2024

You are here:
ស្រឡាញ់​តាម​របៀប​ជា​ច្រើន​រាប់​មិន​អស់

លោកុប្បត្ដិ ២៣-២៤ និង ម៉ាថាយ ៧ យេរេមា ៣១:១-៦ អើ អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​។ យេរេមា ៣១:៣ ក្នុង​បទ​កំណាព្យ​ដែល​អ្នក​ស្រី​អេលី​ហ្សាបិត បារេត(Elizabeth Barrett)បាន​និពន្ធ មាន​ចំណង​ជើង​ថា បទ​ពាក្យ៧របស់​ជនជាតិ​ប៉ទុយហ្កាល់ ស្ថិត​ក្នុង​ចំណោម​បទ​កំណាព្យ​ដែល​ល្បី​ល្បាញ​បំផុត ក្នុង​ភាសា​អង់គ្លេស​។ ក្នុង​កំណាព្យ​នោះ គាត់​បាន​សរសេរ​ឃ្លា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា “តើ​ខ្ញុំ​អាច​ស្រឡាញ់​បង យ៉ាង​ដូច​ម្តេច​ខ្លះ? ខ្ញុំ​សូម​រាប់​របៀប​ដែល​ខ្ញុំ​ស្រឡាញ់​បង”។ គាត់​បាន​សរសេរ​បទ​កំណាព្យ​នេះ ជូន​លោក​រ៉ូបឺត ប្រោននីង(Robert Browning) មុន​ពេល​អ្នក​ទាំង​ពីរ​រៀប​ការ​ជាមួយ​គ្នា​។ លោក​រ៉ូបឺត​មាន​ការ​រំភើប​ចិត្ត​ណាស់ ហើយក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​ស្រី​អេលី​ហ្សាបិត ឲ្យ​បោះពុម្ព​ផ្សាយ​កម្រ​បទ​កំណាព្យ​របស់​គាត់​ទាំង​អស់​។ ប៉ុន្តែ ភាសា​នៃ​បទ​ពាក្យ៧នេះ មាន​ភាព​ទន់ភ្លន់​ខ្លាំង ព្រោះ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់​ជាមួយ​លោក​រ៉ូបឺត ដូច​នេះ គាត់​មាន​ការ​ខ្មាសអៀន ហើយ​ក៏​បាន​បោះពុម្ព​ផ្សាយ ដោយ​ឲ្យ​គេ​គិត​ស្មានថា វា​ជា​បទ​កំណាព្យ​ដែល​គេ​បក​ប្រែ​ពី​អ្នក​និពន្ធ​ជនជាតិ​ព័រទុយហ្គាល់​។ ជួនកាល យើង​អាច​មាន​អារម្មណ៍​ខ្មាសអៀន ពេល​យើង​បើក​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​អ្នក​ដទៃ​។ តែ​ព្រះ​គម្ពីរ​បាន​បើក​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដោយ​គ្មាន​ការ​លាក់លៀម​ឡើយ​។ កណ្ឌ​គម្ពីរ​យេរេមា​បាន​រំឭក​អំពី​សេចក្តី​ស្រឡាញ់ ដែល​ព្រះអង្គ​បាន​បង្ហាញ​រាស្រ្ត​ព្រះអង្គ ដោយ​ព្រះបន្ទូល​ដ៏​ស្រទន់​ថា ព្រះអង្គ​បាន​ស្រឡាញ់​ពួកគេ ដោយ​សេចក្តី​ស្រឡាញ់​ដ៏​អស់​កល្ប ហើយ​បាន​ទាញ​នាំ​ពួក​គេ​ឲ្យ​ត្រឡប់​មក​រក​ព្រះអង្គ​វិញ ដោយ​សេចក្តី​សប្បុរស​ដ៏​ស្ថិត​ស្ថេរ(យេរេមា ៣១:៣)។ ទោះ​រាស្រ្ត​ព្រះ​អង្គ​បាន​ងាក​ចេញពី​ព្រះអង្គ​ក៏ដោយ…

Read article
ព្រះ​អង្គ​សង្គ្រោះ​ដែល​ស្ម័គ្រ​ព្រះទ័យ​លះបង់

លោកុប្បត្តិ ២០-២២ និង ម៉ាថាយ ៦:១៩-៣៤ រ៉ូម ៥:៦-៨ ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង​។ រ៉ូម ៥:៨ កាល​នី​កូឡាស(Nicholas)កំពុង​បើកបរ នៅ​ពេលយប់​រំលង​អាធ្រាត្រ គាត់​ក៏បាន​ឃើញ​អគ្គីភ័យ​កំពុង​ឆាប​ឆេះ​ផ្ទះ​មួយ​ខ្នង​។ គាត់​ក៏​បាន​ឈប់​ឡាន​នៅ​លើ​ផ្លូវ​ចូល​ផ្ទះ​នោះ ហើយក៏​បាន​ប្រញាប់​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​កំពុង​ឆេះ​ ដោយ​បាន​នាំ​ក្មេងៗ​បួន​នាក់​ចេញ​ខាង​ក្រៅ​ដោយ​សុវត្ថិភាព​។ ពេល​ដែល​ក្មេង​ជំទង់​ជា​អ្នក​មើល​ក្មេង​​ដឹង​ថា មាន​ក្មេង​ម្នាក់​ទៀត កំពុង​ជាប់​នៅ​ខាង​ក្នុង​នៅឡើយ នាង​ក៏បាន​ប្រាប់​លោក​នី​កូឡាស​។ គាត់​ក៏បាន​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​។ គាត់​ក៏បាន​ជាប់​នៅ​ក្នុង​ជាន់​ទីពីរ​ជាមួយ​ក្មេង​ស្រី​អាយុ៦ឆ្នាំ​ម្នាក់ ដោយ​មិន​អាច​ចុះ​មក​ខាង​ក្រោម​វិញ​បាន​។ គាត់​ក៏បាន​វាយ​បំបែក​បង្អួច​ផ្ទះ រួច​លោត​ចេញ​មក​ខាង​ក្រៅ ដោយ​សុវត្ថិភាព ជា​មួយ​ក្មេង​នៅ​ក្នុង​ដៃ​គាត់ ស្រប​ពេល​ដែល​ក្រុម​ពន្លត់​អគ្គីភ័យ​បាន​មកដល់​។ យប់​នោះ គាត់​បាន​ជួយ​សង្គ្រោះ​ក្មេង​ទាំង​អស់​នៅ​ក្នុង​ផ្ទះ ដោយសារ​គាត់​គិត​អំពី​ជីវិត​របស់​អ្នក​ដទៃ ជា​សំខាន់​ជាង​ខ្លួនឯង​។ លោក​នី​កូឡាស​បាន​បង្ហាញ​ចេញ​នូវ​វីរភាព ដោយ​ការ​ស្ម័គ្រ​ចិត្ត​លោះ​បង់​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដើម្បី​អ្នក​ដទៃ​។ ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​មាន​អំណាច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​សេចក្តី​ស្រឡាញ់​ដែល​មាន​ការ​លះបង់ ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ​ចេញ​មក ដោយ​ការ​លះបង់​ព្រះ​ជន្ម ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​បាប និង​សេចក្តី​ស្លាប់​។ “ដ្បិត​កាល​យើង​នៅ​ខ្សោយ​នៅឡើយ លុះ​ដល់​កំណត់​ហើយ នោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​ទមិល​ល្មើស”(រ៉ូម ៥:៦)។ សាវ័ក​ប៉ុល​បាន​និយាយ​សង្កត់​ធ្ងន់​ថា ព្រះយេស៊ូវ​ជា​ព្រះ​ដែល​បាន​យក​កំណើត​ជា​មនុស្ស បាន​សម្រេច​ព្រះទ័យ​លះបង់​ព្រះ​ជន្ម ដើម្បី​បង់​ថ្លៃលោះ​យើង​ឲ្យ​រួច​ពី​បាប ដែល​យើង​មិន​អាច​លោះ​ខ្លួន​យើង​ឲ្យ​រួច​បាន​។ “តែ​ឯ​ព្រះ​ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា…

Read article
ការអ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​មក​លើ​សេចក្តី​ស្លាប់

ហើយដោយ​ព្រោះ​បាន​តម្រូវឲ្យ​មនុស្ស​ទាំងអស់​ស្លាប់១ដង រួច​សឹម​ជាប់​សេចក្តី​ជំនុំជំរះ ដូច្នេះ ព្រះគ្រីស្ទ​ក៏​បែបយ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយព្រះ​អង្គ​ទ្រង់១ដង ហើយដោយ​ព្រោះ​បាប​របស់​មនុស្សជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅពី​រឿង​អំពើបាប គឺ​សំរាប់​នឹង​ជួយសង្គ្រោះ​ដល់​អស់អ្នក​ដែល​រង់ចាំ​ទ្រង់។ ហេព្រើរ ៩:២៧-២៨ ការ​សុគត​របស់​ព្រះយេស៊ូវ​ គឺជា​ការ​ផ្ទុក​អំពើបាប​របស់​មនុស្ស​ពី​លើ​ព្រះអង្គ​ទ្រង់។ សេចក្តី​ពិត​នេះ​ស្ថិតនៅ​ក្នុង​ចំណុច​ស្នូល​នៃ​ជំនឿ​គ្រីស្ទបរិស័ទ និង​ចំណុច​ស្នូល​នៃ​ដំណឹងល្អ ហើយនិង​ចំណុច​ស្នូល​នៃ​ព្រះរាជកិច្ច​ដ៏​អស្ចារ្យ​នៃ​ការ​ប្រោស​លោះ​របស់​ព្រះ ក្នុង​ពិភពលោក​នេះ។ កាល​ព្រះគ្រីស្ទ​សុគត ព្រះអង្គ​បាន​ផ្ទុក​បាប​របស់​មនុស្ស​នៅ​លើ​ព្រះអង្គ​ទ្រង់។ ព្រះអង្គ​ទទួលយក​បាប ដែល​មិនមែន​ជា​បាប​របស់​ព្រះអង្គ។ ព្រះអង្គ​រងទុក្ខ ដោយសារ​អំពើបាប​ដែល​មនុស្សជាតិ​បាន​ប្រព្រឹត្ត ដើម្បីឲ្យ​ពួក​គេ​អាច​មាន​សេរីភាព​រួច​ពី​អំពើបាប។ នេះ​ជា​ចម្លើយ​សម្រាប់​បញ្ហា​ធំ​បំផុត ក្នុង​ជីវិត​អ្នក ទោះ​អ្នកមាន​អារម្មណ៍​ថា វា​ជា​បញ្ហា​ចម្បង ឬ​អត់​ក៏ដោយ។ មាន​ចម្លើយ​មួយ​ដែល​ប្រាប់​យើង អំពី​របៀប​ដែល​យើង​អាច​ផ្សះផ្សា​ជាមួយ​ព្រះ ទោះ​យើង​ជា​មនុស្ស​មាន​បាប​ក៏ដោយ។ ចម្លើយ​នោះ​គឺ ការ​សុគត​របស់​ព្រះគ្រីស្ទ​ជា​ដង្វាយ​លោះ​បាប ដែល​បាន “ផ្ទុក​បាប​របស់​មនុស្សជា​ច្រើន”។ ព្រះអង្គ​បាន​លើក​បាប​របស់​យើង​ឡើង ផ្ទុក​លើ​អង្គ​ទ្រង់ ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ឈើឆ្កាង ហើយ​ព្រះអង្គ​ក៏បាន​សុគត ដោយ​សេចក្តី​ស្លាប់​ដែល​យើង​សមនឹង​ទទួល។ ឥឡូវនេះ តើ​ការ​នេះ​មានន័យ​យ៉ាងណា សម្រាប់​សេចក្តី​ស្លាប់​របស់ខ្ញុំ? “ព្រះ​ទ្រង់​បាន​តម្រូវឲ្យ[ខ្ញុំ]ស្លាប់​តែមួយដង”។ បាន​សេចក្តី​ថា សេចក្តី​ស្លាប់​របស់ខ្ញុំ​មិនមែន​សម្រាប់​ដាក់ទោស​ខ្ញុំ​ទៀត​ទេ។ សេចក្តី​ស្លាប់​របស់ខ្ញុំ​មិនមែន​ជា​ការ​ដាក់ទោស ដោយសារ​អំពើបាប​របស់ខ្ញុំ​ទៀត​ឡើយ។ ព្រះអង្គ​បាន​យក​អំពើបាប​របស់ខ្ញុំ​ចេញ​ទៅ​ហើយ។ ការ​សុគត​របស់​ព្រះគ្រីស្ទ “បាន​លប់” អំពើបាប​របស់ខ្ញុំ​ចោល។ ព្រះគ្រីស្ទ​បាន​ទទួលទោស​ជំនួស​ខ្ញុំ​ហើយ។ ហេតុអ្វី​ខ្ញុំ​នៅតែ​ត្រូវ​ស្លាប់?…

Read article
ដល់​ពេល​វិល​ត្រឡប់​មក​ព្រះអង្គ​វិញ

លោកុប្បត្ដិ ១៨-១៩ និង ម៉ាថាយ ៦:១-១៨ ទំនុក​ដំកើង ៨០:១,៧-១៤,១៩ ឱ​ព្រះ​នៃ​ពួក​ពល​បរិវារ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មកវិញ សូម​ឲ្យ​ព្រះ​ភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ​។ ទំនុក​ដំកើង ៨០:៧ មាន​ពេល​មួយ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឃើញ​រូបថត ដែល​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ផ្ញើរ​មក​។ ក្នុង​រូបថត​ទាំង​នោះ ខ្ញុំ​ឃើញ​ឡាន​ហ្វ៊ត ម៉ាស្ទាំង ឆ្នាំ១៩៦៥ ដែល​គាត់​បាន​ជួសជុល​ឲ្យ​ស្អាត​ដូច​ដើម​វិញ ធ្វើ​ជា​អំណោយ​ដ៏​ភ្ញាក់​ផ្អើល សម្រាប់​ភរិយា​គាត់​។ ឡាន​នោះ​មាន​ផ្ទៃ​ខាង​ក្រៅ​ពណ៌​ទឹក​ប៊ិច យ៉ាន់​ពណ៌​ក្រូម​ភ្លឺ​ស្អាត ផ្ទៃ​ខាង​ក្នុង​ពណ៌​ខ្មៅ និង​មាន​បំពាក់​គ្រឿង​ទំនើបៗ​ផង​ដែរ​។ ហើយក៏​មាន​រូប​ថត​ឡាន​ដដែល​នោះ មុន​ពេល​គេ​ជួសជុល ដែល​មាន​រូបរាង​ចាស់ ពណ៌លឿង​ដែល​មិន​គួរ​ឲ្យ​ទាក់ទាញ​។ គេ​ប្រហែល​ជា​ពិបាក​នឹកស្រមៃ​ទុក​ជា​មុន​ថា វា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាងណា ប៉ុន្តែ កាល​គេ​ទើប​តែ​យក​វា​ចេញ​ពី​រោង​ចក្រ​ផលិត​ថ្មីៗ វា​ទំនងជា​មាន​សម្រស់​ដ៏​ទាក់ទាញ​សម្រាប់​មនុស្ស​ជា​ច្រើន​។ តែ​ជា​ច្រើន​ឆ្នាំ​ក្រោយមក វា​ក្លាយ​ជា​ឡាន​ចាស់​មាន​ការ​សឹក​រីក​រិល រលាត់​ដាច់ និង​កត្តា​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​គេ​គិតថា វា​ដល់​ពេល​ដែលគេ​ត្រូវ​ជួសជុល​ឲ្យ​ស្អាត​ដូច​ដើម​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ស្ថានភាព​របស់​រាស្រ្ត​របស់​ព្រះអម្ចាស់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៨០ ដែល​ក្នុង​នោះ ក៏​មាន​ការ​អធិស្ឋាន​ជា​ច្រើន​ដង​ថា “ឱ​ព្រះ​អង្គ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មកវិញ សូម​ឲ្យ​ព្រះ​ភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ”(ខ.៣ និង ខ.៧,១៩)។ ទោះ​ប្រវត្តិ​សាស្ត្រ​របស់​ពួកគេ​បាន​រាប់​បញ្ចូល​ការ​រំដោះ​ពួកគេ…

Read article
ព្រះគុណ​ព្រះ សម្រាប់​ឆ្នាំ​ថ្មី

ប៉ុន្តែ ដែល​ខ្ញុំ​បាន​ជា​យ៉ាងណា នោះ​គឺ​បាន​ដោយ​ព្រះគុណ​នៃ​ព្រះ​ទេ ហើយ​ព្រះគុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ នោះ​មិនមែន​ជា​អសារឥតការ​ឡើយ ដ្បិត​ខ្ញុំ​បាន​ខំធ្វើការ​លើស​ជាង​អ្នក​ទាំងនោះ​សន្ធឹក​ណាស់ ប៉ុន្តែ មិនមែន​ជា​ខ្ញុំ គឺជា​ព្រះគុណ​នៃ​ព្រះ ដែល​សណ្ឋិត​នៅនឹង​ខ្ញុំ​វិញ។ ១កូរិនថូស ១៥:១០ ព្រះគុណ​មិនគ្រាន់​តែ​ជា​អំណាច​របស់​ព្រះ ដែល​អាច​ធ្វើការល្អ​សម្រាប់​យើង នៅពេល​ដែល​យើង​មិន​សមនឹង​ទទួលការ​ល្អ​ប៉ុណ្ណោះទេ។ តែ​ព្រះគុណ​ក៏​ជា​អំណាច​ដ៏​ពិត​របស់​ព្រះ ដែល​ធ្វើសកម្មភាព ឬ​ធ្វើ​ឲ្យ​ការ​ល្អ​កើតឡើង ក្នុង​យើង និង​ដើម្បី​យើង​ផង​ដែរ។ ព្រះគុណ​របស់​ព្រះ គឺជា​ការដែល​ព្រះ​ទ្រង់​ធ្វើការ​ក្នុង​សាវ័ក​ប៉ុល ដែល​ធ្វើឲ្យ​គាត់​ខិតខំ​ធ្វើការ​បម្រើ​ព្រះអង្គ។ ហេតុនេះ​ហើយ គាត់​មានប្រសាសន៍​ថា “ដោយ​ព្រះគុណ​នៃ​ព្រះ … ខ្ញុំ​បាន​ខំធ្វើការ​លើស​ជាង​អ្នក​ទាំងនោះ​សន្ធឹក​ណាស់”។ ដូចនេះ ពេល​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “ចូរ​បង្ហើយ​សេចក្តី​សង្គ្រោះ​របស់​អ្នករាល់គ្នា” គាត់​ក៏​មានប្រសាសន៍​ផង​ដែរ​ថា “ដ្បិត​គឺជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នករាល់គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យបាន​ប្រព្រឹត្ត​តាមបំណង​ព្រះហឫទ័យ​ទ្រង់​ដែរ”(ភីលីព ២:១២-១៣)។ សរុប​មក ព្រះគុណ​ជា​អំណាច​របស់​ព្រះ សម្រាប់​ធ្វើការល្អ នៅក្នុង និង​សម្រាប់​យើង។ ព្រះគុណ​ព្រះអង្គ​មាននៅ​ពេល​អតីតកាល ហើយ​ក៏​ស្ថិតនៅ​ក្នុង​ពេល​អនាគត​ផង​ដែរ។ ព្រះគុណ​ហូរ​ចុះ​មក​ឥត​ឈប់ឈរ លប់​ពីលើ​ទឹកជ្រោះ​ដ៏​តូច​នៃ​ពេល​បច្ចុប្បន្ន ចេញពី​ទន្លេ​ដែល​មិន​ចេះ​រីងស្ងួត​នៃ​ព្រះគុណ​នៃ​អនាគត​កាល ឆ្ពោះ​មករ​ក​យើង ចូល​ទៅ​ក្នុង​អាងស្តុកទឹក​នៃ​ព្រះគុណ​ក្នុង​ពេល​អតីត​កាល ដែល​កាន់តែ​រីក​ធំ​ឡើង​ជានិច្ច។ បាន​សេចក្តី​ថា ក្នុង​ពេល៥នាទី​ខាងមុខ អ្នក​នឹង​ទទួល​ព្រះគុណ​ដែល​ជួយ​ទ្រទ្រង់ ដែល​ហូរ​មករ​ក​អ្នក​ពី​ពេល​អនាគត ហើយ​អ្នក​នឹង​ទទួល​បាន​ព្រះគុណ​ដែល​មាន​រយៈពេល៥នាទី​ជា​បន្ថែម​ទៀត…

Read article
អត្ថន័យ​នៃ​ដង្វាយ​របស់​ពួក​ហោរ

លោកុប្បត្ដិ ១៦-១៧ និង ម៉ាថាយ ៥:២៧-៤៨ ម៉ាថាយ ២:៩-១៣ ព្រម​ទាំង​បើក​យក​ទ្រព្យ​ដ៏​វិសេស​របស់​ខ្លួន ថ្វាយ​ដង្វាយ​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីង​ទេស ដល់​បុត្រ​នោះ​។ ម៉ាថាយ ២:១១ ថ្ងៃ​នេះ ជា​ទិវា​រំឭក​អំពី​ពេល​ដែល​ពួក​ហោ​រទាំង​បី ជា​អ្នក​ប្រាជ្ញា​ដ៏​សុភាព ដែល​បាន​ចូល​គាល់​ព្រះ​ឱរស​យេស៊ូវ ដូច​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ ក៏​ដូច​ជា​ក្នុង​បទ​ចម្រៀង​ទំនុក​សកល​លេខ​៤០ មាន​ចំណង​ជើង​ថា “យើង​ហោ​រទាំង​បី​មក​ពី​ទិស​បូព៌”។ តាម​ពិត ពួកគេ​មិនមែន​ជា​ស្តេច មក​ពី​ទិស​ខាង​កើត ដូច​អ្នក​ខ្លះ​បាន​ពិពណ៌នា​នោះ​ទេ ហើយ​អាច​មាន​គ្នា​លើស​ពី​៣នាក់​។ ទោះជា​យ៉ាងណា​ក៏ដោយ យើង​អាច​ដឹង​ច្បាស់​ថា ពួកគេ​បាន​នាំ​យក​ដង្វាយ​បី​យ៉ាង​មក​ថ្វាយ​ព្រះអង្គ ហើយ​បទ​ចម្រៀង​នេះ​ក៏​បាន​រៀបរាប់​អំពី​ដង្វាយ​ទាំង​បី​ផង​ដែរ​។ ព្រះ​គម្ពីរ​បាន​ចែងថា ពេល​ដែល​ពួក​ហោរ​មកដល់​ភូមិ​បេថ្លេហិម ពួកគេ​ក៏បាន “បើក​យក​ទ្រព្យ​ដ៏​វិសេស​របស់​ខ្លួន ថ្វាយ​ដង្វាយ​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីង​ទេស ដល់​បុត្រ​នោះ”(ម៉ាថាយ ២:១១)។ ដង្វាយ​ទាំង​នោះ​ជា​និមិត្តរូប​តំណាង​ឲ្យ​បេសកកម្ម​របស់​ព្រះយេស៊ូវ​។ មាស​ជា​តំណាង​ឲ្យ​តួនាទី​របស់​ព្រះ​អង្គ​ជា​ស្តេច​។ កំញាន​ដែល​គេ​ដុត​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ទី​បរិសុទ្ធ​ក្នុង​ព្រះវិហារ គឺ​ជា​តំណាង​ឲ្យ​ភាព​ជា​ព្រះ​របស់​ព្រះអង្គ​។ ហើយ​តាម​ធម្មតា គេ​ប្រើ​ជ័រ​ល្វីង​ទេស សម្រាប់​អប់សព​។ យើង​អាច​ឆ្ងល់​ថា ហេតុ​អ្វី​ពួក​គេ​ថ្វាយ​ជ័រ​ល្វីង​ទេស​ដល់​ព្រះអង្គ​។ ក្នុង​ល្បះទី៤ ក្នុង​ទំនុក​សកល​នេះ គេ​ច្រៀង​ថា “ជ័រ​ល្វីង​ទេស​ជា​ដង្វាយ​ផង​ខ្ញុំ នោះ​សំដែង​ការ​លំបាក​យ៉ាង​ធំ កើត​ព្រះទ័យ​ព្រួយ…

Read article
ព្រះអម្ចាស់​ប្រទាន​ទិសដៅ​សម្រាប់​ការ​សម្រេច​ចិត្ត

លោកុប្បត្ដិ ១៣-១៥ និង ម៉ាថាយ ៥:១-២៦ ចោទិយកថា ៣០:១៥-២០ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួររក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ​។ យេរេមា ៦:‌១៦ បន្ទាប់ពី​ស្វាមី​ខ្ញុំ​មាន​ជំងឺ ហើយ​ក្តៅ​ខ្លួន​ខ្លាំង​ជា​ច្រើន​ថ្ងៃ ច្បាស់​ណាស់ ស្វាមី​ខ្ញុំ​ត្រូវ​ទៅ​ពេទ្យ​ជា​បន្ទាន់​។ មន្ទីរ​ពេទ្យ​ក៏បាន​ទទួល​គាត់​ឲ្យ​ចូល​សម្រាក​ព្យាបាល​ភ្លាមៗ​។ បន្ទាប់ពី​គាត់​សម្រាក​ព្យាបាល​បាន​ពីរ​បី​ថ្ងៃ សុខ​ភាព​គាត់​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន តែ​មិន​ទាន់​ល្អ​គ្រប់​គ្រាន់​ល្មម​នឹង​ឲ្យ​គាត់​ចេញពី​ពេទ្យ​បាន​។ ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​ថា ត្រូវ​នៅ​មើល​គាត់ ឬ​ត្រូវ​ចុះ​បេសកកម្ម​ដ៏​សំខាន់ ដែល​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម​។ ស្វាមី​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​មិន​ឲ្យ​ព្រួយ​បារម្ភ ព្រោះ​គាត់​អាច​បន្ត​សម្រាក​នៅ​មន្ទីរ​ពេទ្យ​តែ​ម្នាក់ឯង​បាន​។ តែ​ចិត្ត​របស់​ខ្ញុំ​នៅ​ចង់​នៅ​មើលថែ​គាត់​ផង ចង់ទៅ​ធ្វើ​ការ​ផង​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​រាស្រ្ត​របស់​ព្រះ ត្រូវ​ការ​ជំនួយ​របស់​ព្រះអង្គ នៅពេល​ដែល​ពួកគេ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ក្នុង​ជីវិត​។ មាន​ពេល​ជា​ច្រើនដង​ពេក​ហើយ ដែល​ពួកគេ​មិន​បាន​ស្តាប់​តាម​ការ​បង្គាប់​ដែល​ព្រះ​អង្គ​បាន​បើក​សម្ដែង​។ ដូច​នេះ លោក​ម៉ូសេ​ក៏​បាន​ជំរុញ​ពួក​បណ្តាជន​ឲ្យ “ជ្រើស​រើស​យក​ជីវិត” ដោយ​ស្តាប់​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះអង្គ(ចោទិយកថា ៣០:១៩)។ នៅ​សម័យ​ក្រោយមក ហោរា​យេរេមា​ក៏​បាន​កែ​តម្រង់​រាស្រ្ត​របស់​ព្រះអង្គ ដែល​កំពុង​ដើរ​ខុស​ផ្លូវ ដោយ​បញ្ចុះ​បញ្ចូល​ពួកគេ​ឲ្យ​ដើរ​តាម​ផ្លូវ​ព្រះអង្គ ដោយ​ប្រាប់​ពួក​គេ​ថា “ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួររក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ”(យេរេមា ៦:‌១៦)។ ផ្លូវ​ចាស់​របស់​ព្រះ​គម្ពីរ និង​ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ​កាលពី​មុន អាច​នាំ​ផ្លូវ​យើង​។…

Read article
ភាព​ស្មោះ​ត្រង់​ដ៏​ស្រគត់ស្រគំ ក្នុង​ព្រះគ្រីស្ទ

លោកុប្បត្ដិ ១០-១២ និង ម៉ាថាយ ៤ ១ថែស្សាឡូនិច ៤:១-២,៩-១២ ហើយ​ខំ​ប្រឹង​ឲ្យ​អស់ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយដៃ​ខ្លួន​ឯង​ផង​។ ១ថែស្សាឡូនិច ៤:‌១១ ថ្ងៃ​មួយ ខ្ញុំ​បាន​ចុះ​មក​ជាន់​ខាង​ក្រោម ដើម្បី​ញាំ​អាហារ​ពេល​ព្រឹក ក្នុង​សណ្ឋាគារ​ដែល​ខ្ញុំ​កំពុង​ស្នាក់​នៅ​។ អ្វីៗ​នៅ​ក្នុង​បន្ទប់​ញាំ​អាហារ​នោះ សុទ្ធតែ​ស្អាត មិន​មាន​ប្រឡាក់​អ្វី​​។ គេ​បាន​តម្រៀប​អាហារ​ប៊ូ​ហ្វេ​នៅ​លើតុ​រួច​ជា​ស្រេច​។ អាហារ និង​ភេសជ្ជះ​ត្រជាក់ៗ​ក៏​មាន​ពេញ​ទូទឹកកក ស្លាប​ព្រា​និង​សម​ក៏​មាន​ពេញ​ប្រអប់​។ អ្វីៗ​ហាក់​ដូចជា​បាន​រៀបចំ​យ៉ាង​ល្អ​ឥត​ខ្ចោះ​។ បន្ទាប់មក ខ្ញុំ​ក៏បាន​ឃើញ​បុរស​ម្នាក់​កំពុង​បំពេញ​អ្វីៗ​ដែល​ខ្វះ​ចន្លោះ ព្រម​ទាំង​ជូត​សម្អាត​របស់​អ្វី​ដែល​ប្រឡាក់​។ គាត់​មិន​បាន​ព្យាយាម​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​នរណា​ម្នាក់​ទេ​។ ប៉ុន្តែ ពេល​ខ្ញុំ​អង្គុយ​ញាំ​អាហារ​កាន់តែ​យូរ ខ្ញុំ​ក៏​កាន់តែ​មាន​ការ​ស្ញប់​ស្ញែង​ចំពោះ​គាត់​។ គាត់​មាន​ភាព​ស្វាហាប់​ក្នុង​ការងារ​ណាស់ គាត់​តែងតែ​កត់​សំគាល់​ឃើញ​ឆ្នាំង​ដែល​នៅសល់​ម្ហូប​តិចតួច ហើយ​ប្រញាប់​ចាក់​ម្ហូប​បន្ថែម ដើម្បី​កុំ​ឲ្យ​ភ្ញៀវ​រង់​ចាំ​យូរ​។ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ធ្លាប់​ធ្វើ​ការ​ក្នុង​ភោជនីយដ្ឋាន ខ្ញុំ​បាន​សង្កេត​ឃើញថា គាត់​តែងតែ​មាន​ភាព​ល្អិតល្អន់​នៅ​ក្នុង​ការងារ​។ អ្វីៗ​ហាក់​ដូចជា​ល្អ​ឥត​ខ្ចោះ ដោយសារ​បុរស​ម្នាក់​នេះ​ធ្វើ​ការ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ទោះ​មាន​មនុស្ស​តែ​ពីរបី​នាក់​ចាប់​អារម្មណ៍​ក៏ដោយ​។ ពេល​ខ្ញុំ​ឃើញ​បុរស​ម្នាក់​នេះ ធ្វើ​ការងារ​យ៉ាង​ផ្ចិតផ្ចង់​ដូច​នេះ ខ្ញុំ​ក៏បាន​នឹក​ចាំ​ពាក្យ​ពេចន៍​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនីច​ឲ្យ “ខំ​ប្រឹង​ឲ្យ​អស់ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយដៃ​ខ្លួន​ឯង​ផង” ដើម្បី​ឲ្យ​ទី​បន្ទាល់​នៃ​ការ​រស់នៅ​របស់​ពួកគេ បាន​ទទួល​ការ​គោរព​ពី​អ្នក​ខាង​ក្រៅ(១ថែស្សាឡូនិច ៤:១១-១២)។ សាវ័ក​ប៉ុល​បាន​ដឹង​ថា អ្នក​បម្រើ​ព្រះ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ អាច​ទទួល​បាន​ការ​គោរព​ពី​អ្នក​ដទៃ…

Read article
រក​ឃើញ​ក្តី​សង្ឃឹម

លោកុប្បត្តិ ៧-៩ និង ម៉ាថាយ ៣ ទំនុក​ដំកើង ៣៣:៦-៩,១២-២២ ឱ​ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​សេចក្តី​សប្បុរស​របស់​ទ្រង់ សណ្ឋិត​នៅលើ​យើង​ខ្ញុំ តាម​ដែល​យើង​ខ្ញុំ​សង្ឃឹម​ដល់​ទ្រង់​។ ទំនុក​ដំកើង ៣៣:២២ អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ទឹកស​មុទ្រ ឈ្មោះ ស៊ីលវា អឺល(Sylvia Earle) បាន​សង្កេត​ឃើញ​ការ​ថយ​ចុះ​នៃ​ផ្កាស​មុទ្រ នៅ​បាត​សមុទ្រ​​។ គាត់​ក៏បាន​បង្កើត​អង្គការ​បេសកកម្ម​ពណ៌​ខៀវ ជា​អង្គការ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត ចំពោះ​ការ​អភិវឌ្ឍន៍ “តំបន់​នៃ​ក្តី​សង្ឃឹម” នៃ​ពិភពលោក​។ តំបន់​ពិសេស​ទាំង​នេះ មាន​ទីតាំង​នៅ​ជុំ​វិញ​ពិភពលោក មាន “សារៈសំខាន់​យ៉ាង​ខ្លាំង ចំពោះ​សុខ​ភាព​នៃ​មហា​សមុទ្រ” ដែល​មាន​ផល​ប៉ះ​ពាល់​មក​លើ​ជីវិត​របស់​មនុស្ស នៅ​លើ​ផែនដី​។ តាមរយៈ​ការ​ថែរក្សា​តំបន់​ផ្កាថ្ម​ទាំង​នេះ អ្នក​វិទ្យាសាស្ត្រ​ទាំងឡាយ​ក៏​បាន​ស្តា​ទំនាក់​ទំនង​រវាង​ជីវ​ចម្រុះ​នៅ​បាត​សមុទ្រ​ឡើង​វិញ និង​បាន​អភិរក្ស​ពូជ​សត្វ​ជា​ច្រើន​ដែល​ជិត​ផុតពូជ​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៣៣ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​មាន​បន្ទូល ឲ្យ​អ្វីៗ​កើត​មាន ហើយក៏​បាន​ធានា​ថា ស្នា​ព្រះ​ហស្ត​ទាំង​អស់​ដែល​ព្រះអង្គ​បាន​បង្កើត​នឹង​ឈរ​មាំ(ខ.៦-៩)។ ដោយសារ​ព្រះ​ទ្រង់​បាន​សោយរាជ្យ​លើ​ជំនាន់​មនុស្ស និង​ជាតិ​សាសន៍​ទាំងឡាយ(ខ.១១-១៩) នោះ​មានតែ​ព្រះអង្គ​ទេ ដែល​អាច​ស្អាង​ទំនាក់​ទំនង​ឲ្យ​ល្អ​ឡើង​វិញ និង​សង្គ្រោះ​ជីវិត​មនុស្ស ហើយ​ជួយ​ឲ្យ​ពួក​គេ​មាន​ក្តី​សង្ឃឹម​ឡើង​វិញ​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះអង្គ​បាន​អញ្ជើញ​យើង​ឲ្យ​ចូល​រួម​ជាមួយ​ព្រះអង្គ នៅ​ក្នុង​ការ​ថែរក្សា​ពិភពលោក និង​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​ឲ្យ​មាន​នៅ​លើ​ពិភពលោក​។ រៀង​រាល់​ពេល​ដែល​យើង​សរសើរ​ដំកើង​ព្រះអង្គ សម្រាប់​ការ​បង្កើត​ឥន្ទធនូ​ដែល​លាត​សន្ធឹង​នៅ​លើ​ផ្ទៃ​មេឃ ដែល​មាន​ពពក…

Read article
រក​ឃើញ​ជីវិត​មាន​ន័យ​ក្នុង​ព្រះអង្គ

លោកុប្បត្តិ ៤-៦ និង ម៉ាថាយ ២ សា​ស្តា ១:១-១១ ថ្ងៃ​ក៏​រះ​ឡើង ហើយ​លិចទៅ​វិញ​។ សា​ស្តា ១:៥ រឿង​ប្រលោមលោក ដែល​លោក​អឺណេស ហេមមីងវេយ(Ernest Hemingway) បាន​និពន្ធ គាត់​បាន​និយាយ​អំពី​មនុស្ស​ប្រមឹក​ពីរ​នាក់​ជា​មិត្តសំឡាញ់​នឹង​គ្នា ដែល​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើកទី១​។ ពួកគេ​មាន​ស្នាម​សម្លាក​នៅ​លើ​រូបកាយ និង​ក្នុង​ចិត្ត ដោយសារ​គ្រោះ​មហន្ត​រាយ​នៃ​សង្គ្រាម ហើយ​បាន​ព្យាយាម​ជម្នះ​វា ដោយ​ការ​ជប់​លៀង ដំណើរ​ផ្សង​ព្រេង​ធំៗ និង​ការ​សប្បាយ​ក្នុង​ផ្លូវភេទ​។ ពួកគេ​ក៏​តែង​តែ​ផឹក​ស្រា ដើម្បី​បំបាត់​ការ​ឈឺ​ចាប់ តែ​ពួកគេ​នៅតែ​មិន​សប្បាយ​ចិត្ត​។ លោក​ហេមមីងវេយ​ក៏បាន​ដាក់​ចំណង​ជើង​ឲ្យ​រឿង​ប្រលោមលោក​នេះ​ថា ព្រះ​អា​ទិត្យ​ក៏​បាន​រះ​ដែរ ដោយ​ផ្អែក​ទៅ​លើ​បទ​គម្ពីរ​សា​ស្តា ១:៥​។ ក្នុង​កណ្ឌ​គម្ពីរ​សា​ស្តា ស្តេច​សាឡូម៉ូន​បាន​ហៅ​ខ្លួន​ឯង​ថា “គ្រូ​ប្រដៅ”(ខ.១)។ ទ្រង់​បាន​សង្កេត​ឃើញថា អ្វីៗ​ទាំង​អស់​សុទ្ធតែ “ឥត​ប្រយោជន៍”(ខ.២) ហើយក៏​បាន​សួរ​ថា “តើ​មនុស្ស​មាន​កំរៃ​អ្វី​ខ្លះ ពី​អស់​ទាំង​ការ​ដែល​ខ្លួន​ខំ​ធ្វើ ដោយ​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ?”(ខ.៣)។ ស្តេច​សាឡូម៉ូន​ក៏​បាន​ទត​ឃើញ​របៀប​ដែល​ថ្ងៃរះ និង​លិចទៅ​វិញ ខ្យល់​បក​ពី​ទិស​ណា​ទៅ​ទិស​ណា និង​ទឹក​ទន្លេ​រហូរ​មិន​ចេះ​ឈប់ ចូល​ទៅ​ក្នុង​សមុទ្រ​ដែល​មិន​ចេះ​ឆ្អែត​ឆ្អន់(ខ.៥-៧)។ ទី​បំផុត គ្មាន​នរណា​នឹក​ចាំ​អំពី​ពួកវា​ទៀត​ទេ(ខ.១១)។ ត្រង់​ចំណុច​នេះ លោក​ហេមមីងវេយ និង​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សា​ស្តា​សុទ្ធតែ​ចង់​ឲ្យ​យើង​ត្រិះ​រិះ​ពិចារណា អំពី​ភាព​ឥត​ប្រយោជន៍​នៃ​ការ​រស់នៅ ​លើ​ផែនដី​នេះ​។…

Read article