Jennifer Benson Schuldt

You are here:
រូបភាពរបស់ព្រះ

ថ្ងៃមួយ កូន​ប្រុសរ​បស់​ខ្ញុំ បាន​យក​ហ្វឺត​ពណ៌ទឹ​​ក​ក្រូច មកគូ​រ​រូប​ឪពុក​​រប​ស់​​វា។ វា​បាន​គូរ​រូប​មុខ​របស់​គាត់​ជា​រង្វង់​មូល​មួយ ហើយបា​ន​គូរ​ភ្នែក ច្រមុះ និង​មាត់ ដាក់​ក្នុង​រង្វង់​នោះ។ រូច​វា​ក៏បា​​នគូ​រ​ខ្សែវែ​ង​ៗ​ពីរ ត​ពីខាង​ក្រោម​រង្វង់​នោះទៀ​ត ហើយ​វាប្រា​ប់​ខ្ញុំថា​គំនូស​ខ្សែវែ​ង​ៗ​ទាំងពី​រ​នោះ គឺ​ជា​ជើង​របស់​គាត់។ ទោះ​បីជា​រូ​បភាព​របស់​កូន​ប្រុស​ខ្ញុំ បានទទួល​ពន្ទុះ​ខ្ពស់​នៅសាលា​ក៏​ដោយ ក៏​រូប​ភាព​នោះ មិន​មានចំណុច​ដ៏​ជាក់​លាក់​ណាមួ​យ ដែល​ស្រដៀង​នឹង​រូបពិត​របស់​ស្វាមី​របស់​ខ្ញុំឡើយ។ ព្រោះគាត់​មាន​ប្រស្រី​ភ្នែក​ពណ៌​ខៀវ និង​ស្នាម​​ញញឹ​ម​​ដោយ​ភាព​​ជឿជាក់ ហើយសក់​ស្កូវ​តិច​ៗ​។ ក្នុងនា​ម​ជាកូ​ន​ស្ងួន​ភ្ងារ​បស់​ព្រះ ពេល​ខ្លះ យើង​បង្ហាញ​រូបភាព​ព្រះ​វរបិតា​​នៃ​​​យើង ដោយ​មិន​ត្រឹម​ត្រូវ។​ យើង​ប្រហែល​ជាធ្លាប់​យល់​ថា ទ្រង់​មិន​មាន​ក្តី​​ស្រ​ឡាញ់​ទេ នៅ​ពេល​ដែល​ទ្រង់​បាន​កែ​តម្រង់​ជីវិត​​យើង ឲ្យ​ចេញ​ពី​និស្ស័យ​បាប។ ហើយ​ដោយ​សារ​តែ​យើង​មាន​ការ​ពិបាក ពេល​ទ្រង់​វាយ​ផ្ចា​ល​យើង(ហេព្រើរ ១២:១១) នោះ​យើង​ប្រហែល​​​ជាគិ​ត​ថា ការ​កែត​ម្រង់​របស់​​ទ្រង់ មាន​លក្ខណៈ​ជា​ការ​សង​សឹក ឬ​ក៏​ជា​​ការ​បញ្ចេញ​កំហឹង​របស់​ទ្រ​ង់។ តែតា​ម​ពិត ការ​វាយ​ផ្ចាល​រប​ស់​ទ្រង់ គឺ​ជា​ភស្តុតាង​បញ្ជាក់​ពី​​សេចក្តី​ស្រឡាញ់ ដែល​ទ្រង់​មា​ន​​​ចំពោះ​​​យើ​ង​ទេ។ គឺ​ដូ​ច​ដែល​ព្រះ​គម្ពី​រ​បរិសុទ្ធបា​ន​ចែង​ថា “ព្រះ​អម្ចាស់​ទ្រង់​ផ្ចាញ់ផ្ចា​ល ចំពោះ​អស់​អ្នក​​​ដែល​​​ទ្រ​ង់ស្រ​ឡាញ់”(ខ.៦)។ ព្រះ​ទ្រង់​ប្រដៅត​ម្រង់​យើង សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ឲ្យ​យើង “បាន​សេចក្តី​​បរិសុទ្ធ​​របស់​​ទ្រង់”(ខ.១០) ហើយពិសោធ​នឹង​សន្តិភា​ព ដែល​បាន​ម​កពី​កា​រ​រស់​នៅ​យ៉ាង​ត្រឹម​​ត្រូវ(ខ.១១)។ នៅ​ថ្ងៃនេះ​ ប្រសិន​បើ​ព្រះវា​​យ​ផ្ចាល​អ្នក នោះចូរ​ចាំ​ថា​ ព្រះ​​ទ្រ​ង់​​​​មិន​​​​បា​នសម្លក់​មុខ​អ្នកដោយព្រះ​ទ័​យ​ក្រេវ​ក្រោធ ឬ​ដោយ​ដៃ​ក្តា​ប់យ៉ា​ង​​ញ័រ បែ​ប​​ច​ង​​​គំនុំ​​​នោះ​​ទេ​។…

Read article
ការកត់សំគាល់

ខណៈ​ពេល​ដែល​ខ្ញុំ​កំ​ពុង​ឈរ​នៅ​កន្លែ​ងត្រួ​ត​ពិនិត្យ​អ្នកដំណើរ​មក​ដល់​ ខ្ញុំបា​នប៉ា​ន់​ប្រមាណ​ប្រាក់​ដែល​ខ្ញុំ​នឹង​ត្រូវ​បង់​ឲ្យ​គេ ហើយ​ទន្ទឹម​នឹង​នោះ​ ខ្ញុំក៏​ព្យា​យាមមើ​ល​កូន​ប្រុស​រ​បស់​ខ្ញុំ​ កុំឲ្យ​វា​ដើរ​ទៅ​ក​ន្លែង​ផ្សេ​ង​។ ខ្ញុំ​បាន​កត់​សំគា​ល់​ឃើញ​ថា ស្រ្តី​ម្នាក់​ដែ​លឈ​រ​នៅ​ខា​ងមុ​ខ​ខ្ញុំ បាន​ដើរ​អូស​ជើងទៅ​រ​ក​ច្រក​ចេ​ញ ដោយ​មិន​បា​ន​យក​ឥ​វ៉ាន់​រប​ស់​ខ្លួន​ទៅ​ជា​មួ​យសោះ​។ មន្ត្រី​ត្រួត​ពិនិ​ត្យ​ក៏​បាន​ប្រាប់​យើង​ថា ស្ត្រីម្នាក់​នោះមិ​ន​មាន​ប្រា​ក់​គ្រប់​គ្រា​ន់ស​ម្រាប់​បង់​ទេ​ បាន​ជា​គាត់​ចេញ​ទៅ​យ៉ា​ង​ដូ​ច​នេះ។  ខ្ញុំ​មាន​អា​រម្មណ៍​សោក​​ស្តាយ​ចំពោះ​គាត់​ខ្លាំ​ងណា​ស់។ បើសិ​ន​ជា ​មុន​នោះ ខ្ញុំ​បាន​ដឹង​ពី​ស្ថាន​ភាព​រ​ប​ស់នា​ង ខ្ញុំ​ច្បា​ស់ជា​ជួ​យ​នាង​ ជា​មិ​ន​ខាន​ទេ។ ក្នុង​ព្រះគ​ម្ពីរ​នា​ងរស់ លោក​បូអូ​សបា​នដឹ​ង​អំ​ពី​ទុក្ខ​លំបាក​រប​ស់នា​ង​រ​ស់ ពេ​ល​ដែ​លគា​ត់​ឃើញ​នា​ង កំពុង​ដើរ​រើ​ស​គួរ​ស្រូវ​ នៅក្នុ​ងវា​ល​ស្រែ​របស់​គាត់​(២:៥)។ គាត់​ដឹង​ថា នាង​ទើប​តែត្រូ​វ​ប្តីស្លា​ប់​ចោ​ល ហើយកំ​ពុង​តែ​ទ​ទួល​បន្ទុ​ក​ចិញ្ចឹម​ខ្លួន​ឯងផ​ង ​និង​ម្តា​យ​ក្មេង​រ​បស់នាង​ផង។ លោកបូ​អូស​បា​នដឹ​ង​ថា នាង​កំពុ​ង​ត្រូវ​កា​រ​កា​រពា​រ ហើយ​បាន​ហាម​ពួ​កច្រូ​ត​កាត់​រ​បស់​គា​ត់ មិន​ឲ្យប៉ះ​ពា​ល់នា​ងឡើ​យ(ខ.៩)។ គាត់​បា​នជួ​យ​ឲ្យនា​ង​​មាន​អាហារ​​ច្រើ​ន​ជា​ងមុ​ន ដោយ​បង្គាប់ក​ម្មកររ​បស់​គា​ត់ ឲ្យ​ទម្លាក់​កួរ​ស្រូវ​(ខ.១៦)។ លោក​បូអូស​ថែមទាំ​ងបា​ន​កម្សាន្ត​ចិត្ត​នាង​ទៀ​ត​ផង(ខ.១១-១២)។ ពេល​ដែល​នា​ងន៉ា​អូ​មី​បា​នដឹ​ង​ អំពី​ការ​នេះ នាង​ក៏បា​ន​ប្រាប់​នាង​រស់​​ថា “សូម​ពរ​ដល់​អ្នក​ណា​នោះ ដែល​បាន​អាណិត​មេត្តា​ដល់​ឯង”(ខ.១៩)។ តើ​អ្នក​បាន​ដឹ​ង​អំពី​កា​រខ្វះ​ខា​តរ​បស់​មនុស្ស​នៅ​ជុំវិញ​អ្នក​ទេ គឺ​អ្នក​នៅព្រះ​​វិហារ​របស់​អ្នក ​ឬអ្នក​ជិត​ខាង ឬក៏​អ្នកដែ​លកំ​ពុង​ជ្រក​នៅ​ក្រោម​ដំ​បូល​ផ្ទះ​រ​បស់​អ្ន​ក​ឬ​ទេ? ថ្ងៃ​នេះ សូម​ពិចារ​ណា ​អំពីរ​បៀប​ដែល​អ្ន​កអា​ច​ជួយ​សម្រួលប​ន្ទុករ​បស់​នរណាម្នា​ក់​ចុះ។ បន្ទាប់​មក អ្នក​នឹង​បាន​សម្រេចផែ​ន​ការ ​ដែល​ព្រះមា​ន​សម្រាប់​អ្នក​មិន​ខា​ន​ឡើយ​(កាឡាទី ៦:២ អេភេសូរ ២:១០)។​–Jennifer Benson Schuldt

Read article
ការរៀននិយាយ

លោកបណ្ឌិត ដេប រ៉យ(Deb Roy) គឺជាអ្នកស្រាវ​ជ្រាវ និង​អ្នក​វិទ្យា​សាស្រ្ត​ផ្នែក​ការ​យល់ដឹង នៅ​​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​នៃ​រដ្ឋ​ម៉ាសាឈូសេត។ គាត់​បាន​​​ថត​​​សម្លេង និង​វីដេអូ​នៃ​សកម្ម​ភាព​ជីវិត​របស់​កូន​គាត់ ចាប់​តាំង​ពី​ពេល​ដែល​វា​កើត រហូត​ដល់​ពេល​​វា​មាន​អាយុ​បី​ឆ្នាំ ដើម្បី​សិក្សា​អំពី​របៀប​ដែល​មនុស្សយើ​ង​រៀន​ភាសា។ គាត់និងភរិយារបស់គាត់បានដំឡើងម៉ាស៊ីន សម្រាប់ថតសម្លេង និង​វីដេអូ នៅ​ក្នុង​ផ្ទះរ​ប​ស់ខ្លួ​ន ហើយ​ពួក​គេ​ក៏​បាន​ថតស​ម្លេង និង​វីដេ​អូ ដែល​មាន​រយៈ​ពេល​ជាង​​២​សែនម៉ោង​ជា​សរុប។ តាម​រយៈ​ការ​ចំណាយ​ពេ​ល​ជាច្រើ​ន ដើម្បី​ប្រមូ​ល​ផ្តុំ បង្រួញ និង​កែ​សម្រួល​សម្លេង​ដែល​បាន​ថត​នោះ ​ពួក​គេក៏​អា​ច​ស្តាប់​ឮ​ទារក​របស់ពួ​ក​គេ បញ្ចេញ​សម្លេង “កាកា” ដែល​ប្រែ​ក្លា​យ​ជា​ពាក្យ​ “ទឹក” ជា​ដើម។ បើ​មាន​នរណាម្នា​ក់ច​ង់​ធ្វើ​ការ​ស្រាវ​ជ្រាវ​​ ដោយ​ថត​សម្លេង នៅ​ក្នុង​ផ្ទះរ​បស់​អ្នក តើអ្ន​ក​នឹង​ចូល​រួម​ជា​មួយ​ពួ​កគេ​ឬ​ទេ បើ​សិ​ន​​ជាអ្ន​កបា​ន​ដឹង​ថា គេ​នឹង​ថត​ពាក្យ​គ្រប់​ម៉ាត់ ហើយ​យក​មក​ធ្វើ​ការ​វិភា​គ​​នោះ? តើ​ការ​សិក្សារ​បស់​ពួក​គេនឹ​ងប​ង្ហាញ​ចេញ​នូវ​លទ្ធផល​យ៉ា​ងដូ​ច​ម្តេច​ខ្លះ? យ៉ាង​ណាមិ​ញ បទ​គម្ពីរ​សុភាសិត ជំពូក១៨ បាន​ផ្តល់​ឲ្យនូ​វ​ចម្លើយ ចំពោះ​សំណួរ​នេះ ដោយ​លើក​ឡើង​ អំពីការ​និយ​ម​ប្រើពា​ក្យ​សម្តី ដោយ​គ្មាន​ប្រាជ្ញា។ អ្នក​និពន្ធ​នៃប​ទ​គម្ពី​រ​ខាង​លើ​បាន​កត់​​សំគាល់​​ឃើ​ញ​​ថា មនុស្ស​​ល្ងី​ល្ងើ​ចូល​ចិត្ត​សម្តែង​គំនិត​របស់​ខ្លួន ជា​ជាង​ព្យាយា​ម​ស្តាប់​យោល​របស់​អ្នក​ដទៃ​ឲ្យយ​ល់(ខ.២)។ តើយើ​ង​មាន​អត្ត​ចរិត​បែប​នេះឬ​? តើ​មាន​ពេល​ខ្លះ យើង​នាំ​ឲ្យ​មាន​ជម្លោះ ដោយសារ​ពាក្យ​សម្តី​របស់​យើង​ឬ(ខ.៧) ឬ​​យើង​ចូល​ចិត្ត​និយាយ​ដោយ​ឥត​បើ​គិត ហើយ“ឆ្លើយ​មុន ដែល​បាន​ស្តាប់​រឿ​ង”?(ខ.១៣)។…

Read article
ពេល​ទាល់​ច្រក

នៅ​ពេល​ព្រឹក​ថ្ងៃអា​ទិត្យ លោក ឌី អ៊ែល មូឌី(D. L. Moody) បាន​ចូល​ទៅ​ក្នុង​ផ្ទះមួ​យ នៅ​រដ្ឋ​ឈីកាហ្គូ ដើម្បី​នាំ​ក្មេង​ៗ​មួយ​ចំនួន ​ទៅ​ចូល​រួម​សាលា​រៀន​ថ្ងៃ​អា ទិត្យ។ នៅ​ទីនោះ មាន​មនុស្ស​ប្រុស​បី​នាក់ បាន​រុញ​គាត់​ផ្ទប់នឹង​គៀ​​ន​ជ្រុង​​ជញ្ជាំង​​បន្ទប់ ហើយ​គម្រាម​គាត់។ លោក​មូឌី​ក៏និ​យាយ​ថា “តើពួ​កលោក​មិន​អាច​បើក​ឱកាស ឲ្យ​ខ្ញុំ​អធិ ស្ឋាន​ទេ​ឬ?” ពួក​គេ​ក៏​ព្រម​ឲ្យគា​ត់​អំពា​វ​នាវ​រ​កព្រះ ហើយ​លោក​មូឌី​ក៏បា​ន​ខំ​អធិស្ឋាន​ឲ្យ​ពួក​គេអ​ស់ពី​ចិត្ត ហើយ​ពួក​គេ​ក៏បា​នចា​ក​ចេញ​ពីប​ន្ទប់​នោះ។ បើ​សិន​ជា​ខ្ញុំ​នៅ​ក្នុង​ស្ថាន​ភាព​របស់​លោក​មូឌី​វិញ ខ្ញុំ​ប្រហែល​ជា​ស្រែក​ហៅ​ឲ្យ​គេ​ជួយ ឬ​ស្វែង​រក​ច្រក​ចេញ​តាម​ទ្វារ​ក្រោយ​ហើយ។ ខ្ញុំ​ប្រហែល​ជាមិ​ន​បាន​អនុវ​ត្ត​តាម​បង្គាប់ ដែល​ព្រះ​យេស៊ូ​វ​មាន​ចំពោះ​ពួក​សិស្ស​ថា “ចូរ​​អធិស្ឋាន​​​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក”(លូកា ៦:២៨)។ ការ​អធិស្ឋាន​ឲ្យ​អ្នក ដែល​​ប្រព្រឹ​ត្តចំ​ពោះ​យើង​ដោយ​ការ​ស្អប់​ខ្ពើម គឺ​ជា​វិធី “ប្រព្រឹត្ត​ល្អចំ​ពោះអ្ន​ក​ដែល​ស្អប់​យើង”(ខ.២៧)។ ព្រះ​យេស៊ូវ​បាន​ពន្យល់​ថា គ្រីស្ទប​រិស័ទ​គ្មាន​គុណ​បំណាច​អ្វី ពី​ការ​ប្រព្រឹត្ត​ល្អ ចំពោះ​អ្នក​ដែល “ធ្វើ​ល្អ”ឡើយ។ ទ្រង់​មាន​បន្ទូ​ល​ថា “ដ្បិត​​ទាំង​​មនុស្ស​មាន​បាប​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ”(ខ.៣៣)។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ការ​ឲ្យ​ពរ​ដល់​អ្នក​ដែល​បៀត​បៀន​យើង​(រ៉ូម ១២:១៤) ញែក​យើង​ចេញ​ពី​ពួក​គេ ហើយ​ចងភ្ជាប់​​យើ​ង​ជាមួ​យនឹង​ព្រះដ៏​ខ្ពស់​បំផុត ព្រោះ​ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​មេត្តា​ក​រុណា ទោះ​មនុស្ស​អាក្រ​ក់យ៉ាង​ណា​ក៏​ដោយ​(លូកា ៦:៣៥)។ នៅ​ថ្ងៃ​នេះ បើ​អ្នក​មាន​អារម្មណ៍​ថា “ទាល់ច្រក” ដោយ​សារ​នរណាម្នា​ក់ នោះ​ចូរ​ស្វែង​រក​សុវត្ថិ​ភាព បើ​ស្ថាន​ភាព​នោះ​តម្រូវ​ឲ្យ​អ្នក​ស្វែង​រក​សុវត្ថិ​ភាព…

Read article
កន្លែង​ដែល​ល្អជា​ង​នេះ

ខ្ញុំ​មាន​មិត្ត​ភ័ក្រ​ម្នា​ក់ឈ្មោះ​ ម៉ាស៊ី(Marci)។ ពេល​ឪពុក​ក្មេក​នាង​បាន​លាចាក​លោក នាង​ក៏​បាន​ឈប់​ធ្វើ​បង្អែម ​ដែល​គាត់​ចូល​ចិត្ត គឺ​បង្អែម​សាឡាត់​ម្នាស់។ ថ្ងៃ​មួយ កូន​ប្រុស​តូច​រប​ស់​នាង​បាន​សួ​រ​នាង អំពី​មូល​ហេតុ​ដែល​នាង​ឈប់​ធ្វើ​បង្អែម​នោះ​ញាំទៀ​ត។ នាង​ក៏​បាន​ឆ្លើយ​ថា “បង្អែម​នោះ​ធ្វើ​ឲ្យ​ម៉ាក់​នឹក​​ឃើញ​ជី​តារ​បស់​កូន ហើយ​ធ្វើ​ឲ្យ​ម៉ាក់​កើត​ទុក្ខ ជីតា​របស់​កូន​ពិត​ជា​ចូល​ចិត្ត​បង្អែម​នោះ​ណាស់”។ កូន​ប្រុស​របស់​នាង ក៏​បាន​តប​ថា “គ្មាន​កន្លែង​ណាល្អជាង​នគរ​ស្ថាន​សួគ៌​ទេ!” ក្មេង​ប្រុស​​តូច​​នោះបា​ន​និយាយ​ត្រូវ ព្រោះន​គរ​ស្ថាន​សួគ៌​គឺ​ជា​កន្លែង​ដែល​ល្អបំ​ផុត។ ពេល​ដែល​មាន​អ្វីមួយ នៅ​ក្នុង​លោកិយ​នេះ ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់ ដែល​បាន​បាត់​បង់​ជីវិ​ត​ទៅ សូម​យើង​កម្សាន្ត​ចិត្ត​ខ្លួន​ឯង ដោយ​នឹក​ចាំថា​​ គ្មា​នក​ន្លែង​ណាល្អ​ជា​ងនគរ​ស្ថាន​សួគ៌​ឡើយ។ ការ​រស់​នៅ​ដែ​ល​មិត្ត​ភ័ក្រ និង​សមាជិក​គ្រួសារ​រប​ស់​យើង កំពុ​ងមា​ន​នៅ​នគរ​ស្ថាន​សួគ៌ គឺ​មាន​ទៅដោយ​​​ក្តី​អំណរ​ខ្លាំង​ជាង​ការ​រស់នៅ​ដែល​ពួក​គេធ្លា​ប់មា​ន​នៅ​ផែន​ដី ព្រោះ ៖ នគរ​ស្ថាន​សួគ៌ គឺ​ជា​ដំណាក់​របស់​ព្រះ។ អ្នក​ដើរ​តាម​ព្រះ នឹង​អរ​សប្បាយ​នឹង​ព្រះ​វត្ត​មានទ្រង់ អស់​កល្ប​ជា​និច្ច​(វិវរណៈ ២១:៣-៤)។ នគរស្ថានសួគ៌ មាន​ផាសុខ​ភាព នៅ​ក្នុង​គ្រប់​ផ្នែក​ទាំង​អស់។ ពល​រដ្ឋ​នៅ​នគរ​ស្ថាន​សួគ៌ នឹង​មិន​ដែល​មាន​ជម្ងឺ ឬ​មាន​ទុក្ខ​ព្រួយ(២១:៤) ឬ​ក៏​មាន​ភាពអត់​ឃ្លាន​ ឬ​ការ​ស្រេ​កទឹក​ទៀត​ឡើយ​(៧:១៦)។ នគរ​ស្ថាន​សួគ៌​ជា​កន្លែ​ង​ដ៏​ស្រស់​ស្អាត។ ទឹក​ទន្លេ​ដែល “ថ្លា​​ដូ​ច​​​ជា​កែវ​​ចរណៃ” ​ហូរ​​ចេញ​​ពី​​បល្ល័ង្ក​នៃ​ព្រះ(២២:១) ហើយ​ព្រះនឹ​ង​ឲ្យ​នគរ​ស្ថាន​សួគ៌​មានព​ន្លឺភ្លឺ​ឡើ​ង​ជានិ​ច្ច(២២:៥)។ ជួន​កាល ពេល​យើង​ធ្វើ​ការ​អ្វី​មួយ នៅ​ក្នុ​ង​លោកិយ​នេះ តើ​យើង​នឹក​ឃើញ​អ្នក​ជឿ​ព្រះ ដែល​បាន​លាចាក​លោក​នេះ…

Read article
នៅក្រៅទូក

លោក កាត​ស៊ូស៊ីកា ហូគូសៃ(Katsushika Ho​kusai) ស្ថិត​ក្នុង​ចំណោម​សិល្បៈ​ករ ដែល​មាន​ស្នាដៃ​ និង​បាន​ទទួល​ការ​សរសើរ​ច្រើន​ជាង​គេបំ​ផុត ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ប្រទេស​ជប៉ុន។ ក្នុង​ចន្លោះ​ឆ្នាំ ១៨២៦ និង​ឆ្នាំ១៨៣៣ គឺ​ពេល​គាត់​នៅ​ចន្លោះ​អាយុ​៦០ ដល់អាយុ៧០ គាត់​បាន​បង្កើត​ស្នាដៃ​វិ​ចិត្រដ៏​ល្អ​បំផុ​ត​ ក្នុង​អាជីព​របស់​គាត់ ដែល​ជា​ផ្ទាំង​គំនូ​រ​ជា​ច្រើន​សន្លឹក​ ដែ​លមា​ន​ចំណង​ជើង​ថា ទស្សនីយភាព​ទាំង​៣៦​យ៉ា​ង នៃ​ភ្នំ​ហ្វូជី ។ ក្នុង​ចំណោមផ្ទាំង​គំនូរ​ពណ៌​ទាំង​នោះ មាន​​រូ​ប​គំនូ​​មួ​យ​ផ្ទាំង ដែល​ជាស្នា​ដៃ​ឯក​របស់​គាត់ ដែល​មាន​ចំណង​ជើង​ថា រលក​យក្ស​នៅ​ខេត្ត​កាណា​ហ្គាវ៉ា(Kanagawa) ។ លោក​ហូគូសៃ​បាន​គូរ​រូប​គំនូ​រនេះ ក្នុង​អំឡុង​ពេ​លគា​ត់​កំពុង​ជួប​បញ្ហា​ហ​រិញ្ញ​វត្ថុ និង​ផ្លូវ​អារម្មណ៍ ហើយ​ក្នុង​រូប​គំនូ​រនេះ គេឃើ​ញមាន​​រលក​យក្សខ្ពស់​​ដូច​ជញ្ផាំងទឹ​ក ដែល​កំពូល​​​វា​បែក​ជា​​ពពុះទឹ​ក មា​នរា​ងដូ​ច​ក្រញ៉ាំ​ពណ៌ស ដែល​ហៀប​នឹង​បោក​សង្កត់​ពី​លើទូ​កវែ​ង​៣គ្រឿ​ង ដែល​មាន​ពេល​ដោយ​អ្នកអុំ នៅ​ខាង​ក្នុង​។ យ៉ាង​​ណា​មិ​ញ បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក ១០៧ ក៏​បា​ននិយាយ​ផង​ដែរ អំពី​មនុស្ស​ដែល​កំពុ​ងជួ​បគ្រោះ​ថ្នា​ក់ នៅ​ឯ​សមុទ្រ។ បទ​គម្ពីរ​នេះ​បាន​ចែង​ថា រល​ក​ទាំង​នោះផា​ត់​ឡើង “ដល់​ផ្ទៃ​មេឃ ក៏​ធ្លាក់​ទៅ​វិញ​ដល់​ទី​ជំ​រៅ” ជា​ហេតុ​បណ្តាល​ឲ្យ “ព្រលឹង​គេ​រ​លាយ​ទៅ ដោយ​សេចក្តី​អន្ត​រាយ​”(ខ.២៦)។ ទីបំផុត នាវិក​ទាំង​នោះ​ក៏បា​នប​ញ្ជូន​សញ្ញា​សូម​ការ​សង្រ្គោះបន្ទាន់ ទៅ​កាន់​ព្រះអ​ម្ចាស់ ហើយ​ទ្រង់​ក៏​បា​នឆ្លើ​យ​តប ដោយ​ធ្វើ​ឲ្យ​សមុទ្រ​មាន​សភាព​ស្ងប់​វិញ ហើយ​ក៏​បាន​នាំ​គេទៅ​ដល់​គោល​ដៅ(ខ.២៨-៣០)។ ពេលយើង​ប្រឈម​មុខ​នឹង​ហេតុការណ៍​ដែល​អស់​សង្ឃឹម…

Read article
ដើរចេញពីការព្រួយបារម្ភ

កាលពីរ​បី​ឆ្នាំ​មុន អ្នក​ដឹក​នាំ​ការ​សិក្សា​ព្រះ​បន្ទូល ក្នុង​ក្រុម​របស់​យើង បាន​លើក​ទឹក​ចិត្ត​ឲ្យយើង​ទន្ទេញ​បទ​គម្ពីរ ឲ្យ​បាន​មួយជំ​ពូក ហើយ​បាន​ឱ្យយើ​ងសូត្រ​បទ​គម្ពីរ​នោះ ឲ្យ​ក្រុម​ទាំង​មូល​ស្តាប់។ ពេល​នោះ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ប្រកែក និង​ត្អូញ​ត្អែ​រនៅ​ក្នុង​ចិត្ត​ថា តើ​ខ្ញុំ​ត្រូវ​សូត្រ​បទ​គម្ពីរ​មួយ​ជំពូក នៅ​ចំពោះមុ​ន​មនុស្ស​គ្រ​ប់គ្នា​ឬ? ខ្ញុំ​មិន​មែន​ជាម​នុស្ស​ពូកែ​ទន្ទេញ​ផង។ ខ្ញុំ​ក៏ឈ្ងោ​ក​មុខ​ចុះ ដោយ​នឹក​ស្រមៃ​ឃើញ​ថា ខ្លួន​ឯង​កំពុង​សូត្រ​ខគ​ម្ពីរ ហើយ​ជា​ប់​គាំង​យ៉ាង​យូរ ខណៈ​ដែ​លគ្រ​ប់គ្នា​កំ​ពុង​មើល​​ខ្ញុំ ទាំង​រង់​ចាំ​ស្តាប់​ពាក្យ​បន្ទាប់ ដែល​ខ្ញុំ​ត្រូវ​សូត្រ។ ពីរ​បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​មាន​ការ​ស្ទាក់​ស្ទើរ នៅ​ក្នុង​ការ​​បើក​ព្រះ​គម្ពីរ រក​មើល​ជំពូក​ណា ដែល​ត្រូវ​ចិត្ត​ខ្ញុំ ដើម្បី​ងាយ​ស្រួល​ទន្ទេញ​។ ខ្ញុំ​ក៏​ចេះ​តែ​បើក​រក​មើល ទី​បំផុត​ខ្ញុំ​ក៏​បាន​បើក​ដល់​ក័ណ្ឌ​គម្ពីរ​ភីលីពជំពូក​៤។ ខ្ញុំ​ក៏​បា​​នអាន​បទ​គម្ពីរ​នេះ​ស្ងា​ត់​ៗ​នៅក្នុង​ចិត្ត ត្រង់​ខ​ដែល​ចែង​ថា “កុំ​ឱ្យ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឱ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុ​ណ​ផង”(ខ.៦)។ គឺ​នៅពេ​ល​នោះ​ហើយ ដែល​​ខ្ញុំ​បាន​ដឹង​ថា​ជំពូក​ណាត្រូ​វ​ទន្ទេញ និង​ថែម​ទាំង​បាន​ដឹង​ពី​របៀប​ដែល​ខ្ញុំ​អាច​​ដើរចេញ​ពី​ការ​ថប់​បារម្ភ អំពី​កិច្ចការ​ដែ​ល​ត្រូវ​ធ្វើ​នោះ​ទៀត​ផង។ ព្រះ​​ទ្រង់​​មិ​ន​ចង់​ឱ្យ​យើង​រាល់​គ្នា​ព្រួយ​បារម្ភ អំពី​ហេតុ​ការណ៍​ដែល​នឹង​កើតឡើ​ង ​នៅ​ពេល​អនាគត​ឡើយ ពីព្រោះ​ការ​ថប់​បារម្ភ​បង្ខាំង​ការ​អធិស្ឋាន​របស់​យើង។ លោក​សាវ័ក​ប៉ុល​ក៏​បាន​រំឭក​យើង​ផង​ដែរ​ថា យើង​មិន​គួរ​មាន​ការ​ថប់​បារម្ភ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​គួរ​អធិស្ឋាន​ទូល​សូម​ជំនួយ​ពី​ព្រះ​អម្ចាស់​វិញ។ ល្គឹក​ណាយើ​ងប្រើ​វិធី​សាស្រ្តនេះ​ ដើម្បី​ជម្នះ​ការ​ថប់​បារម្ភ នោះ​សេច​ក្តី​សុខ​សាន្តរ​បស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការពារ​ចិត្ត និង​គំនិត​របស់​យើង​រាល់​គ្នា​(ខ.៧)។…

Read article
ពេលគេងមិនលក់ ខ្ញុំអាន​ព្រះបន្ទូល

ពេល​ខ្ញុំ​បើក​ភ្នែក​ព្រឹម​ៗ ខ្ញុំ​ឃើញ​បន្ទប់​គេង នៅ​ងងឹត​នៅឡើយ នោះគឺ​ម​​កពីខ្ញុំ​ក្រោក​ពី​ព្រឹក​ព្រលឹម​ពេក​​ហើយ​។ ខ្ញុំ​ក៏​ដកដ​ង្ហើម​ធំ រួច​តម្រៀប​ខ្នើយ​កើយ ដោយ​សង្ឃឹម​ថា​នឹង​បាន​គេង​វិញ។ តែ​គួរ​ឲ្យ​ស្តាយ​ណាស់ ខ្ញុំ​ស្រាប់​តែ​នឹក​ឃើញ​ថា មាន​កិច្ចការ​ជា​ច្រើន​សណ្ឋិក ដែល​ត្រូវ​ធ្វើ។ ខ្ញុំ​ចាំបា​ច់​ត្រូវ​ទៅទិ​ញ​គ្រឿង​ទេស ត្រូវ​យក​អាហារ​ទៅ​ឲ្យ​មិត្ត​សំឡាញ់​ម្នាក់ ត្រូវឆ្លើ​យ​តប​សំបុត្រ​អ៊ីមេល ត្រូវ​រៀប​ចំ​ពេល​ណាត់​ជួប​ពេទ្យ ។ល។ ប្រសិន​បើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ លំបាក​ហួស​ហេតុ ហើយ​មាន​​ការ​ព្រួយ​បារម្ភ អ្នក​ក៏​ដឹង​ដែ​រ​ថា ខ្លួន​មាន​អារម្មណ៍​យ៉ាង​ណា ពេល​គេង​មិន​លក់ ហើយ​បញ្ឈ​ភ្នែក​មើល​ទៅ​ ពិដាន​នោះ។ អ្នក​និពន្ធ​បទ​ទំនុក​ដំកើង ជំពូក ​១១៩ ក៏​ធ្លាប់​ដក​ពិសោធ​នឹង​បញ្ហានេះ​ផង​ដែរ បាន​ជា​គាត់​​ចែង​​ថា “ទូល​បង្គំ​បាន​ភ្ញាក់​មុន​ពេល​ព្រលឹម​ស្រាង ហើយ​បាន​បន្លឺ​ឡើង​ថា ទូល​បង្គំ​បាន​សង្ឃឹម ដល់​ព្រះ​បន្ទូល​ទ្រង់​” (ខ.១៤៧)។ ព្រះ​ប​ន្ទូល​ព្រះបា​ន​ផ្តល់​ឲ្យ​នូវ​ការ​កម្សាន្ត​ចិត្ត​ដ៏​​ពិសេស ដល់​អ្នក​និពន្ធ​បទ​ទំនុក​តម្កើង នៅ​យប់​ដែល​គាត់​គេង​មិន​លក់។ ទោះ​បីជា​គាត់​មិន​អាច​ធ្វើ​ឲ្យ​បញ្ហារ​បស់​គាត់រ​លាយ​សាប​សូន្យ​ក៏​ដោយ ក៏​គាត់​បាន​មាន​ប្រសាស​ន៍​ថា “ទូល​បង្គំ​ភ្ញាក់​មុន​អស់​ទាំង​យាម​យប់ ហើយ​បើក​ភ្នែក​ដើម្បី​រំពឹង​គិត​ពីព្រះ​បន្ទូល​ទ្រង់ (ខ.១៤៨)។ នៅ​ពេល​យប់ គាត់​ជញ្ជឹង​គិត​ព្រះបន្ទូ​លទ្រ​ង់ ម្តង​ហើយ​ម្តង​ទៀត ក្នុង​គំនិត​គាត់។ គាត់​បាន​ផ្តោត​ទៅ​លើ​ព្រះ​បន្ទូល ជា​ជាង​ផ្តោត​ទៅ​លើ​កា​រ​ព្រួយ​បារម្ភ។ ការ​នេះ ​បាន​នាំ​ឲ្យ​គាត់​ប្រកា​ស​ថា​ “ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រឹត្យ​វិន័យ​របស់​ទ្រង់​ណាស់” (ខ.៩៧)។ កាល​ណាទុក្ខ​ព្រួយ​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ ចូរ​ចាំ​ថា​ “ព្រះ​បន្ទូល​នៃ​ព្រះ…

Read article
សត្វស្ទាំង និងសត្វសឹង្ហ

ព្រឹកមួយ​នោះ ខ្ញុំ​មើល​សត្វ​ទន្សាយ​មួយ​ក្បាល កំពុង​ បិច​ស៊ី​ស្មៅ ​នៅ​ទីធ្លា​ក្រោ​យ​ផ្ទះ​ខ្ញុំ។ វា​ជា​សត្វ​ទន្សាយ​ដ៏​តូច​​មួយ ដែល​មាន​រោម​ព៌ណ​ត្នោត​អុច​ៗ និង​មាន​កន្ទុយ​តូច​ពណ៌​ស​ដូច​សំឡី។ រំពេច​នោះ​ស្រា​ប់​តែ​មាន​សត្វ​ស្ទាំង​មួយ​ក្បាល​ហើរ​ទម្លាក់​ខ្លួ​ន​ចុះ​យ៉ាងលឿន​ស្លេវ ដូច​ជា​ផ្លេក​បន្ទោរ។ វា​ក៏​បាន​បើក​ក្រញ៉ាំ​ដ៏​មុត​ស្រួច ដើម្បី​ចាប់​ទន្សាយ​នោះ​ជា​ចំណី។ ប៉ុន្តែ សត្វ​ទន្សា​យ​ដឹង​ខ្លួន ថា​មាន​គ្រោះ​ជិត​មក​ដល់ វា​ក៏​ស្ទុះ​ទៅ​រក​កន្លែង​សុវត្ថិភាព​បាត់ ដោយ​គេច​ផុត​ពី​ក្រញាំ​ស្ទាំង តែ​ពី​របី​ស​ង់​ទី​ម៉ែត្រ​ប៉ុណ្ណោះ។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​ត្រូវ​ចេះ​ប្រ​យ័ត្ន​ប្រយែ​ង ដើម្បី​ឲ្យ​អាច​គេច​ផុង​ពី​ខ្មាំង​សត្រូ​វ​របស់​យើង​បាន គឺ​មិន​ខុស​ពី​សត្វ​ទន្សាយ​ដែល​ដឹង​ខ្លួន​ថា មាន​សត្វ​រំពាកំ​ពុង​វាយ​ប្រហារ ហើយ​ក៏​ប្រញាប់​រត់​រក​កន្លែង​សុវត្ថិ​ភាពឡើយ​។ ដូច​ដែល​មាន​សេចក្តី​ចែង​ថា “អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល​ទាំង​គ្រហឹម​ដូច​ជា​សឹង្ហ ដើម្បី​នឹង​រក​អ្នក​ណា ដែ​ល​វា​នឹង​ត្របា​ក់​លេប​បាន”(១ពេត្រុស ៥​:៨)។ សាតាំង​ចង់​លេប​ត្របាក់​យើង ដោយ​អូស​ទាញ​យើង​ឲ្យ​ប្រព្រឹត្ត​តាម​វា វា​គ្មាន​សេចក្តី​ពិត​ទាល់​តែ​សោះ(យ៉ូហាន ៨:៤៤) ហើយ​ព្យាយាម​បោក​បញ្ឆោត​យើង(លោកុប្បត្តិ ៣:១)។ ផែន​ការ​ណ៍​រប​ស់​វាប​ង្ហាញ​អំពី​ចរិក​លក្ខណៈ​មិន​ស្មោះ​ត្រង់ និង​ល្បិច​កលរបស់​វា ដែល​ចង់​លេប​ត្របាក់​យើង ពេល​យើង​ភ្លេច​ខ្លួន។ ដើម្បី​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ គ្រីស្ទ​បរិស័ទ​ត្រូវ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ជា​និច្ច(១ពេត្រុស ៥:៨)។ កាល​ណាយើ​ងរ​ស់​នៅ​ដោយ​ប្រុង​ប្រៀប​ខ្លួន​ជា​និច្ច​យ៉ាង​ដូច​នេះ យើង​អាច​មើល​ដឹង ពេល​មាន​សេចក្តី​បង្រៀន​ក្លែង​ក្លា​យ​(១យ៉ូហាន ៤:១-៣ ២យ៉ូហាន ១:៧-១១) និង​យក​ឈ្នះ​សេចក្តី​ល្បួង​បាន​(ម៉ាថាយ ២៦:៤១)។ នៅ​ថ្ងៃ​នេះ ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពួក​ដែល​ចង់​លេប​ត្របាក់​ខាង​វិញ្ញាណរ​បស់​អ្នក។ តើ​វា​កំពុង​តែ​ខ្សិប​ពាក្យ​ភូត​កុហក​អ្វី​ខ្លះ​…

Read article
ការអ្វីដែលត្រូវប្រកាស់

នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​ឥ​វ៉ាន់​​រប​ស់អ្ន​កដំ​ណើរ​ជាប្រ​ចាំ ភ្នាក់​ងា​គយ​នៃប្រ​ទេស​ស្វីស​បាន​រក​ឃើញ​ថា ឥវ៉ាន់​នៅ​ក្នុង​វ៉ាលី​​មួយ​នោះ មិន​មែន​ជា​របស់​ធម្មតា​ឡើយ ព្រោះ​វា​ជា​រូប​គំនូរ​ដើម ទាំង​១៤​សន្លឹក ដែល​លោក​ប៉ាប្លូ ពីកាសូ(Pablo Picasso)បាន​គូរ។ ស្នាដៃ​សិល្បះ ដែល​មាន​ក្នុង​សៀវ​ភៅគំ​នូរ ត្រូ​វ​បា​ន​គេប៉ា​ន់ប្រម៉ាណ​ថា មាន​តម្លៃ១,៥ លាន​ដុល្លា តែអ្ន​កដំ​ណើររូ​ប​នោះ បានប​ង្ហាញ​ថា គាត់ “គ្មាន​ពាក្យ​អ្វី​ដើម្បី​ប្រកាស់” ប្រាប់​អជ្ញាធរ​គយ​ឡើយ​។ យើង​ពិបាក​នឹង​យល់​អំពី​របៀប ដែល​នរណា​ម្នាក់​លាក់​សៀវ​ភៅ​គំនូរ​របស់​លោក​ពី​កាសូ ​ក្នុង​អាវ​រងា ហើយ​ឆ្លង​កាត់​អាកាស​យាន្ត​ដ្ឋាន​ ដោយ​សង្ឃឹម​ថា នឹង​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ។ បុរស​ម្នាក់​នោះ គឺ​ពិត​ជាអ្នក​គេច​ពន្ធ​រូប​គំនូ​​នោះ​មែន។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​មាន​ការ​ប្រកាស់ ដែល​មាន​តម្លៃជាង ការប្រកាស់​អំពី​រូប​គំនូ​រ​របស់លោក​ពីកាសូ​ទៅ​ទៀត! តែ​ជួន​កាល យើង​លាក់​ទុក​រតនៈ​សម្បត្តិ​នៃ​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ នៅ​ក្នុង​ចិត្ត​របស់​យើង ជា​ជាង​ប្រកាស់​ប្រាប់​អ្នក​ដទៃ ដែល​នៅ​ជុំវិ​ញខ្លួ​ន​យើង។ ព្រះ​យេស៊ូវ​បាន​រំឭក​យើង​ថា “ អ្នក​​រាល់​​គ្នា​​ជា​​ពន្លឺ​​​នៃ​​លោកីយ៍”(ម៉ាថាយ ៥:១៤)។ យើង​ក៏​ត្រូវ​មាន​បំណ​ងឆ្លុះ​ប​ញ្ចាំង​ឲ្យ​គេ ឃើ​ញសិ​រីល្អ​ព្រះ ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ថា ពួក​គេ​ត្រូវ​ការ​ទ្រង់។ ទ្រង់​ក៏បា​ន​ត្រាស​ហៅ​យើង​ឲ្យ ប​ញ្ចេញ​ពន្លឺ ដើម្បី​ឲ្យពួ​ក​គេ​មើល​ឃើញ​ការ​ល្អរ​បស់​យើង ហើយ​សរសើរ​តម្កើង​ព្រះ​វរបិតា ដែល​គង់​នៅស្ថា​នសួ​គ៌(ខ.១៦)។ ពេល​យើង​លាក់​ទុក​សេចក្តីជំ​នឿលើ​ព្រះគ្រីស្ទ នោះ​មាន​ន័យ​ថា យើង​កំពុង​ប្រថុ​យ​នឹង​ការ​ធ្វើ​ជា​អ្នក​គេច​ពន្ធ​ខាង​វិញ្ញាណ​ហើយ។ ផ្ទុយ​ទៅ​វិញ សូម​យើង​បើក “វ៉ាលី”ខាង​វិញ្ញាណ ដើម្បី…

Read article