January

You are here:
ហ៊ានប្រឈមមុខដាក់ហ្វូងមនុស្ស

ដ្បិត​ខ្ញុំ​ស្ទើរតែ​នឹង​សូមឲ្យ​ព្រះគ្រីស្ទ​ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បងប្អូន​ជា​ញាតិសន្តាន​របស់ខ្ញុំ ខាង​ឯ​សាច់ឈាម។ រ៉ូម ៩:៣ ទស្សនវិទូ និង​អ្នកនិពន្ធ​ឈ្មោះ ហាណា អ័​រេ​ន(Hannah Arendt ឆ្នាំ ១៩០៦-៧៥) បាន​ធ្វើការ​សង្កេតឃើញ​ថា “គេ​បាន​រក​ឃើញថា មាន​មនុស្ស​ដែល​ហ៊ាន​ប្រឆាំង​នឹង​ស្តេច​ដែល​មានអំណាច​បំផុត ហើយ​បាន​បដិសេធន៍​មិន​ក្រាប​បង្គំ នៅ​ចំពោះ​ស្តេច​ទាំងនោះ”។ គាត់​បាន​មានប្រសាសន៍​ទៀត​ថា “ប៉ុន្តែ មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​ហ៊ាន​ប្រឆាំង​នឹង​ហ្វូង​មនុស្ស ដោយ​ប្រកាន់​គោលជំហរ​តែម្នាក់ឯង នៅចំពោះមុខ​មនុស្សជា​ច្រើន​សន្ធឹក​ដែល​កំពុង​វង្វេង ដោយ​ប្រឈមមុខ​ដាក់​ភាព​វឹកវរ​របស់​ពួក​គេ ដោយ​គ្មាន​អាវុធ”។ ក្នុងនាម​គាត់​ជា​ជនជាតិយូដា ឬ​ជ្វីប អ័រេន​បាន​ជួប​រឿង​នេះ​ដោយ​ផ្ទាល់ ក្នុង​ប្រទេស​អា​ឡឺម៉​ង ដែល​ជា​ប្រទេសកំណើត​របស់​គាត់។ ការដែល​ហ្វូង​មនុស្ស​បដិសេធន៍​គាត់​ដូចនេះ គឺ​ពិតជា​គួរឲ្យ​ភ័យខ្លាច​ណាស់។ សាវ័ក​ប៉ុល​បាន​ជួបប្រទះ​ការ​បដិសេធន៍​ដូចនេះ​ផង​ដែរ។ គាត់​បាន​ទទួលការ​អប់រំ​ក្លាយជា​ពួក​ផា​រិ​ស៊ី និង​គ្រូ​ក្រឹត្យវិន័យ ហើយ​ជីវិត​គាត់​ក៏បាន​ក្រឡាប់​ចក្រ ពេល​ដែល​គាត់​បាន​ជួប​ព្រះយេស៊ូវ ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ។ កាលនោះ គាត់​កំពុង​ធ្វើដំណើរ​ទៅ​ទីក្រុង​ដា​ម៉ាស ដើម្បី​បៀតបៀន​អ្នកជឿ​ព្រះគ្រីស្ទ(កិច្ចការ ៩)។ បន្ទាប់ពី​គាត់​បាន​ទទួល​ជឿ​ព្រះអង្គ​ហើយ គាត់​ក៏បាន​ទទួលរង​ការ​បដិសេធន៍​ពី​ប្រជាជន​គាត់។ ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ ២កូរិនថូស សាវ័ក​ប៉ុល​បាន​រំឭក អំពី​ទុក្ខ​លំបាក​ដែល​ពួក​គេ​បាន​បង្កឡើង ក្រៅពី​ការ​ទទួលរង​ការ​វាយដំ និង​ការ​ចាប់​គាត់​ដាក់គុក(៦:៥)។ គាត់​មិនបាន​ឆ្លើយតប ចំពោះ​ការ​បដិសេធន៍​ដូចនេះ ដោយ​កំហឹង ឬ​ចិត្ត​ល្វីងជូរចត់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ…

Read article
ចុងបញ្ចប់នៃសាច់រឿង

កុំ​យំ​ថ្វី មើល​ន៏ សត្វ​សិង្ហ​ដែល​កើត​ពី​ពូជអំបូរ​យូដា គឺជា​ឫសកែវ​នៃ​ហ្លួង​ដាវីឌ ទ្រង់​បាន​ឈ្នះ។ វិវរណៈ ៥:៥ អស់​រយៈពេល​ជាង៦ទសវត្សរ៍​មក​ហើយ ដែលគេ​បាន​ស្គាល់​សម្លេង​របស់ អ្នកអាន​ព័ត៌មាន ឈ្មោះ​ប៉ុល ហា​វេយ(Paul Harvey) តាមរយៈ​ការផ្សាយ​របស់​វិទ្យុ​អាមេរិក។ ក្នុង​ការ​អាន​ព័ត៌មាន ៦ថ្ងៃ ក្នុង​មួយ​សប្តាហ៍ គាត់​តែងតែ​និយាយ ដោយ​ពាក្យ​សម្តី​ដ៏​ប៉ិនប្រសប់​ថា “ប្រិយមិត្ត​បានដឹង អំពី​ព័ត៌មាន​នេះ​ហើយ ក្នុងរយៈពេល១នាទី​ទៀត ប្រិយមិត្ត​នឹង​បាន​ស្តាប់​រឿង​ដែល​នៅសល់”។ បន្ទាប់ពី​ការផ្សាយ​ពាណិជ្ជកម្ម​ដ៏​ខ្លី​មួយ គាត់​ក៏បាន​និយាយ អំពី​រឿង​ដែល​មិន​សូវ​មាន​គេ​ដឹង អំពី​ជន​ល្បីឈ្មោះ​ណា​ម្នាក់។ ​ទាល់តែដល់​ចុងបញ្ចប់​នៃ​សាច់រឿង ទើប​គាត់​បញ្ចេញ​ឈ្មោះ ឬ​ចំណុច​ដ៏​សំខាន់​ដទៃទៀត​របស់​អ្នកនោះ ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏បាន​ធ្វើឲ្យ​ប្រិយមិត្ត​អ្នក​ស្តាប់ មានចិត្ត​សប្បាយរីករាយ នៅក្នុង​ការ​តាមដាន​រឿង​ ដោយ​យកចិត្ត​ទុកដាក់​ពីដើម​ដល់​ចប់។ សាវ័ក​យ៉ូហាន​បាន​ទទួលការ​បើក​សម្តែង អំពី​រឿង​ក្នុង​អតីតកាល និង​អនាគត ដែល​បាន​បង្ហាញ​ចេញ​មក តាម​ការសន្យា​ស្រដៀង​នេះ​ផង​ដែរ។ ទោះជាយ៉ាងណា​ក៏ដោយ រឿង​ដែល​គាត់​បាន​ទទួលការ​បើក​សម្តែង​នោះ បាន​ចាប់ផ្តើម​ដោយ​ភាព​សោកសៅ។ គាត់​បាន​យំ​ឥត​ឈប់ ពេល​ដែល​គាត់​មិនឃើញ​មាន​នរណា​ម្នាក់​ដែល​បាន​កើតមក នៅ​លើ​ផែនដី ឬ​ស្ថាន​សួគ៌ អាច​បើក​បង្ហាញ​រឿង​ប្រវត្តិ​សាស្ត្រ​បន្ទាប់​ទៀត(វិវរណៈ ៤:១ ៥:១-៤)។ បន្ទាប់មក គាត់​ក៏បាន​ឮ​សម្លេង​និយាយប្រាប់​គាត់ ឲ្យ​មាន​សង្ឃឹម​ឡើង នៅក្នុង​សិង្ហ​នៃ​ពូជអំបូរ​យូដា (ខ.៥)។…

Read article
បានរួចពីមាត់សិង្ហ

ព្រះ​នៃ​ទូលបង្គំ​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​បិទមាត់​សិង្ហ​ទាំងអស់។ ដានីយ៉ែល ៦:២២ កាល​លោក​ថា​ហឺ(Taher) និង​ភរិយា​គាត់​ឈ្មោះ ដុន​យ៉ា(Donya) ក្លាយជា​អ្នកជឿ​ព្រះយេស៊ូវ ពួក​គេ​ក៏បាន​ដឹងផង​ដែរ​ថា ពួក​គេ​អាច​ជួប​ការបៀតបៀន ក្នុង​ប្រទេសកំណើត​របស់​ខ្លួន។ ជា​ការពិត​ណាស់ ថ្ងៃមួយ លោក​ថា​ហឺ​ត្រូវ​គេ​ចាប់ខ្លួន ដោយ​រុំ​ភ្នែក ដាក់ខ្នោះ និង​ដាក់គុក ដោយ​ការចោទប្រកាន់​ពី​បទ​បោះបង់ចោល​សាសនា​ដើម។ មុន​ពេល​ពួក​គេ​បង្ហាញខ្លួន នៅកន្លែង​ជំនុំជម្រះ​ទោស គាត់​និង​ភរិយា​គាត់​បាន​ប្ដេជ្ញា​ចិត្ត​ថា ​នឹង​មិន​ក្បត់​ព្រះយេស៊ូវ​ឡើយ។ ការអ្វី​ដែល​បាន​កើតឡើង​នៅក្នុង​តុលាការ​បាន​ធ្វើឲ្យ​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ ពេលនោះ ចៅក្រម​បាន​និយាយ​ថា “ខ្ញុំ​មិនដឹង​ថា​មក​ពី​ហេតុអ្វី​ទេ តែ​ខ្ញុំ​ចង់​យក​អ្នក​ចេញពី​មាត់​ត្រី​បាឡែន និង​មាត់​តោ”។ បន្ទាប់មក ថេ​ហឺ​ក៏បាន​ដឹង​ថា ព្រះ​ទ្រង់​កំពុងធ្វើការ ហើយ​គាត់​អាច​បក​ស្រាយ​ថា ចៅក្រម​នោះ​កំពុង​ដកស្រង់​ខគម្ពីរ​ពីរ ក្នុង​ព្រះ​គម្ពីរប៊ីប(មើល​យ៉ូណាស ២ និង​ដានីយ៉ែល ៦)។ គេ​ក៏បាន​ដោះលែង​លោក​ថេ​ហឺ​ឲ្យ​មាន​សេរីភាព ហើយ​ក្រោយមក ក្រុម​គ្រួសារ​គាត់​ត្រូវ​គេ​និរទេស ឲ្យ​ទៅ​រស់នៅ​កន្លែង​ផ្សេង។ ការ​ដោះលែង​លោក​ថេ​ហឺ ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ​គឺ​បាន​រំឭក​យើង អំពី​រឿង​លោក​ដានីយ៉ែល។ ក្នុង​នាម​គាត់​ជា​មន្ត្រី​ដែល​មាន​សមត្ថភាព​គេ​នឹង​ដំឡើង​ថានៈ​គាត់ បណ្តាល​ឲ្យ​មន្ត្រី​ដទៃទៀត​មានការ​ច្រណែន(ដានីយ៉ែល ៦:៣-៥)។ ពួក​គេ​ក៏បាន​រៀប​គម្រោង​កំចាត់​គាត់​ចោល ដោយ​បញ្ចុះបញ្ចូល​ស្តេច​ដារីយុស ឲ្យ​បង្កើត​ច្បាប់​តម្រូវឲ្យ​គេ​អធិស្ឋាន​ទៅ​រក​ស្តេច​តែ​មួយ​អង្គ​ប៉ុណ្ណោះ តែ​ដានីយ៉ែល​មិន​អើពើ​ចំពោះ​រឿងនេះ​ឡើយ។ ស្តេច​ដារីយុស​គ្មាន​ជម្រើស​អ្វី ក្រៅពី​ឲ្យ​គេ​ចាប់​គាត់​បោះ​ចូល​ទៅ​ក្នុង​រូង​តោ​(ខ.១៦)។ តែ​ព្រះ​ទ្រង់​បាន​រំដោះ​ដានីយ៉ែល ហើយ​បាន​សង្គ្រោះ​គាត់​ឲ្យ​រួចពី​សេចក្តី​ស្លាប់(ខ.២៧)…

Read article
ព្រះដែលបានប្រោសលោះ

កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ។ អេសាយ ៤៣:១ ក្នុង​ពេល​បង្រៀន​ព្រះបន្ទូល ខ្ញុំ​បាន​ធ្វើការ​ពន្យល់ ដោយ​ដើរទៅ​រក​ផ្ទាំងគំនូរ​ដ៏​ស្រស់​ស្អាត​មួយ ដែល​វិចិត្រករ​បាន​ដាក់​តាំង នៅ​លើ​ឆាក ហើយ​ខ្ញុំ​ក៏បាន​យក​ថ្នាំ​ពណ៌ខ្មៅ​មក​គូស​ចំ​ពាក់​កណ្តាល​រូប​នោះ។ ពួក​ជំនុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ វិចិត្រករ​រូប​នោះ​គ្រាន់តែ​បាន​ឈរ​មើល​ខ្ញុំ​ធ្វើឲ្យខូច​ស្នាដៃ​របស់​នាង។ បន្ទាប់មក នាង​ក៏បាន​យក​ជក់​ថ្មី​មួយ​មក​គូរ​ពីលើ​រូប​នោះ ដោយ​កែប្រែ​រូបគំនូរ​ដែល​បាន​ខូច ឲ្យ​ក្លាយជា​ស្នា​ដៃ​សិល្បៈ​ដ៏​ល្អ​ប្រណិត។ ការ​កែសម្រួល​រូបគំនូរ​ឡើងវិញ នៅ​ថ្ងៃ​នោះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​កិច្ចការ​ដែល​ព្រះ​ទ្រង់​អាច​ធ្វើ ក្នុង​ជីវិត​យើង ពេលណា​យើង​បាន​ធ្វើឲ្យ​ជីវិត​ខ្លួនឯង​មាន​ភាព​រញ៉េរញ៉ៃ។ ហោរា​អេសាយ​បាន​ស្តី​បន្ទោស​ឲ្យ​ប្រជាជន​អ៊ីស្រាអែល ដែល​បាន​ជ្រើសរើស​យក​ភាព​ខ្វាក់ និង​ភាព​គថ្លង់​ខាងវិញ្ញាណ(អេសាយ ៤២:១៨-១៩) តែ​បន្ទាប់មក គាត់​ក៏បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអង្គ​ថា កុំ​ឲ្យ​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអង្គ​បាន​លោះ​ពួក​គេ​ហើយ(៤៣:១)។ នេះ​ជា​ការប្រកាស អំពី​សេចក្តី​សង្ឃឹម​នៃ​ការ​រំដោះ និង​ការ​ប្រោស​លោះ​របស់​ព្រះអង្គ។ ព្រះអង្គ​ក៏​អាច​លោះ​យើង​ផង​ដែរ។ ពេលណា​យើង​បាន​ប្រព្រឹត្ត​អំពើបាប បើ​យើង​បាន​សារភាព​បាប ហើយ​ងាក​បែរមក​រក​ព្រះអង្គ​វិញ ព្រះអង្គ​នឹង​អត់ទោស​ឲ្យ​យើង ហើយ​ស្អាង​យើង​ឡើងវិញ(ខ.៥-៧ និង មើល ១យ៉ូហាន ១:៩)។ យើង​មិន​អាច​នាំ​ភាព​ស្រស់​ស្អាត​ចេញពី​ជីវិត​ដ៏​រញ៉េរញ៉ៃ​របស់​យើង​បានទេ មានតែ​ព្រះយេស៊ូវ​ទេ​ដែល​អាច​ធ្វើ​ដូច​នេះ​បាន។ ដំណឹងល្អ​នោះ​គឺថា ព្រះអង្គ​បាន​ប្រោស​លោះ​យើង ដោយសារ​ព្រះ​លោហិត​របស់​ព្រះអង្គ​ហើយ។ កណ្ឌ​គម្ពីរ​វិវរណៈ​បាន​ធានា​យើង​ថា នៅ​ចុងបញ្ចប់ ព្រះ​យេស៊ូវ​នឹង​ជូត​ទឹកភ្នែក​យើង​ចេញ សេចក្តី​ដែល​មាន​ពីមុន​នឹង​កន្លង​ផុត​ទៅ ព្រះអង្គ​ធ្វើ​ឲ្យ​អ្វីៗ​ថ្មី​ឡើងវិញ(វិវរណៈ ២១:៤-៥)។ យើង​មិន​អាច​យល់​អំពី​រឿង​របស់​យើង​បាន​ច្បាស់​ទេ…

Read article
ការជឿព្រះយេស៊ូវពិតប្រាកដ

បើសិនជា​មាន​អ្នកណា​មក ប្រកាសប្រាប់​ពី​ព្រះយេស៊ូវ១ទៀត ដែល​យើងខ្ញុំ​មិនបាន​ប្រកាសប្រាប់ … នោះ​អ្នករាល់គ្នា​នឹង​ទ្រាំទ្រ​វិញ​ជាមិនខាន។ ២កូរិនថូស ១១:៤ សម្លេង​ដ៏​អ៊ូអរ​ក្នុង​បន្ទប់​បាន​ប្រែក្លាយ​ជា​ភាព​ស្ងាត់ស្ងៀម​ដ៏​ពិបាក ខណៈ​ពេល​ដែល​អ្នកដឹកនាំ​ក្លិប​អាន​សៀវភៅ បាន​និយាយ​សង្ខេប អំពី​រឿងប្រលោមលោក ដែល​ក្រុម​របស់​គាត់​នឹង​ពិភាក្សា​គ្នា។ មិត្ត​ភក្តិ​របស់ខ្ញុំ ឈ្មោះ​យ៉ូ​អាន(Joan) បាន​ស្តាប់​គាត់​និយាយ​យ៉ាង​ប្រុងប្រយ័ត្ន តែ​នៅតែ​មិនដឹង​ថា គាត់​កំពុង​និយាយ​អំពី​រឿង​អ្វី។ ទីបំផុត នាង​ក៏បាន​ដឹង​ថា នាង​បាន​សៀវភៅរឿង​ពិត​ដែល​មាន​ចំណងជើង​ស្រដៀងគ្នា នឹង​រឿងប្រឌិត​ដែល​អ្នកដទៃ​ទៀត​ក្នុង​ក្រុម​បាន​អាន។ ទោះ​នាង​ចូលចិត្ត​អាន​សៀវភៅរឿង “ខុស”ពី​សៀវភៅរឿង​ដែល​មិត្តភក្ដិ​នាង​កំពុង​អាន​ក៏ដោយ ក៏​នាង​មិន​អាច​ចូលរួម​ជាមួយ​ពួក​គេ ក្នុង​ការពិភាក្សា​អំពី​សៀវភៅ​ដែល​ពួក​គេ “ត្រូវ”ពិភាក្សា​គ្នា​នោះ​ឡើយ។ សាវ័ក​ប៉ុល​មិន​ចង់​ឲ្យ​ពួក​ជំនុំ នៅ​ក្រុង​កូរិនថូស​ជឿ​លើ​ព្រះយេស៊ូវ​ណា​ផ្សេង​ឡើយ។ គាត់​បាន​ចង្អុលបង្ហាញ​ថា ពួក​គ្រូ​ខុសឆ្គង​បាន​លួចចូល​បន្លំ​ខ្លួន​ចូល​ក្នុង​ពួក​ជំនុំ ហើយ​បាន​នាំ​ពួក​គេ​ឲ្យ​ជឿ​ព្រះ​យេស៊ូវ​មួយ​អង្គ​ទៀត ហើយ​ពួក​គេ​ក៏បាន​ចាញ់បញ្ឆោត​នោះ(២កូរិនថូស ១១:៣-៤)។ សាវ័ក​ប៉ុល​បាន​បដិសេធន៍​ការ​បង្រៀន​ខុសឆ្គង​របស់​ពួក​គ្រូ​ក្លែងក្លាយ​ទាំងនោះ។ ទោះជាយ៉ាងណា​ក៏ដោយ ក្នុង​សំបុត្រ​ទីមួយ ដែល​គាត់​បាន​សរសើរ​ផ្ញើ​ពួក​ជំនុំ គាត់​បាន​រំឭក​ពួក​គេ​ឡើងវិញ នូវ​សេចក្តី​ពិត​អំពី​ព្រះយេស៊ូវ ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ព្រះយេស៊ូវ​ពិត​ប្រាកដ​ជា​ព្រះ​មែ​ស៊ី ដែល​បាន​សុគត ដើម្បី​លោះ​បាប​យើង ហើយ​បាន​មាន​ព្រះជន្ម​ឡើងវិញ នៅ​ថ្ងៃទី៣ ហើយក៏​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​សាវ័ក ហើយ​ទីបំផុត​ក៏បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​សាវ័ក​ប៉ុល(១កូរិនថូស ១៥:៣-៨)។ ព្រះយេស៊ូវ​បាន​យាងចុះ​មក​ចាប់កំណើត​នៅ​លើ​ផែនដី តាមរយៈ​ស្ត្រី​ព្រហ្មចារី ឈ្មោះ​ម៉ារា ក្នុង​ខ្សែលោហិត​របស់​ស្តេច​ដាវីឌ ហើយ​មាន​ព្រះនាម​ថា អេម៉ាញូអែល(ព្រះ​គង់នៅ​ជាមួយ​យើង) ដើម្បី​បញ្ជាក់​អំពី​ភាពជា​ព្រះ​របស់​ព្រះអង្គ(ម៉ាថាយ…

Read article
លើសពីអ្នកមានជ័យជម្នះ

ទេ គឺ​ក្នុង​សេចក្តី​ទាំងនោះ យើងខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មានជ័យ​ជំនះ​ទៅទៀត ដោយសារ​ព្រះអង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង។ រ៉ូម ៨:៣៧ កាល​ស្វាមី​ខ្ញុំ​កំពុង​បង្វឹក​ក្រុមកីឡា​វាយ​កូន​បាល់​របស់​កូនប្រុស​យើង គាត់​ក៏បាន​ឲ្យរង្វាន់​ដល់​កីឡាករ​ទាំងឡាយ ដោយធ្វើ​ពិធីជប់លៀង​នៅ​ចុងឆ្នាំ ហើយ​ទទួលស្គាល់​ការ​រីកចម្រើន​របស់​ពួក​គេ ក្នុង​រដូវ​កាល​នៃ​ការប្រកួត។ ដាស់​ស្ទីន(Dustin) ជា​កីឡាករ​ក្មេង​ជាងគេ បាន​ចូល​មក​រក​ខ្ញុំ​ក្នុង​អំឡុង​ពេល​ជួបជុំគ្នា​នោះ ហើយ​សួរ​ខ្ញុំ​ថា “ថ្ងៃនេះ យើង​ប្រកួត​ចាញ់​គេ​ហើយ ហេតុអ្វី​យើង​ជប់លៀង?” ខ្ញុំ​ប្រាប់​គាត់​ថា “ចាស ប្រកួត​ចាញ់​គេ​មែន តែ​យើង​មាន​មោទនភាព​ចំពោះ​ក្រុម​របស់​ដាស់​ស្ទីន ដែល​បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព”។ គាត់​ថា “ខ្ញុំ​ដឹង​ថា យើង​ប្រកួត​ចាញ់​គេ មែនទេ?” ខ្ញុំ​ក៏បាន​ងក់ក្បាល។ គាត់​សួរ​ទៀត​ថា “តែ​ហេតុអ្វី​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ ដូច​អ្នកឈ្នះ?” ខ្ញុំ​ក៏បាន​និយាយ ដោយ​ទឹកមុខ​ញញឹម​ថា “ព្រោះ​ដាស់​ស្ទីន​ជា​អ្នកឈ្នះ​មែន”។ ដាស់ស្ទីន​បាន​គិតថា ការប្រកួត​ចាញ់​គឺ​មានន័យថា គាត់​ជា​មនុស្ស​បរាជ័យ ទោះ​គាត់​បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ក៏​ដោយ។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ ការ​ប្រយុទ្ធ​របស់​យើង​ក៏​មាននៅ​ក្រៅ​ទីលាន​ប្រកួត​ផង​ដែរ។ តែ​ជា​ញឹកញាប់ យើង​ច្រើនតែ​ចង់​គិតថា លទ្ធផល​ដែល​យើង​ទទួល​បាន ក្នុង​រដូវ​កាល​ដ៏​ពិបាក​ក្នុង​ជីវិត បាន​ឆ្លុះបញ្ចាំង​អំពី​តម្លៃ​របស់​យើង។ សាវ័ក​ប៉ុល​បាន​បង្រៀន​យ៉ាង​ច្បាស់ អំពី​ទំនាក់ទំនង​រវាង​ទុក្ខ​លំបាក​របស់​យើង ក្នុង​ពេល​បច្ចុប្បន្ន និង​សិរីល្អ​ដែល​យើង​នឹង​ទទួល​នៅ​ពេល​អនាគត ក្នុងនាម​ជា​កូន​របស់​ព្រះ។ ព្រះយេស៊ូវ​បាន​លះបង់​ព្រះអង្គ​ទ្រង់ ដើម្បី​យើង ហើយ​ព្រះអង្គ​នៅ​បន្ត​ជួយ​យើង ក្នុង​ការ​តយុទ្ធ​នឹង​អំពើបាប ហើយ​កែប្រែ​យើង…

Read article
ព្រះដែលកែប្រែជីវិត

គាត់​ទូល​ឆ្លើយ​ថា ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​ណានុ៎ះ? កិច្ចការ ៩:៥ កាល​យុវជន លូ​អ៊ី​ស រ៉​តឌ្រី​គេស(Luis Rodriguez) ស្ថិត​ក្នុង​វ័យ១៦ឆ្នាំ គាត់​បាន​ជាប់គុក ពី​បទ​ជួញដូរ​គ្រឿងញៀន។ តែ​ឥឡូវនេះ គាត់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត។ គាត់​ទំនងជា​ត្រូវ​ជាប់គុក​អស់មួយជីវិត។ តែ​ព្រះ​ទ្រង់​បាន​មាន​បន្ទូល​មកកាន់​គាត់ ក្នុង​ពេល​ដែល​គាត់​កំពុង​មានទោស។ កាល​គាត់​កំពុង​ជាប់គុក យុវជន​រូប​នេះ​ក៏បាន​នឹក​ចាំ​ថា កាល​ពី​ក្មេង ម្តាយ​គាត់​បាន​នាំ​គាត់​ទៅ​ព្រះវិហារ ដោយចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះ។ ឥឡូវនេះ គាត់​ជឿ​ថា ព្រះ​កំពុងធ្វើការ​ក្នុងចិត្ត​គាត់។ ទីបំផុត លូ​អ៊ី​សក៏​បាន​ប្រែចិត្ត​ចេញពី​បាប ហើយក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ។ ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ យើង​ឃើញថា មាន​ពួក​ឧស្សាហ៍​ក្នុង​សាសន៍​យូដា​ម្នាក់ ឈ្មោះ សូល ដែល​ក្រោយមក បាន​ក្លាយ​ជា​សាវ័ក​ប៉ុល។ គាត់​បាន​ប្រព្រឹត្ត​អំពើបាប ដោយ​ការបៀតបៀន​អ្នកជឿ​ព្រះយេស៊ូវ ហើយក៏​មានចិត្តចង់​សម្លាប់​ពួក​គេ​ទៀត​ផង​(កិច្ចការ ៩:១)។ មាន​ភស្តុតាង​បង្ហាញថា គាត់​ជា​អ្នកដឹកនាំ​ក្រុម​ជន​ដៃដល់ ហើយក៏​មាន​ចំណែក​នៅក្នុងចំណោម​ហ្វូង​មនុស្ស​ដែល​បាន​ប្រហារ​ជីវិត​លោក​ស្ទេផាន ដោយ​ចោល​នឹង​ថ្មី(៧:៥៨)។ តែ​ក្រោយ​មក ព្រះ​ទ្រង់​បាន​មាន​បន្ទូល​មកកាន់​គាត់​ដោយ​ផ្ទាល់។ តាមផ្លូវ​ទៅ​ទីក្រុង​ដា​ម៉ាស់ មាន​ពន្លឺ​មួយ​បាន​លេចឡើង ធ្វើ​ឲ្យ​លោក​សូល​ខ្វាក់ភ្នែក ហើយ​ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​មក​គាត់​ថា “ហេតុអ្វីបានជា​អ្នកបៀតបៀន​ដល់​ខ្ញុំ​ដូច្នេះ?”(៩:៤)។ គាត់​ក៏បាន​ទូល​សួរ​ព្រះអង្គ​ថា “ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​ណានុ៎ះ?”(ខ.៥) គាត់​ក៏បាន​ទទួល​ជឿ​ព្រះយេស៊ូវ ហើយ​ជីវិត​ថ្មី​របស់​គាត់​ក៏បាន​ចាប់ផ្តើម…

Read article
កិច្ចការថ្មីៗដែលត្រូវធ្វើ

ចូរ​បង្កើតកូន​ឲ្យ​ចំរើន​ជាច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ។ លោ​កុប្បត្តិ ១:២៨ ថ្មីៗនេះ ខ្ញុំ​បាន​ធ្វើការ​រុករក​ឃើញ​ដ៏​អស្ចារ្យ​មួយ។ ពេល​ខ្ញុំ​ដើរតាម​ផ្លូវ​ដី​មួយ​ខ្សែ ចូល​ទៅ​ក្នុង​កន្លែង​ដែល​មាន​ដើមឈើ​ដុះ​ច្រើន នៅ​ក្បែរ​ផ្ទះ​ខ្ញុំ ខ្ញុំ​ក៏បាន​រក​ឃើញ​កន្លែង​ក្មេង​លេង​មួយ ដែល​បាន​លាក់​កំបាំង​ក្នុង​ព្រៃ។ មាន​ជណ្តើរ​ធ្វើ​ពី​មែកឈើ​សម្រាប់​ឲ្យ​ក្មេងៗ​តោង​ឡើង​កន្លែង​ខ្ពស់​មួយ ដើម្បី​មើល​ទេសភាព និង​មាន​ទោង​មួយចំនួន ធ្វើ​ពី​ខ្សែ​កាប​ចាស់ៗ ចង​ជាប់នឹង​មែកឈើ ហើយ​ថែមទាំង​មាន​ស្ពាន​យោល​តូច​មួយ សម្រាប់​ឆ្លង​ពី​មែកឈើ​មួយ ទៅ​មែកឈើ​មួយទៀត។ មាន​នរណា​ម្នាក់​បាន​ធ្វើឲ្យ​ឈើ និង​ខ្សែ​កាប​ចាស់ៗ ប្រែ​ក្លាយ​ជា​កន្លែង​ផ្សង​ព្រេង​ដ៏​ប៉ិន​ប្រសប់។ លោក​ប៉ុល ទួន័​រ(Paul Tournier) ជា​រូប​វិទូ​ស្វីស​ជឿ​ថា ព្រះ​បាន​បង្កើត​យើង​មក សម្រាប់​ឲ្យ​ធ្វើដំណើរ​ផ្សងព្រេង ព្រោះ​ព្រះ​បាន​បង្កើត​យើង​មក ឲ្យ​មាន​រូបភាព​ដូច​ព្រះអង្គ(លោ​កុប្បត្តិ ១:២៦-២៧)។ ពីដើម​ឡើយ ព្រះអង្គ​បាន​ធ្វើការ​ទ្រង់ ក្នុង​ចក្រវាល(ខ.១-២៥) ហើយ​ព្រះ​អង្គ​ក៏បាន​បង្កើត​មនុស្ស ដែល​អាច​ជ្រើសរើស​យក​ការ​ល្អ ឬ​ការ​អាក្រក់ ដោយ​ព្រះអង្គ​មិន​ខ្លាច​ផលវិបាក​នៅ​ថ្ងៃក្រោយ​ឡើយ(៣:៥-៦) ហើយ​ខណៈ​ពេល​ដែល​ព្រះអង្គ​បង្គាប់​យើង​ថា “ចូរ​បង្កើតកូន​ឲ្យ​ចំរើន​ជាច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ”(១:២៨) យើង​ក៏​បាន​ទទួល​ការ​​បណ្តាល​ចិត្ត ឲ្យ​ចេះ​ឆ្នៃ​ប្រឌិត ហ៊ាន​ប្រថុយ និង​បង្កើត​អ្វី​ដែល​ថ្មី ខណៈ​ពេល​ដែល​យើង​គ្រប់គ្រង​ពិភពលោក ឲ្យ​មានផល​ផ្លែ។ ដំណើរ​ផ្សេង​ព្រេង​ទាំងនេះ អាច​មាន​តូច មាន​ធំ តែ​ដែល​ល្អ​បំផុត​នោះ​គឺ វា​អាច​មានប្រយោជន៍​ដល់​អ្នកដទៃ។ ខ្ញុំ​ជឿ​ថា អ្នកបង្កើត​កន្លែង​ក្មេង​លេង​ក្នុង​ព្រៃ​នោះ នឹង​មាន​មនុស្ស​រក​កន្លែង​នោះ​ឃើញ…

Read article
កន្លែងសម្រាប់រស់នៅ

ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នករាល់គ្នា។ យ៉ូហាន ១៤:២ សត្វ​ចាប​ដីខ្សាច់ ជា​ប្រភេទ​ចាប​មាន​មាឌតូច ដែល​ជាប់​ខ្សែស្រឡាយ​សត្វ​ត្រចៀកកាំ។ ពួក​វា​ជីក​រន្ធ​ធ្វើ​សំបុត្រ នៅក្នុង​ច្រាំងទន្លេ។ ការអភិវឌ្ឍន៍​ដែនដី ក្នុង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អង់គ្លេស បាន​ធ្វើឲ្យ​ជម្រក​របស់​ពួក​វា​មានការ​ថយ​ចុះ ហើយ​សត្វ​ចាប​ទាំងនោះ​មាន​កន្លែង​កាន់តែ​តិច សម្រាប់​ធ្វើ​សំបុក ពេល​ដែល​ពួក​វា​វិលត្រឡប់​ពី​ការ​ធ្វើ​ចំណាកស្រុក ដើម្បី​គេច​ចេញពី​រដូវរងា ជា​រៀងរាល់​ឆ្នាំ។ អ្នក​អភិរក្ស​សត្វព្រៃ​ក្នុង​តំបន់​ក៏បាន​ប្រញាប់​ស្វែងរក​ដំណោះស្រាយ ដោយ​សង់​ច្រាំងទន្លេ​សប្ប​និមិត្ត​ដ៏​ធំ​សម្បើម ដើម្បី​ឲ្យ​ពួក​វា​ចូល​ធ្វើ​សំបុក។ ដោយមាន​ជំនួយ​មក​ពី​ក្រុមហ៊ុន​ធ្វើ​រូបចម្លាក់​ពី​ដីខ្សាច់ ពួក​គេ​ក៏បាន​ពូនដី​ខ្សាច់​បង្កើត​កន្លែង សម្រាប់​ឲ្យ​សត្វ​ចាប​ចូល​រស់នៅ នៅ​ឆ្នាំក្រោយ​ទៀត។ សកម្មភាព​ប្រកបដោយ​សេចក្តី​អាណិត​ដូចនេះ គឺ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​ព្រះបន្ទូល​ព្រះយេស៊ូវ ដែល​ធ្លាប់​បាន​បង្រៀន​ពួក​សាវ័ក​ព្រះអង្គ។ មាន​ពេល​មួយ ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ថា ព្រះអង្គ​នឹង​យាង​ឡើង​ស្ថានសួគ៌​វិញ ហើយ​ពួក​គេ​នឹង​មិនទាន់​អាច​ទៅជាមួយ​ព្រះ​អង្គ​ភ្លាម​ៗ​ទេ​(យ៉ូហាន ១៣:៣៦)។ បន្ទាប់មក ព្រះអង្គ​ក៏បាន​ធានា​ពួក​គេ​ថា ព្រះអង្គ​នឹង​ទៅ​រៀប​កន្លែង​ឲ្យ​ពួក​គេ​ម្នាក់​ៗ នៅ​ស្ថានសួគ៌(១៤:២)។ ពួក​គេ​មានការ​ពិបាកចិត្ត ពេល​ឮ​ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​នឹង​យាង​ទៅ​ឆាប់ៗ ហើយ​ពួក​គេ​មិន​អាច​ទៅជាមួយ​ព្រះអង្គ​ តែ​ទោះជាយ៉ាងណា​ក៏ដោយ ព្រះអង្គ​បាន​លើកទឹកចិត្ត ឲ្យ​ពួក​គេ​បានដឹង​ថា ព្រះរាជកិច្ច​ដ៏​បរិសុទ្ធ​នេះ ជាផ្នែក​មួយ​នៃ​ការ​ត្រៀម​ទទួល​ពួក​គេ ក៏ដូចជា​យើង​រាល់គ្នា ឲ្យ​ទៅ​នៅជា​មួយ​ព្រះអង្គ។ បើ​ព្រះយេស៊ូវ​មិន​បាន​លះបង់​ព្រះជន្ម​នៅ​លើ​ឈើឆ្កាង​ទេ នោះ​បន្ទប់​ជាច្រើន ក្នុង​ព្រះវរបិតា​ព្រះអង្គ ក៏​មិន​អាច​ទទួល​យើង​ឲ្យ​ចូល​នៅ​បាន​ដែរ(ខ.២)។ ព្រះគ្រីស្ទ​បាន​យាង​ទៅ​ស្ថានសួគ៌​មុន​យើង ដើម្បី​រៀបចំ​កន្លែង​ឲ្យ​យើង ដោយ​ព្រះអង្គ​បាន​ធានា​យើង​ថា ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​វិញ…

Read article
ការមើលឃើញជាថ្មី

អញ​នឹង​ធ្វើ​ផ្លូវ១នៅ​ទី​រហោស្ថាន ហើយ​ទន្លេ​នៅ​សមុទ្រ​ខ្សាច់។ អេសាយ ៤៣:១៩ មាន​ពេល​មួយ ខ្ញុំ​បាន​ពាក់​វ៉ែនតា​ដែល​ទើប​កាត់​ថ្មី ហើយ​បោះជំហាន​ចូល​ទៅ​ក្នុង​ព្រះវិហារ។ ពេល​ខ្ញុំ​អង្គុយ​ចុះ ខ្ញុំ​ក៏បាន​ឃើញ​មិត្ត​ភក្តិ​ម្នាក់​កំពុង​អង្គុយ នៅ​ជួរ​ម្ខាងទៀត​ក្នុង​ព្រះវិហារ។ ពេល​ខ្ញុំ​គ្រវី​ដៃ​ដាក់​គាត់ ខ្ញុំ​មើលឃើញ​គាត់​ច្បាស់ ដូច​នៅ​ជិត​ខ្ញុំ​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ឈោង​ទៅ​រក​គាត់ ទោះ​គាត់​កំពុង​អង្គុយ​នៅ​ចម្ងាយ​បួន​ប្រាំ​ម៉ែត្រ​ពី​ខ្ញុំ​ក៏ដោយ។ ក្រោយមក ពេល​យើង​ជជែកគ្នា បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​ចប់ ខ្ញុំ​ក៏បាន​ដឹង​ថា គាត់​បាន​អង្គុយ​នៅកន្លែង​ដដែល​ទេ។ តាមពិត ខ្ញុំ​អាច​មើលឃើញ​គាត់​ច្បាស់​ជាង​មុន និង​នៅ​ជិត​ជាង​មុន គឺ​ដោយសារ​ខ្ញុំ​បាន​ពាក់​វ៉ែនតា​ថ្មី​។ កាល​ព្រះ​ទ្រង់​មាន​បន្ទូល​តាមរយៈ​ហោរា​អេសាយ ព្រះអង្គ​ជ្រាប​ថា ពួក​អ៊ីស្រាអែល​ដែល​កំពុង​រស់នៅ​ជា​ឈ្លើយសឹក ក្នុង​ចក្រភព​បាប៊ីឡូន ចាំ​បាច់​ត្រូវ​មាន​ការ​មើល​ឃើញ​ជាថ្មី។ ព្រះអង្គ​ប្រាប់​ពួក​គេ​ថា “អញ​នឹង​ធ្វើការ១ថ្មី​វិញ ការនោះ​នឹង​លេចឡើង​ឥឡូវ តើ​ឯង​រាល់គ្នា​នឹង​មិន​ស្គាល់​ទេ​ឬ អញ​នឹង​ធ្វើ​ផ្លូវ១នៅ​ទី​រហោស្ថាន ហើយ​ទន្លេ​នៅ​សមុទ្រ​ខ្សាច់”(អេសាយ ៤៣:១៩)។ ហើយ​ព្រះបន្ទូល​នៃ​សេចក្តី​សង្ឃឹម​របស់​ព្រះអង្គ បាន​រំឭក​ពួក​គេ​ថា ព្រះអង្គ​បាន​បង្កើត​ពួក​គេ ប្រោស​លោះ​ពួក​គេ ហើយនឹង​គង់នៅ​ជាមួយ​ពួក​គេ។ ព្រះអង្គ​បាន​លើកទឹកចិត្ត​ពួក​គេ​ថា ពួក​គេ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ(ខ.១)។ ទោះ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​អ្វីក៏ដោយ​នៅ​ថ្ងៃនេះ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ប្រទាន​នូវ​ការ​មើលឃើញ​ដែល​ល្អ​ជាង​មុន ដល់​អ្នក។ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ(ខ.៤) យើង​អាច​​ឃើញ​ការ​ជាច្រើន ដែល​ព្រះអង្គ​កំពុង​ធ្វើ​នៅ​ជុំវិញ​ខ្លួន​យើង។ តើ​អ្នក​អាច​មើលឃើញ​ការអ្វី​ដែល​ព្រះអង្គ​កំពុង​ធ្វើ នៅពេល​ដែល​អ្នក​កំពុង​មានការ​ឈឺចាប់ និង​ជាប់ចំណង​ឬទេ? ចូរ​យើង​មានការ​មើលឃើញ​ជាថ្មី​ខាងវិញ្ញាណ ដើម្បី​មើលឃើញ​ការ​ថ្មីៗ…

Read article