2022

You are here:
ការកែតម្រង់ដែលមានប្រយោជន៍ដល់ជីវិត

ត្រចៀក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អាស្រ័យ​នៅជា​កណ្តាល​ពួក​អ្នកប្រាជ្ញ។ សុភាសិត ១៥:៣១ មាន​ពេល​មួយ ស៊ែ​លី(Shellie) បាន​និយាយ​អំពី​យុវតី​ម្នាក់ ដែល​ជា​សិស្សរបស់​គាត់​ យ៉ាងដូច​នេះ​ថា “គួរឲ្យ​ស្តាយ​ណាស់ ថ្មីៗនេះ យើង​មានការ​ជជែកគ្នា​ដ៏​ពិបាក។ ខ្ញុំ​យល់ថា យើង​ទាំងពីរ​សុទ្ធតែ​មិន​សប្បាយចិត្ត​ដូចគ្នា តែ​ខ្ញុំ​ពិតជា​យល់ឃើញ​ថា គាត់​ត្រូវ​កែប្រែ​អា​ក្បកិ​រិយា និង​ទង្វើ​ររបស់​គាត់ ដើម្បីកុំឲ្យ​មនុស្ស​នៅ​ជុំវិញ​គាត់ មានការ​ឈឺចាប់​”។ ទោះ​ពួក​គេ​មិន​មាន​អារម្មណ៍ល្អ​ក៏ដោយ ក៏​ការសន្ទនា​នោះ​មាន​លទ្ធផល​ល្អ ហើយ​បាន​ជួយ​ឲ្យ​ទំនាក់ទំនង​ពួក​គេ​កាន់តែ​រឹងមាំ។ ពីរ​សប្តាហ៍​ក្រោយមក អ្នក​ទាំងពីរ​ក៏បាន​ដឹកនាំ​កម្មវិធី​អធិស្ឋាន​របស់​ព្រះវិហារ ក្រោម​ប្រធានបទ​ការ​បន្ទាបខ្លួន។ សូម្បីតែ​នៅ​ក្រៅ​ទំនាក់ទំនង​សិស្ស​និង​គ្រូ ក៏​យើង​អាច​មានការ​ជជែកគ្នា​ដ៏​ពិបាក ជាមួយ​បងប្អូន​ក្នុង​ព្រះគ្រីស្ទ។ កណ្ឌ​គម្ពីរ​សុភាសិត​ដែល​ជា​កណ្ឌ​គម្ពីរ​នៃ​ប្រាជ្ញា បាន​ចែង​ម្តង​ហើយ​ម្តង​ទៀត អំពី​សារៈសំខាន់​នៃ​ការ​បន្ទាបខ្លួន ក្នុង​ការ​កែ​តម្រង់ ឬទទួលការ​កែ​តម្រង់។ តាមពិត ការរិះគន់​ដើម្បី​ស្ថាបនា មានប្រយោជន៍​ដល់​ជីវិត​ណាស់ ហើយក៏​នាំទៅរក​ប្រាជ្ញា​ពិតប្រាកដ(សុភាសិត ១៥:៣១)។ បទ​គម្ពីរ​សុភាសិត ១៥:៥ បាន​ចែងថា “មនុស្ស​ល្ងីល្ងើ​តែងតែ​ស្អប់​សេចក្តី​ប្រៀនប្រដៅ​របស់​ឪពុក តែ​អ្នកណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស នោះ​នឹង​បាន​គំនិតវាងវៃ​វិញ”។ និយាយ​ឲ្យ​ខ្លី មនុស្ស​ដែល​ស្អប់​ការ​កែ​តម្រង់ នឹង​ត្រូវ​ស្លាប់(ខ.១០)។ គឺ​ដូចដែល​ស៊ែ​លី​បាន​ជួប​ផ្ទាល់ ការ​និយាយ​ចេញ​នូវ​សេចក្តី​ពិត ដោយ​ក្តី​ស្រឡាញ់ អាច​ជួយ​ទំនាក់ទំនង​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង។ តើ​អ្នក​គួរតែ​និយាយ​ពាក្យ​នៃ​ក្តី​ស្រឡាញ់ និង​ការ​កែ​តម្រង់ ទៅកាន់​នរណា​ខ្លះ ក្នុង​ជីវិត​អ្នក?…

Read article
នៅក្នុងបញ្ហានេះទាំងអស់គ្នា

កាល​ខ្ញុំ​បាន​ដោះ​សារ​ជាមុន​ដំបូង នោះ​គ្មាន​អ្នកណា​ឈរ​ជាមួយនឹង​ខ្ញុំ​សោះ គេ​លះ​ចោល​ខ្ញុំ​ទាំងអស់គ្នា។ ២ធីម៉ូថេ ៤:១៦ អ្នក​ស្រី​ឃែ​លី(Kelly) បាន​ឆ្លង​ជំងឺ​កូ​វីត១៩ នៅពេល​ដែល​នាង​កំពុង​តយុទ្ធ​នឹង​ជំងឺមហារីក​ខួរក្បាល។ បន្ទាប់មក នាង​​ក៏​មាន​បញ្ហា​ទឹក​ចូល​សួត និង​បេះដូង ដូចនេះ នាង​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ម្តង​ទៀត។ ក្រុម​គ្រួសារ​របស់​នាង មិន​អាច​ទៅ​មើល​នាង​នៅ​មន្ទីរ​​ពេទ្យ​បានទេ ដោយសារតែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត១៩។ តែ​លោ​កដេវ(Dave) ដែល​ជា​ស្វាមី​របស់​នាង ក៏បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ធ្វើអ្វី​ម្យ៉ាង ដើម្បី​ជួយ​នាង។ លោ​កដេ​វក៏​បាន​ឲ្យ​មនុស្សជា​ទីស្រឡាញ់​របស់​គាត់​មក​ជួបជុំគ្នា ហើយ​ឲ្យ​សរសេរ​អក្សរ​នៅ​លើ​ផ្ទាំង​ក្រ​ដាស់​ធំៗ។ ពួក​គេ​ក៏បាន​ធ្វើតាម​គាត់ ដោយ​ពួក​គេ​មាន​គ្នា២០នាក់​បាន​ពាក់​ម៉ាស់ ឈរ​នៅ​លើ​ផ្លូវ នៅ​ក្រៅ​មន្ទីរពេទ្យ កាន់​ផ្ទាំង​ក្រ​ដាស់ ដែល​មាន​សរសេរ​អក្សរ​ធំៗពីលើ​ថា “អ្នកម្តាយ​ល្អ​បំផុត!” “អ្នកម្តាយ​ជាទីស្រឡាញ់” “យើង​រួមសុខ​រួមទុក្ខ​ជាមួយគ្នា”។ ដោយមាន​ជំនួយ​ពី​គ្រូពេទ្យ​ម្នាក់ អ្នក​ស្រី​ឃែ​លី​ក៏បាន​ទៅ​ឈរ​នៅ​មាត់​បង្អួច​បន្ទប់ នៅ​ជាន់ទី៤។ ស្វាមី​របស់​គាត់​ក៏បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ថា “យើង​គ្រាន់តែ​អាច​មើលឃើញ​គាត់​ពាក់​ម៉ាស់ និង​គ្រវី​ដៃ​ដាក់​យើង តែ​នោះ​ជា​ការ​ពាក់​ម៉ាស់ និង​គ្រវី​ដៃ​ដ៏​មានន័យ”។ ពេល​ដែល​ជីវិត​សាវ័ក​ប៉ុល ជិតដល់​ទី​បញ្ចប់ គាត់​មាន​អារម្មណ៍​ឯកោ ខណៈ​ពេល​ដែល​កម្លាំង​គាត់​កំពុង​ចុះ​ខ្សោយ ក្នុង​ការ​ជាប់ឃុំ ក្នុង​គុក​របស់​ពួក​រ៉ូម៉ាំង។ គាត់​ក៏បាន​សរសេរ​សំបុត្រ​ប្រាប់​លោក​ធីម៉ូថេ​ថា “ចូរ​ខំប្រឹង​ទៅ​ឲ្យបាន​ដល់មុន​រដូវរងា”(២ធីម៉ូថេ ៤:២១)។ តែ​សាវ័ក​ប៉ុល​មិន​ឯកោ​ឡើយ។ គាត់​មានប្រសាសន៍​ថា “ព្រះអម្ចាស់​ទ្រង់​បាន​គង់​ជាមួយនឹង​ខ្ញុំ​វិញ ព្រមទាំង​ចំរើន​កំឡាំង​ផង”(ខ.១៧)។ ហើយ​គាត់​ក៏​ទំនងជា​មាន​អ្នកជឿ​ដទៃទៀត មក​លើកទឹកចិត្ត​គាត់​ផង​ដែរ​។…

Read article
មានជំនឿផ្ទាល់ៗខ្លួន

  ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះគ្រីស្ទយេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ។ ភីលីព ៣:១២ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០២ ការ​ប្រឡង​ចម្រៀង អាមេរិខិន អាយឌល បាន​ចាប់​ផ្តើម​ជា​លើ​ដំបូង។​ ជា​រៀង​រាល់​សប្តាហ៍ បេក្ខជន​ទាំង​ឡាយ​បាន​បញ្ចេញ​សមត្ថភាព​ច្រៀង​បទ​ចម្រៀង​ដ៏​ពេញ​និយម តាម​រចនាបថ​ផ្ទាល់​ខ្លួន ហើយ​ទស្សនិកជន​ក៏​បាន​បោះឆ្នោត​ឲ្យ​អ្នក​ដែល​គួរតែ​បន្ត​ទៅ​វគ្គ​បន្ទាប់។ ក្នុង​នាម​ជា​គណៈកម្មការ​ម្នាក់ ក្នុង​ចំណោម​គណៈកម្មការ​ទាំង​អស់ ក្នុង​កម្មវិធី​ទូរទស្សន៍​នោះ លោក​រែនឌី ជែកសិន(Randy Jackson) បាន​ធ្វើ​ការ​វាយ​តម្លៃ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ មក​លើ​បេក្ខជន​ម្នាក់​ថា “អ្នក​បាន​ធ្វើ​ឲ្យ​បទ​ចម្រៀង​នេះ ក្លាយ​ជា​បទ​ចម្រៀង​របស់​អ្នក​ហើយ”។ គាត់​បាន​ធ្វើ​ការ​សរសើរ​ដូច​នេះ ពេល​ដែល​បេក្ខជន​ប្រឡង​ចម្រៀង​ម្នាក់ បាន​ច្រៀង​ដោយ​ប្រើ​តុង ដែល​ខ្លួន​អាច​ច្រៀង​បាន និង​ស្គាល់​បទ​ចម្រៀង​នោះ​ច្បាស់  ហើយ​បន្ទាប់​មក ក៏​បាន​ឡើង​ច្រៀង តាម​របៀប​ថ្មី​មួយ ដែល​មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន ខុស​ពី​ម្ចាស់​បទ។ ដើម្បី “ធ្វើ​ឲ្យ​បទ​ចម្រៀង​នោះ ក្លាយ​ជា​បទ​ចម្រៀង​របស់​ខ្លួន​ឯង” គេ​ត្រូវ​គ្រប់​គ្រប​ការ​ច្រៀង​បទចម្រៀង​នោះ​បាន​ទាំង​ស្រុង និង​ដោយ​ភាព​ប៉ិនប្រសប់ ហើយ​បន្ទាប់​មក យក​បទ​នោះ​មក​ច្រៀង​ជួន​ឆាក​ពិភពលោក។ សាវ័កប៉ុល​បាន​បង្រៀន​យើង ឲ្យ​ធ្វើ​ស្រដៀង​នេះ​ដែរ នៅ​ក្នុង​ការអនុវត្ត​ជំនឿ​របស់​យើង និង​ក្នុង​របៀប​ដែល​យើង​បង្ហាញ​ជំនឿ​យើង​។ ក្នុង​បទ​គម្ពីរ​ភីលីព ជំពូក៣ គាត់​បាន​បដិសេធន៍​ការ​ខំ​ប្រព្រឹត្ត​ការ​ល្អ ដើម្បី​ឲ្យ​បាន​សុចរិត​នៅ​ចំពោះ​ព្រះ(ខ.៧-៨)។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បង្រៀន​យើង ឲ្យ​ឱប​ក្រសោប​យក “សេចក្តី​សុចរិត​ដែល​មក​ពី​សេចក្តី​ជំនឿ​ដល់​ព្រះគ្រីស្ទ”(ខ.៩)។…

Read article
ពន្លឺបណ្តេញភាពងងឹត

  ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ។ ម៉ាថាយ ៤:១៦ នៅ​ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ល្មម ខ្ញុំ និង​ចៅ​របស់​ខ្ញុំ ឈ្មោះ ម៉ូលី(Mollie) អាយុ​៤​ឆ្នាំ បាន​ឈប់​សម្រាក​មួយ​ភ្លែត បន្ទាប់​ពី​បាន​លេង​បាល់​ជា​មួយ​គ្នា។ ពេល​យើង​កំពុង​អង្គុយ​ញាំ​ទឹក នៅ​លើ​រាន​ហាល ម៉ូលី​ក៏​បាន​មើល​ទីធ្លា​ផ្ទះ ហើយ​និយាយ​ថា “មើលន៍ ពន្លឺ​ថ្ងៃ​នៅ​ក្នុង​ថ្លុក​ទឹក”។ ពេល​នោះ ពន្លឺ​ថ្ងៃ​បាន​ចាំង​ចូល​ទៅ​ក្នុង​ម្លប់​ដ៏​ក្រាស់ មើល​ទៅ​ដូច​ថ្លុក​ទឹក ដែល​ចាំង​ពន្លឺ នៅ​ក្នុង​ស្រមោល។ ទិដ្ឋភាព​នេះ ប្រៀប​ដូច​ជា​ក្តី​សង្ឃឹម ដែល​យើង​អាច​រក​បាន ក្នុង​ថ្ងៃ​ដ៏​ងងឹត។ ក្នុង​ពេល​មាន​បញ្ហា​ប្រឈម​ដ៏​ពិបាក ដែល​ហាក់​ដូច​ជា​មិន​សូវ​មាន​រឿង​ល្អ​ៗ​កើត​ឡើង យើង​មិន​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​ស្រមោល​ដ៏​ងងឹត​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ចូរ​យើង​ផ្តោត​ទៅ​លើ​ពន្លឺ​វិញ។ ព្រះយេស៊ូវ​ជា​ពន្លឺ។ កណ្ឌ​គម្ពីរ​ម៉ាថាយ​បាន​ដក​ស្រង់​កណ្ឌ​គម្ពីរ​អេសាយ ដើម្បី​ពិពណ៌នា អំពី​ពន្លឺ​ដែល​ចុះ​មក​ផែនដី ពេល​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត យ៉ាង​ដូច​នេះ​ថា “ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ មាន​ពន្លឺ​រះ​ឡើង បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​កំលុង ហើយ​នឹង​ម្លប់​នៃ​សេចក្តី​ស្លាប់”(ម៉ាថាយ ៤:១៦ និងអេសាយ ៩:២)។ ឥទ្ធិពល​នៃ​អំពើ​បាប នៅ​មាន​ជុំវិញ​ខ្លួន​យើង ខណៈ​ពេល​ដែល​យើង​នៅ​មាន​ជីវិត ក្នុង “ម្លប់​នៃ​សេចក្តី​ស្លាប់”។ ប៉ុន្តែ…

Read article
សេចក្តីសប្បុរសរបស់ព្រះអង្គតាមយើងជាប់

  ប្រាកដ​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​ករុណានឹង​ជាប់​តាម​ខ្ញុំ រាល់​តែ​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត​ខ្ញុំ។ ទំនុកដំកើង ២៣ កាល​ខ្ញុំ​មាន​ការងារ​ជា​លើក​ដំបូង ក្នុង​អំឡុង​ពេល​ខ្ញុំ​កំពុង​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​បាន​ធ្វើការ​នៅ​ក្នុង​ហាង​លក់​សំលៀក​បំពាក់​នារី ដែល​នៅ​ទីនោះ សន្តិសុខ​ស្រី​ម្នាក់​បាន​ស្លៀក​ពាក់​ដូច​អ្នក​ដើរ​ទិញ​ឥវ៉ាន់ ហើយ​ក៏​បាន​ដើរ​តាម​ពីក្រោយ​ស្រ្តី ដែល​គាត់​គិត​ថា ប្រហែល​ជា​ចង់​លួច​ខោអាវ ដែល​មាន​ដាក់​លក់​ក្នុង​ហាង។ ម្ចាស់​ហាង​បាន​ប្រាប់​សន្តិសុខ អំពី​លក្ខណៈ​របស់​មនុស្ស​ដែល​គួរ​ឲ្យ​សង្ស័យ។ អ្នក​ដទៃ​ទៀត ដែល​ពួក​គេ​មិន​ឃើញ​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ នោះ​ពួកគេ​ក៏​មិន​បាន​តាម​ឃ្លាំ​មើល​ឡើយ។ គេ​ធ្លាប់​មើល​មក​ខ្ញុំ​ដោយ​ការ​សង្ស័យ ហើយ​ក៏​បាន​តាម​ពី​ក្រោយ​ខ្ញុំ នៅ​ក្នុង​ហាង​នោះ​ផង​ដែរ។ វា​ជា​បទ​ពិសោធន៍​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ព្រោះ​ខ្ញុំ​នៅ​តែ​ស្គាល់​យុទ្ធសាស្ត្រ​របស់​គេ។ ស្តេច​ដាវីឌ​បាន​ជួប​រឿង​ដែល​ផ្ទុយ​ពី​នេះ។ ទ្រង់​បាន​ប្រកាស​ថា ព្រះ​ពរ​របស់​ព្រះ​បាន​តាម​ទ្រង់​ជាប់ ដែល​មាន​ដូច​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា។​ អំណោយ​ទាន​ទាំង​ពីរ​នេះ​តាម​ទ្រង់​ជាប់​ជា​និច្ច គឺ​មិន​មែន​តាម​ដោយ​ការ​សង្ស័យ តែ​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ពិត។ លោក​ឆាល ស្ព័រជិន ដែល​ជា​អ្នក​ផ្សាយ​ដំណឹងល្អ​ដ៏​ល្បីល្បាញ បាន​ពិពណ៌នា​ថា ព្រះ​ពរ​មួយ​គូរ​នេះ​តាម​អ្នក​ជឿ​យ៉ាង​ប្រកិត ក្នុង​អំឡុង​ពេល​ដ៏​សោកសៅ ក៏​ដូច​ជា​ពេល​ដ៏​រីករាយ។ “នៅ​ថ្ងៃ​រងា​ដ៏​សោក​សៅ ក៏​ដូចជា​ថ្ងៃ​ដែល​មាន​អាកាសធាតុ​ល្អ​ដ៏​រីក​រាយ សេចក្តី​សប្បុរស​របស់​ព្រះអង្គ បំពេញ​តម្រូវ​ការ​យើង ហើយ​សេចក្តី​មេត្តា​លាង​សម្អាត​បាប​របស់​យើង”។ កាល​ពី​ក្មេង ស្តេច​ដាវីឌ​ជា​អ្នក​គង្វាល​ចៀម ដូច​នេះ ទ្រង់​ជ្រាប​ថា ហេតុ​អ្វី​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​ជា​គូរ​នឹង​គ្នា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក។ ការ​អ្វី​ផ្សេង​ទៀត ដែល​អាច​តាម​ពី​ក្រោយ​អ្នកជឿ…

Read article
ពេលដែលពិភពលោកទាំងមូលច្រៀងសរសើរ

ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះលោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ។ វិវរណៈ ៥:៩ ទំនុក​ភ្លេង​មួយ​សម្រាប់​ផ្សាយ​ពាណិជ្ជ​កម្ម នៅ​ទសវត្សរ៍​ឆ្នាំ១៩៧០ បាន​បណ្តាល​ចិត្ត​មនុស្ស​មួយ​ជំនាន់។ គេ​បាន​បង្កើត​ភ្លេង​សម្រាប់​ផ្សាយ​ពាណិជ្ជកម្ម​នេះ ធ្វើ​ជា​ផ្នែក​មួយ នៃ​យុទ្ធនា​ការ​ផ្សាយ​ពាណិជ្ជកម្ម របស់​ក្រុម​ហ៊ុន​កូកាកូឡា ដែល​មាន​ចំណង​ជើង​ថា “របស់​ពិត”។ ទីបំផុត ក្រុម​អ្នក​ស្វែង​រក​ថ្មី ដែល​ជា​ជន​ជាតិ​អង់គ្លេស ក៏​បាន​យក​ទំនុក​ភ្លេង​នេះ ធ្វើ​ជា​បទ​ចម្រៀង​មួយ​បទ ដែល​មាន​ភាព​លេច​ធ្លោ​ជាង​គេ ក្នុង​ពិភព​លោក នៅ​សម័យ​នោះ។ ប៉ុន្តែ មនុស្ស​ជាច្រើន​នៅ​មិន​ទាន់​ភ្លេច​ការ​ច្រៀង​បទ​នេះ ដោយ​យុវជន​មួយ​ក្រុម នៅ​លើ​កំពូល​ភ្នំ ​ក្រៅ​ទីក្រុង​រ៉ូម ដែល​មាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ឡើយ​។ ក្នុង​បទ​ចម្រៀង​នេះ អ្នក​និពន្ធ​បាន​លេង​ពាក្យ ក្នុង​ការ​ពិពណ៌នា អំពី​សត្វ​ឃ្មំ និង​ដើម​ឈើ​ហូបផ្លែ ដើម្បី​បង្រៀន​ពិភព​លោក ឲ្យ​ច្រៀង​ចេញ​ពី​ចិត្ត និង​ភាព​សុខដុម​នៃ​សេចក្តី​ស្រឡាញ់។ សាវ័ក​យ៉ូហាន​បាន​ពិពណ៌នា អំពី​ការ​ច្រៀង ដែល​មាន​ភាព​អស្ចារ្យ​ជាង​នេះ​ទៀត។ គាត់​បាន​ទទួល​ការ​បើក​សម្តែង​ឲ្យ​ឃើញ “គ្រប់​ទាំង​អស់​ដែល​មាន​ជីវិត នៅ​ស្ថានសួគ៌​នៅ​ផែនដី នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ និង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ” ច្រៀង​បទ​ចម្រៀង​មួយ​បទ(វិវរណៈ ៥:១៣)។ បទ​ចម្រៀង​នេះ​គ្មាន​ការ​លេង​ពាក្យ​នោះ​ទេ គឺ​មាន​តែ​ការ​សរសើរ​ដ៏​ស្មោះ​ត្រង់។ តែ​គ្មាន​អ្វី​ដែល​មាន​តម្លៃ​ជាង​ការ​ប្រោស​លោះ…

Read article
រកកូនសោនៅកន្លែងខុស

  ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង។ ម៉ាថាយ ១១:២៩ លោក​ថូម៉ាស ឃីតធីង(Thomas Keating) បាន​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ស្ថានភាព​របស់​មនុស្ស ដែល​ក្នុង​នោះ គាត់​បាន​ចែក​ចាយ​រឿង​ដែល​គួរ​ឲ្យ​ចង​ចាំ​មួយ​ថា៖ មាន​គ្រូ​បង្រៀន​ម្នាក់​បាន​បាត់​កូន​សោ​ផ្ទះ។ គាត់​បាន​លត់​ជង្គង់​ចុះ នៅ​លើ​ស្មៅ ដើម្បី​រក​មើល​កូនសោ​នោះ។ ពេល​ដែល​សិស្ស​គាត់​ឃើញ​គាត់​កំពុង​ស្វែង​រក​កូនសោ​ដូចនោះ ពួក​គេ​ក៏​បាន​ជួយ​ស្វែង​រក​ផង​ដែរ តែ​​រក​មិន​ឃើញ។ ទីបំផុត សិស្ស​ម្នាក់​ដែល​ឆ្លាត​ជាង​គេ​ក៏​បាន​សួរ​គាត់​ថា “លោក​គ្រូ តើ​លោក​គ្រូ​នឹក​ឃើញ​ថា កូនសោ​នោះ​ប្រហែល​បាត់​នៅ​កន្លែង​ណា?” គ្រូ​របស់​ពួក​គេ​ក៏​បាន​ឆ្លើយ​ថា “​បាទ ខ្ញុំ​បាន​បាត់​វា នៅ​ក្នុង​ផ្ទះ”។ ពួកគេ​ក៏បាន​លាន់​មាត់​ថា “បើ​អញ្ចឹង ហេតុអ្វី​លោកគ្រូ​មក​ស្វែង​រក​វា នៅ​ទីនេះ​ទៅ​វិញ?” គាត់​ឆ្លើយ​ថា “ព្រោះ​នៅ​ទី​នេះ មាន​ពន្លឺ​ថ្ងៃ​ស្រួល​រក​ជាង”។​ លោក​ឃីតធីង ក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា យើង​បាន​បាត់​កូនសោ​ចូល​ទៅ​រក “ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ ដែល​ជា​ការ​ចំណាយ​ពេល​ជា​មួយ​ព្រះ​វត្តមាន​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ”។ “បើ​គ្មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ​ទេ នោះ​អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​គ្មាន​ប្រយោជន៍។ តែ​បើ​យើង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ នោះ​ព្រះអង្គ​នឹង​នាំ​យើង​ធ្វើអ្វី​ដែល​មាន​ប្រយោជន៍”។ មនុស្ស​ពិត​ជា​ងាយ​ភ្លេច​ថា សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​ជីវិត​យើង​កំពុង​ឡើង​ចុះ ព្រះ​ទ្រង់​នៅ​តែ​មាន​កូនសោ​សម្រាប់​បំពេញ​ការ​ស្រេក​ឃ្លាន ដែល​ជ្រាល​ជ្រៅ​បំផុត​របស់​យើង។ តែ​ពេល​ណា​យើង​ឈប់​ស្វែង​រក​កូន​សោ​នោះ នៅ​កន្លែង​ខុស ​ព្រះ​អង្គ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រទាន​យើង…

Read article
វិលត្រឡប់ទៅរកព្រះនៃសួនច្បារ

  រួច​មក​បាន​ឮ​សំឡេង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ដែល​ទ្រង់​យាង​ក្នុង​សួនច្បារ​នៅ​ពេល​ថ្ងៃ​ល្ហើយ។ លោកុប្បត្ដិ ៣:៨ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ ដែល ចូនី មីតឈែល(Joni Mitchell) បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ មាន​ចំណង​ជើង​ថា “ការ​ជួប​ជុំ​ដ៏​ធំ” ដែល​ក្នុង​នោះ គាត់​បាន​មើល​ឃើញ​មនុស្ស​ជាតិ កំពុង​ជាប់​អន្ទាក់ នៅ​ក្នុង “ការ​ព្រម​ព្រៀង” ជា​មួយ​អារក្ស។ បទ​ចម្រៀង​នេះ​ក៏​បាន​និយាយ​អំពី​ដំណើរ​វិល​ត្រឡប់ ទៅ​រក “សួន” វិញ  ដោយ​ជំរុញ​អ្នក​ស្តាប់​ទាំង​ឡាយ ឲ្យ​ស្វែង​រក​ការ​រស់​នៅ កាន់​តែ​សាមញ្ញ និង​កាន់​តែ​មាន​សេចក្តី​សុខ​សាន្ត។ ជាង​នេះ​ទៅ​ទៀត បទ​ចម្រៀង​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​មនុស្ស​មួយ​ជំនាន់ ដែល​កំពុង​ស្រេក​ឃ្លាន​ចង់​បាន​ជីវិត ដែល​មាន​គោល​បំណង និង​មាន​ន័យ។ ជា​ការ​ពិត​ណាស់ “សួនច្បារ” ដែល​បាន​រៀប​រាប់​ជា​លក្ខណៈ​កំណាព្យ ក្នុង​បទ​ចម្រៀង​របស់​មីតឈែល គឺ​និយាយ សំដៅ​ទៅ​លើ​សួន​ច្បារ​អេដែន។ សួន​ច្បារ​អេដែន ជា​ស្ថាន​សួគ៌​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​សម្រាប់​មនុស្ស​ជាតិ កាល​ពី​ដើម​ដំបូង។ ក្នុង​សួន​ច្បារ​នេះ អ័ដាម និង​នាង​អេវ៉ា បាន​ជួប​ជា​មួយ​ព្រះ ជា​ប្រចាំ រហូត​ដល់​ថ្ងៃ​មួយ ពួក​គេ​ក៏​បាន​ព្រម​ព្រៀង​ជា​មួយ​អារក្ស(មើល​លោកុប្បត្តិ ៣:៦-៧)។ ថ្ងៃ​នោះ​អ្វី​ៗ​មាន​ការ​ផ្លាស់​ប្តូរ។ “រួច​មក​បាន​ឮ​សំឡេង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ដែល​ទ្រង់​យាង​ក្នុង​សួនច្បារ​នៅ​ពេល​ថ្ងៃ​ល្ហើយ នោះ​អ័ដាម និង​ប្រពន្ធ​គាត់ ក៏​ពួន​នឹង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​កណ្តាល​ដើម​ឈើ​ក្នុង​សួនច្បារ”(ខ.៨)។…

Read article
ការធ្វើដំណើរដោយបន្ទុកស្រាល

  ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់។ ហេព្រើរ ១២:១ មាន​បុរស​ម្នាក់​ឈ្មោះ​ចេមស៍ (James) បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង ចម្ងាយ​២​ពាន់​គីឡូម៉ែត្រ  តាម​តំបន់​ឆ្នេរ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ដោយ​ជិះ​កង់​ម្នាក់​ឯង​ពី​ទីក្រុង​ស៊ីអាធល រដ្ឋ​វ៉ាស៊ីនតុន ទៅ​ទីក្រុង​សាន់ ឌីអេហ្គោ រដ្ឋ​កាលីហ្វូញ៉ា។ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ជួប​អ្នក​ជិះ​កង់​ដែល​មាន​មហិច្ឆតា​នោះ នៅ​ក្បែរ​ជ្រលង​ភ្នំ ប៊ីក ស័រ នៅ​ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ ពី​ចំណុច​ចាប់​ផ្តើម​របស់​គាត់។ បន្ទាប់​ពី​បាន​ដឹង​ថា មាន​គេ​លួច​សម្ភារៈ​សម្រាប់​​បោះតង់​របស់​លោក​ចេមស៍ មិត្ត​ភក្តិ​របស់​ខ្ញុំ​ក៏​បាន​យក​ភួយ និង​អាវ​រងា​របស់​ខ្លួន ឲ្យ​លោក​ចេមស៍ តែ​គាត់​បាន​បដិសេធន៍។ គាត់​និយាយ​ថា គាត់​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ខាងត្បូង ដែល​មាន​អាកាស​ធាតុ​ក្តៅ​ជាង ដូច​នេះ គាត់​ចាំ​បាច់​ត្រូវ​ជម្រុះ​ចោល​សម្ភារៈ​មួយ​ចំនួន។ ហើយ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​កាន់​តែ​ជិត​ដល់​គោលដៅ គាត់​កាន់​តែ​អស់​កម្លាំង ដូច​នេះ គាត់​ចាំ​បាច់​ត្រូវ​កាត់​បន្ថយ​ទម្ងន់​ដែល​គាត់​កំពុង​ដាក់​ជាប់​ខ្លួន។ គំនិត​របស់​លោក​ចេមន៍ មាន​ភាព​ឆ្លាតវៃ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​និយាយ​ផង​ដែរ។ កាល​ណា​យើង​បន្ត​ធ្វើ​ដំណើរ​ក្នុង​ជីវិត​យើង យើង​ចំា​បាច់​ត្រូវ “​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប ដែល​រុំ​យើង​ជុំវិញ​ជា​ងាយ​ម៉្លេះ​នោះ​ចេញ”(១២:១)។ យើង​ចំា​បាច់​ត្រូវ​ធ្វើ​ដំណើរ​ដោយ​បន្ទុក​ស្រាល ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ការ​រត់​ប្រណាំង​នេះ តម្រូវ​ឲ្យ​មាន​ “ការ​អត់​ទ្រាំ”(ខ.១)។ ហើយ​វិធី​មួយ ដើម្បី​ឲ្យ​យើង​អាច​មាន​ទំនុក​ចិត្ត​ថា យើង​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត…

Read article
ព្រះទ្រង់ជ្រាប

  ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ គឺ​ព្រះយេហូវ៉ា ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ទ្រង់​ជ្រាប​ហើយ។ យ៉ូស្វេ ២២:២២ ប្តី​ប្រពន្ធ​មួយ​គូរ​បាន​ឈរ​មើល​ផ្ទាំង​គំនូរ​អរូបី​មួយ​ផ្ទាំង​ធំ ដោយ​ការ​ស្ងើច​សរសើរ ហើយ​ក៏​បាន​កត់​សំគាល់​ឃើញ​ថា មាន​កំប៉ុង​ថ្នាំ​ពណ៌​កំពុង​ចំហ និង​ជក់​នៅ​ពីក្រោម​ផ្ទាំង​គំនូរ​នោះ។ ពួក​គេ​ក៏​បាន​សន្និដ្ឋាន​ថា វា​ជា “ផ្ទាំង​គំនូរ​ដែល​គូរ​មិន​ទាន់​ហើយ” ដែល​នរណា​ក៏​អាច​ជួយ​គូរ​បន្ថែម ដូចនេះ ពួក​គេ​ក៏​បាន​យក​ជក់​ជ្រលក់​ពណ៌​ក្នុង​កំប៉ុង​ថ្នាំ ហើយ​ក៏​បាន​គូស​វាស​ពណ៌​មួយ​ចំនួន​ពី​លើ​ផ្ទាំង​គំនូរ​នោះ រួច​ក៏​បាន​ចាក​ចេញ​ទៅ។ តាម​ពិត វិចិត្រករ​បាន​យក​កំប៉ុង​ថ្នាំ និង​ជក់​មក​ទុក​នៅ​ទីនោះ ក្នុង​បំណង​ដើម្បី​ដាក់​តាំង​ជា​មួយ​ផ្ទាំង​គំនូរ​ដែល​គាត់​បាន​គូរ​រួច​រាល់​ហើយ។ បន្ទាប់​ពី​វិចិត្រ​សាល​នោះ បាន​ពិនិត្យ​មើល​វីដេអូ ក្នុង​កាំមីរ៉ា​សុវត្ថិភាព ដែល​ថត​បាន​ហេតុការណ៍​នោះ ពួក​គេ​ក៏​បាន​ទទួល​ស្គាល់​ថា រឿង​នេះ​ជា​ការ​យល់​ច្រឡំ ហើយ​ក៏​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ឡើយ។ ប្រជាជន​អ៊ីស្រាអែល​ដែល​រស់​នៅ ខាង​កើត​ទន្លេ​យ័រដាន់ បាន​បង្កើត​ឲ្យ​មាន​ការ​យល់​ច្រឡំ ពេល​ដែល​ពួក​គេ​សង់​អាសនា​ធំ​មួយ នៅ​ក្បែរ​ទន្លេ​នោះ។ ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល នៅ​ខាង​លិច​ទន្លេ​យ័រដាន់ យល់​ឃើញ​ថា ពួកគេ​កំពុង​តែ​បះបោរ​ទាស់​នឹង​ព្រះ​ហើយ ព្រោះ​ម្នាក់​ៗ​សុទ្ធ​តែ​ដឹង​ថា មាន​តែ​រោង​ឧបោសថ​ប៉ុណ្ណោះ ដែល​ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ប្រើ​ជា​កន្លែង​ថ្វាយ​បង្គំ​ព្រះ​អង្គ (យ៉ូស្វេ ២២:១៦)។ ភាព​តានតឹង​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង ទាល់​តែ​ពូជ​អំបូរ​ដែល​នៅ​ខាង​កើត​បាន​ពន្យល់​ថា ពួកគេ​គ្រាន់​តែ​ចង់​សង់​អាសនា​តាម​គំរូ​អាសនា​របស់​ព្រះ​ប៉ុណ្ណោះ។ ពួក​គេ​ចង់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ឃើញ​អាសនា​នោះ ហើយ​ដឹង​ថា ខ្លួន​មាន​ទំនាក់​ទំនង​ខាង​វិញ្ញាណ និង​ជាប់​សាច់​ឈាម ជា​មួយ​នឹង​ពូជ​អំបូរ​ផ្សេង​ទៀត​នៃ​សាសន៍​អ៊ីស្រាអែល(ខ.២៨-២៩)។ ពួកគេ​ក៏​បាន​ពោល​ថា…

Read article