John Piper

You are here:
លទ្ធផលទាំង១០យ៉ាង ដែលទទួលបានពីការមានព្រះជន្មរស់ឡើងវិញ

បើ​ព្រះគ្រីស្ទ​មិនបាន​រស់​ឡើងវិញ​មែន នោះ​សេចក្តី​ជំនឿ​របស់​អ្នករាល់គ្នា​ក៏​ជា​ការ​ឥតអំពើ អ្នករាល់គ្នា​នៅក្នុង​អំពើបាប​នៅឡើយ។ ១កូរិនថូស ១៥:១៧ ខាងក្រោម​នេះ ជា​លទ្ធផល​ដ៏​អស្ចារ្យ​ដែល​យើង​ទទួល​បាន ពី​ការ​មាន​ព្រះជន្ម​ឡើងវិញ​របស់​ព្រះយេស៊ូវ​ យើង​ទទួល​បាន​ ៖ ១)ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ ដែល​មិន​សុគត​ម្តង​ទៀត​ឡើយ ។ “ដោយ​ដឹង​ថា ដែល​ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើងវិញ នោះ​ទ្រង់​មិន​ចេះ​សុគត​ទៀត​ឡើយ ព្រោះ​សេចក្តី​ស្លាប់​គ្មាន​អំណាច​លើ​ទ្រង់​ទៀត”(រ៉ូម ៦:៩)។ ២) ការ​ប្រែចិត្ត​ចេញពី​បាប។ “រី​ឯ​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់គ្នា ទ្រង់​បាន​ប្រោស​ព្រះយេស៊ូវ​ ដែល​លោក​រាល់គ្នា​បាន​សំឡាប់​ដោយ​ព្យួរ​នៅ​ជាប់​លើ​ឈើ ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ ហើយ​ព្រះ​បាន​ដំកើង​ទ្រង់​ឡើង ដោយសារ​ព្រះហស្ត​ស្តាំ ឲ្យ​ធ្វើជា​ព្រះអម្ចាស់ នឹងជា​ព្រះអង្គ​សង្គ្រោះ ដើម្បីនឹង​ប្រោស​ប្រទាន​ការ​ប្រែចិត្ត ដល់​សាសន៍​អ៊ីស្រាអែល ប្រយោជន៍ឲ្យ​បាន​រួចពី​បាប”(កិច្ចការ ៥:៣០-៣១)។ ៣) ការ​កើតជា​ថ្មី។ “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើងជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បីឲ្យ​យើង​រាល់គ្នា​បាន​សេចក្តី​សង្ឃឹម​ដ៏​រស់ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើងវិញ”(១ពេត្រុស ១:៣)។ ៤) ការ​អត់ទោស​បាប។ “បើ​ព្រះគ្រីស្ទ​មិនបាន​រស់​ឡើងវិញ​មែន នោះ​សេចក្តី​ជំនឿ​របស់​អ្នករាល់គ្នា​ក៏​ជា​ការ​ឥតអំពើ អ្នករាល់គ្នា​នៅក្នុង​អំពើបាប​នៅឡើយ”(១កូរិនថូស ១៥:១៧)។ ៥) ព្រះវិញ្ញាណ​បរិសុទ្ធ។ “ឯ​ព្រះយេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ ហើយ​ពួក​យើង​នេះ​ជាទី​បន្ទាល់​ពី​ទ្រង់​ទាំងអស់គ្នា ដូច្នេះ ដែល​ទ្រង់​បាន​ដំកើង​ឡើង…

Read article
របៀបអរសប្បាយក្នុងព្រះបន្ទូលព្រះ

ព្រះបន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូលបង្គំ​ណាស់​ហ្ន៎ អើ ក៏​ផ្អែម​ជាង​ទឹកឃ្មុំ​ដល់​មាត់​ទូលបង្គំ​ទៅទៀត! ទំនុកដំកើង ១១៩:១០៣ ចូរ​យើង​កុំ​បន្ទាប​ជំនឿ​របស់​គ្រីស្ទបរិស័ទ ឲ្យ​នៅ​ត្រឹម​ការ​បង្គាប់ ការ​ប្ដេជ្ញា​ចិត្ត ឬ​កម្លាំង​ចិត្ត​នោះ​ឡើយ។ តែ​ជំនឿ​គ្រីស្ទបរិស័ទ​ផ្អែក​ទៅលើ​ការអ្វី​ដែល​យើង​ស្រឡាញ់ ការអ្វី​ដែល​ធ្វើឲ្យ​យើង​មាន​អំណរ ហើយ​មាន​រស់​ជាតិ​អ្វីខ្លះ ដែល​ល្អ​សម្រាប់​យើង។ កាល​ព្រះយេស៊ូវ​យាង​ចុះ​មក​ក្នុង​ពិភពលោក មនុស្សជាតិ​បាន​ញែកចេញ​ពី​គ្នា ផ្អែក​ទៅលើ​ការអ្វី​ដែល​ពួក​គេ​ស្រឡាញ់។ “ពន្លឺ​បាន​មក​ក្នុង​លោកីយ៍ តែ​មនុស្សលោក​ចូលចិត្ត​នឹង​សេចក្តី​ងងឹត​ជាជាង​ពន្លឺ ពីព្រោះ​អំពើ​ដែលគេ​ធ្វើ​ទាំងប៉ុន្មាន សុទ្ធតែ​អាក្រក់”(យ៉ូហាន ៣:១៩)។ ពួក​សុចរិត និង​ពួក​ទុច្ចរិត​បាន​ញែកចេញ​ពី​គ្នា ដោយសារ​ការអ្វី​ដែល​ពួក​គេ​អរ​សប្បាយ គឺ​ការ​បើក​សម្ដែង​របស់​ព្រះ ក្នុង​ព្រះយេស៊ូវ​ ឬ​ការ​ដើរតាម​ផ្លូវ​របស់​លោកិយ។ ដូចនេះ គេ​អាច​សួរ​ថា ៖ តើ​ខ្ញុំ​អាច​អរ​សប្បាយ​ក្នុង​ព្រះបន្ទូល​ព្រះ​ដោយ​របៀបណា? ខ្ញុំ​មាន​ចម្លើយ២យ៉ាង ៖ ១) ចូរ​អធិស្ឋាន​សូមឲ្យ​អណ្តាត​នៃ​ចិត្ត​អ្នក បាន​ស្គាល់​រស់​ជាតិ​នៃ​ព្រះបន្ទូល​កាន់តែ​ច្រើនឡើង ២) ចូរ​ជញ្ជឹងគិត អំពី​ព្រះបន្ទូល​សន្យា​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​របស់​ព្រះ ដល់​រាស្រ្ត​ព្រះអង្គ។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​ដដែល​នេះ​បាន​ពោល​ថា “ព្រះបន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូលបង្គំ​ណាស់​ហ្ន៎”(ទំនុកដំកើង ១១៩:១០៣) ហើយ​មុន​នោះ ក៏បាន​ទូល​ដល់​ព្រះ​ផង​ដែរ​ថា “សូម​បំភ្លឺភ្នែក​ទូលបង្គំ ឲ្យបាន​ឃើញ​សេចក្តី​អស្ចារ្យ នៅក្នុង​ក្រឹត្យវិន័យ​របស់​ទ្រង់”(ទំនុកដំកើង ១១៩:១៨)។ គាត់​បាន​អធិស្ឋាន​ដូចនេះ ពីព្រោះ​ការ​មាន​ភ្នែក​ខាងវិញ្ញាណ ឲ្យបាន​ឃើញ​សិរីល្អ ឬ​ការ​ដឹង​រស់​ជាតិ​ដ៏​បរិសុទ្ធ នៅ​លើ​អណ្តាត​នៃ​ចិត្ត គឺជា​អំណោយ​មក​ពី​ព្រះ។…

Read article
ព្រះយេស៊ូវសុគតសម្រាប់ពេលនេះឯង

ខ្ញុំ​បាន​ជាប់​ឆ្កាង​ជាមួយនឹង​ព្រះគ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់នៅ មិនមែន​ជា​ខ្ញុំ​ទៀត គឺជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយដែល​ខ្ញុំ​រស់​ក្នុង​សាច់ឈាម​ឥឡូវនេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ។ កាឡាទី ២:២០ ពេល​ដែល​នាឡិការោទ៍ នៅ​ម៉ោង ៤:៥៩ ព្រឹក ខ្ញុំ​ក៏បាន​គិត​មួយស្របក់ អំពី​សណ្ឋាន​ពិត​នៃ​ការ​ស្លាប់ និង​ការ​ឈរ​នៅ​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ ដោយ​គ្មានអ្វី​សម្រាប់​សរសើរ​ខ្លួនឯង ​មានតែ​ជីវិត​ខ្លួន​ឯង​ប៉ុណ្ណោះ។ នេះ​ជា​រឿង​ដែល​គួរឲ្យ​ភ័យខ្លាច តែ​ត្រូវ​បាន​ជម្នះ ដោយ​ការពិត​ដែល​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​សុគត សម្រាប់​ពេល​ជំនុំជម្រះ​នោះ​ឯង។ ភ្លាម​ៗ​នោះ ខ្ញុំ​គិតឃើញ​ថា ៖ នេះ​ជា​អត្ថន័យ​នៃ​រឿង​ដែល​កើតឡើង នៅពេល​ដែល​នរណា​ម្នាក់​ប្រែចិត្ត​ទទួល​ជឿ​ព្រះ។ នេះ​ជា​របៀប​ដែលគេ​អាច​ដឹង​ថា អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន​បន្ទូល​សុទ្ធតែ​ជា​ការពិត។ នេះ​ក៏​ជា​របៀប​ដែល​មនុស្ស​ម្នាក់​ទទួលយក​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ។ ភ្លាម​ៗ​នោះ តាមរយៈ​ភ្នែក​នៃ​ចិត្ត​របស់​ពួក​គេ ពួក​គេ​ក៏បាន​ឃើញ និង​ដឹង​អំពី​ការពិត​មិន​អាច​ប្រកែក​បាន នៃ​ការ​ជួប​ព្រះ ដោយ​បញ្ញា​ចិត្ត​ដែល​ដឹង​ថា ខ្លួនឯង​មាន​កំហុស។ ឥទ្ធិពល​នៃ​ការ​មើលឃើញ​នេះ គឺ​ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់។ វា​នាំឲ្យ​យើង​ដឹង​ថា មានតែ​ព្រះ​ដ៏​ជា​អ្នក​កណ្តាល​ទេ ដែល​អាច​ឲ្យ​យើង​មាន​សង្ឃឹម។ បើ​យើង​ពឹងផ្អែក​លើ​ខ្លួនឯង ដោយ​គ្មានអ្វី​ការពារ​ខ្លួនឯង ប៉ុន្តែ ​មានតែ​ជីវិត​ដែល​មាន​បាប នោះ​យើង​នឹង​ត្រូវ​វិនាស​មិនខាន។ ដើម្បី​ឲ្យ​យើង​អាច​មាន​សង្ឃឹម​ថា នឹង​បាន​ទៅ​នៅក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះអង្គ អស់​កល្ប​ជានិច្ច យើង​នឹង​ត្រូវការ​ព្រះ​ដ៏​ប្រោស​លោះ ព្រះ​ដែល​សុគត​ជំនួសយើង…

Read article
ដំណឹងល្អជាសង្ខេប៦ចំណុច

ព្រោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​រងទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺជា​ព្រះ​ដ៏​សុចរិត ទ្រង់​រងទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បីនឹង​នាំ​យើង​រាល់គ្នា​ទៅដល់​ព្រះ។ ១ពេត្រុស ៣:១៨ ខាងក្រោម​នេះ​ជា​សេចក្តី​សង្ខេប​នៃ​ដំណឹងល្អ ដែល​ជួយ​ឲ្យ​អ្នក​ងាយស្រួល​យល់ អរ​សប្បាយ និង​ចែកចាយ​ដំណឹងល្អ! ១) ព្រះ​ទ្រង់​បង្កើត​យើង​មក ដើម្បី​សិរីល្អ​របស់​ព្រះអង្គ “ចូរ​នាំ​អស់ទាំង​កូនប្រុស​របស់​អញ​មក​ពី​ទី​ឆ្ងាយ ហើយ​ពួក​កូនស្រី​អញ​មក​ពី​ចុង​ផែនដី​ចុះ គឺ​គ្រប់​មនុស្ស​ដែល​បាន​ហៅ​តាម​នាមឈ្មោះ​អញ ជា​អ្នក​ដែល​អញ​បាន​បង្កើត​មក​សំរាប់​សិរីល្អ​នៃ​អញ”(អេសាយ ៤៣:៦-៧)។ ព្រះ​ទ្រង់​បង្កើត​យើង​រាល់គ្នា​មក ឲ្យ​ដូចជា​រូប​ព្រះអង្គ ដើម្បីឲ្យ​យើង​បង្ហាញ​ចេញ ឬ​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ឃើញ​ចរិយា​សម្បត្តិ និង​សម្រស់​នៃ​ក្រមសីលធម៌​របស់​ព្រះអង្គ។ ២) ដូចនេះ មនុស្ស​ម្នាក់​ៗ​គួរ​តែ​រស់នៅ ដើម្បី​សិរីល្អ​របស់​ព្រះ “ដូច្នេះ ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វីក៏ដោយ នោះ​ចូរ​ធ្វើ​ទាំងអស់​សំរាប់​ចំរើន​សិរីល្អ​ដល់​ព្រះ​ចុះ”(១កូរិនថូស ១០:៣១)។ ដើម្បី​រស់នៅ​ថ្វាយ​សិរីល្អ​ដល់​ព្រះ យើង​ត្រូវ​ស្រឡាញ់​ព្រះអង្គ (ម៉ាថាយ ២២:៣៧) ទុកចិត្ត​ព្រះអង្គ (រ៉ូម ៤:២០) ដឹងគុណ​ព្រះអង្គ (ទំនុកដំកើង ៥០:២៣) ស្តាប់​បង្គាប់ (ម៉ាថាយ ៥:១៦) ហើយ​ឲ្យ​តម្លៃ​ទ្រង់​លើស​អ្វី​ៗ​ទាំង​អស់(ភីលីព ៣:៨ ម៉ាថាយ ១០:៣៧)។ ពេលណា​យើង​បាន​អនុវត្ត​ដូចនេះ​ហើយ គឺ​មានន័យថា យើង​កំពុង​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ហើយ។ ៣)…

Read article
ព្រះទ្រង់ប្រទានការបញ្ជាក់ តាមរយៈព្រះយេស៊ូវ

ដ្បិត​ទោះ​បើ​មាន​សេចក្តី​សន្យា​របស់​ព្រះ​យ៉ាងណាក៏ដោយ ក៏​នៅ​សុទ្ធតែ​ជា «បាទ»ក្នុង​ទ្រង់ ហើយ«អា​ម៉ែ​ន»ក្នុង​ទ្រង់​ដែរ សំរាប់​នឹង​ចំរើន​សិរីល្អ​ដល់​ព្រះ ដោយសារ​យើង​រាល់គ្នា។ ២កូរិនថូស ១:២០ ការអធិស្ឋាន ជា​កន្លែង​ដែល​អតីតកាល និង​ពេល​អនាគត​មានការ​តភ្ជាប់​គ្នា​ម្តង​ហើយ​ម្តង​ទៀត ក្នុង​ជីវិត​យើង។ ខ្ញុំ​សូម​លើកយក​រឿង​នេះ​មក​និយាយ នៅពេល​នេះ ព្រោះ​ក្នុង​ខ​នេះ សាវ័ក​ប៉ុល​បាន​តភ្ជាប់​ការអធិស្ឋាន ជាមួយនឹង​សេចក្តី​សន្យា​របស់​ព្រះ ដែល​សុទ្ធតែ “បាទ” តាមរបៀប​ដែល​គួរឲ្យ​ចាប់អារម្មណ៍។ ក្នុង​បទ​គម្ពីរ ២កូរិនថូស ១:២០ គាត់​ចង់​ប្រាប់​យើង​ថា ហេតុនេះ​ហើយ តាមរយៈ​ទ្រង់ នោះ​យើង​និយាយ​ថា អា​មែន ដល់​ព្រះ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ នេះ​បើ​យើង​និយាយ​ឲ្យ​ងាយ​ស្តាប់។ គឺ​ដូចដែល​គាត់​បាន​មានប្រសាសន៍​ថា “ដ្បិត​ទោះ​បើ​មាន​សេចក្តី​សន្យា​របស់​ព្រះ​យ៉ាងណាក៏ដោយ ក៏​នៅ​សុទ្ធតែ​ជា «បាទ»ក្នុង​ទ្រង់ ហើយ«អា​ម៉ែ​ន»ក្នុង​ទ្រង់​ដែរ សំរាប់​នឹង​ចំរើន​សិរីល្អ​ដល់​ព្រះ ដោយសារ​យើង​រាល់គ្នា”។ បើ​អ្នក​ឆ្ងល់​ថា ហេតុអ្វី​គ្រីស្ទបរិស័ទ​និយាយ​ថា អា​មែន នៅ​ចុងបញ្ចប់​នៃ​ការអធិស្ឋាន ហើយ​ឆ្ងល់​ថា ប្រពៃណី​នៃ​ការប្រើ​ពាក្យ​នេះ​មាន​ប្រភព​មក​ពីណា ខ្ញុំ​សូម​ឆ្លើយ​ដូចតទៅ។ ពាក្យ​អា​មែន គឺជា​ពាក្យ​ដែលគេ​យកចេញ​ពី​ភាសា​ហេព្រើរ មក​ប្រើ​ជា​ភាសា​ក្រិក​  ដោយ​គ្មាន​ការបកប្រែ គឺ​ដូចដែល​គេ​យក​មក​ប្រើ ជា​ភាសា​អង់គ្លេស និង​ភាសា​ភាគច្រើន ដោយ​គ្មាន​ការបកប្រែ។ ក្នុង​ភាសា​ហេព្រើរ ពាក្យ​នេះ​ជា​ការ​បញ្ជាក់​ដ៏​រឹងមាំ​ណាស់…

Read article
ពេលដែលព្រះដ៏ជាជាងស្មូនកាន់ខាងយើង

វេទនា​ដល់​អ្នកណា​ដែល​តតាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​អំបែង​ឆ្នាំង១នៅក្នុង​អស់ទាំង​អំបែង​នៅ​ផែនដី តើ​ដីឥដ្ឋ​នឹង​ប្រកែក​ចំពោះ​ជាង​ស្មូន​ថា តើ​ធ្វើអ្វី​ដូច្នេះ ឬ​ការ​ដែល​ឯង​ធ្វើនឹង​ហ៊ាន​ថា គេ​គ្មាន​ថ្វីដៃ​ទេ ឬអី? អេសាយ ៤៥:៩ យើង​កាន់តែ​ចង់​សរសើរ​ដំកើង​ព្រះ​តេជះ​របស់​ព្រះអង្គ ពេលណា​យើង​ជញ្ជឹងគិត​អំពី​ព្រះអង្គ ដោយ​ផ្អែក​ទៅលើ​ព្រះរាជកិច្ច​នៃ​ការបង្កើត​របស់​ព្រះអង្គ (បង្កើត​របស់​សព្វសារពើ ចេញ​ពី​ភាព​ទទេ)។ ព្រះអង្គ​បង្គាប់​ភាព​ទទេ ហើយ​វា​ក៏​ស្តាប់​បង្គាប់ ហើយ​ក្លាយជា​អ្វីមួយ។ ព្រះអង្គ​បង្កើត​ដីឥដ្ឋ​ចេញពី​ភាព​ទទេ ហើយ​បង្កើត​យើង​ចេញពី​ដីឥដ្ឋ ជា​ឆ្នាំងដី​ដែល​ព្រះអម្ចាស់​បាន​សូន(អេសាយ ៤៥:៩) ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ ក្នុង​គោលដៅ​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ និង​ពឹងផ្អែក​លើ​ព្រះអង្គ​ទាំងស្រុង។ “ត្រូវឲ្យ​ដឹង​ថា ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើងខ្ញុំ យើងខ្ញុំ​ជា​របស់​ផង​ទ្រង់ យើងខ្ញុំ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម នៅ​ទី​គង្វាល​របស់​ទ្រង់(ទំនុកដំកើង ១០០:៣)។ យើង​មាន​ចិត្តចង់​បន្ទាបខ្លួន ពេល​ដែល​បានដឹង​ថា យើង​ជា​ចៀម និង​ជា​ឆ្នាំងដី​របស់​នរណា​ម្នាក់។ ព្រឹក​នេះ ពេល​ខ្ញុំ​អាន​បទ​គម្ពីរ​អេសាយ ខ្ញុំ​ក៏បាន​ឃើញ​ការប្រកាស​មួយទៀត អំពី​ព្រះ​តេជះ​របស់​ព្រះ។ ពេលណា​ខ្ញុំ​គិត​អំពី​អំណាច​ធំ​បណ្តាច់ និង​សិទ្ធិ​របស់​ព្រះ ក្នុងនាម​ជា​ព្រះ​អាទិករ​ក្នុង​ពេល​តែមួយ មាន​បន្ទុះ​មួយ​បាន​កើតឡើង​ក្នុងចិត្ត​ខ្ញុំ។ បទ​គម្ពីរ​អេសាយ ៣៣:២១ បាន​ចែងថា “គឺ​ព្រះយេហូវ៉ា​ទ្រង់​នឹង​គង់​ជាមួយនឹង​យើង​រាល់គ្នា​នៅ​ទីនោះ”។ ត្រង់​ចំណុច​នេះ​មានន័យថា ព្រះអង្គ​កាន់​ខាងយើង។ គឺ​កាន់​ខាងយើង។ ព្រះ​អាទិករ​កាន់​ខាងយើង គឺ​មិនមែន​ទាស់​នឹង​យើង​ទេ។ ព្រះអង្គ​កាន់​ខាងយើង…

Read article
ព្រះទ្រង់យល់ដល់អ្នកតូចទាប

“ព្រះ​ដ៏​គង់នៅ​អស់​កល្ប​ជានិច្ច​ទ្រង់​ជា​លំនៅ​របស់​ឯង ហើយ​ព្រះពាហុ​ដ៏​នៅ​ជាប់​អស់​កល្ប​ជានិច្ច​ក៏​ទ្រ​ឯង”(ចោទិយកថា ៣៣:២៧)។ សព្វថ្ងៃ​នេះ អ្នក​ប្រហែល​កំពុង​ឆ្លងកាត់​ការ​លំបាក ដែល​កំពុងតែ​រៀបចំខ្លួន​អ្នក យ៉ាង​ឈឺចាប់ សម្រាប់​ការបម្រើ​ដ៏​មានតម្លៃ ដល់​ព្រះយេស៊ូវ​ និង​រាស្រ្ត​ព្រះអង្គ។ ពេល​ដែល​មនុស្ស​ម្នាក់​ធ្លាក់ចុះ​ដល់​កំរិត​សូន្យ ដោយចិត្ត​ដែល​គិតថា គ្មាន​សល់​អ្វី​សោះ ឬ​គ្មាន​សង្ឃឹម អ្នកនោះ​អាច​មាន​ព្រះ​ដ៏​ជា​ថ្មដា​អស់​កល្ប​ទ្រ​ពីក្រោម។ ខ្ញុំ​នៅចាំ​ប្រយោគ​ដ៏​មានន័យ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ១៣៨:៦ ដែល​ក្រុម​គ្រួសារ​ខ្ញុំ​បាន​អាន​ជាមួយគ្នា ក្នុង​ពេល​ថ្វាយបង្គំ ក្រោយ​អាហារ​ពេលព្រឹក។ គឺ​ប្រយោគ​ដែល​ចែងថា “ដ្បិត​ទោះ​បើ​ព្រះយេហូវ៉ា​ទ្រង់​ខ្ពស់ គង់តែ​ទ្រង់​យល់​ដល់​ពួក​អ្នក​រាបសា​ដែរ”។ អ្នក​មិន​អាច​លិចលង់​យ៉ាង​ជ្រៅ ក្នុង​ភាព​អស់សង្ឃឹម ដល់​ថ្នាក់​ព្រះ​ទ្រង់​មិន​ទត​ឃើញ និង​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​អ្នកនោះ​ឡើយ។ តាមពិត ព្រះអង្គ​កំពុង​រង់ចាំ​ទ្រ​អ្នក ពី​ខាងក្រោម។ គឺ​ដូចដែល​លោក​ម៉ូសេ​បាន​មានប្រសាសន៍​ថា “ព្រះ​ដ៏​គង់នៅ​អស់​កល្ប​ជានិច្ច​ទ្រង់​ជា​លំនៅ​របស់​ឯង ហើយ​ព្រះពាហុ​ដ៏​នៅ​ជាប់​អស់​កល្ប​ជានិច្ច​ក៏​ទ្រ​ឯង”(ចោទិយកថា ៣៣:២៧)។ ជា​ការពិត​ណាស់ ព្រះអង្គ​ទត​ឃើញ​អ្នក​ភ័យ​ញ័រ និង​រអិលដួល។ ព្រះអង្គ​អាច (ជា​ញឹកញាប់​ព្រះអង្គ​បាន) ចាប់​អ្នក​ជាប់ មុន​ពេល​អ្នក​ធ្លាក់​ទៅដល់​បាត។ តែ​ពេលនេះ ព្រះអង្គ​មាន​មេ​រៀន​ថ្មីៗ​មួយ​ចំនួន សម្រាប់​បង្រៀន​អ្នក។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ១១៩:៧១ បាន​ពោល​ថា “ការដែល​ទូលបង្គំ​កើតមាន​ទុក្ខ​ព្រួយ នោះ​គឺជា​ប្រយោជន៍​ដល់​ទូលបង្គំ​ហើយ ដើម្បីឲ្យ​ទូលបង្គំ​បាន​រៀន​យក​បញ្ញត្ត​របស់​ទ្រង់”។ គាត់​មិន​និយាយ​ថា ការ​កើតមាន​ទុក្ខ​លំបាក ជា​ការ​ងាយស្រួល ឬ​សប្បាយ​នោះ​ទេ។…

Read article
មើលទៅព្រះយេស៊ូវ ដើម្បីទទួលក្តីអំណរ

គ្រប់​ទាំង​ការដែល​គេ​ធ្វើ​ទាំងប៉ុន្មាន នោះ​សុទ្ធតែ​ធ្វើឲ្យ​តែ​មនុស្ស​មើលឃើញ​ទេ . . . គេ​គាប់ចិត្ត​នឹង​កន្លែង​លេខ១ក្នុង​ការ​ស៊ីលៀង និង​កន្លែង​ដែល​មុខ​គេ​ក្នុង​សាលា​ប្រជុំ ព្រមទាំង​គាប់ចិត្ត​ឲ្យ​មនុស្ស​គំនាប់​ខ្លួន​នៅ​ទីផ្សារ ហើយ​ឲ្យ​គេ​ហៅ​ខ្លួន​ថា លោក​គ្រូ​ៗផង។ ម៉ាថាយ ២៣:៥-៧ ការ​មានចិត្ត​រមាស់​ចង់​ឲ្យ​គេ​គំនាប់​ខ្លួន គឺជា​ការ​ស្រេក​ឃ្លាន​ចង់​ឲ្យ​គេ​សរសើរ​ខ្លួន។ បើ​យើង​ស្វែង​រក​ការ​សប្បាយ នៅក្នុង​ការ​មាន​អារម្មណ៍​ថា ខ្លួនឯង​មាន​ភាព​គ្រប់គ្រាន់ នោះ​យើង​នឹង​មិន​មាន​ការ​ស្កប់ចិត្ត​ឡើយ បើ​គ្មាន​អ្នកដទៃ​មើលឃើញ និង​អបអរ​ភាព​គ្រប់គ្រាន់​របស់​យើង​ទេ​នោះ។ ហេតុនេះ​ហើយ ព្រះយេស៊ូវ​បាន​រៀបរាប់​អំពី​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ក្នុង​បទ​គម្ពីរ​ម៉ាថាយ ២៣:៥ ថា “គ្រប់​ទាំង​ការដែល​គេ​ធ្វើ​ទាំងប៉ុន្មាន នោះ​សុទ្ធតែ​ធ្វើឲ្យ​តែ​មនុស្ស​មើលឃើញ​ទេ”។ តើ​រឿង​នេះ​មិន​ចម្លែក​ទេ​ឬ? តើ​អ្នក​មិន​គិតថា មនុស្ស​ដែល​មាន​ភាព​គ្រប់គ្រាន់​ផ្ទាល់ខ្លួន គួរតែ​មិន​ត្រូវការ​ការ​សរសើរ​ពី​អ្នកដទៃ​ទេ​ឬ? នោះ​ហើយ​ជា​អត្ថន័យ​នៃ “ភាព​គ្រប់គ្រាន់”។ តែ​មាន​ភស្តុតាង​បញ្ជាក់​ថា ការ​មាន​ភាព​គ្រប់គ្រាន់​ផ្ទាល់ខ្លួន មាន​ភាព​ចន្លោះប្រហោង។ ព្រះ​មិនបាន​រចនា​ខ្លួន​យើង​មក ឲ្យ​បំពេញចិត្ត​ខ្លួនឯង ឬ​ពឹង​ផ្អែក​លើ​ខ្លួនឯង​នោះ​ទេ។ យើង​មិន​អាច​ជួយ​ខ្លួនឯង​ឲ្យ​មាន​ភាព​គ្រប់គ្រាន់​ផ្ទាល់ខ្លួន​បាន​ឡើយ។ យើង​មិនមែន​ជា​ព្រះ​ទេ។ ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក ឲ្យ​មាន​រូបភាព​ដូច​ព្រះអង្គ។ ភាព​គ្រប់គ្រាន់​ផ្ទាល់ខ្លួន​មិន​បាន​ធ្វើឲ្យ​យើង “មាន​លក្ខណៈ​ដូច” ព្រះអង្គ​ឡើយ។ ដូចនេះ វិញ្ញាណ​ដែល​ព្យាយាម​ស្វែងរក​ភាព​គ្រប់គ្រាន់ ដោយ​ពឹង​អាង​ខ្លួនឯង គឺ​តែងតែមាន​ភាព​ចន្លោះប្រហោង​ជានិច្ច។ ការស្រេកឃ្លាន​ដែល​មាន​ចន្លោះប្រហោង​នេះ ដែល​ចង់បាន​ការ​សរសើរ​ពី​អ្នកដទៃ ជា​​សញ្ញា​បង្ហាញ​អំពី​បរាជ័យ​នៃ​អំនួត និង​អវត្តមាន​នៃ​ជំនឿ​លើ​ព្រះគុណ​ដ៏​ស្ថិតស្ថេរ​របស់​ព្រះ។…

Read article
បានរាប់ជាសុចរិត យ៉ាងជ្រះស្រឡះ និងគ្រប់ជ្រុងជ្រោយ

តើ​អ្នកណា​នឹង​ចោទ​ប្តឹង​ពី​ពួក​រើស​តាំងរបស់​ព្រះ​បាន ដ្បិត​គឺជា​ព្រះ​ហើយ ដែល​ទ្រង់​រាប់​គេ​ជា​សុចរិត។ រ៉ូម ៨:៣៣ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​អាច​មានប្រសាសន៍ដូចនេះ​​ថា “តើ​អ្ន​ក​ណា​​នឹង​ចោទ​ប្តឹង​ពួក​រើស​តាំងរបស់​ព្រះ​បាន?” ហើយ​បន្ទាប់មក គាត់​អាច​ឆ្លើយ​ថា “ទេ! ព្រះអង្គ​បាន​រាប់​យើង​ជា​សុចរិត​ហើយ”។ នេះ​ជា​ការពិត​មែន។ តែ​គាត់​មិនបាន​និយាយ​ដូចនេះ​ទេ។ តែ​គាត់​និយាយ​ថា “ដ្បិត​គឺជា​ព្រះ​ហើយ ដែល​ទ្រង់​រាប់​គេ​ជា​សុចរិត”។ គាត់​មិនបាន​និយាយ​សង្កត់ធ្ងន់​ទៅលើ​ការ​រាប់​ជា​សុចរិត តែ​និយាយ​សង្កត់ធ្ងន់​ទៅលើ​ព្រះ ដែល​រាប់​យើង​ជា​សុចរិត។ តើ​ហេតុអ្វី? ព្រោះ​ក្នុង​តុលាការ​របស់​​ចក្រភព​រ៉ូម៉ាំង ការសម្រេច​របស់​តុលាការ​ជាន់​ទាប អាច​ត្រូវ​តុលាការ​ជាន់ខ្ពស់​ច្រានចោល។ នៅ​សម័យ​នោះ បើ​តុលាការ​ក្នុង​តំបន់​អ្នកឲ្យ​អ្នក​រួចខ្លួន នៅពេល​ដែល​អ្នកមាន​ទោស នោះ​លោក​អភិបាល​ប្រចាំ​តំបន់​អ្នក មាន​សិទ្ធិ​ចោទប្រកាន់​ឲ្យ​អ្នកមាន​ទោស​វិញ។ បើ​លោក​អភិបាល​ប្រចាំ​តំបន់​អ្នក​បាន​លើកលែងទោស​អ្នក ពេល​ដែល​អ្នកមាន​ទោស តែ​ព្រះចៅ​អធិរាជ្យ​អាច​ចោទប្រកាន់ ឲ្យ​អ្នកមាន​ទោស។ ចំណុច​សំខាន់​​បទ​គម្ពីរ​នេះ គឺ​ចង់​បង្ហាញ​យើង​ថា ៖ គ្មាន​តុលាការ​អ្វី ដែល​ខ្ពស់​ជាង​ព្រះ​ឡើយ។ បើ​ព្រះ​ទ្រង់​ជា​អ្នក​សម្រេច​ថា អ្នក​គ្មាន​ទោស ដោយ​ប្រកាស​ថា អ្នកជា​មនុស្ស​សុចរិត​នៅក្នុង​ព្រះនេត្រព្រះ​អង្គ នោះ​គ្មាន​នរណា​ម្នាក់​អាច​ប្តឹង​ឧទ្ធរណ៍​បានទេ គ្មាន​នរណា​ម្នាក់​អាចយ​ក​ច្បាប់​​អ្វី​មក​អះអាង​ជំទាស់​ព្រះអង្គ គ្មាន​នរណា​ម្នាក់​អាច​អះអាង​ថា ការ​ជំនុំជម្រះ​នេះ​មានការ​ខ្វះចន្លោះ គ្មាន​នរណា​ម្នាក់​អាច​ដាក់​ការចោទប្រកាន់​អ្វី​ផ្សេង​មក​លើ​អ្នក​បានទេ។ ការ​ជំនុំជម្រះ​របស់​ព្រះ មាន​ភាព​ជ្រះស្រឡះ ហើយ​គ្រប់ជ្រុងជ្រោយ​ហើយ។ ឱ​អស់​អ្នក​ទាំងឡាយ​ដែល​ជឿ​ព្រះយេស៊ូវ​ និង​បាន​រួបរួម​ជាមួយ​ព្រះអង្គ ហើយ​ស្ថិត​ក្នុងចំណោម​ពួក​ជ្រើសតាំង​អើយ សូម​ស្តាប់ ៖…

Read article
រង្វាន់ទាំងប្រាំយ៉ាង សម្រាប់សេចក្តីសប្បុរស

ខាង​សេចក្តី​ខ្វះខាត​របស់​ពួក​បរិសុទ្ធ នោះ​ក៏​ចូរ​ផ្គត់ផ្គង់​ឲ្យ ទាំង​ខំប្រឹង​ឲ្យ​មាន​សេចក្តី​ចៅរ៉ៅ​ផង​ចុះ។ រ៉ូម ១២:១៣ តើ​យើង​នឹង​ទទួល​រង្វាន់​អ្វី បើ​យើង​បាន​ទុកចិត្ត​លើ​ព្រះបន្ទូល​សន្យា​របស់​ព្រះ និង​ដាក់​ដង្វាយ​ឲ្យ ដោយ​ស្ម័គ្រ​ពីចិត្ត ហើយ​បើក​ទ្វារផ្ទះ​ស្វាគមន៍​គ្នា​ទៅវិញទៅមក និង​ស្វាគមន៍​អ្នកក្រ​ខ្សត់? ១) ការ​រងទុក្ខ​របស់​ពួក​បរិសុទ្ធ​នឹង​មាន​ភាព​ធូរស្រាល ឬ​យ៉ាង​ហោច​ណាស់ មានការ​ថយ​ចុះ។ នេះ​ជា​អត្ថន័យ​នៃ​ខគម្ពីរ​នេះ ដែល​បាន​ចែងថា “ខាង​សេចក្តី​ខ្វះខាត​របស់​ពួក​បរិសុទ្ធ នោះ​ក៏​ចូរ​ផ្គត់ផ្គង់​ឲ្យ”។ យើង​លើក​បន្ទុក​របស់​ពួក​គេ។ យើង​នាំឲ្យ​ពួក​គេ​បាត់​​​ស្រ្តេស។ យើង​នាំឲ្យ​ពួក​គេ​មាន​ក្តី​សង្ឃឹម​ឡើង។ នោះ​ហើយ​ជា​រង្វាន់! ២) យើង​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ក្តី​សង្ឃឹម​របស់​ព្រះ។ “ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា បាន​ភ្លឺ​នៅមុខ​មនុស្សលោក​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នករាល់គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរបិតា​នៃ​អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ ការ​ដាក់​ដង្វាយ​ឲ្យ​គេ ដោយ​ស្ម័គ្រ​ពីចិត្ត និង​បើកទ្វារ​ផ្ទះ​ស្វាគមន៍​គេ គឺ​បាន​បង្ហាញ​សិរីល្អ និង​សេចក្តីល្អ និង​តម្លៃ​របស់​ព្រះ ក្នុង​ជីវិត​អ្នក។ មូលហេតុ​ដែល​ព្រះ​ទ្រង់ប្រទាន​ឲ្យ​យើង​មាន​លុយ និង​ផ្ទះ គឺ​ដើម្បីឲ្យ​យើង​អាច​ប្រើ ឲ្យ​គេ​មើលឃើញ​ថា ពួក​វា​មិនមែន​ជា​របស់​យើង តែ​ជា​របស់​ព្រះអង្គ។ តែ​ព្រះអង្គ​ជា​ព្រះ​របស់​យើង។ និង​ជា​កំណប់ទ្រព្យ​របស់​យើង។ ៣) យើង​ក៏បាន​បង្ហាញ​ចេញ​នូវ​ការ​អរព្រះគុណ​ព្រះ។ “ការ​ជំនួយ​ជួយ​ពួក​បរិសុទ្ធ​នេះ មិនមែន​គ្រាន់តែ​បំពេញ​សេចក្តី​ដែលគេ​ត្រូវការ​ប៉ុណ្ណោះ គឺ​បាន​ចំរើន​ឡើងជា​ហូរហៀរ​ដល់​ព្រះ​ដែរ ដោយសារ​ពាក្យ​គេ​អរព្រះគុណ​ជាច្រើន”(២កូរិនថូស ៩:១២)។ ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​ប្រាក់កាស…

Read article