បណ្ណាល័យចល័ត

កាលនៅ​ពី​ក្មេង ខ្ញុំ​បាន​កម្សាន្ត​សប្បាយ នឹង​ការ​អានសៀវភៅ នៅ​ក្នុង​បណ្ណា​ល័យ​ចល័ត ដែល​​មក​ដល់​តំបន់​ខ្ញុំ​ជា​រៀង​រាល់​សប្តាហ៍ នា​​រដូវ​​ក្តៅ​​​​ដ៏​យូរ។ កាល​នោះ គេ​មិនទា​ន់ផ​លិត​ឧបករណ៍​អេឡិ​ចត្រូ​​និក​តូច​ៗ សម្រាប់​ដាក់​​តាម​ខ្លួន និង​មិន​ទាន់​មាន​គ្រឿ​ងរំខា​​ន ដូច​នៅ​​សម័យ​នេះ​ទេ។ បណ្តា​ល័យ​​ចល័​ត​​នោះ គឺ​​​ជា​ឡាន​ក្រុ​ង​​មួយ​​គ្រឿង ដែល​ដឹក​​ជញ្ជូន​​សៀ​វ​ភៅជា​ច្រើន​ក្បាល​ចេញពីបណ្ណា​ល័យ​ភូមិ​ភាគ មកកា​ន់​តំបន់​ជិត​ខាង ដើម្បី​ឲ្យ​អ្នក​ដែល​គ្មាន​លទ្ធ​ភាព​ធ្វើដំ​ណើរ​ផ្លូវ​ឆ្ងាយ អាច​អាន​​សៀវ​ភៅដែល​​គេ​​បាន​តម្រៀប​​ជា​​ស្រេច​ ក្នុង​ឡា​ន​ក្រុង​នោះ។ ដូច​នេះ ខ្ញុំ​អាច​ចំណាយពេ​ល​ជា​ច្រើន​ថ្ងៃ ដើម្បី​អាន​សៀវ​ភៅ ក្នុង​រដូវ​ក្តៅ​នោះ។ បើ​​គ្មានបណ្តា​ល័យ​ចល័ត​នៅ​សម័យ​នោះ​ទេ ​ខ្ញុំក៏មិ​ន​បាន​អាន​សៀវភៅ​​ទាំង​នោះដែ​រ។ រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​អរ​ព្រះគុណ​ព្រះ​ ដែល​បានបណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​​ចូល​ចិត្ត​ការ​អាន​សៀ​វភៅ តាម​រយៈ​បណ្តា​ល័យ​ចល័ត​នោះ។

អ្នក​​ប្រាជ្ញ​​ព្រះ​​គម្ពីរ​មួ​យ​​ចំនួន បាន​មាន​ប្រសាសន៍​ថា​​សាវ័ក​ប៉ុល​ស្រ​ឡាញ់កា​រអាន​សៀវ​ភៅ​ណា​ស់ ហើយ​បាន​រៀន​សូត្រ​ពី​សៀវភៅ​រ​បស់គា​ត់ រហូត​ដល់​ចុ​ង​ប​ញ្ចប់នៃ​ជីវិត​គាត់​។ ក្នុ​ង​សំបុត្រ​ចុង​ក្រោ​យ​របស់​គាត់ គាត់​បាន​សរសេរ​ថា “ដល់​​កា​ល​​ណា​​អ្នក​ទៅ​ឯ​ខ្ញុំ នោះ​សូម​យក​អាវ​ធំ ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​អ្នក​កាប៉ុស នៅ​ក្រុង​ទ្រអាស​ទៅ​ផង និង​សៀវភៅ​ទាំង​ប៉ុន្មាន​ដែរ តែ​សូម​យក​ក្រាំង​ស្បែក​ជា​ដើម”(២ធីម៉ូថេ ៤:១៣)។ ត្រង់​ចំណុច​នេះ សៀវ​ភៅ និង​ក្រាំង​ស្បែក​ទាំង​នោះ​អាច​ជា​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​សៀវ​ភៅ​ដែល​គាត់​បាន​សរ​សេរ​ដោយផ្ទាល់ដៃ។

ខ្ញុំ​ជឿ​ជាក់​ថា មូល​ហេតុ​ដែល​លោក​ប៉ុល​ស្វែង​រក​ចំណេះ​ដឹង គឺមិន​គ្រាន់​តែ​ដើម្បី​ឲ្យ​មាន​ប្រា​ជ្ញា ឬ​មាន​ការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះឡើ​យ ប៉ុន្តែ គឺដើម្បីឲ្យ​ស្គាល់​ព្រះ​គ្រីស្ទ​កាន់​តែ​ច្បាស់។ គោល​ដៅរ​បស់​គាត់​ គឺ“ដើម្បី​​​ឲ្យគា​ត់​​បាន​​ស្គាល់​ទ្រង់ និង​​​​ព្រះចេ​ស្តា​​នៃ​​ដំណើរ​​ដែ​ល​ទ្រង់​​រ​ស់​​ឡើង​វិញ ហើយ​​និង​​សេចក្តី​​ប្រកប​​ក្នុ​ង​​ការ​​រង​​ទុក្ខ​​របស់​​ទ្រង់ ព្រម​​ទាំង​​ត្រឡ​ប់​​​ទៅ​​ដូច​​​ជា​ទ្រង់​​ក្នុង​​សេចក្តី​​ស្លាប់​ផង”(ភីលីព ៣:១០)។ ខ្ញុំ​សូម​អធិ​ស្ឋាន សូម​ឲ្យ​យើង​មាន​គោល​ដៅដូ​ច​សាវ័ក​ប៉ុល​ដែរ។–Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles