2022

You are here:
គ្រោះមហន្តរាយដែលនាំឲ្យងាកមករកព្រះ

ឱព្រះយេហូវ៉ា​អើយ ទូលបង្គំ​អំពាវនាវ​ដល់​ទ្រង់។ យ៉ូអែល ១:១៩ កាលពី​ឆ្នាំ១៧១៧ ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​បាន​បញ្ចេញ​កំហឹង​អស់​ជាច្រើន​ថ្ងៃ ដោយ​នាំមក​នូវ​ទឹកជំនន់​នៅ​ពាសពេញ​ភាគ​ឥសាន​នៃ​ទ្វីបអឺរ៉ុប។ មនុស្ស​រាប់ពាន់​នាក់​បាន​បាត់បង់​ជីវិត ក្នុង​ប្រទេស​ហូ​ឡង់ អា​ឡឺម៉​ង់ និង​ដាណឺម៉ាក។ ប្រវត្តិ​សាស្រ្ត​បាន​បង្ហាញថា យ៉ាង​ហោច​ណាស់ មាន​អ្នកដឹកនាំ​ប្រចាំ​តំបន់​មួយ​បាន​ធ្វើការ​ឆ្លើយតប ដែល​គួរឲ្យ​ចាប់​អារម្មណ៍ និង​តាម​ប្រពៃណី ក្នុង​ពេលនោះ។ អាជ្ញាធរ​ទី​ក្រុង​ក្រូ​នី​ជែន ប្រទេស​ហូ​ឡង់ បាន​អំពាវនាវ​ឲ្យ​មាន “ថ្ងៃ​អធិស្ឋាន” មួយថ្ងៃ ដើម្បី​ឆ្លើយតប ចំពោះ​គ្រោះ​មហន្តរាយ​នេះ។ អ្នក​ប្រវត្តិ​សាស្រ្ត​បាន​កត់ត្រា​ថា ថ្ងៃ​នោះ ប្រជាពលរដ្ឋ​ទាំងឡាយ បាន​ជួបជុំគ្នា នៅ​តាម​បណ្តា​ព្រះវិហារ អស់​ជាច្រើន​ម៉ោង “ដើម្បី​ស្តាប់​គ្រូគង្វាល​អធិប្បាយ ច្រៀង​បទ​ទំនុកដំកើង និង​អធិស្ឋាន”។ ហោរា​យ៉ូអែល​ក៏បាន​ពិពណ៌នា អំពី​គ្រោះមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ដែល​ប្រជាជន​យូដា​បាន​ជួបប្រទះ ដែល​បាន​នាំឲ្យ​ពួក​គេ​មានការ​អធិស្ឋាន​ផង​ដែរ។ នៅ​សម័យ​នោះ សត្វ​កណ្តូប​មួយ​ហ្វូង​ធំ បាន​គ្រប​ដណ្តប់​ពីលើ​ទឹក​ទី​ពួក​គេ ដោយ​បំផ្លិច​បំផ្លាញ​ចំការ​ទំពាំងបាយជូរ និង​ដើម​ល្វា (យ៉ូអែល ១:៧)។ លោក​យ៉ូអែល និង​ប្រជាជន​គាត់​មានការ​សោក​ស្តាយ​ចំពោះ​គ្រោះមហន្តរាយ​នេះ​ជា​ខ្លាំង ហើយ​ក៏​បាន​អធិស្ឋាន សូម​ព្រះអម្ចាស់​ជួយ​ពួក​គេ (១:១៩)។ ទោះ​ដោយ​ផ្ទាល់ ឬមិន​ផ្ទាល់​ក្តី ប្រជាជន​នៅ​តំបន់​អឺរ៉ុប​ប៉ែក​ឥសាន និង​ប្រជាជន​យូដា សុទ្ធតែ​បាន​ជួប​គ្រោះមហន្តរាយ ដែល​កើតឡើង…

Read article
កំណប់ទ្រព្យដែលមិនអាចរាប់បាន

អើហ្ន៎​ប្រាជ្ញា និង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯព្រះ​ដំ​រិះ​របស់​ទ្រង់ តើមាន​អ្នកណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើមាន​អ្នកណា​នឹង​រក​តាម​បាន។ រ៉ូម ១១:៣៣ មាន​ពេល​មួយ អ្នក​វិទ្យាសាស្រ្ត​បាន​ពង្រីក​រូបភាព ក្នុង​តេ​ឡេស្កូប ឃើញ​អាចម៍​ផ្កាយ​មួយ កំពុង​ស្ថិតនៅ​លើ​គន្លង នៅចន្លោះ​ភព​ព្រះអង្គារ និង​ភព​ព្រះ​ហស្ប​ត្តិ៍ ដែល​មាន​តម្លៃ​១ពាន់ ប៊ី​លាន​ដុល្លា។ អ្នក​វិទ្យាសាស្រ្ត​បាន​និយាយ​ថា អាចម៍​ផ្កាយ​ឈ្មោះ ១៦សាយ ផ្សំ​ឡើង​ពី​លោហធាតុ ដែល​មាន​ដូចជា មាស ដែក នីកែល និង​ផ្លាទីន ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ដ៏​ច្រើន​មិន​អាច​គណនា​បាន។ សព្វថ្ងៃ​នេះ មនុស្ស​នៅ​លើ​ផែនដី​មិនទាន់​បាន​ទៅ​ជីក​យក​រ៉ៃ​ដ៏​សម្បូរហូរហៀរ​នោះ​នៅឡើយ​ទេ តែ​សហរដ្ឋអាមេរិក​កំពុង​មាន​គម្រោង​បញ្ជូន​យាន​ស៊ើបអង្កេត​មួយ​គ្រឿង ដើម្បី​សិក្សា​អំពី​ផ្ទាំង​ថ្ម​ដ៏​មាន​តម្លៃ​នោះ។ ការសន្យា​អំពី​ទ្រព្យសម្បត្តិ​មហាសាល ដែលគេ​មិន​អាច​ទៅដល់ អាច​ធ្វើឲ្យ​យើង​មាន​ចិត្ត​ចង់​បាន​វា ហើយក៏​មានចិត្ត​នឿយ​ណាយ​ផង​ដែរ។ ជា​ការពិត​ណាស់ នៅពេល​ណា​មួយ នឹង​មាន​មនុស្ស​ដែល​អាច​នាំមុខ​គេ នៅក្នុង​ការ​ធ្វើដំណើរ​ទៅ​ដល់​អាចម៍​ផ្កាយ១៦សាយ ដើម្បី​ជីក​យក​កំណប់​ទ្រព្យ​។ ចុះ​ចំណែក​ឯ​កំណប់​ទ្រព្យ ដែល​យើង​អាច​ឈោង​ទៅដល់? តើ​មនុស្ស​មា្នក់ៗ នឹង​ទៅ​រក​កំណប់​នោះ​ទេ? កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម នៅ​សតវត្សរ៍​ទី១ គាត់​ក៏បាន​និយាយ អំពី​កំ​ណប់​ទ្រព្យ​ដែល​ពួក​គេ​អាច​ទទួល​បាន គឺ​កំណប់ទ្រព្យ​ដែល​យើង​អាច​រក​ឃើញ ក្នុង​ទំនាក់ទំនង​ជាមួយ​ព្រះ។ គឺ​ដូចដែល​គាត់​បាន​សរសេរ​ថា “អើហ្ន៎​ប្រាជ្ញា និង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯព្រះ​ដំ​រិះ​របស់​ទ្រង់…

Read article
ក្រោកឈរឡើង ដោយចិត្តក្លាហាន

ហើយ​ប្រហែលជា​ព្រះនាង បាន​តាំង​ឡើង​ក្នុង​រាជ្យ សំរាប់​ពេលនេះ​ឯង​ទេ​ដឹង? នាង​អេសធើរ ៤:១៤ ក្នុង​ទីក្រុង​តូច​មួយ នៅ​រដ្ឋ​អ៊ី​លី​ណយ ៤០ភាគរយ​នៃ​ឧក្រិដ្ឋ​កម្ម​ទាំងអស់​ដែល​បាន​កើតឡើង ក្នុង​សហគមន៍ គឺជា​អំ​ពើ​ហិង្សា​ក្នុង​គ្រួសារ។ យោង​តាម​គ្រូគង្វាល​ក្នុង​តំបន់​ម្នាក់​បាន​ឲ្យដឹង​ថា បញ្ហា​នេះ​ច្រើនតែ​មានការ​លាក់កំបាំង នៅក្នុង​សហគមន៍​នៃ​ពួក​ជំនុំ ព្រោះ​គេ​មាន​អារម្មណ៍​ថា​ពិបាក ក្នុង​ការ​យក​រឿង​នោះ​មក​និយាយ។ ដូចនេះ អ្នកដឹកនាំ​ពួក​ជំនុំ​ក្នុង​តំបន់​មិនបាន​មើល​រំលង​រឿង​នោះ​ឡើយ ផ្ទុយទៅវិញ ពួក​គេ​ក៏បាន​សម្រេចចិត្ត​ប្រើ​សេចក្តី​ជំនឿ និង​យក​បញ្ហា​នោះ​មក​និយាយ ដោយចិត្ត​ក្លាហាន ដោយ​ទៅ​ចូលរួម​សិក្ខាសាលា ដើម្បី​សំគាល់​សញ្ញា​នៃ​អំ​ពើ​ហិង្សា និង​គាំទ្រ​អង្គការ​មិន​រក​ប្រាក់ចំណេញ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំ​ពើ​ហិង្សា​ក្នុង​គ្រួសារ។ អ្នកដឹកនាំ​ម្នាក់​បាន​ទទួលស្គាល់​អំណាច​នៃ​សេចក្តី​ជំនឿ និង​ការ​ធ្វើ​សកម្មភាព បាន​ជា​គាត់​មានប្រសាសន៍​ថា “ការអធិស្ឋាន និង​ក្តី​អាណិត​របស់​យើង គួបផ្សំ​ជាមួយ​ការ​គាំទ្រ​ជាក់ស្តែង អាច​នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​”។ ពេល​ដែល​ព្រះនាង​អេសធើរ ​ជា​ក្សត្រី​នៃ​ចក្រភព​ពើ​រស៊ី មាន​ការ​ស្ទាក់ស្ទើរ នៅក្នុង​ការ​និយាយ​ប្រឆាំង​នឹង​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​មានអំពើ​ប្រល័យ​ពូជសាសន៍​មក​លើ​ជនជាតិ​អ៊ីស្រាអែល ​ជា​ប្រជាជន​របស់​ព្រះនាង ​ពូ​របស់​ព្រះនាង​ក៏បាន​ដាស់តឿន​ព្រះនាង​ថា បើ​ព្រះនាង​នៅតែ​ស្ងាត់ស្ងៀម នោះ​ព្រះនាង និង​ក្រុម​គ្រួសារ​ព្រះនាង ក៏​មិន​អាច​គេ​ផុត​ពី​ការ​សម្លាប់​បំផុត​ពូជ​បាន​ដែរ(នាង​អេសធើរ ៤:១៣-១៤)។ លោក​ម៉ា​ដេកា​យដឹង​ថា ពេលនោះ​ជា​ពេល​ដែល​ត្រូវ​មានចិត្ត​ក្លាហាន ​ក្នុង​ការ​ប្រឆាំង​នឹង​ច្បាប់​នោះ ដូចនេះ គាត់​ក៏បាន​ទូល​ព្រះនាង​ថា “ប្រហែល​ជា​ព្រះនាង បាន​តាំង​ឡើង​ក្នុង​រាជ្យ សំរាប់​ពេលនេះ​ឯង​ទេ​ដឹង​”(ខ.១៤)។ ទោះ​យើង​បាន​ទទួលការ​ត្រាស់​ហៅ ឲ្យ​និយាយ​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ ឬអត់ទោស​ឲ្យ​នរណា​ម្នាក់…

Read article
ការបន្ទាប់ខ្លួន គឺជាសេចក្តីពិត

ចូរ​បន្ទាបខ្លួន​នៅ​ចំពោះ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ដំកើង​អ្នករាល់គ្នា​ឡើង។ យ៉ាកុប ៤:១០ ថ្ងៃមួយ មាន​អ្នកជឿ​ព្រះ​ម្នាក់ នៅ​សតវត្សរ៍​ទី១៦ ឈ្មោះ ថេរី​សា(Teresa) មក​ពី​ក្រុង​អ័វីឡា បាន​ពិចារណា អំពី​មូលហេតុ​ដែល​ព្រះ​ទ្រង់​បាន​ឲ្យ​តម្លៃ​មក​លើ​ការ​បន្ទាបខ្លួន​យ៉ាង​ខ្លាំង។ ភ្លាមៗនោះ គាត់​ក៏បាន​រក​ឃើញ​ចម្លើយ។ “គឺ​ពីព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តី​ពិត​ដែល​ខ្ពស់​បំផុត ហើយ​ការ​បន្ទាបខ្លួន​គឺជា​សេចក្តី​ពិត​…”។ សេចក្តីល្អ​ដែល​មាន​ក្នុង​យើង មិនបាន​កើត​ចេញ​ពី​ខ្លួន​យើង​ទេ។ ផ្ទុយទៅវិញ វា​កើត​ចេញពី​ទឹក​នៃ​ព្រះគុណ​ដែល​ហូរ​ឥត​ឈប់ នៅ​ក្បែរ​វិញ្ញាណ​របស់​យើង ដូច​ដើម​ឈើ​ដុះ​ក្បែរ​ទឹក និង​បាន​ពី​ព្រះអង្គ ដែល​ប្រទាន​ពន្លឺជីវិត​មក​យើង​”។ ថេរី​សា​ក៏បាន​សន្និដ្ឋាន​ថា ការអធិស្ឋាន​ជួយ​ឲ្យ​យើង​បោះយុថ្កា​ជាប់​ក្នុង​សេចក្តី​ពិត​នោះ ព្រោះ “ការ​បន្ទាបខ្លួន គឺជា​គ្រឹះ​ទាំងមូល​នៃ​ការអធិស្ឋាន។ យើង​បន្ទាបខ្លួន​កាន់តែ​ខ្លាំង ក្នុង​ការអធិស្ឋាន នោះ​ព្រះ​ទ្រង់​ក៏​នឹង​លើក​យើង​កាន់តែ​ខ្ពស់​ឡើង​ផង​ដែរ​”។ ការ​ពិពណ៌នា​របស់​ថេរី​សា អំពី​ការ​បន្ទាប់​ខ្លួន បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​យ៉ាកុប ជំពូក៤ ដែល​ក្នុង​នោះ សាវ័ក​យ៉ាកុប​បាន​ដាស់​តឿន អំពី​លក្ខណៈ​ដ៏​គ្រោះថ្នាក់​នៃ​អំ​ណួ​ត និង​ភាព​អាត្មានិយម ដែល​ផ្ទុយ​នឹង​លក្ខណៈ​នៃ​ជីវិត ដែល​ពឹងផ្អែក​លើ​ព្រះគុណ​ព្រះ(ខ.១-៦)។ គាត់​ក៏បាន​និយាយ​សង្កត់ធ្ងន់​ថា ដំណោះស្រាយ​តែមួយ​ដើម្បី​ជៀស​ចេញពី​ជីវិត ដែល​លោភលន់ អស់​សង្ឃឹម និង​ការ​ប៉ះទង្គិច គឺ​ត្រូវ​ប្រែចិត្ត​ចេញពី​អំពើបាប ហើយ​ត្រូវ​ទទួល​ព្រះគុណ​របស់​ព្រះ​វិញ។ ឬអាច​និយាយ​ម្យ៉ាងទៀត​ថា យើង​ត្រូវ “បន្ទាប​ខ្លួន នៅ​ចំពោះ​ព្រះអម្ចាស់​” ដោយ​ការធានា​ថា…

Read article
នាំឲ្យស្គាល់ផ្លូវត្រូវ

ចូរ​បង្ហាត់​កូនក្មេង ឲ្យ​ប្រព្រឹត្ត​តាមផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​នោះ​វា​នឹង​មិន​លះបង់​ពី​ផ្លូវ​នោះ​ដរាបដល់​ចាស់។ សុភាសិត ២២:៦ គ្មាន​នរណា​ម្នាក់​នឹកស្មាន​ថា អ្នក​ជិះ​ក្តារ​ស្គី អាយុ១៦ឆ្នាំ ជា​ជនជាតិ​ប្រេស៊ីល ឈ្មោះ ហ្វេលីពេ ហ្កាស្តាវ៉ូ(Felipe Gustavo) នឹង​ក្លាយ​ជា “អ្នក​ជិះ​ក្តារ​ស្គី​ដ៏​អស្ចារ្យ​បំផុត​នៅ​លើ​ពិភពលោក”នោះ​ទេ។ ឪពុក​របស់​ហ្កា​ស្តា​វ៉ូ ជឿ​ថា កូនប្រុស​គាត់​ចាំបាច់​ត្រូវ​ដេញ​តាម​ក្តី​សុបិន​ដែល​ចង់​ធ្វើជា​អ្នក​ជិះ​ក្តារ​ស្គី​អាជីព ប៉ុន្តែ ពួក​គេ​មិន​មាន​លុយ​គ្រប់គ្រាន់​ឡើយ។ ដូចនេះ ឪពុក​គាត់​ក៏បាន​លក់​ឡាន ហើយ​នាំ​គាត់​ទៅ​ចូលរួម​ការប្រកួត​ជិះ​ក្តារ​ស្គី ថាម​ផា អាម ដ៏​ល្បីល្បាញ​នៅ​រដ្ឋ ផ្លូ​រី​ដា។ កាលនោះ មុ​នពេលហ្កា​ស្តា​វ៉ូ​ឈ្នះ​ការប្រកួត គ្មាន​នរណា​ស្គាល់​គាត់​ទេ។ ហើយ​ជោគជ័យ​នៅ​ថ្ងៃនេះ ក៏បាន​ជួយ​ឲ្យ​គាត់​ចូល​ទៅ​ក្នុង​អាជីព​ដ៏​អស្ចារ្យ។ ឪពុក​របស់​ហ្កា​ស្តា​វ៉ូ​អាច​យល់ចិត្ត និង​មើលឃើញ​ក្តី​ស្រមៃ​របស់​គាត់។ ហ្កា​ស្តា​វ៉ូ​ក៏បាន​និយាយ​ថា “ពេលណា​ខ្ញុំ​មាន​កូន ខ្ញុំ​ចង់​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ដូ​ចប៉ា​ខ្ញុំ តែ​៥​ភាគរយ​ប៉ុណ្ណោះ គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​”។ កណ្ឌ​គម្ពីរ​សុភាសិត​បាន​ពិពណ៌នា អំពី​ឱកាស ដែល​ឪពុក​ម្តាយ​មាន ក្នុង​ការ​ជួយ​កូន​ខ្លួន ឲ្យ​ស្គាល់​ព្រះ​​ដែល​បាន​បង្កើត​ចិត្ត កម្លាំង និង​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ ហើយ​បន្ទាប់មក​ចង្អុលបង្ហាញ និង​លើកទឹកចិត្ត​ពួក​គេ ឲ្យ​ងាក​ទៅ​រក​ផ្លូវ ដែល​ឆ្លុះបញ្ចាំង​ឲ្យដឹង​ថា ព្រះ​ទ្រង់​បាន​បង្កើត​ពួក​គេ​មក​ឲ្យ​រស់នៅ ជា​មនុស្ស​ប្រភេទ​ណា។ គឺ​ដូចដែល​បទ​គម្ពីរ​ទំនុកដំកើង​បាន​ចែងថា “ចូរ​បង្ហាត់​កូនក្មេង ឲ្យ​ប្រព្រឹត្ត​តាមផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​នោះ​វា​នឹង​មិន​លះបង់​ពី​ផ្លូវ​នោះ​ដរាបដល់​ចាស់​”(២២:៦)។ យើង​ប្រហែល​មិន​មាន​ធនធាន​ច្រើន…

Read article
កម្លាំង នៅពេលឈប់ពឹងខ្លួនឯង

ទ្រង់​មិនដែល​ល្វើយ​ឡើយ ក៏​មិនដែល​អស់កំឡាំង​ផង។ អេសាយ ៤០:២៨ កាលពីមុន គេ​បានឮ​ល្បី​ថា លោក​ប៉ុល អ៊ែន​ឌ័​រសិន(Paul Anderson) ជា​បុរស​ដែល​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក។ គាត់​ជា​កីឡាករ​លើក​ដុំដែក​អាមេរិក ដែល​បាន​បំបែក​ឯកត្តកម្ម នៅក្នុង​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ចឆ្នាំ ១៩៥៦ នៅ​ទីក្រុង​មែ​លបូន ប្រទេស​អូស្រ្តាលី ទោះ​គាត់​កំពុង​មាន​ជំងឺ​រលាក​ត្រចៀក​ខាងក្នុង និង​ក្តៅ​ខ្លួន​ជិត៤០អង្សា​សេ​ក៏ដោយ។ កាលនោះ កីឡាករ​ដទៃទៀត​កំពុង​មាន​ពិន្ទុ​នាំមុខ​គាត់ ហើយ​ឱកាស​តែមួយគត់ ដើម្បីឲ្យ​គាត់​អាច​ឈ្នះ​បាន​មេដាយមាស គឺ​ត្រូវ​បំបែក​កំណត់ត្រា​អូ​ឡាំ​ពិច​ថ្មី​មួយ នៅក្នុង​ព្រឹត្តិ​ការណ៍​ចុងក្រោយ​របស់​គាត់។ ការ​ព្យាយាម​របស់​គាត់​ពីរ​លើក​ដំបូង បាន​បរាជ័យ​យ៉ាងដំណំ។ ដូចនេះ កីឡាករ​មាឌធំ ដ៏​រឹងមាំ​ម្នាក់​នេះ​ក៏បាន​ធ្វើ​នូវ​រឿង​មួយ ដែល​សូម្បីតែ​មនុស្ស​ទន់ខ្សោយ​ក៏អាច​ធ្វើ​បាន។ គឺ​គាត់​ស្រែក​រក​ព្រះ សូម​កម្លាំង​បន្ថែម ហើយ​ឈប់​ពឹង​អាង​កម្លំាង​ខ្លួន​ឯង​ទៀត។ ក្រោយមក គាត់​ក៏បាន​និយាយ​ថា “ខ្ញុំ​មិនមែន​កំពុងតែ​តថ្លៃ​ជាមួយ​ព្រះ​នោះ​ឡើយ។ តែ​ខ្ញុំ​ត្រូវការ​ជំនួយ​ពី​ព្រះអង្គ”។ នៅក្នុង​ការ​ព្យាយាម​លើក​ដំដែក​ជា​លើក​ទី៣ គាត់​ក៏បាន​លើក​ដំដែក​ទម្ងន់១៨៧គីឡូ​កន្លះ​ឡើង ផុត​ក្បាល​គាត់ ដោយ​ជោគជ័យ។ លោក​ប៉ុល​ជា​សាវ័ក​ព្រះគ្រីស្ទ បាន​សរសេរ​ថា “កាលណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ”(២កូរិនថូស ១២:១០)។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​កំពុង​និយាយ​អំពី​កម្លាំង​ខាងវិញ្ញាណ តែ​គាត់​ដឹង​ថា អំណាច​របស់​ព្រះ “បាន​ពេញខ្នាត ដោយ​សេចក្តី​កំសោយ”(ខ.៩)។ គឺ​ដូចដែល​ហោរា​អេសាយ​បាន​ប្រកាស​ថា ព្រះអម្ចាស់ “រមែង​ចំរើន​កំឡាំង…

Read article
ស្រឡាញ់ និងពឹងផ្អែកលើព្រះ

នោះ​គេ​ក៏​ឡើង​សំឡេង​យំ​ម្តង​ទៀត រួច​អ័​រប៉ា​នាង​ថើប​លា​ម្តាយ​ទៅ តែ​នាងរស់​នៅ​ជាប់នឹង​គាត់​វិញ។ នាងរស់ ១:១៤ លោ​កហ្ស៊ែ​ក(Zach) ជា​មនុស្ស​កំប្លែង ឆ្លាត ហើយ​មាន​មនុស្ស​ចូលចិត្ត​ច្រើន។ តែ​គាត់​កំពុង​តយុទ្ធ​នឹង​ជម្ងឺ​ធ្លាក់ទឹក​ចិត្ត ដោយ​គ្មាន​នរណា​ម្នាក់​ដឹង។ បន្ទាប់ពី​គាត់​បាន​ធ្វើ​អត្តឃាត​នៅ​អាយុ១៥ឆ្នាំ អ្នកស្រី​ឡរី(Lori) ដែល​ជា​ម្តាយ បាន​និយាយ​អំពី​គាត់​ថា “វា​ពិតជា​ពិបាក​យល់​ណាស់​ថា ហេតុអ្វី​មនុស្សម្នាក់​ដែល​មាន​រឿង​ល្អៗជាច្រើន កើត​ឡើង​ចំពោះ​ខ្លួន បាន​ឈាន​ទៅដល់​ចំណុច​នោះ។ សូម្បី​តែ​មនុស្ស​ដូច​ហ្ស៊ែ​ក … ក៏​មិន​អាច​ជៀស​រួច​ដែរ”។ អ្នកស្រី ឡរី បាន​ចំណាយ​ពេល​ស្ងាត់ស្ងៀម​ជាមួយ​ព្រះ ដោយ​ទូល​ថ្វាយ​ទុក្ខសោក​របស់​គាត់​ដល់​ព្រះ។ គាត់​ថា ទុក្ខសោក​ដ៏​សែន​ជ្រៅ បន្ទាប់ពី​កូនប្រុស​គាត់​សម្លាប់​ខ្លួន គឺជា​កំរិត​នៃ​ទុក្ខសោក​ដ៏​ខ្លាំង​បំផុត។ តែ​គាត់ និង​ក្រុម​គ្រួសារ​គាត់​បាន​រៀន​ពឹងផ្អែក​លើ​ព្រះ និង​អ្នកដទៃ ដើម្បី​ទទួល​កម្លាំង ហើយ​សព្វថ្ងៃ​នេះ ពួក​គេ​កំពុង​ចំណាយពេល​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​អ្នកដទៃ ដែល​កំពុង​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត។ បាវចនា​របស់​អ្នកស្រី​ឡរី គឺ “ស្រឡាញ់ និង​ពឹងផ្អែក”។ គំរូ​នេះ​ក៏​ឃើញ​មាន នៅក្នុង​រឿង​នាងរស់ ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ផង​ដែរ។ អ្នកស្រី​ណា​អូ​មី​បាន​បាត់បង់​ប្តី និង​កូន​ប្រុស​២​នាក់ ដែល​ក្នុង​ចំណោម​នោះ មាន​ម្នាក់​ជា​ស្វាមី​របស់​នាងរស់(នាងរស់ ១:៣-៥)។ អ្នកស្រី​ណា​អូ​មី មានចិត្ត​ល្វីងជូរចត់ និង​ធ្លាក់ទឹក​ចិត្ត ក៏បាន​ជំរុញ​នាងរស់ ឲ្យ​វិលត្រឡប់​ទៅ​រក​គ្រួសារ​របស់​នាង​វិញ ដើម្បី​ឲ្យ​មាន​ទីពឹង។…

Read article
យើងត្រូវការជំនួយមកពីព្រះយេស៊ូវ

ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នករាល់គ្នា​ពុំ​អាច​នឹង​ធ្វើអ្វី​បានទេ។ យ៉ូហាន ១៥:៥ ទីបំផុត​ថ្ងៃ​នោះ ក៏បាន​មកដល់ គឺ​ថ្ងៃ​ដែល​ខ្ញុំ​ដឹង​ថា ឪពុក​ខ្ញុំ​មិនមែន​ជា​មនុស្ស​អមតៈ​​ឡើយ។ កាល​ពី​ក្មេង ខ្ញុំ​ដឹង​ថា គាត់​មាន​កម្លាំង​ខ្លាំង ហើយក៏​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់។ តែ​ពេល​ដែល​ខ្ញុំ​ទើបតែ​ពេញវ័យ គាត់​មាន​របួស​ឆ្អឹងខ្នង ដូចនេះ ខ្ញុំ​ក៏បាន​ដឹង​ថា គាត់​មិនមែន​ជា​មនុស្ស​អមតៈ​ឡើយ។ ខ្ញុំ​ក៏បាន​ស្នាក់នៅ​ជាមួយ​គាត់ និង​ម្តាយ​ខ្ញុំ ដើម្បី​ជួយ​គ្រា​គាត់​ទៅ​បន្ទប់ទឹក ជួយ​ផ្លាស់​ខោអាវ​គាត់ ហើយ​ថែមទាំង​ជួយ​បញ្ចុក​ទឹក​គាត់​ផង​ដែរ។ គាត់​ក៏បាន​ចាប់ផ្តើម​ព្យាយាម​ធ្វើ​កិច្ច​កា​រតូចៗមួយចំនួន ដោយ​ទទួលស្គាល់​ថា “ប៉ា​មិន​អាច​ធ្វើ​បានទេ បើ​គ្មាន​កូន​ជួយ​ប៉ា”។ ទីបំផុត គាត់​ក៏បាន​ជា​សះ​​ស្បើយ មាន​រូបកាយ​ដែល​រឹងមាំ​ដូចមុន​ឡើងវិញ ប៉ុន្តែ បទពិសោធន៍​នោះ​បាន​បង្រៀន​យើង​ទាំងពីរ នូវ​មេរៀន​ដ៏​សំខាន់​មួយ គឺ​យើង​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក។ ហើយ​ពេលណា​យើង​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក យើង​ក៏​ត្រូវការ​ព្រះយេស៊ូវ​កាន់​តែ​ខ្លាំង​ថែមទៀត។ ក្នុង​បទ​គម្ពីរ យ៉ូហាន ជំពូក១៥ រឿង​ប្រៀបប្រដូច អំពី​ដើម​ទំពាំងបាយជូរ និង​ខ្នែង នៅតែ​ជា​រឿង​ដែល​យើង​ត្រូវ​ប្រកាន់​ខ្ជាប់​តាម។ បទ​គម្ពីរ​នេះ​មានការ​កម្សាន្ត​ចិត្ត​យើង តែ​ក៏បាន​វាយប្រហារ​មក​លើ​ផ្នត់គំនិត ដែល​ចូលចិត្ត​ពឹង​ខ្លួនឯង​ផង​ដែរ។ យើង​ងាយ​នឹង​គិតថា ខ្ញុំ​មិន​ត្រូវការ​ឲ្យ​ព្រះ​ជួយ​ខ្ញុំ​ឡើយ ។ តែ​ព្រះយេស៊ូវ​មា​នប​ន្ទូល​ច្បាស់​ថា “បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នករាល់គ្នា​ពុំ​អាច​នឹង​ធ្វើអ្វី​បានទេ” (ខ.៥)។ ត្រង់​ចំណុច​នេះ ព្រះគ្រីស្ទ​មាន​បន្ទូល​អំពី​ការបង្កើត​ផល​ផ្លែ ដូចជា…

Read article
ឯកសិទ្ធិនៅក្នុងការថែរក្សា

ត្រូវ​បង្ក្រាប​ផែនដី ហើយ​មានអំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំងឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង។ លោ​កុប្បត្តិ ១:២៨ កាល​ខ្ញុំ និង​ស្វាមី​ខ្ញុំ​កំពុង​ធ្វើដំណើរ​កម្សាន្ត យើង​បាន​ដើរតាម​បណ្តោយ​ឆ្នេរសមុទ្រ ហើយក៏​បានឃើញ​ខ្សាច់​ដែលគេ​បាន​ពូន រាងបួនជ្រុង ​មាន​របង​បណ្តោះ​អាសន្ន​ព័ទ្ធ​ជុំវិញ។ មាន​យុវជន​ម្នាក់​បាន​ពន្យល់​ថា គាត់​បាន​ធ្វើការ​ទាំងយប់​ថ្ងៃ ជាមួយ​អ្នក​ស្ម័គ្រចិត្ត​មួយ​ក្រុម ដែល​បាន​ប្តេជ្ញា​ចិត្តការ​ពារ​ពង​អណ្តើក​សមុទ្រ នៅក្នុង​សំបុក​ពង​នី​មួយៗ ក្នុង​ដីខ្សាច់។ ពេលណា​កូន​អណ្តើក​ញាស់ ហើយ​​វា​ចេញពី​សំបុក វត្តមាន​របស់​មនុស្ស និង​សត្វ​នឹង​គំរាមកំហែង ហើយ​ធ្វើឲ្យ​ឱកាស​នៅ​មានជីវិត​រស់ មានការ​ថយ​ចុះ។ គាត់​ថា “ទោះ​យើង​ប្រឹងប្រែង​យ៉ាងណាក៏ដោយ ក៏​អ្នក​វិទ្យាសាស្រ្ត​បាន​ធ្វើ​កា​រប៉ាន់​ប្រ​ម៉ា​ណថា ក្នុងចំណោម​កូន​អណ្តើក៥ពាន់​ក្បាល ដែល​បាន​ញាស់​ហើយ មានតែ​កូន​អណ្តើក​មួយ​ក្បាល​ប៉ុណ្ណោះ ដែល​អាច​រស់នៅ​ដល់​ពេញវ័យ”។ ទោះជាយ៉ាងណា​ក៏ដោយ តួរ​លេខ​ដ៏​គួរឲ្យ​សោកសៅ​នេះ មិនបាន​បំបាក់​ទឹកចិត្ត​យុវជន​ទាំងនេះ​ឡើយ។ ភាព​ឆេះឆួល​ក្នុង​ការបម្រើ​កូន​អណ្តើក ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន​នេះ បាន​​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ចង់​គោរព និង​ការពារ​សត្វ​អណ្តើក​សមុទ្រ កាន់តែ​ខ្លាំង​ឡើង។ រឿង​នេះ​ក៏បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការទទួលខុសត្រូវ​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន ឲ្យ​ថែរក្សា​សត្វ​ដែល​ព្រះអង្គ​បាន​បង្កើត។ កាល​ព្រះ​បង្កើត​ពិភពលោក ព្រះអង្គ​បាន​ប្រទាន​ជម្រក ឲ្យ​សត្វ​នី​មួយៗអាច​រស់នៅ និង​មានការ​លូតលាស់(លោ​កុប្បត្តិ ១:២០-២៥)។ កាល​ព្រះអង្គ​បង្កើត​មនុស្ស ឲ្យ​មាន​រូបភាព​ដូច​ព្រះអង្គ ព្រះអង្គ​សព្វព្រះទ័យ​ឲ្យ​ពួក​គេ “មានអំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង៤ដែល​នៅ​លើ​ផែនដី​ទាំងមូល ព្រមទាំង​សត្វ​លូន​វារ​ដែល​វារ​នៅ​លើ​ផែនដី​ផង”(ខ.២៦)។ ព្រះអង្គ​បាន​ជួយ​យើង​ឲ្យ​បម្រើ​ព្រះអង្គ…

Read article
ពេលដែលការអធិស្ឋានធ្វើឲ្យកក្រើកដី

នោះ​ផ្សែង​នៃ​គ្រឿងក្រអូប​ក៏​ផ្សាយ​ឡើង ជាមួយនឹង​សេចក្តី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ចេញ​អំពី​ដៃ​នៃ​ទេវតា​នៅ​ចំពោះ​ព្រះ។ វិវរណៈ ៨:៤ លោក​បណ្ឌិត ហ្គែ​រី គ្រី​នបឺ​ក(Dr. Gary Greenberg) បាន​យក​ដីខ្សាច់​ពី​ឆ្នេរ​សមុទ្រ​នា​ៗ នៅ​ទូទាំង​ពិភពលោក មក​ពង្រីក​មើល ហើយ​ថតរូប​ដែល​បាន​ពង្រីក​នោះ ដោយ​ជា​ញឹកញាប់ គាត់​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ពណ៌​ដ៏​ស្រស់​ស្អាត ចេញពី​កំទេច​រ៉ែ សម្បកខ្យង និង​បំណែក​តូច​ល្អិត​នៃ​ផ្កាថ្ម ដែល​មាននៅ​ក្នុង​ដ៏​ខ្សាច់។ គាត់​បាន​រក​ឃើញថា នៅក្នុង​ដីខ្សាច់​មាន​ធាតុផ្សំ​ជាច្រើន លើស​ពី​អ្វី​ដែល​អាច​មើលឃើញ​ដោយ​ភ្នែកទទេ។ នៅក្នុង​ការសិក្សា​អំពី​ដី​ខ្សាច់ ការវិភាគ អំពី​ធាតុផ្សំ​នៅក្នុង​ដីខ្សាច់ ដោយ​ប្រើ​មីក្រូទស្សន៍ អាច​បង្ហាញ​ឲ្យ​គេ​ដឹង អំពី​ភាព​សឹក​រេច​​រឹល​នៅ​តំបន់ឆ្នេរ ចរន្ត​របស់​ទឹកសមុទ្រ និង​ផល​ប៉ះពាល់​ដែល​ពួក​វា​អាច​មាន​មក​លើ​តំបន់ឆ្នេរ។ សូម្បីតែ​គ្រាប់​ខ្សាច់​មួយ​គ្រាប់ អាច​ផ្តល់​​នូវ​ការយល់​ដឹង ដែល​មានតម្លៃ​យ៉ាង​ខ្លាំង! ការអធិស្ឋាន​មួយដង ប្រៀប​ដូចជា​គ្រាប់​ខ្សាច់​មួយ​គ្រាប់ ដែល​មានតម្លៃ​យ៉ាង​ខ្លាំង។ ព្រះគម្ពីរ​ក៏បាន​ចែង​អំពី​តួនាទី​ដ៏​មានអំណាច​របស់​ការអធិស្ឋាន នៅក្នុង​ការ​មកដល់​នៃ​នគរ​ព្រះ។ ក្នុង​បទ​គម្ពីរ វិវរណៈ ជំពូក៨ សាវ័ក​យ៉ូហាន​បានឃើញ​ទេវតា​ឈរ នៅ​ក្បែរ​អស​នា នៅ​ពីមុខ​បល្ល័ង្ក​ព្រះអង្គ ដោយ​កាន់​ពានមាស​មួយ ដែល​ផ្ទុក​ទៅ​ដោយ “សេចក្តី​អធិស្ឋាន​របស់​រាស្រ្ត​ទាំងអស់​របស់​ព្រះ”។ បន្ទាប់មក “រួច​ទេវតា​ក៏​យក​ពាន ទៅ​ដាក់​ពេញដោយ​ភ្លើង ពីលើ​អាសនា បោះ​ទៅលើ​ផែនដី នោះ​កើតមាន​សំឡេង ផ្គរលាន់…

Read article