ព្រះទ្រង់តែងតែស្តាប់ឮយើងពីស្ថានសួគ៌
សូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសំរេចតាមសេចក្តីយុត្តិធម៌ឲ្យគេផង។ ១ពង្សាវតាក្សត្រ ៨:៤៥ ក្មេងតូចម៉ៃសិន(Maison) មានអាយុ១៨ខែ មិនដែលបានឮសម្លេងម្តាយរបស់គាត់សោះ។ គ្រូពេទ្យក៏បានយកឧបករណ៍ជំនួយការស្តាប់ ដាក់ក្នុងត្រចៀកគាត់ ហើយអ្នកស្រីឡូរីន(Lauryn) ដែលជាម្តាយរបស់គាត់ក៏បានសួរគាត់ថា “កូនស្តាប់ម៉ាក់ឮទេ?” ក្មេងតូចម្នាក់នេះក៏មានទឹកមុខរីករាយ។ អ្នកស្រីឡូរីនក៏បាននិយាយទៀតថា “សួស្តី កូនតូច!”។ ម៉ៃសិនក៏បានឆ្លើយតប ដោយទឹកមុខញញឹម និងបញ្ចេញសម្លេងអិអឹយ៉ាងស្រទន់។ អ្នកស្រីឡួរីនក៏បានស្រក់ទឹកភ្នែក ដោយដឹងថា នាងបានឃើញការអស្ចារ្យកើតឡើង។ ម៉ៃសិនបានកើតមិនគ្រប់ខែ ដោយសារកាលនាងមានទម្ងន់ ពួកចោរបានបាញ់នាងត្រូវបីគ្រាប់ ក្នុងអំឡុងពេលពួកវាប្លន់ផ្ទះរបស់នាង។ ម៉ៃសិនបានកើត ដោយមានទម្ងន់តែកន្លះគីឡូ ហើយត្រូវទទួលការចិញ្ចឹមក្នុងកែវរយៈពេល១៥៨ថ្ងៃ ដោយគេមិនសង្ឃឹមថា គាត់អាចរស់បានយូរនោះទេ។ រឿងដ៏កម្សាន្តចិត្តនេះ បានរំឭកខ្ញុំថា ព្រះទ្រង់តែងតែស្តាប់យើងអធិស្ឋានជានិច្ច។ ស្តេចសាឡូម៉ូនបានអធិស្ឋាន ដោយព្រះទ័យឆេះឆួល ទៅកាន់ព្រះកាណ៌ព្រះអម្ចាស់ ដែលកំពុងផ្ទៀងស្តាប់ ជាពិសេសក្នុងអំឡុងពេលដែលមានទុក្ខលំបាក។ ស្តេចសាឡូម៉ូនបានអធិស្ឋានថា “សូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសំរេចតាមសេចក្តីយុត្តិធម៌ឲ្យគេផង”(១ពង្សាវតាក្សត្រ ៨:៤៥) នៅពេលដែល “គ្មានទឹកភ្លៀង”(ខ.៣៥) ក្នុងអំឡុងពេល “មានគ្រោះអត់ឃ្លាន ឬជំងឺរាតត្បាត”(ខ.៣៧) និងសង្គ្រាមជាដើម(ខ.៤៤)។ ព្រះទ្រង់ក៏បានឆ្លើយតប ក្នុងសេចក្តីល្អរបស់ទ្រង់…
Read article