2023

You are here:
យោបល់ស៊ីជម្រៅសម្រាប់គោលដៅជីវិត

សេចក្តី​ដំបូន្មាន​នៅក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូចជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន។ សុភាសិត ២០:៥ កាលពី​ឆ្នាំ១៩៩២ លោក​ប៊ីល ភីងនី(Bill Pinkney) បាន​បើកបរ​ទូកក្តោង​ម្នាក់ឯង ជុំវិញ​ពិភពលោក ដោយធ្វើ​ដំណើរ​តាមផ្លូវ​ដ៏​គ្រោះថ្នាក់ កាត់តាម​ជ្រោយ​ធំ​ៗ​នៃ​ភាគ​ខាងត្បូង​នៃ​ទ្វីប៣។ គាត់​មាន​គោលបំណង​ដ៏​ធំ​មួយ គឺ​ដើម្បី​បណ្តាល​ចិត្ត និង​អប់​រំ​ក្មេងៗ ដែល​រាប់បញ្ចូល​ទាំង​សិស្ស នៅ​អតីត​សាលា​បឋម​របស់​គាត់ ក្នុង​ទីក្រុង​ឈីកាហ្គោ។ ចុះ​គោល​ដៅ​របស់​គាត់​វិញ? គឺ​ដើម្បី​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា ពួក​គេ​អាច​ទៅ​បាន​ឆ្ងាយ​ប៉ុណ្ណា ដោយ​ការ​ខិតខំ​រៀនសូត្រ និង​ធ្វើការ​ប្តេជ្ញា​ចិត្ត។ គាត់​ក៏បាន​ដាក់ឈ្មោះ​ឲ្យ​ទូកក្តោង​គាត់​ថា ការ​ប្តេជ្ញា​ចិត្ត។ ពេល​លោក​ប៊ីលនាំ​សិស្សសាលា​ទាំងនោះ ឡើង​ទូក​របស់​គាត់ គាត់​ថា “ពួក​គេ​បាន​កាន់ដៃ​ចង្កូតទូក ហើយ​បាន​រៀន​អំពី​ការគ្រប់គ្រង គឺ​គ្រប់គ្រង​ខ្លួនឯង ពួក​គេ​រៀនធ្វើការ​ជា​ក្រុម និង​រៀន​មូលដ្ឋាន​គ្រឹះ​ទាំងអស់ ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវការ ក្នុង​ជីវិត ដើម្បីឲ្យ​មានជោគ​ជ័យ”។ ពាក្យ​សម្តី​របស់​លោក​ប៊ី​ល បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​សុភាសិត​របស់​ស្តេច​សាឡូម៉ូន ដែល​បាន​ចែងថា “សេចក្តី​ដំបូន្មាន​នៅក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូចជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន”(សុភាសិត ២០:៥)។ ទ្រង់​បាន​អញ្ជើញ​អ្នកដទៃ ឲ្យ​ត្រួតពិនិត្យ​មើល​គោលដៅ​របស់​ខ្លួនឯង ពុំ​នោះ​ទេ វា​អាច​ជា​អន្ទាក់ បើសិនជា​យើង​សម្រេចចិត្ត​ធ្វើអ្វី​លឿន​ពេក ដោយ​មិនបាន​គិត​ឲ្យ​ដិតដល់(ខ.២៥)។ ផ្ទុយទៅវិញ លោក​វី​លៀម ភីង​នី​មាន​គោលបំណង​ច្បាស់លាស់​មួយ…

Read article
ការទទួលខុសត្រូវផ្ទាល់ខ្លួន

គេ​បាន​ក្រោក​ឡើង​ពីព្រលឹម​ស្រាង ដើម្បី​បង្ខូច​អស់ទាំង​កិរិយា​របស់​ខ្លួន​វិញ។ សេផានា ៣:៧ កាល​ខ្ញុំ​ទៅ​បោះ​ជំរុំ ក្នុង​វ័យ​ជំទង់ មាន​ពេល​មួយ មិត្ត​ភក្តិ​ខ្ញុំ​បាន​បញ្ចេញ​ទឹកមុខ ដែល​បង្ហាញថា ខ្ញុំ​កំពុង​មានការ​ភ័យខ្លាច។ យើង​ទាំងពីរ​ជា​ក្មេង​ជំទង់ ដែល​មាន​អាកប្ប​កិរិយា​មិនល្អ ហើយ​ពេលនោះ យើង​កំពុង​មានការ​ភ័យខ្លាច នៅ​ចំពោះ​អ្នក​ដឹក​នាំ​កម្មវិធី​បោះ​ជំរុំ។ គាត់​បាន​ស្គាល់​ឪពុក​របស់​យើង​ម្នាក់​ៗច្បាស់ ហើយក៏​បាន​ចែកចាយ​ដោយ​ក្តី​ស្រឡាញ់ ត្រង់​ៗ​ថា ឪពុក​របស់​យើង​មុខ​ជា​មាន​ការ​ខកចិត្ត​ចំពោះ​យើង​យ៉ាង​ខ្លាំង។ យើង​ចង់តែ​លូន​វា​នៅ​ក្រោម​តុ ដោយសារ​ទម្ងន់​នៃ​ការទទួលខុសត្រូវ​ផ្ទាល់ខ្លួន ចំពោះ​កំហុស​របស់​យើង។ កាល​ព្រះ​ទ្រង់​ឲ្យ​ហោរា​សេផានា ទៅ​ប្រកាស​ព្រះរាជសារ​របស់​ព្រះអង្គ ដល់​ប្រជាជន​យូដា ដែល​ផ្ទុក​ទៅ​ដោយ​ពាក្យ​ពេចន៍​ធ្ងន់ៗ អំពី​ការ​ទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន ចំពោះ​អំពើបាប​របស់​ពួក​គេ(សេផានា ១:១,៦-៧)។ បន្ទាប់ពី​បាន​ពិពណ៌នា អំពី​ការ​ជំនុំជម្រះ​ដែល​ព្រះអង្គ​នឹង​ទម្លាក់​មក​លើ​ខ្មាំងសត្រូវ​របស់​ពួក​យូដា(ជំពូក២) ព្រះអង្គ​ក៏បាន​បង្វែរ​ព្រះនេត្រ​មក​មើល​រាស្រ្ត​ព្រះអង្គ​ដែល​កំពុង​ជាប់​មានអំពើ​បាប(ជំពូក៣)។ ព្រះអង្គ​ក៏បាន​ប្រកាស​ថា “វេទនា​ដល់ទី​ក្រុង​រឹង​ចចេស ហើយ​ស្មោកគ្រោក គឺ​ដល់ទី​ក្រុង​ដែល​សង្កត់សង្កិន​គេ”(៣:១)។ “តែ​គេ​បាន​ក្រោក​ឡើង​ពីព្រលឹម​ស្រាង ដើម្បី​បង្ខូច​អស់ទាំង​កិរិយា​របស់​ខ្លួន​វិញ”(ជំពូក៧)។ ព្រះអង្គ​បាន​ទត​ឃើញ​ចិត្ត​ដ៏​ខ្មៅ​កខ្វក់​របស់​រាស្រ្ត​ព្រះអង្គ ដែល​មានការ​ព្រងើយកន្តើយ​ខាងវិញ្ញាណ ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​ភាព​លោភលន់​ដ៏​អាក្រក់ ហើយ​ព្រះអង្គ​ក៏បាន​ធ្វើការ​កែ​តម្រង់ ដោយ​សេចក្តី​ស្រឡាញ់។ ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​មាន​បាប​នៅ​ចំពោះ​ព្រះអង្គ ទោះ​ពួក​គេ​ជា​អ្នកដឹកនាំ ជា​ពួក​ចៅហ្វាយ ឬ​ពួក​ហោរា​ក្តី(ខ.៣-៤)។ នៅពេល​ដែល​អ្នកជឿ​ព្រះយេស៊ូវ​មួយ​ក្រុម បាន​បន្ត​រស់នៅ​ក្នុង​អំពើបាប សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​គេ​ថា “ ​អ្នក​រឹង​របឹង ហើយ​មិន​ព្រម​ប្រែ​ចិត្ត​សោះ …  ​ទ្រង់​នឹង​សង​ដល់​គ្រប់​គ្នា…

Read article
សូមព្រះអង្គលាងជម្រះទូលបង្គំ!

សូម​ដុសលាង​ទូលបង្គំ នោះ​នឹង​បាន​សជាង​ហិមៈ។ ទំនុកដំកើង ៥១:៧ មាន​ពេល​មួយ​ឡាន​របស់ខ្ញុំ​​ប្រឡាក់​ដី​ខ្លាំង​ បាន​ជា​ខ្ញុំ​អាច​យក​ម្រាមដៃ​សរសេរ​ពីលើ​វា​ថា “សូម​លាង​ខ្ញុំ!” ដូចនេះ ខ្ញុំ​ក៏បាន​ទៅ​កន្លែង​លាង​ឡាន ហើយ​ម្ចាស់​ឡាន​ជាច្រើន​ក៏បាន​យក​ឡាន​ទៅ​លាង​ផង​ដែរ បន្ទាប់ពី​ឡាន​របស់​យើង​ម្នាក់​ៗ​បាន​ប្រឡាក់ ដោយសារ​ថ្នល់​ដែលគេ​បាន​បាច​អំបិល​ពីលើ ក្នុងអំឡុងពេល​ព្រឹល​ធ្លាក់។ ឡាន​ជាច្រើន​គ្រឿង​បាន​តម្រង់​ជួរ​បន្តកន្ទុយ​គ្នា ប្រៀប​ដូចជា​ខ្សែ​ដ៏​វែង​មួយ​ ខណៈ​ពេល​ដែល​សេវាកម្ម​លាង​ឡាន​កំពុង​មាន​ដំណើរ​យឺតៗ។ តែ​វា​សក្តិ​សមនឹង​ឲ្យ​ខ្ញុំ​រង់ចាំ។ ខ្ញុំ​បាន​ចាកចេញ​ពី​កន្លែង​លាង​ឡាន​នោះ ដោយ​ឡាន​ដែល​បាន​លាង​ស្អាត ហើយ​កន្លែង​លាង​ឡាន​ក៏​មិនបាន​គិតថ្លៃ​លាង​ឡាន​ដែរ ជា​ការ​ប៉ះប៉ូវ​សម្រាប់​ភាពយឺត​យ៉ាវ ក្នុង​ការ​ផ្តល់​សេវាកម្ម។ រឿង​នេះ​បាន​ធ្វើ​ខ្ញុំ​នឹក​ចាំ អំពី​ការ​លាង​ជម្រះ​មួយទៀត ដែល​កើត​ចេញពី​ការ​លះបង់ ដូចដែល​មាន​ចែង ក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ។ ព្រះ​ទ្រង់​បាន​ប្រទាន​ការ​អត់ទោស ឲ្យ​អំពើបាប​យើង តាមរយៈ​ការ​សុគត និង​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​។ ក្នុងចំណោម​យើង តើមាន​នរណា​ខ្លះ ដែល​មិន​មាន​អារម្មណ៍​ថា ចង់​លាង​ជម្រះ​ខ្លួន ពេល​ដែល​ធូលី​ដី និង​ស្នាម​ប្រឡាក់​នៃ​ជីវិត​បាន​តោង​ជាប់​ខ្លួន​យើង? ពេលណា​យើង​ប្រឡាក់ ដោយសារ​គំនិត ឬ​ទង្វើ​រអា​ត្មា​និយម ដែល​បង្ក​ការ​ឈឺចាប់​មក​លើ​ខ្លួន​យើង ឬ​អ្នក​ដទៃ ហើយ​បាន​ធ្វើឲ្យ​យើង​ទាស់​ប្រឆាំង​នឹង​ព្រះ? បទ​គម្ពីរ​ទំនុកដំកើង ជំពូក៥១ គឺជា​ទំនួញ​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​បាន​និពន្ធ បន្ទាប់ពី​ទ្រង់​បាន​ចាញ់​ការ​ល្បួង​យ៉ាងធ្ងន់ធ្ងរ។ ពេល​ដែល​គ្រូ​ខាងវិញ្ញាណ​របស់​ទ្រង់​មក​កែ​តម្រង់​ទ្រង់ ដោយសារ​អំពើបាប​ដែល​ទ្រង់​ប្រព្រឹត្ត(មើល២សាំ​យ៉ូអែល ១២) ទ្រង់​ក៏បាន​អធិស្ឋាន សូម​ការ​លាង​ជម្រះ​យ៉ាងដូច​នេះ​ថា “សូម​ជំរះ​ទូលបង្គំ​ដោយ​មែក​ហ៊ី​សុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះ​ស្អាត…

Read article
បើគ្មានព្រះទេ នោះជីវិតគ្មានន័យ

បើ​អ្នក​មិន​មានការ​ទទួលខុសត្រូវ ក្នុង​ជីវិត​របស់​អ្នក​ទេ នោះ​ទីបំផុត ជីវិត​របស់​អ្នក​នឹង​មិន​មានតម្លៃ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​ធ្វើការ​បកស្រាយ អំពី​មូលហេតុ​ដែល​ជីវិត​ទាំងឡាយ​អាច​មានន័យ ទាល់តែ​ពួក​គេ​មាន​ទំនាក់ទំនង​ជាមួយ​ព្រះ​ដែល​បាន​បង្កើត​ពួក​គេ​មក។ អត្ថបទ នៅ​សតវត្សរ៍​ទី១៩ មនុស្ស​កាន់តែ​ច្រើន មិន​មានការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ជំនឿ​សាសនា ដោយ​ពួក​គេ​បាន​អរ​សប្បាយ​នឹង​សេរីភាព ដែល​ពួក​គេ​ទើបតែ​រក​ឃើញ នៅក្នុង​ការ​ជឿ​ថា ក្នុង​ចក្រវាល​នេះ ព្រះ​មិន​ពិតជា​មាន​មែន​នោះ​ឡើយ។ ពួក​គេ​និយាយ​ថា “ឥឡូវនេះ មនុស្សលោក​មាន​សេរីភាព នៅក្នុង​ការកំណត់​ជោគវាសនា​របស់​ខ្លួន”។ ទស្សនវិជ្ជា​នៅ​សតវត្សរ៍​ទី១៩បាន​ប្រកាស​ថា មនុស្ស​មិន​ត្រូវ​មានការ​ទទួលខុសត្រូវ​ចំពោះ​ព្រះ​ទៀត​ឡើយ។ ទស្សនវិជ្ជា​នៅ​សតវត្សរ៍​ទី១៩ បាន​នាំឲ្យ​គេ​គិតថា ជីវិត​មនុស្ស​គ្មានន័យ​អ្វី​ទេ។ ខ្ញុំ​សូម​និយាយ​ឲ្យ​ឡូ​ហ្សិ​កថា បើ​យើង​មិន​រស់នៅ​ដោយ​ការ​ទទួល​ខុសត្រូវ នៅ​ចំពោះ​ព្រះ​ទេ នោះ​ទីបំផុត ជីវិត​យើង​ក៏​គ្មាន​តម្លៃ​ដែរ។ ខុស​និង​ត្រូវ គឺជា​តម្រុយ​នៃ​អត្ថន័យ​របស់​ជីវិត​នី​មួយៗ ក្នុង​ចក្រវាល​នេះ។    

Read article
នរណាសក្តិសមនឹងទទួលការសរសើរ

ព្រោះ​គ្រប់​ទាំង​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​ឯអ្នក​ដែល​បាន​ធ្វើ​គ្រប់​របស់​ទាំងអស់ នោះ​គឺជា​ព្រះ​វិញ។ ហេព្រើរ ៣:៤ មាន​ពេល​មួយ បុគ្គលិក​ក្រុមហ៊ុន​អចលនៈ​ទ្រព្យ​ម្នាក់​បាន​នាំ​ប្តី​ប្រពន្ធ​វ័យក្មេង​មួយ​គូរ ដើរ​មើល​ផ្ទះ​មួយ​ខ្នង ដែល​គួរ​ឲ្យ​ចង់​រស់នៅ មាន​ចំណុច​ល្អៗ​ជា​ច្រើន​រាប់​ចាប់តាំងពី​ជណ្តើរ​មូល ដល់​បន្ទប់គេង​ដែល​បំពាក់​ទៅ​ដោយ​គ្រឿង​ថ្លៃៗ និង​រាប់​ចាប់តាំងពី​រនាប​ធ្វើពីឈើ​ប្រណិត​ដល់​កំរាល​ព្រំ​ទន់ល្មើយ ហើយ​រាប់​ចាប់តាំងពី​បន្ទប់​បោកគក់​ខោអាវ​ធំ​មួយ ដល់​បន្ទប់​ការិយាល័យ​ដែល​មាន​សណ្ដាប់​ធ្នាប់។ នៅ​ជ្រុង​នី​មួយៗ ដែល​ពួក​គេ​បាន​មើល ពួក​គេ​មានចិត្ត​រំភើប​ចំពោះ​សម្រស់​របស់​ផ្ទះ​នោះ រហូតដល់​លាន់មាត់​ថា “លោក​បាន​ជ្រើសរើស​កន្លែង​ល្អ​បំផុត​ឲ្យ​ពួក​ខ្ញុំ។ ផ្ទះ​នេះ​ពិតជា​ស្អាត​ខ្លាំង​ណាស់!” បន្ទាប់មក បុគ្គលិក​អចលនៈ​ទ្រព្យ​រូប​នោះ​ក៏បាន​ធ្វើការ​ឆ្លើយតប​ដោយ​ពាក្យ​សម្តី​ចម្លែក​បន្តិច តែ​ជា​ពាក្យពិត​ថា “អ្នក​ដែល​សមនឹង​ទទួលការ​សរសើរ​គឺជា​ជាង​ដែល​បាន​សង់ផ្ទះ​នេះ។ សូមកុំ​សរសើរ​ផ្ទះ ឬ​សរសើរ​អ្នកនាំ​មើល​ផ្ទះ​នេះ​អី”។ ពាក្យ​សម្តី​របស់​បុគ្គលិក​អចលនៈ​ទ្រព្យ​នោះ ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចំា​បទ​គម្ពីរ​ហេព្រើរ ដែល​បាន​ចែងថា “មនុស្ស​សង់ផ្ទះ​តែង​មាន​កេរ្តិ៍ឈ្មោះ លើស​ជាងផ្ទះ”(៣:៣)។ ត្រង់​ចំណុច​នេះ បទ​គម្ពីរ​នេះ​បានប្រៀប​ធៀប​សេចក្តី​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ជាមួយ​លោក​ម៉ូសេ(ខ.១-៦)។ ទោះ​លោក​ម៉ូសេ​មាន​ឯកសិទ្ធិ ក្នុង​ការ​និយាយទៅ​កាន់​ព្រះ ដោយ​ផ្ទាល់ ហើយ​បានឃើញ​ព្រះអង្គ​ក៏ដោយ(ជនគណនា ១២:៨) ក៏​គាត់​គ្រាន់តែ​ជា “អ្នកបម្រើ​ម្នាក់” នៅក្នុង​ដំណាក់​របស់​ព្រះអង្គ(ហេព្រើរ ៣:៥)។ ព្រះគ្រីស្ទ​ជា​ព្រះ​អាទិករ(១:២,១០) សក្តិ​សមនឹង​ទទួល​ព្រះ​កិត្តិនាម ជា​អ្នក “សង់​អ្វីៗ​ទាំង​អស់​មក” និង​ជា​ព្រះរាជបុត្រា​ដែល​ត្រួត​លើ​ដំណាក់​ទ្រង់(៣:៤,៦)។ ដំណាក់​របស់​ព្រះ​គឺជា​រាស្រ្ត​របស់​ព្រះអង្គ។ ពេលណា​យើង​បម្រើ​ព្រះអង្គ ដោយ​ស្មោះត្រង់ នោះ​អ្នក​ដែល​សក្តិ​សមនឹង​ទទួលការ​សរសើរ គឺ​ព្រះយេស៊ូវ​ ជា​ព្រះ​ដែល​បាន​សង់​បង្កើត។…

Read article
នាំចេញពីកន្លែងងងឹតចូលមកពន្លឺ

តែ​អ្នកណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​វិញ នោះ​តែង​មក​ឯ​ពន្លឺ។ យ៉ូហាន ៣:២១ លោក​អ័​កាស(Aakash បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ដ៏​ខ្មៅ​ងងឹត ដោយ​គ្មានអ្វី​អាច​ជួយ​គាត់​បាន។ គាត់​មានរបួស​ធ្ងន់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​គេ​ក៏​បាន​នំា​គាត់​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​របស់​បេសកជន​មួយ នៅ​តំបន់​អាស៊ី​និរតី។ គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់​ឲ្យ​គាត់៨លើក ដើម្បី​ព្យាបាល​ឆ្អឹង​ដែល​បាន​បាក់ តែ​គាត់​មិន​អាច​បរិភោគ​អាហារ​បានទេ។ ជំងឺ​ធ្លាក់ទឹក​ចិត្ត​ក៏បាន​ជ្រៀតចូល​ក្នុង​ជីវិត​គាត់។ ក្រុម​គ្រួសារ​គាត់​បាន​ពឹងផ្អែក​លើក​ការ​ផ្គត់ផ្គង់​របស់​គាត់ តែ​គាត់​មិន​អាច​ធ្វើ​ការងារ​បាន​ដូចមុន ដូចនេះ ជីវិត​គាត់​បាន​ប្រែជា​មាន​ភាព​ងងឹត​កាន់តែ​ខ្លាំង។ ថ្ងៃមួយ មាន​ភ្ញៀវ​ម្នាក់​បាន​មក​សួរ​សុខ​ទុក្ខ​គាត់ ហើយ​បាប​អាន​ខគម្ពីរ​ក្នុង​កណ្ឌ​យ៉ូហាន ឲ្យ​គាត់​ស្តាប់ រួច​អធិស្ឋាន​ឲ្យ​គាត់។ គាត់​ក៏បាន​ទទួលការ​ប៉ះពាល់​ចិត្ត​ចំពោះ​ការ​ប្រទាន​ការ​អត់ទោស​បាប និង​សេចក្តី​សង្គ្រោះ ដោយ​ឥតគិតថ្លៃ តាមរយៈ​ព្រះយេស៊ូវ​ ហើយក៏​បាន​ទទួល​ជឿ​ព្រះអង្គ។ មិនយូរ​ប៉ុន្មាន ជំងឺ​ធ្លាក់ទឹក​ចិត្ត​ក៏បាន​ចាកចេញ​ពី​ជីវិត​គាត់។ ពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ពី​ដំបូង គាត់​ខ្លាច​មិន​ហ៊ាន​ប្រាប់​ក្រុម​គ្រួសារ​អំពី​ជំនឿ​របស់​គាត់។ ទោះជាយ៉ាងណា​ក៏ដោយ ទីបំផុត គាត់​ក៏បាន​និយាយប្រាប់​ពួក​គេ អំពី​ព្រះយេស៊ូវ​ ហើយ​ពួក​គេ​ទាំង​៦នាក់ ក៏បាន​ទទួល​ជឿ​ព្រះអង្គ​ផង​ដែរ។ កណ្ឌ​គម្ពីរ​ដំណឹងល្អ​តាម​សាវ័ក​យ៉ូហាន គឺជា​ពន្លឺ​ក្នុង​លោកិយ​ដ៏​ងងឹត។ ក្នុង​កណ្ឌ​គម្ពីរ​នេះ មាន​សេចក្តី​ចែងថា “អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មានជីវិត​អស់​កល្ប​ជានិច្ច​វិញ”(៣:១៦)។ ក្នុង​កណ្ឌ​គម្ពីរ​យ៉ូហាន ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា “អ្នកណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះអង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក អ្នកនោះ​មានជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(៥:២៤)។ ហើយ​ព្រះអង្គ​ក៏​មាន​បន្ទូល​ថា…

Read article
ល្អប្រសើរជាងមាសប្រាក់ ផ្លូវភេទ និងអំណាច

កុំ​ឲ្យ​បោះបង់ចោល​សេចក្តី​ក្លាហាន​របស់​អ្នករាល់គ្នា ដែល​មាន​រង្វាន់​ជាធំ​នោះ​ឡើយ។ ហេព្រើរ ១០:៣៥ យើង​ចាំបាច់​ត្រូវ​ជញ្ជឹងគិត​ថា ភាព​ធំ​បណ្តាច់​របស់​ព្រះ​គឺជា​រង្វាន់​ដ៏​ធំ​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដែល​លោកិយ​នេះ​អាច​ផ្តល់​ឲ្យបាន។ ពុំ​នោះ​ទេ យើង​នឹង​ស្រឡាញ់​លោកិយ និង​រស់នៅ ដូច​អ្នកដទៃ​មិនខាន។ ដូចនេះ ចូរ​យើង​ពិចារណា អំ​ពី​អ្វី​ៗ​ដែល​កំពុង​ដឹកនាំ​លោកិយ​នេះ ហើយ​ជញ្ជឹងគិត​ថា ព្រះ​ទ្រង់​ល្អ​ជាង និង​ស្ថិតស្ថេរ​ជាង​របស់​ទាំងនោះ។ ចូរ​ពិចារណា​អំពី​ទ្រព្យសម្បត្តិ ឬ​អំពើបាប​ខាង​ផ្លូវភេទ ឬ​អំណាច​របស់​មនុស្ស ហើយ​គិត​អំពី​ទំនាក់ទំនង​ដែល​ពួក​វា​មាន​ជាមួយ​សេចក្តី​ស្លាប់។ សេចក្តី​ស្លាប់​នឹង​ដក​ពួក​វា​ចេញ។ បើ​អ្នក​កំពុងតែ​រស់នៅ​សម្រាប់​របស់​ទាំងអស់​នេះ នោះ​អ្នក​នឹង​មិន​ចំណេញ​បាន​ច្រើន​ទេ ហើយ​អ្វី​ដែល​អ្នកមាន នោះ​អ្នក​ក៏​នឹង​បាត់បង់​ទាំងអស់។ តែ​កំណប់ទ្រព្យ​របស់​ព្រះ​ល្អ​ប្រសើរ​ជាង​របស់​ទាំងនោះ​ឆ្ងាយណាស់ ហើយក៏​ស្ថិតស្ថេរ​ផង។ សេចក្តី​ស្លាប់​មិន​អាច​រារាំង​កំណប់ទ្រព្យ​ទាំងនោះ​បានទេ ក៏​ប្រសើរ​ជាងមាស​ប្រាក់ ព្រោះ​មាសប្រាក់​ទាំងអស់​សុទ្ធតែ​ជា​កម្មសិទ្ធិ​ព្រះអង្គ ហើយ​ព្រះអង្គ​ជា​ព្រះវរបិតា​របស់​យើង។ យើង​នឹង​ទទួលមរតក​ពី​ព្រះអង្គ។ “របស់​នៅ​ជំនាន់​សព្វថ្ងៃ ឬ​ទៅ​មុខ​ក្តី នោះ​សុទ្ធតែ​ជា​របស់​ផង​អ្នករាល់គ្នា​ទាំងអស់ តែ​ឯ​អ្នករាល់គ្នា​ជា​របស់​ផង​ព្រះគ្រីស្ទ​វិញ ហើយ​ព្រះគ្រីស្ទ ទ្រង់​ជា​របស់​ព្រះ”(១កូរិនថូស ៣:២២-២៣)។ កំណប់ទ្រព្យ​នោះ​ប្រសើរ​ជាង​ផ្លូវភេទ។ ព្រះយេស៊ូវ​មិ​ន​ដែ​ល​មាន​ទំនាក់ទំនង​ផ្លូវភេទ ហើយ​ព្រះអង្គ​ជា​មនុស្ស​ដែល​មាន​ភាព​ពេញលេញ និង​គ្រប់គ្រាន់​បំផុត នៅ​លើ​ផែនដី។ ការ​រួមដំណេក​គឺ​គ្រាន់តែ​ជា​ស្រមោល ឬ​រូបភាព​នៃ​ការពិត​ដែល​ធំ​ប្រសើរ​ជាង ឬ​ស្រមោល​នៃ​ទំនាក់ទំនង និង​ក្តី​អំណរ ដែល​នឹង​ធ្វើ​យើង​គិតថា ការ​រួមភេទ​គឺ​ហាក់ដូចជា​រឿង​ដែល​គួរឲ្យ​ធុញទ្រាន់។ រង្វាន់​របស់​ព្រះ​ប្រសើរ​ជាង​អំណាច​ក្នុង​លោកិយ។ គ្មាន​អំណាច​ណា​ដែល​មនុស្ស​មាន ដែល​ខ្លាំង​ជាង​អំណាចបាន​ធ្វើជា​កូន​ព្រះ​ដ៏​មាន​ចេស្ដា​នោះ​ឡើយ។ “តើ​មិនដឹង​ថា…

Read article
ការស្រែករកព្រះអង្គ

គឺ​ឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើអាក្រក់ ឲ្យ​ស្រាយចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់សង្កិន​បាន​រួច​ចេញ​ទទេ។ អេសាយ ៥៨:៦ លោក​ដាវីឌ វីលីស(David Willis) បាន​ឡើង​ទៅ​ជាន់​ខាងលើ​របស់​បណ្ណាគារWaterstone ដើម្បី​រកមើល​សៀវភៅ។ ពេល​គាត់​ចុះ​មក​ជាន់ក្រោម​វិញ គាត់​ក៏បាន​ដឹង​ថា គេ​បាន​បិទភ្លើង ហើយក៏​បាន​បិទទ្វារ​ចាក់​សោ​រួច​ទៅ​ហើយ។ គាត់​ក៏បាន​ជាប់​ខ្លួន នៅក្នុង​បណ្ណាគារ​នោះ ដោយ​មិន​អាច​ទៅណា​រួច។ ដោយ​មិនដឹង​ថា ត្រូវ​ធ្វើ​ដូចម្តេច​ទេ គាត់​ក៏បាន​បើក​បណ្ដាញ​សង្គមTwitter ហើយក៏​បាន​បង្ហោះ​សារ​ថា “សួរ​ស្តី បណ្ណាគារ waterstone។ ខ្ញុំ​បាន​ជាប់​សោ​នៅ​ខាងក្នុង​បណ្ណាគារ​របស់​អ្នក អស់​រយៈពេល២ម៉ោង​ហើយ។ សូម​មក​ចាក់​សោ​ឲ្យ​ខ្ញុំ​ចេញក្រៅ”។ បន្ទាប់ពី​គាត់​បាន​បង្ហោះ​សារ មិនទាន់​បាន​យូរប៉ុន្មាន​ផង គេ​ក៏បាន​មក​ចាក់​សោ​ឲ្យ​គាត់​ចេញក្រៅ។ ការដែល​យើង​មាន​មធ្យោបាយ​ស្វែងរក​ជំនួយ ពេល​ដែល​យើង​ស្ថិត​ក្នុង​ភាពទាល់ច្រក គឺជា​រឿង​ល្អ​ណាស់។ ហោរា​អេសាយ​បាន​មានប្រសាសន៍​ថា ព្រះ​ទ្រង់​នឹង​ឆ្លើយតប ពេលណា​យើង​ស្រែក​រក​ព្រះអង្គ ក្នុង​ស្ថានភាព​ទាល់ច្រក។ លោក​ហោរា​បាន​ថ្លែង​ថា ព្រះអម្ចាស់​បាន​ស្តី​បន្ទោស​រាស្រ្ត​ព្រះអង្គ ដោយសារ​ពួក​គេ​បាន​ប្រតិបត្តិ​សេចក្តី​ជំនឿ ដោយ​គ្មាន​ការទទួលខុសត្រូវ។ ពួក​គេ​បាន​ប្រព្រឹត្ត​ដូច​អ្នក​កាន់សាសនា ដោយ​លាក់បាំង​ការដែល​ពួក​គេ​កៀបសង្កត់​អ្នកក្រ ដោយ​ការ​ធ្វើពិធី​បុណ្យ​ដែល​ល្អ​តែ​សម្បក​ក្រៅ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន (អេសាយ ៥៨:១-៧)។ ការ​នេះ​មិនបាន​ធ្វើឲ្យ​ព្រះអង្គ​សព្វព្រះទ័យ​សោះ​ឡើយ។ ព្រះ​ទ្រង់​បាន​បែរព្រះនេត្រ​ចេញពី​ពួក​គេ ហើយក៏​មិន​ឆ្លើយតប​ការអធិស្ឋាន​របស់​ពួក​គេ(១:‌១៥)។ ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ឲ្យ​ប្រែចិត្ត ហើយ​ឲ្យ​ជួយ​យក​អសារ​អ្នកដទៃ អស់ពី​ចិត្ត(អេសាយ ៥៨:៦-៧)។ ព្រះអង្គ​មាន​បន្ទូល​ថា…

Read article
ជំនឿដែលនាំឲ្យបានសង្គ្រោះ មានសេចក្តីប្រាថ្នាមិនងាយឈប់

បើសិនជា​គេ​រឭកស្រុក ដែលគេ​ទើបនឹង​ចេញ​មក​នោះ នោះ​គេ​នឹង​មានឱកាស​ត្រឡប់ទៅវិញ​បាន តែ​ឥឡូវនេះ គេ​សង្វាត​ចង់បាន​ស្រុក១ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថានសួគ៌​វិញ។ ហេព្រើរ ១១:១៥-១៦ សេចក្តី​ជំនឿ​មើលឃើញ​ពេល​អនាគត​ដែល​ព្រះ​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ ហើយក៏ “ប្រាថ្នា​ចង់បាន” ពេល​អនាគត​នោះ។ “គេ​សង្វាត​ចង់បាន​ស្រុក១ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថានសួគ៌​វិញ”។ សូម​យើង​ចំណាយពេល​មួយភ្លែត ដើម្បី​គិត​អំពី​រឿង​នេះ។ មាន​មនុស្សជា​ច្រើន​បាន​បន្ទាប​តម្លៃ​របស់​ជំនឿ ដែល​នាំឲ្យ​បាន​សង្គ្រោះ ដោយ​ចាត់ទុក​ជំនឿ គ្រាន់តែ​ជា​ការសម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ ដោយ​គ្មាន​ការ​កែប្រែ​បំណងប្រាថ្នា និង​ការស្វែងរក​។ បទ​គម្ពីរ​នេះ​ដែល​មាន​ក្នុង​ជំពូក​នៃ​សេចក្តី​ជំនឿ​ដ៏​អស្ចារ្យ ក្នុង​ព្រះគម្ពីរ គឺ​បទ​គម្ពីរ​ហេព្រើរ ជំពូក១១ កំពុងតែ​ប្រាប់​យើង​ថា ការរស់នៅ និង​ការ​ស្លាប់​ដោយ​ជំនឿ គឺ​មានន័យថា យើង​មាន​សេចក្តី​ប្រាថ្នា​ថ្មី និង​ស្វែងរក​ការ​ស្កប់ចិត្ត​ថ្មី។ ខ.១៤បាន​ចែងថា ពួក​បរិសុទ្ធ​ពី​សម័យ​ដើម (ដែល​បទ​គម្ពីរ​ហេព្រើរ ជំពូក១១ បាន​សរសើរ) បាន​ស្វែងរក​ស្រុក១ ដែល​លោកិយ​នេះ​មិន​អាច​ផ្តល់​ឲ្យបាន។ ហើយ​ខ.១៦ បាន​ចែងថា ពួក​គេ​ក៏​ប្រាថ្នា​ចង់បាន​ការអ្វី ដែល​ល្អ​ជាង​អ្វីៗ​ដែល​លោកិយ​អាច​ផ្តល់​ឲ្យបាន។ “គេ​សង្វាត​ចង់បាន​ស្រុក១ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថានសួគ៌​វិញ”។ ពួក​គេ​បាន​ជាប់ចិត្ត​នឹង​ព្រះ​យ៉ាង​ខ្លាំង បាន​ជា​ការអ្វី​ដែល​មិន​នៅ​ខាងព្រះ មិន​អាច​ធ្វើឲ្យ​ពួក​គេ​ស្កប់ចិត្ត​ឡើយ។ ដូចនេះ ជំនឿ​ដែល​ពិតជា​នាំឲ្យ​បាន​សង្គ្រោះ​នោះ គឺជា ៖ ការ​មើលឃើញ​ពី​ចម្ងាយ នូវ​អ្វី​ដែល​ព្រះ​បាន​សន្យា…

Read article
មានសេរីភាព ក្នុងព្រះវិញ្ញាណ

គេ​ជា​មនុស្ស​មិនសូវ​ចេះ​ជ្រៅជ្រះ ហើយ​ឥត​បាន​រៀនសូត្រ​ប៉ុន្មាន​ផង បាន​ជា​លោក​យល់ឃើញ​ថា គេ​ធ្លាប់​នៅជា​មួយ​នឹង​ព្រះយេស៊ូវ​។ កិច្ចការ ៤:១៣ លោក​អូវីល(Orville) និង​លោក​វី​លប័រ រ៉ា​យ(Wilbur Wright) គឺ​សុទ្ធតែ​គ្មាន​ប័ណ្ណបើកបរ​យន្តហោះ។ ពួក​គេ​ក៏​មិនដែល​បាន​ទៅរៀន​នៅ​មហាវិទ្យាល័យ​ដែរ។ ពួក​គេ​គ្រាន់តែ​ជាជាង​ជួល​ជុល​កង់ ដែល​មាន​ក្តី​ស្រមៃ និង​ចិត្តក្លា​ហាន​ចង់​សាកល្បង​ការ​ហោះហើរ។ នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩០៣ ពួក​គេ​ក៏បាន​បើកបរ​យន្តហោះ​ដំបូង​បំផុត​របស់​ពិភពលោក ដែល​មានឈ្មោះ​ថា យាន​ហោះហើរ​របស់​បងប្អូន​ត្រកូល​រ៉ា​យ។ ពួក​គេ​បាន​ដាក់​វេន​គ្នា​បើកបរ​យន្តហោះ​នោះ​បួន​លើក ហើយ​រយៈពេល​នៃ​ការហោះហើរ​បាន​យូរ​បំផុត​តែ១នាទី​ប៉ុណ្ណោះ តែ​វា​បាន​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​ធ្វើដំណើរ​របស់​ពិភពលោក​ជា​រៀង​រហូត។ សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន ក៏​គ្មាន​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើជា​គ្រូ​អធិប្បាយ​ដែរ ហើយក៏​មិនដែល​បាន​ចូលរៀន​សាលា​ព្រះគម្ពីរ។ ពួក​គេ​ជា​អ្នកនេសាទ​ត្រី ដែល​បាន​ពេញដោយ​ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូវ​ ដែល​បាន​ប្រកាសដំណឹង​ល្អ ដោយចិត្ត​ក្លាហាន​ថា “គ្មាន​សេចក្តី​សង្គ្រោះ ដោយសារ​អ្នកណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាមឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្សលោក ឲ្យ​យើង​រាល់គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ”(កិច្ចការ ៤:១២)។ អ្នកជិតខាង​របស់​បងប្អូន​ត្រកូល​រ៉ា​យ មិនបាន​ឲ្យ​តម្លៃ ចំពោះ​សមិទ្ធផល​របស់​ពួក​គេ​ភ្លាមៗ​ឡើយ។ សារព័ត៌មាន​ប្រចាំ​តំបន់​ដែល​ពួក​គេ​រស់នៅ ក៏​មិន​ជឿ​រឿង​ដែលគេ​បាន​និយាយ​អំពី​អ្នក​ទាំងពីរ​ដែរ ហើយ​បាន​និយាយ​ថា បើ​វា​ជា​រឿង​ពិតមែន ក៏​ការហោះហើរ​នោះ​មាន​រយៈពេល​ខ្លី​ពេក មិន​មែន​ជា​រឿង​សំខាន់​ឡើយ។ បន្ទាប់ពី​ពួក​គេ​បាន​ធ្វើការ​ហោះហើរ និង​កែ​លម្អ​យន្តហោះ​របស់​ពួក​គេ ​ប៉ុន្មាន​ឆ្នាំក្រោយ​មក ទើប​សាធារណៈ​ជន​បាន​ទទួលស្គាល់​សមិទ្ធផល​ដែល​ពួក​គេ​ពិតជា​សម្រេច​បាន។ អ្នកដឹកនាំ​សាសនា មិន​ចូលចិត្ត​សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន​ទេ ហើយក៏​បាន​បញ្ជា​ពួក​គេ​ឲ្យ​ឈប់​និយាយ​ប្រាប់​អ្នកដទៃ…

Read article