2022

You are here:
ពេលយើងជួបជុំគ្នា

ឥត​លែង​ប្រជុំ​គ្នា ដូចជា​អ្នកខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ផង តាមដែល​ឃើញថា​ថ្ងៃ​នោះ​ជិត​មកដល់​ហើយ។ ហេព្រើរ ១០:២៥ ប្រទេស​ដាណឺម៉ាក​ស្ថិត​ក្នុងចំណោម ប្រទេស​ដែល​មាន​សុភមង្គល​បំផុត នៅ​លើ​ពិភពលោក នេះ​បើ​យោង​តាម​របាយការណ៍​អំពី​សុភមង្គល​ពិភពលោក។ ជនជាតិ​ដាណឺម៉ាក​បាន​ឆ្លងកាត់​រដូវរងា​ដែល​មាន​រយៈពេល​យូរ និង​ខ្វះ​ពន្លឺថ្ងៃ ដោយ​ជួបជុំ​ជាមួយ​ញាតិមិត្ត ដើម្បី​ចែករំលែក​ភេសជ្ជះ​ក្តៅៗ ឬអាហារ ដោយចិត្ត​សប្បុរស។ ក្នុង​ភាសា​ដាណឺម៉ាក គេ​បាន​ប្រើពាក្យ ហ៊ូ​ហ្កា(hygge) ដើម្បី​ពិពណ៌នា អំពី​អារម្មណ៍​ដ៏​កក់ក្តៅ នៅក្នុង​ពេល​ដ៏​រីករាយ​នោះ។ ការ​មាន​អារម្មណ៍​ដ៏​កក់ក្តៅ​ដូចនេះ បាន​ជួយ​ពួក​គេ​ឲ្យ​កាត់បន្ថយ​ផល​ប៉ះពាល់ ដែល​បណ្តាល​មក​ពី​ការ​មាន​ពន្លឺថ្ងៃ​តិច​ជាង​តំបន់​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ដាណឺម៉ាក។ ចិត្ត​របស់​ពួក​គេ​ក៏បាន​រីករាយ​ឡើង ដោយ​ការ​ជួបជុំគ្នា​នៅ​តុ​អាហារ​ដ៏​សាមញ្ញ​ជាមួយ​មនុស្សជា​ទីស្រឡាញ់។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្នកនិពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ ដែល​បាន​លើកទឹកចិត្ត​អ្នកជឿ ឲ្យ​បន្ត​ជួបជុំគ្នា​ជា​សហគមន៍។ គាត់​បាន​ទទួលស្គាល់​ថា នឹង​មាន​ពេល​ដ៏​ពិបាក គឺ​ពិបាក​លើស​អាកាសធាតុ​ដ៏​រងា​ទៅទៀត ដែល​តម្រូវឲ្យ​អ្នកដើរតាម​ព្រះគ្រីស្ទ មានការ​ស៊ូទ្រាំ​ក្នុង​ជំនឿ។ ព្រះយេស៊ូវ​​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់ អំពី​ការដែល​ព្រះ​ទ្រង់​ទទួល​យើង ពេល​ដែល​ទទួល​ជឿ​ព្រះអង្គ​សង្រ្គោះ ប៉ុន្តែ យើង​ប្រហែលជា​នៅតែ​តយុទ្ធ​នឹង​ភាព​អា​ម៉ាស ការសង្ស័យ ឬការ​ប្រឆាំង​ជាដើម។ តាមរយៈ​ការ​ជួបជុំគ្នា យើង​អាច​មាន​ឯកសិទ្ធិ ក្នុង​ការ​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក។ ពេលណា​យើង​មានការ​ជួបជុំគ្នា យើង​អាច​លើកទឹកចិត្ត​គ្នា “ឲ្យ​មាន​សេចក្តី​ស្រឡាញ់ និង​ធ្វើការល្អ​” ដែល​ជួយ​ពង្រឹង​ជំនឿ​យើង(ហេព្រើរ ១០:២៤)។ ការ​ជួបជុំគ្នា​ជាមួយ​ញាតិមិត្ត មិនបាន​ធានា​ថា…

Read article
ពេលដែលការយល់ដឹងនាំឲ្យឈឺចាប់

ដ្បិត​ដែល​មាន​ប្រាជ្ញា​ច្រើន នោះ​ក៏​កើតទុក្ខ​ច្រើន ហើយ​អ្នកណា​ដែល​ចំរើន​ចំណេះ នោះ​ក៏​ចំរើន​សេចក្តី​ព្រួយ​ឡើង​ដែរ។ សាស្តា ១:១៨ លោ​កហ្ស៊ែ​ក អ៊ែល​ឌ័រ(Zach Elder) និង​មិត្តភក្តិ​របស់​គាត់​បាន​ជិះទូក​កម្សាន្ត​ក្នុង​ទឹ​កទន្លេ​ កាត់តាម​ជ្រលងភ្នំ ហ្គ្រែន ខាន​ញាន​អស់​រយៈពេល​២៥​ថ្ងៃ។ ពេល​ដែល​ពួក​គេ​ទាញ​ទូក​ឡើង​ច្រាំង អ្នក​ដែល​មក​ទទួល​ពួក​គេ​បាន​ប្រាប់​ពួក​គេ អំពី​ជំងឺ​កូ​វីត១៩ កំពុង​រាតត្បាត​ពិភពលោក។ ពួក​គេ​គិតថា បុរស​នោះ​កំពុងតែ​និយាយលេង។ ប៉ុន្តែ ពេល​ដែល​ពួក​គេ​ចាកចេញ​ពី​ជ្រលងភ្នំ​នោះ ពួក​គេ​ក៏បាន​ទទួល​សារ​បន្ទាន់ ពី​ឪពុក​ម្តាយ​របស់​ពួក​គេ។ លោ​កហ្ស៊ែ​ក និង​មិត្តភក្តិ​របស់​គាត់​មាន​អារម្មណ៍​តក់​ស្ល​ត់ ហើយ​ចង់​វិលត្រឡប់​ទៅ​រក​ទន្លេ​នោះ​វិញ ដើម្បី​គេច​ចេញពី​ជំងឺ ដែល​ពួក​គេ​ទើបបាន​ទទួល​ដំណឹង​នោះ។ ក្នុង​លោកិយ​ដែល​ធ្លាក់​ចូលក្នុង​អំពើបាប ការយល់​ដឹង​ច្រើនតែ​នាំឲ្យមាន​ការឈឺចាប់។ គ្រូ​ប្រកបដោយ​ប្រាជ្ញា​នៃ​កណ្ឌ​គម្ពីរ​សាស្តា​បាន​សង្កេតឃើញ​ថា “ដ្បិត​ដែល​មាន​ប្រាជ្ញា​ច្រើន នោះ​ក៏​កើតទុក្ខ​ច្រើន ហើយ​អ្នកណា​ដែល​ចំរើន​ចំណេះ នោះ​ក៏​ចំរើន​សេចក្តី​ព្រួយ​ឡើង​ដែរ​”(សាស្តា ១:១៨)។ តើមាន​នរណា​ខ្លះ ដែល​មិន​ច្រណែន​កូនក្មេង ដែល​មិនដឹង​អី? ពួក​គេ​មិន​ស្គាល់​អ្វី​ជា​ការប្រកាន់ពូជ​សាសន៍ អំ​ពើ​ហឹង្សា ឬជំងឺមហារីក​ឡើយ។ កាល​យើង​នៅក្មេង តើ​យើង​មិន​សប្បាយចិត្ត​ជាង​ពេល​ដែល​យើង​ធំ​ដឹងក្តី ហើយ​ដឹង​អំពី​ភាព​កម្សោយ និង​គុណវិបត្តិ​របស់​ខ្លួនឯង​ទេ​ឬ? តើ​មិន​សប្បាយ​ចិត្ត​ជាង​ពេល​ដែល​យើង​ដឹង​អំពី​រឿង​អាថ៌កំបាំង​របស់​គ្រួសារ​យើង ហេតុអ្វី​ពូ​យើង​ក្លាយជា​មនុស្ស​ប្រមឹក ឬដឹង​ថា ឪពុក​ម្តាយ​យើង​លែងលះ​គ្នា ដោយសារអ្វី​ជាដើម? ការ​ឈឺ​ចាប់​ដែល​កើតឡើង​ពី​ការយល់​ដឹង យើង​មិន​អាច​រំពឹង​ថា វា​នឹង​បាត់​ទៅវិញ​ដោយឯកឯង​បាន​ឡើយ។ ពេល​យើង​បានដឹង​ហើយ…

Read article
នៅតែបញ្ចេញពន្លឺ

អ្នករាល់គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ ឯ​ទីក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ។ ម៉ាថាយ ៥:១៤ វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​របស់​សណ្ឋាគារ​មួយ បាន​និយាយ​អំពី​អគារ​តូច​មួយ ក្នុង​ពេលយប់​ងងឹត។ គេ​មិនឃើញ​មាន​អ្វី​ផ្សេងទៀត​នៅ​ក្បែរ​នោះ​ទេ។ គឺ​មានតែ​ពន្លឺ​ចេញពី​ចង្កៀង​តូច​មួយ នៅ​ក្បែរ​ទ្វារ នៅ​លើ​រានហាល​ខាងមុខ​នៃ​អគារ​នោះ។ ចង្កៀង​នោះ​បញ្ចេញ​ពន្លឺ​ភ្លឺ​ល្មម​នឹង​ឲ្យ​ភ្ញៀវ​ដើរ​ឡើង​ជណ្តើរ ចូល​ទៅ​ក្នុង​អគារ។ វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​នេះ​ក៏បាន​បញ្ចប់​ដោយ​ពាក្យ​មួយ​ឃ្លា​ថា “យើងខ្ញុំ​នឹង​អុជចង្កៀង​ចោល សម្រាប់​លោកអ្នក​”។ ពន្លឺ​ចង្កៀង​នៅ​រានហាល​ខាងមុខ នៅ​ក្បែរ​ផ្លាក​សញ្ញា​ស្វាគមន៍ ដោយ​រំឭក​អ្នកដំណើរ​ដ៏​ហត់នឿយ​ថា មាន​កន្លែង​ដ៏​ផាសុកភាព កំពុង​បើកទ្វារ​សម្រាប់​ឲ្យ​ពួក​គេ​ចូល​សម្រាក។ ពន្លឺ​នោះ​ក៏បាន​អញ្ជើញ​មនុស្ស​ដែល​ធ្វើដំណើរ​កាត់តាម​នោះ ចូល​មក​ខាងក្នុង ហើយ​គេច​ចេញពី​ការ​ធ្វើដំណើរ​ដ៏​ងងឹត និង​នឿយហត់។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ជីវិត​របស់​អ្នកជឿ​ព្រះអង្គ គួរតែ​មាន​លក្ខណៈ​ជា​ពន្លឺ​ដែល​ស្វាគមន៍​អ្នក​ដទៃ​ផងដែរ។ គឺ​ដូចដែល​ព្រះអង្គ​បាន​ប្រាប់​អ្នកដើរតាម​ព្រះអង្គ​ថា “អ្នករាល់គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ ឯ​ទីក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ​”(ម៉ាថាយ ៥:១៤)។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះ យើង​ត្រូវ​បញ្ចេញ​ពន្លឺ ដើម្បី​បំភ្លឺ​ពិភពលោក​ដ៏​ងងឹត។ ពេល​ដែល​ព្រះអង្គ​ដឹកនាំ​យើង និង​ប្រទាន​អំណាច អ្នកដទៃ​នឹង​ឃើញ​ការ​ល្អ ដែល​យើង​រាល់គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរបិតា​របស់​យើង​ដែល​គង់នៅ​ស្ថានសួគ៌​(ខ.១៦)។ ហើយ​កាលណា​យើង​នៅ​បន្ត​បញ្ចេញ​ពន្លឺ ពួក​គេ​នឹង​មាន​អារម្មណ៍​ថា យើង​ស្វាគមន៍​ពួក​គេ ហើយ​ចូល​មករ​ក​យើង ដើម្បី​ស្វែងយល់​បន្ថែម អំពី​ព្រះយេស៊ូវ​ ដែល​ជា​ពន្លឺ​នៃ​លោកិយ(យ៉ូហាន ៨:១២)។ ពន្លឺ​ព្រះអង្គ នៅតែ​ភ្លឺ​ក្នុង​លោកិយ​ដ៏​ហត់នឿយ និង​ងងឹត​ជានិច្ច។ តើ​អ្នក​នៅ​មាន​ពន្លឺ​ឬទេ?…

Read article
គ្រាប់ពូជត្រូវការពេលវេលា

ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ គឺ​អស់អ្នក​ដែល​បានឮ​ព្រះបន្ទូល ហើយ​ទទួល រួច​បង្កើត​ផល។ ម៉ាកុស ៤:២០ កាលពី​ឆ្នាំ១៨៧៩ មនុស្ស​ដែល​បាន​មើលឃើញ​អ្វី​ដែល​លោក​វី​លៀម បៀល(William Beal) កំពុង​ធ្វើ មុខ​ជា​គិតថា គាត់​ជា​មនុស្ស​ឆ្កួត​ហើយ។ កាល​នោះ គេ​ឃើញ​លោក​សាស្ត្រាចារ្យ​រុក្ខ​សាស្ត្រ​ម្នាក់​នេះ​យក​គ្រាប់ពូជ​ផ្សេងៗ មក​ច្រក​បាន២៤ដប រួច​កប់​ដប​ទាំងនោះ​ទៅ​ក្រុង​ដី​ក្នុង​ជម្រៅ​ដ៏​ជ្រៅ។ អ្វី​ដែល​ពួក​គេ​មិនបាន​ដឹង​នោះ​គឺ លោក​បៀ​ល​កំពុង​ធ្វើការ​ពិសោធន៍​គ្រាប់​ពូជ ដែលគេ​បាន​បន្ត​អនុវត្ត​តាម​រាប់​សតវត្សរ៍។ រៀង​រាល់​២០​ឆ្នាំ​ម្តង គេ​ក៏បាន​ជីក​យក​ដបមួយ ចេញពី​ក្នុង​ដី ដើម្បី​យក​គ្រាប់ពូជ​មក​ដាំ ដើម្បីឲ្យ​ដឹង​ថា គ្រាប់ពូជ​ណាខ្លះ​នឹង​ដុះឡើង។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​ការ​បណ្ដុះ​គ្រាប់ពូជ​ផង​ដែរ ដោយ​ជា​ញឹកញាប់ ព្រះអង្គ​បាន​ប្រដូច​ការ​ព្រោះ​គ្រាប់ពូជ ទៅ​នឹង​ការផ្សាយ​ព្រះបន្ទូល​ព្រះ(ម៉ាកុស ៤:១៥)។ ព្រះអង្គ​បង្រៀន​ថា គ្រាប់ពូជ​ខ្លះ​ត្រូវ​សាតាំង​ឆក់​យក​ទៅបាត់ ខ្លះ​មិនបាន​ចាក់ឫស ហើយ​ខ្លះទៀត​មិន​អាច​លូតលាស់​បាន ដោយសារ​ការ​រាំង​ខ្ទប់​ពី​បរិយាកាស​ជុំវិញ(ខ.១៥-១៩)។ ពេល​យើង​ផ្សាយដំណឹង​ល្អ ​គ្រាប់ពូជ​លូតលាស់​ឬ​អត់ គឺ​មិន​ស្រេច​នៅ​លើ​យើង​ទេ។ ភារកិច្ច​របស់​យើង គឺ​គ្រាន់តែ​សាបព្រោះ​ដំណឹងល្អ ដើម្បី​ប្រាប់​អ្នកដទៃ​អំពី​ព្រះយេស៊ូវ​។ គឺ​ដូចដែល​ព្រះអង្គ​បាន​បង្គាប់​ថា “ចូរ​អ្នករាល់គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ៍​ទាំងមូល ហើយ​ផ្សាយដំណឹង​ល្អ​ទួទៅ​ដល់​គ្រប់​មនុស្ស​ទាំងអស់​ចុះ​”(១៦:១៥)។ នៅ​ឆ្នាំ២០២១ គេ​បាន​ជីក​ដប​របស់​លោក​បៀល​មួយ​ដប​ទៀត។ អ្នកស្រាវជ្រាវ​បាន​យក​គ្រាប់ពូជ​ក្នុង​ដប​នោះ មក​ដាំ ហើយ​មាន​គ្រាប់ពូជ​ខ្លះ​ក៏បាន​ដុះឡើង បាន​សេចក្តី​ថា គ្រាប់ពូជ​ទាំងនោះ​នៅ​មាន​ជីវិត​រស់​បាន​១៤២ឆ្នាំ​ហើយ។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ធ្វើការ​តាមរយៈ​យើង ហើយ​យើង​ចែកចាយ​ជំនឿ​យើង​ដល់​អ្នកដទៃ យើង​មិនដឹង​ថា…

Read article
លះបង់ការគ្រប់គ្រងថ្វាយព្រះ

អញ គឺ​យេ​ហូវ៉ា អញ​បាន​បន្ទាប​ដើមឈើ​ខ្ពស់​ចុះ​មក ហើយ​បាន​ដំកើង​ដើមឈើ​ទាប​ឡើងវិញ។ អេសេគាល ១៧:២៤ សូម​យើង​នឹកស្រមៃ​អំពី​ដើម​ច័ន្ទ​គិរី​មួយ​ដើម ដែល​មាន​ទំហំ​តូចល្មម​នឹងអាច​ដាំ​ក្នុង​ផើង ដាក់​តាំងនៅ​លើ​តុ ក្នុង​ផ្ទះបាយ។ ដើម​បុន​សៃ​របស់​ជនជាតិ​ជប៉ុន មាន​លក្ខណៈ​ដូចនេះ​ឯង។ វា​ជាដើម​ឈើ​មាន​សម្រស់​ស្អាត សម្រាប់​តាំង​លម្អ​រ ដែល​ប្រៀប​ដូចជា​ដើម​ច័ន្ទ​គិរី​ដ៏​ធំ​ស្កឹមស្កៃ ដែលគេ​បំព្រួញ​ឲ្យតូច ល្មម​ដាក់​តាំង​លម្អ​នៅ​លើ​តុ។ ដើម​បុន​សៃ​មិន​មាន​ឌី​អិន​អេ ខុសប្លែក​ពីដើម​ឈើ​ធំ​ឡើយ។ តាមពិត ពួក​វា​មាន​ទំហំ​តូច​ល្អិត ដោយសារ​គេ​ដាំ​វា នៅក្នុង​ផើង​មាន​ជម្រៅ​រាក់​ៗ ដោយ​លួស​មែក និង​កាត់តម្រឹម​ឫស ដើម្បី​រាំងស្ទះ​ការលូតលាស់​របស់​ពួក​វា ដូចនេះ ពួក​វា​នៅតែ​មាន​ទំហំ​តូច​ក្រិន តែ​មាន​រូបរាង​ស្អាត​ដូចដើម​ឈើ​ធំ។ ដើម​បុន​សៃ​ជាដើម​ឈើ​សម្រាប់​តាំង​លម្អ ដែល​មាន​សម្រស់​គួរឲ្យ​ស្ញប់ស្ញែង តែ​ពួក​វា​ក៏បាន​ឆ្លុះបញ្ចាំង​អំពី​អំណាច​នៃ​ការគ្រប់គ្រង ដែល​មនុស្ស​មាន​មក​លើ​ពួក​វា។ ជា​ការពិត​ណាស់ យើង​អាច​គ្រប់​គ្រង​ការលូតលាស់​របស់​ពួក​វា ព្រោះ​ដើមឈើ​ឆ្លើយតប ចំ​ពោះ​បរិស្ថាន​របស់​វា តែ​ព្រះ​ទ្រង់​ទេ ដែល​ជា​អ្នកធ្វើ​ឲ្យ​អ្វី​ៗ​មាន​ការ​លូតលាស់។ ព្រះអង្គ​បាន​មាន​បន្ទូល​ដូចនេះ ទៅកាន់​ហោរា​អេសេគាល​ថា “អញ គឺ​យេ​ហូវ៉ា អញ​បាន​បន្ទាប​ដើមឈើ​ខ្ពស់​ចុះ​មក ហើយ​បាន​ដំកើង​ដើមឈើ​ទាប​ឡើងវិញ​”(អេសេគាល ១៧:២៤)។ ត្រង់​ចំណុច​នេះ ព្រះអង្គ​កំពុង​បែក​សម្ដែង​ទំនាយ អំពី​ព្រឹត្តិ​ការណ៍​នៅពេលអនាគត ដែល​ពេលនោះ ព្រះអង្គ​នឹង “ជីករំលើង​” ប្រជាជាតិ​អ៊ីស្រាអែល ដោយ​អនុញ្ញាត​ឲ្យ​ចក្រភព​បា​ប៊ី​ឡូន​ចូល​ឈ្លានពាន។ ទោះជាយ៉ាងណា​ក៏ដោយ…

Read article
ផែនការ នៅក្រោមការគ្រប់គ្រងរបស់ព្រះ

ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើការ​នេះ ឬការនោះ។ យ៉ាកុប ៤:១៥ កាលពី​ឆ្នាំ២០០០ មាន​ក្រុមហ៊ុន​ថ្មី​មួយ​ធ្វើអាជីវកម្ម​ផ្តល់​សេវា​ជួល​ខ្សែភាពយន្ត​តាម​ប្រព័ន្ធ​អ៊ីម៊ែល។ គេ​បាន​ដាក់​លក់​ក្រុមហ៊ុន​នេះ ឲ្យ​ទៅ​ក្រុមហ៊ុន​ប្លក់​បាស់​ស្ទ័រ(Blockbuster) ដែល​ជា​ស្តេច នៃ​ទី​ផ្សា​ជួល​ខ្សែភាពយន្ត និង​វីដេអូ​ហ្គេម នៅ​សម័យ​នោះ។ កាលនោះ ក្រុមហ៊ុន​នែ​តភ្លី​ច(Netflix) មាន​អ្នក​ជាវ​ជាប្រចាំ​តែ៣សែន​នាក់ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ប្លក់​បាស់​ស្ទ័រ មាន​អ្នក​ជាវ​ជាប្រចាំ​រាប់​លាន​នាក់។ ក្រុមហ៊ុន​ប្លក់​បាស់​ស្ទ័​រក៏​បាន​បណ្តោយ​ឲ្យ​ឱកាស​ទិញ​ក្រុមហ៊ុន​នេះ ធ្លាក់ទៅក្នុង​ដៃគូ​ប្រកួត​ដ៏​តូចតាច​របស់​ខ្លួន។ ជា​លទ្ធផល សព្វថ្ងៃ​នេះ ក្រុមហ៊ុន​នែតភ្លី​ច​មាន​អ្នក​ជាវ​ជាប្រចាំ១៨០លាន​នាក់ ហើយ​មានតម្លៃ​ជិត ២០០ ពាន់​លាន​ដុល្លា។ ហើយ​ចំណែក​ឯ​ក្រុមហ៊ុន​ប្លក់​បាស់​ស្ទ័​រវិ​ញ​ក៏​បាន​ក្ស័យ​ធន់។ គ្មាន​នរណា​ម្នាក់​អាច​ព្យាករណ៍​ថា ពេល​អនាគត​នឹង​មានរឿង​អ្វី​កើតឡើង​ខ្លះ​ទេ។ យើង​បាន​ជួប​ការ​ល្បួង​ឲ្យ​ជឿ​ថា យើង​អាច​គ្រប់គ្រង​ជីវិត​ខ្លួនឯង ហើយ​ផែនការ​យើង​នៅ​ពេលអនាគត នឹង​​ជោគជ័យ។ ប៉ុន្តែ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ចែងថា “អ្នករាល់គ្នា​មិនដឹងជា​នឹង​កើតមាន​យ៉ាងណា​ដល់​ថ្ងៃស្អែក​ទេ ដ្បិត​ជីវិត​អ្នករាល់គ្នា​ជា​អ្វី គឺជា​ចំហាយទឹក​ទេតើ ដែល​ឃើញ​តែ១ភ្លែត រួច​បាត់​ទៅ​”(៤:១៤)។ ជីវិត​មនុស្ស​ខ្លី​ណាស់ ក៏​ឆាប់​ស្លាប់ ហើយ​ផុយ​ស្រួយ​ជាង​ការ​យល់​ដឹង​របស់​យើង​។ ការ​រៀប​ផែនការ​មាន​ភាព​ចាំបាច់ តែ​អំពើបាប​នៃ​ការ​សន្មត គឺ​កើតមាន​នៅក្នុង​ការ​សន្និដ្ឋាន​ថា យើង​កំពុង​គ្រប់គ្រង​ជីវិត​ខ្លួនឯង។ ហេតុនេះ​ហើយ លោក​យ៉ាកុប​បាន​ដាស់តឿន​យើង កុំ​ឲ្យ “មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​” ព្រោះ “គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់​”(ខ.១៦)។…

Read article
គ្រាន់តែទូលសូម!

តែ​មិនបាន​អ្វី​សោះ ពីព្រោះ​មិន​សូម។ យ៉ាកុប ៤:២ មាន​ពេល​មួយ​ខ្ញុំ​បានឮ​សម្លេង​ស្រែក​ដោយ​អំណរ ចេញពី​បន្ទប់ក្រោមដី។ ភរិយា​ខ្ញុំ ឈ្មោះ សឺ​រលី(Shirley) បាន​ខិតខំ​សរសេរ​ព្រឹត្តិបត្រ អស់​ជាច្រើន​ម៉ោង ហើយ​ចង់​បោះបង់​ការ​ព្យាយាម។ ដោយសារ​ការ​ថប់បារម្ភ និង​ភាព​មិន​ច្បាស់លាស់ អំពីអ្វី​ដែល​ត្រូវ​ធ្វើ​បន្ទាប់​ទៀត នាង​ក៏បាន​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះ។ នាង​ក៏បាន​ស្វែងរក​ជំនួយ​ពី​មិត្ត​ភក្តិ​ក្នុង​ហ្វេសប៊ុក ហើយ​មិនយូរ​ប៉ុន្មាន គម្រោង​ធ្វើ​ព្រឹត្តិបត្រ​នោះ​ក៏បាន​បញ្ចប់ ដោយ​ការងារ​ជា​ក្រុម។ គម្រោង​ធ្វើ​ព្រឹត្តិបត្រ​ជា​រឿង​តូចតាច​ក្នុង​ជីវិត តែ​រឿង​តូច​អាច​នាំឲ្យមាន​ការ​ព្រួយបារម្ភ ឬ​ថប់បារម្ភ។ អ្នក​ប្រហែលជា​ឪពុក​ម្តាយ​ដែល​កំពុង​ដើរកាត់​ដំណាក់កាល​នៃ​ការ​ចិញ្ចឹម​កូន​ ជាលើកដំបូង ឬ​ជា​សិស្ស​កំពុង​ប្រឈមមុខ​ដាក់​បញ្ហា​ប្រឈម​ក្នុង​ការសិក្សា ឬក៏​កំពុង​សោកសង្រេង ដោយសារ​ការបាត់បង់​មនុស្សជា​ទីស្រឡាញ់ ឬមួយ​កំពុង​ជួប​បញ្ហា​ប្រឈម ក្នុង​គ្រួសារ ឬ​ការងារ​ជាដើម។ ជួនកាល យើង​ហាក់ដូចជា​ស្ថិតនៅ​លើ​មាត់ជ្រោះ ដោយ​មិន​ចាំបាច់ ព្រោះ​យើង​មិនបាន​ទូល​សូមឲ្យ​ព្រះ​ជួយ​យើង(យ៉ាកុប ៤:២)។ សាវ័ក​ប៉ុល​ចង្អុលបង្ហាញ​អ្នកដើរតាម​ព្រះយេស៊ូវ​ នៅ​ទីក្រុង​ភីលីព ក៏ដូចជា​យើង​រាល់គ្នា ឲ្យ​ងាក​ទៅ​រក​ការពារ​របស់​ព្រះ ក្នុង​ពេល​ដែល​យើង​ត្រូវការ​ជំនួយ យ៉ាងដូច​នេះ​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នករាល់គ្នា​ក្នុង​គ្រប់ការ​ទាំងអស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរព្រះគុណ​ផង​”(ភីលីព ៤:៦)។ ពេលណា​ជីវិត​យើង​មាន​ភាព​ស្មុគស្មាញ យើង​ត្រូវការ​ការ​រំឭក ដូច​បទចម្រៀង​ទំនុក​សកល “​ព្រះយេស៊ូវ​​ជា​មិត្តសំឡាញ់​ពិត​” ដែល​ច្រៀង​ថា យើងខ្ញុំ​តែងតែ​ខាន​មាន​សុខសាន្ដ…

Read article
ពេលដែលអ្នកត្រូវការជំនួយ

សេចក្តី​ជំនួយ​របស់ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ និង​ផែនដី។ ទំនុកដំកើង ១២១:២ ថ្ងៃ​នោះ​ជា​ថ្ងៃច័ន្ទ តែ​មិត្ត​ភក្តិ​ខ្ញុំ ឈ្មោះ ឈា-មីង(Chia-ming) មិនបាន​នៅ​ការិយាល័យ​ទេ។ គាត់​នៅផ្ទះ កំពុង​សម្អាត​បន្ទប់ទឹក។ គាត់​គិតថា គាត់​​អត់​ការងារ​ធ្វើ​មួយ​ខែ​ហើយ ហើយ​គាត់​មិនឃើញ​មានឱកាស​ការងារ​សោះ។ ក្រុមហ៊ុន​គាត់​បាន​បិទទ្វារ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត១៩។ ការ​ព្រួយបារម្ភ​អំពី​ពេល​អនាគត បាន​នាំ​ឲ្យ​ឈា-មីង​មានការ​ភ័យខ្លាច។ គាត់​គិតថា ខ្ញុំ​ត្រូវ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ។ តើ​ខ្ញុំ​ទៅ​រក​ជំនួយ​នៅកន្លែង​ណា? នៅ​គ្រា​សញ្ញាចាស់ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ១២១:១ អ្នកធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេ​រូ​សា​ឡិម ដើម្បី​ប្រារព្ធ​ពិធីបុណ្យ បាន​សួរ​សំណួរ​ស្រដៀង​នេះ​ផង​ដែរ​ថា តើ​ពួក​គេ​ត្រូវ​ទៅ​រក​ជំនួយ​នៅ​ទីណា? ការ​ធ្វើដំណើរ​ទៅ​ទីក្រុង​បរិសុទ្ធ នៅ​លើ​ភ្នំ​ស៊ី​យ៉ូន មាន​ចម្ងាយ​ឆ្ងាយ ហើយ​មាន​គ្រោះថ្នាក់​ច្រើន​ផង ដោយ​អ្នកដំណើរ​ទាំងឡាយ​ត្រូវ​ស៊ូទ្រាំ​នឹង​ការ​ឡើង​ទៅ​កន្លែង​ខ្ពស់ៗ ដែល​ពិបាក​ក្រៃលែង។ បញ្ហា​ប្រឈម​ដែល​ពួក​គេ​ជួប ហាក់ដូចជា​ការ​ធ្វើដំណើរ​ដ៏​ពិបាក ដែល​យើង​ជួប ក្នុង​ជីវិត ក្នុង​ពេល​សព្វថ្ងៃ ដោយ​ដើរតាម​ផ្លូវ​នៃ​ជំងឺ បញ្ហា​ទំនាក់ទំនង ការ​បែកបាក់ ស្រ្តេស​នៅ​កន្លែង​ធ្វើការ ឬ​មាន​បញ្ហា​ហិរញ្ញវត្ថុ និង​ភាព​គ្មាន​ការងារ​ធ្វើ ដូច​ឈា-មីង ជាដើម។ តែ​យើង​អាច​មាន​សង្ឃឹម​ឡើង ដោយ​ផ្អែក​ទៅលើ​សេចក្តី​ពិត​ដែល​ថា ព្រះ​ដែល​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី នឹង​ជួយ​យើង(ខ.២)។ ព្រះអង្គ​ថែរក្សា​ជីវិត​យើង(ខ.៣,៥,៧-៨) ហើយ​ព្រះអង្គ​ជ្រាប​ថា…

Read article
មិនមែនដើរ ដោយមើលឃើញ

ដ្បិត​យើងខ្ញុំ​ដើរ​ដោយ​ជំនឿ មិនមែន​ដោយ​មើលឃើញ​ទេ។ ២កូរិនថូស ៥:៧ សត្វ​ឈ្លូស​អ៊ី​មផា​ឡា ស្ថិត​ក្នុង​អំបូរ​ឈ្លូស ដែល​អាច​លោត​បាន​កម្ពស់៣ម៉ែត្រ និង​ចម្ងាយ៩ម៉ែត្រ។ នេះ​ជា​សមត្ថភាព​ដែល​មិន​គួរឲ្យ​ជឿ ហើយក៏​មាន​សារៈសំខាន់​ចំពោះ​ការរស់រាន​របស់​ពួក​វា ក្នុង​តំបន់​ព្រៃ​នៅ​ទ្វីប​អាហ្វ្រិក។ តែ​នៅក្នុង​សួនសត្វ​ជាច្រើន ដែលគេ​ចិញ្ចឹម​សត្វ​ឈ្លូស​អ៊ី​មផា​ឡា អ្នក​នឹង​ឃើញ​គេ​បាន​ដាក់​ពួក​វា​ក្នុង​បរិវេណ​ដែល​មាន​របង​កម្ពស់​តែ​១ម៉ែត្រ​ប៉ុណ្ណោះ។ តើ​ធ្វើ​ដូចម្តេច​ឲ្យ​របង​ដែល​ទាប​ៗ​ដូច​នេះ អាច​ការពារ​សត្វ​ដែល​ពូកែ​លោត​នេះ មិន​ឲ្យ​ចេញទៅ​ខាងក្រៅ? គេ​អាច​ធ្វើ​ដូចនេះ​បាន ដោយសារ​សត្វ​ឈ្លូស​អ៊ី​ផា​ឡា​មិនព្រម​ផ្លោះ​របង​សោះ​ឡើយ ទាល់តែ​ពួក​វា​អាច​មើលឃើញ​កន្លែង​ដែល​វា​អាច​លោត​ទៅដល់។ របង​នោះ​អាច​រារាំង​ពួក​វា​មិន​ឲ្យ​ចេញពី​បរិវេណ​នោះ​បាន ព្រោះ​របង​នោះ​បាន​បាំង​មិន​ឲ្យ​ពួក​វា​មើល​ឃើញ ដី​ដែល​នៅ​ខាងក្រៅ​បរិវេណ។ ក្នុងនាម​យើង​ជា​មនុស្ស យើង​ក៏​មិន​ខុសពី​សត្វ​ឈ្លូស​អ៊ី​មផា​ឡា​ឡើយ។ យើង​ក៏​ចង់​ដឹង​អំពី​លទ្ធផល​នៃ​រឿង​ដែល​យើង​ចង់​ធ្វើ មុននឹង​យើង​ចាប់ផ្តើម​ធ្វើ​វា។ ទោះជាយ៉ាងណា​ក៏ដោយ កា​រស់នៅ​ដោយ​ជំនឿ​កម្រ​នឹង​មានដំណើរ​ការ​ដូចនេះ​ណាស់។ កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​កូរិនថូស គាត់​បាន​រំឭក​ពួក​គេ​ថា “យើងខ្ញុំ​ដើរ​ដោយ​ជំនឿ មិនមែន​ដោយ​មើលឃើញ​ទេ​”(២កូរិនថូស ៥:៧)។ ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន​ថា “សូមឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ “(ម៉ាថាយ ៦:១០)។ តែ​មិនមែន​មានន័យថា យើង​នឹង​ដឹង​លទ្ធផល​ជាមុន​នោះ​ទេ។ ការរស់នៅ​ដោយ​ជំនឿ គឺ​មានន័យថា យើង​ជឿជាក់​លើ​បំណង​ព្រះទ័យ​ដ៏​ល្អ​របស់​ព្រះអង្គ ពេលណា​បំណង​ព្រះទ័យ​ព្រះអង្គ​មាន​ភាព​អាថ៌កំបាំង។ ក្នុង​ពេល​ដែល​ជីវិត​មាន​ភាព​មិន​ច្បាស់លាស់ យើង​អាច​មានការ​ជឿ​ទុកចិត្ត​ចំពោះ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​របស់​ព្រះអង្គ។ ទោះ​ជីវិត​យើង​មានរឿង​អ្វីក៏ដោយ ចូរ​យើង​សង្វាត​ឲ្យបាន​គាប់​ព្រះទ័យ​ព្រះអង្គ (២កូរិនថូស ៥:៩)។—Bill Crowder តើ​ក្នុង​ផ្នែក​ណាខ្លះ​នៃ​ជីវិត​អ្នក ដែល​ពិបាក​មើលឃើញ​ជំហាន​បន្ទាប់?…

Read article
ប្តូរផ្តាច់ពេញមួយជីវិត

យ៉ូ​អាស​ទ្រង់​ប្រព្រឹត្ត​សេចក្តី​ដ៏​ត្រឹមត្រូវ​នៅ​ព្រះនេត្រព្រះ​យេ​ហូវ៉ា គ្រប់១ជីវិ​តយេ​ហូ​យ៉ា​ដា​ដ៏​ជា​សង្ឃ។ ២របាក្សត្រ ២៤:២ លោ​កលី​នហ្វ៊​ត ដេ​តវេល័​រ(Linford Detweiler) ជា​អ្នកនិពន្ធ​បទចម្រៀង ដែល​មាន​ប្រសាសន៍​ថា “មាន​សំណួរ​ខុស​ៗ​គ្នា ដែល​សីល្បៈករ​វ័យក្មេង​អាច​សួរ។ ទីមួយ ពួក​គេ​អាច​សួរ​ថា តើ​ធ្វើ​ដូចម្តេច ឲ្យ​ខ្ញុំ​មានឈ្មោះ​ល្បី?” លោ​កដេ​តវេល័​របា​នដាស់​តឿន​ថា ការ​មាន​គោលដៅ​ដូចនេះ ជា​ការ​បើកទ្វារ​ស្វាគមន៍​អំណាច​នៃ​ការ​បំផ្លិច​បំផ្លាញ​គ្រប់​ប្រភេទ ចូល​ក្នុង​ជីវិតហើយ។ ផ្ទុយទៅវិញ គាត់​និង​ភរិយា​គាត់ ក៏បាន​ជ្រើសរើស​យក​វិថី​នៃ​តន្រ្តី​ជីវិត​ដែល​មិនសូវ​លេចធ្លោ ដែល​ក្នុង​នោះ ពួក​គេ​បន្ត​ចម្រើន​ឡើង ពេញ​មួយ​ជីវិត។ លោ​កយេ​ហូ​យ៉ា​ដា មិនសូវ​មានឈ្មោះ​ល្បីល្បាញ គេ​បានដឹង​ថា គាត់​មានការ​ប្តូរផ្តាច់​ចំពោះ​ព្រះ ពេញ​មួយ​ជីវិត​គាត់។ គាត់​បាន​បម្រើការ​ជា​សង្ឃ​របស់​ព្រះ ក្នុង​អំឡុង​រជ្ជកាល​របស់​ស្តេច​យ៉ូ​អាស ដែល​ភាគច្រើន​ទ្រង់​បាន​គ្រប់​គ្រង​ប្រទេសជាតិ​បាន​ល្អ ដោយសារ​ជំនួយ​របស់​គាត់។ កាល​ស្តេច​យ៉ូ​អាស​ទើបតែ​មាន​ព្រះជន្ម៧ឆ្នាំ លោ​កយេ​ហូ​យ៉ា​ដា​ជា​អ្នក​ផ្តើម​គំនិត ឲ្យ​តាំង​ទ្រង់​ជា​ស្តេច​ស្រប​ច្បាប់(២ពង្សាវតា​ក្សត្រ ១១:១-១៦)។ តែ​នេះ​មិនមែន​ជា​ការ​ដណ្តើម​អំណាច​នោះ​ឡើយ។ នៅ​ថ្ងៃ​គ្រងរាជ្យ លោ​កយេ​ហូ​យ៉ា​ដា​បាន “ឲ្យ​ស្តេច និង​ពួក​ជន​ចុះ​សញ្ញា​នឹង​ព្រះយេហូវ៉ា​ថា គេ​នឹង​ធ្វើជា​រាស្ត្រ​របស់​ផង​ព្រះយេហូវ៉ា ហើយ​ឲ្យ​ស្តេច និង​ពួក​រាស្ត្រ ចុះ​សញ្ញា​គ្នា​ដែរ” (ខ.១៧)។ គាត់​ក៏បាន​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​សញ្ញា​ ដោយធ្វើ​ការកែទម្រង់ ដែល​ប្រទេស​គាត់​កំពុង​ត្រូវការ​យ៉ាង​ខ្លាំង។ ” ការ​ថ្វាយ​ដង្វាយ​ដុត នៅក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ក៏​នៅ​មាន​ជានិច្ច​គ្រប់១ជីវិត​របស់​លោក​យេ​ហូ​យ៉ា​ដា​”(២របាក្សត្រ…

Read article