2023

You are here:
ហេតុអ្វីយើងត្រូវសិក្សាអំពីសេចក្តីបរិសុទ្ធរបស់ព្រះ

មូលហេតុ​ដែល​យើង​ត្រូវ​សិក្សា អំពី​សេចក្តី​បរិសុទ្ធ​របស់​ព្រះ គឺ​មិនមែន​ដោយសារ​យើង​បរិសុទ្ធ​នោះ​ទេ តែ​គឺ​ដោយសារ​យើង​មិន​មាន​សេចក្តី​បរិសុទ្ធ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូម​ធ្វើ​ការ​ប្រកាស​ថា សេចក្តី​បរិសុទ្ធ​របស់​ព្រះ បាន​បើក​បង្ហាញ​បាប​របស់​យើង ហើយ​ដឹកនាំ​យើង ឆ្ពោះទៅ​រក​សេចក្តី​សុចរិត​ពិតប្រាកដ។ អត្ថបទ បើ​ខ្ញុំ​បាន​យល់​អំពី​សេចក្តី​បរិសុទ្ធ​របស់​ព្រះ​ច្បាស់ គឺ​ពិតជា​ប្រសើរណាស់។ ខ្ញុំ​បាន​យល់​តែ​បន្តិច គឺ​តែមួយ​ភាគ​ប៉ុណ្ណោះ។ ខ្ញុំ​បាន​សិក្សា​អំពី​សេចក្តី​បរិសុទ្ធ​របស់​ព្រះ មិនមែន​ដោយសារ​ខ្ញុំ​បរិសុទ្ធ​នោះ​ទេ តែ​ដោយសារ​ខ្ញុំ​មិន​បរិសុទ្ធ។ វា​មិន​គ្រប់គ្រាន់​ទេ បើ​យើង​គ្រាន់តែ​និយាយ​ថា “ខ្ញុំ​ជឿ​ព្រះ ដែល​យើង​មិន​ស្គាល់​រូបរាង្គ​ពិតប្រាកដ ទ្រង់​គង់នៅ​លើ​ពពក នៅ​លើមេឃ”។ តែ​ព្រះ​ដែល​យើង​ជឿ ទ្រង់​ជា​អង្គ​បុគ្គល ហើយ​ព្រះ​ដែល​យើង​ជឿ ព្រះអង្គ​មាន​ក្រមសីលធម៌។ ព្រះអង្គ​ក៏​បរិសុទ្ធ ហើយ​ព្រះអង្គ​ក៏បាន​បង្គាប់​រាស្រ្ត​ព្រះអង្គ ឲ្យ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។ ហើយ​ព្រះអង្គ​យក​ព្រះទ័យ​ទុកដាក់​មក​លើ​ការប្រព្រឹត្ត​របស់​យើង ថា​តើ​យើង​ស្តាប់​បង្គាប់​តាម​ព្រះរាជ​បញ្ជា​ទាំងនោះ​ឬ​អត់។  

Read article
ពេលដែលយើងបានឃើញព្រះអង្គ

១កូរិនថូស ១៣:៤-១៣ ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូចជា​ដោយសារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើញ​មុខ​ទល់​នឹង​មុខ​។ ១កូរិនថូស ១៣:១២ គ្រូ​ពេទ្យ​ឯកទេស​ពិនិត្យ​ភ្នែក​បាន​ជួយ​អ៊ែនឌ្រា(Andreas) ជា​ក្មេង​អាយុ៣ឆ្នាំ ឲ្យ​រៀន​ប្រើ​វ៉ែនតា​ដំបូង​របស់​គាត់​។ គ្រូ​ពេទ្យ​ក៏បាន​ប្រាប់​នាង​ឲ្យ​មើលទៅ​កញ្ចក់​ឆ្លុះ​មុខ​។ អ៊ែនឌ្រា​ក៏បាន​មើលទៅ​រូប​ខ្លួន​ឯង នៅ​ក្នុង​កញ្ចក់ រួច​បែរ​មក​រក​ឪពុក​គាត់ ដោយ​ទឹក​មុខ​ញញឹម ដោយ​អំណរ និង​ក្តី​ស្រឡាញ់​។ បន្ទាប់មក ឪពុក​របស់​អ៊ែនឌ្រា​ក៏​បាន​ជូត​ទឹក​ភ្នែក​ឲ្យ​អ៊ែនឌ្រា​ថ្នមៗ ហើយ​សួរ​គាត់​ថា “ហេតុ​អ្វី​កូន​យំ?” អ៊ែនឌ្រា​ក៏​បាន​ឱប​ក​របស់​ឪពុក​គាត់ ហើយ​ឆ្លើយ​ថា “កូន​យំ ព្រោះ​កូន​អាច​មើល​ប៉ា​ឃើញ”។ គាត់​ក៏​បាន​ថយ​ក្រោយ ហើយ​ងើយ​ទៅលើ​បន្តិច មើល​ចំ​ភ្នែក​របស់​ប៉ា​គាត់ ហើយ​និយាយ​ថា “កូន​អាច​មើល​ប៉ា​ឃើញ​ហើយ”។ ខណៈ​ពេល​ដែល​យើង​សិក្សា​ព្រះ​គម្ពីរ ដោយ​ការ​អធិស្ឋាន ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​យើង​នូវ​ភ្នែក ឲ្យ​មើល​ឃើញ​ព្រះយេស៊ូវ “ជា​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ”(កូល៉ុស ១:១៥)។ ទោះ​ព្រះ​វិញ្ញាណ​បាន​ជួយ​ឲ្យ​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង​មើល​ឃើញ​ច្បាស់ តាមរយៈ​ការ​ចម្រើន​ឡើង​ផ្នែក​ចំណេះ​ដឹង តាមរយៈ​ព្រះ​គម្ពីរ ក៏​យើង​គ្រាន់តែ​អាច​មើល​ឃើញ​ផ្នែក​តូច​មួយ​នៃ​វិសាល​ភាព​ដែល​គ្មាន​ព្រំដែន​របស់​ព្រះអង្គ នៅ​ចុង​ម្ខាង​នៃ​ភាព​អស់​កល្ប​។ ពេលណា​ពេល​វេលា​របស់​យើង​នៅ​លើ​ផែនដី​នេះ​លែង​មាន​ទៀត ឬ​នៅពេល​ដែល​ព្រះយេស៊ូវ​យាង​ត្រឡប់​មកវិញ តាម​ព្រះ​បន្ទូល​សន្យា យើង​នឹង​បាន​ឃើញ​ព្រះអង្គ​ច្បាស់(១កូរិនថូស ១៣១២)។ ពេល​នោះ យើង​នឹង​មិន​ត្រូវ​ការ​វ៉ែនតា​ជា​ជំនួយ​ក្នុង​ការ​មើល ក្នុង​ពេល​ដែល​ពេញ​ដោយ​អំណរ ដែល​យើង​នឹង​បាន​ឃើញ​ព្រះគ្រីស្ទ​មុខ​ទល់​នឹង​មុខ ហើយ​ស្គាល់​ព្រះអង្គ​ច្បាស់ ដូច​ដែល​ព្រះអង្គ​ស្គាល់​យើង​ម្នាក់ៗ​ជា​សមាជិក​ជាទី​ស្រឡាញ់​នៃ​រូបកាយ​ព្រះគ្រីស្ទ​ដែល​ជា​ពួក​ជំនុំ​។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំពេញ​យើង…

Read article
យើងជាស្នាដៃល្អឯករបស់ព្រះអង្គ

អេភេសូរ ២:១-១០ ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជាមុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​។ អេភេសូរ ២:១០ ក្នុង​សៀវភៅ ដែល​លោក អាធ័រ ស៊ី ប្រ៊ូក(Arthur C. Brooks) បាន​និពន្ធ​មាន​ចំណង​ជើង​ថា នគរ​អាត្លង់ទិច គាត់​បាន​ពិពណ៌នា អំពី​ពេល​ដែល​គាត់​បាន​ទៅ​ទស្សនា​សារៈ​មន្ទីរ​រាជ​វាំង​ជាតិ ក្នុង​ប្រទេស​តៃវ៉ាន់ ដែល​មាន​ការ​ប្រមូល​ផ្តុំ​នូវ នៃ​ស្នាដៃ​សិល្បៈ​ចិន មាន​ចំនួន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​។ អ្នក​នាំ​ភ្ញៀវ​ចូល​ទស្សនា​បាន​សុំ​ឲ្យ​គាត់​គិត​ អំពី​របស់​អ្វីមួយ​ដែលគេ​មិន​ទាន់​បាន​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ស្នាដៃ​សិល្បៈ​។ គាត់​ក៏​បាន​ឆ្លើយ​ថា ពេល​នោះ​គាត់​បាន​គិត​អំពី​ផ្ទាំង​ក្រណាត់​ទ​ទេ ដែល​មិន​ទាន់​មាន​រូប​គំនូរ​។ អ្នក​នាំ​ភ្ញៀវ​រូប​នោះ​ក៏​បាន​តប​ថា យើង​អាច​មើល​ផ្ទាំង​ក្រណាត់​ទទេ តាម​របៀប​មួយ​ទៀត ដោយ​ស្រមៃ​ថា រូប​គំនូរ​គឺ​មាននៅ​ក្នុង​គំនិត​របស់​វិចិត្រករ​រួច​ជា​ស្រេច​ហើយ គឺ​គ្រាន់តែ​គាត់​មិន​ទាន់​បាន​បង្ហាញ​ចេញ​មក​ឲ្យ​គេ​ឃើញ នៅ​លើ​ផ្ទាំង​ក្រ​ណាត់​នោះ​។ ក្នុង​បទ​គម្ពីរ​អេភេសូរ ២:១០ ពាក្យ ស្នាដៃ​ដែល​ទ្រង់​បង្កើត   ឬ​ស្នា​ដៃឯក ជា​ពាក្យ​ដែល​បាន​បក​ប្រែ​ពី​ពាក្យ poiēma ជា​ភាសាក្រិក ដែល​ជា​ឫស​នៃ​ពាក្យ កំណាព្យ ក្នុង​ភាសា​អង់គ្លេស​។ ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក​ជា​ស្នាដៃ​សិល្បៈ ឬ​បទ​កំណាព្យ​ដ៏​រស់​។ ទោះជា​យ៉ាងណា​ក៏ដោយ ស្នាដៃ​សិល្បៈ​នោះ​បាន​ខូច ព្រោះ “ពីដើម អ្នក​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើបាប​ដែរ”(ខ.‌១)។ បាន​សេចក្តី​ថា…

Read article
ការរចនាដ៏ប្រណិតរបស់ព្រះអង្គ

លោកុប្បត្ដិ ១:១៤-២៣ ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា “ចូរ​ឲ្យ​មាន​មច្ឆា​ជាតិ​រវើក​នៅ​ក្នុង​ទឹកជា​បរិបូរ និង​បក្សី​ជាតិ​ហើរ​លើ​ដី​នៅ​នា​អាកាស”។ លោកុប្បត្ដិ ១:២០ អ្នក​ស្រាវជ្រាវ​អន្តរជាតិ​មួយ​ក្រុម​បាន​បង្កើត​ដ្រូន ឬ​យន្តហោះ​គ្មាន​មនុស្ស​បើក​តូច​មួយ ដែល​ចេះ​ទទះ​ស្លាប់ តាម​គំរូ​របស់​សត្វ​ត្រចៀកកាំ​។ សត្វ​ត្រចៀកកាំ​អាច​ហោះ​ហើរ ដោយ​ល្បឿន១៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​អាច​សំកាំង ហោះ​ដាំ​ក្បាល​ចុះ​មក​ក្រោម ហើយ​បត់​ចុះ​ឡើង​យ៉ាង​ឆាប់​រហ័ស ហើយ​ក៏​អាច​ឈប់​ភ្លាមៗ​។ ទោះជា​យ៉ាងណា​ក៏ដោយ ដ្រូន​ដែលគេ​បាន​ផលិត​ឲ្យ​ចេះ​ហោះ​ដូច​សត្វ​ត្រចៀក​កាំ​នោះ មិន​មាន​សមត្ថភាព​ដូច​សត្វ​ត្រចៀក​កាំ​ឡើយ​។ អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​មាន​ប្រសាសន៍​ថា សត្វ​បក្សី​មាន​សាច់ដុំ​ជា​ច្រើន​ប្រភេទ ដែល​ជួយ​ឲ្យ​ពួកវា​អាច​ហោះ​ហើយ​បាន​លឿន អាច​បត់​ស្លាប ហើរ​បង្វិល​ខ្លួន និង​បើក​ស្លាប​ឲ្យ​ធំ​សំកាំង​ខ្លួន​នៅ​លើ​អាកាស ដើម្បី​សន្សំ​ថាមពល​របស់​ពួកវា​។ គាត់​បាន​ទទួល​ស្គាល់​ថា ការ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​របស់​គាត់ អាច​ផលិត​ដ្រូន​នោះ ដោយ​យក​គំរូ​បាន​ការហោះហើរ​របស់​សត្វ​ត្រចៀកកាំ បាន​តែ​១០​ភាគរយ​ប៉ុណ្ណោះ​។ ព្រះ​ទ្រង់​បាន​ប្រទាន​សមត្ថភាព​ដ៏​អស្ចារ្យ​គ្រប់​ប្រភេទ ដល់​សត្វ​ទាំងអស់​ដែល​ព្រះអង្គ​បាន​បង្កើត​ក្នុង​ពិភពលោក​។ ការ​សង្កេត​មើល​ពួកវា និង​ពិចារណា អំពី​សមត្ថភាព និង​ចារិក​លក្ខណៈ​របស់​ពួកវា អាច​ក្លាយ​ជា​ប្រភព​នៃ​ប្រាជ្ញា​សម្រាប់​យើង​។ ឧទាហរណ៍ សត្វ​ស្រមោច​បង្រៀន​យើង អំពី​ការ​សន្សំ​ស្បៀង​អាហារ សត្វ​ទន្សាយ​ថ្ម​បាន​បង្ហាញ​យើង​អំពី​តម្លៃ​នៃ​ការ​ស្វែងរក​ជម្រក ដែល​អាច​ពឹង​ផ្អែក​បាន ហើយ​សត្វ​កណ្តូប​មាន​កម្លាំង​ខ្លាំង​ដោយសារ​ការ​សាមគ្គី​គ្នា(សុភាសិត ៣០:២៥-២៧)។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា “ទ្រង់​បាន​តាំង​លោកីយ៍​ឡើង ដោយសារ​ប្រាជ្ញា​របស់​ទ្រង់”(យេរេមា ១០:១២) ហើយ​នៅ​ចុង​បញ្ចប់​នៃ​ជំហាន​នីមួយៗ​នៃ​ដំណើរ​ការ​នៃ​ការ​បង្កើត​របស់​ព្រះអង្គ ព្រះអង្គ​បាន​មាន​បន្ទូល​បញ្ជាក់​ថា ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​គឺ​សុទ្ធតែ “ល្អ”(លោកុប្បត្តិ ១:៤,១០,១២,១៨,២១,២៥,៣១)។…

Read article
យុទ្ធសាស្ត្រទាំង១៥យ៉ាង ដើម្បីឲ្យមានក្តីអំណរ

ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្តី​អំណរ​ដ៏​ពោរពេញ នៅ​ព្រះហស្ត​ស្តាំ​ទ្រង់​មាន​សេចក្តី​អរ​សប្បាយ ជាដរាប​តទៅ។ ទំនុកដំកើង ១៦:១១ ក្នុង​ជីវិត​ដែល​មាន​បាប និង​ការឈឺចាប់ យើង​មិន​ងាយ​មាន​ក្តី​អំណរ។ គឺ​មិន​ខុស​ពីការ​មាន​ជំនឿ​នោះ​ឡើយ។ ហើយ​សាវ័ក​ប៉ុល​បាន​ផ្តាំ​លោក​ធីម៉ូថេ​ថា “ចូរ​ខំប្រឹង​តស៊ូ ដោយ​ការ​ត​យុទ្ធ​យ៉ាង​ល្អ​នៃ​សេចក្តី​ជំនឿ”(១ធីម៉ូថេ ៦:១២)។ យើង​ក៏​ត្រូវ​អនុវត្ត​ដូចនេះ ឲ្យ​មាន​ក្តី​អំណរ​ផង​ដែរ។ យើង​ត្រូវ​ព្យាយាម និង​តយុទ្ធ​ឲ្យ​មាន​អំណរ។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស​ថា ពួក​គាត់​បាន​តយុទ្ធ​ជា​មួយ​ពួក​គេ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​មាន​ក្តី​អំណរ (២កូរិនថូស ១:២៤)។ ដូចនេះ តើ​យើង​ត្រូវ​តយុទ្ធ​ឲ្យ​មាន​ក្តី​អំណរ ដោយ​របៀបណា? យើង​ត្រូវ​ប្រើ​យុទ្ធ​សាស្ត្រ​ទាំង១៥ ដូចតទៅ ៖ ត្រូវ​ដឹង​ថា ក្តី​អំណរ​ពិតប្រាកដ​ក្នុង​ព្រះ គឺជា​អំណោយ។ ត្រូវ​ដឹង​ថា យើង​ត្រូវ​តយុទ្ធ​ឥត​ឈប់ឈរ ដើម្បីឲ្យ​មាន​ក្តី​អំណរ​នោះ។ ហើយ​មិន​ត្រូវ​មាន​ភាពយឺត​យ៉ាវ ដោយសារ​ការ​ភ័ន្ត​ច្រឡំ អំពី​២​ចំណុច​​ដំបូង​​ឡើយ។ ចូរ​ប្ដេជ្ញា​ចិត្ត​តយុទ្ធ​នឹង​អំពើបាប ដែល​អ្នក​ឃើញ​មាន​ក្នុង​ជីវិត​អ្នក ដោយអំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ។ ចូរ​រៀន​អំពី​អាថ៌កំបាំង​នៃ​ការ​ងាក​មក​​រក​ព្រះ​ភ្លាម បន្ទាប់​ពី​បាន​ធ្វើអំពើ​បាប ពោល​គឺ​រៀន​តយុទ្ធ​ដូច​មនុស្ស​មាន​បាប​ដែល​បាន​រាប់​ជា​សុចរិត។ ត្រូវ​ដឹង​ថា ការ​តយុទ្ធ​នេះ ជា​ការ​ប្រយុទ្ធ​ជាបឋម ឲ្យបាន​ស្គាល់ គឺ​ស្គាល់​ព្រះ​ច្បាស់។ ចូរ​ជញ្ជឹងគិត​ព្រះបន្ទូល​ព្រះ ទាំងយប់ទាំង​ថ្ងៃ។ ចូរ​អធិស្ឋាន​អស់ពី​ចិត្ត និង​ឥត​ឈប់ឈរ ដើម្បីឲ្យ​ព្រះ​ទ្រង់​បើកភ្នែក​យើង និង​មាន​ចិត្ត​ចង់​ចូល​ទៅ​រក​ព្រះអង្គ។…

Read article
មានលក្ខណៈសម្បត្តិមិនសក្ដិសម

សូមអាន : អេសាយ ២:១-៤,៩-១៤ ដ្បិត​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ស្ថាន​សួគ៌ ហើយ​ជា​ព្រះ​លើ​ផែន​ដីផង​។ យ៉ូស្វេ ២:១១ នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ហូលីវូដ​ជា​ច្រើន យើង​សង្កេត​ឃើញ​តួ​អង្គ​ចារបុរស ចារនារី បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​ពួកគេ​​មាន​ភាព​​ឆ្លាតវៃ​អស្ចារ្យ ហើយ​អាច​បើកឡាន​ទំនើប​លឿនៗ ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​បំផុត​។ តែ​អ្នក​ស្រី​យ៉ូណា មែនដេស(Jonna Mendez) ជា​អតីត​ប្រធាន​ភ្នាក់ងារ​ចារ​កម្ម​ស៊ីអាយអេ បាន​ធ្វើ​ការ​លើក​ឡើងជា​វិជ្ជមាន អំពី​រឿង​ពិត​ដែល​បាន​កើត​ឡើង​។ គាត់​មាន​ប្រសាសន៍​ថា ភ្នាក់ងារ​ចារ​កម្ម “ត្រូវតែ​មាន​រូប​សម្បត្តិ​ខាង​ក្រៅ ដែល​មិន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​នៅ​ជុំ​វិញ​ពួកគេ ហើយ​អ្នក​ដទៃ​មិន​គិតថា ពួកគេ​ជា​មនុស្ស​ឆ្លាត”។ ភ្នាក់ងារ​សម្ងាត់​ដែល​ល្អ​បំផុត មាន​លក្ខណៈ​សម្បត្តិ​ខាង​ក្រៅ​តិច​បំផុត​ដែល​សក្តិ​សមជា​ភ្នាក់ងារ​សម្ងាត់​។ ពេល​ដែល​ពួក​អ្នក​ស៊ើប​ការ​ពីរ​នាក់​របស់​សាសន៍​អ៊ីស្រាអែល បាន​បន្លំ​ខ្លួន​ចូល​ទៅ​ក្នុង​ទីក្រុង​យេរីខូ នាង​រ៉ាហាប​ក៏​បាន​ជួយ​លាក់​បំពួន​ពួកគេ កុំ​ឲ្យ​ទាហាន​របស់​ស្តេច​រក​ឃើញ(យ៉ូស្វេ ២:៤)។ នាង​ហាក់​ដូចជា​មាន​លក្ខណៈ​សម្បត្តិ​តិច​បំផុត ដែល​សក្តិ​សមជា​មនុស្ស​ដែល​ព្រះ​អាច​ប្រើ ជា​ភ្នាក់ងារ​សម្ងាត់ ព្រោះ​នាង​មាន​ចំណុច​ខ្វះខាត​ធំៗ​បី ដែល​មាន​ដូចជា នាង​ជា​ជនជាតិ​កាណាន នាង​ជា​មនុស្ស​ស្រី និង​ជា​ស្រី​រកស៊ី​ផ្លូវភេទ​។ តែ​នាង​រ៉ាហាប​បាន​ជឿ​ថា ព្រះ​របស់​សាសន៍​អ៊ីស្រាអែល “ទ្រង់​ជា​ព្រះ​លើ​ស្ថាន​សួគ៌”(ខ.១១)។ នាង​បាន​លាក់​បំពួន​អ្នក​ស៊ើប​ការ​របស់​ព្រះ នៅ​លើ​ដំបូល​ផ្ទះ​របស់​នាង ហើយ​ក៏​បាន​ជួយ​ពួកគេ​គេច​ខ្លួន ដោយ​សុវត្ថិភាព​។ ព្រះ​ទ្រង់​ក៏បាន​ប្រទាន​រង្វាន់ សម្រាប់​សេចក្តី​ជំនឿ​របស់​នាង ដោយ​លោក​យ៉ូស្វេ​បាន​ទុក​ជីវិត​ឲ្យ​នាង និង​គ្រួសារ​នាង(៦:២៥)។…

Read article
ចិត្តដែលចូលចិត្តចែករំលែក

សូមអាន : សុភាសិត ១១:១៥-២៥ មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នកណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ​។ សុភាសិត ១១:២៥ នៅ​ថ្ងៃ​ចុង​ក្រោយ នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​រដ្ឋ​វីសខុនសិន មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​មក​ជូន​ដំណើរ​ខ្ញុំ ជាមួយ​កូន​ស្រី​របស់​គាត់​អាយុ៤ឆ្នាំ ឈ្មោះ​ឃីនស្ល៊ី(Kinslee)។ ឃីនស្ល៊ី​បាន​ប្រាប់​ខ្ញុំ​ថា នាង​មិន​ចង់​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅវិញ​ទេ​។ ខ្ញុំ​ក៏​បាន​ឱប​នាង ហើយ​ឲ្យ​ផ្លិត​មួយ​ទៅ​នាង ជា​ផ្លិត​ក្រ​ណាត់​ដែល​ខ្ញុំ​បាន​ផាត់​ពណ៌​ដោយដៃ និង​បាន​ប្រមូល​ទុក​។ ខ្ញុំ​ប្រាប់​នាង​ថា ពេលណា​នាង​នឹក​ខ្ញុំ អ្នក​អាច​ប្រើ​ផ្លិត​នេះ ហើយ​នឹក​ចាំ​ថា ខ្ញុំ​ស្រឡាញ់​នាង​។ នាង​ក៏បាន​ប្រាប់​ខ្ញុំ​ថា នាង​ចង់​បាន​ផ្លិត​មួយ​ទៀត​ជាង​ផ្លិត​មួយ​នេះ ជា​ផ្លិត​ធ្វើ​ពី​ក្រដាស​នៅ​ក្នុង​កាបូប​របស់​ខ្ញុំ​។ ខ្ញុំ​ប្រាប់​នាង​ថា ផ្លិត​នោះ​ខូច​ហើយ​។ ខ្ញុំ​ចង់​ឲ្យ​ផ្លិត​ដែល​ល្អ​ជាងគេ​ទៅ​នាង​។ ខ្ញុំ​មិន​បាន​ស្តាយ​ក្រោយ​ទេ ដែល​បាន​ឲ្យ​ផ្លិត​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​ទៅ​ឃីនស្ល៊ី​។ ពេល​ខ្ញុំ​ឃើញ​នាង​សប្បាយ​ចិត្ត ខ្ញុំ​កាន់តែ​សប្បាយ​ចិត្ត​។ ក្រោយមក ឃីនស្ល៊ី​ក៏បាន​ប្រាប់​ម្តាយ​នាង​ថា នាង​មិន​សប្បាយ​ចិត្ត ពេល​បាន​ឃើញ​ខ្ញុំ​រក្សា​ទុក​ផ្លិត​ដែល​បាន​ខូច​។ ពួកគេ​ក៏បាន​ផ្ញើ​ផ្លិត​ថ្មី​មួយ ដ៏​ប្រណិត​មក​ឲ្យ​ខ្ញុំ​។ បន្ទាប់​ពី​ឃីនស្ល៊ី​បាន​ឲ្យ​អំណោយ​នេះ​ម​ក​ខ្ញុំ​ដោយ​ចិត្ត​សប្បុរស​ហើយ គាត់​ក៏​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ឡើង​វិញ​។ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​។ នៅ​ក្នុង​ពិភពលោក​ដែល​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ធ្វើ​អ្វីៗ​ដើម្បី​បំពេញ​ចិត្ត​ខ្លួនឯង ហើយ​ការពារ​ប្រយោជន៍​ផ្ទាល់​ខ្លួន យើង​ងាយ​នឹង​ជួប​ការ​ល្បួង​ឲ្យ​ប្រមូល​ទ្រព្យ​ទុក​សម្រាប់​ខ្លួនឯង ជាជាង​រស់នៅ​ដោយ​ចិត្ត​ដែល​ចូល​ចិត្ត​ចែករំលែក​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​គម្ពីរ​បាន​ចែងថា មនុស្ស​ដែល “ចែក​ផ្សាយ​ទ្រព្យ តែ​ចេះតែ​ចំរើន​កើន​ឡើង”(សុភាសិត ១១:២៤)។…

Read article
មិនឲ្យកូនចចកចូលមកបំផ្លាញទំនាក់ទំនង

សូមអាន : បទចម្រៀងសាឡូម៉ូន ២:៨-១៧ ចូរ​យើង​ទៅ​ចាប់​ចចក គឺជា​កូន​ចចក​ទាំង​ប៉ុន្មាន ដែល​បំផ្លាញ​ចំការ​ទំពាំង​បាយ​ជូរ​ទៅ​។ បទចម្រៀងសាឡូម៉ូន ២:១៥ មាន​ពេល​មួយ ខ្ញុំ​មាន​ចិត្ត​រំភើប​រីករាយ​ណាស់ ដែល​បាន​ដាំ​ដំណាំ​ហូប​ផ្លែ និង​ដាំ​បន្លែ ក្នុង​ទី​ធ្លា​ក្រោយ​ផ្ទះ​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​កត់សំ​គាល់​ឃើញ​រន្ធ​តូចៗ នៅ​ក្នុង​ដី​។ ពេល​ដែល​ដើម​ស្តូបឺរី​ចេញ​ផ្លែ​ដំបូង​មិន​ទាន់​ទំ​ផង ផ្លែ​ទាំង​នោះ​ក៏បាន​បាត់​។ ថ្ងៃ​មួយ ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត ពេល​ដែល​រក​ឃើញថា ដើម​ស្តូបឺរី​ដែល​ធំជាង​គេ​បាន​រលើង​ឫស​ទាំងស្រុង ហើយក៏​បាន​ក្រៀម​ស្វិត​អស់ នៅ​ក្រោម​កម្តៅ​ថ្ងៃ ដោយសារ​សត្វ​ទន្សាយ​មួយ​ក្បាល ដែល​កំពុង​រស់នៅ​ក្នុង​រន្ធ​ក្រោយ​ផ្ទះ​ខ្ញុំ​។ ខ្ញុំ​មាន​ការ​សោក​ស្តាយ ដែល​មិន​បាន​យក​ចិត្ត​ទុកដាក់ ចំពោះ​រន្ធ​តូចៗ​ជា​សញ្ញា​ដាស់តឿន ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ថ្ងៃ​មុន​។ បទ​កំណាព្យ​នៃ​សេចក្តី​ស្រឡាញ់​ដ៏​មានន័យ ក្នុង​កណ្ឌ​គម្ពីរ​បទចម្រៀងសាឡូម៉ូន បាន​កត់ទុក​នូវ​ការ​សន្ទនា​រវាង​បុរស និង​នារី​វ័យ​ក្មេង​មួយគូ​។ បុរស​នោះ​ក៏បាន​ដាស់តឿន​នារី​ជាទី​ស្រឡាញ់​របស់​ខ្លួន អំពី​សត្វ​ចង្រៃ​ដែល​នឹង​មក​បំផ្លាញ​សួន​ច្បារ​នៃ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ ជា​ពាក្យ​ប្រៀប​ប្រដូច​អំពី​ទំនាក់​ទំនង​របស់​ពួកគេ​។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា “ចូរ​យើង​ទៅ​ចាប់​ចចក គឺជា​កូន​ចចក​ទាំង​ប៉ុន្មាន​ដែល​បំផ្លាញ​ចំការ​ទំពាំង​បាយ​ជូរ​ទៅ ដ្បិត​ទំពាំងបាយជូរ​របស់​យើង​កំពុងតែ​ផ្កា​ហើយ”(បទចម្រៀងសាឡូម៉ូន ២:១៥)។ គាត់​ប្រហែល​ជា​បាន​ឃើញ​តម្រុយ​អំពី​សត្វ​ចចក ដែល​អាច​មក​បំផ្លាញ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ ដែល​មាន​ដូចជា​ការ​ច្រណែន កំហឹង ការ​កុហក ឬ​ការ​ព្រងើយ​កន្តើយ​។ ព្រោះ​គាត់​ពេញ​ចិត្ត​នឹង​សម្រស់​របស់​កូន​ក្រមុំ​គាត់(ខ.១៤) បានជា​គាត់​មិន​បណ្តោយ​ឲ្យ​មាន​វត្ត​មាន​នៃ​សេចក្តី​អាក្រក់​ឡើយ​។ នាង​មាន​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​គាត់ ប្រៀប​ដូចជា “ផ្កា​កំភ្លឹង​ដុះ​នៅ​កណ្តាល​គុម្ព​បន្លា”(ខ.២)។ ហេតុ​នេះ​ហើយ​គាត់​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​ការពារ​ទំនាក់​ទំនង​របស់​គាត់​។…

Read article
ព្រះទ្រង់ហៅឈ្មោះអ្នក

សូមអាន : លោកុប្បត្តិ ១៦:១-៩,១៦ ទ្រង់​មាន​ព្រះ​បន្ទូល​សួរថា នែ​ហាការ បាវ​សារ៉ាយ​អើយ តើ​ឯង​មកពីណា ហើយ​គិត​ទៅ​ឯណា​ហ្នឹង? លោកុប្បត្តិ ១៦:៨ ណាថាលា(Natalia) បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ផ្សេង តាម​ការ​សន្យា​ថា​នឹង​បាន​ទទួល​ការ​អប់រំ​នៅ​សាលា​ល្អៗ​។ តែ​មិន​យូរ​ប៉ុន្មាន បុរស​ជា​ឪពុក​របស់​ក្រុម​គ្រួសារ​ដែល​នាង​ស្នាក់​នៅ​ជាមួយ ក៏បាន​ចាប់​ផ្តើម​ធ្វើបាប​ខាង​ផ្លូវ​កាយ និង​ផ្លូវភេទ​របស់​នាង​។ គាត់​បាន​បង្ខំ​នាង​ឲ្យ​ធ្វើ​ការ​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ និង​មើល​កូន​របស់​គាត់ ដោយ​គ្មាន​ប្រាក់​កំរៃ​។ គាត់​ថែម​ទាំង​បាន​បង្ខាំង​នាង​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ឬ​ប្រើ​ទូរស័ព្ទ​ឡើយ​។ ដូច​នេះ នាង​ក៏បាន​ក្លាយ​ជា​ទាសករ​របស់​គាត់​។ លោក​អាប់រ៉ាម និង​នាង​សារ៉ាយ​មាន​បាវ​បម្រើ​ម្នាក់​ជា​ជនជាតិ​អេស៊ីព្ទ ឈ្មោះ​ហាការ​។ ពួកគេ​មិន​ដែល​ហៅ​ឈ្មោះ​របស់​នាង​ ពួក​គេ​គ្រាន់​តែ​ហៅ​នាង​ថា “បាវ​របស់​ខ្ញុំ” ឬ “បាវ​របស់​អ្នក”(លោកុប្បត្ដិ ១៦:២,៥-៦)។ ហើយ​ពួកគេ​គ្រាន់តែ​ចង់​ប្រើ​នាង ដើម្បី​បង្កើត​កូន​សម្រាប់​ស្នង​មរតក​លោក​អ័ប្រាហាំ​ប៉ុណ្ណោះ​។ ព្រះ​ទ្រង់​មិន​ដូច​ពួកគេ​ទេ​។ ទេវតា​នៃ​ព្រះអម្ចាស់​បាន​បង្ហាញ​អង្គ​ទ្រង់​ជា​លើក​ដំបូង ក្នុង​ព្រះ​គម្ពីរ ពេល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​នាង​ហាការ​នៅ​វាល​រហោស្ថាន កាល​នាង​កំពុង​មាន​ផ្ទៃពោះ​។ ទេវតា​នៃ​ព្រះអម្ចាស់​គឺជា​អ្នក​នាំសារ​របស់​ព្រះ ឬ​ជា​ព្រះ​។ នាង​ហាការ​រជឿ​ថា ទ្រង់​ជា​ព្រះ ព្រោះ​នាង​និយាយ​ថា នៅ​ទីនេះ នាង​បាន​ឃើញ​ព្រះ​ដែល​ទ្រង់ទត​ឃើញ​នាង(ខ.១៣)។ ព្រះអង្គ​ក៏​បាន​ហៅ​ឈ្មោះ​នាង​ថា “នែ​ហាការ បាវ​សារ៉ាយ​អើយ តើ​ឯង​មកពីណា ហើយ​គិត​ទៅ​ឯណា​ហ្នឹង?”(ខ.៨)។ ព្រះ​ទ្រង់​ក៏​បាន​ទត​ឃើញ​ណាថាលា ហើយក៏​បាន​នាំ​មនុស្ស​ទៅ​ជួយ​រំដោះ​នាង​។…

Read article
មានរូបភាពដូចព្រះ

ព្រះ​ទ្រង់​បាន​បង្កើត​មនុស្សជាតិ យ៉ាង​ពិសេស ដើម្បី​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ឃើញ​ចារិក​លក្ខណៈ​របស់​ព្រះអង្គ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្រ្ពោល សូម​លើកឡើង​ផ្អែក​ទៅលើ​មូលដ្ឋាន​គ្រឹះ​នៃ​ទេវសាស្រ្ត ដើម្បី​បកស្រាយ​អំពី​ការ​បង្គាប់​របស់​ព្រះ ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង។ អត្ថបទ ព្រះគម្ពីរ​បាន​ចែងថា ក្នុងចំណោម​ជីវិត​ទាំងអស់​ដែល​ព្រះ​ទ្រង់​បាន​បង្កើត ព្រះអង្គ​បាន​បង្កើត​មនុស្ស​មក​ឲ្យ​មាន​រូបភាព​ដូច​ព្រះអង្គ។ ដូចនេះ មនុស្សយើង​មាន​សមត្ថភាព​ដ៏​អស្ចារ្យ ដើម្បី​ឆ្លុះបញ្ចាំង និង​បង្ហាញ​ដល់​ស្នា​ព្រះហស្ត​ដទៃទៀត​របស់​ព្រះអង្គ ឲ្យ​ឃើញ​ចារិក​លក្ខណៈ​របស់​ព្រះអង្គ។ យើង​មាន​ដើមកំណើត នៅក្នុង​គោលបំណង​ដ៏​បរិសុទ្ធ​របស់​ព្រះ។ គោលដៅ​ចុងក្រោយ​នៃ​ជីវិត​របស់​យើង គឺជា​ការ​ទទួល​សិរីល្អ​ដ៏​អស់​កល្ប ដែល​ព្រះវរបិតា បាន​ត្រៀម​ទុកឲ្យ​យើង ចាប់តាំងពី​ដើមកំណើត​នៃ​ពិភពលោក។ ដូចនេះ ការអ្វី​ដែល​បាន​កើតឡើង ចាប់តាំងពី​ពេល​ដែល​ព្រះអង្គ​បង្កើត រហូតដល់​ពេល​ដែល​យើង​ទទួល​សិរីល្អ​ដ៏​អស់​កល្ប គឺ​សុទ្ធតែ​សំខាន់។ របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​មាន​ពណ៌​សម្បុរ ពូជសាសន៍ និង​ប្រភេទ​ខុសពី​យើង គឺ​សុទ្ធតែ​សំខាន់ ព្រោះ​ព្រះ​ទ្រង់​បាន​បង្កើត​ពួក​គេ​មក ឲ្យ​មាន​ភាព​ដូច​ព្រះអង្គ ហើយ​ពួក​គេ​នៅតែ​មាន​ភាព​ដូច​ព្រះអង្គ នៅក្នុង​ខ្លួន ទោះ​ពួក​គេ​នៅ​មាន​បាប​ក៏ដោយ។ ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ស្រឡាញ់​ពួក​គេ ដូចដែល​យើង​ស្រឡាញ់​ខ្លួនឯង។

Read article