បានទទួលការលើកទឹកចិត្តក្នុងព្រះ
ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅឯដាវីឌនៅក្នុងព្រៃ ជួយចំរើនឲ្យមានសេចក្តីសង្ឃឹមក្នុងព្រះឡើង។ ១សាំយ៉ូអែល ២៣:១៦ កាលពីឆ្នាំ១៩២៥ លោកឡងស្តុន យូស៍(Langston Hughes) ជាអ្នកនិពន្ធសៀវភៅដែលបានបណ្តាលចិត្តមនុស្សជាច្រើន។ គាត់បានធ្វើការជាអ្នកជូតសម្អាតតុក្នុងភោជនីយដ្ឋាន នៅសណ្ឋាគារមួយ។ គាត់ក៏បានដឹងថា លោកវ៉ាឆែល លីនស៊ី(Vachel Lindsey) ជាកវីកំណាព្យដែលគាត់បានកោតសរសើរ កំពុងស្នាក់នៅជាភ្ញៀវនៅទីនោះ។ លោកយូស៍ក៏យកកំណាព្យរបស់ខ្លួន ទៅសៀតចូលតាមទ្វារបន្ទប់របស់លោកលីនស៊ី ហើយក្រោយមក លោកលីនស៊ីក៏បានអានកំណាព្យនោះ ជាសាធារណៈ ដោយកោតសរសើរគាត់ យ៉ាងក្លៀវក្លា។ ការលើកទឹកចិត្តរបស់លោកលីនស៊ី ក៏បាននាំឲ្យលោកយូស៍ទទួលបានអាហាររូបករណ៍នៅសកលវិទ្យាល័យ ដែលការនេះក៏បានជួយឲ្យគាត់បន្តដំណើរឆ្ពោះទៅរកភាពជោគជ័យ នៅក្នុងអាជីពជាអ្នកនិពន្ធ។ ការលើកទឹកចិត្តបន្តិចបន្តួច អាចនាំមកនូវភាពជោគជ័យ ជាពិសេស នៅពេលដែលការលើកទឹកចិត្ត នៅក្នុងព្រះ។ ព្រះគម្ពីរបានចែងអំពីរឿង ដែលដាវីឌ កំពុងរត់គេចពីស្តេចសូល ដែលកំពុងព្យាយាមសម្លាប់គាត់។ យូណាថាន ដែលជាបុត្រារបស់ស្តេចសូលក៏បានស្វែងរកដាវីឌ ហើយក៏បានជួយឲ្យគាត់រកឃើញកម្លាំងក្នុងព្រះ។ គាត់បានប្រាប់ដាវីឌថា “កុំឲ្យខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល”(១សាំយ៉ូអែល ២៣:១៥-១៧)។ យ៉ូណាថាននិយាយត្រូវ។ ដាវីឌនឹងក្លាយជាស្តេច។ គន្លឹះដែលនាំឲ្យការលើកទឹកចិត្តរបស់យ៉ូណាថាន មានប្រសិទ្ធភាព គឺដោយសារគាត់បានប្រើពាក្យ “ក្នុងព្រះ”(ខ.១៦)។ តាមរយៈព្រះយេស៊ូវ ព្រះទ្រង់ប្រទានយើងនូវ…
Read article