February

You are here:
មិនមែនតាមរយៈភាពសុខស្រួល

យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម។ រ៉ូម ៥:៣-៤ ពេល​ដែល​លោក​ឌែន​(Dan)កំពុង​បើក​ម៉ូតូ​តាម​ផ្លូវ មាន​ឡាន​មួយ​គ្រឿង​បាន​វ៉ា​ម៉ូតូ​គាត់ ចូល​ទៅ​ក្នុង​ចំណែក​ផ្លូវ​របស់​គាត់ បណ្តាល​ឲ្យ​ម៉ូតូ​គាត់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍។ ពេល​ដែល​គាត់​ដឹង​ខ្លួន បន្ទាប់​ពី​សន្លប់​អស់​ពីរ​សប្តាហ៍​នៅ​មជ្ឈមណ្ឌល​ព្យាបាល​អ្នក​របួស គាត់​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ។ ដែល​អាក្រក់​បំផុត​នោះ គឺ​គាត់​មាន​របួស​ឆ្អឹង​ខ្នង ដែល​បណ្តាល​ឲ្យ​គាត់​ធ្លាក់​ខ្លួន​ពិការ។ លោក​ឌែន​បាន​អធិស្ឋាន​សូម​ការ​ប្រោស​ឲ្យ​ជា តែ​មិន​ទាន់​ឃើញ​ព្រះ​ទ្រង់​ឆ្លើយ​តប។ ផ្ទុយ​ទៅ​វិញ គាត់​ជឿ​ថា ព្រះ​ទ្រង់​បាន​បង្រៀន​គាត់​ដោយ​ក្តី​អាណិត​ថា “គោល​បំណង​នៃ​ជីវិត​នេះ គឺ​ដើម្បី​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ។ គួរ​ឲ្យ​ស្តាយ​ណាស់ ការ​ផ្លាស់​ប្រែ​នោះ​មិន​កើត​មាន ក្នុង​ពេល​ដែល​យើង​មាន​ក្តី​សុខ​នោះ​ទេ…តែ​កើត​ឡើង នៅ​ពេល​ដែល​ជីវិត​មាន​ការ​លំបាក។ គឺ​នៅ​ពេល​ដែល​យើង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ ដោយ​ការ​អធិស្ឋាន ដើម្បី​ឲ្យ​អាច​ឆ្លង​ផុត​ថ្ងៃ​នីមួយ​ៗ”។ សាវ័ក​ប៉ុល​បាន​ពន្យល់ អំពី​អត្ថ​ប្រយោជន៍​ពីរ​យ៉ាង នៃ​ការ​មាន​ភាព​សុចរិត​នោះ​ចំពោះ​ព្រះ ដែល​មាន​ដូច​ជា ការ​ស៊ូ​ទ្រាំ និង​ការ​អរ​សប្បាយ ក្នុង​ទុក្ខ​លំបាក​(រ៉ូម ៥:៣-៤)។ អត្ថ​ប្រយោជន៍​ទាំង​ពីរ​នេះ គឺ​មិន​មែន​ជា​ការ​ត្រាស់​ហៅ​ឲ្យ​មាន​ការ​អត់​ធ្មត់ ដោយ​គ្មាន​ការ​ត្អូញត្អែរ ឬ​ស្វែង​រក​ការ​សប្បាយ​ក្នុង​ការ​ឈឺ​ចាប់​នោះ​ទេ។ វា​ជា​ការ​អញ្ជើញ​ឲ្យ​ទុក​ចិត្ត​ព្រះ ដោយ​គ្មាន​ការ​រង្គោះរង្គើ។ ការ​រង​ទុក្ខ ដោយ​ពឹង​អាង​ព្រះ​គ្រីស្ទ នាំ​ឲ្យ​យើង​មាន “សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ស៊ាំ​ថ្នឹក និង​សេចក្តី​សង្ឃឹម”(ខ.៣-៤)។ សេចក្តី​ទាំង​នេះ​សុទ្ធ​តែ​កើត​ចេញ​ពី​ការ​មាន​ជំនឿ​ថា ព្រះ​វរបិតា​នឹង​មិន​បោះបង់​យើង​ចោល តែ​នៅ​តែ​ដើរ​ជា​មួយ​យើង កាត់​ភ្លើង…

Read article
ភាពអស្ចារ្យនៃស្នាព្រះហស្តព្រះអង្គ

ចូរ​ឲ្យ​ដី​ដុះ​តិណជាតិ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់ និង​រុក្ខ​ជាតិ​មាន​ផ្លែ​តាម​ពូជ ដែល​មាន​គ្រាប់​ក្នុង​ផ្លែ​នោះ​នៅ​ផែនដី។ លោកុប្បត្តិ ១:១១ ខណៈ​ពេល​ដែល​លោក​ធីម(Tim) កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​កាត់​តាម​ផែន​ទឹកកក​នៅ​លើ​ភ្នំរូទ ក្លេស័រ នៅ​រដ្ឋ​អាឡាស្កា ​គាត់​បាន​ប្រទះ​ឃើញ​អ្វី​ម្យ៉ាង ដែល​គាត់​មិន​ដែល​បាន​ឃើញ​ពី​មុន​មក។ ទោះ​លោក​ធីម​បាន​ធ្វើ​ការ​សិក្សា​ផែន​ទឹកកក​នៅ​លើ​ភ្នំ ជា​លក្ខណៈ​អាជីព គាត់​បាន​ប្រទះ​ឃើញ​ដុំ​ស្លែ​មូល​ៗ​តូច​ៗ ដ៏​ច្រើន​សន្ធឹក ដែល​គាត់​មិន​ដែល​ស្គាល់​ទាល់​តែ​សោះ។ បន្ទាប់​ពី​គាត់​បាន​តាម​ដាន​រុក្ខជាតិ​នេះ ដែល​មាន​រាង​មូល​ពណ៌​បៃតង​ភ្លឺ អស់​ជា​ច្រើន​ឆ្នាំ គាត់​និង​មិត្ត​រួម​ការងារ​របស់​គាត់ ក៏​បាន​រក​ឃើញ​ថា ខុស​ពី​ស្លែ​នៅ​លើ​ដើម​ឈើ ដុំ​ស្លែ ដែល​មាន​រហ័ស​នាម​ថា “សត្វ​កណ្តុរ​នៅ​ផ្ទាំង​ទឹកកក” មិន​តោង​នៅ​លើ​ដើម​ឈើ ហើយ​ដែល​កាន់​តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថែម​ទៀត​នោះ គឺ​ពួកវា​ធ្វើ​ការ​ផ្លាស់​ទី ដូច​ហ្វូង​សត្វ។ ពី​ដំបូង លោក​ធីម និង​មិត្ត​រួម​ការងារ​របស់​គាត់​សង្ស័យ​ថា ពួក​វា​ផ្លាស់​ទី​ដោយ​សារ​មាន​ខ្យល់​បក់ ឬ​ពួកវា​រមៀល​ចុះពី​លើ​ទួល​មក ប៉ុន្តែ ការ​ស្រាវ​ជ្រាវ​របស់​ពួក​គេ​បាន​បង្ហាញ​ថា ទាំង​នេះ​សុទ្ធ​តែ​ជា​ការ​ស្មាន​ខុស។ ពួកគេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ដុំ​ស្លែ​ទាំង​នោះ​បាន​ផ្លាស់​ទី​ដោយ​របៀប​ណា​ទេ។ ភាព​អាថ៌​កំបាំង​ដូច​នេះ បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ភាព​ប៉ិន​ប្រសប់​របស់​ព្រះ។ ក្នុង​ពេល​ដែល​ព្រះអង្គ​បង្កើត​របស់​សព្វ​សារពើ ព្រះ​អង្គ​បាន​បង្គាប់​ឲ្យ​ដី ដុះ​តិណជាតិ និង​ដើម​ឈើ (លោកុប្បតិ្ត ១:១១)។ ព្រះអង្គ​ក៏​បាន​រចនា​ឲ្យ​មាន​ដុំ​ស្លែ​ទាំង​នោះ​ផង​ដែរ ទោះ​មនុស្ស​ភាគ​ច្រើន​នឹង​មិន​ដែល​បាន​ឃើញ​ពួក​វា​ដោយ​ផ្ទាល់ ទាល់​តែ​យើង​បាន​ទៅ​ដល់​តំបន់​ផែន​ទឹកកក ដែល​មាន​លក្ខ​ខ័ណ្ឌ​ប្រកប​គ្រប់​គ្រាន់​ឲ្យ​ពួក​វា​លូត​លាស់។ ដុំ​ស្លែ​ទាំង​នោះ​បាន​ទាក់​ទាញ​អ្នក​វិទ្យា​សាស្រ្ត​ជា​ច្រើន ដោយសារ​រូបរាង​មូល​ស្រមូវៗ​របស់​ពួក​វា…

Read article
ការចាប់ផ្តើមជាថ្មី

បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ។ ២កូរិនថូស ៥:១៧ បុណ្យ​ចូល​ឆ្នាំ​ចិន ដែល​ក្រុម​គ្រួសារ​ជន​ជាតិ​ចិន នៅ​គ្រប់​ទិសទី បាន​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ មាន​ទំនាក់​ទំនង​នឹង​ប្រតិទិន​ច័ន្ទ​គតិ។ តាម​ធម្មតា បុណ្យ​ចូល​ឆ្នាំ​ចិន​ប្រព្រឹត្ត​ទៅ​នៅ​ចន្លោះ ចុង​ខែ​មករា ដល់​ពាក់​កណ្តាល​ខែ​កុម្ភៈ ជា​ពេល​ជួប​ជុំ​គ្រួសារ ដែល​មាន​ប្រពៃណី​ជា​ច្រើន ដែល​ខ្លះ​មាន​អត្ថន័យ​ដ៏​អស្ចារ្យ។  ការ​ទិញ និង​ស្លៀកពាក់​ខោអាវ​ថ្មី​ៗ ការ​បោស​សម្អាត​ផ្ទះ​ឲ្យ​ស្អាត និង​ការ​លោះ​បំណុល​ធំ​ៗ សុទ្ធ​តែ​ជា​ប្រពៃណី​ដែល​បាន​រំឭក​យើង​ថា យើង​កំពុង​ទុក​ចោល​ពេល​អតីតកាល​នៅ​ពីក្រោយ​យើង ហើយ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី ដោយ​ភាព​ស្អាត​បាត។ ប្រពៃណី​ទាំងនេះ​ក៏​បាន​រំឭក​ខ្ញុំ អំពី​ជីវិត​ថ្មី​ដែល​យើង​មាន ក្នុង​ព្រះ​គ្រីស្ទ​ផង​ដែរ។ ទោះ​កាល​ពី​មុន​យើង​ជា​នរណា ឬ​បាន​ធ្វើ​អ្វី​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ទុក​អតីតកាល​ទាំង​នោះ​នៅ​ពី​ក្រោយ​យើង។ យើង​អាច​ឈប់​វាយ​ដំ​ខ្លួន​ឯង ដោយសារ​កំហុស​ពី​អតីត​កាល ហើយ​ត្រូវ​ឈប់​ប្រកាន់​ទោស​ខ្លួន​ឯង ដោយ​ដឹង​ថា ព្រះ​ទ្រង់​បាន​អត់​ទោស​បាប​ឲ្យ​យើង​ទាំង​ស្រុង ដោយសារ​ការ​សុគត​របស់​ព្រះ​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង។ ហើយ​យើង​អាច​ចាប់​ផ្តើម​ជា​ថ្មី ដោយ​ដឹង​ថា យើង​អាច​ពឹង​ផ្អែក​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​កែ​ប្រែ​យើង​ជា​រៀង​រាល់​ថ្ងៃ ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ​យេស៊ូវ។​ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​បាន​រំឭក​អ្នក​ជឿ​ទាំង​ឡាយ​ថា “អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ”(២កូរិនថូស ៥:១៧)។ យើង​ក៏​អាច​និយាយ​ដូច​នេះ​ដែរ ដោយសារ​សេចក្តី​ពិត​ដែល​សាមញ្ញ តែ​មាន​អំណាច ដែល​បាន​ចែង​ថា…

Read article
ឥរិយាបថនៃការបន្ទាបខ្លួន

ខ្ញុំ​បាន​ទូល​ដល់​ព្រះយេហូវ៉ា​ថា “ទ្រង់​ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ ក្រៅ​ពី​ទ្រង់ ទូលបង្គំ​រក​សេចក្តី​ល្អ​មិន​បាន​ឡើយ”។ ទំនុកដំកើង​១៦:២ មុន​ពេល​អ្នក​ស្រី​ជែន(Jan) ចេញ​ទៅ​ចែក​ចាយ​ក្នុង​ក្រុម ស្វាមី​គាត់​តែង​តែ​លើក​ទឹក​ចិត្ត​គាត់​ដោយ​ក្តី​ស្រឡាញ់ ឲ្យ​ក្រពាត់​ដៃ​ទៅ​ក្រោយ។ ពេល​ដែល​គាត់​ចែក​ចាយ អំពី​រឿង​ដែល​សំខាន់ ឬ​ព្យាយាម​គ្រប់​គ្រង​អារម្មណ៍ គាត់​ក៏​បាន​ប្រើ​ឥរិយាបថ​នេះ ព្រោះ​វា​បាន​ជួយ​ឲ្យ​គាត់​បើក​ចិត្ត ទទួល​ការ​បង្រៀន និង​ស្តាប់​យោបល់​អ្នក​ដទៃ។ គាត់​បាន​ប្រើ​ឥរិយាបថ​នេះ ដើម្បី​រំឭក​ខ្លួន​គាត់ ឲ្យ​ស្រឡាញ់​មនុស្ស​នៅ​មុខ​គាត់ និង​បន្ទាប​ខ្លួន ព្រម​ទាំង​បើក​ចិត្ត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធដឹកនាំ។ ការ​យល់​ដឹង​របស់​អ្នក​ស្រី​ជែន អំពី​ការ​បន្ទាប​ខ្លួន បាន​ចាក់​ឫស​នៅ​ក្នុង​ការ​សង្កេត​របស់​ស្តេច​ដាវីឌ ដែល​បាន​ទទួល​ស្គាល់​ថា សេចក្តី​ល្អ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ទូល​ដល់​ព្រះ​ថា “ទ្រង់​ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ ក្រៅ​ពី​ទ្រង់ ទូលបង្គំ​រក​សេចក្តី​ល្អ​មិន​បាន​ឡើយ”(ទំនុកដំកើង ១៦:២)។ ទ្រង់​បាន​រៀន​ទុក​ចិត្ត​ព្រះ ហើយ​ស្វែង​រក​យោបល់​របស់​ព្រះ​អង្គ បាន​ជា​ទ្រង់​អធិស្ឋាន​ថា “ចិត្ត​ក៏​បង្គាប់​ដល់​ទូលបង្គំ​នៅ​វេលា​យប់​ដែរ”(ខ.៧)។ ទ្រង់​ជ្រាប​ថា ដោយសារ​ព្រះ​គង់​នៅ​ក្បែរ​ទ្រង់ នោះ​ទ្រង់​នឹង​មិន​រង្គោះរង្គើ​ឡើយ(ខ.៨)។ ទ្រង់​មិន​ចាំ​បាច់​ត្រូវ​អួត​បំប៉ោង​នោះ​ឡើយ​ ព្រោះ​ទ្រង់​បាន​ទុក​ចិត្ត​ព្រះ​ដ៏​មាន​ចេស្តា ដែល​ស្រឡាញ់​ទ្រង់។ ខណៈ​ពេល​ដែល​យើង​មើល​ទៅ​ព្រះ រៀង​រាល់​ថ្ងៃ ដោយ​ទូល​សូម​ទ្រង់​ឲ្យ​ជួយ​យើង ពេល​ណា​យើង​មាន​អារម្មណ៍​នឿយ​ណាយ ឬ​ប្រទាន​យើង​នូវ​ពាក្យ​សម្តី​សម្រាប់​និយាយ ពេលណា​យើង​ពិបាក​និយាយ នោះ​យើង​នឹង​បាន​ឃើញ​ព្រះ​អង្គ​ធ្វើការ​ក្នុង​ជីវិត​យើង។ យើង​នឹង​បាន​ធ្វើ​ជា​ដៃ​គូ​របស់​ព្រះ ហើយ​យើង​នឹង​បាន​ដឹង​ថា បើ​យើង​ធ្វើ​បាន​ល្អ នោះ​គឺ​ដោយសារ​ព្រះ​ទ្រង់​បាន​ជួយ​យើង​ឲ្យ​រីក​ចម្រើន។ យើង​អាច​មើល​ទៅ​អ្នក​ដទៃ​ដោយ​ក្តី​ស្រឡាញ់ នៅ​សង្គម​លោក​ខាង​លិច ការ​ក្រពាត់​ដៃ​ទៅ​ក្រោយ…

Read article
ស្រឡាញ់អ្នកដទៃ នៅកន្លែងណាដែលយើងទៅដល់

ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ។ ម៉ាថាយ ២៥:៤០ ក្នុង​អំឡុង​ពេល​វិស្សមកាល ខ្ញុំ​បាន​អង្គុយ​នៅ​លើ​កំពង់ដ អាន​ព្រះគម្ពីរ​របស់​ខ្ញុំ ហើយ​មើល​ស្វាមី​ខ្ញុំ​កំពុង​ស្ទូច​ត្រី។ មាន​បុរស​ម្នាក់​បាន​ចូល​មក​ជិត​យើង ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រើ​នុយ​ផ្សេង។ គាត់​បាន​ងាក​មក​មើល​ខ្ញុំ ខណៈ​ពេល​ដែល​គាត់​បោះ​ជំហាន​ដើរ​មក​យឺត​ៗ ហើយ​ប្រាប់​ថា គាត់​ធ្លាប់​ជាប់​គុក។ គាត់​ក៏​បាន​ចង្អុល​មក​ព្រះ​គម្ពីរ​ខ្ញុំ រួច​ញញឹម ហើយ​សួរ​ថា “តើ​អ្នក​គិត​ថា ព្រះ​ទ្រង់​ពិត​ជា​ខ្វល់​អំពី​មនុស្ស​ដូច​ខ្ញុំ​មែន​ឬ?” ខ្ញុំ​ក៏​បាន​បើក​បទ​គម្ពីរ​ម៉ាថាយ ជំពូក​២៥ អាន​ឲ្យ​គាត់​ស្តាប់​ខគម្ពីរ​ដែល​​​ព្រះយេស៊ូវ​មាន​បន្ទូល អំពី​អ្នក​ដែល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ទោស។ គាត់​ក៏​បាន​សួរ​ទៀត​ថា “ព្រះ​គម្ពីរ​ពិត​ជា​ចែង​ដូច​នេះ​មែន​ទេ? តើ​បាន​ចែង​អំពី​អ្នក​ជាប់​គុក​មែន​ឬ? គាត់​ស្រក់ទឹក​ភ្នែក​រលីង​រលោង ពេល​ដែល​ខ្ញុំ​បាន​ចែក​ចាយ អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​ចាត់​ទុក​ភាព​សប្បុរស ចំពោះ​កូន​ទ្រង់ ជា​ការ​ប្រព្រឹត្ត​ដោយ​ក្តី​ស្រឡាញ់​ចំពោះ​ព្រះ​អង្គ(ខ.៣១-៤០)។ គាត់​ក៏​បាន​និយាយ​ថា “បើ​ឪពុក​ម្តាយ​ខ្ញុំ​បាន​អត់​ទោស​ឲ្យ​ខ្ញុំ​ដែរ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ”។ គាត់​ក៏​បាន​ឱន​ក្បាល ហើយ​និយាយ​ថា “ខ្ញុំ​នឹង​ត្រឡប់​មក​វិញ”។ គាត់​ក៏​បាន​ត្រឡប់​មក​វិញ ហើយ​ហុច​ព្រះ​គម្ពីរ​កណ្តាច​មួយ​ក្បាល​មក​ខ្ញុំ ដោយ​សួរ​ថា “តើ​អ្នក​អាច​បង្ហាញ​ខគម្ពីរ​ដែល​បាន​ចែង​អំពី​រឿង​នេះ​បាន​ទេ?” ខ្ញុំ​ក៏​ងក់​ក្បាល។ ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ឱប​គាត់ ខណៈ​ពេល​ដែល​យើង​អធិស្ឋាន​ឲ្យ​គាត់ និង​ឪពុក​ម្តាយ​គាត់។ យើង​ក៏​បាន​ឲ្យ​អ៊ីមែល​ទៅ​វិញ​ទៅ​មក សម្រាប់​ទំនាក់​ទំនង​គ្នា ហើយ​ក៏​បាន​បន្ត​អធិស្ឋាន​ឲ្យ​គាត់​ទៀត។ នៅ​ពេល​ខ្លះ យើង​មាន​អារម្មណ៍​ថា គ្មាន​នរណា​ស្រឡាញ់ និង​ស្វាគមន៍​យើង…

Read article
បាត់បង់ តែបានរកឃើញ

ពេល​ដែល​ខ្ញុំ និង​ភរិយា​ខ្ញុំ​ដឹង​ថា ម្តាយ​ក្មេក​ខ្ញុំ បាន​បាត់​ខ្លួន ពេល​ដែល​គាត់​កំពុង​ដើរ​ផ្សារ​ជា​មួយ​សាច់​ញាតិ​ម្នាក់ យើងមាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ម្តាយ​ក្មេក​ខ្ញុំ​មាន​ជម្ងឺ​បាត់​បង់​កា​រចង​ចាំ និង​វង្វេង​វង្វាន់ ហើយ​គាត់​អាច​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​ពិ​ចារ​ណា។ តើ​គាត់​កំពុង​តែ​ដើរ​វិល​វល់​នៅ​កន្លែ​ង​នោះ ឬបា​ន​ឡើង​ជិះ​ឡាន​ក្រុង ដោយ​គិត​ថា ​គេ​កំពុងនាំ​គាត់​​ទៅ​ផ្ទះ? យើង​ក៏​បាន​គិត​ដល់​ការ​អាក្រក់​បំផុត ដែល​អាច​កើត​ឡើ​ង​ចំពោះ​គាត់ ខណៈ​ពេល​ដែល​យើង​កំពុងស្វែង​រក​គាត់ ដោយ​ស្រែក​រ​ក​ព្រះ សូម​ឲ្យ​ទ្រង់​ជួយ​ស្វែង​រក​គាត់។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក គេ​ក៏​បាន​ឃើញ​ម្តាយ​ក្មេក​ខ្ញុំ កំពុង​ដើរ​តា​មផ្លូវ​មួយ នៅ​ចម្ងាយ​ប៉ុន្មាន​គីឡ៉ូ​ម៉ែត្រ​ពី​យើង។ ព្រះ​ទ្រង់​បាន​ប្រទា​នពរ ​ឲ្យយើ​ងអា​ច​រក​គាត់​ឃើញ។ ជា​ច្រើន​ខែ​ក្រោយ​មក ទ្រង់​ក៏​បាន​ប្រទាន​ពរ​ដល់​គាត់ នៅ​អាយុ៨​០ឆ្នាំ ដោយគា​ត់​បាន​ងាក​បែរ​មក​រ​ក​ព្រះ​យេស៊ូវ ដើម្បី​ទទួល​សេចក្តី​សង្រ្គោះ។ ព្រះ​យេស៊ូវ​បាន​ប្រៀប​ប្រដូ​ចម​នុស្ស ទៅ​នឹង​សត្វ​ចៀម​ដែល​វង្វេង​។ គឺ​ដូច​ដែល​ទ្រង់​បាន​ពិពណ៌នា​ថា “ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​១​រយ តែ​បាត់​១ តើ​មិន​ទុក​ចៀម​៩៩​ឲ្យ​នៅ​ទី​រហោស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​១​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ​អី។ កាល​ណា​រក​ឃើញ​ហើយ នោះ​ក៏​លើក​ព្រនរ​មក ដោយ​អំណរ។ លុះ​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​នឹង​ហៅ​ពួក​សំឡាញ់ និង​ពួក​អ្នក​ជិត​ខាង​មក ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ”(លូកា ១៥:៤-៦)។ អ្នក​គង្វាល​បាន​រាប់​ចៀម​របស់​គាត់ ដើម្បី​ឲ្យដឹ​ងប្រា​កដ​ថា ចៀម​នីមួ​យ​ៗ សុខ​សប្បាយ​ជា​ទេ។ យ៉ាង​ណាមិ​ញ…

Read article
ការបំបាត់ការភ័យខ្លាច

រូប​កាយ​របស់​យើង​មាន​ប្រតិ​កម្ម តាម​អារម្មណ៍​ភ័យ​ខ្លាច​របស់​យើង។ ការ​បុក​ពោះ ទន្ទឹម​នឹង​​បេះដូង​ដែល​លោតញាប់ ខណៈ​ពេល​ដែ​លយើ​ង​ដក​ដង្ហើម​ដង្ហក់ សុទ្ធ​តែ​ជា​សញ្ញាប​ង្ហាញ​ថា យើងកំ​ពុង​មាន​ការ​ភ័យ​ខ្លាច ឬ​ថប់​បារម្មណ៍​ហើយ។ លក្ខណៈ​នៃ​រូប​កាយ​របស់​យើង បាន​រារាំង​មិន​ឲ្យយើ​ង​ព្រងើយ​កន្តើយ ចំពោះ​អារម្ម​ណ៍​ដ៏​ពិបា​កនេះ។ ពួក​សាវ័ក​បាន​ជួប​ការ​ភ័យ​ខ្លាច នៅពេ​ល​យប់​មួយ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​អស្ចារ្យ ដោយ​ប្រទាន​អាហារ​ដល់មនុស្ស​៥​ពាន់​នាក់ កាល​ពី​ពេល​ថ្ងៃ។ ព្រះ​អម្ចាស់​ទ្រង់​បាន​ចាត់​ពួ​ក​គេ ឲ្យ​ទៅ​ក្រុង​​បេតសៃដា ដើម្បី​ឲ្យ​ទ្រង់​មាន​ពេល​អធិ​ស្ឋាន​ម្នាក់​ឯង។ ក្នុង​អំឡុង​ពេល​យប់​នោះ ពួក​គេ​បាន​អុំ​ទូក​បញ្ច្រាស់​ខ្យល់ ហើយ​ភ្លាម​នោះ ពួក​គេ​ក៏បា​នឃើ​ញ​ទ្រង់ដើរ​នៅ​លើទឹ​ក។ ពួ​ក​គេ​ស្មាន​ថា ខ្មោច​លង បាន​ជា​ពួក​គេមា​ន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង(ម៉ាកុស ៦:៤៩-៥០)។ ប៉ុន្តែ ព្រះ​យេស៊ូវ​ទ្រង់​ក៏​បា​នមាន​បន្ទូល​ធានា​ដល់​ពួក​គេ ដោយ​ប្រាប់​ពួក​គេ​កុំឲ្យ​មាន​ការ​ភ័យ​ខ្លាច ហើយ​ឲ្យ​មាន​ចិត្ត​ក្លាហាន​ឡើង។ ខណៈ​ពេល​ដែ​លទ្រ​ង់​យាង​ចូ​លក្នុ​ង​ទូក ខ្យល់​ក៏​បាន​ស្ងប់ ហើយ​ពួក​គេ​ក៏បា​ន​ធ្វើដំណើរ​ទៅ​ដល់​ច្រាំង​។ ខ្ញុំ​យល់​ថា ពេល​នោះ ពួក​គេ​ក៏​លែង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ទៀត ខណៈ​ពេល​ដែល​ពួក​គេបា​នឱ​បក្រសោប​យក​សន្តិ​ភាព ដែល​ទ្រង់​ប្រទាន។ ពេល​ដែល​យើង​មាន​អារម្មណ៍​ថា យើង​មាន​ដង្ហើម​ដង្ហក់ ដោយ​សារ​ការ​ថប់​បារម្មណ៍ ឬ​ការ​ភ័យ​ខ្លាច​ យើង​អាច​សម្រាក ដោយ​ទុក​ចិត្ត​ព្រះ​ចេស្តា​របស់​ព្រះ​យេស៊ូវ។ ​ទ្រង់អាច​​ធ្វើ​ឲ្យ​រលក​នៃ​ការ​ភ័យ​ខ្លាច​រប​ស់យើ​ង​ស្ងប់ ឬ​ចម្រើ​នកម្លាំ​ង​យើង ឲ្យ​អាច​ប្រឈមមុខ​នឹង​ការ​ភ័យ​ខ្លាច​ ហើ​យ​ជាង​នេះ​ទៅទៀ​ត ​ទ្រង់​នឹង​ប្រទាន​ដល់​យើង នូ​វអំណោយ​នៃ​សេចក្តី​សុខសាន្ត ឬ​សន្តិ​ភាព​របស់ទ្រង់ “​ដែល​ហួស​​លើ​ស​​ពី​អស់​ទាំង​គំនិត”(ភីលីព ៤:៧)។ ហើយ​ពេល​ដែល​ទ្រង់​រំដោះយើង…

Read article
ការថ្វាយ ដោយគ្មានការភ័យខ្លាច

ពេល​ដែល​ហ្សាវៀរ(Xavier) កូន​ប្រុស​រប​ស់ខ្ញុំ មាន​អាយុ៦​ឆ្នាំ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ បាន​នាំ​កូន​តូច​របស់​នាង ដែ​លនៅ​ដើរ​តេស​តាស់ មក​លេង​ផ្ទះ​ខ្ញុំ ហើយ​ហ្សាវៀរ​ច​ង់ឲ្យ​របស់​លេង​ខ្លះ ដ​ល់កូ​ន​តូច​នោះ។ ពេលនោះ ខ្ញុំមា​នការ​សប្បាយចិត្ត ពេល​ឃើញ​កូន​រប​ស់​ខ្ញុំ​មាន​ចិត្ត​សប្បុរស ប៉ុន្តែ ខ្ញុំ​មាន​ការ​ទើស​ទាល់​បន្តិច ពេល​ដែល​វា​ឲ្យតុក្កតា​សត្វ​ដ៏​កម្រ ដែលគេញាត់​គរ ដែល​ស្វាមី​ខ្ញុំ​បាន​ស្វែង​រក នៅ​តាម​ហាង​ទំនិញ​ជា​ច្រើន តាម​​ទីក្រុង​​មួយចំនួន។ ពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ដឹង​ថា វា​ជាតុក្កតា ដែល​ពិបាក​រក​ទិញ គាត់​ក៏​បាន​បដិសេធ​មិន​ព្រម​ទទួល​យក ដោយ​សុភាព។ ប៉ុន្តែ ហ្សាវៀរ​នៅ​តែដា​ក់អំណោយ​មួយ​នោះ នៅក្នុ​ងដៃ​រ​បស់​កូន​ប្រុស​គាត់ ហើយ​និយាយ​ថា “ប៉ា​របស់​ខ្ញុំ បាន​ឲ្យ​ខ្ញុំ​មាន​តុក្កតា​ជា​ច្រើន សម្រាប់​ចែក​រំលែ​ក​ដល់​អ្នក​ដទៃ”។ ខ្ញុំ​យល់​ថា ហ្សាវៀរ​បាន​រៀន​ចែក​រំលែក​តាម​ខ្ញុំ ប៉ុន្តែ ​ជា​ញឹក​ញាប់ ខ្ញុំ​បាន​​ខ​កខានមិ​នបា​ន​ចែក​រំលែក​ធន​ធាន​ខ្ញុំ ថ្វាយ​ដល់​ព្រះ និង​អ្នក​ដទៃ។ ប៉ុន្តែ ខ្ញុំ​មាន​ភាព​ងាយ​ស្រួលជាង នៅ​ក្នុង​ការ​ចែក​រំលែក ពេល​ដែល​ខ្ញុំនឹ​ក​ចាំថា​ អ្វី​ៗ​ទាំង​អស់ ដែល​ខ្ញុំ​មាន និង​ត្រូវ​ការ គឺ​ជា​ការប្រ​ទាន​រប​ស់ព្រះ​វរ​បិតា  ដែល​គង់​នៅ​ស្ថាន​សួគ៌។ នៅ​គ្រាស​ញ្ញាចា​ស់ ព្រះ​ទ្រង់​បានបង្គាប់ពួកអ៊ីស្រាអែល ឲ្យ​ទុក​ចិត្ត​ទ្រង់ ដោយ​ថ្វាយ​ទ្រព្យ​សម្បត្តិ​មួយ​ផ្នែក ពី​ចំណោមធន​ធាន​ទាំង​អ​ស់​ដែល​ព្រះ​ទ្រង់​ប្រទាន គឺ​ចែក​រំលែក​ដល់​ពួក​លេវី ដែល​ជា​សង្ឃ​របស់​ព្រះ ធ្វើឲ្យ​ពួក​គេមា​ន​លទ្ធ​ភាពជួយ​អ្នក​ដែល​មាន​ការ​ខ្វះ​ខាត​ផង​ដែរ។…

Read article
គ្រឹះដ៏រឹងមាំរបស់យើង

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំម​ក​ហើយ ដែល​ប្រ​ជា​ជន​នៅ​ក្នុង​ទីក្រុង​របស់​ខ្ញុំ បាន​សាង​សង់​ផ្ទះ នៅ​ក្នុង​តំបន់ ដែ​ល​ងាយនឹង​មាន​គ្រោះ​ថ្នាក់​បាក់​ដី។ អ្នក​ខ្លះ​បាន​ដឹង​អំពី​គ្រោះ​ថ្នាក់ ដែល​អាច​កើត​ឡើង ពី​ដីដែល​មិន​រឹង​មាំ ខណៈ​ពេល​ដែលអ្នក​ដទៃ​ទៀត មិន​បាន​ដឹង​អំពី​រឿ​ង​នេះ។ “អ្នក​សិក្សាអំ​ពីស​ណ្ឋានដី​បា​ន​ធ្វើ​ការ​ដាត់​តឿន​ប្រជា​ជន​អស់​រយៈ​ពេល​៤០ឆ្នាំ​មក​ហើយ ហើយ​បទ​បញ្ជា​របស់​សាលា​ក្រុង​ក៏​ត្រូវ​បាន​គេប​ង្កើត​ឡើង ដើម្បី​ធានា​ការ​សាង​សង់​ឲ្យ​មាន​សុវត្ថិ​ភាព” ប៉ុន្តែ គេ​មិន​បាន​ពន្យ​ល់ប្រជា​ជន​អំពី​រឿង​នេះ ហើយ​ក៏​មាន​អ្ន​កដែ​លមិ​ន​អើពើរ​នឹង​រឿង​នេះ​តែ​ម្តង​(ដកស្រង់ពីកាសែត The Gazette, Colorado Springs, ចេញថ្ងៃទី២៧ មេសា ឆ្នាំ ២០១៦)។ ដោយ​សារ​គេ​សង់​ផ្ទះទាំង​នោះ នៅ​លើភ្នំ​ នោះគេ​អាច​ទស្សនា​ទេស​ភាព​ដ៏​ស្រស់​ស្អាត ពី​​​ផ្ទះ​ទាំង​នោះ ប៉ុន្តែ ដី​ដែល​ពួក​គេបាន​សង់​ផ្ទះ​ពី​លើ​នោះ អាច​បាក់​ស្រុត​នៅពេល​ណា​មួយ ដោយ​មិ​នឲ្យ​ដំណឹង​ជា​មុន។ មាន​មនុស្ស​ជា​ច្រើន នៅ​នគរ​អ៊ីស្រាអែល សម័យ​បុរាណ​បាន​ព្រងើយ​កន្តើយ ចំពោះ​ការ​ដាស់​តឿន​របស់​ព្រះ​អម្ចាស់ ឲ្យ​ងាក​ចេញ​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​ឲ្យ​ស្វែង​រក​ទ្រង់ ដែល​ជា​ព្រះ​ដ៏​ពិត និង​ដ៏​រស់។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​កត់ត្រា​អំពី​សោក​នាដ​កម្ម ដែល​ជា​លទ្ធ​ផល​នៃ​ការ​មិន​ស្តាប់​បង្គាប់​នោះ។ ប៉ុន្តែ ទោះជាលោកិយកំពុងរង្គោះរង្គើរនៅជុំវិញពួកគេក៏ដោយ ក៏ព្រះអម្ចាស់ នៅតែបន្តឈោងទៅរករាស្រ្តទ្រង់ ដោយព្រះបន្ទូល អំពីការអត់ទោសបាប និងក្តីសង្ឃឹម បើសិនជាពួកគេងាកបែរមករកទ្រង់ ហើយដើរតាមផ្លូវទ្រង់។​ ហោរា​អេសាយ​បាន​ថ្លែង​ថា “នឹង​មាន​សេចក្តី​សុខ​ស្រួល​នៅ​ក្នុង​គ្រាឯ​ង ព្រមទាំងសេចក្តីសង្គ្រោះប្រាជ្ញា និង​ដំរិះ​ជាបរិបូរ​ដែរ…

Read article
ដុះត្រូវកន្លែង

មាន​ពេល​មួយ ឪពុក​រប​ស់ខ្ញុំបា​នហុ​ចចប​កាប់​មួយ​ឲ្យ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា “ដើម​ឥត​ប្រយោជន៍ ជា​រុក្ខ​ជាតិ​ដែល​ដុះ នៅ​កន្លែង​ដែល​កូន​មិ​នចង់​ឲ្យ​វា​ដុះ”។ ខ្ញុំ​ចង់​ឲ្យ​ដើម​ពោត​បន្ត​លូត​លាស់ នៅ​កន្លែង ដែល​វា​បាន “ស្ម័គ្រ​ចិត្ត” ដុះ ក្នុងចំណោម​ដើម​សណ្តែក។ ប៉ុន្តែ ឪពុ​កខ្ញុំ​បាន​ចម្រើន​វ័​យ​ធំ​ឡើយ ក្នុង​កសិដ្ឋាន​មួយ បាន​ជាគា​ត់មា​ន​ចំណេះដឹ​ង​ផ្នែក​ដាំដុះ​ច្រើន។ គាត់​​បា​ន​ប្រាប់​ខ្ញុំ​ឲ្យ​ដក​ដើម​ពោតនោះ​ចោល។ ពោត​មួយ​ដើម​នោះ គ្មាន​ប្រយោជន៍​អ្វី ក្រៅ​ពី​ដណ្តើម​ជីវ​ជាតិ ពី​ដើម​សណ្តែក​នោះឡើ​យ។ មនុស្ស​មិន​មែន​ជា​រុក្ខ​ជាតិ​ទេ ហើយ​មាន​គំនិត​ផ្ទាល់​ខ្លួន ហើយ​មាន​សេរីភា​ព​នៅក្នុ​ងកា​រ​ជ្រើស​រើស ដែល​ព្រះ​បាន​ប្រទាន​។ ប៉ុន្តែ ជួន​កាល យើង​ព្យាយាម​រីក​ដូច​ផ្កា នៅ​កន្លែង​ដែល​ព្រះ​មិន​បាន​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​រីក។ ព្រះ​អង្គ​ម្ចាស់​យ៉ូណា​ថាន ជា​បុត្រា​របស់​ស្តេច និង​ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់​អាច។ ទ្រង់​ក៏​អាច​ព្យាយាម​រីក​ដូច​ផ្កា នៅ​កន្លែងដែ​ល​ព្រះ​មិន​សព្វ​ព្រះ​ទ័យ។ ទ្រង់​មាន​ហេតុ​ផល​គ្រប់​គ្រាន់ ដើម្បី​រំពឹង​ថា ខ្លួន​នឹង​បាន​ក្លាយ​ជា​ស្តេច។ ប៉ុន្តែ ទ្រង់​បានឃើញ​ព្រះ​អម្ចាស់ ប្រទា​ន​ពរ​ដ​ល់ដា​វីឌ ហើយ​ក៏​បាន​ដឹង​អំពី​ការ​ច្រណែន និង​ក្តី​អំណួត​របស់​បីតា​ទ្រង់​(១សាំយ៉ូអែល ១៨:១២-១៥)។ ដូច​នេះ យ៉ូណាថាន​មិន​បាន​ព្យាយាម​ដណ្តើម​រាជ​បល្ល័ង្ក ដែល​​មិន​អាច​ក្លាយ​ជា​របស់​ទ្រង់​នោះឡើយ​ ផ្ទុយ​ទៅវិ​ញ ទ្រង់​បាន​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់ដា​វីឌ ហើយថែ​មទាំ​ង​បាន​សង្រ្គោះ​ជីវិត​គាត់​ទៀត(១៩:១-៦ ២០:១-៤)។ អ្នក​ខ្លះអា​ចគិ​ត​ថា យ៉ូណាថាន​បាន​លះ​បង់​ច្រើន​ពេក​ហើយ។ ប៉ុន្តែ បើ​សិន​យើង​ជា​ទ្រង់​វិញ តើ​យើង​ចង់​ឲ្យ​គេនឹ​ក​ចាំដូច​ម្តេច​ខ្លះ…

Read article