Jennifer Benson Schuldt

You are here:
អំណោយនៃក្តីសង្ឃឹម

ពេលដែលខ្យល់ព្យុះកំបុតត្បូង បានបក់កាត់ក្រុងតាក់ក្លូបាន ប្រទេសភីលីពីន ក្នុងឆ្នាំ ២០១៣ មានមនុស្សប្រហែល១ម៉ឺននាក់ បានបាត់បង់ជីវិត ហើយអ្នកដែលបានរួចជីវិត ត្រូវបាត់បង់ជម្រក និងគ្មានការងារធ្វើ។ ស្បៀងអាហារ និងឧបករណ៍ប្រើប្រាស់ដែលចាំបាច់ក៏មានការខ្វះខាត។ បីខែក្រោយមក ខណៈពេលដែលក្រុងមួយនេះកំពុងតែព្យាយាមក្រោកឈរឡើង ចេញពីការបំផ្លិចបំផ្លាញនោះ មានទារកម្នាក់បានចាប់កំណើត នៅតាមជញ្ជើមផ្លូវ ក្បែរក្រុងតាក់ក្លូបាន ក្នុងពេលដែលនៅមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង។ ទោះបីជាអាកាសធាតុបានធ្វើឲ្យគេនឹកចាំ អំពីរឿងដ៏ឈឺចាប់ ដែលទើបតែបានកើតឡើងយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋបានរួមគ្នារកបានពេទ្យឆ្មបម្នាក់ ហើយក៏បានដឹកម្តាយនិងកូនទាំងពីរនាក់ ទៅកាន់គ្លីនិក។ ទារកនោះក៏បានរួចជីវិត មានការធំធាត់ឡើង ហើយក៏បានក្លាយជានិមិត្តរូបនៃក្តីសង្ឃឹម ក្នុងពេលដែលពេញដោយភាពអស់សង្ឃឹម នៅតំបន់នោះ។ ពេលដែលប្រជាជនអ៊ីស្រាអែលកំពុងទទួលរងការគៀបសង្គត់ពីសាសន៍ភីលីស្ទីន អស់រយៈពេល៤០ឆ្នាំ មានព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់មួយ បានកើតឡើង ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ ក្នុងអំឡុងពេលនោះ មានទេវតាមួយអង្គបានមកឲ្យដំណឹងដល់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ថា នាងនឹងមានទម្ងន់បង្កើតបានកូនប្រុសដ៏ពិសេសម្នាក់(ពួកចៅហ្វាយ ១៣:៣)។  ទេវតាបានប្រាប់នាងថា កូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយមក “វានឹងចាប់តាំងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន”(ខ.៥)។ កូនប្រុសនោះមានឈ្មោះថា សាំសុន ជាអំណោយនៃក្តីសង្ឃឹមដល់សាសន៍អ៊ីស្រាអែល ក្នុងពេលដ៏វេទនា។ យើងមិនអាចជៀសផុតពីបញ្ហាបានឡើយ តែព្រះយេស៊ូវមានអំណាចសង្រ្គោះយើង ឲ្យរួចផុតពីភាពអស់សង្ឃឹម។ ព្រះយេស៊ូវបានប្រសូត្រ “ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្តីងងឹត ហើយក្នុងម្លប់នៃសេចក្តីស្លាប់…

Read article
ស្ពានជីវិត

សូមយើងស្រមៃថា យើងកំពុងតែឈរប្រកៀកស្មាគ្នា ជាមួយមនុស្សទាំងអស់ក្នុងសហគមន៍របស់អ្នក នៅជើងភ្នំ។ ពេលនោះ មានផ្គរលាន់ និងផ្លេកបន្ទោរព្រៀកៗ ហើយអ្នកក៏បានលឺសន្ធឹកផ្លំត្រែស្នែងលាន់រំពង។ ព្រះទ្រង់ក៏បានយាងចុះមកពីលើកំពូលភ្នំ កាត់តាមភ្លើង។ កន្លែងជួបជុំគ្នានោះក៏បានគ្រប់ដណ្តប់ដោយផ្សែង ភ្នំទាំងមូលក៏ចាប់ផ្តើមកក្រើក ហើយរង្គើរទាំងខ្លួនអ្នកដែរ(និក្ខមនំ ១៩:១៦-២០)។ ពេលពួកអ៊ីស្រាអែលបានទទួលបទពិសោធន៍ដ៏គួរឲ្យស្ញែងខ្លាច នៅក្បែរភ្នំស៊ីណាយ ពួកគេក៏បានអង្វរលោកម៉ូសេថា “សូមលោកមានប្រសាសន៍មកយើងខ្ញុំរាល់គ្នា  តែខ្លួនលោកបានហើយ  យើងខ្ញុំនឹងស្តាប់លោក   សូមកុំឲ្យព្រះមានព្រះបន្ទូលនឹងយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់”(២០:១៩)។ កាលនោះ ពួកអ៊ីស្រាអែលកំពុងសូមឲ្យលោកមូសេធ្វើជាបុគ្គលកណ្តាលរវាងពួកគេ ហើយនិងព្រះ។  “ឯជនទាំងឡាយគេក៏ឈរនៅទីឆ្ងាយ តែម៉ូសេបានចូលទៅជិតទីងងឹតយ៉ាងក្រាស់ដែលព្រះគង់នៅនោះ”(ខ.២១)។ បន្ទាប់ពីបានជួបជាមួយព្រះអម្ចាស់ លោកម៉ូសេក៏បាននាំព្រះរាជសារទ្រង់ ចុះពីលើភ្នំមក ហើយប្រកាសឲ្យពួកបណ្តាជនបានស្តាប់។ សព្វថ្ងៃនេះ យើងក៏ថ្វាយបង្គំព្រះ ដែលពួកអ៊ីស្រាអែលធ្លាប់ថ្វាយបង្គំនៅសម័យមុន ដែលទ្រង់បានសម្តែងឫទ្ធានុភាពដ៏អស្ចារ្យ នៅលើភ្នំស៊ីណាយ។ ដោយសារព្រះទ្រង់មានសេចក្តីបរិសុទ្ធដ៏ល្អឥតខ្ចោះ ហើយយើងមានពេញដោយអំពើបាប នោះយើងមិនអាចចូលទៅរកទ្រង់បានទេ។ បើយើងចូលទៅដោយពឹងអាងខ្លួនឯង នោះយើងក៏នឹងមានភាពភ័យញ័រ មិនខុសពីពួកអ៊ីស្រាអែលឡើយ។ ប៉ុន្តែ ព្រះយេស៊ូវបានបើកផ្លូវឲ្យយើងស្គាល់ព្រះ ពេលដែលទ្រង់បានទទួលអំពើបាបយើង ហើយសុគតលើឈើឆ្កាង រួចមានព្រះជន្មរស់ឡើងវិញ(១កូរិនថូស ១៥:៣-៤)។ សូម្បីតែនៅពេលសព្វថ្ងៃនេះ ព្រះយេស៊ូវទ្រង់នៅតែធ្វើជាបុគ្គលកណ្តាលរវាងយើងនឹងព្រះដ៏បរិសុទ្ធ និងល្អឥតខ្ចោះ(រ៉ូម ៨:៣៤ ១ធីម៉ូថេ ២:៥) ដើម្បីឲ្យយើងចូលទៅរកព្រះដោយសេរី។-Jennifer…

Read article
ពិភពដែលមើលមិនឃើញ

តើអ្នកដឹងទេថា មីក្រុបដែលមាននៅលើដៃរបស់អ្នក អាចមានចំនួនលើសមនុស្សទាំងអស់នៅលើផែនដី? ឬអាចនិយាយបានម្យ៉ាងទៀតថា មីក្រុបរាប់លានអាចផ្តុំគ្នា នៅលើចុងម្ជុលដ៏តូចល្អិតបាន។ ពួកមីក្រុបតូចៗទាំងនោះ មានរូបរាង្គតូចខ្លាំងណាស់ បានជាយើងមិនអាចមើលនឹងភ្នែកទទេរ ដោយមិនប្រើមីក្រូទស្សន៍បានទេ តែពួកវារស់នៅក្នុងទឹក ដី ខ្យល់ ហើយសូម្បីតែក្នុងខ្លួនយើងក៏មានពួកវាដែរ។ ហើយយើងជួបប្រទះពួកវាជានិច្ច ទោះបីជាយើងមើលពិភពរបស់វាមិនឃើញក៏ដោយ។ ហោរាបាឡាមក៏បានបង្ហាញថា ភាពពិតនៃពិភពខាងវិញ្ញាណ ក៏ច្រើនតែពិបាកឲ្យមនុស្សយើងមើលឃើញផងដែរ។ ពេលដែលគាត់កំពុងជិះសត្វលាធ្វើដំណើរតាមផ្លូវ ដោយមានអ្នកបម្រើទៅជាមួយគាត់ សត្វលា “ក៏បានឃើញទេវតានៃព្រះយេហូវ៉ាឈរនៅត្រង់ផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត” នោះលាក៏បែរចេញពីផ្លូវទៅតាមវាលទៅ ឯបាឡាមគាត់វាយលា ដើម្បីនឹងទាញញាក់មកក្នុងផ្លូវវិញ(ជនគណនា ២២:២៣)។ លាក៏ឃើញទេវតានៃព្រះយេហូវ៉ាទៀត រួចវាចូលទៅអែបត្បៀតខ្លួននឹងកំផែង គាបជើងបាឡាមនឹងថ្ម នោះគាត់វាយវាម្តងទៀត។ គាត់មើលមិនឃើញទេវតាទេ គឺទាល់តែព្រះបើកបំភ្លឺភ្នែកគាត់ ទើបគាត់មើលឃើញទេវតា(ខ.៣១)។ ព្រះគម្ពីរបានចែងថា ពិភពខាងវិញ្ញាណគឺពិតជាមានមែន ហើយជួនកាល យើងជួបប្រទះភាពពិតនៃពិភពខាងវិញ្ញាណ ដែលមានសេចក្តីល្អ និងសេចក្តីអាក្រក់(ហេព្រើ ១៣:២ និងអេភេសូរ ៦:១២)។ ហេតុនេះហើយ បានជាព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យមានការអធិស្ឋានចាំយាម និងត្រៀមខ្លួនជានិច្ច។ ព្រះទ្រង់កំពុងគ្រប់គ្រងលោកិយដែលយើងមើលឃើញ ហើយទ្រង់ក៏គ្រប់គ្រងពិភពដែលយើងមើលមិនឃើញផងដែរ។-Jennifer Benson Schuldt

Read article
ដើម្បីសុខភាពរបស់យើង

នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៃសកលវិទ្យាល័យឌូក មានអ្នកស្រាវជ្រាវដ៏ល្បីល្បាញម្នាក់ បានមានប្រសាសន៍ថា “បើសិនជាការដឹងគុណព្រះ គឺជាថ្នាំពេទ្យ នោះការដឹងគុណព្រះ នឹងបានធ្វើជាថ្នាំពេទ្យដែលគេស្វែងរកខ្លាំងបំផុត ដែលមានប្រយោជន៍ចំពោះសុខភាព របស់សិរីរាង្គសំខាន់ៗក្នុងរាង្គកាយ”។ អ្នកខ្លះបានឲ្យនិយមន័យថា ការដឹងគុណគ្រាន់តែជាការរស់នៅ ដោយចិត្តដែលដឹងគុណ ដោយចំណាយពេលទទួលស្គាល់ និងផ្តោតទៅលើរបស់អ្វី ដែលខ្លួនមាន ជាជាងផ្តោតទៅលើអ្វីដែលខ្លួនប្រាថ្នាចង់បាន តែមិនទាន់បានដូចបំណង។ ប៉ុន្តែ ព្រះគម្ពីរបានឲ្យនិយមន័យដែលស៊ីជម្រៅជាងនេះ សម្រាប់ពាក្យ “ការដឹងគុណព្រះ”។ ពេលយើងអរព្រះគុណព្រះ យើងទទួលស្គាល់ថា ព្រះទ្រង់ជាអ្នកប្រទាននូវព្រះពរគ្រប់យ៉ាង(យ៉ាកុប ១:១៧)។ ស្តេចដាវីឌដឹងថា ព្រះទ្រង់បានមើលការខុសត្រូវ ចំពោះការនាំហឹបនៃសេចក្តីសញ្ញាចូលទីក្រុងយេរូសាឡិម(១របាក្សត្រ ១៥:២៦)។  ដូចនេះហើយ  ទ្រង់ក៏បានតែងបទចម្រៀងមួយបទ ដែលនិយាយអំពីការដឹងគុណព្រះ ដោយផ្តោតទៅលើព្រះអម្ចាស់ ជាជាងបង្ហាញនូវចិត្តដែលអរសប្បាយ ចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង។ ទំនុកនោះបានចាប់ផ្តើមដោយពាក្យថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ចុះ ចូរសំដែងពីអស់ទាំងការនៃទ្រង់ នៅកណ្តាលគ្រប់ទាំងសាសន៍”(១៦:៨)។ ទំនុករបស់ស្តេចដាវីឌក៏បានបន្តបង្ហាញក្តីអំណរ ចំពោះភាពធំឧត្តម្ភរបស់ព្រះ ដោយសង្កត់ធ្ងន់ទៅលើសេចក្តីសង្រ្គោះ អំណាចចេស្តា និងសេចក្តីមេត្តារបស់ព្រះ(ខ.២៥-៣៦)។ សព្វថ្ងៃនេះ យើងអាចមានចិត្តកត្តុញូដ៏ពិត ចំពោះព្រះ ដោយថ្វាយបង្គំព្រះដែលប្រទានអំណោយដល់យើង ជាជាងថ្វាយបង្គំអំណោយដែលយើងចូលចិត្ត។ ការផ្តោតទៅលើការល្អ ដែលមានក្នុងជីវិតយើង អាចមានប្រយោជន៍ចំពោះរូបកាយយើង តែការថ្វាយការអរព្រះគុណដល់ព្រះ…

Read article
បន្ទុះដ៏អស្ចារ្យ

ក្នុងសៀវភៅដែលមានចំណងជើងថា ការថើបរបស់អ្នកស្រីខេធី អ្នកស្រីខេធី ដាវីស(Katie Davis) បានរំឭកឡើងវិញ នូវក្តីអំណរដែលគាត់មាន ក្នុងការផ្លាស់ទៅរស់នៅប្រទេសយូហ្កាន់ដា ហើយបានយកក្មេងស្រីជនជាតិយូហ្កាន់ដាជាច្រើននាក់មកចិញ្ចឹម។ ថ្ងៃមួយ ក្នុងចំណោមកូនចិញ្ចឹមរបស់គាត់ មានម្នាក់បានសួរគាត់ថា “ម៉ាក់ បើកូនយាងព្រះយេស៊ូវ ឲ្យចូលគង់ក្នុងចិត្តកូន តើកូននឹងផ្ទុះឬទេ?” ពីដំបូង អ្នកស្រីខេធីឆ្លើយថា “កូននឹងមិនផ្ទុះទេ”។ ពេលព្រះយេស៊ូវយាងចូលគង់ក្នុងចិត្តយើង មានន័យថា យើងបានឆ្លងកាត់ព្រឹត្តិការណ៍ដ៏សំខាន់ខាងវិញ្ញាណហើយ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីគាត់បានគិតអំពីសំណួរនោះ ឲ្យបានស៊ីជម្រៅ គាត់ក៏បានពន្យល់ប្រាប់នាងថា ពេលដែលយើងសម្រេចចិត្តថ្វាយជីវិត និងចិត្តយើងដល់ព្រះយេស៊ូវ “យើងនឹងផ្ទុះចេញជាសេចក្តីស្រឡាញ់ ក្តីអាណិត ហើយមានចិត្តឈឺចាប់ ជាមួយអ្នកដែលកំពុងឈឺចាប់ ហើយអរសប្បាយជាមួយអ្នកដែលអរសប្បាយ”។ បានសេចក្តីថា ពេលយើង ស្គាល់ព្រះគ្រីស្ទ ទ្រង់នាំឲ្យយើងយកចិត្តទុកដាក់ ចំពោះមនុស្ស នៅក្នុងជីវិតយើង។ ព្រះគម្ពីរបានបង្គាប់យើង ឲ្យ“អរសប្បាយ ជាមួយនឹងអ្នកណាដែលអរសប្បាយ ហើយយំជាមួយនឹងអ្នកណាដែលយំ”(រ៉ូម ១២:១៥)។ យើងអាចបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃ យ៉ាងដូចនេះបាន គឺដោយសារព្រះវិញ្ញាណបរិសុទ្ធ ធ្វើការក្នុងចិត្តយើង។ ពេលយើងទទួលព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធយាងចូលគង់ក្នុងចិត្តយើង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “កាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា”(អេភេសូរ ១:១៣)។…

Read article
ព្រះពរទាំងមេ

តើសត្វត្រី សត្វកូនក្អុក និងសត្វពីងពាង មានចំណុចណាខ្លះដែលដូចគ្នា? គេធ្លាប់ឃើញពួកសត្វទាំងនេះ ធ្លាក់ពីលើមេឃមក ដូចទឹកភ្លៀង នៅក្នុងតំបន់មួយចំនួន នៅលើផែនដី។ កាលពីពេលកន្លងទៅ មានសត្វត្រីជាច្រើនបានធ្លាក់ពីលើមេឃមក នៅក្នុងទីក្រុងឡាចាម៉ានូ ប្រទេសអូស្ត្រាលី។  ក្រោយមក  សត្វកូនក្អុកជាច្រើនក៏បានធ្លាក់ចុះមក  ពីលើមេឃ  នៅក្នុងតំបន់កណ្តាលនៃប្រទេសជប៉ុនជាច្រើនលើកច្រើនសារ។ នៅតំបន់ជួរភ្នំសង់ បឺណាដូ នៃប្រទេសអាហ្សង់ទីនឯណោះវិញ ក៏ធ្លាប់មានសត្វពីងពាងធ្លាក់ចុះមកដូចទឹកភ្លៀងផងដែរ។ ទាក់ទិននឹងរឿងនេះ អ្នកវិទ្យាសាស្ត្របានសង្ស័យថា សត្វទាំងនេះប្រហែលជាត្រូវខ្យល់កូច និងបក់នាំទៅលើមេឃ ទៅកាន់តំបន់ផ្សេងៗ រួចក៏ធ្លាក់ចុះមកដូចទឹកភ្លៀង។ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ អាចពន្យល់ឲ្យបានគ្រប់ជ្រុងជ្រោយ អំពីបាតុភូតចម្លែកនេះឡើយ។ យ៉ាងណាមិញ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីហោរ៉ាអេសេគាល ដែលបានពិពណ៌នា អំពីទឹកភ្លៀងដែលធ្លាក់ចុះ ពីលើមេឃមកកាន់តែអស្ចារ្យជាងនេះទៅទៀត ដែលជាព្រះពរធ្លាក់ចុះមកទាំងមេៗ(អេសេគាល ៣៤:២៦)។ ត្រង់ចំណុចនេះ លោកអេសេគាលកំពុងមានប្រសាសន៍ អំពីពេលដែលព្រះទ្រង់នឹងបង្អុរព្រះពរឲ្យធ្លាក់ចុះមក ដូចទឹកភ្លៀង ដើម្បីឲ្យរាស្ត្រទ្រង់មានចិត្តស្រស់ស្រាយឡើង។ បានសេចក្តីថា ពួកអ៊ីស្រាអែលនឹងបានរួចពីការបៀតបៀនរបស់សាសន៍ដទៃ ដែលជាខ្មាំងសត្រូវ។ ពួកគេនឹងមានអាហារគ្រប់គ្រាន់ និងបានរួចពីភាពជាទាសករ និងភាពអាម៉ាស(ខ.២៧-២៩)។ ព្រះពរទាំងអស់នេះ នឹងនាំឲ្យពួកអ៊ីស្រាអែលមានទំនាក់ទំនងជាថ្មីជាមួយព្រះ។ ពួកគេនឹងបានដឹងថា ព្រះគង់នៅជាមួយពួកគេ ហើយពួកគេជារាស្រ្តរបស់ទ្រង់(ខ.៣០)។…

Read article
ឈរនៅមាត់ជ្រោះ

មានពេលមួយកូនស្រីដ៏តូចច្រម៉ក់របស់ខ្ញុំ បានទៅរៀនហែលទឹក។ នាងបានឈរដោយការភ័យខ្លាច នៅលើមាត់អាងហែលទឹក។  ដោយសារនាងមិនចេះហែលទឹក នោះនាងគ្រាន់តែរៀនសម្រួលឥរិយ៉ាបថនៅក្នុងទឹកប៉ុណ្ណោះ។ គ្រូបង្វឹករបស់នាងបានលើកដៃទាំងពីរ រង់ចាំទទួលនាង នៅក្នុងទឹក។ កែវភ្នែករបស់នាងបានបង្ហាញពីការស្ទាក់ស្ទើរ។ តាមខ្ញុំស្មាន នាងប្រហែលជាសង្ស័យថា តើអ្នកគ្រូរបស់នាងនឹងចាប់នាងជាប់ទេ ពេលដែលនាងទម្លាក់ខ្លួនចូលទៅក្នុងដៃគាត់? ហើយនាងឆ្ងល់ថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលនាងធ្លាក់ចូលទៅក្នុងទឹកលិចក្បាល? ពួកអ៊ីស្រាអែលក៏ប្រហែលជាបានឆ្ងល់ផងដែរថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលពួកគេឆ្លងទន្លេរយ័រដាន់។ តើពួកគេអាចទុកចិត្តថា ព្រះទ្រង់ពិតជានឹងញែកទឹកសម្រាប់ឲ្យពួកគេដើរនៅលើដីស្ងួត ទៅត្រើយម្ខាងឬទេ? តើព្រះអង្គពិតជាព្រះដែលបានដឹកនាំលោកយ៉ូស្វេ ដូចកាលព្រះអង្គដឹកនាំលោកម៉ូសេដែរឬទេ? តើព្រះអង្គនឹងជួយឲ្យរាស្រ្តព្រះអង្គ   ប្រយុទ្ធឈ្នះពួកសាសន៍កាណាន ដែលកំពុងរស់នៅឯត្រើយម្ខាងទន្លេឬទេ? ដើម្បីឲ្យពួកអ៊ីស្រាអែលអាចឆ្លើយសំណួរទាំងនេះបាន ពួកគេត្រូវតែឆ្លងកាត់ការល្បងលរសេចក្តីជំនឿ ពោលគឺពួកគេត្រូវតែអនុវត្តតាមអ្វីដែលព្រះអង្គបានបង្គាប់។ ដូចនេះពួកគេ “បានចេញពីត្រសាលគេ ដើម្បីនឹងឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហឹបនៃសេចក្តីសញ្ញា ទៅខាងមុខផង”(យ៉ូស្វេ ៣:១៤)។ ពេលដែលពួកគេរៀនប្រើសេចក្តីជំនឿ ពួកគេក៏បានដឹងថា ព្រះទ្រង់គង់នៅជាមួយពួកគេ។ ព្រះអង្គបានបន្តដឹកនាំលោកយ៉ូស្វេ ហើយក៏បានជួយឲ្យពួកគេ ចូលតាំងទីលំនៅ ក្នុងទឹកដីកាណាន(ខ.៧,១០,១៧)។ បើអ្នកជួបការល្បងលសេចក្តីជំនឿ នោះអ្នកក៏អាចបោះជំហានទៅមុខ ដោយទុកចិត្តលើបុគ្គលិកលក្ខណៈរបស់ព្រះ  និងផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះអង្គ  ដែលមិនចេះអាក់ខានឡើយ។ ពេលយើងពឹងផ្អែកលើព្រះអង្គ យើងអាចបោះជំហាន ទៅដល់កន្លែងដែលព្រះអង្គចង់ឲ្យយើងទៅ។-Jennifer Benson Schuldt

Read article
សត្វពស់ក្នុងទូកញ្ចក់

មានពេលមួយ ខ្ញុំបានទៅលេងសួនសត្វជាមួយមិត្តភ័ក្តិរបស់ខ្ញុំ។ ខ្ញុំបានឃើញកូនស្រីរបស់គាត់ដែលចេះដើរតេសតាស មានមុខក្រហមព្រឿងៗ  បានប៉ះជញ្ជាំងរបស់ទូកញ្ចក់ដ៏ធំ ដែលនៅខាងក្នុងនោះ មានសត្វពោះថ្លាន់មួយប្រភេទ ឈ្មោះប៊ីលី។ សត្វពោះក៏បានវាយឺតៗ ដោយភ្នែកសម្លឹងមករកកូនស្រីដ៏តូចច្រឡឹងរបស់គាត់។ សត្វពោះនោះធំប៉ុនកំភួនដៃខ្ញុំ  ហើយមានសម្បុរអុចៗពណ៌ត្នោត លាយនឹងក្រឡាពណ៌លឿង។ ទោះបីជាខ្ញុំដឹងថា សត្វពស់នោះមិនអាចចេញមកខាងក្រៅទូកញ្ចក់នោះរួចក៏ដោយ  ក៏ខ្ញុំនៅតែមានអារម្មណ៍ភ័យញ័រខ្លួន  ពេលដែលបានឃើញសត្វពស់ដ៏គួរឲ្យខ្លាច ចូលមកក្បែរក្មេងតូចយ៉ាងនេះ។ ព្រះគម្ពីរបានចែងថា មានពេលមួយ សត្វសាហាវនឹងប្រែក្លាយជាស្លូតអស់ បានជាសត្វដទៃទៀត និងមនុស្សទាំងឡាយនឹងលែងខ្លាចពួកវាទៀត។ គឺដូចដែលមានសេចក្តីចែងថា “នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម … ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន”(អេសាយ ១១:៦,៨)។ បានសេចក្តីថា មនុស្សទំាងអស់នៅលើផែនដីថ្មី នឹងរស់នៅដោយសុខដម និងដោយសន្តិភាព។ ព្រះអម្ចាស់នឹងបង្កើតផែនដីថ្មីដ៏សុខសាន្ត ដោយប្រាជ្ញា  អំណាចចេស្តា  និងប្រាជ្ញារបស់ព្រះអង្គ។ នៅពេលនោះ ព្រះអង្គនឹងជំនុំជម្រះលោកិយ ដោយសុចរិត និងយុត្តិធម៌(១១:៤)។ ហើយមនុស្សម្នាក់ៗនឹងទទួលស្គាល់ភាពធំឧត្តម្ភរបស់ព្រះអង្គ គឺដូចដែលមានសេចក្តីចែងថា “គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី”(១១:៩)។ យើងកំពុងរស់នៅក្នុងពិភពលោកដែលបែកបាក់។ ភាពអយុត្តិធម៌ ការមិនចុះសម្រុងគ្នា ការភ័យខ្លាច និងការឈឺចាប់ គឺជាផ្នែកមួយនៃជីវិតរបស់យើង ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ ថ្ងៃមួយ ព្រះអង្គនឹងកែប្រែអ្វីៗទាំងអស់…

Read article
ល្អជាងមុន

កាលកូនៗរបស់ខ្ញុំ នៅជាទារក ស្បែករបស់ពួកគេស្ទើរតែល្អឥតខ្ចោះ។ សាច់របស់ពួកគេទន់  ដោយកែងដៃពួកគេមិនទាន់មានស្បែកក្រិន  ហើយកែងជើងក៏មិនទាន់ប្រេះបែកដែរ។ ស្បែកពួកគេខ្ចី ហើយរលោង ខុសពីស្បែកខ្ញុំ ដែលមានស្នាមសម្លាកច្រើន ដោយសារមិនបានថែទាំឲ្យបានដិតដល់។ ក្នុងនាមជាអ្នកប្រយុទ្ធ និងមេទ័ពដ៏ខ្លាំងក្លានៃកងទ័ពស៊ីរី លោកណាម៉ានមានស្នាមឆ្កូត និងសម្លាកជាច្រើននៅលើស្បែក ដោយសារការធ្វើសឹកសង្រ្គាម ប៉ុន្តែ ទន្ទឹមនឹងនោះ គាត់ថែមទាំងមានជម្ងឺឃ្លង់ ដែលជាជម្ងឺសើរស្បើកដ៏ធ្ងន់ធ្ងរ។ ពេលដែលអ្នកបម្រើគាត់ជម្រាប់គាត់ថា លោកហោរាអេលីសេអាចជួយឲ្យគាត់ជាពីជម្ងឺបាន គាត់ក៏បានទៅជួបលោកហោរា។ គាត់ក៏បានធ្វើតាមការណែនាំរបស់លោកអេលីសេ ហើយស្បែកដែលមានជម្ងឺរបស់គាត់ “ក៏បានដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង”(២ពង្សាវតាក្សត្រ ៥:១៤)។ ការជាសះស្បើយនេះ បានជួយឲ្យរូបកាយ និងវិញ្ញាណគាត់មានភាពល្អប្រសើរឡើង។ បន្ទាប់ពីបានទទួលការប្រោសឲ្យជា គាត់ក៏បានប្រកាស់ថា “មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ”(ខ.១៥)។ តាមរយៈបទពិសោធន៍នៃការអស្ចារ្យនេះ គាត់ក៏បានដឹងថា ព្រះពិតគឺមានតែមួយ(១កូរិនថូស ៨:៦)។ យើងក៏អាចស្គាល់ព្រះកាន់តែច្បាស់ តាមរយៈបទពិសោធន៍នៃជីវិតរបស់យើង ដូចលោកណាម៉ានផងដែរ។ ការទទួលព្រះពរអាចបង្ហាញឲ្យយើងស្គាល់សេចក្តីមេត្តាករុណា និងសេចក្តីល្អរបស់ព្រះអង្គ(ម៉ាថាយ ៧:១១)។ ការឆ្លងផុត ឬទ្រាំអត់នៅក្នុងទុក្ខលំបាក អាចជួយឲ្យយើងស្គាល់ជំនួយ និងការមើលថែររបស់ព្រះ។ ការស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយមានការលូតលាស់(២ពេត្រុស ៣:១៨) តែងតែជួយឲ្យយើងមានការលូតលាស់ខាងវិញ្ញាណ…

Read article
ភាពសុខសាន្ត

មានកូនឆ្កែមួយក្បាលឈ្មោះ អាម៉ានី(Amani) ដែលក្នុងភាសាស្វាហ៊ីលី គឺមានន័យថា “សន្តិភាព”។  វាជាពូជឆ្កែប្រម៉ាញ់របស់ស្រុកឡាប្រាដូ   ប្រទេសកាណាដា។  វាមានមិត្តភ័ក្តិពិសេសៗមួយចំនួន។ វារស់នៅជាមួយកូនខ្លារខិនឈីតាសពីរក្បាល ក្នុងសួនសត្វ នៅក្រុងដាឡាស រដ្ឋតិចសាស់។ អ្នកសត្វសាស្រ្តបានដាក់សត្វទាំងបីរក្បាលនេះ ឲ្យនៅជាមួយគ្នា ដើម្បីឲ្យកូនខ្លារខិនឈីតាស អាចរៀនរស់នៅ ដោយភាពសម្លូតដូចអាម៉ានីដែរ។ ដោយសារជាទូទៅ សត្វឆ្កែស្រុកមិនមានភាពតានតឹង នៅទីសាធារណៈទេ នោះអ្នកឯកទេសយល់ថា អាម៉ានីនឹង “ជះឥទ្ធិពលនៃភាពសម្លូត” ដល់សត្វខ្លារខិនឈីតាស ខណៈពេលដែលពួកគេរស់នៅជាមួយគ្នា។ ដាវីឌក៏បានជះឥទ្ធិពលនៃភាពសុខសាន្ត ដល់ជីវិតរបស់ស្តេចសូលផងដែរ នៅពេលដែល “វិញ្ញាណអាក្រក់” បានចូលមកបំភ័យទ្រង់(១សំាយ៉ូអែល ១៦:១៤)។ ពេលដែលអ្នកបម្រើរបស់ស្តេចសូលបានដឹងថា ទ្រង់មានបញ្ហានេះ ពួកគេយល់ថា តន្ត្រីនឹងជួយឲ្យទ្រង់ធូរព្រះទ័យ។ មានអ្នកបម្រើម្នាក់បានទៅហៅដាវីឌ ដែលជាអ្នកជំនាញខាងលេងស៊ុង ឲ្យចូលមកលេងថ្វាយស្តេច។ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើសូល  នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ(ខ.២៣)។ យើងស្រេកឃ្លានចង់បានភាពស្រស់ស្រាយ និងសេចក្តីសុខឡើងវិញ ពេលដែលយើងមានកំហឹង ការភ័យខ្លាច ឬទុក្ខព្រួយ។ ព្រះនៃព្រះគម្ពីរបរិសុទ្ធ ទ្រង់ជា “ព្រះនៃសេចក្តីសុខសាន្ត ឬសន្តិភាព”(ហេព្រើ ១៣:២០-២១) ជាព្រះដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់អស់អ្នក ដែលជឿលើព្រះអង្គ។…

Read article