2021

You are here:
គោះកណ្ដឹងដើម្បីអបអរ

ចូរ​ស្រែក​ហ៊ោ​ថ្វាយ​ព្រះ ដោយ​សំឡេង​ជា​ជ័យជំនះ។ ទំនុកដំកើង ៤៧:១ បន្ទាប់​ពី​ដាឡា(Darla) បាន​ទទួល​ការ​ព្យាបាល​ដោយ​វិទ្យុសកម្ម បាន​៣០​លើក ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ពេទ្យ​ក៏​បាន​ប្រកាស​ថា នាង​មិន​មាន​ជំងឺ​មហារីក​ទៀត​ទេ។ តាម​ប្រពៃណី​របស់​មន្ទីរ​ពេទ្យ​នេះ នាង​មាន​ចិត្ត​អន្ទះសា​​ចង់​ទាញ​ខ្សែ​គោះ​កណ្ដឹង ដើម្បី​បន្លឺ​សម្លេង ជា​សញ្ញា​បង្ហាញ​ថា បាន​រួច​ផុត​ពី​ជំងឺ​មហារីក ហើយ​អបអរ​សាទរ​សុខភាព​ដែល​បាន​ជា​ជ្រះ​ស្អាត។ ដាឡា​មាន​ចិត្ត​ក្លៀវក្លា​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​អបអរ ដោយ​ទាញ​ខ្សែ​គោះ​កណ្ដឹង​មួយ​ទំហឹង​ដៃ បណ្តាល​ឲ្យ​ខ្សែ​ដាច់​ចេញ​ពី​កណ្ដឹង! ធ្វើ​ឲ្យ​គេ​ផ្ទុះ​សំណើច​គ្រប់​គ្នា នៅ​មន្ទីរ​ពេទ្យ។​ រឿង​របស់​ដាឡា​បាន​នាំ​មក​នូវ​ភាព​ញញឹម នៅ​លើ​ផ្ទៃ​មុខ​ខ្ញុំ ហើយ​ក៏​បាន​ជួយ​ឲ្យ​ខ្ញុំ​យល់​កាន់​តែ​ច្បាស់ អំពី​ទិដ្ឋភាព​ដែល​អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ពិពណ៌នា ពេល​ដែល​គាត់​អញ្ជើញ​ពួក​អ៊ីស្រាអែល ឲ្យ​អប​អរ​កិច្ចការ​ដែល​ព្រះ​អម្ចាស់ បាន​ធ្វើ​ក្នុង​ជីវិត​ពួក​គេ។ អ្នក​និពន្ធ​រូប​នោះ បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ “ទះដៃ” “ស្រែក​ហ៊ោ​ថ្វាយ​ព្រះ” ហើយ “ច្រៀង​សរសើរ​ព្រះ​អង្គ” ដ្បិត​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ខ្ចាត់​ខ្ចាយ ហើយ​ក៏​បាន​ជ្រើស​តាំង​ពួក​អ៊ីស្រាអែល ធ្វើ​ជា​រាស្រ្ត​ជា​ទីស្រឡាញ់​របស់​ព្រះ​អង្គ​(ទំនុក​ដំកើង ៤៧:១,៦)។​ ព្រះ​ទ្រង់​មិន​តែង​តែ​ប្រទាន​យើង នូវ​ជ័យ​ជម្នះ​មក​លើ​ទុក្ខ​លំបាក​ក្នុង​ជីវិត​នេះ​ឡើយ ទោះ​វា​ជា​បញ្ហា​សុខភាព ឬ​បញ្ហា​ហិរញ្ញ​វត្ថុ ឬ​ក៏​បញ្ហា​ទំនាក់​ទំនង​ក្តី។​ ព្រះ​អង្គ​សក្តិសម​នឹង​ទទួល​ការ​ថ្វាយ​បង្គំ និង​សរសើរ ក្នុង​កាលៈទេសៈ​ទាំង​នោះ ព្រោះ​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​នៅ​តែ​គង់​​លើ​បល្ល័ង្ក​ដ៏​បរិសុទ្ធ​របស់​ព្រះ​អង្គ​(ខ.៨)។ យើង​មាន​ហេតុ​ផល​ដែល​ត្រូវ​អបអរ ពេល​ណា​ព្រះ​អង្គ​ពិត​ជា​នាំ​យើង ទៅ​កន្លែង​ប្រោស​ឲ្យ​ជា យ៉ាង​ហោច​ណាស់ តាម​របៀប​ដែល​យើង​អាច​យល់…

Read article
ធ្វើឲ្យរដូវកាល មានភាពស្រស់ថ្លាឡើង

ឡេសា(Leisa) ចង់​ស្វែង​រក​វិធី​តុប​តែង ឲ្យ​មាន​ភាព​ស្រស់​ថ្លា​ឡើង ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ដែល​មាន​ការ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ហាឡូវីន។ ការ​តុប​តែង​ជា​ច្រើន នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ ដែល​នាង​បាន​ឃើញ ហាក់​ដូច​ជា​អបអរ​សេចក្តី​ស្លាប់ ជួន​កាល តាម​របៀប​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​តក់​ស្លត់។ ឡេសា​ក៏​បាន​ប្តេជ្ញា​ចិត្ត​ប្រឆាំង​នឹង​ភាព​ងងឹត​នោះ ដោយ​មធ្យោបាយ​តូច​ៗ ដោយ​ចាប់​ផ្តើម​សរសេរ អំពី​រឿង​ដែល​នាង​ចង់​អរ​ព្រះ​គុណ​ព្រះ ដោយ​ប្រើ​ហ្វឺត​សរសេរ​ជាប់ នៅ​លើ​ផ្លែ​ល្ពៅ​មួយ។ ពន្លឺ​ថ្ងៃ​គឺ​ជា​ចំណុច​ទី​មួយ ដែល​នាង​ចង់​អរ​ព្រះ​គុណ​ព្រះ បន្ទាប់​មក នាង​ក៏​បាន​សរសេរ​ឈ្មោះ​ភ្ញៀវ​ដែល​មក​លេង​ផ្ទះ​នាង។ ត្រង់​ចំណុច​ខ្លះ​មាន​លក្ខណៈ​គួរ​ឲ្យ​អស់​សំណើច។ ចំណុច​ខ្លះ​ទៀត មាន​លក្ខណៈ​ជាក់​ស្តែង ដែល​មាន​ដូច​ជា ការ​អរ​ព្រះ​គុណ​សម្រាប់​ផ្ទះ​ដ៏​កក់​ក្តៅ ឡាន​ដែល​ដំណើរ​ការ។ ចំណុច​ខ្លះ​មាន​ភាព​ក្រៀម​ក្រំ ដោយ​នាង​បាន​សរសេរ​ឈ្មោះ​អ្នក​ដែល​បាន​លាចាក​លោក​ហើយ។ ដូចនេះ ពាក្យ​អរ​ព្រះ​គុណ​ដែល​នាង​បាន​សរសេរ ក៏​បាន​ហ៊ុម​ព័ទ្ធ​ផ្លែ​ល្ពៅ​នោះ គឺ​ជា​ការ​តុប​តែង​ដ៏​មាន​ន័យ សម្រាប់​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​នោះ។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៤ បាន​ផ្តល់​ឲ្យ​នូវ​គំរូ​នៃ​ការ​សរសេរ​ដំកើង​ព្រះ សម្រាប់​ការ​អ្វី​ដែល​យើង​ងាយ​នឹង​មើល​រំលង។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បាន​បន្លឺ​សម្លេង​ច្រៀង​ថា “ទ្រង់​ធ្វើ​ឲ្យ​មាន​ក្បាល​ទឹក​ផុះ​ឡើង​នៅ​ក្នុង​ច្រក​ភ្នំ ទឹក​នោះ​ហូរ​នៅ​កណ្តាល​ភ្នំ”(ខ.១០)។ ​”ទ្រង់​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សំរាប់​សត្វ ហើយ​បន្លែ​សំរាប់​មនុស្ស”(ខ.១៤)។ ហើយ​ព្រះ​អង្គ​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ពេល​យប់ មាន​ភាព​ល្អ និង​សក្តិសម​ផង​ដែរ។ “ទ្រង់​ធ្វើ​ឲ្យ​ងងឹត នោះ​គឺ​ជា​យប់​ហើយ ជា​ពេល​ដែល​គ្រប់​ទាំង​សត្វ​នៅ​ព្រៃ​រមែង​ចេញ​មក”(ខ.២០)។ ប៉ុន្តែ បន្ទាប់​មក ថ្ងៃ​ក៏​បាន​រះ​ឡើង មនុស្ស​ក៏​ចេញ​ទៅ​ធ្វើ​ការ រហូត​ដល់​ពេល​ល្ងាច​(ខ.២២-២៣)។…

Read article
ការត្រាស់ហៅថ្មីមួយ

បងធំ ឈ្មោះ​ខាស៊ី(Casey) និង​ក្រុម​ជើង​កាង​របស់​ខ្លួន បាន​គាស់​ផ្ទះ ឡាន និង​ប្លន់​ហាង​លក់​ទំនិញ ហើយ​ក៏​បាន​កាប់​ចាក់​គ្នា​ជា​មួយ​ក្រុង​ជើង​កាង​ផ្សេង​ទៀត។ ទីបំផុត លោក​ខាស៊ី​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន ហើយ​ត្រូវ​គេ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ។ នៅ​ក្នុង​គុក គាត់​ក៏​បាន​ក្លាយ​ជា​អ្នក​ចែក​ចាយ​អាវុធ ដែល​ផលិត​ដោយ​ខ្លួន​ឯង ឲ្យ​អ្នក​ទោស​ផ្សេង​ទៀត​ប្រើ ក្នុង​ពេល​ដែល​គុក​មាន​ចលាចល​។ ក្រោយ​មក គេ​ក៏​បាន​យក​គាត់​ទៅ​ឃុំ​ខ្លួន​ដាច់​ដោយ​ឡែក ពី​អ្នក​ផ្សេង។ នៅ​ក្នុង​គុក គាត់​បាន​យល់​សប្តិ​ពេល​ថ្ងៃ ឃើញ​ទិដ្ឋភាព​ដូច​ខ្សែ​ភាព​យន្ត​មួយ​ប្រភេទ ដែល​បង្ហាញ​ព្រឹត្តិការណ៍​សំខាន់​ៗ​ក្នុង​ជីវិត​គាត់ និង​​ឃើញ​គេ​បណ្តើរ​ព្រះ​យេស៊ូវ ហើយ​យក​ដែក​គោល​ដំព្រះ​ហស្ត និង​ព្រះ​បាទ​ទ្រង់​ជាប់​នឹង​ឈើ​ឆ្កាង រួច​ព្រះ​អង្គ​មាន​បន្ទូល​ប្រាប់​គាត់​ថា “ខ្ញុំ​កំពុង​តែ​លះ​បង់​ជីវិត​នៅ​លើ​ឈើ​ឆ្កាង​នេះ ដើម្បី​អ្នក”។ លោក​ខាស៊ី​ក៏​បាន​ក្រាប​នៅ​លើ​កម្រាល​ឥដ្ឋ ហើយ​ទួញ​យំ រួច​សារភាព​អំពើ​បាប​របស់​គាត់។ ក្រោយ​មក គាត់​បាន​ចែក​ចាយ​បទ​ពិសោធន៍​នេះ ដល់​គ្រូ​បង្រៀន​ព្រះ​គម្ពីរ​ម្នាក់ ដែល​បាន​ពន្យល់​ដល់​គាត់​ជា​បន្ថែម​ទៀត អំពី​ព្រះ​យេស៊ូវ ហើយ​ក៏​បាន​ឲ្យ​ព្រះ​គម្ពីរ​ប៊ីប​គាត់​មួយ​ក្បាល។ លោក​ខាស៊ី​និយាយ​ថា ពេល​នោះ​ជា​ពេល​ដែល​គាត់​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿ។ ទី​បំផុត គេ​ក៏​បាន​ផ្លាស់​គាត់​ទៅ​កន្លែង​ជាប់​ឃុំ​ជា​មួយ​អ្នក​ដទៃ​វិញ ដែល​នៅ​ទីនោះ គាត់​ត្រូវ​គេ​ធ្វើ​បាប ដោយសារ​ជំនឿ​របស់​គាត់។ តែ​គាត់​មាន​សន្តិភាព​ក្នុង​ចិត្ត ព្រោះ​គាត់​បាន​រក​ឃើញ​ការ​ត្រាស់​ហៅ​ថ្មី​មួយ “គឺ​ទៅ​នាំ​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ”។​ ក្នុង​សំបុត្រ ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ គាត់​បាន​និយាយ​អំពី​អំណាច​របស់​ព្រះ​គ្រីស្ទ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ដោយ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​ចេញ​ពី​ការ​រស់​នៅ ក្នុង​អំពើ​បាប…

Read article
ព្រះទ្រង់ច្រៀងសម្រាប់អ្នក

បន្ទាប់​ពី​កូន​ប្រុស​​ច្បង​ចាប់​កំណើត​បាន​១៧ខែ យើង​ក៏​មាន​កូន​ស្រី​ម្នាក់។ ខ្ញុំ​មាន​អំណរ​ឥត​ឧបមា ពេល​ដឹង​ខ្ញុំ​ថា យើង​នឹង​មាន​កូន​ស្រី​ម្នាក់ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ពិបាក​បន្តិច ព្រោះ​ខ្ញុំ​មាន​ការ​យល់​ដឹង​ខ្លះ​ៗ អំពី​កូន​ប្រុស តែ​ខ្ញុំ​មិន​ធ្លាប់​មាន​កូន​ស្រី​ពី​មុន​មក​ទេ។ យើង​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​នាង​ថា សារ៉ា(Sarah) ហើយ​ខ្ញុំ​មាន​ឯក​សិទ្ធិ ក្នុង​ការ​បំពេ​នាង​ឲ្យ​លក់ ដើម្បី​ឲ្យ​ភរិយា​ខ្ញុំ​អាច​សម្រាក។ ខ្ញុំ​មិន​ដឹង​ច្បាស់​ថា ហេតុ​អ្វី​ទេ តែ​ខ្ញុំ​បាន​ចាប់​ផ្តើម​ច្រៀង​បំពេ​នាង​ ឲ្យ​គេង​លក់ ហើយ​ខ្ញុំ​បាន​ជ្រើស​រើស​បទ “កូន​ជា​ពន្លឺ​ថ្ងៃ​របស់​ប៉ា”។​ ទោះ​ខ្ញុំ​ពរ​នាង​នៅ​ក្នុង​ដៃ​ខ្ញុំ ឬ​ឈរ​នៅ​ក្បែរ​គ្រែ​គេង​របស់​នាង​ក្តី ខ្ញុំ​បាន​ច្រៀង​ឲ្យ​នាង​ស្តាប់ ហើយ​ស្រឡាញ់​ពេញ​ចិត្ត​ពេល​គ្រប់​នាទី ដែល​ខ្ញុំ​បាន​ចំណាយ​ជា​មួយ​នាង។ ឥឡូវ​នេះ នាង​មាន​អាយុ​ជាង​២០​ឆ្នាំ​ហើយ  ខ្ញុំ​នៅ​តែ​ហៅ​នាង​ថា សាន់សាញ (Sunshine ប្រែ​ថា ពន្លឺ​ថ្ងៃ)។​ តាម​ធម្មតា យើង​គិត​អំពី​ពួក​ទេវតា​ច្រៀង ប៉ុន្តែ តើ​យើង​ធ្លាប់​គិត​អំពី​ពេល​ដែល​ព្រះ​ទ្រង់​ច្រៀង​ទេ? ហើយ​ជាង​នេះ​ទៅ​ទៀត តើ​អ្នក​ធ្លាប់​គិត​​អំពី​ពេល​ដែល​ទ្រង់​ច្រៀង​សម្រាប់​អ្នក​ទេ? ពេល​ដែល​ហោរា​សេផានា​ថ្លែង​ទៅ​កាន់​ទីក្រុង​យេរូសាឡិម គាត់​បាន​មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ថា “ទ្រង់​នឹង​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង”(៣:១៧)។​ ព្រះ​រាជ​សារ​នេះ​បាន​និយាយ​ទៅ​កាន់​ទីក្រុង​យេរូសាឡិម​ដោយ​ផ្ទាល់ តែ​ព្រះ​ទ្រង់​ក៏​ច្រៀង​សម្រាប់​យើង គឺ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះ​យេស៊ូវ​ ជា​ព្រះ​អង្គ​សង្រ្គោះ​ផង​ដែរ។ តើ​ព្រះ​អង្គ​ច្រៀង​អំពី​អ្វី? ជា​ការ​ពិត​ណាស់ ព្រះគម្ពីរ​ប៊ីប​មិន​បាន​ចែង​ច្បាស់ អំពី​ការ​នេះ​ទេ តែ​យើង​អាច​ដឹង​ថា បទ​ចម្រៀង​នេះ…

Read article
តើព្រះទ្រង់កំពុងស្តាប់យើងមែនឬ?

កាល​ខ្ញុំ​កំពុង​ធ្វើ​ការ​បម្រើ ក្នុង​ក្រុម​ថែ​ទាំ​ពួក​ជំនុំ ខ្ញុំ​មាន​តួនាទី​អធិស្ឋាន សម្រាប់​សំណូម​ពរ​អធិស្ឋាន ដែល​គេ​បាន​កត់​ក្នុង​ក្រដាស់ ក្នុង​អំឡុង​ពេល​កម្ម​វិធី​ថ្វាយ​បង្គំ។ ដែល​មាន​ដូច​ជា សំណូម​ពរ​អធិស្ឋាន អំពី​សុខភាព​របស់​អ៊ំស្រី​ម្នាក់ អំពី​បញ្ហា​ហិរញ្ញ​វត្ថុ​របស់​ប្តី​ប្រពន្ធ​មួយ​គូ និង​សូម​ឲ្យ​ចៅ​ប្រុស​ម្នាក់​ស្គាល់​ព្រះ។ ខ្ញុំ​កម្រ​នឹង​បាន​ឮ​គេ​ប្រាប់ អំពី​ការ​ឆ្លើយ​តប​របស់​ព្រះ សម្រាប់​ការ​អធិស្ឋាន​ទំាង​នេះ។ ភាគ​ច្រើន អ្នក​ដែល​សំណូម​ពរ​អធិស្ឋាន មិន​បាន​ប្រាប់​ឈ្មោះ​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​ឆ្លើយ​តប​ពួក​គេ​យ៉ាង​ណា​ដែរ។ ពេល​ខ្លះ ខ្ញុំ​ឆ្ងល់​ថា តើ​ព្រះ​អង្គ​ពិត​ជា​កំពុង​តែ​ស្តាប់​ការ​អធិស្ឋាន​របស់​ខ្ញុំ​ឬ​ទេ? តើ​មាន​អ្វី​កើត​ឡើង ដោយសារ​ការ​អធិស្ឋាន​របស់​ខ្ញុំ​ឬ​ទេ? ក្នុង​ការ​រស់​នៅ អ្នក​ជឿ​ភាគ​ច្រើន​សួរ​ថា “តើ​ព្រះ​អង្គ​បាន​ស្តាប់​ឮ​ខ្ញុំ​អធិស្ឋាន​ឬ​ទេ?” ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ធ្លាប់​អធិស្ឋាន​ដូច​នាង​ហាណា ដោយ​ទូល​សូម​ព្រះ​អង្គ​ប្រទាន​កូន​ម្នាក់ ហើយ​ព្រះ​អង្គ​មិន​បាន​ឆ្លើយ​តប អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ហើយ​ខ្ញុំ​ក៏​ធ្លាប់​អធិស្ឋាន​សូម​ឲ្យ​ឪពុក​ខ្ញុំ​ទទួល​ជឿ​ព្រះ តែ​គាត់​បាន​លាចាក​លោក​ទៅ ដោយ​មិន​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ​គាត់​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ​អង្គ។​ ក្នុង​ប្រវត្តិ​សាស្រ្ត​ដែល​មាន​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ ព្រះ​គម្ពីរ​បាន​កត់​ទុក នូវ​ព្រឹត្តិ​ការណ៍​ជា​ច្រើន​រាប់​មិន​អស់ ដែល​ក្នុង​នោះ ព្រះ​ទ្រង់​បាន​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់ ពួក​អ៊ីស្រាអែល​ដែល​កំពុង​ស្រែក​យំ ក្រោម​ការ​គាប​សង្កត់​ជា​ទាសករ​(និក្ខមនំ ២:២៤) លោក​ម៉ូសេ​នៅ​ភ្នំ​ស៊ីណាយ​(ចោទិយកថា ៩:១៩) លោក​យ៉ូស្វេ នៅ​គីលកាល់(យ៉ូស្វេ ១០:១៤) នាង​ហាណា នៅ​ពេល​នាង​ទូល​សូម​កូន​ម្នាក់​(១សាំយ៉ូអែល ១:១០-១៧) ស្តេច​ដាវីឌ ពេល​ទ្រង់​ទូល​សូម​ការ​រំដោះ​ឲ្យ​រួច​ពី​ស្តេច​សូល​(២សាំយ៉ូអែល ២២:៧)។…

Read article
គោលបំណង ក្នុងការឈឺចាប់

ខ្ញុំ​ធ្លាប់​បាន​ទៅ​អធិប្បាយ​ព្រះ​បន្ទូល នៅ​ព្រះ​វិហារ​មួយ ហើយ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ពិភាក្សា​ជា​មួយ​ស្រ្តី​ម្នាក់ អំពី​អ្វី​ដែល​ខ្ញុំ​បាន​ចែក​ចាយ កាល​ព្រឹក​នោះ។ គាត់​ក៏​បាន​ចែក​ចាយ​ថា គាត់​មាន​ជំងឺ​រ៉ាំរ៉ៃ​មួយ។ គាត់​បាន​ទូល​អង្វរ អធិស្ឋាន​តម សារភាព​អំពើ​បាប​របស់​គាត់ ហើយ​ក៏​បាន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត ដែល​គេ​បាន​ប្រាប់​គាត់ ដើម្បី​ឲ្យ​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា។ ប៉ុន្តែ គាត់​នៅ​តែ​ឈឺ ដូច​នេះ គាត់​ក៏​បាន​គិត​ថា គាត់​បាន​ធ្វើ​អ្វី​មួយ​ខុស​ហើយ បាន​ជា​នៅ​តែ​ឈឺ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា វា​មិន​មែន​ជា​កំហុស​របស់​គាត់​ទេ។ ខ្ញុំ​មាន​អារម្មណ៍​សោក​សៅ ពេល​ដែល​បាន​ស្តាប់​គាត់​ចែក​ចាយ។ គេ​បាន​បង្រៀន​គាត់ ឲ្យ​អនុវត្ត​តាម “រូប​មន្ត” ខាង​វិញ្ញាណ ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​គាត់ ហេតុ​នេះ​ហើយ គាត់​ក៏​បាន​បន្ទោស​ខ្លួន​ឯង ពេល​ដែល​រូប​មន្ត​នោះ មិន​ដំណើរ​ការ។ ដែល​អាក្រក់​ជាង​នេះ​ទៀត​នោះ​ គេ​បាន​បង្ហាញ​ថា វា​មិន​មែន​ជា​រូប​មន្ត​ត្រឹម​ត្រូវ តាំង​ពី​ប៉ុន្មាន​ជំនាន់​មុន។ និយាយ​ឲ្យ​ងាយ​យល់ រូប​មន្ត​ចាស់​នេះ បាន​បង្រៀន​ថា បើ​អ្នក​មាន​ទុក្ខ​លំបាក នោះ​គឺ​បណ្តាល​មក​ពី​អ្នក​បាន​ធ្វើ​អំពើ​បាប។ ពេល​ដែល​លោក​យ៉ូប​បាត់​បង់​ហ្វូង​សត្វ កូន​ទាំង​អស់ ហើយ​ធ្លាក់​ខ្លួន​ឈឺ មិត្ត​ភក្តិ​គាត់​បាន​យក​រូប​មន្ត​នេះ​មក​ឲ្យ​គាត់​ប្រើ។ លោក​អេលីផា​សង្ស័យ​ថា លោក​យ៉ូប​បាន​ធ្វើ​អំពើ​បាប បាន​ជា​គាត់​ប្រាប់​លោក​យ៉ូប​ថា “ចូរ​អ្នក​នឹក​ចាំ​ចុះ បើ​អ្នក​ណា​ឥត​ទោស តើ​ដែល​វិនាស​ដែរ​ឬ​អី តើ​មាន​កន្លែង​ណា ដែល​មនុស្ស​ទៀង​ត្រង់​ត្រូវ​កាត់​ចេញ​នោះ?”(យ៉ូប ៤:៧)។…

Read article
ព្រះទ្រង់បានញែកទុក

នៅ​ប្រទេស​ស្រី​លង្កា ម៉ូតូ​កង់​បី “តុក តុក” ជា​ប្រភេទ​តាក់​ស៊ី ដ៏​ពេញ​និយម ដែល​បាន​ផ្តល់​នូវ​ភាព​ងាយ​ស្រួល និង​ភាព​រីក​រាយ​ដល់​មនុស្ស​ជាច្រើន ក្នុង​ការ​ធ្វើ​ដំណើរ។ អ្នកស្រី ឡរេន(Lorraine) ដែល​ជា​ពលរដ្ឋ នៅ​រដ្ឋ​ធានី​ខូឡុមបូ ក៏​បាន​ដឹង​ថា ម៉ូតូ​កង់​បី “តុក តុក” ក៏​ជា​កន្លែង​សម្រាប់​បេសកកម្ម​ផ្សាយ​ដំណឹង​ល្អ​ផង​ដែរ។  ថ្ងៃ​មួយ គាត់​បាន​ឡើង​ជិះ​តុក​តុក ហើយ​ក៏​បាន​ឃើញ​អ្នក​បើក​បរ​មាន​ភាព​រួស​រាយ ហើយ​គាត់​ក៏​មាន​ចិត្ត​រីក​រាយ ក្នុង​ការ​សន្ទនា​អ្នក​បើក​បរ​នោះ អំពី​ជំនឿ​សាសនា។ គាត់​ក៏​បាន​គិត​ថា លើក​ក្រោយ គាត់​នឹង​ជជែក​ជា​មួយ​អ្នក​បើក​បរ​នោះ អំពី​ដំណឹង​ល្អ​តែ​ម្តង។​ នៅ​ដើម​ដំបូង​នៃ​កណ្ឌ​គម្ពីរ​រ៉ូម សាវ័ក​ប៉ុល​បាន​ប្រកាស​ថា “ព្រះ​ទ្រង់​បាន​ញែក​គាត់​ទុក សម្រាប់​ដំណឹង​ល្អ”(រ៉ូម ១:១)។ សម្រាប់​ពាក្យ​ដំណឹង​ល្អ ព្រះ​គម្ពីរ​ដើម​ភាសា​ក្រិក​ប្រើ​ពាក្យ evangelion  ដែល​មាន​ន័យ​ថា​ដំណឹង​ល្អ។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​កំពុង​តែ​និយាយ​ថា គោល​បំណង​ធំ​បំផុត​របស់​គាត់ គឺ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ។​ តើ​ដំណឹង​ល្អ ​គឺ​ជា​អ្វី? បទ​គម្ពីរ​រ៉ូម ១:៣ បាន​ចែង​ថា ដំណឹង​ល្អ​របស់​ព្រះ “និយាយ​អំពី​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ”។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រាប់​លោកិយ​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ពី​អំពើ​បាប និង​សេចក្តី​ស្លាប់ ហើយ​ព្រះ​អង្គ​បាន​ជ្រើស​រើស​យើង ឲ្យ​ធ្វើ​ជា​អ្នក​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​អ្នក​ដទៃ។ នេះ​ជា​ការ​ពិត…

Read article
ការល្បងល ដើម្បីឲ្យលូតលាស់

មាន​ពេល​មួយ ខ្ញុំ​បាន​នាំ​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​ខ្ញុំ​ឡើង​ភ្នំ​ខូឡូរ៉ាដូ ហ្វូធីនន័រ ដែល​មាន​កម្ពស់ ៤៧៦២ម៉ែត្រ។ ពេល​នោះ​ ពួក​គេ​អារម្មណ៍​ថា ខ្វះ​ទំនុក​ចិត្ត។ តើ​ពួក​គេ​អាច​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ទេ? តើ​ពួក​គេ​អាច​ជម្នះ​បញ្ហា​ប្រឈម​នៅ​ក្នុង​ការ​ឡើង​ភ្នំ​ទេ? កូន​ពៅ​គេ​បាន​ឈប់​នៅ​តាម​ផ្លូវ​ឡើង ដើម្បី​សម្រាក​ឲ្យ​បាត់​ហត់។ គាត់​ប្រាប់​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត​ថា គាត់​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន​ទេ។ តែ​ខ្ញុំ​ជឿ​ថា ការ​សាក​ល្បង​នេះ​មាន​ប្រយោជន៍​ចំពោះ​ពួក​គេ ហើយ​ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ទុក​ចិត្ត​ខ្ញុំ។ នៅ​សល់​ចម្ងាយ​ប្រហែល​១​គីឡូ​ម៉ែត្រ​កន្លះ​ទៀត ដល់​កំពូល​ភ្នំ​ហើយ តែ​កូន​ប្រុស​ខ្ញុំ​ដែល​ត្អូញត្អែរ​ថា មិន​អាច​ឡើង​ទៅ​លើ​ទៀត​បាន ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​ក៏​បាន​ឡើង​ទៅ​លើ​កំពូល​ភ្នំ​មុន​យើង។ គាត់​សប្បាយ​ចិត្ត​ណាស់ ដែល​គាត់​អាច​ទុក​ចិត្ត​ខ្ញុំ សូម្បី​តែ​ក្នុង​ពេល​ដែល​គាត់​មាន​ការ​ភ័យ​ខ្លាច។ ខ្ញុំ​មាន​ការ​ស្ញប់​ស្ញែង ចំពោះ​ទំនុក​ចិត្ត​ដែល​លោក​អ៊ីសាក់​មាន ចំពោះ​ឪពុក​របស់​គាត់ ខណៈ​ពេល​ដែល​ពួក​គេ​ឡើង​ភ្នំ​ជា​មួយ​គ្នា។ ជាង​នេះ​ទៅ​ទៀត ខ្ញុំ​ក៏​មាន​ការ​ស្ងើច​សរសើរ ចំពោះ​សេចក្តី​ជំនឿ ដែល​លោក​អ័ប្រាហាំ​មាន​ចំពោះ​ព្រះ ខណៈ​ពេល​ដែល​គាត់​លើក​កាំបិត ហៀប​នឹង​សម្លាប់​កូន​ប្រុស​គាត់​ (លោកុប្បត្តិ ២២:១០)។ លោក​អ័ប្រាហាំ​នៅ​តែ​ស្តាប់​បង្គាប់​តាម​ព្រះ ទោះ​គាត់​មាន​ការ​ភ័ន្ត​ភាំង និង​ពិបាក​ចិត្ត​យ៉ាង​ណា​ក៏​ដោយ។ ដោយ​សេចក្តី​មេត្តា​មក​ពី​ព្រះ ទេវតា​មួយ​អង្គ​ក៏​បាន​ឃាត់​គាត់​ថា “កុំ​ឲ្យ​លូក​ដៃ​ទៅ​លើ​កូន​ក្មេង​នោះ​ឡើយ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ​អញ​ដឹង​ថា ឯង​កោតខ្លាច​ដល់​ព្រះ​ហើយ ដោយ​ព្រោះ​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ​នឹង​អញ​សោះ”(ខ.១២)។ ត្រង់​ចំណុច​នេះ គឺ​បាន​បង្ហាញ​ថា ព្រះ​ទ្រង់​មិន​ដែល​សព្វ​ព្រះទ័យ​ឲ្យ​លោក​អ័ប្រាហាំ​សម្លាប់​លោក​អ៊ីសាក់​ឡើយ។ ខណៈ​ពេល​ដែល​យើង​ប្រៀប​ធៀប​រឿង​នេះ ជា​មួយ​នឹង​រឿង​របស់​យើង ដោយ​ការ​ប្រុង​ប្រយ័ត្ន នោះ​យើង​ចាំ​បាច់​ត្រូវ​កត់​សំគាល់​ដើម​ខ…

Read article
សេរីភាព ក្នុងការជជែក ទុកចិត្ត និងមានមនោសញ្ចេតនា

ក្នុង​សៀវភៅ​ជីវប្រវត្តិ ដែល​លោក​ហ្វ្រេដឺរីក ប៊ូជន័រ(Frederick Buechner) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ការ​ប្រាប់​រឿង​អាថ៌​កំបាំង គាត់​បាន​សរសេរ​ថា “ការ​ហាម​មិន​ឲ្យ​ជជែក មិន​ឲ្យ​ទុក​ចិត្ត មិន​ឲ្យ​មាន​មនោ​សញ្ចេតនា គឺ​ជា​ច្បាប់ ដែល​យើង​រស់​នៅ​តាម ហើយ​វេទនា​ហើយ នរណា​ដែល​បំពាន​ច្បាប់​មួយ​នេះ”។ ក្នុង​គ្រួសារ​គាត់ ការ​អនុវត្តន៍​តាម​ច្បាប់​នេះ គឺ​មាន​ន័យ​ថា លោក​ប៊ូជន័រ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជជែក ឬ​សោក​សង្រេង អំពី​ការ​សម្លាប់​ខ្លួន​របស់​ឪពុក​គាត់​នោះ​ទេ ដោយ​ធ្វើ​ឲ្យ​គាត់​គ្មាន​នរណា​ម្នាក់ ដែល​គាត់​អាច​ទុក​ចិត្ត ក្នុង​ការ​ចែក​ចាយ​អំពី​ការ​ឈឺ​ចាប់​របស់​គាត់។ តើ​អ្នក​ធ្លាប់​ជួប​បទ​ពិសោធន៍​ដូច​នេះ​ទេ? មនុស្ស​ជា​ច្រើន​បាន​រៀន​រស់​នៅ ដោយ​ប្រភេទ​នៃ​ក្តី​ស្រឡាញ់​ដែល​ខុស​ឆ្គង តាម​របៀប​ណា​មួយ គឺ​ក្តី​ស្រឡាញ់ ដែល​តម្រូវ​ឲ្យ​មាន​ភាព​មិន​ស្មោះ​ត្រង់ ឬ​មិន​និយាយ អំពី​ការ​អ្វី​ដែល​គ្រោះ​ថ្នាក់ ចំពោះ​យើង។ “ក្តី​ស្រឡាញ់” ប្រភេទ​នេះ គឺ​ផ្អែក​ទៅ​លើ​ការ​ភ័យ​ខ្លាច ដោយសារ​ការ​គ្រប់​គ្រង និង​នាំ​ឲ្យ​យើង​ជាប់​ក្នុង​ភាព​ជា​ទាសករ​មួយ​ប្រភេទ។​ យើង​មិន​អាច​ភ្លេច​ភាព​ខុស​គ្នា រវាង​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​យេស៊ូវ​បាន​បង្គាប់​ឲ្យ​យើង​មាន និង​ប្រភេទ​នៃ​ក្តី​ស្រឡាញ់​ដែល​មាន​លក្ខ​ខ័ណ្ឌ ដែល​យើង​ច្រើន​តែ​ជួប​ប្រទះ គឺ​សេចក្តី​ស្រឡាញ់ ដែល​យើង​តែង​តែ​ខ្លាច​បាត់​បង់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ពន្យល់​ថា តាម​រយៈ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ យើង​អាច​យល់​អត្ថន័យ​នៃ​ការ​រស់​នៅ ដោយ​ការ​ភ័យ​ខ្លាច​(រ៉ូម ៨:១៥) ហើយ​ក៏​បាន​ចាប់​ផ្តើម​យល់ អំពី​ប្រភេទ​នៃ​សេរីភាព​ដ៏​រុង​រឿង​(ខ.២១) ដែល​យើង​អាច​មាន ពេល​ដែល​យើង​បាន​ដឹង​ថា ព្រះ​ទ្រង់​ស្រឡាញ់​យើង​ដោយ​សេចក្តី​ស្រឡាញ់ ដ៏​ជ្រាល​ជ្រៅ…

Read article
គ្រីស្ទបរិស័ទដែលមានប្រាជ្ញា

ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីត បាន​បណ្តាល​ឲ្យ​សាលា​នៅ​ទូទាំង​ពិភព​លោក ផ្អាក​ការ​បង្រៀន​ផ្ទាល់​ក្នុង​ថ្នាក់​រៀន។ នៅ​ប្រទេស​ចិន គ្រូ​បង្រៀន​បាន​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ ដោយ​ប្រើ​កម្ម​វិធី DingTalk ជា app ជួយ​ឲ្យ​សិស្ស​រៀន​តាម​អន​ឡាញ។ បន្ទាប់​មក សិស្ស​ទាំង​ឡាយ​រក​ឃើញ​ថា បើ app DingTalk បាន​ផ្កាយ​តិច នោះ​គេ​អាច​លប់​វា​ចេញ​ពី App Store។ ដូច​នេះ ក្នុង​រយៈ​ពេល​ដ៏​ខ្លី app មួយ​នេះ​ក៏​បាន​ទទួល​ផ្កាយ​​១ ដែល​ជា​ផ្កាយ​ទៀប​បំផុត ពី​អ្នក​ប្រើ​ប្រាស់​រាប់​ពាន់​នាក់ ធ្វើ​ឲ្យ​ពិន្ទុ​វា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ព្រះ​យេស៊ូវ​មិន​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​សិស្ស​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ តែ​ព្រះ​អង្គ​អាច​កត់​សម្គាល់​ភាព​ឆ្លាត​វ័យ​របស់​ពួក​គេ។ ព្រះ​អង្គ​បាន​មាន​បន្ទូល អំពី​រឿង​ប្រៀប​ប្រដូច​មួយ ដែល​និយាយ​អំពី​អ្នក​ត្រួត​ត្រា​ដែល​ចៅហ្វាយ​បាន​បណ្តេញ​ចេញ។ នៅ​ថ្ងៃ​ចុង​ក្រោយ អ្នក​នោះ​ក៏​បាន​កែ​បញ្ជី​ជំពាក់​ប្រាក់​នៃ​កូន​បំណុល របស់​ចៅហ្វាយ​គាត់។ ព្រះយេស៊ូវ​មិន​បាន​កោត​សរសើរ​ភាព​ឆ្លាត​វ័យ​របស់​អ្នក​ត្រួតត្រា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​លើក​ទឹក​ចិត្ត​អ្នក​ដើរ​តាម​ព្រះ​អង្គ ឲ្យ​មាន​ភាព​ឆ្លាត​វ័យ ដែល​នាំ​ឲ្យ​មាន​ទី​លំនៅ​ដ៏​អស់​កល្ប​វិញ។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ប្រើ​ទ្រព្យសម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្រ​សំឡាញ់​ដល់​ខ្លួន ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​ខាន​នៅ នោះ​នឹង​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ឲ្យ​នៅ​ក្នុង​ទី​លំនៅ​ដ៏​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​វិញ”(លូកា ១៦:៩)។ នៅ​ក្នុង​រឿង​លុយ មនុស្ស​ភាគ​ច្រើន គិត​អំពី​ទំហំ​នៃ ការ​ខាត​បង់ ដែល​អាច​កើត​មាន។ មនុស្ស​មាន​ប្រាជ្ញា ស្វែង​រក​អ្វី​ដែល​ពួក​គេ​អាច​ប្រើ​ប្រាស់…

Read article