January

You are here:
បានផ្លាស់ប្រែ និងកំពុងផ្លាស់ប្រែ

តានី(Tani) និង​ម៉ូឌូព(Modupe) បាន​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​ប្រទេស​នីហ្សេរីយ៉ា ហើយ​ក៏​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ចក្រ​ភព​អង់​គ្លេស ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។ ពួក​គេ​ក៏​បាន​ផ្លាស់​ប្រែ​ដោយ​ផ្ទាល់​ៗ​ខ្លួន ដោយសារ​ព្រះ​គុណ​ព្រះ ប៉ុន្តែ ពួក​គេ​មិន​ដែល​នឹក​ស្មាន​ថា ព្រះ​ទ្រង់​នឹង​ប្រើ​ប្រាស់​ពួក​គេ ឲ្យ​នាំ​ការ​ផ្លាស់​ប្រែ ដល់​សហគមន៍​មួយ ដែល​ស្ថិត​ក្នុងចំណោម​សហគមន៍​ក្រី​ក្រ​ជាង​គេ និង​ជួប​ការ​រើស​អើង​បំផុត នៅ​សង្កាត់​អានហ្វ៊ីល ទី​ក្រុង​លីវើភូល ប្រទេស​អង់​គ្លេស។ ខណៈ​ពេល​ដែល​បណ្ឌិត​តានី និង​ម៉ូឌូព អូមីដេយី បាន​ស្វែង​រក​ព្រះ​ជា​ម្ចាស់ និង​បម្រើ​សហគមន៍​របស់​ខ្លួន ដោយ​ភាព​ស្មោះ​ត្រង់ ព្រះ​អង្គ​ក៏​បាន​ប្រទាន​សេចក្តី​សង្ឃឹម​ដល់​មនុស្ស​ជា​ច្រើន។ ពួក​គេ​ក៏​បាន​ដឹក​នាំ​ពួក​ជំនុំ​ដ៏​រឹង​មាំ​មួយ​កន្លែង ហើយ​ក៏​បាន​បន្ត​អនុវត្ត​គម្រោង​សហគមន៍​ជា​ច្រើន ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្រែ​នៅ​ក្នុង​ជីវិត​មនុស្ស​ជា​ច្រើន​រាប់​មិន​អស់​។ ស្តេច​ម៉ាន៉ាសេ​បាន​នាំ​ឲ្យ​ប្រទេស​ជាតិ​ទ្រង់​មាន​ការ​ផ្លាស់​ប្រែ ទៅ​រក​ការ​អាក្រក់ តែ​ក្រោយ​មក​ក៏​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្រែ​ទៅ​រក​ការ​ល្អ​វិញ។ កាល​ស្តេច​នៃ​នគរ​យូដា​អង្គ​នេះ​មាន​ព្រះ​ជន្ម​១២​ឆ្នាំ ទ្រង់​បាន​នាំ​រាស្រ្ត​ទ្រង់​ឲ្យ​វង្វេង​ចេញ​ពី​ព្រះ ​ហើយ​ពួក​គេ​ក៏​បាន​ធ្វើ​ការ​អាក្រក់​អស់​ជា​ច្រើន​ឆ្នាំ​(២របាក្សត្រ ៣៣:១-៩)។ ពួក​គេ​មិន​ខ្វល់ អំពី​ការ​ព្រមាន​របស់​ព្រះជា​ម្ចាស់​ឡើយ បាន​ជា​ទ្រង់​អនុញ្ញាត​ឲ្យ​ស្តេច​ម៉ាន៉ាសេ​ធ្លាក់​ខ្លួន​ក្លាយ​ជា​អ្នក​ទោស នៅ​ចក្រ​ភព​បាប៊ីឡូន​(ខ.១០-១១)។ ស្តេច​អង្គ​នេះ​ក៏​បាន​បន្ទាប​ខ្លួន ស្រែក​រក​ព្រះ​ជាម្ចាស់ ដោយ​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង ហើយ​ព្រះ​អង្គ​ក៏​បាន​ស្តាប់​ការ​ទូល​អង្វរ​របស់​ទ្រង់ ហើយ​ក៏​បាន​ឲ្យ​ទ្រង់​ដឹក​នាំ​នគរ​ទ្រង់​ឡើង​វិញ​(ខ.១២-១៣)។ ស្តេច​ដែល​បាន​ផ្លាស់​ប្រែ​នេះ ក៏​បាន​ជួស​ជុល​កំផែង​ទីក្រុង​ឡើង​វិញ ហើយ​ក៏​បាន​លប់​បំបាត់​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​របស់​សាសន៍​ដទៃ នៅ​ក្នុង​ទឹក​ដី​ទ្រង់​(ខ.១៤-១៥)។ “រួច​ទ្រង់​ស្អាង​អាសនា​ព្រះយេហូវ៉ា​ឡើង​វិញ … ក៏​បង្គាប់​ឲ្យ​ពួក​យូដា​គោរព​ប្រតិបត្តិ​តាម​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល”(ខ.១៦)។ ពេល​ដែល​ប្រជា​ជន​ទាំង​ឡាយ​បាន​សង្កេត​ឃើញ​ការ​ផ្លាស់​ប្រែ​ដ៏​ឆាប់​រហ័ស​របស់​ស្តេច​ម៉ាន៉ាសេ ពួក​គេ​ក៏​បាន​ផ្លាស់​ប្រែ​ផង​ដែរ​(ខ.១៧)។ ខណៈ​ពេល​ដែល​យើង​ស្វែង​រក​ព្រះ​ជា​ម្ចាស់…

Read article
ការដើរក្នុងពន្លឺ

ភាព​ងងឹត​បាន​ចុះ​មក​គ្រប​ដណ្តប់​ពី​លើ​ភូមិ​របស់​ខ្ញុំ នៅ​ពេល​ដែល​យើង​មិន​ឃើញ​ព្រះ​ចន្ទ​បញ្ចេញ​ពន្លឺ​ទៀត។ ផ្លេក​បន្ទោរ​បាន​ពុះ​ជ្រែក​ផ្ទៃ​មេឃ ដែល​បន្ទរ​ដោយ​ព្យុះ​ភ្លៀង និង​សូរ​ផ្គរ​លាន់​កក្រើក​ដី។ កាល​ខ្ញុំ​នៅ​ក្មេង ស្ថិត​នៅ​ពេល​បែប​នេះ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ព្រោះ​ខ្ញុំ​បាន​ស្រមៃ​ឃើញ​សត្វ​ចម្លែក​ដែល​គួរ​ឲ្យ​ខ្លាច​គ្រប់​ប្រភេទ ដែល​ហៀប​នឹង​សង្គ្រប់​មក​លើ​ខ្ញុំ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ព្រឹក​ស្អែក​មក​ដល់ សម្លេង​ទាំង​នោះ​ក៏​បាន​រលាយ​បាត់​អស់ ថ្ងៃ​ក៏​បាន​រះ​ឡើង ​ហើយ​ភាព​ស្ងប់​ស្ងាត់​ក៏​បាន​ត្រឡប់​មក​វិញ ខណៈ​ពេល​ដែល​សត្វ​បក្សី​កំពុង​តែ​អរសប្បាយ​នឹង​ពន្លឺ​ថ្ងៃ។ ភាព​ខុស​គ្នា​រវាង​ភាព​ងងឹត​ដែល​គួរ​ឲ្យ​ខ្លាច នៅ​ពេល​យប់ និង​ក្តី​អំណរ​នៅ​ពេល​ថ្ងៃ គឺ​ងាយ​ឲ្យ​យើង​កត់​សំគាល់​ទេ។ អ្នក​និពន្ធ​បទ​គម្ពីរ​ហេព្រើរ​បាន​រំឭក អំពី​បទ​ពិសោធន៍​របស់​ជន​ជាតិ​អ៊ីស្រាអែល នៅ​ភ្នំ​ស៊ីណាយ ដែល​មាន​ភាព​ងងឹត​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​លាក់​ខ្លួន ដោយ​ការ​ភ័យ​ខ្លាច​(និក្ខមនំ ២០:១៨-១៩)។ ពួក​គេ​មាន​អារម្មណ៍​ថា ងងឹត និង​ភ័យ​ខ្លាច ចំពោះ​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់ សូម្បី​តែ​នៅ​ពេល​ដែល​ទ្រង់​ប្រទាន​ក្រឹត្យ​វិន័យ​នៃ​ក្តី​ស្រឡាញ់​មក​ពួក​គេ។ ពីព្រោះ​ក្នុង​នាម​ជា​មនុស្ស​មាន​បាប ពួក​អ៊ីស្រាអែល​មិន​បាន​រស់​នៅ ឲ្យ​ដល់​កំរិត​នៃ​ខ្នាត​គំរូ​របស់​ព្រះ​ជា​ម្ចាស់​ឡើយ​។ អំពើ​បាប​របស់​ពួក​គេ បាន​បណ្តាល​ឲ្យ​ពួក​គេ​ដើរ​ក្នុង​ភាព​ងងឹត និង​ការ​ភ័យ​ខ្លាច​(ហេព្រើរ ១២:១៨-២១)។ ប៉ុន្តែ ព្រះ​ជាម្ចាស់​ជា​ពន្លឺ ហើយ​នៅ​ក្នុង​ទ្រង់ គ្មាន​ភាព​ងងឹត​សោះ​ឡើយ(១យ៉ូហាន ១:៥)។ ក្នុង​បទ​គម្ពីរ​ហេព្រើរ ជំពូក​១២ ភ្នំ​ស៊ីណាយ ជា​និមិត្ត​រូប​តំណាង​ឲ្យ​សេចក្តី​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់ និង​ជីវិត​ចាស់​របស់​យើង ដែល​មិន​ស្តាប់​បង្គាប់​ទ្រង់ តែ​ទន្ទឹម​នឹង​នោះ សម្រស់​នៃ​ភ្នំ​ស៊ីយ៉ូន ជា​តំណាង​ឲ្យ​ព្រះ​គុណ​របស់​ព្រះ និង​ជីវិត​ថ្មី​របស់​អ្នក​ដែល​ជឿព្រះយេស៊ូវ ដែល​ជា…

Read article
ខំប្រឹងបិទភ្នែក

គាត់​ដឹង​ថា គាត់​មិន​គួរ​ធ្វើ​វា​ទេ។ ទឹក​មុខ​គាត់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គាត់​ពិត​ជា​បាន​ដឹង​ថា គាត់​បាន​ធ្វើ​ខុស​។ ខ្ញុំ​ក៏​បាន​អង្គុយ​ចុះ ដើម្បី​ពិភាក្សា​ជា​មួយ​ក្មួយ​ប្រុស​ម្នាក់​នេះ អំពី​កំហុស​របស់​គាត់។ តែ​គាត់​ក៏​បាន​ប្រញាប់​បិទ​ភ្នែក​យ៉ាង​លឿន។ គាត់​បាន​អង្គុយ​គិត តាម​ហេតុ​ផល ឬ​ឡូហ្ស៊ិក​របស់​គាត់ ដែល​ជា​ក្មេង​អាយុ​៣​ឆ្នាំ​ថា បើ​គាត់​មិន​អាច​មើល​ឃើញ​ខ្ញុំ នោះ​ខ្ញុំ​ក៏​ច្បាស់​ជា​មិន​អាច​មើល​គាត់​ឃើញ​ដែរ។ ហើយ​បើ​ខ្ញុំ​មិន​អាច​មើល​គាត់​ឃើញ នោះ​គាត់​អាច​ជៀស​វាង​ការ​សន្ទ​នា និង​ទទួល​លទ្ធ​ផល ដែល​គាត់​បាន​រំពឹង​ទុក។ តែ​ខ្ញុំ​សប្បាយ​ចិត្ត ដែល​ខ្ញុំ​អាច​មើល​គាត់​ឃើញ ក្នុង​ពេល​នោះ។ ខ្ញុំ​មិន​អាច​ឲ្យ​គាត់​គេច​ចេញ​ទៅ ដោយ​មិន​បាន​កែ​តម្រង់​គាត់​បាន​ឡើយ បាន​ជា​យើង​ត្រូវ​និយាយ​គ្នា អំពី​រឿង​នោះ ដោយ​គ្មាន​អ្វី​មក​រារាំង​យើង​ឡើយ។ ខ្ញុំ​ចង់​ឲ្យ​គាត់​មើល​មុខ​ខ្ញុំ ហើយ​ដឹង​ថា ខ្ញុំ​ស្រឡាញ់​គាត់ ហើយ​ចង់​អត់​ទោស​ឲ្យ​គាត់​ខ្លាំង​ប៉ុណ្ណា។ នៅ​ពេល​នោះ ខ្ញុំ​ក៏​បាន​គិត​ថា តើ​ព្រះ​ជា​ម្ចាស់​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​អ័ដាម និង​នាង​អេវ៉ា​មិន​ស្តាប់​បង្គាប់​ទ្រង់ ក្នុង​សួន​ច្បារ​អេដែន។ ពេល​ពួក​គេ​ដឹង​ថា​ខ្លួន​ខុស ពួក​គេ​ក៏​បាន​ព្យាយាម​លាក់​ខ្លួន​ពី​ព្រះ​អង្គ(លោកុប្បត្តិ ៣:១០) ដែល​អាច​មើល​ឃើញ​ពួក​គេ​យ៉ាង​ច្បាស់។ ពេល​ណា​យើង​ដឹង​ខ្លួន​ថា យើង​បាន​ធ្វើ​អ្វី​ខុស យើង​ច្រើន​តែ​ចង់​គេច​ចេញ ដើម្បី​កុំ​ឲ្យ​ទទួល​លទ្ធ​ផល ពី​អ្វី​ដែល​យើង​បាន​ធ្វើ។ យើង​រត់​គេច​ពី​វា ឬ​លាក់​បាំង​វា ឬ​ក៏​បិទ​ភ្នែក​ខ្លួន​ឯង មិន​ព្រម​មើល​សេចក្តី​ពិត។ ព្រះ​ទ្រង់​នឹង​ឲ្យ​យើង​ទទួល​ខុស​ត្រូវ ចំពោះ​កំហុស​របស់​យើង ផ្អែក​ទៅ​លើ​ខ្នាត​គំរូ​នៃ​សេចក្តី​សុចរិត​របស់​ទ្រង់។ ទ្រង់​មើល​ឃើញ​យើង (ហើយស្វែង​រក​យើង!)…

Read article
ការសួររកទិសដៅ

ប៉ា​របស់​ខ្ញុំ​មាន​អំណោយ​ទាន​មួយ គឺ​គាត់​តែង​តែ​ស្គាល់​ទិស ។ បើ​សិន​ជា​ខ្ញុំ​មាន​សមត្ថ​ភាព​ដូច​នេះ​ដែរ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។ សុភាវគតិ​របស់​គាត់ បាន​ឲ្យ​គាត់​ដឹង​ថា ទិស​ខាង​ជើង ត្បូង លិច និង​កើត​នៅ​ខាង​ណា។ គាត់​ហាក់​ដូច​ជា​មាន​សមត្ថ​ភាព​នេះ​ពី​កំណើត។ ហើយ​គាត់​តែង​តែ​ប្រាប់​ទិស មិន​ដែល​ខុស​ឡើយ គឺ​លើក​លែង​តែ​នៅ​ពេល​យប់មួយ​។ នៅ​ពេល​យប់​នោះ ប៉ា​ខ្ញុំ​បាន​វង្វេង​ផ្លូវ។ គាត់​និង​ម្តាយ​ខ្ញុំ បាន​ទៅ​ចូល​រួម​កម្ម​វិធី​មួយ ក្នុង​ក្រុង​ដែល​គាត់​មិន​ដែល​ធ្លាប់​ទៅ​ពី​មុន​មក ហើយ​ក៏​បាន​ចាក​ចេញ​មក​ផ្ទះ​វិញ នៅ​ពេល​យប់​ងងឹត។ គាត់​ជឿ​ជាក់​ថា គាត់​ស្គាល់​ផ្លូវ​ត្រឡប់​មក​ផ្លូវ​ធំ​វិញ ប៉ុន្តែ គាត់​បាន​វង្វេង​ផ្លូវ​ហើយ។ គាត់​បាន​បើក​ឡាន​ត្រឡប់​ថយ​ក្រោយ​វិញ។ បន្ទាប់​មក គាត់​ក៏​បាន​ច្រឡំ​ផ្លូវ ហើយ​ក៏​មាន​អារម្មណ៍​តប់​ប្រមល់។ ម្តាយ​ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ថា ការ​ស្វែង​រក​ផ្លូវ គឺ​ជា​ការ​ពិបាក ប៉ុន្តែ គាត់​គួរ​តែ​ប្រើ​ទូរស័ព្ទ​របស់​គាត់​ ដើម្បី​រក​មើល​ទិស ដែល​ត្រូវ​ធ្វើ​ដំណើរ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា លោក​ឪពុក​របស់​ខ្ញុំ​ដែល​មាន​អាយុ​៧៦​ឆ្នាំ បាន​សុំ​ឲ្យ​គេ​ជួយ​ប្រាប់​ទិស សម្រាប់​ការ​ធ្វើដំណើរ​ជា​លើក​ទីមួយ ក្នុង​ជីវិត​គាត់ គឺ​គាត់​បាន​សុំ​ឲ្យ​ទូរស័ព្ទ​របស់​គាត់​ជួយ​ប្រាប់​ទិស​ធ្វើ​ដំណើរ។ ស្តេច​ដាវីឌ គឺ​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង ដែល​មាន​បទ​ពិសោធន៍​ដ៏​ច្រើន​សម្បូរ​បែប ក្នុង​ជីវិត។ ប៉ុន្តែ បទ​ទំនុក​ដំកើង​របស់​គាត់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា នៅ​ពេល​ខ្លះ ស្តេច​ដាវីឌ​បាន​មាន​អារម្មណ៍​ថា វង្វេង ទាំង​ខាង​វិញ្ញាណ និង​ផ្លូវ​អារម្មណ៍​។…

Read article
ឆ្នាំថ្មី អាទិភាពថ្មី

ខ្ញុំ​តែង​តែ​ចង់​រៀន​លេង​វីយូឡុង​ធំ។ ប៉ុន្តែ ខ្ញុំ​មិន​ដែល​រក​បាន​ពេល សម្រាប់​ចូល​រៀន​ឡើយ។ បើ​និយាយ​ឲ្យ​កាន់​តែ​ត្រូវ​ទៀត​នោះ គឺ​ខ្ញុំ​មិន​ដែល​បាន​ញែក​ពេល​ចូល​រៀន។ កាល​នោះ ខ្ញុំ​គិត​ថា នៅ​នគរស្ថាន​សួគ៌ ខ្ញុំ​ប្រហែល​ជា​អាច​ចេះ​លេង​ឧបករណ៍​ភ្លេង​មួយ​នោះ យ៉ាង​ស្ទាត់​ជំនាញ។ ទន្ទឹម​នឹង​នោះ ខ្ញុំ​ចង់​ផ្តោត​ទៅ​លើ​ការ​ប្រើ​ប្រាស់​ពេល​វេលា​របស់​ខ្ញុំ ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​បាន​ត្រាស់​ហៅ ឲ្យ​ខ្ញុំ​ធ្វើ​ថ្វាយ​ទ្រង់ ក្នុង​ពេល​បច្ចុប្បន្ន។ ជីវិត​មនុស្ស​ខ្លី​ណាស់ ហើយ​ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មាន​អារម្មណ៍​ថា យើង​ត្រូវ​ខំ​ប្រើ​ពេល​វេលា​របស់​យើង នៅ​លើ​ផែន​ដី ឲ្យ​មាន​ប្រយោជន៍​បំផុត មុន​ពេល​វា​កន្លង​ផុត​ទៅ។ ប៉ុន្តែ តើ​យើង​យល់​ច្បាស់ អំពី​បញ្ហា​នេះ​ទេ? ពេល​ដែល​ស្តេច​សាឡូម៉ូន​ពិចារណា អំពី​អត្ថ​ន័យ​នៃ​ជីវិត ទ្រង់​បាន​ផ្តល់​ឲ្យ​នូវ​ការ​ណែ​នាំ​ពីរ​យ៉ាង។​ ទី​មួយ យើង​ត្រូវ​តែ​រស់​នៅ តាម​របៀប​ដ៏​មាន​ន័យ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដែល​រាប់​បញ្ចូល​ការ​អរសប្បាយ​ឲ្យ​បាន​ពេញ​លេញ ចំពោះ​ការ​ល្អ​ដែល​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ពិសោធន៍​ក្នុង​ជីវិត ដែល​មាន​ដូច​ជា​អាហារ និង​ទឹក​(សាស្តា ៩:៧) សំលៀក​បំពាក់ និង​គ្រឿង​ក្រអូប​(ខ.៨) អាពាហ៍​ពិពាហ៍(ខ.៩) និង​អំណោយ​ល្អ​ៗ​ទាំង​អស់​របស់​ព្រះ​ជា​ម្ចាស់ ដែលអាច​រាប់​បញ្ចូល​ការ​រៀន​លេង​ឧបករណ៍​ភ្លេង ដែល​មាន​ដូច​ជា​វីយូឡុង​ធំ​ជា​ដើម។ ទីពីរ យើង​ត្រូវ​ខំ​ធ្វើ​ការ​(ខ.១០)។ ជីវិត​មនុស្ស​មាន​ពេញ​ទៅ​ដោយ​ឱកាស ហើយ​យើង​តែង​តែ​មាន​កិច្ចការ​បន្ថែម​ទៀត ដែល​ត្រូវ​ធ្វើ​។ យើង​ត្រូវ​ទាញ​យក​ប្រយោជន៍ ពី​ឱកាស​ដែល​ព្រះ​ប្រទាន​ដល់​យើង ដោយ​ស្វែង​រក​ប្រាជ្ញា​ទ្រង់ នៅ​ក្នុង​ការ​ដាក់​អាទិភាព​ការងារ ហើយ​ធ្វើ​ការ ដោយ​ប្រើ​អំណោយ​ទាន​របស់​យើង…

Read article
សដូចហិមៈ

កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​មុន ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តំបន់​ភ្នំ។ យើង​បាន​រស់​នៅ​ក្នុង​តំបន់​មាន​អាកាសធាតុ​ត្រូ​ពិច​ពេញ​មួយ​ជីវិត​យើង ដូច​នេះ ពេល​នោះ​ជា​លើក​ទី​មួយ ដែល​យើង​បាន​ឃើញ​ព្រឹល ក្នុង​ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ។ ពេល​ដែល​យើង​កំពុង​គិត​អំពី​ព្រឹល​ដែល​កំពុង​គ្រប​ដណ្តប់​ទី​វាល ស្វាមី​ខ្ញុំ​ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ​អេសាយ ដែល​បាន​ចែង​ថា “ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ”(អេសាយ ១:១៨)។ បន្ទាប់​មក កូន​ស្រី​អាយុ​បី​ឆ្នាំ​របស់​យើង ក៏​បាន​សួរ​អំពី​អត្ថ​ន័យ​នៃ​ពាក្យ​ពណ៌​ក្រហម​ទែង ហើយ​នាង​ក៏​បាន​សួរ​យើង​ថា “តើ​ពណ៌​ក្រហម​ជា​ពណ៌​អាក្រក់​ឬ?” នាង​ដឹង​ថា អំពើ​បាប​ជា​អ្វី​ដែល​ព្រះ​ទ្រង់​មិន​ចូល​ចិត្ត តែ​ខគម្ពីរ​នេះ​ គ្រាន់​តែ​និយាយ​អំពី​ពណ៍​ក្នុង​ន័យ​ប្រៀប​ធៀបប៉ុណ្ណោះ​។ ក្នុង​បទ​គម្ពីរ​នេះ  ពាក្យ​ពណ៌​ក្រហម​ទែង​ដែល​លោក​អេសាយ​បាន​ប្រើ គឺ​ជា​ពណ៌​ក្រហម​ដែល​មាន​ក្នុង​ថ្នាំ​សម្រាប់​ជ្រលក់​ក្រណាត់ ដែល​គេ​ផលិត​ពី​ពង​សត្វ​ល្អិត​ម្យ៉ាង​នៅ​សម័យ​នោះ។ គេ​ជ្រលក់​ក្រណាត់​ទៅ​ក្នុង​ពណ៌​ក្រហម​នោះ​ពីរ​ដង ដើម្បី​ឲ្យ​ពណ៌​នោះ​នៅ​ជាប់​នឹង​ក្រណាត់​បាន​ល្អ។ ទឹក​ភ្លៀង ឬ​ការ​បោក​គក់​មិន​អាច​ធ្វើ​ឲ្យ​ជ្រះពណ៌​ពី​ក្រណាត់​បាន​ឡើយ។ អំពើ​បាប​គឺ​មាន​លក្ខណៈ​ដូច​នេះ​ឯង។ មនុស្ស​មិន​អាច​ពឹង​ផ្អែក​ទៅលើ​សមត្ថ​ភាព​ខ្លួន​ឯង​ ដើម្បី​លាង​ជម្រះ​អំពើ​បាប​របស់​ខ្លួន​បាន​ឡើយ។ អំពើ​បាប​បាន​ចាក់​ឫស​ជាប់​ក្នុង​ចិត្ត​មនុស្ស។ មាន​តែ​ព្រះ​ទេ​ដែល​អាច​លាង​ជម្រះ​អំពើ​បាប​ចេញ​ពី​ចិត្ត​យើង​បាន។ នៅ​ថ្ងៃ​នោះ ពេល​ដែល​យើង​មើល​ទៅ​ភ្នំ យើង​ក៏​បាន​ស្ងើច​សរសើរ​ពណ៌​ស​សុទ្ធ ដែល​តំណាង​ឲ្យ​ភាព​បរិសុទ្ធ​រួច​ពី​បាប។ ព្រះ​ទ្រង់​នឹង​អត់​ទោស​បាប​ឲ្យ​យើង ពេល​ដែល​យើង​លន់​តួ​បាប ប្រែ​ចិត្ត​ចេញ​ពី​បាប ហើយ​ងាក​បែរ​មក​រក​ព្រះ ដើម្បី​ឲ្យ​ទ្រង់​លាង​សម្អាត(កិច្ចការ ៣:១៩) ព្រះ​ទ្រង់​នឹង​អត់​ទោស​ឲ្យ​យើង ហើយ​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ថ្មី។ មាន​តែ​តាម​រយៈ​ការ​លះ​បង់​របស់​ព្រះ​យេស៊ូវ​ទេ ដែល​យើង​អាច​ទទួលចិត្ត​បរិ​សុទ្ធ ដែល​គ្មាន​នរណា​អាច​ឲ្យ​យើង​បាន…

Read article
មានសមត្ថភាព និងនៅទំនេរ

ពេល​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ម្តាយ​ខ្ញុំ​មាន​ជម្ងឺ​មហារីក ស្វាមី​របស់​ខ្ញុំ​កំពុង​នៅ​កន្លែង​ធ្វើ​ការ។ ខ្ញុំ​ក៏​បាន​ផ្ញើសារ​ឲ្យ​គាត់ ហើយ​ក៏​បាន​ទាក់​ទង​មិត្ត​ភក្តិ និង​សាច់​ញាតិ។ ប៉ុន្តែ គ្មាន​នរណា​ទំនេរ​សោះ។ ខ្ញុំ​ក៏​បាន​គ្រប​មុខ ដោយ​ដៃ​ទាំង​ពីរ​កំពុងតែ​ញ័រ ហើយ​ក៏​បាន​អធិស្ឋាន​ទាំង​ខ្សិប​ខ្សួល​ថា “ព្រះ​អម្ចាស់​ សូម​ជួយ​ទូល​បង្គំ​ផង”។ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ព្រះ​បន្ទូល ដែល​បាន​ធានា​ដល់​ខ្ញុំ​ថា ទ្រង់​គង់​នៅ​ជា​មួយ​ខ្ញុំ​ជា​និច្ច។ ការ​នេះ​ក៏​បាន​កម្សាន្ត​ចិត្ត​ខ្ញុំ ក្នុង​ពេល​ដែ​លខ្ញុំ​មាន​អារម្មណ៍​ឯកោយ៉ាង​ខ្លាំង។ ក្រោយ​មក ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ពេល​ដែល​ស្វាមី​ខ្ញុំ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​មិត្ត​ភក្តិ និង​សាច់​ញាតិ​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ អារម្មណ៍​កក់​ក្តៅ ដែល​បាន​ពី​ការ​ដឹង​ថា ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ ក្នុង​ពេល​ដ៏​ឯកោ​ពីរបី​ម៉ោង​នោះ បាន​ផ្តល់​ការ​បញ្ជាក់​ដល់​ខ្ញុំ​ថា ព្រះ​ទ្រង់​បាន​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​នឹង​ជួយ​ខ្ញុំ ដោយព្រះ​ទ័យ​ស្មោះ​ត្រង់ ទោះ​ជា​នៅ​ទីណា ឬ​នៅ​ពេល​ណា​ក៏​ដោយ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៤៦ អ្នក​និពន្ធ​ទំនុក​ដំកើង  បាន​ប្រកាស​ថា ព្រះ​ទ្រង់​ជា​ទីជ្រក​កោន ជា​កម្លាំង និង​ជាជំនួយ(ខ.១)។ ពេល​យើង​មាន​អារម្មណ៍​ថា​ ភាព​វឹកវរ​កំពុង​ហ៊ុម​ព័ទ្ធ​ជុំវិញ​យើង ឬ​អ្វី​ៗ​ដែល​យើង​បាន​គិត បាន​រំលំរលាយ​អស់ នោះ​ចូរ​កុំ​ខ្លាច​ឡើយ(ខ.២-៣)។ ព្រះ​ទ្រង់​មិន​ចេះ​ទ្រេត​ទ្រោត(ខ.៤-៧)។ អំណាច​ទ្រង់​ជា​ភស្តុ​តាង និងមាន​ប្រសិទ្ធិ​ភាព​ជា​និច្ច(ខ.៨-៩)។ ព្រះ​ដ៏​អស់​កល្ប​ដែល​ជួយ​យើង ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ទំនុក​ចិត្ត ចំពោះ​លក្ខណៈ​សម្បត្តិ​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ទ្រង់(ខ.១០)។ ព្រះ​អម្ចាស់​ដែល​ជា​ទីមាំ​មួន​នៃ​យើង គង់​នៅ​ជា​មួយ​យើង​ជា​រៀង​រហូត(ខ.១១)។ ព្រះ​ទ្រង់​បង្កើត​សិស្ស​ទ្រង់​មក…

Read article
ដូចក្មេងតូច

នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ បន្ទាប់​ពី​លួអាន(Luann) ភរិយា​ខ្ញុំ ​នាំ​កូន​ស្រី​អាយុ​ពីរ​ឆ្នាំ​របស់​យើង អធិស្ឋាន​មុន​ចូល​គេង​ហើយ ក្មេង​តូច​ម្នាក់នេះ​​​ក៏​បាន​សួរ​ម្តាយ​នាង​ថា “ម៉ាក់ ព្រះ​យេស៊ូវ​នៅ​ទី​ណា?” ពេល​នោះ​ម្តាយ​នាង មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។  ភរិយា​របស់​ខ្ញុំ​ក៏​បាន​ឆ្លើយ​ថា “ព្រះ​យេស៊ូវ​គង់​នៅ​នគរ​ស្ថាន​សួគ៌ ហើយ​គង់​នៅ​គ្រប់​ទិសទី និង​កំពុង​គង់​នៅ​ជា​មួយ​យើង​នៅ​ទី​នេះ​ផង​ដែរ។ ហើយ​ទ្រង់​អាច​គង់​នៅ​ក្នុង​ចិត្ត​កូន បើ​សិន​ជា​កូន​ចង់​យាង​ទ្រង់​ចូលគង់”។ នាង​ក៏​បាន​ឆ្លើយ​ថា “កូន​ចង់​ឲ្យ​ព្រះ​យេស៊ូវ​គង់​នៅ​ក្នុង​ចិត្ត​កូន”។ ម្តាយ​របស់​នាង​ក៏​បាន​តប​ថា “កូន​អាច​យាង​ទ្រង់​ចូល​គង់​នៅ​ពេល​ណា​ក៏​បាន”។ នាង​ក៏​បាន​ប្រាប់​ថា “កូន​ចង់​យាង​ទ្រង់​ចូល​គង់​នៅ​ក្នុង​ចិត្ត​កូន នៅ​ពេល​ឥឡូវនេះ”។ ពេល​នោះ ក្មេង​ស្រី​តូច​ម្នាក់​នេះ​ក៏​បាន​និយាយ​ថា “ព្រះ​យេស៊ូវ សូម​យាង​ចូល​គង់​ក្នុង​ចិត្ត​ទូល​បង្គំ ហើយ​គង់​នៅ​ជា​មួយ​ទូលបង្គំ”។ ហើយ​នាង​ក៏​បាន​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿ​ជា​មួយ​ទ្រង់ ចាប់​ពី​ពេល​នោះ​មក។ ពេល​ពួក​សិស្ស​ព្រះ​យេស៊ូវ​សួរ​ទ្រង់​ថា តើ​នរណា​ធំ​ជាង​គេ ក្នុង​នគរ​ស្ថាន​សួគ៌ ទ្រង់​ក៏​បាន​ហៅ​ក្មេង​តូច​ម្នាក់ ឲ្យ​មក​ក្នុងកណ្តាល​ចំណោម​ពួក​គេ(ម៉ាថាយ ១៨:១-២)។ ទ្រង់​មាន​ព្រះបន្ទូល​ថា “បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ ដូច្នេះ អ្នក​ណា​ដែល​បន្ទាប​ខ្លួន ឲ្យ​បាន​ដូច​កូន​តូច​នេះ អ្នក​នោះ​ឯង​ឈ្មោះ​ថា ធំ​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌​ហើយ អ្នក​ណា​ដែល​ទទួល​កូន​តូច​ណា​មួយ​ដូច​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា ទទួល​ខ្ញុំ​ដែរ”(ខ.៣-៥)។ ព្រះយេស៊ូវ​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន​យើង​ថា ក្មេង​ដែល​មាន​ជំនឿ​លើ​ទ្រង់ អាច​ធ្វើ​ជា​គំរូ​ដ៏​ល្អ​នៃ​សេចក្តី​ជំនឿ។ ទ្រង់​ក៏បាន​ប្រាប់​យើង ឲ្យ​ស្វាគមន៍​អ្នក​ដែល​បើក​ចិត្ត​ថ្វាយ​ទ្រង់។…

Read article
ក្តីអំណរ

ខ្ញុំ​កំពុង​តែ​ឈាន​ទៅ​រក​រដូវ​កាល​ថ្មី​យ៉ាង​ឆាប់​រហ័ស គឺ “រដូវរងា” នៃ​ភាព​ចាស់​ជរា ប៉ុន្តែ ខ្ញុំ​មិន​ទាន់​ទៅ​ដល់​នៅ​ឡើយទេ។ ទោះ​បី​ជា​ថ្ងៃ​ខែ​ឆ្នាំ​បាន​បោល​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស ហើយ​ជួន​កាល ខ្ញុំ​ចង់​បន្ថយ​ល្បឿន​វា​ក៏​ដោយ ​ក៏​ខ្ញុំ​នៅ​តែមាន​ក្តី​អំណរ ដែល​បាន​ជួយ​ទ្រទ្រង់​ខ្ញុំ ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ថ្ងៃ​ថ្មី​នីមួយ​ៗ ​ជា​ថ្ងៃ​ថ្មី​ដែល​ព្រះ​អម្ចាស់​បាន​ប្រទានខ្ញុំ។ ខ្ញុំ​អាច​ថ្លែង​ជា​មួយ​អ្នក​និពន្ធ​បទ​ទំនុក​ដំកើង​ថា “នេះ​ជា​ការ​ល្អ​ហើយ គឺ​ដែល​នឹង​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា …ព្រម​ទាំង​សំដែង​ពី​សេចក្តី​សប្បុរស​នៃ​ទ្រង់​នៅ​ពេល​ព្រឹក ហើយ​ពី​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​រាល់​តែ​យប់”(ទំនុកដំកើង ៩២:១-២)។ ទោះ​បី​ជា​ជីវិត​ខ្ញុំ មាន​ការ​តស៊ូ និង​ការ​ឈឺ​ចាប់ និង​ទុក្ខ​លំបាក​ផ្សេង​ទៀត ដែល​ជួន​កាល​ខ្ញុំ​មាន​អារម្មណ៍​ថា ហួស​សមត្ថ​ភាព​ខ្ញុំ​ក៏​ដោយ ក៏​ព្រះ​ទ្រង់​ជួយ​ឲ្យ​ខ្ញុំ​អាច​ចូល​រួម​ជា​មួយ​អ្នក​និពន្ធ​ទំនុក​ដំកើង នៅ​ក្នុង​ការ “​បន្លឺ​ឡើង ដោយ​អំណរ ចំពោះ​ការ​នៃ​ព្រះហស្ត​ទ្រង់”(ខ.៤)។ គឺ​អំណរ ដោយ​សារ​ព្រះ​ពរ​ដែល​ទ្រង់​ប្រទាន ក្រុម​គ្រួសារ មិត្ត​ភក្តិ និងកិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដោយ​ពេញ​ចិត្ត។ ហើយ​ក៏​ជា​ក្តី​អំណរ ដោយសារ​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ និង​ព្រះ​បន្ទូល​ដែលទ្រង់​បាន​បណ្តាល​ចិត្ត​គេ​ឲ្យ​តែង។  ក៏​ដូច​ជា​ក្តីអំណរ ដោយសារ​ព្រះ​យេស៊ូវ​បាន​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម្ល៉េះ បាន​ជាទ្រង់​សុគត​ជួស​បាប​យើង។ ហើយ​ក៏​ជា​ក្តី​អំណរ​ ដោយ​សារ​ទ្រង់​ប្រទាន​ព្រះ​វិញ្ញាណ ដែល​ជា​ប្រភព​នៃ​ក្តី​អំណរ​ដ៏​ពិត​(រ៉ូម ១៥:១៣)។ ដោយ​សារ​ព្រះ​អម្ចាស់ នោះ​អ្នក​ជឿ​ទ្រង់ អាច “នឹង​លូតលាស់​ឡើង ដូច​ជា​ដើម​លម៉ើរ … ​ ​គេ​នឹង​នៅ​តែ​កើត​ផល គេ​នឹង​មាន​ជ័រ​ជា​បរិបូរ…

Read article
ពាក្យសម្តីចុងក្រោយ

ថ្ងៃ​មួយ ក្នុង​អំឡុង​ពេល​ម៉ោង​ទស្សន​វិជ្ជា នៅ​សកល​វិទ្យាល័យ មាន​សិស្ស​ម្នាក់​បាន​បញ្ចេញ​មតិ​អុជ​អាល មក​លើ​ទស្សនៈ​របស់​សាស្រ្តា​ចារ្យ។ សិស្ស​ដទៃ​ទៀត​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​លោក​គ្រូ​អរគុណ​គាត់ ហើយ​ក៏​បាន​ឲ្យសិស្ស​ម្នាក់​ទៀត​បញ្ចេញ​មតិ។ ក្រោយ​មក ពេល​គេ​សួរ​គាត់​ថា ហេតុអ្វី​គាត់​មិន​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​សិស្ស​ម្នាក់​នោះ? គាត់​ក៏​បាន​ប្រាប់​គេ​ថា គាត់​កំពុង​រៀន​ជៀស​វាង​ការ​និយាយ​ឥត​បើ​គិត។ គ្រូ​បង្រៀន​ម្នាក់​នេះ​បាន​ស្រឡាញ់ ហើយ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ ហើយ​គាត់​ចង់​ប្រកាន់​ខ្ជាប់​នូវ​វិញ្ញាណ​នៃ​ការ​បន្ទាប​ខ្លួន ខណៈ​ពេល​ដែល​គាត់​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។ ព្រះ​បន្ទូល​ទ្រង់​បាន​រំឭក​ខ្ញុំ អំពី​គ្រូ​បង្រៀន​ម្នាក់​ទៀត ដែល​បាន​រស់​នៅ​កាល​ពី​សម័យ​យូរ​ណាស់​មក​ហើយ។​ គាត់​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ​សាស្តា។ ទោះគាត់​មិន​បាន​លើក​ឡើង​ពី​របៀប​ប្រឈ​មុខ​ដាក់​មនុស្ស​មាន​កំហឹង​ក៏​ដោយ ក៏​គាត់​បាន​មាន​ប្រសាសន៍​ថា ពេល​យើង​ចូល​ទៅ​ជិត​ព្រះ​អម្ចាស់ យើង​គួរ​តែ​បោះ​ជំហាន​ដោយ​ប្រយ័ត្ន ហើយ “ចូល​ទៅ​ជិត ដើម្បី​ស្តាប់” ជា​ជាង​ប្រញាប់និយាយ​ស្តី ហើយ​មាន​ចិត្ត​ដែល​រហ័ស​តបត។ ការ​ធ្វើ​ដូច​នេះ គឺ​មាន​ន័យ​ថា យើង​ទទួល​ស្គាល់​ថា ទ្រង់​ជា​ព្រះ​អម្ចាស់ ហើយ​យើង​ជា​អ្នក​ដែល​ទ្រង់​បាន​បង្កើត(សាស្តា ៥:១-២)។ តើ​អ្នក​ចូល​ទៅ​ជិត​ព្រះ ដោយ​របៀប​ណា? បើ​អ្នក​ដឹង​ថា អ្នក​អាច​កែ​ប្រែ​អត្ត​ចរិក​ខ្លួន​ឯង ហេតុ​អ្វី​បាន​ជា​អ្នក​មិនចំណាយ​ពេល​ពិចារ​ណា អំពី​ភាព​អស្ចារ្យ និង​ភាព​ធំ​ប្រសើរ​របស់​ព្រះ​អម្ចាស់? ពេល​យើង​ជញ្ជឹង​គិត អំពី​ប្រាជ្ញា ​អំណាច និង​ព្រះ​វត្ត​មាន​ដែល​គ្មាន​ដែន​កំណត់​របស់​ទ្រង់ យើង​អាច​មាន​អារម្មណ៍​ថា ស្ញែង​ខ្លាច និង​ចង់​សរសើរ​ដំកើង​ព្រះ​អម្ចាស់ ដោយ​សារ​សេចក្តី​ស្រឡាញ់​ដ៏​ហូរ​ហៀរ ដែល​ទ្រង់​មាន​ចំពោះ​យើង។ កាល​ណា​យើង​មាន​អត្ត​ចរិក​ដែល​បន្ទាប​ខ្លួន​ដូច​នេះ យើង​នឹង​អាច​ចៀស​វាង​ការ​និយាយ​ពាក្យ​ឥត​បើ​គិត។-AMY BOUCHER…

Read article