ស្ករសូកូឡាដែលបានធ្លាក់ចុះមកដូចព្រឹល
ម៉ូសេប្រាប់ថា នេះគឺជានំបុ័ងដែលព្រះយេហូវ៉ា ទ្រង់ប្រទានមកអ្នករាល់គ្នា ទុកជាអាហារហើយ។ និក្ខមនំ ១៦:១៥ ប្រជាជននៅទីក្រុងអូលធិន ប្រទេសស្វីស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលទីក្រុងទំាំងមូលបានគ្របដណ្តប់ ទៅដោយកម្ទេចស្ករសូកូឡា ដែលបានធ្លាក់ចុះពីលើមេឃមកដូចព្រិល។ ប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ របស់រោងចក្រស្ករសូកូឡាមួយ នៅក្បែរទីក្រុងនោះ មានដំណើរការខុសប្រក្រតី ដោយបានបាញ់កម្ទេចស្ករសូកូឡាចេញទៅលើមេឃតាមខ្យល់ ហើយក៏បានធ្វើឲ្យតំបន់នោះគ្របដណ្តប់ទៅដោយលម្អងធូលីដែលមានរស់ជាតិផ្អែមឆ្ងាញ់។ ការដែលស្ករសូកូឡាស្រោបពីលើផ្លូវថ្នល់ ដំបូលផ្ទះ និងដំបូលរថយន្ត ស្តាប់មើលទៅ ហាក់ដូចជាក្តីស្រមៃរបស់អ្នកញៀនស្ករសូកូឡាបានក្លាយជាការពិត។ ស្ករសូកូឡាដែលបានធ្លាក់ចុះពីលើមេឃមកលើទីក្រុង មិនបានធ្វើជាអាហារដល់អ្នកក្រុងនៅទីនោះទេ តែព្រះទ្រង់ពិតជាបានប្រទានអាហារពិតប្រាកដ ធ្លាក់ចុះពីលើមេឃ សម្រាប់ពួកអ៊ីស្រាអែល។ កាលនោះ ពួកគេត្រូវធ្វើដំណើរកាត់វាលរហោស្ថាន ហើយក៏ចាប់ផ្តើមរអ៊ូរទាំ ដោយរំឭកអំពីអាហារដែលពួកគេធ្លាប់បរិភោគក្នុងទឹកដីអេស៊ីព្ទ។ ព្រះទ្រង់ក៏បានឆ្លើយតប ដោយមានបន្ទូលថា “មើល អញនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យឯងរាល់គ្នា”(និក្ខមនំ ១៦:៤)។ នៅពេលដែលសន្សើមស្ងួតអត់ រៀងរាល់ពេលព្រឹក គេឃើញមានអាហារ ដែលមានចំណិតតូចស្ដើង នៅលើដី។ ជនជាតិអ៊ីស្រាអែលប្រហែល២លាននាក់ ក៏បានទទួលបង្គាប់ឲ្យប្រមូលអាហារនោះ ដែលជានំម៉ាណា សម្រាប់តែបរិភោគមួយថ្ងៃៗ។ ក្នុងដំណើរវិលវល់៤០ឆ្នាំ ក្នុងវាលរហោស្ថាន ពួកគេបានទទួលនំម៉ាណាពីព្រះអម្ចាស់ ជាការផ្គត់ផ្គង់ដោយការអស្ចារ្យ។ យើងមិនបានដឹងច្រើន អំពីលក្ខណៈរបស់នំម៉ាណា ក្រៅពីខគម្ពីរដែលបានពិពណ៌នាថា “នំនោះមើលទៅមានសណ្ឋានដូចជាគ្រាប់ល្ង សម្បុរស…
Read article