April 2023

You are here:
ព្រះទ្រង់កំពុងមានបន្ទូលមកកាន់យើង

នោះ​សាំយូអែល​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មាន​ព្រះបន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នកបំរើ​ទ្រង់​ប្រុង​ស្តាប់​ហើយ។ ១សាំ​យ៉ូអែល ៣:១០ មាន​លេខ​មិន​ស្គាល់​មួយ​បាន​ទូរស័ព្ទ​មក​ខ្ញុំ។ ជា​ញឹកញាប់ ខ្ញុំ​បាន​ទុកឲ្យ​លេខ​ដែល​មិន​ស្គាល់​ផ្ញើ​សារ​ជា​សម្លេង​វិញ តែ​លើក​នេះ ខ្ញុំ​ក៏បាន​លើក​ទូរស័ព្ទ។ អ្នក​ដែល​បាន​ទូរស័ព្ទ​មក​នោះ ក៏បាន​និយាយ​ពាក្យ​គួរសម ដើម្បី​សុំ​ពេល​ខ្ញុំ​តែ១នាទី ដើម្បី​ចែកចាយ​បទ​គម្ពីរ​ខ្លី​មួយ។ គាត់​ក៏បាន​ដកស្រង់​បទ​គម្ពីរ​វិវរណៈ ២១:៣-៥ ដែល​បាន​ចែង​អំពី​ពេល​ដែល​ព្រះ​ទ្រង់​នឹង​ជូត​ទឹកភ្នែក​ចេញពី​ភ្នែក​យើង។ គាត់​ក៏បាន​និយាយ​អំពី​ព្រះយេស៊ូវ​ថា ព្រះអង្គ​​ប្រទាន​ការធានា និង​ក្តី​សង្ឃឹម​ដល់​យើង។ ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា ខ្ញុំ​ក៏​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ជា​ព្រះអង្គ​សង្រ្គោះ​ដែរ។ តែ​គាត់​មិន​មានបំណង​ចង់​ផ្សាយដំណឹង​ល្អ​ដល់​ខ្ញុំ​ទេ។ ផ្ទុយទៅវិញ គាត់​គ្រាន់តែ​បាន​សុំ​ឲ្យ​ខ្ញុំ​អធិស្ឋាន​ជាមួយ​គាត់​តាម​ទូរស័ព្ទ​ប៉ុណ្ណោះ។ ហើយ​គាត់​ក៏បាន​អធិស្ឋាន​សូមឲ្យ​ព្រះ​ទ្រង់ប្រទាន​ការ​លើកទឹកចិត្ត និង​កម្លាំងដល់​ខ្ញុំ។ ការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​នោះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការ​ត្រាស់​ហៅ ដោយ​សម្លេង​ដ៏​ចម្លែក ក្នុង​ព្រះគម្ពីរ។ កាល​ហោរា​សាំ​យ៉ូអែល​នៅក្មេង ព្រះ​ទ្រង់​បាន​ហៅ​គាត់ នៅពេល​ពាក់កណ្តាល​អាធ្រាត្រ(១សាំ​យ៉ូអែល ៣:៤-១០)។ គាត់​បានឮ​សម្លេង​ព្រះអង្គ​បី​ដង តែ​គាត់​គិតថា លោក​អេ​លី ដែល​ជា​សង្ឃ​ចាស់ជរា កំពុងតែ​ហៅ​គាត់។ លើក​ចុងក្រោយ លោក​សាំ​យ៉ូអែល​ក៏បាន​ធ្វើតាម​ការណែនាំ​របស់​លោក​អេ​លី ហើយក៏​បានដឹង​ថា ព្រះ​ទ្រង់​កំពុង​ហៅ​គាត់ ហើយ​គាត់​ក៏បាន​តប​ថា “សូម​ទ្រង់​មាន​ព្រះបន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នកបំរើ​ទ្រង់​ប្រុង​ស្តាប់​ហើយ”(ខ.១០)។ ដូចគ្នា​នេះ​ដែរ ព្រះ​ទ្រង់​ក៏​អាច​មាន​បន្ទូល​ហៅ​យើង នៅពេល​ថ្ងៃ ឬនៅ​ពេលយប់​ផង​ដែរ។ យើង​ចាំបាច់​ត្រូវ​បើក​ចំហ​ចិត្ត…

Read article
ប្រភពនៃអំណាចទាំងអស់

ក្នុង​ពិភពលោក​នេះ គ្មាន​អ្នកដឹកនាំ​ណា​ដែល​បាន​បង្កើត​អំណាច​ដោយខ្លួនឯង​នោះ​ទេ។ អំណាច​របស់​ពួក​គេ គឺ​ទ្រង់​ជា​អ្នក​ប្រទាន​ឲ្យ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​រំឭក​យើង​ថា អ្នកមាន​អំណាច​ទាំងអស់​នឹង​ត្រូវ​ទទួលខុសត្រូវ នៅចំពោះមុខ​ស្តេច​លើ​អស់ទាំង​ស្តេច។ អត្ថបទ គ្មាន​អ្នកដឹកនាំ​ណា ក្នុង​ពិភពលោក​នេះ ដែល​មានអំណាច ដោយខ្លួនឯង​នោះ​ទេ លើកលែងតែ​ព្រះ​ទ្រង់​បាន​ប្រទាន​អំណាច​នោះ​មក​ពួក​គេ ដែល​ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ស្តេច​លើ​អស់ទាំង​ស្តេច និង​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់។ យើង​មិន​បាន​គិត​អំពី​រឿង​នេះ​ឲ្យ​ដិតដល់​នោះ​ទេ។ នៅ​ថ្ងៃ​ជំនុំជម្រះ ប្រធានាធិបតី​អាមេរិក​នឹង​ទទួលការ​ជំនុំជម្រះ សម្រាប់​ការដឹកនាំ​របស់​ពួក​គេ មិនមែន​ផ្អែក​ទៅលើ​សម្លេង​គាំទ្រ​របស់​ប្រជាជន តែ​នឹង​ត្រូវ​ព្រះគ្រីស្ទ​ជំនុំជម្រះ ព្រោះ​ពួក​គេ​ស្ថិតនៅ​ក្រោមអំណាច​ព្រះគ្រីស្ទ។ អធិរាជ​នៃ​ចក្រភព​រ៉ូម៉ាំង​ក៏​នឹង​ត្រូវ​សារភាព​នៅចំពោះមុខ​ព្រះគ្រីស្ទ អំពី​របៀប​ដែល​ពួក​គេ​បាន​ដឹកនាំ​ចក្រភព​រ៉ូម៉ាំង ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​គ្រីស្ទបរិស័ទ​ឲ្យ​គោរព​ពួក​ស្តេច បង់ពន្ធ អធិស្ឋាន​ឲ្យ​ពួក​ស្តេច ហើយ​ចុះចូល​នឹង​រដ្ឋអំណាច ព្រោះ​ព្រះ​ទ្រង់​បាន​ចាត់តាំង​ឲ្យ​ពួក​គេ​មានអំណាច។  

Read article
តែងតែឆក់ឱកាសផ្សាយដំណឹងល្អ

ចូរ​ឲ្យ​អ្នកធ្វើការ​ជា​គ្រូ​ផ្សាយដំណឹង​ល្អ​ចុះ ព្រមទាំង​បំពេញការងារ​របស់​ខ្លួន​គ្រប់ជំពូក​ផង។ ២ធីម៉ូថេ ៤:៥ កាល​ស៊ីន យី(Shin Yi)កំពុង​រង់ចាំ​ថ្ងៃ​ចូល​រៀន​នៅ​សកលវិទ្យាល័យ ក្នុង​វ័យ​​២០ឆ្នាំ នាង​បានសម្រេច​ចិត្ត​លះបង់​ពេល៣ខែ ក្នុងអំឡុងពេល​ឈប់សម្រាក​នោះ ដើម្បី​ធ្វើការ​បម្រើ​ព្រះ ក្នុង​អង្គការ​បេសកកម្ម​យុវជន​មួយ។ ការសម្រេច​ចិត្ត​នេះ​ហាក់ដូចជា​មិនទំនង ដោយសារ​បំរាម​ក្នុង​ពេល​ដែល​ជំងឺ​កូ​វីដ១៩កំពុង​រាតត្បាត បាន​រារាំង​មិន​ឲ្យ​មានការ​ជួបជុំ​ដោយ​ផ្ទាល់។ តែ​មិនយូរ​ប៉ុន្មាន ស៊ីន យី ក៏បាន​ប្រើ​វិធី​សាស្រ្ត​មួយទៀត ដើម្បី​ធ្វើការ។ នាង​ថា “យើង​មិន​អាច​ជួប​សិស្សសាលា នៅ​តាមផ្លូវ ក្នុង​ផ្សា​ទំនើប ឬ​កន្លែង​លក់​អាហារ ដូច​រាល់​ដង តែ​យើង​អាច​បន្ត​ទំនាក់ទំនង​ជាមួយ​សិស្ស​ដែល​ជា​គ្រីស្ទបរិស័ទ តាម​ប្រព័ន្ធ​ហ្ស៊ូម ដើម្បី​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញទៅមក និង​ជួប​អ្នក​មិន​ជឿ​ព្រះ តាម​ទូរស័ព្ទ​ជាដើម”។ ស៊ីន យី​បាន​ធ្វើការ​អ្វី ដែល​សាវ័ក​ប៉ុល​បាន​លើកទឹកចិត្ត​លោក​ធីម៉ូថេ​ឲ្យ​ធ្វើ គឺ​ធ្វើ​ការ​ជា​គ្រូ​ផ្សាយដំណឹង​ល្អ(២ធីម៉ូថេ ៤:៥)។ សាវ័ក​ប៉ុល​បាន​ដាស់តឿន​គាត់​ថា មនុស្ស​នឹង​ស្វែងរក​គ្រូ​ដែល​បង្រៀន​តែ​សេចក្តី​អ្វី ដែល​ពួក​គេ​ចង់​ស្តាប់ តែ​មិនមែន​សេចក្តី​អ្វី​ដែល​ពួក​គេ​ត្រូវការ​ស្តាប់​នោះ​ទេ(ខ.៣-៤)។ តែ​សាវ័ក​ប៉ុល​បាន​បង្រៀន​លោក​ធីម៉ូថេ​ថា “ចូរ​អ្នក​ផ្សាយ​ព្រះបន្ទូល​ចុះ ហើយ​ទទូច​ជំរុញ​ផង ទោះ​ត្រូវពេល ឬ​ខុស​ក្តី ចូរ​រំឭក​គេ​ឲ្យដឹង​ខ្លួន ព្រមទាំង​បន្ទោស ហើយ​កំឡា​ចិត្ត​គេ ដោយចិត្ត​អត់ធ្មត់ និង​សេចក្តី​ប្រៀនប្រដៅ​គ្រប់យ៉ាង”(ខ.២)។ ទោះ​ព្រះ​ទ្រង់​មិន​ហៅ​មនុស្ស​គ្រប់គ្នា ឲ្យ​ធ្វើជា​គ្រូ​ផ្សាយដំណឹង​ល្អ ឬ​គ្រូ​អធិប្បាយ​ក៏ដោយ ក៏​យើង​ម្នាក់​ៗ អាច​មាន​ចំណែក…

Read article
កម្លាំងក្នុងភាពកម្សោយ

ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេឌាន​ថា ចំនួន​មនុស្ស​ដែល​នៅជា​មួយ​នឹង​ឯង មានគ្នាច្រើន​ពេក​ណាស់។ ពួក​ចៅហ្វាយ ៧:២ កាល​កូនប្រុស​ខ្ញុំ​មាន​អាយុ​ជិត៣ឆ្នាំ ខ្ញុំ​ត្រូវការ​ព្យាបាល​បញ្ហា​សុខភាព​របស់ខ្ញុំ ដោយ​ការវះកាត់ ដែល​ត្រូវ​ចំណាយពេល​យ៉ាង​ហោច​ណាស់​១ខែ ទំ​រាំ​តែ​ខ្ញុំ​ជាសះស្បើយ។ មុន​ពេល​ខ្ញុំ​ទទួលការ​វះកាត់ ខ្ញុំ​បាន​នឹកស្រមៃ​ថា ខ្លួន​ខ្ញុំ​កំពុង​គេង​នៅ​លើ​គ្រែ ខណៈ​ពេល​ដែល​ចាន​ប្រឡាក់​កំពុងតែ​គរ​ដូច​ភ្នំ ដោយ​គ្មាន​នរណា​ជួយ​លាង។ ខ្ញុំ​មិនដឹង​ថា ខ្ញុំ​អាច​ថែរក្សា​កូន​ដែល​នៅ​តូច ហើយ​រពឹស​ដោយ​របៀបណា​ទេ ហើយក៏​មិនដឹង​ថា ខ្ញុំ​អាច​ឈរ​ចម្អិន​អាហារ នៅមុខ​ចង្ក្រាន​ដោយ​របៀបណា​ដែរ។ ខ្ញុំ​មានការ​បារម្ភ​អំពី​ផលវិបាក ដែល​ភាព​កម្សោយ​របស់ខ្ញុំ មាន​មក​លើ​ជីវិត​របស់​គ្រួសារ​ខ្ញុំ។ ព្រះ​ទ្រង់​បាន​កាត់បន្ថយ​កម្លាំងទ័ព​របស់​លោក​គេឌាន ដោយ​ចេតនា មុន​ពេល​កងទ័ព​របស់​គាត់​ទៅ​តទល់​នឹង​ពួក​សាសន៍​ម៉ាឌាន។ ទីមួយ សម្រាប់​អ្នក​ដែល​មានការ​ភ័យខ្លាច ព្រះអង្គ​បើកឲ្យ​ពួក​គេ​ដកខ្លួន​ចេញ។ ពេលនោះ ពួក​ប្រុសៗ២ម៉ឺន២ពាន់​នាក់ បាន​វិលត្រឡប់​ទៅផ្ទះ​វិញ(ពួក​ចៅហ្វាយ ៧:៣)។ បន្ទាប់មក ក្នុងចំណោម​មនុស្ស​ដែល​នៅសល់១ម៉ឺន​នាក់ មានតែ​អ្នក​ដែល​បាន​ក្បង់ទឹក​នឹង​ដៃ​ផឹក​ប៉ុណ្ណោះ ដែល​ព្រះអង្គ​ឲ្យ​នៅជា​មួយ​លោក​គេឌាន។ ពេលនោះ មាន​ពួក​ប្រុសៗ​នៅ​សល់​តែ៣រយ​នាក់​ប៉ុណ្ណោះ តែ​ចំណុច​ខ្សោយ​នេះ​បាន​រារាំង​ពួក​អ៊ីស្រាអែល មិន​ឲ្យ​ពឹងផ្អែក​លើ​ខ្លួនឯង(ខ.៥-៦) ហើយ​មិន​អាច​អួត​ថា “ពួក​គេ​បាន​ជួយ​សង្រ្គោះ​ខ្លួនឯង”(ខ.២)។ នៅពេល​ខ្លះ យើង​មាន​អារម្មណ៍​ថា យើង​ខ្សោះ​អស់កម្លាំង។ ពេល​ណា​រឿង​នេះ​កើតឡើង​ចំពោះ​ខ្ញុំ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវការ​ព្រះយេស៊ូវ​ខ្លាំង​ប៉ុណ្ណា។ ព្រះអង្គ​បាន​ជួយ​ខ្ញុំ​ពី​ខាងក្នុង ដោយ​ការ​លើកទឹកចិត្ត​ពី​ព្រះវិញ្ញាណ​ព្រះអង្គ ហើយ​ជួយ​ខ្ញុំ​ពី​ខាងក្រៅ តាមរយៈ​ជំនួយ​របស់​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ។…

Read article
ការប្រោសឲ្យជាដែលស៊ីជម្រៅជាង

ទ្រង់​ត្រូវរបួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង។ អេសាយ ៥៣:៥ នៅ​ថ្ងៃបុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ ដែល​ត្រូវជា​ថ្ងៃអាទិត្យ ឆ្នាំ២០២០ គេ​បាន​បញ្ចាំង​រូបចម្លាក់​ព្រះគ្រីស្ទ​ជា​ព្រះអង្គ​សង្រ្គោះ ក្នុង​ទីក្រុង​រី​អូ ដេ ជែនេ​រ៉ូ ប្រទេស​ប្រេស៊ីល តាមរបៀប​ដែល​ធ្វើ​ឲ្យ​គេ​ឃើញ​រូបចម្លាក់​នោះ មាន​សំលៀកបំពាក់​ដូច​គ្រូពេទ្យ។ ការ​បង្ហាញ​រូបចម្លាក់​ព្រះយេស៊ូវ​ ឲ្យ​មាន​លក្ខណៈ​ដូច​គ្រូពេទ្យ គឺ​ដើម្បី​លើកទឹកចិត្ត​គ្រូពេទ្យ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូ​រ៉ូ​ណា នៅ​សមរភូមិ​មុខ។ ការ​បញ្ចាំង​រូបភាព​ដូចនេះ ក៏បាន​ពិពណ៌នា​អំពី​ព្រះយេស៊ូវ​ ដែល​ជា​គ្រូពេទ្យ​ដ៏​ធំ​​ប្រសើរ(ម៉ាកុស ២:១៧)។ ព្រះយេស៊ូវ​បាន​ប្រោសអ្នក​​ជំងឺ​ជា​ច្រើន​ឲ្យ​ជា ក្នុង​អំឡុង​ពេល​ដែល​ព្រះអង្គ​ធ្វើ​ព្រះរាជកិច្ច​របស់​ព្រះអង្គ នៅ​លើ​ផែនដី ដែល​មាន​ដូចជា លោក​បារ​ទី​មេ ជា​មនុស្ស​ពិការ​ភ្នែក(១០:៤៦-៥២) មនុស្ស​កើត​ឃ្លង់(លូកា ៥:១២-១៦) ជន​ពិការ​ដៃជើង(ម៉ាថាយ ៩:១-៨) ជាដើម។ ព្រះអង្គ​ក៏បាន​បង្ហាញ​ព្រះទ័យ​ទុកដាក់​ចំពោះ​សុខភាព​របស់​អ្នកដើរតាម​ព្រះអង្គ ដោយ​ការ​បំបាត់​ការស្រេកឃ្លាន​របស់​ពួក​គេ ដោយធ្វើ​ឲ្យ​អាហារ​តែ​បន្តិច​ក្លាយជា​អាហារ​ជាច្រើន​បរិបូរ ដើម្បី​ចម្អែត​ពួក​គេ(យ៉ូហាន ៦:១-១៣)។ ការ​អស្ចារ្យ​ទាំងនេះ​បាន​បើក​បង្ហាញ​ព្រះ​ចេស្តា និង​សេចក្តី​ស្រឡាញ់​ពិតប្រាកដ​របស់​ព្រះអង្គ ដល់​ពួក​បណ្តាជន។ ទោះជាយ៉ាងណា​ក៏ដោយ ការ​ប្រោស​ជំងឺ​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះអង្គ បាន​កើតមាន តាមរយៈ​ការ​សុគត និង​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ ដូចដែល​ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ។ គឺ​ដោយសារ​របួស​របស់​ព្រះយេស៊ូវ​ នោះ​យើង​បាន​ទទួលការ​ប្រោស​ឲ្យ​ជា​ធំ​បំផុត ឲ្យ​រួចផុត​ពី​ការ​ដាច់​ចេញពី​ព្រះ ដែល​ជា​ផលវិបាក​នៃ​​បាប​យើង(អេសាយ ៥៣:៥)។ ទោះ​សុខភាព​របស់​យើង​នៅ​ផែនដី​មិន​អាច​ល្អឥតខ្ចោះ​ក៏ដោយ ក៏​យើង​នៅតែ​អាច​ទុកចិត្ត​ថា…

Read article
រត់ទៅរកព្រះយេស៊ូវ

អ្នក​ទាំង២រត់​ទៅជាមួយ​គ្នា តែ​សិស្ស១នោះ​រត់លឿន​ជាង​ពេត្រុស បាន​ដល់​ផ្នូរ​មុន។ យ៉ូហាន ២០:៤ ក្នុង​ការ​ធ្វើដំណើរ​ទៅ​ទីក្រុង​ប៉ារីស ប៊ែន(Ben) និង​មិត្តភក្តិ​របស់​គាត់​បាន​ទៅ​សារមន្ទីរ​ដ៏​ល្បីល្បាញ​មួយ។ ប៊ែន​មិនដែល​បាន​ទទួលការ​បណ្តុះបណ្តាល​ឲ្យ​ក្លាយជា​វិចិត្រករ​ទេ តែ​គាត់​មានការ​ភ្ញាក់ផ្អើល ពេល​គាត់​មើល​ផ្ទាំងគំនូរ ដែល​មាន​ចំណងជើង​ថា សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន រត់​ទៅ​ផ្នូរ នៅពេល​ព្រឹក​ថ្ងៃ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើងវិញ ដែល​លោក​យូ​ជីន បឺ​នែន(Eugène Burnand)បាន​គូរ។ ទឹកមុខ​របស់​សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន និង​ដៃ​របស់​ពួក​គេ ក្នុង​រូបគំនូរ​នោះ បាន​បង្កប់​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ដោយ​អញ្ជើញ​អ្នកទស្សនា​ទាំងឡាយ ឲ្យ​យល់​អំពី​អារម្មណ៍​ដែល​សាវ័ក​ទាំងពីរ មាននៅ​ពេលនោះ។ តាម​បទ​គម្ពីរ​យ៉ូហាន ២០:១-១០ អ្ន​កទំាង​ពីរ​បាន​រត់​ទៅកាន់​ផ្នូរ​របស់​ព្រះយេស៊ូវ​ ដែល​នៅ​ទទេ(ខ.៤)។ ផ្ទាំងគំនូរ​ដ៏​ល្អឯក​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​អារម្មណ៍​របស់​ពួក​គេ។ ពួក​គេ​កំពុង​រត់​ទៅតាម​ទិសដៅ​ដ៏​ត្រឹមត្រូវ ហើយ​ទីបំផុត នៅពេល​ក្រោយមក​ទៀត ព្រះយេស៊ូវ​ក៏​បាន​បង្ហាញ​ព្រះអង្គ​ទ្រង់​ឲ្យ​ពួក​គេ​បានឃើញ(ខ.១៩-២៩)។ ពួក​គេ​បាន​ទៅ​រក​ព្រះយេស៊ូវ​ គឺ​មិន​ខុសពី​អ្នក​ស្វែងរក​ព្រះយេស៊ូវ​ នៅ​សត​វត្សរ៍​ក្រោយៗទៀត។ ទោះ​យើង​មិនបាន​ទៅ​មើល​ផ្នូរ​របស់​ព្រះអង្គ​ដែល​នៅ​ទទេ ឬបានឃើញ​ផ្ទាំងគំនូរ​ដ៏​ល្អឯក ដោយ​ផ្ទាល់​ក៏ដោយ ក៏​យើង​អាច​ឃើញ​ដំណឹងល្អ​យ៉ាង​ច្បាស់។ ព្រះគម្ពីរ​បាន​បណ្តាល​ចិត្ត​យើង ឲ្យ​សង្ឃឹម ស្វែងរក និង​រត់​ទៅ​រក​ព្រះយេស៊ូវ​ និង​ទៅ​រក​សេចក្តី​ស្រឡាញ់​ព្រះអង្គ ទោះ​យើង​មានការ​សង្ស័យ មាន​សំណួរ និង​ភាព​មិន​ច្បាស់លាស់​ក៏ដោយ។ ក្នុង​ការ​ប្រារព្ធ​ថ្ងៃបុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ សូម​យើង​នឹក​ចាំ​ព្រះបន្ទូល​ព្រះយេស៊ូវ​ ដែល​បាន​ចែងថា…

Read article
ដំណក់ព្រះលោហិត

ទ្រង់​កើតទុក្ខ​ជា​ខ្លាំង បាន​ជា​ទ្រង់​អធិស្ឋាន​ទទូច​រឹតតែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូចជា​ដំណក់​ឈាម​ដ៏​ធំៗ ស្រក់​ទៅ​ដី។ លូកា ២២:៤៤ កាល​ខ្ញុំ​ដើរកាត់​តាម​កន្លែង​ដាក់​តាំង​ផ្ទាំងគំនូរ នៅ​ប្រទេស​ស្កុត​ឡង់ ខ្ញុំ​មានការ​ចាប់អារម្មណ៍​ចំពោះ​ផ្ទាំងគំនូរ​រូប​ដើម​អូ​លីវ ដែល​វិចិត្រករ​ហូឡង់ ឈ្មោះ វី​នសិន វ៉ាន់ ហ្ក​ក(Vincent van Gogh)បាន​គូរ។ អ្នក​ប្រវត្តិ​សាស្រ្ត​ជាច្រើន​បាន​ជឿ​ថា ស្នា​ដៃ​សិល្បៈ​នេះ បាន​ទទួលការ​បណ្តាល​ចិត្ត​ពី​រឿង​ក្នុង​ព្រះគម្ពីរ ដែល​បាន​ចែង​អំពី​ពេល​ដែល​ព្រះយេស៊ូវ​នៅ​សួនច្បារ​កេត​សេ​ម៉ា​នី នៅ​លើ​ភ្នំ​ដើម​អូ​លីវ។ អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​ចាប់ចិត្ត​ជាពិសេស នៅ​លើ​រូបគំនូរ​នោះ គឺ​ចំណុច​ក្រហម​តូច​មួយ នៅក្នុងចំណោម​រូប​ដើម​អូ​លីវ។ គេ​បាន​ហៅ​ទីនោះ​ថា ភ្នំ​ដើម​អូ​លីវ ព្រោះ​មាន​ដើម​អូ​លីវ​ជាច្រើន​ដុះ​នៅ​ជើងភ្នំ​នោះ។ ព្រះយេស៊ូវ​បាន​យាង​ទៅ​ទីនោះ ដើម្បី​អធិស្ឋាន នៅ​យប់​ដែល​ព្រះអង្គ​មាន​បន្ទូល​ថ្លែង​ទំនាយ​ថា សាវ័ក​យូដាស​នឹង​ក្បត់​ព្រះអង្គ។ ព្រះអង្គ​មាន​ការ​ឈឺចាប់​ក្នុង​ព្រះទ័យ​យ៉ាង​ខ្លាំង ដោយ​ជ្រាប​ថា ការក្បត់​នេះ​នឹង​នាំឲ្យ​ព្រះអង្គ​សុគត​នៅ​លើ​ឈើឆ្កាង។ ពេល​ព្រះអង្គ​អធិស្ឋាន “ទទូច​រឹតតែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូចជា​ដំណក់​ឈាម​ដ៏​ធំៗ ស្រក់​ទៅ​ដី”(លូកា ២២:៤៤)។ ការឈឺចាប់​របស់​ព្រះយេស៊ូវ​ បាន​កើតមាន​ក្នុង​សួនច្បារ​នោះ ខណៈ​ពេល​ដែល​ព្រះអង្គ​បាន​ត្រៀម​ទទួលការ​ឈឺចាប់ និង​ការ​បន្ទាបបន្ថោក នៅក្នុង​ការ​កាត់​ទោស​ប្រហារ​ជីវិត​ជា​សាធារណៈ​ដ៏​អយុត្តិធម៌ ដែល​នឹង​នាំឲ្យ​ព្រះអង្គ​ហូរ​ព្រះ​លោហិត នៅ​លើ​ឈើឆ្កាង​រហូត​អស់ព្រះជន្ម នៅពេល​រសៀល​ថ្ងៃសុក្រ​ដ៏​ប្រសើរ​នោះ។ ចំណុច​ពណ៌​ក្រហម នៅ​លើ​ផ្ទាំង​គំនូរ​របស់​លោក វ៉ាន ហ្កក បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ព្រះយេស៊ូវ​ត្រូវ​រង​ទុក្ខ​ជាច្រើន ហើយ​ត្រូវ​គេ​បដិសេធន៍​ផង(ម៉ាកុស…

Read article
ការលើកទឹកចិត្តឲ្យបម្រើ

ដូចជា​កូន​មនុស្ស​បាន​មក មិនមែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ។ ម៉ាថាយ ២០:២៨ ដឺ​អេ​វី​យ៉ុន(DeAvion) មាន​អាយុ​តែ១៣ឆ្នាំ​ទេ តែ​គាត់​បាន​ទទួលការ​លើកទឹកចិត្ត​ឲ្យ​បម្រើ​អ្នកដទៃ។ គាត់ និង​ម្តាយ​គាត់ បានឮ​គេ​ចែកចាយ​រឿង អំពី​បុរស​ម្នាក់ ដែល​បាន​ហៅ​ក្មេង​ៗ​ឲ្យ​ស្ម័គ្រចិត្ត​កាត់​ស្មៅ នៅតែ​តាម​ទីធ្លា​ផ្ទះ៥០កន្លែង ក្នុងអំឡុងពេល​សម្រាក​វិស្សមកាល នៅ​រដូវ​ក្តៅ។ ពួក​គេ​បាន​ផ្តោត​ទៅលើ​ការ​ជួយ​អតីត​យុទ្ធជន ស្រ្តី​មេម៉ាយ និង​ជន​ពិការ ឬ​ន​រណា​ក៏ដោយ ដែល​ត្រូវការ​ជំនួយ។ អ្នកបង្កើត​កម្មវិធី​នេះ(ដែល​បាន​កាត់​ស្មៅ​ក្នុង​ទីធ្លា​ផ្ទះ៥០កន្លែង ក្នុង៥០រដ្ឋ) បាន​លើក​ទឹក​ចិត្ត​ក្មេង​ៗ​ឲ្យ​ចូលរួម ក្នុង​ការបម្រើ​នេះ ដើម្បី​បង្រៀន​ពួក​គេ អំពី​សារៈសំខាន់​នៃ​ក្រមសីលធម៌​​ការងារ និង​ការបម្រើ​សហគមន៍។ ទោះ​អាកាសធាតុ​ក្តៅ ហើយ​ក្មេង​ជំទង់ ដឺ​អេ​វី​យ៉ុន មាន​សកម្មភាព​ផ្សេងទៀត​ជាច្រើន ដែល​អាច​ធ្វើ​បាន ក្នុង​រដូវ​ក្តៅ ក៏​គាត់​នៅតែ​សម្រេចចិត្ត​បម្រើ​អ្នកដទៃ ហើយ​បាន​បំពេញភារៈ​កិច្ច​របស់​ខ្លួន។ ការ​លើកទឹកចិត្ត​ឲ្យ​បម្រើ ក៏​មាន​សម្រាប់​អ្នកជឿ​​ព្រះយេស៊ូវ​ផង​ដែរ។ នៅពេល​ល្ងាច មុន​ថ្ងៃ​ដែល​ព្រះយេស៊ូវ​សុគត សម្រាប់​មនុស្ស​ទាំងអស់ ព្រះអង្គ​បាន​សោយ​អាហារ​ពេលល្ងាច ជាមួយ​មិត្តសំឡាញ់​របស់​ព្រះអង្គ(យ៉ូហាន ១៣:១-២)។ ព្រះអង្គ​បាន​ជ្រាប អំពី​ទុក្ខវេទនា និង​សេចក្តី​ស្លាប់ ដែល​ព្រះអង្គ​នឹង​ទទួល​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ តែ​ព្រះអង្គ​បាន​ងើបឡើង​ពី​តុ​អាហារ ហើយក៏​បាន​ធ្វើពិធី​លៀង​ជើង​ឲ្យ​ពួក​សាវ័ក(ខ.៣-៥)។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ថា “ដូច្នេះ បើ​ខ្ញុំ ដែល​ជា​ព្រះអម្ចាស់ ហើយ​ជា​គ្រូ…

Read article
លើសពីផ្នែកដ៏តូចមួយ

បើ​អ្នកណា​ចង់​មក​តាមខ្ញុំ នោះ​ត្រូវឲ្យ​លះ​កាត់ចិត្ត​ខ្លួនឯង​ចោលចេញ ហើយ​ផ្ទុក​ឈើឆ្កាង​ខ្លួន​មក​តាមខ្ញុំ​ចុះ។ ម៉ាថាយ ១៦:២៤ យើង​រាល់គ្នា​សុទ្ធតែ​ត្រូវ​លះបង់​អ្វីមួយ ពេលណា​យើង​ត្រូវ​ផ្លាស់​ទៅ​រស់នៅ​កន្លែង​ថ្មី។ តែ​ដើម្បី​ក្លាយជា​អ្នក​តាំង​ទី​លំនៅ​រយៈ​វែង ក្នុង​ទីក្រុង Villas Las Estrellas ទ្វីបអង់តាកទិក ដែល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​ដាច់​ស្រយ៉ាល គេ​ត្រូវ​លះបង់​អ្វីមួយ ក្នុង​ន័យត្រង់​តែម្តង។ មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ស្ថិតនៅ​ចម្ងាយ ១ពាន់​គីឡូម៉ែត្រ ដូចនេះ បើ​មាន​នរណា​ម្នាក់​រលាក​ពោះវៀនដុះខ្នែង គាត់​នឹង​មាន​បញ្ហា​ធំ​មិន​ខាន។ ដូចនេះ ពលរដ្ឋ​ម្នាក់​ៗ ត្រូវឲ្យ​គេ​វះកាត់​ខ្នែងពោះវៀន​ចោល​ជាមុន​សិន មុននឹង​អាច​ផ្លាស់ទៅ​រស់នៅ​ទីនោះ។ នេះ​ជា​រឿង​ធ្ងន់ធ្ងរ​ណាស់​មែនទេ? តែ​មិន​ធ្ងន់ធ្ងរ​ដូច​ការ​ក្លាយជា​ពលរដ្ឋ​នៃ​នគរ​ព្រះ​ឡើយ។ ដោយសារ​មនុស្ស​ដើរតាម​ព្រះយេស៊ូវ​ ចូលចិត្ត​ធ្វើ​តាមចិត្ត​របស់​ខ្លួនឯង មិនមែន​តាម​ព្រះទ័យ​ព្រះអង្គ(ម៉ាថាយ ១៦:២៥-២៧) ព្រះអង្គ​ក៏បាន​បកស្រាយ អំពី​អត្ថន័យ​នៃ​ការ​ក្លាយជា​សាវ័ក​របស់​ព្រះអង្គ។ ព្រះអង្គ​មាន​បន្ទូល​ថា “បើ​អ្នកណា​ចង់​មក​តាមខ្ញុំ នោះ​ត្រូវឲ្យ​លះ​កាត់ចិត្ត​ខ្លួនឯង​ចោលចេញ ហើយ​ផ្ទុក​ឈើឆ្កាង​ខ្លួន​មក​តាមខ្ញុំ​ចុះ”(ខ.២៤)។ ការ​នេះ​ក៏​រាប់​បញ្ចូល​ការ​ត្រៀមខ្លួន​លះ​បង់​អ្វីៗ ដែល​យើង​ស្រឡាញ់​ខ្លាំង​ជាង​ព្រះអង្គ និង​នគរ​ព្រះអង្គ​ផង​ដែរ។ ពេល​ណា​យើង​លី​ឈើ​ឆ្កាង គឺ​យើង​ប្រកាស​ថា យើង​ស្ម័គ្រចិត្ត​ឆ្លងកាត់​ការ​កៀប​សង្កត់​ពីសង្គម គ្រួសារ និង​សូម្បីតែ​ការ​ស្លាប់​ក៏ដោយ ដើម្បី​ព្រះគ្រីស្ទ។ ក្នុង​ការ​កាត់ចិត្ត​ខ្លួនឯង និង​ការ​លីឈើ​ឆ្កាង យើង​ក៏​ត្រូវ​ស្ម័គ្រចិត្ត​ដើរតាម​ព្រះអង្គ​ផង​ដែរ។ នេះ​ជា​ការ​ដើរតាម​ការដឹកនាំ​របស់​ព្រះអង្គ គ្រប់​ពេល​វេលា ខណៈ​ពេល​ដែល​ព្រះអង្គ​ដឹកនាំ​យើង​ឲ្យ​បម្រើ និង​ធ្វើការ​លះបង់។…

Read article
ព្រះអង្គស្ម័គ្រព្រះទ័យសុគត

ព្រះយេស៊ូវ​មិន​មានការ​ស្ទាក់​ស្ទើរ ក្នុង​ការ​ជួយ​សង្រ្គោះ​រាស្រ្ត​ព្រះអង្គ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​និយាយ​សង្កត់ធ្ងន់​ថា ព្រះគ្រីស្ទ​បាន​ស្ម័គ្រ​ព្រះទ័យ​យាងចុះ​មក​ក្នុង​ពិភពលោក ហើយ​រងទុក្ខ ដើម្បី​ប្រោស​លោះ​យើង​ឲ្យ​រួចពី​បាប។ អត្ថបទ ព្រះគម្ពីរ​បាន​ចែងថា ព្រះវរបិតា​បាន​ចាត់​ព្រះរាជបុត្រា ឲ្យ​យាងចុះ​មក​ក្នុង​លោកិយ។ តែ​ពេល​ដែល​ព្រះអង្គ​ចាត់​ព្រះរាជបុត្រា​ឲ្យ​យាងចុះ​មក គឺ​ដោយសារ​ចាប់តាំងពី​អស់​កល្ប​ជានិច្ច​មក ព្រះរាជបុត្រា​បាន​យល់ព្រម​យាងចុះ​មក​ក្នុង​លោកិយ។ ដូចនេះ អង្គ​ទី២នៃ​ព្រះ​ត្រៃ​ឯក មិនបាន​ស្ទាក់ស្ទើរ នៅក្នុង​ការ​យាងចុះ​មក​ក្នុង​ផែនដី​នោះ​ឡើយ។ តែ​ចាប់តាំងពី​អស់​កល្ប​ជានិច្ច​រៀងមក ព្រះអង្គ​សព្វព្រះទ័យ​នឹង​ធ្វើតាម​បំណង​ព្រះទ័យ​ព្រះវរបិតា។ ហើយ​ការព្រមព្រៀង​រវាង​ព្រះវ​បិតា និង​ព្រះរាជបុត្រា បាន​កើតមាន​តាំងពី​មុន​កំណើត​ផែនដី ហើយ​ព្រះរាជបុត្រា​ក៏បាន​ស្ម័គ្រ​ព្រះទ័យ​ទទួលយក​ភាពជា​មនុស្ស ព្រម​ទទួលការ​បន្ទាបបន្ថោក ក្នុង​ភាពជា​អ្នកបម្រើ ដោយ​ស្តាប់​បង្គាប់​ទាល់តែ​សុគត ដើម្បី​ប្រោស​លោះ​រាស្រ្ត​ព្រះអង្គ។

Read article