ភាពអាចទុកចិត្តបានរបស់ព្រះ
ភាពអាចទុកចិត្តបាននៃការប្រកាសសេចក្តីពិត គឺពឹងផ្អែកទៅលើភាពអាចទុកចិត្តបានរបស់អ្នកដែលបានប្រកាស់សេចក្តីពិតនោះ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូមធ្វើការបកស្រាយ អំពីជំនឿរបស់គ្រីស្ទបរិស័ទ ដែលមានមូលដ្ឋានគ្រឹះនៅក្នុងភាពអាចទុកចិត្តបានរបស់ព្រះ ដែលគ្រីស្ទបរិស័ទជឿ។ អត្ថបទ កាលពីក្មេង ខ្ញុំត្រូវគេស្តីបន្ទោស ហើយក៏បានវិលត្រឡប់មកផ្ទះវិញ ដោយអារម្មណ៍ឈឺជាប់ ហើយខ្ញុំក៏បានយំផងដែរ។ ពេលនោះ ម្តាយខ្ញុំក៏បានជូតទឹកភ្នែកឲ្យខ្ញុំ ហើយខ្ញុំប្រាប់គាត់ថា គេបាននិយាយយ៉ាងនេះ ឬយ៉ាងនោះ អំពីខ្លួនខ្ញុំ។ ហើយគាត់ក៏បានប្រាប់ខ្ញុំ ឲ្យពិចារណា អំពីប្រភព។ ខ្ញុំមិនដឹងថា គាត់កំពុងនិយាយអំពីអ្វីទេ តែគាត់តែងតែប្រាប់ខ្ញុំឲ្យពិចារណា អំពីប្រភព។ ក្រោយមក ខ្ញុំក៏បានដឹងថា ពេលនរណាម្នាក់និយាយអ្វីមួយ ភាពអាចទុកចិត្តបាននៃពាក្យសម្តីរបស់អ្នកនិយាយ គឺជាប់ទាក់ទងដោយផ្ទាល់នឹងភាពអាចទុកចិត្តបាន និងចារិកលក្ខណៈរបស់អ្នកដែលកំពុងនិយាយនោះ។ សព្វថ្ងៃនេះ ហេតុផលមួយ ដែលខ្ញុំមិនចេះតែជឿអ្វីៗទាំងអស់ដែលគេនិយាយប្រាប់ខ្ញុំ ព្រោះខ្ញុំធ្លាប់ត្រូវគេនិយាយកុហកជាញឹកញាប់ណាស់ ក្នុងមួយជីវិតនេះ។ តែព្រះទ្រង់ធ្លាប់កុហកអ្នកទេ? ដូចនេះ ពេលណាខ្ញុំមិនជឿព្រះបន្ទូលរបស់ព្រះ គឺមានន័យថា ខ្ញុំកំពុងតែវាយប្រហារមកលើភាពអាចទុកចិត្តបាន នៃព្រះដ៏មានចេស្តា។ ហើយការមិនជឿព្រះបន្ទូលព្រះអង្គដែលមានចែងក្នុងព្រះគម្ពីរ គឺជាអំពើបាប។ ដូចនេះ ការជឿព្រះ គឺមិនគ្រាន់តែជឿថាព្រះមានមែន តែក៏ត្រូវជឿផងដែរថា…
Read article