ងាកទៅរក ពេលមានការឈឺចាប់
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ។ អេសាយ ៣០:១៨ នៅវិទ្យាល័យដែលជែក(Jack)ទៅរៀន នរណាក៏កោតសរសើរអាកប្បកិរិយារបស់គាត់ ដែលមានភាពរោះរាយ និងមានជំនាញជិះក្តារស្គីយ៉ាងប៉ិនប្រសប់។ គាត់ជិះក្តារស្គីចុះទួលរួចឡើងវិញ ធ្វើឲ្យខ្លួនគាត់ផ្លោងឡើងខ្ពស់ផុតពីដី ដោយចិត្តសប្បាយរីករាយបំផុត ដោយដៃម្ខាងកាន់ក្តារស្គី ហើយម្ខាងទៀតទប់ខ្លួនឲ្យនឹង។ ជែកបានសម្រេចចិត្តដើរតាមព្រះយេស៊ូវ បន្ទាប់ពីគាត់បានចាប់ផ្តើមទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះ ក្នុងព្រះវិហារមួយ ក្នុងតំបន់ដែលគាត់រស់នៅ។ ទំរាំតែគាត់បានទទួលជឿព្រះយេស៊ូវ គាត់បានអត់ទ្រាំនឹងទុក្ខលំបាកក្នុងគ្រួសារយ៉ាងខ្លាំង ហើយបានប្រើថ្នាំញៀន ដើម្បីបំបាត់ការឈឺចាប់។ ក្នុងអំឡុងពេលបន្ទាប់ពីគាត់បានប្រែចិត្តជឿព្រះ អ្វីៗហាក់ដូចជាមានដំណើរការល្អ។ ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមក គាត់ក៏បានចាប់ផ្តើមប្រើថ្នាំញៀនឡើងវិញ។ ដោយគ្មានអន្តរាគមន៍ និងការព្យាបាលត្រឹមត្រូវ ទីបំផុតគាត់ក៏បានស្លាប់ដោយសារការប្រើថ្នាំញៀនលើសកំរិត។ ពេលដែលយើងជួបការលំបាក យើងងាយនឹងវិលត្រឡប់ទៅរកអ្វីដែលយើងធ្លាប់ធ្វើកាលពីមុន។ ពេលដែលពួកអ៊ីស្រាអែលមានការថប់បារម្ភ អំពីការវាយប្រហាររបស់ចក្រភពអាសស៊ើរ ក្នុងពេលដ៏ខ្លីខាងមុខ ពួកគេក៏បានលូនវាទៅសុំជំនួយពីជនជាតិអេស៊ីព្ទ ដែលជាអតីតមេទាសករ ដែលធ្លាប់ជិះជាន់ពួកគេ(អេសាយ ៣០:១-៥)។ ព្រះទ្រង់បានបើកសម្ដែងឲ្យពួកគេដឹងជាមុនថា ទង្វើនេះនឹងនាំឲ្យអន្តរាយមិនខាន តែព្រះអង្គនៅបន្តយកព្រះទ័យទុកដាក់ចំពោះពួកគេ ទោះពួកគេបានធ្វើការសម្រេចចិត្តខុសក៏ដោយ។ ហោរាអេសាយបានបង្ហាញព្រះទ័យរបស់ព្រះអង្គ ដោយប្រកាសទៅកាន់ពួកគេថា “ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្តីអាណិតមេត្តាដល់ឯង”(ខ.១៨)។ នេះជាព្រះទ័យដែលព្រះទ្រង់មានសម្រាប់យើង ទោះយើងបានសម្រេចចិត្តងាកចេញពីព្រះអង្គ ទៅរកជំនួយផ្សេង ដើម្បីបំបាត់ការឈឺចាប់របស់យើងក៏ដោយ។…
Read article