ស្រក់ទឹកភ្នែក ដោយមិនខ្លាចចិត្តអ្នកដទៃ
នាងឈរពីខាងក្រោយ ទៀបព្រះបាទទ្រង់ទាំងយំ ចាប់តាំងសំរក់ទឹកភ្នែកទទឹកព្រះបាទទ្រង់។ លូកា ៧:៣៨ មានពេលមួយ អ្នកស្រីឃែរិន(Karen) បាននិយាយសុំទោស ដោយសារគាត់បានស្រក់ទឹកភ្នែក។ បន្ទាប់ពីស្វាមីរបស់គាត់បានស្លាប់ គាត់បានចិញ្ចឹមបីបាច់កូនដែលមានវ័យជំទង់ តែម្នាក់ឯង យ៉ាងហត់នឿយ។ ពេលដែលក្រុមបុរសនៅព្រះវិហារបាននាំកូនៗរបស់គាត់ ទៅបោះជំរុំនៅថ្ងៃចុងសប្តាហ៍ ដែលនាំឲ្យគាត់បានសម្រាកខ្លះ គាត់ក៏បានសម្រក់ទឹកភ្នែកយំ ដោយការដឹងគុណ ហើយក៏បានសុំទោសគេ សម្រាប់ការស្រក់ទឹកភ្នែករបស់គាត់។ ហេតុអ្វីមនុស្សជាច្រើនបាននិយាយសុំទោស សម្រាប់ការស្រក់ទឹកភ្នែករបស់ខ្លួន? លោកស៊ីម៉ូន ដែលជាពួកផារិស៊ី បានអញ្ជើញព្រះយេស៊ូវសោយអាហារពេលល្ងាច នៅផ្ទះគាត់។ កាលព្រះអង្គកំពុងសោយអាហារ មានស្រ្តីម្នាក់ ដែលបានប្រព្រឹត្តបាបជាច្រើន បានយកទឹកអប់មួយដបមក។ “នាងឈរពីខាងក្រោយ ទៀបព្រះបាទទ្រង់ទាំងយំ ចាប់តាំងសំរក់ទឹកភ្នែកទទឹកព្រះបាទទ្រង់ រួចយកសក់ក្បាលនាងជូត ក៏ថើបព្រះបាទ ដោយស្រឡាញ់ ហើយយកប្រេងក្រអូបលាបផង”(លូកា ៧:៣៨)។ នាងក៏បានបង្ហាញក្តីស្រឡាញ់របស់នាង និងសម្រក់ទឹកភ្នែក ដោយមិនបានសុំទោសគេឡើយ ហើយក៏បានទម្លាក់សក់របស់នាង ជូតព្រះបាទព្រះអង្គ។ ដោយនាងមានការដឹងគុណ និងក្តីស្រឡាញ់ដ៏ហូរហៀរ ចំពោះព្រះយេស៊ូវ នាងក៏បានបញ្ចប់ការស្រក់ទឹកភ្នែករបស់នាង ដោយការថើបព្រះបាទទ្រង់ នឹងទឹកអប់ ជាទង្វើដែលផ្ទុយនឹងម្ចាស់ផ្ទះ។ តើព្រះយេស៊ូវបានឆ្លើយតប យ៉ាងដូចម្តេច? ព្រះអង្គបានសរសើរនាង ដែលបានបង្ហាញចេញនូវសេចក្តីស្រឡាញ់ ដោយចិត្តឆេះឆួល…
Read article