Bill Crowder

You are here:
ការ​យក​ចិត្ត​ទុក​ដា​ក់​ដ៏​​ពិត

ក្នុង​យប់​ដំបូង ​នៃ​ការ​បោះ​ជំ​រំ​គ្រួសារ​ អ្ន​កដឹ​ក​នាំការ​បោះជំរំ​បា​នជូ​នដំណឹង​ដល់​ក្រុ​មគ្រួ​សារ​ទាំង​ឡាយ​ អំពី​កាល​វិភាគ សម្រាប់​ការ​បោះ​ជំរំមួយ​សប្តាហ៍នោះ។ ពេល​គាត់​ចែ​កចា​យ​ចប់​ គាត់​បានសួ​រ​ពួក​គេថា​ តើមា​នន​រណាមា​ន​យោប​ល​អ្វីទេ​? ពេល​នោះ មាន​ក្មេង​ស្រី​ម្នាក់​បាន​ក្រោក​ឈរឡើង​ ហើយ​និយាយ​អំពាវ​នាវ​សុំ​ជំនួ​យ ធ្វើ​ឲ្យ​យើង​មានកា​រប៉ះ​​ពាល់ចិ​ត្ត​យ៉ាង​ខ្លាំង។ នាង​បាន​ចែក​ចាយ​អំពី​ប្អូន​ប្រុស​តូច​របស់​នាង ដែល​ជាក្មេងប្រុ​សដែ​លមា​ន​តម្រូវ​ការ​ពិសេស ហើយ​ពិបា​កមើ​ល​ថែរ។ នាង​បាន​ប្រាប់​យើង​ថា ប​ញ្ហា​នេះបា​ន​ធ្វើ​ឲ្យ​ក្រុម​គ្រួសា​ររប​ស់​នាង មាន​ការ​ពិបាកយ៉ា​ងណា​ ហើយនា​ង​បាន​សូម​ឲ្យ​គេរា​ល់គ្នា​ ឧស្សាហ៍ក្រ​ឡេច​មើ​លក្មេ​ង​ប្រុសនោះ ក្នុង​ពេល​មួយ​សប្តាហ៍​នោះ​ផង​ នោះជា​កា​រ​អំពាវ​នាវ ដែល​កើត​ចេ​ញពី​​ការខ្វ​ល់​ខ្វាយ​ដ៏​ពិ​ត ដែលនា​ង​មាន​ចំពោះ​ប្អូ​នប្រុ​ស និង​ឪពុ​កម្តាយរ​បស់​នាង។ ក្នុង​ពេល​មួយ​សប្តាហ៍​នោះ ខ្ញុំ​មាន​ការ​សប្បាយចិ​ត្ត​ណាស់ ដែល​បាន​ឃើញ​ពួក​គេជួ​យ​យ​កអ​សារ​គ្រួសារ​មួយ​នោះ។ ការ​អំពា​វនា​វ​រប​ស់​នាង នៅ​យប់​នោះ ជាកា​ររំ​ឭក​ដ៏​ស្រទ​ន់​ឲ្យយើ​ងនឹ​​ក​ចាំថា​ យើងរា​ល់គ្នា​ងា​យនឹ​ង​វក់​វី​នឹងជី​វិត និង​បញ្ហារ​បស់​យើងណាស់ រហូត​ដ​ល់​យើង​មិនបា​នមើ​លឃើ​ញ​តម្រូវ​ការ​រ​ប​ស់អ្ន​ក​ដទៃ​។ ត្រង់​ចំណុ​ចនេះ​ សាវ័កប៉ុ​ល​បាន​បកស្រា​យអំ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​យើង យ៉ាង​ដូ​ចនេះ​ថា​ “កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​​តែ​​ប្រយោជន៍​​ផ្ទា​ល់​ខ្លួ​ន​​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”(ភីលីព ២:៤)។ ខ​គម្ពីរ​បន្ទាប់ បាន​ប្រាប់យើង​ឲ្យ​យ​កត​ម្រាប់​តាម​ព្រះយេស៊ូ​វ គឺ​ដូច​ដែលមាន​សេចក្តី​ចែង​ថា “ត្រូវ​​តែ​​មាន​​គំនិត​​គិ​ត​​ដូច​​​ជា​ព្រះគ្រីស្ទ​យេស៊ូវ​វិញ”។ ការ​មើល​ថែរ​របស់​យើង បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​អ្នក​ដែល​កំពុ​ង​មាន​ទុក្ខ ដែល​ជា​ការ​យក​គំរូ​តាម​ព្រះយេ​ស៊ូវ​។ សូម​យើងសម្រាក​នៅ​ក្នុង​ព្រះគុណ​ព្រះ​ ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ជួយ​ឲ្យ​យើង មាន​លទ្ធ​ភាព​បម្រើអ្ន​ក​ដទៃ ពេល​ដែល​ពួក​គេ​មាន​តម្រូវ​ការ​។—Bill Crowder

Read article
ពេលដែ​ល​គួរ​ ឲ្យ​ខ្មា​ស់​អៀន

ពន្លឺ​ភ្លើង​ពិល​ដែល​បញ្ចាំង​ចេញ​ ពីឡា​នរ​បស់ប៉ូ​លីស បាន​នាំឲ្យ​ខ្ញុំ​​ផ្តោតអារម្មណ៍ ម​ក​លើ​អ្នក​បើក​ឡាន​ម្នាក់ ដែល​ប៉ូលីស​​ឲ្យគាត់​អែ​បខា​ង ដោយ​សារ​គា​ត់បា​នបំ​ពាន​ច្បាប់​ចរា​ចរណ៍។ ពេល​ដែល​មន្ត្រី​ប៉ូលីស​កាន់​សៀវភៅ​ផាក​ពិន័យ ដើរ​ត្រឡប់​មក​ឡាន​របស់​គាត់​វិញ ខ្ញុំ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា អ្នក​បើក​បរ​កំពុង​អង្គុយ ដោយភា​ពអៀ​ន​ខ្មាស់ និង​អស់​សង្ឃឹម នៅ​ពី​ក្រោយ​ចង្កូត​ឡាន។ នាង​ខំ​​​ខ្ទប់​មុខ​ខ្លួន​ឯង​ មិន​ឲ្យ​អ្នក​ដំណើរដែ​លបើ​ក​បរ​កាត់​តាម​នោះឃើ​ញ ដោយ​សង្ឃឹម​ថានឹ​ងអា​ច​លាក់​អត្ត​សញ្ញាណ​របស់​ខ្លួន។ សកម្ម​ភាព​រប​ស់​នាង​បា​ន​ធ្វើ​ឲ្យ​ខ្ញុំសួ​រខ្លួ​នឯ​ង​ថា តើយើង​អា​ច​មាន​ការ​ខ្មាស​អៀន​ប៉ុណ្ណា ពេល​ដែល​គេឃើ​ញយើង​ទទួល​លទ្ធ​ផល​អាក្រក់ ដោយសា​រ​ការ​សម្រេច​ចិត្ត​ខុស។ ពេល​ដែល​គេ​យក​ស្រ្តី​មាន​កំហុស​ម្នាក់​ មក​ដាក់​នៅ​ចំពោះមុ​ខ​ព្រះ​យេស៊ូវ គេ​បាន​បង្ហា​ញ​ឲ្យ​បណ្តាជន​ដឹងអំពី​​អំពើផឹតក្បត់ដែលនា​ង​បាន​ប្រ​ព្រឹត្ត ហើយ​ពេល​នោះ បណ្តា​ជន​មិន​គ្រា​ន់​តែ​ឈរ​មើល​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំ​ងបា​ន​ទាម​ទា​ឲ្យ​ដាក់​ទោសនាង​ផ​ងដែ​រ​ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​បង្ហាញ​នូវ​សេចក្តីមេ​តា្តចំ​ពោះនា​ង​។ មាន​តែ​ព្រះអ​ង្គទេ​ ដែល​មាន​សិទ្ធិ​កាត់​ទោស​​អំពើ​បាប​របស់​នាង តែ​ព្រះអ​ង្គ​បាន​ឆ្លើយ​តប​ចំពោះ​នាង ដោយ​ក្តី​អាណិត។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​អ្នក​ចោទ​ប្រកាន់​ទាំង​នោះ ចេញ​ទៅ​អស់​ហើយ ព្រះ​អង្គ​មាន​បន្ទូលទៅ​កា​ន់នា​ង​ថា​ “ខ្ញុំ​​​ក៏​​​មិន​​​កាត់​​ទោ​ស​​នាង​​​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ”(យ៉ូហាន ៨:១១)។ ក្តី​អាណិត​រប​ស់​ព្រះអ​ង្គ​បានរំ​ឭក​យើង​ អំពី​ព្រះ​គុណ​រប​​ស់ព្រះអ​ង្គ ដែ​លអ​ត់ទោ​សបា​ប ហើយ​ព្រះរា​ជប​ញ្ជា​ដែល​ព្រះ​អង្គ​មាន​ចំពោះនាង បាន​បង្ហាញ​អំពី​បំណង​ព្រះ​ទ័យ​ដ៏​អស្ចារ្យ​របស់​ព្រះអ​ង្គ ដែលច​ង់​ឲ្យ​យើង​រស់​នៅ ដោយអំ​ណរ​នៃ​ព្រះគុណ​របស់​ព្រះ​អង្គ។​ ធាតុ​ផ្សំ​ទាំង​ពីរ​នេះ បានប​ង្ហាញ​អំពី​ជម្រៅ​នៃ​ព្រះទ័យ​ ដែល​ព្រះ​គ្រីស្ទ​មាន​ចំពោះ​យើង​ ពេល​ដែល​យើង​ជំពប់​ដួល។ សូម្បី​តែ​នៅក្នុ​ងពេ​ល​ដែល​យើ​ងមា​ន​ភាព​អាម៉ាស់​បំផុត ដោយ​សារ​កំហុស​របស់​យើង ក៏​យើង​នៅ​តែអា​ចស្រែក​អំពាវ​រក​ព្រះ​អង្គ ​ហើយ​រក​ឃើញ​ថា ព្រះគុ​ណ​ព្រះ​អង្គ​ពិត​ជា​អស្ចារ្យ​មែន។…

Read article
ចូរស្ងប់រំងាប់

ខ្សែ​ភាព​យន្ត ដែ​ល​មាន​ចំណង​ជើង​ថា រទេះ​អគ្គី ជា​រឿង​ដែល​បានរំ​ឭក​ដល់​ដំណើរ​ជីវិត​របស់​លោក​អេរិក លីឌែល(Eric Liddle) ដែលជា​កីឡា​ករ​ដែល​បាន​ទទួ​ល​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​ឆ្នាំ​១៩២៤ នៅ​ទីក្រុង​បារីស មុន​ពេល​គា​ត់​ចេញ​ទៅ​ធ្វើការ​ជា​បេសក​ជន នៅ​ប្រទេស​ចិន។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​ដែល​សង្រ្គាម​លោក​លើក​ទីពីរ​បាន​ផ្ទុះឡើ​ង លោក​លីឌែល​ក៏បា​ន​បញ្ជូន​គ្រួសារ​គាត់ ទៅ​រក​កន្លែង​សុវត្តិ​ភាព ក្នុង​ប្រទេស​កាណាដា តែ​គាត់​នៅ​បន្ត​រស់​នៅ​ក្នុង​ប្រទេស​ចិន។ មិនយូរប៉ុន្មាន គេក៏បានចាប់លោកលីឌែល និងបេសកជនបរទេស​ដទៃ​ទៀត ដាក់​ក្នុង​ជំរុំ​ឃុំ​ឃាំង​របស់​ប្រទេស​ជប៉ុន។ បន្ទាប់​ពី​គាត់​បាន​រស់​នៅ​ក្នុង​មន្ទី​ឃុំឃាំង អស់​រយៈ​​ពេល​ជា​ច្រើន​ខែ​ក្រោយ​មក គាត់​ក៏​បាន​មានប​ញ្ហាសុខ​ភាព​ ហើយ​គ្រូ​ពេទ្យពិ​និត្យ​ឃើញ​ថា គាត់​ប្រហែល​ជា​មាន​សាច់​​ដុះ​ក្នុង​ខួរ​ក្បាល។ ជា​រៀង​រាល់​ពេល​ល្ងាច​ថ្ងៃ​អាទិត្យ មាន​ក្រុម​ភ្លេង​មួយ​ក្រុម បានមក​លេង​ភ្លេង​នៅ​ក្បែរ​មន្ទី​រ​ពេទ្យ ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​គេលេង​បទ “ចូរ​ស្ងៀម​នៅ ឱ​វិញ្ញាណ​ខ្ញុំ​អើយ”។ ខ្ញុំ​គិត​ថា ពេលដែ​ល​គាត់កំ​ពុង​ស្តាប់​បទ​នេះ គាត់​ក៏​ប្រាកដ​ជា​ជញ្ជឹង​គិត អំពី​អត្ថ​ន័យ​នៃ​បទ​នេះ ដែលមាន​ខ្លឹម​សារ​​ដូច​តទៅ​នេះ​ថា ចូរ​ស្ងប់​រំងាប់ ឱ​វិញ្ញាណ​ខ្ញុំអើយ : ពេលវេ​លា​កន្ល​ងទៅ​យ៉ាង​ឆាប់​រហ័ស / តើ​ពេល​ណា យើង​នឹង​បាន​ទៅ​នៅជា​មួយ​ព្រះអម្ចាស់​ជា​រៀង​រហូត / ពេល​ដែល​ការ​ខក​ចិត្ត ​ការសោក​សង្រេង និង​ការ​ភ័យ​ខ្លាចរ​លាយ​បាត់​អស់ / ចូរ​បំភ្លេច​ទុក្ខ​ព្រួយ ក្តី​អំណរ​របស់​ក្តី​ស្រឡាញ់​កើត​មាន​ជាថ្មី / ចូ​រ​ស្ងប់​រំងាប់ ឱវិ​ញ្ញាណ​ខ្ញុំ​អើយ…

Read article
ភាព​អស្ចារ្យ!

ពេល​ដែល​យន្ត​ហោះ ​ដែល​ខ្ញុំ​ធ្វើដំ​ណើរ​ចាប់​ផ្តើម​បន្ទាប​ខ្លួន ដើម្បី​ចុះច​ត អ្នក​បម្រើ​ក្នុង​យន្ត​ហោះ​បាន​អាន​ពត៌​មាន​ដ៏​វែង ដើម្បី​ជូន​ដំណឹង​ដល់​អ្នក​ដំណើរ​ទាំង​ឡាយ ​អំពីកា​រ​ធ្វើដំ​ណើរ​មក​ដល់​​គោល​ដៅ​នោះ​។​ ការ​អាន​របស់​នាងហាក់​ដូច​ជា​បង្ហាញ​ថា​ នាង​បាន​អាន​ពត៌​មាន​នោះ​​១​ពាន់ដង​​ហើយ នៅ​ថ្ងៃនោះ​ បាន​ជា​នាង​គ្មាន​អារម្មណ៍ ​ឬ​ចំណាប់​អារម្មណ៍ នៅ​ក្នុង​ការ​អាន​សោះ ខណៈ​ពេល​ដែល​នាង​កំពុង​​អាន​​ដោយ​សម្លឹង​ហឹម​ៗ អំពី​កា​រ​​ធ្វើ​ដំណើរ​ម​ក​​ដ​ល់​​រ​ប​ស់​​យើង​។   បន្ទាប់​មក   នាង​ក៏​បាន​ប្រើ​សម្លេងដែ​ល​ហ​ត់​នឿយ​ គ្មាន​​ទឹក​​ចិត្ត​ដដែល​នោះ ដើម្បី​បញ្ចប់​ការ​ជូន​ដំណឹង​នោះ​ថា   “សូម​ជូន​ពរ​លោក​លោក​ស្រី   ឲ្យ​មាន​ថ្ងៃ​ដ៏​អស្ចារ្យ”។ ការ​លើក​ដា​ក់ស​ម្លេង​រប​ស់នា​ង ផ្ទុយ​ពី​ពាក្យ​សម្តី​ដែល​​នាងនិយាយ។ នា​ង​​ប្រើ​ពាក្យ​ “អស្ចារ្យ” តែ​នាង​មិន​បាន​លើ​កដា​ក់​សម្លេង ឲ្យ​ត្រូ​វនឹ​ង​ពាក្យ​​ហ្នឹ​ងទេ។ ជួនកា​ល ខ្ញុំ​ក៏​ខ្លាច​យើង​មាន​ទំនាក់​ទំន​ងជា​មួ​យព្រះ ដោយ​អាកប្ប​កិរិយ៉ា​យ៉ាង​ដូច​នេះផ​ង​ដែរ ​គឺ​ទំនាក់​ទំនង​ជា​មួយ​ព្រះ ដើម្បីតែ​​បង្គ្រប់​កិច្ច ដោយ​ការ​ធុញ​ទ្រា​ន់ ដោយ​ការ​សោះអង្គើ​យ ឬ​ដោយ​មិន​មាន​ចំណាប់​អារម្មណ៍។ តាម​រយៈ​ព្រះគ្រីស្ទ យើង​មាន​អភ័យ​ឯក​សិទ្ធិ​ដ៏​អស្ចារ្យ ដែល​បាន​ក្លាយ​ជា​សមាជិក​របស់​គ្រួសារ​នៃ​ព្រះ​ដ៏​រស់ តែ​ជា​ញឹក​ញាប់ យើង​ហាក់​ដូ​ចជា​មិ​នបង្ហាញ​នូវ​អាកប្ប​កិរិយ៉ា ដែល​បញ្ជា​ក់​ថា អភ័យ​ឯកសិទ្ធិ​នោះ​ពិត​ជា​អស្ចារ្យ​ចំពោះ​យើង​មែន​ឡើយ​។ មាន​ពេល​មួយ លោក​យ៉ូប​បាន​ទូល​សួរ​ព្រះ អំពី​ទុក្ខវេ​ទ​នា​របស់​គាត់ ប៉ុន្តែ ពេល​ដែលព្រះអង្គ​​សួរ​គាត់​វិញ គាត់​​ក៏បា​ន​បន្ទាបខ្លួន ចំពោះភាព​អស្ចារ្យ​នៃ​ព្រះ​អាទិករ និង​ស្នា​ព្រះ​ហ​ស្ត​របស់​ព្រះអ​ង្គ។ លោក​យ៉ូប​តប​ទៅ​ព្រះអ​ង្គ​វិញ​ថា​ “តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ​ ដោយ​ឥត​ប្រាជ្ញា​ដូច្នេះ គឺ​ទូលបង្គំ​នេះ​ឯង​បាន​ពោល​ពាក្យ ​ដែល​ទូលបង្គំ​មិន​បាន​យល់   ជា​សេចក្តី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ…

Read article
ថ្មខូអាដេ

នៅ​ទូទាំង​ទីក្រុង​ឡុង​ទាំង​មូល​ មាន​រូប​ចម្លាក់ និង​វត្ថុ​ផ្សេង​ៗជា​ច្រើន ដែ​លគេ​បាន​ធ្វើ​ពី​គ្រឿង​សំណង់​ដ៏​ពិសេស​មួយ​ប្រភេទ ដែល​គេ​ហៅថា​ ថ្មខូអាដេ(Coade)។ ថ្ម​សិប្ប​និម្មត​ប្រភេទ​នេះ ត្រូវ​បាន​បង្កើត​ដោយ​អ្នក​ស្រី​អេលេន័រ ខូអាដេ(Eleanor Coade) សម្រាប់​មុខ​ជំនួញ​ប្រចាំ​គ្រួសារ​របស់​គាត់ ក្នុង​ចុង​ទសវត្សរ៍​ឆ្នាំ ១៧០០។ វា​មាន​ភាព​រឹង​មាំអា​ចធន់​នឹង​ពេលវេ​លា អាកាស​ធាតុ និង​ការ​បំពល់​បរិស្ថាន ដែល​បង្ករ​ដោយ​មនុស្ស​។ ទោះ​បី​ជា​ថ្មខូអាដេ ជា​អ​ច្ឆរយ​វត្ថុក្នុ​ង​អំឡុង​សម័យ​បដិវត្តន៍​ឧ​ស្សាហ​កម្ម​ក៏​ដោយ ក៏​គេ​បាន​ឈប់​ប្រើថ្ម​ប្រភេទ​នេះ ក្នុង​ទសវត្ស៍​ឆ្នាំ ​១៨៤០ បន្ទាប់​ពី​អ្នក​ស្រី​អេលេន័រ​បាន​លាចា​កលោ​ក ហើយ​គេ​ក៏បា​ន​ប្រើស៊ី​ម៉ង់ ជា​គ្រឿង​សំណង់​ជំនួ​សវិ​ញ។ ទោះ​បី​ជាយ៉ាង​ណាក៏​​ដោយ សព្វ​ថ្ងៃនេះ​ នៅមា​នសំណង់​រាប់​សិប​កន្លែង ដែល​គេ​បាន​សង់​ពីថ្ម​ខូអាដេ ដ៏​រឹង​មាំដូ​ចសេរ៉ាមិក ដែល​បាន​ធន់​នឹង​បរិស្ថាន​ដ៏​អាក្រក់​នៃ​ទីក្រុង​ឡុង អស់រ​យៈពេ​ល​ជា១៥០ឆ្នាំ​​ហើ​យ។ យ៉ាង​ណាមិ​ញ សាវ័ក​ប៉ុល​បាន​រៀប​រាប់​ថា ព្រះ​យេស៊ូវ​ជា​ថ្ម​ដ៏រស់។ គា​ត់បា​ន​មាន​ប្រសាសន៍​ថា “​អ្ន​ក​រា​ល់​គ្នា ដែល​​កំពុង​តែ​​​មក​​ឯ​​ទ្រង់​ដ៏​​ជា​​ថ្ម​​រស់ ដែល​​ម​នុស្ស​​បាន​បោះ​បង់​ចោល​ចេញ តែ​ព្រះ​បាន​ជ្រើសរើស ហើយ​រាប់​ជា​វិសេស​វិញ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ”(១ពេត្រុស ២:៤-៥)។ ព្រះ​យេស៊ូវ​ជា​ថ្មដា​នៃសេចក្តី​សង្រ្គោះ​របស់​យើង ដែល​បាន​បូជា​ព្រះ​ជន្ម​របស់​ព្រះ​អង្គ ជាទីគា​ប់ព្រះ​​នេត្រនៃ​ព្រះ​វ​របិតា។ ព្រះ​គ្រីស្ទ​ជា​ថ្ម​ដាដ៏​ស្ថិ​ត​ស្ថេរ ដែល​ព្រះវរបិតា​បាន​ប្រើ​ជា​គ្រឹះ​នៃសេចក្តី​ជំនឿ​របស់​យើង ហើយ​ជា​គ្រឹះ​នៃជីវិត​ដ៏​មាន​ន័យ​(១កូរិនថូស ៣:១១)។ ទាល់​តែ​ជីវិត​យើង​ត្រូវ​បាន​សង់​ឡើង នៅ​លើ​ក​ម្លាំង​រប​ស់​ព្រះ​អង្គ ទើប​យើង​អាច​ធន់​នឹងទុ​ក្ខលំ​បាក​នៃជី​វិត…

Read article
ការធ្វើជាស្មរបន្ទាល់

កាល​ខ្ញុំ​នៅវ័​យជំ​ទង់ ខ្ញុំ​បាន​ឃើញ​ហេតុ​ការណ៍​ឡាន​បុក​គ្នា   ដោយ​ផ្ទាល់​ភ្នែក។   វា​ជាប​ទពិ​សោធន៍​ដ៏រ​ន្ធ​ត់​ចិ​ត្ត ដែល​រួម​ផ្សំនឹង​ការ​អ្វី​ដែល​កើត​ឡើង បន្ទាប់​ពី​ហេតុ​ការណ៍​នោះ។ ដោយសារ​ខ្ញុំ​ជាសាក្សី​តែ​ម្ចាក់​​គត់ ដែលបា​ន​ឃើញ​ហេតុ​ការណ៍​នោះ ខ្ញុំ​បាន​ចំណាយ​ពេល​រៀប​រាប់​ប្រាប់​មេធាវី​ទាំង​ឡាយ និងបុ​គ្គ​លិក​ក្រុម​ហ៊ុន​ធនា​រ៉ាប់​រង អស់​ពេល​រា​ប់​ខែ អំពីកា​រអ្វី​ដែ​លខ្ញុំ​បា​នឃើ​ញ នៅ​ថ្ងៃ​នោះ។ គេ​មិនបា​ន​រំពឹង​ឲ្យ​ខ្ញុំ​ពន្យល់ ​អំពីហេតុ​ការ​ណ៍​នៃកា​របុ​ក​គ្នានោះ​ តាម​បែប​រូប​វិទ្យា ឬ​បក​ស្រាយ​ជាល​ម្អិត តាម​បែប​វេជ្ជ​សាស្រ្ត អំពី​គ្រោះ​ថ្នាក់​ដែល​ជន​រង​គ្រោះ​បាន​ទទួល​រង​នោះដែរ។ គេគ្រា​ន់​តែបា​ន​សុំឲ្យ​ខ្ញុំប្រាប់​ពួ​កគេ នូ​វការ​អ្វី​ដែលខ្ញុំ​បា​នឃើ​ញ ក្នុ​ងហេតុ​ការណ៍នោះ​ប៉ុ​ណ្ណោះ។​ ក្នុងនា​ម​ជា​អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ យើង​ត្រូវ​បាន​ត្រាស​ហៅ ឲ្យ​ធ្វើ​ជាសា​ក្សី ឬ​ស្មរ​បន្ទាល់ នៃ​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ក្នុង​ជីវិត​យើង និង​សម្រាប់​យើង។ ដើម្បី​នាំ​មនុ​ស្ស​ឲ្យជឿ​ព្រះ​យេស៊ូវ យើង​មិន​ចាំ​បាច់​ត្រូវ​មាន​សមត្ថ​ភាព​ពន្យល់​អំពី​បញ្ហា​ទេវ​សាស្រ្ត​នីមួ​យ​ៗ ឬ​ឆ្លើយ​សំណួរទាំ​ងអ​ស់ ដែល​គេ​អាច​ចោទ​សួរ​នោះ​ក៏បាន។ ការ​អ្វីដែ​លយើ​ង​ត្រូវ​ធ្វើ គឺ​ត្រូវ​ពន្យល់ អំពី​ការ​អ្វី​ដែល​យើងបា​នដ​ក​ពិសោធ ក្នុង​ជីវិត​យើង តាម​​រយៈ​ឈើឆ្កា​ង និង​ការ​រស់​ឡើង​វិញ នៃព្រះ​​សង្រ្គោះនៃ​យើង។ ហើ​យដែ​ល​កាន់​តែល្អ​ជា​ងនេះ​ទៀត​នោះ គឺយើ​ង​មិ​នចាំ​បាច់​​ត្រូវ​ពឹង​ផ្អែក​ទៅ​លើសមត្ថ​ភាព​ខ្លួន​ឯង ដើម្បីធ្វើ​បន្ទាល់​ឡើយ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “កាល​​ណា​​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(កិច្ចការ ១:៨)។ កាល​ណាយើ​ងពឹ​ង​ផ្អែក​លើអំ​ណាចនៃ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​នាំ​លោកិយ​ដែល​កំពុង​ឈឺចា​ប់ ឲ្យ​ងាក​ទៅរ​ក​ព្រះ​យេស៊ូវ…

Read article
ផ្លូវនៃប្រាជ្ញា

គេ​ថា​ លោក​អាល់ប៊ើត អានស្តាញ (Albert Einstein) ធ្លាប់​មាន​ប្រសាសន៍​ថា “មានតែ​កា​រពី​រ​យ៉ា​ង​​គ​ត់ ​ដែល​​ឥ​តមា​ន​​ដែ​ន​​កំ​ណត់ នោះ​គឺច​ក្រវាល និង​ភាពល្ងង់​ខ្លៅ​​រ​បស់​​ម​នុស្ស ហើយខ្ញុំមិន​ដឹ​ង​ច្បាស់​ អំពី​ចក្រ​វាល​ទេ”។ គួរ​ឲ្យស្តា​យណា​​ស់ ដែល​មានពេ​ល​ច្រើន​ដង​ពេកហើយ ដែលយើ​ង​ចេះតែបណ្តោយ​ខ្លួន ឲ្យ​ធ្លាក់​​ចូ​លក្នុងភាព​ល្ងង់ខ្លៅ​ដែលគ្មាន​ព្រំដែ​ន ឬទទួ​លរ​ងកា​រខូ​ចខា​ត ​ដែល​យើងប​ង្ករ​ឡើង​ ​ដោយសា​រ​​ភាព​ល្ងង់​ល្ងើរបស់​យើង និងដោ​យកា​រស​ម្រេច​ចិត្ត ដោយ​ភាព​ល្ងង់​ខ្លៅនោះ​។ ពេលដែ​លស្ដេ​ចដាវីឌ​​កំពុង​មានវិ​ប្ប​ដិសារី ទ្រង់​បាន​ទូល​ថ្វាយនូវ​ទុក្ខ​លំបាក និងកា​រ​ត្អូញ​ត្អែរ​​រ​បស់​ទ្រង់​ ​ទៅចំ​ពោះ​​ព្រះ ​ ក្នុ​ង​បទគម្ពីរ​ទំ​នុកដំ​កើង ជំពូ​ក៣៨។ ទ្រង់បា​ន​រំ​ឭក​ឡើង​វិញ​​ អំពី​​កំហុស​របស់​​ទ្រង់ និងអំពី​​ផល​លំបាក​ដ៏ឈឺ​ចាប់​ ដែល​ទ្រង់​​​កំពុង​រង​ទ្រាំ ដោយសារ​តែ​​កំហុស​ទាំងនោះ​ ហើយទន្ទឹម​នឹង​នោះ ស្ដេច​អង្គ​នេះ ដែលធ្លា​ប់​​ជា​​​អ្នកគ​ង្វាលចៀ​ម ​បាន​មានប​ន្ទូលដ៏​មា​នន័​យថា “អស់ទាំងរ​បួសនៃ​ទូ​លបង្គំ សុទ្ធ​តែរ​លួយ ហើយស្អុ​យ ដោយ​ព្រោះអំពើឆោតខ្លៅ​រប​ស់​ទូលប​ង្គំ”(ខ.៥)។ ទោះបី​ជា​អ្ន​កនិពន្ធ​ទំនុកដំ​កើង​រូប​នេះ ​​មិ​នបា​ននិ​យាយលំ​អិត អំពី​ការ​សម្រច​ចិត្ត​ខុស​​របស់​​ខ្លួន ឬ​អំពី​របួស​​ដែល​កាន់​តែឈឺ​ចាប់​ក៏​ដោយ ក៏​យើង​នៅតែអាច​ដឹង​ច្បាស់​ថា ទ្រង់បា​នទ​ទួលស្គា​ល់​​ថា សេចក្តី​ឆោតល្ង​ង់​​របស់ទ្រ​ង់ គឺជា​ឫសគ​ល់​​នៃបញ្ហាទាំ​ងអ​ស់នោះ​ឯ​ង។ ដើម្បី​ជម្នះ​ភាព​ឆោត​ល្ងង់​ ​ដែ​លអាចនាំ​ឲ្យ​ហិនវិ​នាស​ យើងត្រូ​វឱ​ប​ក្រសោបយ​កប្រា​ជ្ញា​រ​បស់​​ព្រះ។ បទគម្ពី​រសុភាសិត​​ ៩:១០ បានរំ​ឭកយើ​ង​ថា…

Read article
សេចក្តីមេត្តា​ករុណាដែល​មិនចេះផុតឡើយ

ខណៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​ខ្ញុំ​កំពុង​ដើរលេង ​កាត់តាម​អាកាសយាន្តដ្ឋាន ​​អូ ហ៊ែរ នៃ​ទីក្រុង​ឈិកាហ្គោ ខ្ញុំ​បាន​ចាប់​អារម្មណ៍​នឹង​មួក​​មួយ ​ដែល​មនុស្សម្នាក់​បាន​ពាក់   ខណៈពេ​ល​ដែល​គាត់​ប្រញាប់​ប្រញាល់​​ធ្វើ​​ដំណើរ ​កាត់​​ទីលាន​​ក្នុង​អាកាស​យាន្ត​ដ្ឋាន។   អ្វី​​ដែល​​ទាក់​ទាញ​​ចំណាប់​​អា​រម្មណ៍ ​​រប​ស់ខ្ញុំ​​នោះ​ គឺពា​ក្យ​​ពីរ​បីម៉ា​ត់ ​ ដែ​លគេ​​ស​រសេរ​​នៅ​​លើមួ​ក​នោះថា​ : “ចូរ​បដិ​សេ​​ធអ្វី​​ៗ​​គ្រប់​យ៉ាង​”។ ពេលនោះ​ខ្ញុំឆ្ង​ល់ ​ថា​​​ពាក្យ​នោះ មាន​ន័យ​​ដូ​ច​ម្ដេច។ តើយើ​ងត្រូ​វប​ដិសេធ​មិនទ​ទួលកំ​ហុសរបស់យើ​ងឬ​? ឬ​​ក៏​បដិសេធ​​មិន​ព្រ​មទ​ទួលភា​ពសប្បាយ​រីក​រាយ និងភា​ពស្ដុ​កស្ដ​ម្ភ​​ក្នុង​ជីវិ​ត​នេះ? ខ្ញុំក៏​អេះ​ក្បាល ទាំងឆ្ង​ល់អំ​ពី​អាថ៌កំបាំង​​នៃ​ពាក្យ​​ដ៏​សាមញ្ញ​នោះ ដែល​គេបា​នសរ​សេរ​ថា “ចូរ​បដិសេ​ធ​អ្វី​​​ៗ​​គ្រប់​យ៉ាង”។ មាន​ពេល​មួយ សិស្ស​​​​របស់​​ព្រះ​យេស៊ូវ​ម្នាក់ គឺ​លោក​ស៊ីម៉ូន-ពេត្រុស ក៏​បាន​ធ្វើ​​កា​រ​​បដិសេធ​ន៍​។ ពេល​គាត់​កំពុង​ស្ថិត​ក្នុង​​ស្ថាន​ភាព​​​ដ៏គ្រោះ​ថ្នាក់ គាត់​​បាន​​បដិសេធ​​បី​ដង ថាមិ​ន​​ដែល​​ស្គាល់​​ព្រះ​យេស៊ូវ​ទេ!(លូកា ២២:៥៧,៥៨,៦០)។ ការ​ដែល​គាត់​បាន​បដិសេធ​​ព្រះ​យេស៊ូវ ដោយសារ​ការ​​ភ័យ​​ខ្លាច​នោះ បាន​បណ្ដាល​​ឲ្យ​គាត់​ប្រកាន់​ទោស​ខ្លួន​ឯង និង​មាន​ការ​ឈឺ​ចាប់​ណាស់ ហើយ​ដោយ​ព្រោះ​​តែ​កំហុស​​ខាង​ព្រលឹង​​វិញ្ញាណ​​នេះ គាត់​ក៏​​បា​ន​ចេញ​ទៅ​ក្រៅ ហើយ​ទួញ​យំ​ម្នាក់​ឯង(ខ.៦២)។ ប៉ុន្តែ​​ការ​​បដិសេធន៍​​ដែល​ពេត្រុស​មាន​ចំពោះ​ព្រះយេ​ស៊ូវ ក៏​ដូច​ជា​​ការ​បដិសេធន៍​​ខាង​ឯ​​ព្រលឹង​វិញ្ញាណ​របស់​យើង មិន​អាច​កាត់​បន្ថយ​​សេចក្តី​មេត្តា​​ករុណា​​របស់​ព្រះឡើ​យ។ លោក​ហោរា​យេរេមា​ បាន​សរសេរ​​ថា “ដោយ​សារ​​សេចក្តី​​សប្បុ​រស​នៃ​​ព្រះ​យេហូវ៉ា នោះ​​យើង​​​​មិ​ន​បាន​សូន្យ​​បាត់​​អស់​រលីង​​ឡើយ ពីព្រោះ​សេចក្ដី​​មេត្តា​​ករុណា​​របស់​ទ្រង់​ នោះ​​មិ​ន​ចេះ​​ផុត​​ឡើយ​។ សេចក្តី​ទាំង​នោះ ចេះ​តែ​​ថ្មីឡើ​ង​​រា​ល់តែ​ព្រឹក​​​ជា​និច្ច សេចក្ដី​ស្មោះត្រង់​​របស់​​ទ្រ​ង់​​​ធំ​ណាស់”(បរិទេវ ៣:២២-២៣)។ យើង​អាច​សង្ឃឹម​ជា​និច្ច​ថា…

Read article
ជិតស្កប់ចិត្តមែនទេ?

ពេលដែល​​ខ្ញុំបោះ​ជំហា​នដើ​រ​ចូល​​កន្លែង​ច​តរ​ថយន្ត របស់​​ភោជនីយ​ដ្ឋាន​ បន្ទាប់​ពីញាំ​អាហារ​ថ្ងៃត្រ​ង់ហើ​យ ខ្ញុំក៏​​បាន​ឃើញ​រថ​យន្ត​ភិក​អាប់ ​មួយ​គ្រឿង​ កំពុង​តែបោះ​ពួ​យ​យ៉ាង​លឿន​​កាត់​តាម​ចំណត ដែល​រថយន្ត​ជា​ច្រើន​កំពុងច​ត​នៅទី​នោះ។ ខណៈពេល​ដែ​ល​​ខ្ញុំកំ​ពុងសង្កេត​មើល​អ្នក​បើកបរ​ដែល​គ្មាន​ការប្រុ​ង​ប្រយ័ត្ន​នេះ ខ្ញុំ​ក៏​កត់​សំគាល់​ឃើញ​​ថា ពីលើ​ស្លាក​លេខ​ខាង​មុខ​របស់​រថយន្ត​​នោះ មាន​អក្សរ​សរសេរ​ថា “ជិត​ស្កប់​ចិត្ត”។ ខ្ញុំ​ក៏បានគិ​ត​ថា តើ​ពាក្យ​មួ​យ​​ឃ្លានេះ ​ចង់​មានន័​យ​ថាដូ​ចម្តេ​ច។ បន្ទាប់​មក ​ខ្ញុំ​ក៏បា​នសន្និ​ដ្ឋាន​ថា ពាក្យ​ថា “ជិតស្ក​ប់ចិត្ត” ជាពា​ក្យមិ​ន​ពិត។ មនុស្ស​យើង​មាន​ពេលដែល​ស្កប់ចិត្ត ឬ​​មិ​នស្កប់ចិត្ត​តែ​ម្ដង តែយើ​ងមិ​នដែ​ល​ជិត​ស្កប់​ចិត្ត​ឡើយ។ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ការ​ស្កប់​ចិត្ត​ មិន​មែន​ជា​រឿង​ងាយស្រួល​ឡើយ។ យើង​កំពុង​រស់​​​នៅ​​ក្នុង​លោកីយ៍មួ​យ ដែល​ចេះតែបំពេញ​សេចក្តី​ប៉ង​​ប្រាថ្នា​ផ្ទាល់​ខ្លួន​ ថែម​ហើយ​ថែម​ទៀត បា​ន​ជាយើង​ស្ទើរ​តែ​មិន​​អាច​ស្កប់​ចិត្ត​ នឹង​ការ​អ្វីមួយបា​ន​ឡើយ។ តែ ​រឿងនេះ​មិន​មែ​នទើ​ប​តែកើ​តមា​នក្នុ​ង​ស​ម័យយើ​ងនេះ​ទេ។ កណ្ឌគម្ពីរ​ហេព្រើរ​បាន​លើក​ឡើង​អំពី​​បញ្ហា​នេះ យ៉ាង​ដូច​នេះថា​ “ចូរ​ឲ្យ​កិរិយា​​ដែ​លអ្ន​ករា​ល់គ្នា​ប្រព្រឹ​ត្ត     បាន​ឥត​លោភ​ឡើយ   ឲ្យ​ស្កប់​ចិត្តនឹង​​របស់​​​ដែល​​មានហើ​យប៉ុ​ណ្ណោះ​ចុះ ដ្បិតទ្រ​ង់​​មា​នព្រះបន្ទូល​ថា អញ​នឹ​ង​​មិនចាកចេ​ញពីឯ​ង ក៏​​មិនបោះ​បង់​ចោ​លឯ​ងឡើ​យ”(១៣:៥)។ ដើម្បី​ជម្នះ​ចិត្ត​ដែល “ចេះតែ​ច​ង់បា​ន​អ្វីៗ​​ទាំងអស់” យើងត្រូ​វ​ស្វែងរ​ក​ការ​ស្កប់ចិត្ត​ ដែល​មាន​នៅក្នុ​ង​​ព្រះ​វត្តមា​ន​នៃ​ព្រះ​ដ៏មាន​ព្រះ​ជន្ម​រស់។ ព្រះអ​ង្គអា​ច​បំពេញ​សេចក្តី​ត្រូវ​ការ​ និ​ងការចង់​​​បាន​​របស់​យើង យ៉ាងគ្រ​ប់គ្រា​ន់ ហើយមាន​តែ​ព្រះអង្គ​ទេ ដែលអា​ច​ឲ្យយើ​ងមានសន្តិ​ភាព​ក្នុង​ចិត្ត និង​ការ​ស្កប់​ចិត្ត ដែល​យើង​មិន​អាច​រក​បា​ន ក្នុង​ការ​ដេញ​តាម​អ្វី​ៗ ក្នុង​ជីវិត​នេះ។ តើ​យើង​ជិត​ស្កប់ចិ​ត្ត​ហើយមែ​នទេ​?…

Read article
ការយកចិត្តទុកដាក់ដ៏លើសលប់

ថ្មី​ៗ​នេះ ខ្ញុំបា​ន​និពន្ធ​អត្ថបទ​មួយ ស្តីអំ​ពីម៉ា​លីន(Mar-lene)ភរិយា​រប​ស់ខ្ញុំ និង​អំពីកា​រ​ដែ​លនា​ង​តយុទ្ធនឹ​ង​រោគ​វិល​មុខ។   ពេល​ដែល​ខ្ញុំ​ចែក​ផ្សាយអ​ត្ថប​ទមួ​យនេះ​ ខ្ញុំមិ​ន​បា​ន​នឹ​កស្មា​ន​សោះថា​ មាន​ការ​ឆ្លើយ​តប​ដ៏​ច្រើន​សណ្ឋិក ពី​សំណាក់​អ្នក​អាច​ជា​ច្រើន ដែល​បាន​ផ្តល់កា​រ​លើក​ទឹក​ចិត្ត ជំនួយ យោបល ហើយពួក​គេ​ភា​គច្រើ​នយ​ក​ចិត្ត​ទុក​ដាក់​ចំ​ពោះសុ​ខមា​លភា​ពរ​បស់​នា​ង។ ខ្ញុំ​បាន​ទទួ​លកា​រ​ឆ្លើយត​ប​ទាំង​នោះ មក​ពី​គ្រប់​ទិសទីក្នុ​ងពិភព​លោក គឺ​ទទួល​បាន​​​ពី​មនុស្ស​គ្រប់​ប្រភេទ។ មាន​មនុស្ស​កាន់​តែច្រើ​នឡើងៗ បានបង្ហា​ញ​ចេញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ ដោយសេ​ចក្តីស្រឡាញ់ ចំពោះ​ភរិយា​របស់​ខ្ញុំ បានជា​យើ​ងមិ​ន​អាច​ឆ្លើយ​តប​ទៅពួ​ក​គេវិ​ញ ឲ្យ​បាន​គ្រប់​គ្នា។ យើង​មាន​ចិត្ត​រំភើប​រីក​រាយ​ឥត​ឧប​មារ​ ពេល​ដែល​បាន​ឃើញ​រូប​កាយព្រះ​គ្រី​ស្ទ ឆ្លើយ​តប​ចំពោះកា​រតយុទ្ធរ​បស់​ម៉ាលីន យ៉ាង​ដូចនេះ​។ យើង​នៅតែ​មាន​ការ​ដឹង​គុណ​ ដ៏ជ្រាល​ជ្រៅ​ជានិច្ច ចំពោះស​ណ្តាន​ចិត្ត​របស់​ពួក​គេ។​ នេះ​ហើយ​ជា​របៀប​ដែល​រូប​កាយ​ព្រះ​គ្រីស្ទ គួរ​តែប្រ​ព្រឹត្តចំ​ពោះ​គ្នាទៅវិ​ញទៅ​ម​ក​នោះ។ ការយ​ក​ចិត្ត​ទុក​ដាក់ ដោ​យ​សេចក្តី​ស្រឡាញ់ ចំពោះប​ង​ប្អូន​ប្រុស​ស្រី ក្នុង​ព្រះគ្រី​ស្ទ គឺ​ជា​ភស្តុ​តាង ដែលប​ញ្ជាក់​ថា យើង​បាន​ពិសោធ​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ហើយ។ ជាក់​ស្តែង ពេល​ដែល​ព្រះអ​ង្គ​ជួប​ជុំ​ជា​មួយ​ពួកសា​វ័ក​ ក្នុង​ពិធី​លៀង​ព្រះអ​ម្ចាស់ ព្រះអង្គ​បាន​ប្រាប់​ពួក​គេថា​ “ខ្ញុំ​​ឲ្យ​​សេចក្តី​​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក”(យ៉ូហាន ១៣:៣៤-៣៥)។ ខ្ញុំ និងភ​រិយារ​បស់ខ្ញុំ​បានពិសោធនឹង​គំរូ​នៃ​សេចក្តី​ស្រឡាញ់ និង​កា​រ​យ​កចិត្ត​ទុក​ដាក់ ដូច​ព្រះគ្រី​ស្ទ ក្នុង​សំបុត្រ​ដែល​យើង​បាន​ទទួល​។…

Read article