Cindy Hesskasper

You are here:
តើត្រូវធ្វើ ឬមិនត្រូវធ្វើ

ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរជា​ខ្ញុំ​ធ្វើវិញ។ រ៉ូម ៧:១៩ កាលពីក្មេង គេ​បាន​យក​រថក្រោះ​មួយ​គ្រឿង សល់​ពី​សម័យ​សង្រ្គាម​លោក​លើក​ទី២ មក​ដាក់​តាំង ក្នុង​សួនច្បារ ក្បែរ​ផ្ទះ​ខ្ញុំ។ គេ​បាន​ដាក់​ផ្លាក​សញ្ញា​ដាស់តឿន​ជាច្រើន អំពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង ដោយសារ​ការ​ឡើង​លេង​លើ​រថ​ក្រោះ​នោះ តែ​មិត្ត​ភក្តិ​ខ្ញុំ​មួយ​ក្រុម បាន​នាំគ្នា​ឡើង​លេង ដោយ​មិន​បង្អង់​យូរ។ ក្នុងចំណោម​យើង មាន​អ្នកខ្លះ​មានការ​ស្ទាក់ស្ទើរ​បន្តិច តែ​ទីបំផុត យើង​ក៏បាន​ឡើង​លេង​ទាំងអស់គ្នា។ មាន​ក្មេងប្រុស​ម្នាក់ បាន​បដិសេធ​មិនព្រម​ឡើងលើ​រថក្រោះ ដោយ​ចង្អុល​ទៅ​រក​ផ្លាក​សញ្ញា​ហាមឃាត់។ ក្មេងប្រុស​ម្នាក់ទៀត​ប្រញាប់​លោត​ចុះ​ភ្លាមៗ ពេល​ដែល​មនុស្ស​ធំ​បាន​ដើរមក​រក​ពួក​គេ។ ដូចនេះ ការ​ល្បួង​ឲ្យ​លេងសើច​សប្បាយ បាន​ឈ្នះ​បំណង​ចិត្ត​របស់​យើង ដែល​ចង់​ធ្វើតាម​ច្បាប់​ហើយ។ យើង​ម្នាក់​ៗ​សុទ្ធតែ​បង្កប់​ទៅ​ដោយចិត្ត ដែល​ចូលចិត្ត​បះបោរ​ដូច​កូន​ក្មេង។ យើង​មិន​ចូលចិត្ត​ឲ្យ​គេ​ប្រាប់​យើង ឲ្យ​ធ្វើ​នេះ ឬ​ធ្វើ​នោះ​ឡើយ។ តែ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ាកុប ពេលណា​យើង​ដឹង​ថា អ្នកណា​ដែល​ចេះ​ធ្វើល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នកនោះ​វិញ(៤:១៧)។ ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ​រ៉ូម សាវ័ក​ប៉ុល​បាន​សរសេរ​ថា “ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរជា​ខ្ញុំ​ធ្វើវិញ។ ដូច្នេះ បើ​ខ្ញុំ​ប្រព្រឹត្ត​ការដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិនមែន​ខ្ញុំ​ដែល​ធ្វើការ​នោះ​ទៀត​ទេ គឺជា​បាប​ទេតើ ដែល​នៅក្នុង​ខ្លួនខ្ញុំ​វិញ” (៧:១៩-២០)។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ​ យើង​អាច​មានការ​ពិបាក…

Read article
មើលឃើញតម្រូវការ

ពួក​ស្រី​មេម៉ាយ​ក៏​ឈរ​ជិត​គាត់​ទាំង​យំ ព្រមទាំង​បង្ហាញ​អាវ និង​សំលៀកបំពាក់​ទាំងប៉ុន្មាន ដែល​តេ​ប៊ី​ថា​បាន​ធ្វើឲ្យ ពី​កាល​នាង​នៅជា​មួយ​នៅឡើយ។ កិច្ចការ ៩:៣៩ ក្នុង​រយៈពេល​ពីរបី​ថ្ងៃ មុន​ពេល​ឪពុក​ខ្ញុំ​លាចាក​លោក មាន​គ្រូពេទ្យ​ម្នាក់​ឈ្មោះ​រេ​ជល(Rachel) បាន​ចូល​មក​ក្នុង​បន្ទប់​ព្យាបាល​គាត់ ហើយ​សួរ​គាត់​ថា តើ​គាត់​ចង់​ឲ្យ​នាង​ជួយ​កោរ​ពុកមាត់​ឲ្យ​គាត់​ទេ? ពេល​រេ​ជល​យក​ឡាម​មក​កោរ​ពុកមាត់​ឲ្យ​គាត់ នាង​ក៏បាន​ពន្យល់​គាត់​ថា នាង​ចង់​កោរ​ពុក​មាត់​ឲ្យ​គាត់ ព្រោះ​ចាស់​ៗ ក្នុង​ជំនាន់​របស់​គាត់​ចូលចិត្ត​កោរ​ពុកមាត់​ឲ្យបាន​ស្អាត​ជា​រៀងរាល់ថ្ងៃ។ រេ​ជលបាន​មើលឃើញ​តម្រូវការ​របស់​គាត់ ហើយក៏​បាន​បង្ហាញ​ចេញ​នូវ​ចិត្តសប្បុរស ភាព​ថ្លៃ​ថ្នូ និង​ការគោរព​ដល់​គាត់។ ការ​យកចិត្ត​ទុកដាក់​ដ៏​សុភាព​របស់​នាង បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​មិត្ត​ភក្តិ​ខ្ញុំ​ឈ្មោះ ជូ​លី(Julie) ដែល​នៅតែ​លាប​ក្រចកដៃ​ឲ្យ​ម្តាយ​ចាស់ជរា ព្រោះ​ជូ​លី​ចង់​ឲ្យ​ម្តាយ​របស់​ខ្លួន​នៅតែ​មាន​សម្រស់​ស្អាត។ បទ​គម្ពីរ​កិច្ចការ​ជំពូក៩ បាន​ចែង​អំពី​សិស្ស​ម្នាក់​ឈ្មោះ តេ​ប៊ី​ថា ដែល​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស ដោយ​ចែក​ខោអាវ​ដែល​ខ្លួន​បាន​ដេរ ឲ្យ​អ្នកក្រ(ខ.៣៦,៣៩)។ ពេល​នាង​ស្លាប់ ដោយសារ​ជំងឺ មិត្ត​ភក្តិ​របស់​នាង​ជាច្រើន​បាន​មក​ជួបជុំគ្នា​ពេញ​បន្ទប់​របស់​នាង ដោយ​ទួញ​យំ ដើម្បី​កាន់ទុក្ខ​ស្រ្តី​ដ៏​សប្បុរស ដែល​ចូលចិត្ត​ជួយ​អ្នកដទៃ។ តែ​រឿង​របស់​តេ​ប៊ី​ថា នៅ​មិនបាន​ចប់​ត្រឹម​នេះ​ទេ។ ពេល​ដែល​សាវ័ក​ពេត្រុស​បាន​មកដល់ គាត់​ក៏បាន​លត់​ជង្គង់​នៅ​ក្បែរ​សព​នាង ហើយ​អធិស្ឋាន។ ដោយ​ព្រះ​ចេស្តា​របស់​ព្រះ គាត់​ក៏បាន​ហៅឈ្មោះ​នាង​ថា “តេ​ប៊ី​ថា​អើយ ចូរ​នាង​ក្រោក​ឡើង”។ នាង​ក្រោក​ឡើង នាង​ក៏​បើកភ្នែក​ឃើញ​ពេត្រុស រួច​ឡើង​អង្គុយ។ ពេល​មិត្ត​ភក្តិ​របស់​នាង​បានដឹង​ថា នាង​នៅ​មាន​ជីវិត ដំណឹង​អំពី​ការ​អស្ចារ្យ​នេះ​បានឮ​សុះសាយ​ពេញទីក្រុង…

Read article
ស្នាព្រះហស្តល្អឯក

ដ្បិត​យើង​រាល់គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទយេស៊ូវ​សំរាប់​ការ​ល្អ។ អេភេសូរ ២:១០ កាល​ខ្ញុំ​នៅក្មេង ខ្ញុំ​ខំ​មើលតាមបង្អួច​បន្ទប់​ថែទាំ​ទារក នៅ​មន្ទីរពេទ្យ ឃើញ​ទារក​តូច​មួយ​ជា​លើក​ដំបូង ដែល​ទើបតែ​ចាប់​កំណើត។ ដោយសារ​ខ្ញុំ​មិន​មានការ​យល់ដឹង​ច្រើន ខ្ញុំ​មានការ​ខកចិត្ត ដែល​បានឃើញ​ទារក​មាន​រូបរាង​តូច​ល្អិត មាន​សាច់​កង់ៗ មាន​ក្បាល​ស្ដួច​ទៅលើ ហើយ​គ្មាន​សក់។ ទោះជាយ៉ាងណា​ក៏ដោយ ម្តាយ​របស់​ក្មេង​នោះ កំពុង​ឈរ​នៅ​ក្បែរ​យើង ដោយ​សួរ​គេឯង​មិន​ចេះ​ឈប់​ថា តើ​កូន​គាត់​គួរឲ្យ​ស្រឡាញ់​ទេ? ខ្ញុំ​ក៏បាន​នឹក​ចាំ​ពេល​ដែល​ខ្ញុំ​បាន​មើល​វីដេអូ​មួយ ដែល​ក្នុង​នោះ ឪពុក​វ័យក្មេង​ម្នាក់​បាន​ច្រៀង​បទចម្រៀង​ដ៏​ស្រទន់ ទៅកាន់​កូនស្រី​​ជា​ទារក​ដ៏​តូច​ល្អិត​ថា កូន​ស្អាត​ខ្លាំង​ណាស់។ សម្រាប់​ឪពុក​របស់​នាង នាង​គឺ​ជាង​ស្នា​ព្រះហស្ត​ដែល​ស្រស់​ស្អាត​បំផុត ដែល​ព្រះ​បាន​បង្កើត។ ព្រះ​ទ្រង់​ក៏បាន​ទតមើល​យើង យ៉ាងដូច​នេះ​ដែរ មែនទេ? បទ​គម្ពីរ​អេភេសូរ ២:១០ បាន​ចែងថា យើង​ជា​ស្នា​ព្រះហស្ត​ដ៏​ល្អឯក​របស់​ព្រះអង្គ។ ដោយសារ​យើង​ដឹង​ថា យើង​មាន​ចំណុច​មិនល្អ​ជាច្រើន នោះ​យើង​ពិបាក​នឹង​ទទួលស្គាល់​ថា ព្រះអង្គ​ស្រឡាញ់​យើង ឬ​ជឿ​ថា យើង​មាន​តម្លៃ​ចំពោះ​ព្រះអង្គ។ តែ​ព្រះ​ទ្រង់​មិនបាន​ស្រឡាញ់​យើង ដោយសារ​យើង​សមនឹង​ទទួល​សេចក្តី​ស្រឡាញ់​នោះ​ទេ(ខ.៣-៤) តែ​ព្រះអង្គ​ស្រឡាញ់​យើង ដោយសារ​ព្រះអង្គ​ជា​សេចក្តី​ស្រឡាញ់(១យ៉ូហាន ៤:៨)។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ប្រកបដោយ​ព្រះគុណ ហើយ​ព្រះអង្គ​បង្ហាញ​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់ តាមរយៈ​ការ​លះបង់​របស់​ព្រះយេស៊ូវ​ ដោយ​ព្រះអង្គ​ឲ្យ​យើង​មានជីវិត​រស់​ក្នុង​ព្រះអង្គ កាល​យើង​កំពុង​ស្លាប់​ក្នុង​អំពើបាប​របស់​យើង​នៅ​ឡើយ(អេភេសូរ ២:៥,៨)។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​មិនដែល​ប្រែប្រួល គឺ​តែងតែ​ស្ថិតស្ថេរ​ជានិច្ច។ ព្រះអង្គ​ស្រឡាញ់​មនុស្ស​ដែល​មិនល្អ​ឥត​ខ្ចោះ…

Read article
ដើម្បីឲ្យមានពេលវេលាគ្រប់គ្រាន់

ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ចការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ។ សាស្តា ៣:១១ មាន​ពេល​មួយ​ខ្ញុំ​បាន​មើល​ធ្នើរ​សៀវភៅ​របស់​មិត្ត​ភក្តិ​ខ្ញុំ ឃើញ​សៀវភៅ ដែល​លោក​លេអូ ថូលស្តូយ(Leo Tolstoy) បាន​និពន្ធ​មាន​ចំណង​ជើង​ថា សង្រ្គាម និង​សន្តិភាព​ ដែល​មាន​ជា​ច្រើន​ភាគ។ ខ្ញុំ​ក៏​និយាយ​ប្រាប់​គាត់ ដោយ​ស្មោះ​ត្រង់​ថា ខ្ញុំ​មិន​អាច​អាន​សៀវភៅ​ទាំង​នោះ​ឲ្យ​ចប់​គ្រប់​ភាគ​ឡើយ។ ម៉ាធី(Marty) ក៏​បាន​និយាយ​ដោយ​សម្លេង​សើច​តិច​ៗ​ថា កាល​គាត់​ចូល​និវត្តន៍​ពី​ការងារ​ជា​គ្រូ​បង្រៀន មិត្ត​ភក្តិ​ម្នាក់​បាន​ឲ្យ​សៀវភៅ​ទាំង​នេះ​មក​គាត់ ធ្វើ​ជា​អំណោយ ព្រោះ​ទីបំផុត​គាត់​មាន​ពេល​អាន​ហើយ។ ក្នុង​៨​ខ​ដំបូង នៃ​បទ​គម្ពីរ​សាស្តា ជំពូក៣​ អ្នក​និពន្ធ​បាន​លើក​ឡើង អំពី​សកម្មភាព​នៃ​ជីវិត​មនុស្ស ដែល​កើត​មាន​ជា​ធម្មតា ដោយ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ ទោះ​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​មួយ​ណា​ក៏​ដោយ នៃ​ជីវិត យើង​ច្រើន​តែ​ពិបាក​រក​ពេល​ធ្វើ​អ្វី​ៗ​ដែល​យើង​ចង់​ធ្វើ។ ហើយ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​រៀប​ចំ​ពេល​វេលា​របស់​យើង យើង​ចាំ​បាច់​ត្រូវ​មាន​គម្រោង(ទំនុកដំកើង ៩០:១២)។ យើង​ត្រូវ​ចាត់​ទុក​ពេល​វេលា​ដែល​យើង​ចំណាយ​ជា​មួយ​ព្រះ ជា​រៀង​រាល់​ថ្ងៃ ជា​អាទិភាព ដើម្បី​ឲ្យ​យើង​មាន​សុខភាព​ល្អ​ខាង​វិញ្ញាណ។ ការ​ធ្វើ​កិច្ចការ​ដែល​មាន​ផល​ផ្លែ​ល្អ នាំ​ឲ្យ​មាន​ការ​ពេញ​ចិត្ត(សាស្តា ៣:១៣)។ ការ​បម្រើ​ព្រះ និង​ការ​ជួយ​អ្នក​ដទៃ​មាន​ភាព​ចាំ​បាច់ ព្រោះ​កិច្ចការ​ទាំង​នោះ នាំ​ឲ្យ​បំណង​ព្រះ​ទ័យ​ព្រះ សម្រេច​ក្នុង​ជីវិត​យើង(អេភេសូរ ២:១០)។ ហើយ​ការ​សម្រាក ឬ​លំហែ​កាយ​ដ៏​សមរម្យ មិន​នាំ​ឲ្យ​ខាត​បង់​ពេល​វេលា​ឡើយ តែ​បាន​ជួយ​ឲ្យ​រូប​កាយ…

Read article
ទោះមានចំណុចខ្វះខាតយ៉ាងណាក៏ដោយ

ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះគ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ កូល៉ុស ៣:១៣ គេ​បាន​ទទួល​ស្គាល់​លោក​អូលីវ័រ ក្រមវែល(Oliver Cromwell) ថា​ជា​ “អ្នក​ការពារ​ចក្រ​ភព​អង់គ្លេស”។ គាត់​ជា​មេបញ្ជាការ​កង​ទ័ព នៅ​សតវត្សរ៍​ទី​១៧។ នៅ​សម័យ​នោះ វា​ជា​រឿង​ធម្មតា​ទេ ដែល​បុគ្គល​មាន​មុខ​នាទី​សំខាន់ បាន​ឲ្យ​គេ​គូ​រូប​ឲ្យ​ខ្លួន។ ហើយ​វា​ក៏​មិន​មែន​ជា​រឿង​ចម្លែក​ដែរ ដែល​វិចិត្រករ​បាន​ព្យាយាម​គូរ​តែ​ចំណុច​ដែល​ទាក់​ទាញ​នៅ​លើ​មុខ​របស់​បុគ្គល​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ក្រមវែល មិន​ចង់​ឲ្យ​គេ​គូរ​រូប​គាត់​ជា​លក្ខណៈ​បញ្ជោរ​នោះ​ទេ។ គាត់​ក៏​បាន​ណែនាំ​វិចិត្រករ​ថា “អ្នក​ត្រូវ​តែ​គូ​រូប ឲ្យ​ដូច​លក្ខណៈ​ពិត​របស់​ខ្ញុំ គឺ​គូរ​ទាំង​ប្រជ្រុយ និង​ស្លាក​ស្នាម​ទាំង​អស់ ពុំ​នោះ​ទេ ខ្ញុំ​នឹង​មិន​បង់​លុយ​ឲ្យ​អ្នក​ឡើយ”។ គេ​ជឿ​ថា វិចិត្រករ​នោះ​ក៏​បាន​ធ្វើ​តាម​ការណែនាំ​របស់​គាត់។ រូប​គំនូរ​របស់​លោក​ក្រមវែល​ដែល​គេ​បាន​គូរ​ហើយ បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ប្រជ្រុយ​មួយ​ចំនួន គឺ​ខុស​ពី​មនុស្ស​ជា​ច្រើន​នៅ​សម័យ​សព្វ​ថ្ងៃ ដែល​ចូល​ចិត្ត​កែ​រូប​ខ្លួន​ឯង​ឲ្យ​ស្អាត មិន​ឲ្យ​ឃើញ​ស្នាម​ជ្រួញ ឬ​ប្រជ្រុយ មុន​នឹង​បង្ហោះ​រូប​នោះ នៅ​តាម​បណ្តាញ​សង្គម។ មនុស្ស​គួរ​តែ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ពួក​គេ​មាន​កំហុស អាកប្ប​កិរិយា ឬ​បញ្ហា​ដែល​គួរ​ឲ្យ​រំខាន​ក៏​ដោយ។ ក្នុង​ករណី​ខ្លះ យើង​យល់​ឃើញ​ថា រឿង​នេះ​ពិត​ជា​ពិបាក​ធ្វើ​ណាស់។ តែ​ពេល​ណា​យើង​ខំ​ពិនិត្យ​មើល​ខាង​ក្នុង​ខ្លួន​យើង​ឲ្យ​ច្បាស់ យើង​នឹង​រក​ឃើញ​ចារិក​លក្ខណៈ​មួយ​ចំនួន ដែល​មិន​គួរ​ឲ្យ​ចូល​ចិត្ត។ យើង​អរ​ព្រះគុណ​ព្រះ ដែល​មិន​បាន​ប្រកាន់​ចំណុច​ខ្វះខាត​របស់​យើង។ ហើយ​បទ​គម្ពីរ កូល៉ុស ជំពូក​៣ បាន​បង្រៀន​យើង​ឲ្យ​ចេះ​អត់​ទោស​ឲ្យ​អ្នក​ដទៃ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ សប្បុរស…

Read article
ដើម្បីឲ្យយើងបានគេងលក់ស្រួល

កាល​ណា​ឯង​ដេក​ទៅ នោះ​នឹង​គ្មាន​ភ័យ​ខ្លាច​អ្វី​សោះ អើ ឯង​នឹង​ដេក​ទៅ ហើយ​លក់​ស្រួល។ សុភាសិត ៣:២៤ ពេល​ដែល​មិត្ត​ភក្តិ​របស់​ខ្ញុំ​ឈ្មោះ ផ្លូស(Floss) គេង​មិន​លក់​នៅ​ពេល​យប់ គាត់​ក៏​បាន​គិត​អំពី​ពាក្យ​ពេចន៍ ក្នុង​បទ​ចម្រៀង​ទំនុក​សកល មាន​ចំណង​ជើង​ថា “ព្រះយេស៊ូវ ទូល​បង្គំ​ស្រឡាញ់​ព្រះ​អង្គ”។ គាត់​ក៏​បាន​ហៅ​បទ​ចម្រៀង​នេះ​ថា បទ​ចម្រៀង “ពេល​ពាក់​កណ្តាល​អាធ្រាត្រ​” ព្រោះ​បទ​នេះ​បាន​ជួយ​ឲ្យ​គាត់​នឹក​ចាំ អំពី​ព្រះ​បន្ទូល​សន្យា​របស់​ព្រះអង្គ និង​មូល​ហេតុ​ជា​ច្រើន ដែល​គាត់​ស្រឡាញ់​ព្រះ​អង្គ។ ការ​គេង​ជា​ផ្នែក​ដ៏​ចាំ​បាច់​នៃ​ជីវិត តែ​ជួន​កាល យើង​មាន​ការ​ពិបាក​ក្នុង​ការ​គេង។ នៅ​ពេល​ខ្លះ យើង​អាច​ស្តាប់​ឮ​ព្រះ​សូរសៀង​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រាប់​យើង​អំពី​អំពើ​បាប​ដែល​មិន​ទាន់​បាន​លន់​តួ។ ពុំ​នោះ​ទេ យើង​ចាប់​ផ្តើម​មាន​ការ​ព្រួយ​បារម្ភ អំពី​ការងារ ទំនាក់​ទំនង បញ្ហា​ហិរញ្ញ​វត្ថុ សុខ​ភាព ឬ​កូន​ៗ​របស់​យើង​ជា​ដើម។ មិន​យូរ​ប៉ុន្មាន  ខួរ​ក្បាល​របស់​យើង​មាន​ពេញ​ដោយ​ការ​ព្រួយ​បារម្ភ អំពី​ពេល​អនាគត​ដ៏​លំបាក​លំបិន។ យើង​គិត​ស្មាន​ថា បន្តិច​ទៀត​យើង​គេង​លក់​ហើយ តែ​ពេល​យើង​មើល​ទៅ​នាឡិកា យើង​ក៏​បាន​ដឹង​ថា ជា​ច្រើន​ម៉ោង​ហើយ យើង​នៅ​មិន​ទាន់​គេង​លក់​ទៀត។ ក្នុង​បទ​គម្ពីរ​សុភាសិត ៣:១៩-២៤ ស្តេច​សាឡូម៉ូន​បាន​លើក​ឡើង​ថា យើង​អាច​ទទួល​ផល​ប្រយោជន៍​ពី​ការ​គេង ពេល​ដែល​យើង​ឱប​ក្រសោប​យក​ប្រាជ្ញា ការ​យល់​ដឹង និង​ចំណេះ​ដឹង​មក​ពី​ព្រះ។ តាម​ពិត ទ្រង់​បាន​ប្រកាស​ថា “​សេចក្តី​នោះ​នឹង​បាន​ជា​ជីវិត​ដល់​ព្រលឹង​ឯង …កាល​ណា​ឯង​ដេក​ទៅ…

Read article
ស្រឡាញ់ការរៀនសូត្រ

ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញា ​បាន​ស្តាប់ ហើយ​ចំរើន​ចំណេះ​ឡើង។ សុភាសិត ១:៥ ពេល​ដែល​គេ​សួរ​បុរស​ម្នាក់ អំពី​របៀប​ដែល​គាត់​អាច​ក្លាយ​ជា​អ្នក​កាសែត គាត់​ក៏​បាន​ចែក​ចាយ អំពី​រឿង​ដែល​ម្តាយ​គាត់​មាន​ការ​លះ​បង់ ដើម្បី​ឲ្យ​គាត់​អាច​រៀន​សូត្រ​បាន​ខ្ពង់​ខ្ពស់។ រៀង​រាល់​ពេល​ម្តាយ​គាត់​ធ្វើ​ដំណើរ​តាម​រថភ្លើង​ក្រោម​ដី ម្តាយ​គាត់​តែង​តែ​ប្រមូល​កាសែត​ដែល​គេ​ទុក​ចោល​នៅ​លើ​កៅ​អី​អង្គុយ ហើយ​យក​កាសែត​ទាំង​នោះ​ឲ្យ​គាត់។ គាត់​ក៏​បាន​អាន​ព័ត៌មាន​កីឡា​យ៉ាង​សប្បាយ​រីករាយ តែ​ទន្ទឹម​នឹង​នោះ កាសែត​ទាំង​នោះ​ក៏​បាន​នាំ​គាត់ ឲ្យ​មាន​ការ​យល់​ដឹង​អំពី​ពិភព​លោក ហើយ​បើក​ចិត្ត​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ប្រធាន​បទ​ជា​ច្រើន​ទៀត។ ក្មេងៗ​ចូល​ចិត្ត​ខ្វល់​ច្រើន ហើយ​មាន​ការ​ចង់​ចេះ​ចង់​ដឹង​ពី​កំណើត ដូច​នេះ ការ​នាំ​ពួក​គេ​រៀន​ព្រះ​គម្ពីរ កាល​ពួក​គេ​នៅ​ក្មេង​នៅ​ឡើយ គឺ​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់។ ពួក​គេ​នឹង​មាន​ចិត្ត​ចង់​ស្វែង​យល់​អំពី​ព្រះ​បន្ទូល​សន្យា​ដ៏​អស្ចារ្យ​របស់​ព្រះ និង​រឿង​ដ៏​រំភើប​រីក​រាយ របស់​វីរបុរស​ក្នុង​ព្រះ​គម្ពីរ។ ខណៈ​ពេល​ដែល​ចំណេះ​ដឹង​របស់​ពួក​គេ​កាន់​តែ​មាន​ភាព​ស៊ី​ជម្រៅ ពួក​គេ​អាច​ចាប់​ផ្តើម​យល់​អំពី​លទ្ធផល​នៃ​អំពើ​បាប និង​ដឹង​ថា ពួក​គេ​ត្រូវ​ការ​ការ​ប្រែ​ចិត្ត ហើយ​រក​ឃើញ​ក្តី​អំណរ​ ក្នុង​ការ​ទុក​ចិត្ត​ព្រះ។ ឧទាហរណ៍ ជំពូក​ទី​១ នៃ​កណ្ឌ​គម្ពីរ​សុភាសិត បាន​ណែនាំ​យើង អំពី​អត្ថ​ប្រយោជន៍​នៃ​ប្រាជ្ញា​(សុភាសិត ១:១-៧)។ ប្រាជ្ញា​ជា​ច្រើន​ក្នុង​កណ្ឌ​គម្ពីរ​នេះ បាន​ផ្តល់​ឲ្យ​យើង​នូវ​ពន្លឺ​នៃ​ការ​យល់​ដឹង សម្រាប់​ស្ថានភាព​នៃ​ជីវិត​ពិត។ ការ​ចូល​ចិត្ត​រៀន​សូត្រ ជា​ពិសេស អំពី​សេចក្តី​ពិត​ខាង​វិញ្ញាណ ជួយ​ឲ្យ​យើង​លូត​លាស់​កាន់​តែ​រឹង​មាំ ក្នុង​ជំនឿ​យើង។ ហើយ​អ្នក​ដែល​ដើរ​ដោយ​ជំនឿ អស់​ជា​ច្រើន​ទសវត្សរ៍ អាច​បន្ត​ស្វែង​រក​ចំណេះ​ដឹង អំពី​ព្រះ ពេញ​មួយ​ជីវិត​របស់​ខ្លួន។ បទ​គម្ពីរ​សុភាសិត ១:៥ បាន​បង្រៀន​យើង​ថា…

Read article
ការពន្យល់រឿងក្នុងព្រះគម្ពីរ

គឺ​នឹង​ប្រកាស​ពី​អស់​ទាំង​សេចក្តី​សរសើរ​នៃ​ព្រះយេហូវ៉ា ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ​ឲ្យ​បាន​ស្តាប់ ព្រម​ទាំង​ឥទ្ធានុភាព និង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​ផង។-ទំនុកដំកើង ៧៨:៤ ឥដ្ឋ​ការ៉ូ​ពណ៌​ខៀវ​លាយ​ស​សម្រាប់​តាំង​លម្អ ដែល​ឃើញ​មាន​ជា​ធម្មតា ក្នុង​ផ្ទះ​របស់​ជន​ជាតិ​ហូឡង់ មាន​ប្រភព​ដើម នៅ​ទីក្រុង​ដេលត៍។ ឥដ្ឋ​ការ៉ូ​ទាំង​នោះ​ច្រើន​តែ​ពិពណ៌នា អំពី​ទិដ្ឋភាព​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ហូឡង់ ដែល​មាន​ដូច​ជា ទេសភាព​ដ៏​ស្រស់​ស្អាត ប៉ម​កង្ហារ​ធំ​ៗ​ដែល​ឃើញ​មាន​នៅ​ទូទាំង​ប្រទេស និង​មនុស្ស​កំពុង​ធ្វើ​ការ និង​លេង​កម្សាន្ត។​ នៅ​សតវត្សរ៍​ទី​១៩ ក្នុង​សៀវភៅ ដែល​លោក​ឆាល ឌីខិន(Charles Dickens) បាន​និពន្ធ មាន​ចំណង​ជើង​ថា បទ​ចម្រៀង​ណូអែល  គាត់​បាន​សរសេរ អំពី​របៀប​ដែល​គេ​បាន​ប្រើ​ឥដ្ឋ​ការ៉ូ​ទំាង​នេះ ដើម្បី​ពិពណ៌នា​អំពី​អត្ថន័យ​ក្នុង​ព្រះ​គម្ពីរ។ ក្នុង​ការ​រៀប​រាប់​ អំពី​ឡ​កម្តៅ​ចាស់​មួយ ដែល​ជន​ជាតិ​ហូឡង់​បាន​សង់​ឡើង ដោយ​ប្រើ​ឥដ្ឋ​ការ៉ូ​ទាំង​នោះ ធ្វើ​ជា​កម្រាល​ឥដ្ឋ គាត់​បាន​សរសេរ​ថា : “ឥដ្ឋ​ការ៉ូ​នោះ​មាន​រូប​លោក​កាអ៊ីន និង​អេបិល កូន​ស្រី​ស្តេច​ផារ៉ោន ក្សត្រី​នៃ​ស្រុក​សេបា … និង​ពួក​សាវ័ក​ធ្វើ​ដំណើរ​តាម​សមុទ្រ ជាដើម”។ ក្រុម​គ្រួសារ​ជា​ច្រើន​បាន​ប្រើ​ឥដ្ឋ​ការ៉ូ​ទាំង​នេះ ធ្វើ​ជា​ឧបករណ៍​សម្រាប់​បង្រៀន នៅ​ពេល​ដែល​ពួក​គេ​ជួប​ជុំ​គ្នា ក្នុង​ភាព​កក់​ក្តៅ នៅ​ជុំវិញ​ឡ​កម្តៅ ហើយ​ចែក​ចាយ​រឿង​ក្នុង​ព្រះ​គម្ពីរ។ ពួក​គេ​បាន​រៀន​អំពី​ចរិយា​សម្បត្តិ​របស់​ព្រះ ដែល​មាន​ដូច​ជា​សេចក្តី​យុត្តិធម៌ សេចក្តី​អាណិត និង​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ។ សេចក្តី​ពិត​នៃ​ព្រះ​គម្ពីរ នៅ​តែ​មាន​សារៈ​សំខាន់​ចំពោះ​យើង…

Read article
ជួយអ្នកដែលកំពុងជួបព្យុះភ្លៀង

មនុស្ស​ដែល​មាន​ចិត្ត​សន្ធា នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។ សុភាសិត ១១:២៥ ពេល​ដែល​អាជីវកម្ម​ខ្នាត​តូច​ជា​ច្រើន នៅ​រដ្ឋ​ថេនេស៊ី បាន​បិទ​ទ្វារ​ភ្លាម​ៗ ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល នៃ​វីរូសកូវីត​១៩ ម្ចាស់​ហាង​ទាំង​ឡាយ​មាន​ការ​ព្រួយ​បារម្ភ​ អំពី​ការ​បង់​ថ្លៃ​ឈ្នួល​បុគ្គលិក​ ការ​បង់​ថ្លៃ​ជួល​ហាង និង​ការ​ឆ្លងកាត់​វិបត្តិ​នេះ។ គ្រូ​គង្វាល របស់​ព្រះ​វិហារ​មួយ នៅ​ក្បែរ​ទីក្រុង​ណាសវីឡ ក៏​បាន​ឆ្លើយ​តប​ចំពោះ​ការ​ព្រួយ​បារម្ភ​នេះ ដោយ​ចាប់​ផ្តើម​រៃអង្គាស​ប្រាក់ សម្រាប់​ជួយ​ម្ចាស់​អាជីវ​កម្ម​ដែល​កំពុង​ជួប​ការ​លំបាក។​ លោក​គ្រូ​គង្វាល​ក៏​បាន​លើក​ទឹក​ចិត្ត​ព្រះវិហារ​ដទៃ​ទៀត ក្នុង​តំបន់ ឲ្យ​ចូល​រួម ក្នុង​កិច្ច​ប្រឹង​ប្រែង​នេះ ដោយ​ពន្យល់​ពួក​គេ​ថា “យើង​មិន​គិត​ថា យើង​អាច​អង្គុយ​ស្រណុក​ស្រួល នៅ​លើ​ប្រាក់​បម្រុង​សម្រាប់​ពេល​មាន​វិបត្តិ ខណៈ​ពេល​ដែល​អ្នក​ដទៃ​ទៀត កំពុង​តែ​ជួប​រឿង​វិបត្តិ​នោះ​ឡើយ”។ ប្រាក់​បម្រុង​សម្រាប់​ពេល​មាន​វិបត្តិ គឺ​ជា​ប្រាក់​ដែល​គេ​បាន​ញែក​ទុក សម្រាប់​ពេល​ដែល​ចំណូល​ធម្មតា​មាន​ការ​ថយ​ចុះ នៅ​ពេល​ណា​មួយ ខណៈ​ពេល​ដែល​ប្រតិបត្តិ​ការណ៍​ចាំ​បាច់​ត្រូវ​បន្ត​ទៅ​មុខ​ទៀត។ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​គិត​អំពី​ខ្លួន​ឯង​ជា​មុន តែ​ព្រះ​គម្ពីរ​ប៊ីប​បាន​លើក​ទឹក​ចិត្ត​យើង មិន​គ្រាន់​តែ​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ស្វែង​រក​វិធី​បម្រើ​អ្នក​ដទៃ និង​មាន​ចិត្ត​សប្បុរស​។ បទ​គម្ពីរ​សុភាសិត ជំពូក ១១ បាន​រំឭក​យើង​ថា “មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួងហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។ មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ”(ខ.២៤-២៥)។ តើ​ផ្ទៃ​មេឃ​ស្រឡះ​ល្អ…

Read article
ភាពពុកផុយចេញពីខាងក្នុង

កាល​ខ្ញុំ​ស្ថិត​ក្នុង​វ័យ​ជំទង់ ម្តាយ​ខ្ញុំ​បាន​គូរ​រូប​នៅ​លើ​ជញ្ជាំង​បន្ទប់​ទទួល​ភ្ញៀវ​របស់​យើង ហើយ​គំនូរ​នោះ នៅ​ជាប់​លើ​ជញ្ជាំង​អស់​រយៈ​ពេល​បី​បួន​ឆ្នាំ។​ គំនូរ​នោះ​ក៏​បាន​ពិពណ៌នា អំពី​សំណង់​បាក់​បែក​នៃ​ព្រះវិហារ​បុរាណ​របស់​ជន​ជាតិ​ក្រិក ដែល​មាន​សសរ​មូល​ពណ៌​ស​ដេក​ដួល​នៅ​សង្ខាង ទី​បាញ់​ទឹក និង​រូប​ចម្លាក់​ដែល​ស្ថិត​ក្នុង​ភាព​បាក់​បែក។ ខណៈ​ពេល​ដែល​ខ្ញុំ​មើល​សំណង់​ស្ថាបត្យកម្ម​របស់​សាសន៍​ក្រិក ដែល​ធ្លាប់​តែ​មាន​សម្រស់​ដ៏​អស្ចារ្យ ខ្ញុំ​ក៏​បាន​ព្យាយាម​ស្រមៃ អំពី​កត្តា​ដែល​នាំ​ឲ្យ​វា​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ។​ ខ្ញុំ​ចង់​ដឹង ចង់​យល់ ជា​ពិសេស នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​សិក្សា អំពី​សោកនាដកម្ម នៃ​អារ្យធម៌​ដែល​ធ្លាប់​តែ​អស្ចារ្យ និង​រុង​រឿង តែ​បាន​ពុក​ផុយ និង​បាក់​បែក ពី​ខាង​ក្នុង មក។ ភាព​ពុក​រលួយ​ដែល​ពេញ​ដោយ​អំពើ​បាប និង​ការ​បំផ្លិច​បំផ្លាញ​ដ៏​ព្រៃផ្សៃ ដែល​យើង​ឃើញ​នៅ​ជុំវិញ​ខ្លួន​យើង អាច​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​ព្រួយ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ព្យាយាម​ពន្យល់​អំពី​បញ្ហា​នេះ ដោយ​ចង្អុល​ទៅ​មនុស្ស ឬ​ជាតិ​សាសន៍​ដែល​បាន​បដិសេធ​ព្រះ។ ប៉ុន្តែ តើ​យើង​មិន​គួរ​មើល​ទៅ​ខាង​ក្នុង​ផង​ដែរ​ទេ​ឬ? ព្រះ​គម្ពីរ​បាន​ដាស់​តឿន​យើង កុំ​ឲ្យ​ធ្វើ​ជា​មនុស្ស​មាន​ពុត ពេល​ដែល​យើង​នាំ​អ្នក​ដទៃ ឲ្យ​ងាក​បែរ​ពី​ផ្លូវ​របស់​ពួក​គេ ដែល​មាន​ពេញ​ដោយ​បាប ខណៈ​ពេល​ដែល​យើង​មិន​បាន​មើល​ ទៅ​ក្នុង​ចិត្ត​ខ្លួន​ឯង​ ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ(ម៉ាថាយ ៧:១-៥)។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៣២ បាន​ជំរុញ​យើង ឲ្យ​មើល និង​សារភាព​បាប​របស់​យើង។ ទាល់​តែ​យើង​បាន​ទទួល​ស្គាល់ និង​សារភាព​អំពើ​បាប​ផ្ទាល់​ខ្លួន​របស់​យើង ទើប​យើង​អាច​ពិសោធន៍​នឹង​សេរីភាព រួច​ផុត​ពី​ទោស​កំហុស និង​ទទួល​នូវ​ក្តី​អំណរ​ដែល​កើត​ចេញ​ពី​ការ​ប្រែ​ចិត្ត​(ខ.១-៥)។ ហើយ​ខណៈ​ពេល​ដែល​យើង​អរសប្បាយ ក្នុង​ការ​ដឹង​ថា…

Read article