន​ពួក​គេជា​ច្រើ​ននាក់ នៅមា​ន​ជីវិ​តនៅ​ឡើ​យ ហើយ​អ្នក​ដែល​រស់​នៅ​សម័យ​នោះ ​អា​ច​​ទៅ​សួរ​អ្នក​ទាំង​នោះបា​ន។ ការ​មាន​ព្រះជ​ន្ម​ឡើង​វិញ នៃ​ព្រះ​គ្រីស្ទ​មិន​មែន​ជា​រឿងប្រ​ឌិត បែប​ទេ​វក​ថា​ឡើយ តែ​ជា​ការ​ពិត ដែល​បាន​កើត​ឡើង​ក្នុង​ប្រ​វត្តិ​សា​ស្រ្ត។—Bill…

Read article
សូមគង់នៅជាមួយទូលបង្គំ

នៅក្នុង​វិស្ស័យ​កីឡា​បាល់​ទាល់ នៅ​ប្រទេស​អង់​គ្លេស ជា​រៀង​រាល់​ឆ្នាំ វគ្គ​ដែល​គេ​ចូល​ចិត្ត​ទស្សនា​បំផុត គឺ​វគ្គ​ផ្តាច់​ព្រាត់នៃ​កា​រ​ប្រកួត​​បាល់​ទា​ល់ពា​ន​រង្វាន់​ហ្វា(FA)។ គេ​សង្កេត​ឃើញ​ថា អស់​រយៈ​ពេល​ជាង​១​០០​ឆ្នាំ​កន្លង​មកនេះ ថ្ងៃ​ប្រ​កួត​នោះ មាន​ពេញ​ដោយ​ភាព​រំ​ភើប​រីក​រាយ ការ​អប​អរ​សាទរ និង​ការ​ប្រកួត​ប្រជែង។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត គឺ​ព្រឹត្តិ​ការណ៍​នៃការ​បើកកា​រ​ប្រកួត។ ព្រោះ​គេចា​ប់ផ្តើ​មបើ​ក​ការ​ប្រកួត ដោយ​ច្រៀង​បទ​​ប្រពៃណី ដែល​ជាទំ​នុកស​រសើរ​មានចំ​ណង​ជើងថា​ “សូម​គង់​ជា​មួយ​ទូល​បង្គំ”។ ពី​ដំបូង ខ្ញុំយ​ល់​ថា ការ​ប្រើប​ទច​ម្រៀង​ដូច​នេះ ហាក់​ដូច​ជា​ចម្លែ​ក​បន្តិ​ច។ ខ្ញុំ​ឆ្ងល់​ថា តើ​បទ​ទំនុក​សរសើរ​នោះ ​មាន​ទំនាក់​ទំនង​​អ្វី​ជា​មួយ​កីឡា​បាល់​ទាត់? ពេល​ដែល​ខ្ញុំ​គិត​អំពី​ការ​នេះ​ ខ្ញុំ​ក៏បា​ន​ដឹង​ថា យើង​ត្រូវ​ការ​ព្រះ​វត្ត​មា​ន​នៃព្រះ នៅ​ក្នុង​ការ​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ ដូច​ជា​នៅ​ក្នុង​កីឡា ​ការ​ទិញ​ឥវ៉ាន់ ការ​ធ្វើ​ការ ការ​​ទៅរៀ​ន ឬ​ធ្វើ​អ្វី​ៗ​ផ្សេង​ទៀត។ គ្មានផ្នែ​ក​ណា​មួយ​នៃ​ជីវិត​យើង ដែល​មិន​ត្រូវ​ការ​ព្រះ​វត្ត​មាន​នៃព្រះ​ឡើយ ដូច​នេះ ការ​ប្រាថ្នា​សូម​ឲ្យ​ព្រះគ​ង់​ជា​មួយ គឺ​ពិត​ជាកា​រប្រា​ថ្នា​ដ៏សម​ហេតុ​ផល​បំផុត ដែល​យើង​​ត្រូវ​មាន។ ជា​ការ​ពិត​ណាស់ ព្រះ​វត្ត​មាន​នៃ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ មិន​មែន​ជា​អ្វី​ដែ​ល​យើង​ចាំបា​ច់​ត្រូវ​ទូល​អង្វ​រដ​ល់​ទ្រង់​ឡើយ ព្រោះ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង។ ជាក់​ស្តែង បទ​គម្ពីរ​ហេ​ព្រើ ១៣:៥​ បាន​ចែង​ថា “ដ្បិត​ទ្រង់​មា​ន​ព្រះបន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ»”។ ព្រះ​វត្តមា​ន​នៃព្រះ​​ មិន​គ្រាន់​តែជា​កត្តា​ដែ​លនាំ​ឲ្យយើងស្ក​ប់ចិ​ត្ត​ប៉ុណ្ណោះទេ​ ប៉ុន្តេ…

Read article
ភាពមិនអាចមើលឃើញ ដ៏អាថ៌កំបាំង

នៅ​ទូ​ទាំង​សហ​រដ្ឋ​អាមេរិក និង​​​ពិភព​លោកទាំង​មូល ​ជា​ញឹក​ញាប់ យើង​ជួប​ប្រទះ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​មហន្ត​រាយ ដែល​គ្មាន​នរណា​អាច​មើល​ឃើញ។ ឧទា​ហរណ៍ ក្នុង​ឆ្នាំ២​០១១ នៅ​សហ​រដ្ឋ​អាមេរិក មាន​ទីក្រុង​មួយ​ចំនួន បាន​ទ​ទួល​រង​ការ​បំផ្លាញ​ពី​ខ្យល់​កួច​យក្ស​ថូនេដូ ដែល​បាន​បក់​គួច​បំផ្លាញលំ​​នៅ​ដ្ឋាន និង​ទី​ប្រជុំ​ជន​ អស់​ជា​ច្រើន​កន្លែង​។ ហើយ​ក្នុង​​​រដូវ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ម្តង​ៗ យើង​មាន​ការ​រន្ធត់​ចិត្ត ចំពោះ​ខ្យល់​ដែល​បក់​បោក​ក្នុង​ល្បឿន​ជាង ១៦០​គីឡូម៉ែ​ត្រ ក្នុង​មួយ​ម៉ោង ដែល​បាន​គំរា​ម​បំផ្លាញ​អ្វី​ៗ​ដែល​យើង​បាន​កសាង​មក​នោះ។ ទាំង​អស់​នេះ​គឺ​បាន​បង្ករ​ឡើង​ ដោយ​អំណាច​ដែលយើង​មិន​អាច​មើល​ឃើញ។ ជា​ការ​ពិត​ណាស់ យើង​អាច​មើល​ឃើញ​ស្លឹក​ឈើ​បក់ ឬ​កំទេច​កំទី​ប៉ើង ដោយ​សារ​ខ្យល់​​បក់ តែ​យើង​មិន​អាច​មើល​ឃើញ​ខ្យល់​បាន​ឡើយ។ ការ​នេះ​កើត​ឡើង​តាម​របៀប​ដ៏អាថ៌​កំបាំង​​​ដែល​យើង​មើល​មិន​ឃើញ។ តាម​ន័យ​ធៀប យើង​ក៏​មិន​អាច​មើល​ឃើញ​ព្រះ​វិញ្ញាណ​ប​រិសុទ្ធ​បាន​ដែរ។ តាម​បទ​គម្ពី​រ​កិច្ច​ការ​ជំពូក​២ ពេល​អ្នក​ជឿ​ព្រះ​បាន​ពិសោធន៍​នឹង​ការ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នៅ​ថ្ងៃ​បុណ្យ​ទី​៥០ “ស្រាប់​​តែ​​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ”(កិច្ចការ ២:២)។ ខ្យល់​ដែល​បក់​មក​នោះ បាន​បង្ហាញ​ឲ្យ​គ្រីស្ទ​បរិស័ទ​សម័យ​ដើម​ទាំង​នោះ​​បាន​ដឹង​ អំពី​ការ​យាង​មក​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ចូល​សណ្ឋិត​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ដើម្បី​ធ្វើ​កិច្ច​ការ​របស់​ទ្រង់។ ហើ​យ​សព្វ​ថ្ងៃ​នេះ ទ្រង់​ក៏​នៅ​តែ​ធ្វើ​ការ​នេះ នៅ​ក្នុង​ជីវិត​យើង​ផង​ដែរ! បើ​អ្នក​ជា​អ្ន​កដើរ​តាម​ព្រះ​គ្រីស្ទ នោះ​ចូរ​ត្រេក​អរ​ចុះ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បង្កើ​ត​ផល​ផ្លែ ក្នុង​ជីវិ​ត​អ្នក(កាឡាទី ៥:២២-២៣) បង្រួប​បង្រួម​អ្នក​ជឿ​ព្រះ ក្នុង​រូប​កាយ​តែ​មួយ​នៃ​ព្រះ​គ្រីស្ទ(១កូរិនថូស ១២:១៣) ហើយ​ទ្រង់​ជួយ​ឲ្យ​អ្នក​បាន​ដឹង​ច្បាស់ អំពី​ព្រះ​វត្ត​មាន​នៃ​ព្រះ(១យ៉ូហាន ៣:២៤)។…

Read article
ថ្ងៃថ្មី

ក្នុង​ការ​ប្រជុំ​ពេល​ព្រឹក ដែល​ខ្ញុំ​បាន​ចូល​រួម​ពេល​ថ្មី​ៗ​នេះ អ្នក​រៀប​ចំ​ការ​ជួប​ជុំ​ បាន​អធិស្ឋាន​បើក យ៉ាង​ដូច​នេះថា “ឱ ព្រះ​អម្ចាស់​អើយ ទូល​បង្គំ​សូម​អរព្រះ​គុ​ណ​ទ្រង់ ​សម្រាប់​ថ្ងៃ​​នេះ។ នេះ​ជា​ពេល​ចាប់​ផ្តើ​ម​នៃ​ថ្ងៃថ្មី​​មួយ​ទៀត ដែល​យើង​ខ្ញុំ​ទើប​តែ​បាន​ឃើញ”។ ទោះ​បី​ជា​ពាក្យ​អធិស្ឋាន​របស់​គាត់​ត្រង់​ចំណុ​ចនេះ​ ហាក់​ដូច​ជា​ងាយ​ស្រួល​យល់​ក៏​ដោយ ក៏​សេច​ក្តី​អធិស្ឋាន​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​​គិត​ដល់​ចំណុច​ខុស​ៗ​គ្នា​មួយ​ចំនួន។ ទីមួយ : ដោយ​សារ​ថ្ងៃ​នីមួ​យ​ៗ ជា​ថ្ងៃ​ថ្មី ហើយ​ជា​ឱកាស​ថ្មី នោះ​នៅ​ក្នុង​ថ្ងៃ​នីមួ​យ​ៗ មាន​ការ​ជា​ច្រើន ដែល​យើង​មិន​អាច​រំពឹង​ទុក​ជា​មុន ឬ​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន។​ ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ថា សមត្ថ​ភាព​យើង​មាន​កំណត់ ហើយ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​ទាំង​ស្រុង ដោយ​សម្រេច​ចិ​ត្ត​រ​ស់នៅ ក្នុង​ព្រះ​គុណ និង​កម្លាំង​របស់​ទ្រង់ ជា​ជាង​ពឹង​ផ្អែក​លើធ​ន​ធាន​របស់​យើង។ ទីពីរ : ថ្ងៃ​នី​មួយ​ៗ​ជា​ថ្ងៃ​ថ្មី ហើយ​ក៏​ជា​អំណោយ ដែល​គួរ​ឲ្យ​យើង​អរសប្បាយ​ផង​ដែរ។ ប្រហែល​ម​ក​ពី​ហេតុ​នេះ​ហើយ​ បាន​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង បាន​ប្រកាស​ឡើង​ថា “ថ្ងៃ​​​នេះ​​ជា​​ថ្ងៃ​​ដែល​ព្រះយេហូវ៉ា​បាន​កំណត់​ទុក(ឬបង្កើត) នៅ​ថ្ងៃ​នេះ យើង​រាល់​គ្នា​នឹង​រីករាយ​សប្បាយ​ឡើង”(ទំនុកដំកើង ១១៨:២៤)។ ជា​ការ​ពិត​ណាស់​ នៅ​​ថ្ងៃ​នេះ មាន​ការ​ជា​ច្រើន​​ដែល​យើង​មិន​ធ្លាប់​បាន​ប្រទះ​ពីមុ​ន​មក​ហើយ​មាន​​កា​រ​​ខ្លះ​​​ក៏​អាច​​​ធ្វើ​​ឲ្យ​យើង​​មាន​ការ​ពិបាក​ផង​ដែរ។​ ប៉ុន្តែ ថ្ងៃ​ថ្មី​នីមួយ​ៗ​សុទ្ធ​តែ​មាន​តម្លៃ​ដ៏​ពិសេស បាន​ជាលោ​ក​ម៉ូសេ​បាន​សរសេរ​នៅក្នុង​ប​ទគ​ម្ពីរ​ថា “ដូច្នេះ សូម​​ប​ង្រៀន​​ឲ្យ​​យើ​ង​ខ្ញុំ​​ចេះ​កំណត់​រាប់​​ថ្ងៃ​​អាយុនៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ទំនុកដំកើង ៩០:១២)។ ថ្ងៃ​ថ្មី​នី​មួយ​ៗ…

Read article
ការបោក​បញ្ឆោត

សៀវភៅក្បួនសឹកស៊ុនជឺ គឺ​ជា​ស្នារ​ដៃនិ​ពន្ធ​របស់​មេទ័ព​ចិន ឈ្មោះ​ស៊ុន ជឺ(Sun Tzu)។ ក្បួន​សឹក​នេះ​បាន​ក្លា​យ​ជា​មគ្គុទេស ដែល​បាន​ប្រឹក្សា​យោបល ដល់​ការ​ធ្វើ​សឹក​សង្គ្រាម អស់​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។ ប៉ុន្តែ វា​ក៏​ត្រូវ​បាន​មនុស្ស​ទាំង​ប្រុស​ស្រី​ប្រើប្រា​ស់ ក្នុង​វិស័យ​ផ្សេង​ៗ​ជា​ច្រើ​នទៀត ដែល​រួម​មាន​វិស័យ​ដឹក​នាំ គ្រប់​គ្រង ធ្វើជំនួញ នយោបាយ និង​កីឡា​ជា​ដើម។ ខ្ញុំ​សូម​ដក​ស្រង់​ សម្តីរបស់​លោក​ស៊ុន ជឺ ត្រង់​ចំណុច ដែល​គាត់​បាននិ​យាយ ក្នុង​ក្បួន​សឹក​នោះថា​ : “សង្គ្រាម​នីមួ​យៗ​ គឺ​សុ​ទ្ធ​តែ​ផ្អែក​​ទៅ​លើការ​បោក​បញ្ឆោត។ ដូច​នេះ ពេល​យើង​មាន​លទ្ធ​ភាព​វាយ​ប្រហារ យើង​ត្រូ​វ​តែ​ធ្វើ​ពុត​ជា​គ្មាន​លទ្ធ​ភាព។​ ពេល​យើង​កំពុ​ងប​ញ្ជា​ទ័ព​របស់​យើង យើង​ត្រូ​វតែ​ធ្វើពុ​ត​ជា​​គ្មាន​សកម្មភាព។ ពេល​យើង​​បាន​​ចូ​ល​ទៅក្បែ​រសត្រូវ យើង​ត្រូវ​ធ្វើ​ឲ្យ​សត្រូវ​ជឿ​ថា យើង​កំពុង​នៅឆ្ងា​យ។ ពេលយើង​នៅ ឆ្ងា​យ យើង​ត្រូ​វ​ធ្វើ​ឲ្យ​សត្រូវ​ជឿថា​ យើង​កំពុង​នៅ​ជិត”។ សម្រា​ប់យើ​ង​ជា​គ្រីស្ទ​បរិស័ទ នៅ​ក្នុង​សង្រ្គាម​ខាង​វិញ្ញាណ សាតំា​ង​ក៏​ប្រើ​ល្បិចក​ល​ដូ​ចខា​ង​លើ​នេះ ដើម្បី​យក​ឈ្នះយើ​ង​ផង​ដែរ។ តាម​ពិត អំពើ បា​បដែ​ល​កើត​មាន​ដំបូង​បំផុត នៅ​ក្នុង​មនុស្ស​ជាតិ ក៏​បាន​បណ្តាល​មក​ពី​ការ​បោក​បញ្ឆោត​របស់​ខ្មាំង​សត្រូវ​​នោះ​ឯង។ សូម​កត់​ចំណាំ​​ប្រសាសន៍​រ​បស់​​សាវ័ក​ប៉ុល​ ដែល​បានថា “​​ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​យ៉ាង​នោះ​ដែរ”(២កូរិនថូស ១១:៣)។ តាម​សេចក្តី​ពិត​នេះ…

Read article
មិន​អាច​គ្រប់​គ្រង មិន​អាច​ដឹ​ង​ជា​មុន

ក្នុង​ជីវិត​មនុស្ស មាន​រឿង​ដែល​គួរ​ឲ្យ​ភ្ញា​ក់​ផ្អើល​ជា​ច្រើន​កើត​ឡើង ហើយមា​នការ​ភ្ញា​ក់​ផ្អើល​ខ្លះ បាន​ដឹក​នាំ​ជីវិត ទៅ​តាម​ទិស​ដៅ​ដែ​ល​យើង​មិន​ចង់​ទៅ។ ខ្ញុំនៅ​ចាំ​ថា​ កាល​ពី​បួន​ប្រាំ​ទសវត្សរ៍​មុន គ្រួសារ​របស់​ខ្ញុំ​បាន​ជួប​រឿង​ដ៏​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ ពេល​ឪពុក​របស់​ខ្ញុំបាត់​បង់​ការ​ងារ ដោយ​មិន​បាន​ធ្វើ​អ្វី​ខុស។ យើង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​សារ​ក្នុង​ផ្ទះយើ​ង មាន​ក្មេង​ៗ​ជា​ច្រើន​ដែល​គាត់​ត្រូវ​ចិញ្ចឹម។ ​ទោះ​គាត់​ដឹង​ច្បាស់​ថា ការ​បាត់​បង់​ការងារ​របស់​គាត់​បាន​កើត​ឡើង ដោយ​មិន​បាន​ដឹង​ជា​មុន ហើយ​គាត់​មិន​អាច​គ្រប់​គ្រង់​វា​បាន​ទេ ក៏​គាត់​នៅតែ​ដឹ​ងថា គាត់​អាច​ជឿជា​ក់​លើ​ការ​រៀប​ចំ​ដែល​ព្រះ​មាន សម្រាប់​អនា​គត​របស់​គាត់។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​ត្រូវ​តែ​ទទួ​ល​ស្គាល់​ថា ក្នុង​ជីវិត​របស់​យើង មាន​ការ​ជា​ច្រើន ដែល​យើង “មិ​នអា​ច​គ្រប់​គ្រង់​បាន ហើយ​មិន​អាច​ដឹង​ជា​មុន”​។ ស្ថិតក្នុងស្ថាន​ភាព​បែប​នោះ សូម​យើង​​ប្រាជ្ញា​ពី​បទ​គម្ពីរ​យ៉ាកុប ៤:១៣-១៥ ដែល​បាន​ចែង​ថា “ឥឡូវ​​នេះ ឯ​​ពួ​ក​​អ្នក​​ដែ​ល​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​និង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ អ្នក​រាល់​គ្នា​មិន​ដឹង ​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ … គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ”។ ត្រង់​ចំណុច​នេះ សាវ័​ក​យ៉ាកុ​បាន​សរ​សេរ​បទ​គម្ពីរ​នេះ សម្រាប់​អ្នក​ដែល​រៀប​គម្រោង ដោយ​មិន​បាន​អនុញ្ញា​ត​ឲ្យ​ព្រះដឹក​នាំ​​។ តើ​ការ​រៀប​គម្រោង​​សម្រាប់​ពេល​អនា​គត ជា​ទង្វើ​ខុស​ឆ្គង​ឬ? ជាការ​ពិត​ណាស់ វា​មិន​មែន​ជា​ទង្វើ​ខុស​ឆ្គង​ទេ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ យើងត្រូ​វ​មាន​ប្រាជ្ញា…

Read article