2023

You are here:
ស្វែងរកការប្រោសឲ្យជា

ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បីនឹង​ប្រោស​មនុស្ស​ដែល​មានចិត្ត​សង្រេង។ អេសាយ ៦១:១ ខា​សិន(Carson) ចូលចិត្ត​ដំណើរ​កម្សាន្ត​នៅ​ក្រៅ​ផ្ទះ​ណាស់ ដែល​មាន​ដូចជា​ការ​ទៅ​ស្ទូចត្រី បរបាញ់​សត្វ ជិះ​ម៉ូតូ​ត្រៃ និង​ជិះ​ក្តា​រំអិល។ តែ​មាន​ពេល​មួយ គាត់​មាន​គ្រោះថ្នាក់​ក្នុង​ការ​បើកបរ​ម៉ូតូ ហើយក៏​បាន​ពិការ​មួយ​កំណាត់​ខ្លួន ចុះពី​ទ្រូង​មក​ក្រោម។ មិនយូរ​ប៉ុន្មាន​គាត់​ក៏​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត ហើយ​គាត់​មិនសូវ​មាន​សង្ឃឹម​សម្រាប់​ពេល​អនាគត​ទេ។ បន្ទាប់មក នៅ​ថ្ងៃមួយ មិត្តភក្តិ​គាត់​ខ្លះ​បាន​នាំ​គាត់​ទៅ​បរបាញ់​សត្វ​ម្តង​ទៀត។ នៅពេល​នោះ គាត់​ក៏បាន​ភ្លេច​គិត​អំពី​របួស​របស់​គាត់ ហើយក៏​បាន​អរ​សប្បាយ​នឹង​ភាព​ស្រស់​ស្អាត​នៅ​ជុំវិញ​ខ្លួន​គាត់។ បទពិសោធន៍​នេះ​បាន​នាំឲ្យ​គាត់​ជាសះស្បើយ​ក្នុងចិត្ត ហើយ​បណ្តាល​ចិត្ត​គាត់​ឲ្យ​មាន​គោលបំណង​ថ្មី​មួយ សម្រាប់​ជីវិត គឺ​ដើម្បី​នាំ​អ្នក​ដែល​មាន​បញ្ហា​ដូច​គាត់ ទៅ​ទទួល​បទពិសោធន៍​ដូចនេះ​ផង​ដែរ តាមរយៈ​អង្គការ​មិន​រក​ប្រាក់ចំណេញ​មួយ ឈ្មោះ ការ​ប្រ​ម៉ាញ់​ដើម្បី​ការ​ប្រោស​ឲ្យ​ជា។ គាត់​ថា គ្រោះថ្នាក់​ដែល​គាត់​បាន​ជួប​គឺជា​ព្រះពរ ដែល​បាន​លាក់មុខ … សព្វថ្ងៃ​នេះ គាត់​អាច​ធ្វើការល្អ​សម្រាប់​អ្នកដទៃ ដោយ​អំណរ។ គាត់​មានចិត្ត​រំភើប​រីករាយ ដែល​បាន​ផ្តល់​កន្លែង​សម្រាក​ព្យាបាល​ដល់​ជន​ពិការ​ដែល​ពិបាក​ផ្លាស់ទី និង​អ្នកថែទាំ​ជន​ពិការ ដើម្បីឲ្យ​ពួក​គេ​រក​ឃើញ​ការ​ប្រោស​ឲ្យ​ជា។ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ការ​យាង​មកវិញ របស់​ព្រះ​មួយ​អង្គ ដែល​នាំការ​ប្រោស​ឲ្យ​ជា ដល់​មនុស្ស​ដែល​មានចិត្ត​សង្រេង(អេសាយ ៦១) និង “កម្សាន្ត​ចិត្ត​អស់អ្នក​ដែល​សោយសោក”(ខ.១-២)។ បន្ទាប់ពី​ព្រះយេស៊ូវ​បាន​អាន​ខគម្ពីរ​នេះ ក្នុង​សាលា​ប្រជុំ ក្នុង​ស្រុកកំណើត​ទ្រង់​ហើយ ព្រះអង្គ​ក៏​បាន​មាន​បន្ទូល​ថា “នៅ​ថ្ងៃនេះ បទ​គម្ពីរ​នេះ​បាន​សំរេច​នៅ​ត្រចៀក​អ្នករាល់គ្នា​ហើយ”(លូកា…

Read article
ចិត្តដែលដឹងគុណ

តើ​ឃើញ​មានតែ​សាសន៍​ដទៃ១នេះ វិល​មក​សរសើរ​ដល់​ព្រះ​ទេ​ឬ? លូកា ១៧:១៨ មាន​ពេល​មួយ លោក​ហ៊ែនស៊ល ផាចមឹន(Hansle Parchment) ស្ថិត​ក្នុង​ស្ថានភាព​ទាល់ច្រក។ គាត់​បាន​ឡើងជិះ​ឡានក្រុង ទៅ​ចូលរួម​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រាត់ ក្នុង​ការប្រកួត​កីឡា​អូ​ឡាំ​ពិច នៅ​ទីក្រុង​តូក្យូ តែ​បាន​ទៅដល់​ទីកន្លែង​ខុស។ តែ​អរព្រះគុណ​ព្រះអង្គ​គាត់​បាន​ជួប​កញ្ញា​ទ្រីចាណា ស្តូកូ​វិច(Trijana Stojkovic) ជា​អ្នក​ស្ម័គ្រចិត្ត​ជួយ​អ្នកចូលរួម​ការប្រកួត នៅ​ថ្ងៃ​នោះ។ នាង​ក៏បាន​ឲ្យ​លុយ​គាត់​ខ្លះ ដើម្បី​ជិះឡាន​តាក់ស៊ី។ លោក​ផាចមឹន ក៏បាន​ទៅដល់​កន្លែង​ប្រកួត​ទាន់ពេល ហើយ​ទីបំផុត គាត់​ទទួល​បាន​មេដាយមាស ក្នុង​ការប្រកួត​រត់​ផ្លោះ​ឧបសគ្គ​ចម្ងាយ១១០ម៉ែត្រ។ ក្រោយមក គាត់​ក៏បាន​ត្រឡប់ទៅ​រក​កញ្ញា​ស្តូកូ​វិចវិញ ហើយក៏​បាន​អរគុណ​នាង ដែល​បាន​បង្ហាញ​ចិត្តសប្បុរស​ចំពោះ​គាត់។ ក្នុង​បទ​គម្ពីរ​លូកា​ជំពូក១៧ យើង​ឃើញថា សាសន៍​សាម៉ារី​ដែល​កើត​ឃ្លង់ បាន​វិលត្រឡប់​មក​អរ​ព្រះគុណ​ព្រះយេស៊ូវ​ បន្ទាប់ពី​ព្រះអង្គ​បាន​ប្រោស​គាត់​ឲ្យ​ជា(ខ.១៥-១៦)។ ព្រះយេស៊ូវ​បាន​យាង​ចូល​ភូមិ​មួយ ហើយក៏​បាន​ជួប​មនុស្ស​កើត​ឃ្លង់១០នាក់។ ពួក​គេ​សុទ្ធតែ​បាន​សូមឲ្យ​ព្រះអង្គ​ប្រោស​ពួក​គេ​ឲ្យ​ជា ហើយក៏​បាន​ទទួលការ​ប្រោស​ឲ្យ​ជា​ពី​ព្រះអង្គ ដោយ​ព្រះគុណ និង​ព្រះ​ចេស្តា​។ ពួក​គេ​ទាំង១០នាក់​មានការ​សប្បាយចិត្ត ដែល​បាន​ទទួលការ​ប្រោស​ឲ្យ​ជា។ មានតែ​ម្នាក់​ទេ​ដែល​បាន​ត្រឡប់​មក​ព្រះយេស៊ូវ​វិញ ដើម្បី​បង្ហាញ​ចេញ​នូវ​ការ​ដឹងគុណ។ គាត់​ក៏បាន “វិលមកវិញ ទាំង​សរសើរ​ដំកើង​ព្រះ ដោយ​សំឡេង​ជា​ខ្លាំង គាត់​ទំលាក់​ខ្លួន​ផ្កាប់មុខ នៅ​ទៀប​ព្រះបាទ​ព្រះយេស៊ូវ​ ទាំង​អរព្រះគុណ​ដល់​ទ្រង់​ផង”(ខ.១៥-១៦)។ ជា​រៀងរាល់ថ្ងៃ យើង​បាន​ដកពិសោធន៍​នឹង​ព្រះពរ​ព្រះ តាមរបៀប​ជាច្រើន។…

Read article
ព្រះគុណ ដែលនាំមកនូវការផ្លាស់ប្រែ

ម៉ូសេ​មាន​សេចក្តី​ភិតភ័យ​ណាស់ ដោយ​គិតថា ការនោះ​ប្រាកដជា​គេ​ដឹង​ហើយ។ និក្ខមនំ ២:១៤ បុរស​ម្នាក់​បាន​ប្រព្រឹត្ត​អំពើឧក្រិដ្ឋ​ដ៏​តក់ស្លុត ហើយ​គាត់​ក៏​ត្រូវ​គេ​កាត់ទោស​ឲ្យ​ជាប់គុក​អស់មួយជីវិត។ នៅ​ឆ្នាំ​បន្ទាប់ បុរស​នោះ បាន​ចាប់ផ្តើម​មានការ​ប្រោស​ឲ្យ​ជា​ខាង​ផ្លូវចិត្ត និង​ខាងវិញ្ញាណ នៅក្នុង​ការ​ជាប់ឃុំ​ខ្លួន​ដាច់ដោយឡែក​ពី​អ្នកដទៃ។ ការនោះ​បាន​នាំឲ្យ​គាត់​ប្រែចិត្ត​ចេញពី​អំពើបាប ហើយ​មានការ​ប្រកប​ទាក់ទង​ជាមួយ​ព្រះយេស៊ូវ​ឡើង​វិញ។ សព្វថ្ងៃ​នេះ គេ​បាន​អនុញ្ញាត​ឲ្យ​គាត់​មាន​ទំនាក់​ទំនង​ខ្លះៗ​ជាមួយ​អ្នកទោស​ដទៃ​ទៀត។ ហើយ​ដោយ​សារ​ព្រះ​គុណព្រះ តាម​រយៈ​ការ​ធ្វើ​បន្ទាល់​របស់​គាត់ អ្នកទោស​ខ្លះ​ក៏បាន​ទទួល​ព្រះយេស៊ូវ​ ជា​ព្រះអង្គ​សង្គ្រោះ ដោយ​រក​ឃើញ​ការ​អត់ទោស​បាប​ក្នុង​ព្រះអង្គ។ លោក​ម៉ូសេ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​បុរស​នៃ​សេចក្តី​ជំនឿ​ដ៏​អស្ចារ្យ តែ​កាលពីមុន គាត់​ក៏​ធ្លាប់​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដ៏​តក់ស្លុត។ កាលនោះ លោក​បានឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុងតែ​វាយ​សាសន៍​ហេព្រើរ​ម្នាក់ ដែល​ជា​សាច់ញាតិ នោះ​លោក​ក្រឡេក​មើល​ណេះ មើល​ណោះ​ឃើញថា គ្មាន​អ្នកណា​សោះ ក៏​សំឡាប់​សាសន៍​អេស៊ីព្ទ​នោះ កប់​ក្នុង​ខ្សាច់​ចោល​ទៅ(និក្ខមនំ ២:១១-១២)។ ទោះ​គាត់​បាន​ប្រព្រឹត្ត​អំពើបាប​នេះ​ហើយ​ក្តី ព្រះ​ទ្រង់​មិនបាន​បោះបង់ចោល​អ្នកបម្រើ​ម្នាក់​នេះ ដែល​មិនល្អ​ឥត​ខ្ចោះ​នោះ​ឡើយ។ ក្រោយមក ព្រះអង្គ​ក៏បាន​ជ្រើសរើស​លោក​ម៉ូសេ ឲ្យ​រំដោះ​រាស្រ្ត​ព្រះអង្គ ចេញពី​ការសង្កត់សង្កិន(៣:១០)។ បទ​គម្ពីរ​រ៉ូម ៥:១៤ បាន​ចែងថា “ចាប់តាំងពី​លោក​អ័ដាម ដរាបដល់​លោក​ម៉ូសេ នោះ​សេចក្តី​ស្លាប់​បាន​សោយរាជ្យ លើ​ទាំង​ពួក​អ្នក​ដែល​ធ្វើបាប”។ តែ​ក្នុង​ខ​បន្ទាប់ សាវ័ក​ប៉ុល​បាន​លើកឡើង​ថា “ព្រះគុណ​ព្រះ” ជួយ​ឲ្យ​យើង​អាច​ផ្លាស់​ប្រែ និង​ផ្សះផ្សា​ជាមួយ​ព្រះអង្គ​បាន ទោះ​យើង​មាន​បាប​ពី​អតីត​កាល​ដូចម្តេច​ក៏ដោយ(ខ.១៥-១៦)។…

Read article
ធ្វើការដោយការអធិស្ឋាន

យ៉ូសាផាត​ទ្រង់​ក៏​ភ័យខ្លាច ហើយ​តាំង​ព្រះទ័យ​ស្វែងរក​ព្រះយេហូវ៉ា ទ្រង់​ប្រកាសប្រាប់​ឲ្យ​មានការ​តម​អត់ នៅ​ពេញ​ក្នុង​ស្រុក​យូដា។ ២របាក្សត្រ ២០:៣ ពេល​ដែល​កូនប្រុស​ខ្ញុំ​ត្រូវការ​ការ​ព្យាបាល ដោយ​ការវះកាត់​សន្លាក់ ខ្ញុំ​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​វេជ្ជបណ្ឌិត ដ៏​ល្អ សម្រាប់​ធ្វើការ​វះកាត់​នៅ​ថ្ងៃ​នោះ។ វេជ្ជបណ្ឌិត​ដែល​ជិតដល់​ពេល​ចូលនិវត្តន៍​រូប​នោះ បាន​ធានា​យើង​ថា គាត់​បាន​ជួយ​ព្យាបាល​មនុស្ស​រាប់ពាន់​នាក់ ដែល​មាន​បញ្ហា​ដូច​កូនប្រុស​ខ្ញុំ​។ ជាង​នេះ​ទៅទៀត មុន​ពេល​គាត់​ចាប់ផ្តើម​ការវះកាត់ គាត់​បាន​អធិស្ឋាន សូម​ព្រះ​អង្គ​ប្រទាន​លទ្ធផល​ល្អ។ ហើយ​ខ្ញុំ​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​ពរ​ឲ្យ​ការវះកាត់​ជោគជ័យ។ ស្តេច​យ៉ូ​សា​ផា​ត ជា​អ្នកដឹកនាំ​ប្រទេស​ដែល​មានបទពិសោធន៍​បាន​អធិស្ឋាន​ផង​ដែរ ក្នុងអំឡុងពេល​ដែល​មាន​គ្រោះ​វិបត្តិ។ ប្រទេស​បី​បាន​រួមគ្នា​​ទាស់​នឹង​ទ្រង់ ហើយ​ពួក​គេ​នឹង​លើកទ័ព​មក​វាយ​ប្រហារ​រាស្រ្ត​ទ្រង់។ ទោះ​ទ្រង់​មាន​បទ​ពិសោធន៍​ជាង​២​ទសវត្សរ៍​ក៏ដោយ ក៏​ទ្រង់​បានសម្រេច​ព្រះទ័យ​ទូល​សូម​ព្រះ​ទ្រង់​បង្ហាញ​ផ្លូវ។ ទ្រង់​ក៏បាន​អធិស្ឋាន​ថា “យើង​រាល់គ្នា​អំពាវនាវ​ដល់​ទ្រង់ ក្នុង​សេចក្តី​វេទនា​របស់​យើង នោះ​ទ្រង់​នឹង​ព្រម​ទទួល ហើយនឹង​ជួយសង្គ្រោះ​យើង” (២របាក្សត្រ ២០:៩)។ ទ្រង់​ក៏បាន​ទូល​សូម​ការដឹកនាំ​ពី​ព្រះអម្ចាស់ យ៉ាងដូច​នេះ​ថា “យើងខ្ញុំ​ក៏​មិនដឹង​ធ្វើ​ដូចម្តេច​ដែរ ប៉ុន្តែ​ភ្នែក​យើងខ្ញុំ​ទន្ទឹង​មើលតែ​ទ្រង់​ទេ”(ខ.១២)។ ការ​ដែល​ស្តេច​យ៉ូសាផាត​បន្ទាប​ខ្លួន ក្នុង​ការស្វែងរក​ដំណោះស្រាយ គឺ​បាន​បើក​ព្រះទ័យ​ទ្រង់​ ឲ្យ​ទទួល​ជំនួយ​ពី​ព្រះអម្ចាស់ ដែល​មាន​ដូចជា​ការ​លើកទឹកចិត្ត និង​ការធ្វើអន្តរាគមន៍​របស់​ព្រះអង្គ(ខ.១៥-១៧,២២)។ ទោះ​យើង​មានបទពិសោធន៍​ច្រើន នៅក្នុង​ផ្នែក​ណាក៏ដោយ ក៏​ការអធិស្ឋាន​សូម​ជំនួយ​ពី​ព្រះអង្គ ជួយ​យើង​មានទម្លាប់​ពឹងផ្អែក​លើ​ព្រះអង្គ។ គឺ​បាន​រំឭក​យើង​ថា ព្រះអង្គ​ជ្រាប​អំពី​បញ្ហា​របស់​យើង លើស​ពី​លទ្ធភាព​ដែល​យើង​អាច​ដឹង ហើយក៏​គ្រប់គ្រង​បញ្ហា​យើង​ទាំងស្រុង។ ការ​នេះ​ក៏បាន​ជួយ​យើង​ឲ្យ​មានការ​បន្ទាបខ្លួន…

Read article
រោងថ្វាយបង្គំដែលទ្រុឌទ្រោម

ដ្បិត​យើងខ្ញុំ​ដែល​នៅក្នុង​ត្រសាល​នេះ យើង​ថ្ងូរ​មែន ដោយមាន​បន្ទុក​យ៉ាង​ធ្ងន់។ ២កូរិនថូស ៥:៤ មាន​ពេល​មួយ​មិត្តភក្ដិ​ខ្ញុំ​ម្នាក់​ឈ្មោះ​ប៉ុល(Paul) បាន​ប្រាប់​ខ្ញុំ​ថា រោង​ថ្វាយបង្គំ​របស់​គាត់​មាន​ភាព​ចាស់​ទ្រុឌទ្រោម​ណាស់។ គាត់​ជា​គ្រូគង្វាល ប្រចាំ​ព្រះវិហារ​មួយ​កន្លែង នៅ​ទី​ក្រុង​ណៃ​រូ​ប៊ី ប្រទេស​កេនយ៉ា។ ចាប់តាំងពី​ឆ្នាំ២០១៥មក ពួក​ជំនុំ​គាត់​បាន​ជួបជុំគ្នា​ថ្វាយបង្គំ​ព្រះ​រៀងរាល់ថ្ងៃ​អាទិត្យ ក្នុង​សំណង​ប្រក់​តង់។ ថ្មីនេះ គាត់​បាន​សរសេរ​សារ​ផ្ញើ​មក​ខ្ញុំ​ថា ឥឡូវនេះ រោង​ថ្វាយបង្គំ​របស់​គាត់​បាន​រហែក​ដាច់ ហើយ​ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ មាន​ទឹក​លិច​ពី​លើ​ដំបូល​មក។ ពាក្យពេចន៍​របស់​មិត្តភក្ដិ​ខ្ញុំ​ម្នាក់​នេះ អំពី​ភាព​ទន់ខ្សោយ​របស់​រោង​ថ្វាយបង្គំ​គាត់ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ប្រសាសន៍​របស់​សាវ័ក​ប៉ុល អំពី​ភាព​ផុយ​ស្រួយ​នៃ​ជីវិត​របស់​យើង​ជា​មនុស្ស។ គាត់​ថា “ទោះ​បើ​មនុស្ស​ខាងក្រៅ​របស់​យើងខ្ញុំ កំពុងតែ​ពុករលួយ​ទៅ​ក៏​ពិតមែន​…ដ្បិត​យើងខ្ញុំ​ដែល​នៅក្នុង​ត្រសាល​នេះ យើង​ថ្ងូរ​មែន ដោយមាន​បន្ទុក​យ៉ាង​ធ្ងន់”(២កូរិនថូស ៤:១៦ ៥:៤)។ យើង​បាន​ដឹង​តំាង​ពីក្មេង​មក​ថា ជីវិត​យើង​មាន​ភាព​ផុយ​ស្រួយ តែ​យើង​មានការ​យល់ដឹង​កាន់តែ​ច្បាស់​អំពី​រឿង​នេះ ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់។ ជា​ការពិត​ណាស់ ពេលវេលា​បាន​លួច​យក​អ្វីៗ​ជាច្រើន​ចេញពី​យើង។ យុវភាព​ដ៏​ស្រស់ស្រាយ​របស់​យើង បាន​ចុះចាញ់​ដោយ​ស្ទាក់ស្ទើរ នៅ​ចំពោះ​ភាព​ចាស់ជរា(មើល​សាស្តា ១២:១-៧)។ រូបកាយ​របស់​យើង​មាន​ភាព​ចាស់​ទ្រុឌទ្រោម​បន្តិច​ម្តងៗ មិន​ខុសពី​រោង​ថ្វាយបង្គំ​របស់​មិត្ត​ភក្តិ​ខ្ញុំ​ឡើយ។ តែ​តង់​ដែល​ទ្រុឌទ្រោម មិន​ចាំបាច់​ត្រូវ​មាន​លក្ខណៈ​ដូច​ជំនឿ​ដែល​មាន​ភាព​អន់ថយ​នោះ​ទេ។ សេចក្តី​សង្ឃឹម និង​ចិត្ត​របស់​យើង​មិន​ត្រូវ​អន់ខ្សោយ ទៅតាម​អាយុ​របស់​យើង​ឡើយ។ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ហេតុ​នោះ​យើងខ្ញុំ​មិន​ណាយចិត្ត​ឡើយ”(២កូរិនថូស ៤:១៦)។ ព្រះ​ដែល​បាន​បង្កើត​រូបកាយ​យើង​មក ព្រះអង្គ​ក៏បាន​គង់នៅ​ក្នុងចិត្ត​យើង​ម្នាក់ៗ​តាម​រយៈ​ព្រះវិញ្ញាណ​ព្រះអង្គ។ បើ​ត្រសាល​ដែល​ជាទី​លំនៅ​របស់​យើងខ្ញុំ…

Read article
មិនអរសប្បាយនឹងការស្លាប់របស់មនុស្សអាក្រក់

ព្រះ​ទ្រង់​មិន​អរ​សប្បាយ នឹង​សេចក្តី​ហិន​វិនាស​របស់​មនុស្ស​អាក្រក់​នោះ​ទេ។ តែ​ដោយសារ​ព្រះអង្គ​ល្អ នោះ​ព្រះអម្ចាស់​ធានា​ថា ព្រះអង្គ​នឹង​កាត់ទោស​មនុស្ស​ដោយ​យុត្តិធម៌។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​រំឭក​យើង​ថា ទោះ​ព្រះអង្គ​មាន​ព្រះទ័យ​សប្បុរស​ចំពោះ​មនុស្ស​មាន​បាប​យ៉ាងណា​ក៏ដោយ ក៏​ព្រះអង្គ​មិនដែល​បន្ថែមបន្ថយ​សេចក្តី​បរិសុទ្ធ​របស់​ព្រះអង្គ​ឡើយ។ អត្ថបទ ព្រះ​ទ្រង់​មិន​អរ​សប្បាយ នឹង​ការ​ស្លាប់​របស់​មនុស្ស​អាក្រក់​ទេ។ ទោះជាយ៉ាងណា​ក៏ដោយ ព្រះអង្គ​មិន​សប្បាយ​ព្រះទ័យ តែ​ព្រះអង្គ​នៅតែ​កំណត់​ឲ្យ​ពួក​គេ​ស្លាប់។ ដូចនេះ ចំណុច​ដែល​យើង​ត្រូវ​ចងចាំ​នោះ​គឺ ទោះ​ព្រះអង្គ​មាន​ព្រះទ័យ​សប្បុរស ក៏​ព្រះអង្គ​មិនបាន​កាត់បន្ថយ​សេចក្តី​សុចរិត ឬ​សេចក្តី​បរិសុទ្ធ​របស់​ព្រះអង្គ​ឡើយ។ ហើយ​ព្រះអង្គ​នៅតែ​កាត់ទោស​មនុស្ស​អាក្រក់ ទោះ​ព្រះអង្គ​មាន​ព្រះទ័យ​ល្អ ចំពោះ​ពួក​គេ តាំងពី​ដើម​មក​ក៏ដោយ។ ខ្ញុំ​ចូលចិត្ត​ប្រៀបប្រដូច​ការ​ជំនុំជម្រះ​របស់​ព្រះអង្គ ទៅ​នឹង​ការ​ជំនុំជម្រះ​របស់​ចៅក្រម មក​លើ​កូនប្រុស​គាត់ ដែល​បាន​ប្រព្រឹត្ត​អំពើ​ចោរកម្ម​កំរិត​ធ្ងន់ ហើយ​ត្រូវ​ជំនុំជម្រះ​ទោស​ក្នុង​តុលាការ។ ចៅក្រម​ដឹង​ថា​កូន​គាត់​មានទោស ដោយមាន​ភស្តុតាង​នឹង​សាក្សី​គ្រប់គ្រាន់។ ដូចនេះ ចៅក្រម​ត្រូវ​សម្រេច​ទោស​ភាគី​ដែល​មាន​ទោស តាម​ការ​តម្រូវ​របស់​ច្បាប់ មិន​អាច​យល់ញាតិ​ឃ្លាត​ច្បាប់​បាន​ឡើយ។ ក្នុង​កាលៈទេសៈ​នេះ ចៅក្រម​ដ៏​យុត្តិធម៌ នឹង​ដាក់ទោស​ដោយ​យុត្តិធម៌ ទោះ​ជន់​ជាប់ចោទ​ជា​កូនប្រុស​គាត់​ក៏ដោយ។ ទោះ​គាត់​មានការ​ព្រួយបារម្ភ មាន​សេចក្តី​ស្រឡាញ់​ចំពោះ​កូនប្រុស​គាត់ ក៏​គាត់​នឹង​កាត់ទោស​កូនប្រុស​គាត់​ឲ្យ​ជាប់គុក ដោយ​សេចក្តី​ស្រឡាញ់​ចំពោះ​ច្បាប់ សេចក្តី​សុចរិត និង​យុត្តិធម៌។ គាត់​ប្រហែលជា​សម្រេច​ទោស​កូន​គាត់​ទាំង​ទឹកភ្នែក តែ​ទោះជាយ៉ាងណា​ក៏ដោយ ដោយសារ​ចៅក្រម​មានការ​ប្ដេជ្ញា​ចិត្ត ចំពោះ​សេចក្តី​សុចរិត និង​យុត្តិធម៌…

Read article
ជីវិតអស់កល្បជានិច្ច

នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិតតែ១ នឹង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង។ យ៉ូហាន ១៧:៣ ក្នុង​សៀវភៅរឿង​មាន​ចំណងជើង​ថា លោក​ថា​ក់ មានជីវិត​អមតៈ លោក​អូ​គូស ថា​ក់(Angus Tuck)បាន​ប្រាប់​កញ្ញា​វី​នី(Winnie)ថា “កុំ​ខ្លាច​សេចក្តី​ស្លាប់​អី តែ​ត្រូវ​ខ្លាច​ជីវិត​ដែល​គ្មានន័យ​វិញ”។ ក្រោយមក គេ​ក៏បាន​យក​សៀវភៅរឿង​នេះ​មក​ផលិត​ជា​ខ្សែភាពយន្ត។ តែ​សម្រង់​សម្តី​ខាងលើ​នេះ មាន​ចំណុច​គួរឲ្យ​ចាប់អារម្មណ៍​នៅត្រង់​ថា វា​ជា​សម្តី​របស់​តួអង្គ​ម្នាក់ ដែល​មានជីវិត​អមតៈ។ ក្នុង​រឿង​នេះ គ្រួសារ​របស់​លោក​ថា​ក់​បាន​ក្លាយជា​មនុស្ស​អមតៈ។ យុវជន ចេ​មន៍ ថា​ក់(James Tuck) បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​កញ្ញា​វី​នី ហើយក៏​បាន​អង្វរ​នាង​ឲ្យ​ស្វែងរក​ជីវិត​អមតៈ​ផង​ដែរ ដើម្បីឲ្យ​ពួក​គេ​អាច​រស់នៅ​ជាមួយគ្នា​ជា​រៀង​រហូត។ តែ​លោក​អ៊ូ​គូស ជា​មនុស្ស​មាន​ប្រាជ្ញា។ គាត់​ក៏​ដឹងផង​ដែរ​ថា ការ​មានជីវិត​អមតៈ មិន​អាច​នាំឲ្យ​ចិត្ត​ស្កប់ស្កល់​បានទេ។ វប្បធម៌​របស់​យើង​បាន​ប្រាប់​យើង​ថា បើ​យើង​អាច​មាន​សុខភាព​ល្អ មាន​វ័យក្មេង និង​មាន​កម្លាំង​ជា​រៀង​រហូត យើង​នឹង​មាន​សុភមង្គល ជា​ប្រាកដ។ តែ​យើង​មិន​អាច​រក​ឃើញ​ការ​ស្កប់ចិត្ត នៅក្នុង​របស់​ទាំងអស់​នេះ​បានទេ។ មុន​ពេល​ព្រះយេស៊ូវ​យាង​ទៅ​ឈើឆ្កាង ព្រះអង្គ​បាន​អធិស្ឋាន​ឲ្យ​សិស្សរបស់​ព្រះអង្គ និង​អធិស្ឋាន​ឲ្យ​អ្នកជឿ​នៅពេលអនាគត យ៉ាងដូច​នេះ​ថា “នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិតតែ១ នឹង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង”(យ៉ូហាន ១៧:៣)។ ភាព​ស្កប់ស្កល់ ក្នុង​ជីវិត​របស់​យើង កើត​ចេញពី​ទំនាក់ទំនង​ជាមួយ​ព្រះ តាមរយៈ​ជំនឿ​លើ​ព្រះគ្រីស្ទ។…

Read article
គ្រាប់ពូជនៃសេចក្តីជំនឿ

ហើយ​ឲ្យ​ប្រុងប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បីនឹង​តបឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នករាល់គ្នា។ ១ពេត្រុស ៣:១៥ កាល​រដូវ​ផ្ការីក​ឆ្នាំមុន នៅ​ពេល​យប់ មុន​ពេល​ខ្ញុំ​ជីកដី​នៅ​ក្នុង​ទីធ្លា​ផ្ទះ​ខ្ញុំ មាន​ខ្យល់ព្យុះ​មួយ​បាន​បក់​បោក​មក​យ៉ាង​គំហុក ធ្វើឲ្យ​គ្រាប់​របស់​ដើម​មេ​ភល​ធ្លាប់​ចុះ​មក​ព្រមៗគ្នា។ ដូចនេះ ពេល​យើង​ប្រើ​ម៉ាស៊ីន​ជីកដី ដើម្បី​ធ្វើឲ្យ​ដីរឹង​ប្រែជា​ទន់ យើង​ក៏​បាន​ដាំ​គ្រាប់ពូជ​របស់​ដើម​មេ​ភល​រាប់​រយ​គ្រាប់ ដោយ​មិនដឹង​ខ្លួន។ គ្រាន់តែ​ពីរ​សប្តាហ៍​សោះ ព្រៃ​ដើម​មេ​ភល​បាន​ចាប់ផ្តើម​ដុះឡើង នៅក្នុង​ទីធ្លា​ផ្ទះ​របស់ខ្ញុំ។ ខណៈ​ពេល​ដែល​ខ្ញុំ​បោសសម្អាត​ស្លឹកឈើ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ជីវិត​ថ្មី ដែល​បាន​កើត​ចេញ​ជា​បរិបូរ ពីដើម​ឈើ​តែមួយ​ដើម​នោះ។ កូនឈើ​នី​មួយៗ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ជីវិត​ថ្មី ដែល​ខ្ញុំ​មាន​ក្នុង​ព្រះគ្រីស្ទ ដែល​ក្នុងនាម​ជា​មនុស្ស​ម្នាក់ ព្រះអង្គ​អាច​ប្រើ​ខ្ញុំ​នាំ​មនុស្សជា​ច្រើន ឲ្យ​ទទួល​ជីវិត​ថ្មី​ពី​ព្រះអង្គ។ យើង​ម្នាក់​ៗ​មាន​ឱកាស​ច្រើន​រាប់មិនអស់ ដើម្បី​ប្រាប់​គេ អំពី​មូលហេតុ​ដែល​យើង​មាន​ក្តី​សង្ឃឹម(១ពេត្រុស ៣:១៥) ក្នុង​ការរស់នៅ​ពេញ​មួយ​ជីវិត។ ពេលណា​យើង “រងទុក្ខ ដោយសារ​សេចក្តី​សុចរិត” ដោយ​ក្តី​សង្ឃឹម​មក​ពី​ព្រះយេស៊ូវ​(ខ.១៤) មនុស្ស​ជុំវិញ​យើង ដែល​មិនទាន់​ជឿ​ព្រះ​អាច​មើលឃើញ​យើង​មាន​ក្តី​សង្ឃឹម ហើយ​ចង់​ដឹង អំពី​មូលហេតុ​ដែល​យើង​មាន​ក្តី​សង្ឃឹម។ បើ​យើង​បាន​ត្រៀមខ្លួន​ជាស្រេច ពេល​គេ​សួរ​យើង នោះ​យើង​អាច​ចែករំលែក​គ្រាប់ពូជ ដែល​ព្រះ​ទ្រង់​អាច​ប្រើ ដើម្បី​នាំមក​នូវ​ជីវិត​ថ្មី។ យើង​មិន​ចាំបាច់​ត្រូវ​ចែករំលែក​ជាមួយ​មនុស្ស​ទាំងអស់​ក្នុង​ពេល​តែមួយ​នោះ​ទេ។ ផ្ទុយទៅវិញ យើង​អាច​ទម្លាក់​គ្រាប់ពូជ​នៃ​ជំនឿ ​ដោយចិត្ត​សុភាព និង​ការគោរព ចូល​ទៅ​ក្នុងចិត្ត​ដែល​បាន​បើក​ចំហ។—KIRSTEN HOLMBERG តើមាន​នរណា​ខ្លះ…

Read article
ពេលដែលអ្នកដទៃនិយាយបង្ខូចយើង

ពាក្យសំដី​របស់​មនុស្ស​បេះបួយ ធៀប​ដូចជា​ម្ហូប​យ៉ាង​ឆ្ងាញ់១ម៉ាត់ ដែល​លេប​ចុះទៅ​ក្នុង​ពោះ។ សុភាសិត ១៨:៨ សារព័ត៌មាន​បាន​ចុះផ្សាយ​ថា សត្វ​ឆ្កែ​ឈ្មោះ ផេប(Pep) បាន​សម្លាប់សត្វ​ឆ្មា​មួយ​ក្បាល របស់​ភរិយា​លោក​អភិបាល​រដ្ឋ តែ​វា​មិនមែន​ជា​អ្នកសម្លាប់​សត្វ​ឆ្មា​នោះ​ទេ។ វា​គ្រាន់តែ​បាន​ខាំ​សាឡុង​ក្នុង​គេហដ្ឋាន​របស់​លោក​អភិបាល​ឲ្យ​រហែក គឺ​មិន​មាន​កំហុស​អ្វី​ផ្សេងទៀត​ទេ។ ផេប​ជា​សត្វ​ឆ្កែ​នៅក្មេង​រពឹស​ខ្លាំង ជា​ពូ​ជឆ្កែ​ប្រ​ម៉ាញ់​ឡា​ប្រា​ដឺ និង​ជា​កម្មសិទ្ធិ​របស់​លោក​អភិ​បាល​រដ្ឋ​ភែន​ស៊ី​លវែ​នា ក្នុង​ទសវត្សរ៍​ឆ្នាំ១៩២០។ គេ​ក៏​បា​ន​បញ្ជូន​សត្វ​ឆ្កែ​មួយ​ក្បាល​នេះ ចូលក្នុង​គុក​នៅ​តំបន់​ខាងកើត​របស់​រដ្ឋ ដោយ​គេ​បាន​ថតរូប​វា ដោយមាន​លេខរៀង​សំគាល់​ជា​អ្នកទោស។ ពេល​ដែល​អ្នក​សារព័ត៌មាន​ម្នាក់​បានឮ​អំពី​រឿង​នេះ គាត់​ក៏បាន​ប្រឌិត​រឿង​ថា វា​បាន​សម្លាប់សត្វ​ឆ្មា​នោះ។ ដោយសារ​ព័ត៌មាន​របស់​គាត់​បាន​ចុះផ្សាយ​ក្នុង​កាសែត មនុស្សជា​ច្រើន​ជឿ​ថា ផេប​ជា​ឃាតករ​សម្លាប់សត្វ​ឆ្មា​។ ស្តេច​សាឡូម៉ូន បាន​ជ្រាប​ច្បាស់ អំពី​អំណាច​នៃ​ព័ត៌មាន​ក្លែងក្លាយ។ គឺ​ដូចដែល​ទ្រង់​បាន​សរសេរ​ថា “ពាក្យសំដី​របស់​មនុស្ស​បេះបួយ ធៀប​ដូចជា​ម្ហូប​យ៉ាង​ឆ្ងាញ់១ម៉ាត់ ដែល​លេប​ចុះទៅ​ក្នុង​ពោះ”(សុភាសិត ១៨:៨)។ ជួនកាល ធម្មជាតិ​របស់​យើង​ជា​មនុស្ស​មាន​បាប បាន​បណ្តាល​ឲ្យ​យើង​មានចិត្តចង់​ជឿ​រឿង​របស់​អ្នកដទៃ ដែល​មិនមែន​ជា​រឿង​ពិត។ តែ​ទោះ​អ្នកដទៃ​បាន​ជឿ​រឿងប្រឌិត​ដែលគេ​និយាយបង្ខូច​ឈ្មោះ​យើង​ក៏ដោយ ក៏​ព្រះអង្គ​ទ្រង់​នៅតែ​អាច​ប្រើ​យើង ជា​ប្រយោជន៍។ តាមពិត លោក​អភិបាល​រដ្ឋ​រូប​នោះ​បា​នប​ញ្ជូល​ផេប​ឲ្យ​ទៅ​រស់នៅ​ក្នុង​គុក ដើម្បីឲ្យ​វា​អាច​ធ្វើជា​មិត្តភក្តិ​របស់​អ្នកទោស​នៅ​ទីនោះ ហើយ​វា​ក៏បាន​បម្រើការ​ជា​សត្វ​ឆ្កែ​ព្យាបាល​ជំងឺផ្លូវចិត្ត​របស់​អ្នកទោស អស់​ជាច្រើន​ឆ្នាំ។ បំណង​ព្រះទ័យ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​ជីវិត​យើង​នៅតែ​មិនប្រែប្រួល ទោះ​អ្នកដទៃ​និយាយ ឬគិត​អំពី​យើង យ៉ាងដូច​ម្តេច​ក៏ដោយ។ ពេល​អ្នកដទៃ​និយាយដើម​យើង សូម​ចាំ​ថា ព្រះតម្រិះ និង​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន…

Read article
ព្រះអង្គមានលក្ខណៈដែលយើងអាចទុកចិត្តបាន

រាជ្យ​ទ្រង់​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជានិច្ច ហើយ​អំណាច​ទ្រង់​ក៏​នៅ ដរាបដល់​អស់ទាំង​ដំណ​តទៅ។ ទំនុកដំកើង ១៤៥:១៣ មាន​ពេល​មួយ ខ្ញុំ​មានការ​ព្រួយបារម្ភ​ច្រើន។ នៅពេល​ព្រឹកព្រលឹម ជា​ពេល​ដែល​ពិបាក​បំផុត ដោយសារ​ខ្ញុំ​អង្គុយ​គិត​ម្នាក់ឯង។ ដូចនេះ ខ្ញុំ​ក៏បាន​យក​សម្រង់​សម្តី​របស់​លោក​ហាត់​សិន ថេល័រ(Hudson Taylor) មក​បិទ​នៅ​លើ​កញ្ចក់ ក្នុង​បន្ទប់ទឹក​របស់​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​អាច​មើល ពេលណា​ខ្ញុំ​មាន​អារម្មណ៍​ទន់ខ្សោយ។ ក្នុង​សម្រង់​សម្តី​នោះ​គាត់​មានប្រសាសន៍​ថា “មាន​ព្រះ​ដ៏​រស់​មួយ​អង្គ។ ព្រះអង្គ​បាន​មាន​បន្ទូល​ក្នុង​ព្រះគម្ពីរ។ អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល​គឺជា​ការពិត ហើយ​ព្រះអង្គ​នឹង​ធ្វើអ្វី​ដែល​ព្រះអង្គ​បាន​សន្យា”។ សម្រង់​សម្តី​របស់​លោក​ថេល័រ គឺ​បាន​កើត​ចេញពី​ការ​ដំណើរ​ជីវិត ដែល​គាត់​បាន​ដើរ​ជាមួយ​ព្រះ​អស់​ជាច្រើន​ឆ្នាំ ហើយ​បាន​រំឭក​យើង​ថា ព្រះអង្គ​ជា​នរណា និង​អំពី​ការ​ទាំងអស់​ដែល​ព្រះអង្គ​អាច​ធ្វើ តាមរយៈ​ពេល​ដែល​យើង​មាន​ជំងឺ ភាព​ក្រីក្រ ភាព​ឯកោ និង​ការ​សោកសង្រេង។ គាត់​មិនគ្រាន់​តែ​បានដឹង​ថា យើង​អាច​ទុកចិត្ត​ព្រះអង្គ​បាន​ប៉ុណ្ណោះទេ តែ​គាត់​ក៏បាន​ដក​ពិសោធន៍​នឹង​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ​ផង​ដែរ។ ហើយដោយ​សារ​គាត់​បាន​ទុកចិត្ត​ព្រះបន្ទូល​សន្យា ហើយ​ស្តាប់​បង្គាប់​ព្រះអង្គ នោះ​ជនជាតិ​ចិន​រាប់​ពាន់​នាក់​បាន​ថ្វាយ​ជីវិត​ដល់​ព្រះយេស៊ូវ​។ បន្ទាប់ពី​ស្តេច​ដាវីឌ​បាន​ដកពិសោធន៍​ជាមួយ​ព្រះអម្ចាស់ និង​ផ្លូវ​របស់​ព្រះអង្គ ទ្រង់​ក៏បាន​ដឹង​ថា ព្រះអម្ចាស់​មាន​លក្ខណៈ​សម្បត្តិ​ដែល​អាច​ឲ្យ​យើង​ទុកចិត្ត​បាន។ ទ្រង់​ក៏បាន​និពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ជំពូក ១៤៥ ជា​បទចម្រៀង​សរសើរ​ដំកើង​ព្រះអម្ចាស់ ដែល​ទ្រង់​រក​ឃើញថា ព្រះអម្ចាស់​ល្អ មាន​សេចក្តី​អាណិត ហើយ​ស្មោះត្រង់​ចំពោះ​ព្រះបន្ទូល​សន្យា។ ពេល​យើង​ទុកចិត្ត ហើយ​ដើរតាម​ព្រះអង្គ យើង​ក៏បាន​ដឹង(ឬ​បាន​យល់​កាន់តែ​ច្បាស់) ថា…

Read article