ព្រះអង្គបំពេញចន្លោះប្រហោង
ឯចោរ វាមកប្រយោជន៍តែនឹងលួច សំឡាប់ ហើយបំផ្លាញប៉ុណ្ណោះ តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង។ យ៉ូហាន ១០:១០ អ្នកជំនាញផ្នែកចិត្តវិទ្យា ឈ្មោះម៉ាដេលីន លេវ៉ាញ(Madeline Levine) បានកត់សំគាល់ឃើញថា ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ពាក់អាវយឺតដៃវែងមួយប្រភេទ ដែលមនុស្សធ្លាប់ធ្វើបាបខ្លួនឯង បានប្រើដើម្បីលាក់ស្នាមអារកដៃ។ ពេលដែលក្មេងស្រីនោះទាញដៃអាវឡើងលើ អ្នកស្រីលេវ៉ាញក៏បានដឹងថា ក្មេងស្រីនោះធ្លាប់យកឡាមមកអារកដៃខ្លួន។ នាងអាណិតក្មេងស្រីនោះណាស់ តែនាងអរព្រះគុណព្រះ ដែលក្មេងស្រីនោះបើកចំហចិត្ត ទទួលជំនួយដែលខ្លួនត្រូវការយ៉ាងខ្លាំង។ ក្មេងស្រីម្នាក់នេះ ជាតំណាងឲ្យមនុស្សជាច្រើន ដែលកំពុងមានចន្លោះប្រហោងក្នុងចិត្ត។ កណ្ឌគម្ពីរយ៉ូហានបានចែងថា ព្រះយេស៊ូវបានយាងមកដើម្បីឲ្យយើងមានជីវិត ហើយឲ្យជីវិតនោះពេញបរិបូរ (យ៉ូហាន ១០:១០)។ ព្រះទ្រង់បានដាក់នៅក្នុងចិត្តមនុស្សម្នាក់ៗ នូវចិត្តដែលចង់មានជីវិតពេញលេញ ហើយព្រះអង្គសព្វព្រះទ័យឲ្យមនុស្ស ពិសោធន៍នឹងទំនាក់ទំនងនៃក្តីស្រឡាញ់ ជាមួយព្រះអង្គ។ តែព្រះអង្គក៏បានដាស់តឿនពួកគេថា “ចោរ” ដែលមកបំផ្លាញ នឹងប្រើមនុស្ស សម្ភារៈ និងកាលៈទេសៈ ដើម្បីបំផ្លាញជីវិតពួកគេ(ខ.១,១០)។ ការដែលវាអះអាងថា វានឹងនំាមកនូវជីវិត សុទ្ធតែជាការបោកប្រាស់។ ផ្ទុយទៅវិញ ព្រះយេស៊ូវប្រទានអ្វីដែលពិត គឺ “ជីវិតអស់កល្ប” ហើយសន្យាថា “គ្មានអ្នកណាឆក់យកយើង…
Read article