March

You are here:
នាឡិការរបស់ព្រះ

ខ្ញុំបានទៅសួរសុខទុក្ខស្រ្តីចំណាស់ពីរនាក់ យូរៗម្តង។ លោកយាយទីមួយមិនមានការព្រួយបារម្ភអំពីរឿងលុយកាក់ទេ ហើយគាត់កំពុងរស់នៅក្នុងផ្ទះខ្លួនឯង។ តែគាត់អាចនិយាយចេញនូវពាក្យសម្តីអវិជ្ជមាន មកកាន់ខ្ញុំជានិច្ច។ លោកយាយម្នាក់ទៀត មិនអាចទៅណារួច ដោយសារមានជម្ងឺសន្លាក់ធ្ងន់ធ្ងរ ហើយក៏ភ្លេចភ្លាំងខ្លាំងផង។ គាត់រស់នៅក្នុងកន្លែងស្នាក់នៅដ៏សាមញ្ញ ហើយគាត់មានក្រដាស់សម្រាប់សរសេរបិទលើជញ្ជាំង       ដើម្បីកុំឲ្យគាត់ភ្លេចការណាត់ជួបជាមួយអ្នកដទៃ។ ប៉ុន្តែ ពេលណាមានគេមកលេងគាត់ គាត់តែងតែចាប់ផ្តើមនិយាយទៅកាន់គេ ដោយពាក្យថា    ព្រះទ្រង់ល្អចំពោះគាត់ណាស់។   ខ្ញុំបានមើលក្រដាសកត់ត្រារបស់គាត់ ឃើញគាត់សរសេរ អំពីការមកសួរសុខទុក្ខរបស់ខ្ញុំថា “ថ្ងៃស្អែក ខ្ញុំនឹងបានចេញទៅញាំអាហារថ្ងៃត្រង់ហើយ! ពិតជាអស្ចារ្យណាស់! ខ្ញុំមានថ្ងៃដ៏សប្បាយរីករាយ មួយថ្ងៃទៀតហើយ”។ អ្នកស្រីអាណ ជាហោរាស្រីម្នាក់ ក្នុងសម័យដែលព្រះយេស៊ូវប្រសូត្រជាមនុស្ស ហើយគាត់កំពុងរស់នៅក្នុងស្ថានភាពដ៏ពិបាក(លូកា ២:៣៦-៣៧)។ គាត់ក្លាយជាស្រ្តីមេមាយ ក្នុងវ័យក្មេង ហើយប្រហែលមិនមានកូនទៀត ដូចនេះ គាត់ប្រហែលជាមានអារម្មណ៍ថា គ្មានគោលដៅ និងក្រតោកយ៉ាកណាស់។ ប៉ុន្តែ គាត់បានផ្តោតទៅលើព្រះ និងផ្តោតទៅលើការបម្រើទ្រង់។ គាត់បានទន្ទឹងរង់ចាំព្រះមែស៊ី តែទន្ទឹមនឹងនោះ គាត់ក៏ជាប់រវល់ធ្វើការបម្រើព្រះ ដោយអធិស្ឋាន តមអត់ និងបង្រៀនអ្នកដទៃ អំពីអ្វីដែលគាត់អាចរៀនពីទ្រង់។ ទីបំផុត ថ្ងៃនោះក៏បានមកដល់ ពេលដែលគាត់មានអាយុជាង៨០ឆ្នាំហើយ គាត់ក៏បានឃើញព្រះឱរស ដែលជាព្រះមែស៊ី នៅក្នុងដៃមាតាទ្រង់។ ការរង់ចាំរបស់គាត់…

Read article
គ្រាន់តែទុកចិត្តប៉ុណ្ណោះ

នៅសហរដ្ឋអាមេរិក ការនាំកូនទៅជួបគ្រូពេទ្យ អាចជាបទពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍។ ក្នុងបន្ទប់រង់ចាំ មានរបស់របរក្មេងលេងជាច្រើន ដែលកូនរបស់ខ្ញុំអាចលេង ហើយក៏មានទស្សនាវដ្តីកុមារ សម្រាប់ឲ្យខ្ញុំអានឲ្យពួកគេស្តាប់ផងដែរ។ ដូចនេះ យើងធ្វើដំណើរទៅជួបពេទ្យ ដែលនៅឆ្ងាយពីផ្ទះបន្តិច ក៏មិនអីដែរ។ ប៉ុន្តែ ពេលដែលខ្ញុំនាំពួកគេចូលទៅជួបពេទ្យ តាមការណាត់ជួប អ្វីៗមានការផ្លាស់ប្តូរភ្លាម។ មិនយូរប៉ុន្មាន ការសប្បាយក៏បានប្រែក្លាយជាការភ័យខ្លាច ពេលដែលគ្រូពេទ្យចូលមករកពួកគេ ដោយមានកាន់ម្ជុល និងសឺរាំង សម្រាប់ចាក់ថ្នាំ។ ពេទ្យចូលមកកាន់តែជិត ពួកគេឱបករខ្ញុំកាន់តែខ្លាំង។ ពួកគេតោងខ្ញុំជាប់ដូចនេះ ដើម្បីទទួលការកម្សាន្តចិត្ត ប្រហែលជាសង្ឃឹមថា ខ្ញុំនឹងជួយពួកគេ តែមិនដឹងថា ការចាក់ថ្នាំនោះ គឺជាការជួយពួកគេទេ។ ជួនកាល ក្នុងលោកិយដែលបានធ្លាក់ចូលក្នុងអំពើបាប មនុស្សជាតិបានចាកចេញ  ពីកន្លែងដែលមានសន្តិភាព  និងភាពស្ងប់ស្ងាត់ចូលទៅក្នុងពិភពនៃបញ្ហាដ៏ឈឺចាប់។ ត្រង់ចំណុចនេះ យើងសួរថា “តើខ្ញុំត្រូវឆ្លើយតប ចំពោះបញ្ហាដោយរបៀបណា?” យើងប្រហែលជាមានការភ័យខ្លាច ហើយឆ្ងល់ថា ហេតុអ្វីព្រះទ្រង់បានអនុញ្ញាតឲ្យការនេះកើតឡើង ចំពោះយើង ពុំនោះទេ យើងអាចទុកចិត្តថា ក្នុងពេលដែលយើងមានបញ្ហា ទ្រង់កំពុងធ្វើកិច្ចការរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់យើង នៅចុងបញ្ចប់ ទោះយើងមានការឈឺចាប់ក៏ដោយ។ ដើម្បីជម្នះការភ័យខ្លាច ចូរយើងនឹកចាំ បទគម្ពីរទំនុកដំកើង ដែលបានចែងថា…

Read article
អ្នកបញ្ចាំងពន្លឺ

ភូមិរីជូកានជាភូមិដ៏តូចមួយ ដែលមានភាពកក់ក្តៅ នៅប្រទេសនរវេយ ជាកន្លែងដ៏សប្បាយរីករាយ គួរឲ្យចង់រស់នៅ លើកលែងតែក្នុងរដូវរងារ ដែលមិនមានពន្លឺព្រះអាទិត្យអស់ជាច្រើនខែ។ ភូមិនេះមានទីតាំង ក្នុងជ្រលងភ្នំមួយ នៅជើងភ្នំហ្គូស្តាតូភេន ដ៏ខ្ពស់ត្រដែត បានជារៀងរាល់ឆ្នាំ ភូមិនេះមិនបានទទួលពន្លឺថ្ងៃដោយផ្ទាល់ អស់រយៈពេលកន្លះឆ្នាំ។ អ្នកភូមិបាននាំគ្នាគិតចង់ដាក់កញ្ចក់ នៅលើកំពូលភ្នំ ដើម្បីឲ្យចាំងពន្លឺថ្ងៃចូលភូមិរបស់ពួកគេ តាំងពីយូរមកហើយ។ ប៉ុន្តែ គំនិតនេះ មិនអាចឲ្យគេអនុវត្តតាមបាន។  តែក្នុងឆ្នាំ ២០០៥ មានសិល្បៈករក្នុងភូមិម្នាក់ បានចាប់ផ្តើម “គម្រោងកញ្ចក់” ដើម្បីនាំអ្នកភូមិទាំងនោះ ឲ្យរួមគ្នាធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត។ ៨ឆ្នាំក្រោយមក ក្នុងខែតុលា ឆ្នាំ២០១៣ គេក៏បានចាប់ផ្តើមដាក់កញ្ចក់ឲ្យមានដំណើរការ។ អ្នកភូមិក៏បានទៅប្រមូលផ្តំគ្នា ក្នុងទីលានភូមិ ដើម្បីទទួលពន្លឺដែលបានចាំងពីពន្លឺថ្ងៃនោះ។ បើយើងងាកមកគិត ក្នុងន័យខាងវិញ្ញាណវិញ យើងឃើញថា ភាគច្រើននៃតំបន់ក្នុងពិភពលោក មានលក្ខណៈមិនខុសពីភូមីរីយូកានទេ ព្រោះតំបន់ទាំងនោះមានបញ្ហាដែលគរដូចភ្នំដ៏ខ្ពស់ ដែលបាំងមិនឲ្យពន្លឺរបស់ព្រះយេស៊ូវ ចាំងចូលបាន។ ប៉ុន្តែ ព្រះទ្រង់នៅតែប្រើយុទ្ធសាស្ត្រ ចាត់កូនរបស់ទ្រង់ជាច្រើន ឲ្យចេញទៅនាំពន្លឺចូលក្នុងតំបន់ទាំងនោះ គឺមិនខុសពីកញ្ចក់ដែលចាំងពន្លឺថ្ងៃចូលភូមិដែលត្រូវការពន្លឺនោះឡើយ។ លោកយ៉ូហានបាទ្ទីស ស្ថិតក្នុងចំណោមអ្នកដែលទ្រង់បានចាត់ទៅនោះ។ គាត់បានមកសម្រាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីព្រះយេស៊ូវ ដែលជាពន្លឺ ដល់ “អ្នកដែលកំពុងរស់នៅក្នុងភាពងងឹត…

Read article
គ្រួសារនៃសេចក្តីជំនឿ

ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ថ្នាក់រៀនព្រះគម្ពីរសម្រាប់អ្នកបាត់បង់ប្តីឬប្រពន្ធ នៅព្រះវិហាររបស់ខ្ញុំ បានក្លាយជាគ្រួសារមួយ ដែលមានចំណងដ៏ជិតស្និទ្ធ សម្រាប់មនុស្សជាច្រើន ដែលបានបាត់បង់ប្តីឬប្រពន្ធ ដោយសារការលែងលះគ្នា ឬដោយសារប្តីឬប្រពន្ធបានស្លាប់។ ពេលដែលគ្នាយើងណាម្នាក់ ចង់ផ្លាស់ប្តូរទីលំនៅ យើងក៏បានជួយរៀបអីវ៉ាន់ដាក់ក្នុងប្រអប់ឲ្យគាត់ ជួយសែងគ្រឿងសង្ហារឹម និងផ្តល់អាហារឲ្យគាត់។ គ្មានសមាជិកណាម្នាក់ធ្វើពិធីខួបកំណើត ឬចំណាយពេលថ្ងៃឈប់សម្រាកដោយភាពឯកកោដូចមុនទៀតឡើយ ដោយសារក្តីជំនឿ និងមិត្តភាពយើងបានរួមគ្នា ក្លាយជាទំនាក់ទំនងដ៏ជាប់លាប់ ដែលមានការលើកទឹកចិត្ត។ គ្នាយើងជាច្រើននាក់ ដែលបានបង្កើតចំណងមិត្តភាពជាមួយគ្នា ក្នុងពេលដែលមានទុក្ខលំបាក កាលពី៣ទសវត្សរ៍មុន បានបន្តមានភាពរីកចម្រើន ព្រមទាំងបន្តជួយទ្រទ្រង់បុគ្គល និងក្រុមគ្រួសារដទៃទៀត ក្នុងពេលសព្វថ្ងៃផងដែរ។ សំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើរទៅអ្នកដើរតាមព្រះយេស៊ូវ ក្នុងក្រុងថែស្សាឡូនិច ក៏បានបង្ហាញឲ្យយើងឃើញទំនាក់ទំនងដែលជួយជ្រោងគ្នាឡើង ក្នុងគ្រួសារនៃព្រះផងដែរ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ក្នុងសំបុត្រនោះថា “យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ”(១ថែស្សាឡូនិច ២:៧)។  “ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អពីព្រះ មកអ្នករាល់គ្នា ដោយខំធ្វើការទាំងយប់ទាំងថ្ងៃ”(ខ.៩)។ “ដូចជាអ្នករាល់គ្នាដឹងហើយថា យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានិមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន និងកំសាន្តចិត្តផង”(ខ.១១)។ សាវ័កប៉ុល និងគូកនការងាររបស់គាត់…

Read article
យុត្តិធម៌ និងសេចក្តីមេត្តា

ពេលដែលជនជាប់ចោទ ឈរនៅចំពោះមុខចៅក្រម គឺមានន័យថា គាត់នឹងត្រូវជាប់ទោស ឬរួចខ្លួន តាមការសម្រេចក្តីរបស់អង្គជំនុំជម្រះ។ បើជនជាប់ចោទជាមនុស្សស្លូតត្រង់ នោះតុលាការជាកន្លែងដែលគាត់ពឹងអាង។ តែបើគាត់មានទោស នោះគេរំពឹងថា តុលាការនឹងដាក់ទោសគាត់ ឲ្យសមនឹងកំហុស។ ក្នុងព្រះគម្ពីរណាហ៊ុម យើងឃើញថា ព្រះទ្រង់ជាទីជ្រកកោន និងហើយទ្រង់ក៏ជាចៅក្រមផងដែរ។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក”(១:៧)។ ប៉ុន្តែ បទគម្ពីរនេះក៏បានចែងផងដែរថា “ទ្រង់នឹងរំលីងទីកន្លែងរបស់ពួកតតាំងដោយទឹកជន់ហូរលិច ហើយនឹងដេញពួកខ្មាំងសត្រូវទ្រង់ទៅក្នុងទីងងឹត”(ខ.៨)។ កាលពីជាង១០០ឆ្នាំមុន ទីក្រុងនីនីវេបានប្រែចិត្ត បន្ទាប់ពីលោកយ៉ូណាសបានទៅប្រកាស ដល់ប្រជាជននៅទីនោះ អំពីការអត់ទោសរបស់ព្រះ ហើយទឹកដីពួកគេក៏បានរួចពីការជំនុំជម្រះរបស់ទ្រង់(យ៉ូណាស ៣:១០)។ ប៉ុន្តែ ក្នុងសម័យហោរ៉ាណាហ៊ុម ទីក្រុងនីនីវេបានរៀបគម្រោង “ធ្វើការអាក្រក់ ទាស់ប្រឆាំងនឹងព្រះអម្ចាស់”(ណាហ៊ុម ១:១១)។  ក្នុងជំពូក៣  លោកណាហ៊ុមបានរៀបរាប់ជាលម្អិត អំពីសេចក្តីអន្តរាយ ដែលនឹងកើតឡើង នៅទីក្រុងនីនីវេ។ មនុស្សជាច្រើនបានគិតថា ព្រះមានដំណោះស្រាយតែមួយប៉ុណ្ណោះ សម្រាប់មនុស្សជាតិ គឺគ្មានដំណោះស្រាយអ្វីផ្សេងទេ។ ពួកគេគិតថា ទ្រង់បរិសុទ្ធ ហើយសព្វព្រះទ័យនឹងដាក់ទោសយើងតែប៉ុណ្ណោះ ពុំនោះទេ ទ្រង់មានពេញដោយក្តីមេត្តា ហើយសព្វព្រះទ័យនឹងបង្ហាញសេចក្តីសប្បុរសដល់មនុស្ស គឺមិនជំនុំជម្រះពួកគេឡើយ។ តាមពិត ទ្រង់ជាចៅក្រម ហើយក៏ជាទីជ្រកកោនផងដែរ។…

Read article
អំណោយនៃក្តីសង្ឃឹម

ពេលដែលខ្យល់ព្យុះកំបុតត្បូង បានបក់កាត់ក្រុងតាក់ក្លូបាន ប្រទេសភីលីពីន ក្នុងឆ្នាំ ២០១៣ មានមនុស្សប្រហែល១ម៉ឺននាក់ បានបាត់បង់ជីវិត ហើយអ្នកដែលបានរួចជីវិត ត្រូវបាត់បង់ជម្រក និងគ្មានការងារធ្វើ។ ស្បៀងអាហារ និងឧបករណ៍ប្រើប្រាស់ដែលចាំបាច់ក៏មានការខ្វះខាត។ បីខែក្រោយមក ខណៈពេលដែលក្រុងមួយនេះកំពុងតែព្យាយាមក្រោកឈរឡើង ចេញពីការបំផ្លិចបំផ្លាញនោះ មានទារកម្នាក់បានចាប់កំណើត នៅតាមជញ្ជើមផ្លូវ ក្បែរក្រុងតាក់ក្លូបាន ក្នុងពេលដែលនៅមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង។ ទោះបីជាអាកាសធាតុបានធ្វើឲ្យគេនឹកចាំ អំពីរឿងដ៏ឈឺចាប់ ដែលទើបតែបានកើតឡើងយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋបានរួមគ្នារកបានពេទ្យឆ្មបម្នាក់ ហើយក៏បានដឹកម្តាយនិងកូនទាំងពីរនាក់ ទៅកាន់គ្លីនិក។ ទារកនោះក៏បានរួចជីវិត មានការធំធាត់ឡើង ហើយក៏បានក្លាយជានិមិត្តរូបនៃក្តីសង្ឃឹម ក្នុងពេលដែលពេញដោយភាពអស់សង្ឃឹម នៅតំបន់នោះ។ ពេលដែលប្រជាជនអ៊ីស្រាអែលកំពុងទទួលរងការគៀបសង្គត់ពីសាសន៍ភីលីស្ទីន អស់រយៈពេល៤០ឆ្នាំ មានព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់មួយ បានកើតឡើង ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ ក្នុងអំឡុងពេលនោះ មានទេវតាមួយអង្គបានមកឲ្យដំណឹងដល់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ថា នាងនឹងមានទម្ងន់បង្កើតបានកូនប្រុសដ៏ពិសេសម្នាក់(ពួកចៅហ្វាយ ១៣:៣)។  ទេវតាបានប្រាប់នាងថា កូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយមក “វានឹងចាប់តាំងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន”(ខ.៥)។ កូនប្រុសនោះមានឈ្មោះថា សាំសុន ជាអំណោយនៃក្តីសង្ឃឹមដល់សាសន៍អ៊ីស្រាអែល ក្នុងពេលដ៏វេទនា។ យើងមិនអាចជៀសផុតពីបញ្ហាបានឡើយ តែព្រះយេស៊ូវមានអំណាចសង្រ្គោះយើង ឲ្យរួចផុតពីភាពអស់សង្ឃឹម។ ព្រះយេស៊ូវបានប្រសូត្រ “ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្តីងងឹត ហើយក្នុងម្លប់នៃសេចក្តីស្លាប់…

Read article
កន្លែងដែលត្រូវនៅ

ពេលវេលា ព្រឹត្តិការណ៍ និងមនុស្សមានទំនាក់ទំនងគ្នា ដូចអំបោះរាប់ពាន់សសៃ ដែលត្បាញចូលគ្នា ដូចក្រណាត់ បង្កើតជាទីកន្លែង។ ផ្ទះជាទីកន្លែងដ៏ល្អ នៅពេលដែលយើងប្រឹងប្រែងអស់ពីសមត្ថភាព ដោយក្តីស្រឡាញ់ឥតលក្ខខ័ណ្ឌ ដើម្បីធ្វើឲ្យវាក្លាយជាកន្លែងដ៏មានន័យ មានភាពកក់ក្តៅ និងមានសុវត្ថិភាព។ ទីកន្លែងនាំមកនូវអនុស្សាវរីយ កប់ជ្រៅក្នុងវិញ្ញាណរបស់យើង។ ទោះទីកន្លែងរបស់យើងមិនល្អឥតខ្ចោះក៏ដោយ ក៏វាបានចងភ្ជាប់ចិត្តយើង ដោយមនោសញ្ចេតនា ហើយទាក់ទាញចិត្តយើង ដូចដែកឆក់។ ជាញឹកញាប់ ព្រះគម្ពីរបានចែងអំពីទីកន្លែងសំខាន់ៗ។ ឧទាហរណ៍ ព្រះគម្ពីរបាននិយាយ អំពីការដែលលោកនេហេមា ចង់កសាងទីក្រុងយេរូសាឡិមឡើងវិញ(នេហេមា ១:៣-៤ ២:២)។ ម្យ៉ាងទៀត ព្រះយេស៊ូវក៏បានលើកទឹកចិត្តយើង ដោយមានបន្ទូល អំពីទីកន្លែងដ៏សំខាន់បំផុត។ គឺដូចដែលទ្រង់មានបន្ទូលថា “កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា”(យ៉ូហាន ១៤:១-២)។ សម្រាប់អ្នកដែលមានអនុស្សាវរីយ៍ល្អជាច្រើន នៅលើផែនដីនេះ ពួកគេងាយយល់អំពីទីកន្លែងដែលព្រះយេស៊ូវបានមានបន្ទូលសន្យានោះ ហើយក៏រំពឹងថា ខ្លួននឹងបានទៅទីនោះផង។ ហើយសម្រាប់អ្នកដែលស្វែងរកកន្លែង ដែលមានការកម្សាន្តចិត្ត និងសុវត្ថិភាព ព្រះយេស៊ូវបានសន្យាថា ថ្ងៃណាមួយ ពួកគេនឹងឮចម្រៀងដ៏ពិរោះ ដែលគេច្រៀង ក្នុងនគរស្ថានសួគ៌…

Read article
ផ្លូវកាត់ដ៏គ្រោះថ្នាក់

ក្នុងអំឡុងពេលនៃការបោះឆ្នោតក្នុងប្រទេសខ្ញុំ  កាលពីពេលថ្មីៗនេះ មានស្រ្តីជាម្តាយម្នាក់ កំពុងមានការខ្វះខាត ហើយក៏បានលក់សន្លឹកឆ្នោតរបស់នាងឲ្យគេ ជាថ្នូរនឹងកន្ទបកូនង៉ែតមួយកញ្ចប់។ ខ្ញុំបានពិភាក្សាជាមួយគាត់ អំពីផលប្រយោជន៍នៃបេក្ខជនប្រធានាធិបតីនីមួយៗ ដែលបានឈរឈ្មោះបោះឆ្នោត ហើយខ្ញុំមានការខកចិត្តណាស់ ដែលនាងបានសម្រេចចិត្តឲ្យគេទិញទឹកចិត្តយ៉ាងដូចនេះ។ រយៈពេល៦ខែក្រោយមក បន្ទាប់ពីបេក្ខជនដែលនាងបានបោះឆ្នោតឲ្យ បានឈ្នះក្នុងការបោះឆ្នោត ប្រជាជនមានការពិបាកកាន់តែខ្លាំង ដោយសារការដំឡើងពន្ធ។ សព្វថ្ងៃនេះ ទំនិញគ្រប់មុខបានឡើងថ្លៃ ដោយរាប់បញ្ចូលទាំងកន្ទបកូនង៉ែតផង។ ក្នុងប្រទេសជាច្រើន ទូទាំងពិភពលោក អំពើពុករលួយមិនមែនទើបតែកើតមានទេ។ តែភាពពុករលួយខាងវិញ្ញាណ ក៏មិនមែនទើបតែកើតមានដែរ។ សាតាំងធ្លាប់ព្យាយាមល្បួងព្រះយេស៊ូវ ឲ្យ “លក់” ឧត្តម្ភគតិរបស់ទ្រង់(ម៉ាថាយ ៤:១-១០)។ កាលនោះ មេល្បួងបានមករកទ្រង់ ពេលដែលទ្រង់កំពុងអស់កម្លាំង និងឃ្លាន។ វាក៏បានទូលទ្រង់ ឲ្យប្រើផ្លូវកាត់ ដើម្បីឲ្យបាននំប៉័ងក្តៅៗ ដោយប្រើការអស្ចារ្យ តាមការល្បួងរបស់វា រួចវាយកនគរក្នុងលោកិយ និងភាពរុងរឿងរបស់នគរទាំងនោះ មកល្បួងទ្រង់ទៀត។ តែព្រះយេស៊ូវទ្រង់ជ្រាបច្បាស់ថា ផ្លូវកាត់នោះ ជាខ្មាំងសត្រូវដ៏គ្រោះថ្នាក់។ ផ្លូវកាត់ប្រហែលជាអាចជួយឲ្យមនុស្សគេចចេញពីសេចក្តីទុក្ខ តែនៅចុងបញ្ចប់នៃផ្លូវកាត់នោះ មានការឈឺចាប់ហួសវិស័យ។ ព្រះយេស៊ូវទ្រង់ប្រើពាក្យ “មានសេចក្តីចែងទុកមកដូច្នេះ”បីដង នៅក្នុងការឆ្លើយតបការល្បួងរបស់អារក្ស(ខ.៤,៧,១០)។ ដូចនេះ ទ្រង់បានប្រកាន់ខ្ជាប់នូវសេចក្តីពិត ដែលទ្រង់បានជ្រាបពីព្រះ និងពីព្រះបន្ទូលទ្រង់ ដែលមានចែងក្នុងព្រះគម្ពីរបរិសុទ្ធ។…

Read article
ភ្ញៀវដែលមិនបានអញ្ជើញ

ថ្មីៗនេះ កូនប្រុស និងកូនប្រសាររបស់ខ្ញុំ បានទូរស័ព្ទមកប្រាប់ខ្ញុំថា កាលពីពេលយប់ មានសត្វប្រជៀវពីរក្បាល ចូលផ្ទះពួកគេ។ ខ្ញុំដឹងថា សត្វប្រជៀវជាផ្នែកមួយដ៏សំខាន់ ក្នុងប្រព័ន្ធអេកូឡូហ្ស៊ី តែពួកវាមិនមែនជាសត្វដែលខ្ញុំចូលចិត្ត ក្នុងចំណោមស្នាព្រះហស្តទាំងឡាយរបស់ព្រះ ជាពិសេស នៅពេលដែលពួកវាហើរចូលក្នុងផ្ទះខ្ញុំ។ ប៉ុន្តែ ខ្ញុំនិងភរិយាខ្ញុំបានអរព្រះគុណព្រះ ដែលយើងអាចទៅផ្ទះកូនយើង ដើម្បីជួយដេញសត្វប្រជៀវ។ ហើយបានជួយបិទប្រហោងតាមជញ្ជាំងផ្ទះ ព្រោះសត្វប្រជៀវ ប្រហែលជាអាចចូលក្នុងផ្ទះពួកគេ តាមប្រហោងនោះ ក្នុងនាមជាភ្ញៀវដែលមិនបានអញ្ជើញ។ សេចក្តីទុក្ខក៏ជាភ្ញៀវដែលមិនបានអញ្ជើញផងដែរ ដែលចេះតែវាយលុកចូលក្នុងជីវិតយើង។ ពេលយើងមានទុក្ខលំបាក យើងងាយនឹងមានចិត្តតក់ស្លត់ ឬអស់សង្ឃឹម។ ប៉ុន្តែ ស្ថានភាពដ៏ពិបាកទាំងនេះ អាចជាឧបករណ៍ ដែលព្រះវរបិតានៃយើង បានប្រើដើម្បីធ្វើឲ្យយើងផ្លាស់ប្រែ ឲ្យមានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ។ ហេតុនេះហើយ បានជាសាវ័កយ៉ាកុបបានសរសេរថា “បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន ចូរទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ”(យ៉ាកុប ១:២-៤)។ ពេលយើងមានទុក្ខព្រួយ ឬការឈឺចាប់ យើងមិនត្រេកអរសប្បាយទេ។ ប៉ុន្តែ ពេលដែលទុក្ខព្រួយ ដែលជាភ្ញៀវដែលមិនបានអញ្ជើញទាំងនោះ បានមកដល់ យើងអាចមើលទៅព្រះហស្តព្រះ…

Read article
កេរ្តិ៍ឈ្មោះល្អ

លោកឆាល ផុនហ្ស៊ី(Charles Ponzi) បានខូចឈ្មោះជារៀងរហូត ដោយសារការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ ដែលគាត់បានប្រព្រឹត្តរហូតដល់ក្លាយជាផ្លូវនៃជីវិតគាត់។ បន្ទាប់ពីគាត់បានប្រព្រឹត្តបទឧក្រឹដ្ឋកំរិតស្រាលផ្នែកហិរញ្ញវត្ថុ ហើយជាប់គុកមួយរយៈពេលខ្លី ក្នុងដើមឆ្នាំ ១៩២០ គាត់ក៏បានចាប់ផ្តើមចំណាយពេល៤៥ថ្ងៃ ដើម្បីផ្តល់ឲ្យអ្នកវិនិយោក នូវទឹកប្រាក់៥០ភាគរយ ពីទឹកប្រាក់សរុបដែល គាត់បានគេងប្រវ័ញ្ចពីពួកគេ ហើយក្នុងរយៈពេល៩០ថ្ងៃ គាត់ក៏បានប្រគល់ឲ្យគេវិញ១០០ភាគរយ។ ទោះបីជារឿងនេះ ពិបាកនឹងឲ្យយើងជឿក៏ដោយ ក៏គាត់ពិតជាបានប្រគល់លុយនោះទៅឲ្យគេវិញ។ លោកប៉ុនហ្ស៊ីបានគេងប្រវ័ញ្ចលុយគេ ដោយយកលុយរបស់អ្នកវិនិយោកក្រោយៗ ទៅបង់ឲ្យអ្នកវិនិយោកមុនៗ ហើយចាយវាយសប្បាយ ក្នុងជីវភាពដ៏ហឺហារ។ ក្នុងខែសីហា ឆ្នាំ១៩២០ គេក៏បានរកឃើញថា គាត់បានក្លែងបន្លំយកលុយអ្នកវិនិយោក អស់២០លានដុល្លា ហើយធ្វើឲ្យធនាគាចំនួនប្រាំ ខាតបង់លុយជាច្រើន។ លោកផុនហ្ស៊ីក៏បានជាប់គុកអស់៣ឆ្នាំ។ ក្រោយមក គេក៏បាននិរទេសគាត់ ទៅប្រទេសអ៊ីតាលី ហើយគាត់ក៏បានស្លាប់ ដោយគ្មានលុយមួយកាក់មួយសេនជាប់ខ្លួន ក្នុងឆ្នាំ ១៩៤៩ ក្នុងអាយុ៦៦ឆ្នាំ។ កណ្ឌគម្ពីរសុភាសិតជាកណ្ឌគម្ពីរសញ្ញាចាស់ ដែលច្រើនតែបាននិយាយប្រៀបធៀបកេរ្តិ៍ឈ្មោះមនុស្សមានប្រាជ្ញា និងមនុស្សល្ងង់។ គឺដូចមានសេចក្តីចែងថា “សេចក្តីនឹកចាំពីមនុស្សសុចរិត នោះនាំឲ្យមានពរ តែឈ្មោះរបស់មនុស្សអាក្រក់ រមែងពុករលួយទៅ … អ្នកណាដែលប្រព្រឹត្តដោយទៀតត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ”(សុភាសិត ១០:៧,៩)។…

Read article