Jennifer Benson Schuldt

You are here:
ការតាំងសញ្ញា ជាមួយនឹងភ្នែកខ្ញុំ

ខ្ញុំ​មាន​មិត្ត​ភ័ក្រម្នា​ក់ ដែល​ជា “អ្នក​ជំនាញ” ខាង​កំព្យូ​ទ័រ។ នៅ​ពេល​យប់​មួយ ពេល​ដែល​គ្រួសារ​របស់​យើង កំពុង​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ខ្ញុំ​បាន​កត់​សំគាល់​ខ​គម្ពី​រមួ​យ ដែលគា​ត់បា​នបិ​ទ​ពី​លើមូនី​ទ័រ​របស់​កំព្យូទ័រ​គាត់​ គឺ​​បទ​គម្ពីរ​​ដែល​បាន​ចែង​ថា “ខ្ញុំ​​បា​ន​តាំង​​សញ្ញា​​នឹង​ភ្នែក​ខ្ញុំ​ហើយ”(យ៉ូប ៣១:១)។ ជា​ការ​ពិត​ណាស់ គាត់​បា​ន​ដឹង អំពី​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ ដែល​បណ្តាល​មក​ពី​ការ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង តែ​ម្នាក់​ឯង នៅ​ពី​មុខ​កំព្យូទ័រ ដែល​​បង្ករ​លក្ខណៈ​ងាយ​ស្រួល នៅ​ក្នុង​ការ​បើក​មើល​រូ​ប​ភាព​មិន​សម​រម្យ។ “ខ​គម្ពីរ​រំឭក” ដែល​មិត្ត​ភ័ក្រ​របស់យើ​ងម្នាក់​នេះ​បាន​ប្រើ​នោះ គឺ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ​យ៉ូប ដែល​មាន​សេចក្តី​ចែង​ជា​បន្ត​ទៀត​ថា “ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ​ដោយ​ចាប់​ចិត្ត​បាន”។ ត្រង់​ចំណុចនេះ លោក​យ៉ូប​បាន​សន្យា​ចំពោះខ្លួ​ន​ឯង​ថា នឹង​ជៀស​ចេញ​ពី​ភាព​ត្រេក​ត្រអាល ហើយ​នៅ​ក្នុង​ចំណោម​​យើង ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ដូច​នេះ​ដែរ។ គាត់​បាន​និយាយ​ឆ្លុះ​បញ្ចាំង​អំពី​ការ​សន្យា​នេះ ដោយ​ពាក្យ​ថា “តើ​ទ្រង់​មិន​ឃើញ​ផ្លូវ​ខ្ញុំ ហើយ​រាប់​អស់​ទាំង​ជំហាន​នៃ​ខ្ញុំ​ទេ​ឬ​អី?”(ខ.៤)។ ព្រះ​គម្ពីរ​បាន​បញ្ជាក់​ច្បាស់ថា ព្រះ​ទ្រ​ង់ពិត​ជាទត​ឃើញ ហើយ​បាន​រាប់​មែន(ហេព្រើ ៤:១៣) ហើយ​យើង​មាន​ការ​ទទួល​ខុស​ត្រូវ​នៅចំពោះ​ទ្រ​ង់។ ហេតុ​នេះ​ហើយ​បាន​ជាអ្ន​ក​ជឿ​ត្រូ​វតែ “ជៀស​ចេញ​ពី​អសីល​ធម៌​ផ្លូវ​ភេទ”(១ថែស្សាឡូនិច ៤:៣)។ មាន​អ្នក​ខ្លះច​ង់​ជជែក​វែក​ញែក​អំពី​ព្រំដែន​នៃ​សីលធម៌ ហើយ​ព្រះ​គម្ពី​រ​ក៏​បាន​ចែង​ផង​ដែរ​ថា “សូម្បី​​តែ​​អ្នក​​ណា​​ដែ​ល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ”(ម៉ាថាយ ៥:២៨)។ បើ​អ្នក​បាន​តាំង​សញ្ញាជា​មួយនឹ​ងភ្នែ​ក​របស់​អ្នក​ហើយ ចូរ​ពិចារណា​អំពី​របៀប​ដែល​បទ​គម្ពីរ អាច​ជួយ​ឲ្យអ្នក​រក្សា​សេចក្តី​សញ្ញា​នេះ​បាន។ សូម​បិ​ទខគម្ពីរ​មួយ…

Read article
ទ និងបង្អួច

ពេល​ដែល​យើង​ចេញ​ខាង​ក្រៅ​ផ្ទះ ដើម្បី​បើក​បរ​រថយន្ត​ជា​គ្រួសារ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍ ចំពោះ​ផ្លាក​សញ្ញា​ពណ៌​ស ដែល​មាន​ចារ​ជា​អក្សរ​ពណ៌​ក្រហម​យ៉ាង​ច្បាស់​ថា: “មាន​លក់​ទ និងបង្អូច ធានាថាមានគុណភាពល្អ”។ ផ្លាក​សញ្ញា​នោះ​នៅ​ថ្មី​នៅ​ឡើយ ប៉ុន្តែ ខ្ញុំ​ខ្លាច​ផ្ទះ និ​ង​ ជង្រុ​ក​នៅ​ខាង​ក្រោយ​ផ្លាក​នោះ ដួល​រលំ​នៅ​ពេល​ណា​មួយ។ ថ្នាំ​ដែល​គេ​បាន​លាប​ពី​លើ​ជញ្ជាំង​ផ្ទះ​នោះ​កំពុង​របក ហើយ​បង្អួច​ក៏​មាន​ស្នាម​ប្រះ​ទៀត ហើយ​ផ្ទះ​នេះ​គ្មាន​ទ​​ទេ! មនុស្ស​ជា​ច្រើន​បាន “ផ្សាយដំណឹង​ល្អ​” ថ្វាយ​ព្រះយេស៊ូវ ប៉ុន្តែ ផ្ទះ​ខាង​វិញ្ញាណ​របស់​យើង កំពុងស្ថិតក្នុង​ ស្ថាន​ភាព​ទ្រុឌ​ទ្រោម។ យើង​ប្រហែល​ជា​បាន​ទៅ​ព្រះវិហារ និយាយ​“ភាសាគ្រីស្ទបរិស័ទ” ហើយ​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ដទៃ យ៉ាងសុ​ភាព។ ប៉ុន្តែ ពេល​ដែល​ការ​ប្រព្រឹត្ត​របស់​យើង មិន​ស្រប​នឹង​ចិត្ត​របស់​យើង នោះ​អាកប្ប​កិរិយ៉ា​ដ៏​ប្រសើរ​បំផុត​រប​ស់​យើង គឺ​គ្រាន់​តែ​ជា​ការ​សម្តែង ឲ្យ​គេយ​ល់ថា​ខ្លួន​​មាន​ជំនឿ​រឹង​មាំប៉ុណ្ណោះ។ ពេល​ដែ​លព្រះយេស៊ូវ​ប្រឈ​ម​មុខ​ដាក់​ពួក​ផារិស៊ី ទ្រង់​បាន​មាន​បន្ទូល​ថា “អ្នក​​រា​ល់​គ្នា​ … ខាង​​ក្រៅ​​មើល​​ទៅ​​ដូ​ច​​​ជា​សុចរិត​ដល់​មនុស្ស​លោក​មែន តែ​ខាង​ក្នុង​មាន​សុទ្ធ​តែ​សេចក្តី​ កំពុត និង​សេចក្តី​ទទឹង​ច្បាប់​ទទេ”(ម៉ាថាយ ២៣:២៨)។ ចំពោះ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ទ្រង់​មាន​ព្រះ​រាជ​សារ​ខុស​ពី​នេះ តែ​ក៏​ជា​ការ​មាន​បន្ទូល​ផ្ទាល់​ផង​ដែរថា “​កុំ​​​ឲ្យ​ធ្វើ​ទឹក​មុខ​ក្រៀម ដូច​ជា​មនុស្ស​មាន​ពុត​ឡើយ”(៦:១៦)។ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ “មានសេចក្តីស្រឡាញ់ ដែលកើតពីចិត្តស្អាត …ហើយពីសេចក្តីជំនឿដ៏ស្មោះត្រង់”(១ធីម៉ូថេ ១:៥)។ អាកប្ប​កិរិយ៉ាខាង​ក្នុង​នេះ គួ​រ​តែ​បង្ហូរ​ចេញ​មក​ខាង​ក្រៅ…

Read article
ការលះបង់ នៅពេលបុណ្យខួបកំណើត

ពេល​ដែល​ខ្ញុំបា​ន​រំឭក​ស្វាមី​របស់​ខ្ញុំ​ថា ថ្ងៃ​ខួប​កំណើត​គម្រប់​៣៩​ឆ្នាំរបស់​គាត់ ជិត​ឈាន​ចូល​មក​ដល់​ហើយ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​យ៉ាង​ច្បាស់​ថា គាត់​មិន​ចង់​បាន​អំណោយ​អ្វី​ទេ។ ខ្ញុំ​ក៏​បាន​និយាយ​ក្នុង​ចិត្ត​ថា ចាស ត្រូវហើយ តែ​​ខ្ញុំ​នៅ​តែ​​បន្ត​ជំរុ​ញ​គាត់​ឲ្យ​គិត​អំពី​អំណោយ។ ពេល​នោះ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ចង់​យក​លុយ​សម្រាប់​​ចំណា​យ​នៅ​ថ្ងៃ​ខួប​កំណើត​នោះ ទៅ​ប​រិច្ចាក​ឲ្យ​អ្នក​ដទៃ​វិញ។ ព្រះ​គម្ពីរ​បាន​ឲ្យ​យើង​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដើម្បី​ទ្រ​ទ្រង់​ការ​ងា​រ​បម្រើ​ព្រះ និង​ជួយ​អ្នក​ដទៃ គឺ​មិន​មែន​ថ្វាយ​ដោយ​ការ​បង្ខំ​ចិត្ត ឬ​ដោយ​សារ​យើង​ជៀស​មិន​រួច​នោះ​ឡើយ(២កូរិនថូស ៩:៧)។​ ជា​ញឹក​ញាប់ ការ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​នេះ​ច្រើន​តែ​នាំ​ឲ្យ​អ្នក​ថ្វាយ​ទទួល​បាន​នូវ​ក្តី​អំណរ។ ពេល​ស្តេច​ដាវី​ឌ​បាន​ថ្វាយមាស​និង​ប្រាក់​ជា​ច្រើន​របស់​ទ្រង់ ដល់​ការ​សាង​សង់​ព្រះ​វិហារ មាន​ពួក​មន្ត្រី​នៃសាសន៍​អ៊ីស្រា​អែល​ជា​ច្រើន​ បាន​យក​គំរូ​តាម​ទ្រង់។ បន្ទាប់​ពី​ពួក​បណ្តា​ជន​បាន​ថ្វាយ​លង្ហិន ដែក​ ត្បូង និង​លោហធាតុ​ដែល​មាន​តម្លៃ​ហើយ “ពួកគេ​ក៏​បាន​អរ​សប្បាយ ដ្បិត​ពួក​គេបាន​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត”(១របាក្សត្រ ២៩:៩)។ នៅ​ក្នុង​កម្ម​វិធី​សម្ភោទ ស្តេច​ដាវីឌ​បាន​សរសេរ​តម្កើង​ព្រះ​ថា​ “យើង​​​ខ្ញុំ​​រា​ល់​គ្នា​បាន​យក​តែ​ពី​ព្រះហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ”(ខ.១៤)។ ត្រង់​ចំណុច​នេះ ទ្រង់​ចង់​មាន​ន័យ​ថា អ្វី​ៗ​គ្រប់​យ៉ាងសុទ្ធ​តែ​ជា​កម្ម​សិទ្ធ​របស់​ព្រះ។ ការ​ដែល​យើង​នឹក​ចាំ​ពី​ការ​នេះ នាំ​ឲ្យ​យើង​កាន់​តែ​មាន​ចិត្ត​ចង់​ថ្វាយ ​ព្រោះ​យើង​គ្រាន់​តែ​កំពុង​ថ្វាយ​ធន​ធាន​របស់​យើង ទៅ​ព្រះ​វិញ ដែល​ទ្រង់​ជា​ម្ចាស់​ដ៏​ពិត​ប្រាក​នៃ​អ្វី​ៗ​គ្រប់​យ៉ាង។ ពេល​អ្នក​ថ្វាយ​ដង្វាយ ជា​ប្រាក់ ជា​កា​រ​បម្រើ ឬ​ជា​របស់​ទ្រព្យ ​នៅ​ពេល​ក្រោយ​ទៀត ដើម្បី​ទ្រទ្រង់​ព្រះ​រាជ​កិច្ច​របស់​ព្រះ​គ្រីស្ទ ចូរ​ពិនិត្យ​មើល​អាកប្ប​កិរិយ៉ា​រ​បស់ខ្លួន​ឯង​ឡើង​វិញ។ តើ​អ្នក​កំពុង​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត និង​ដោយ​គ្មាន​ការ​បង្ខំ​ឬ​ទេ? ព្រះ​ទ្រង់​ស្រឡាញ់​អ្នក​ណាដែ​ល​ថ្វាយ​ដោយអំណរ​។ -Jennifer…

Read article
ដល់ពេលហើយ

កំឡុង​ពេល​បុណ្យ​ណូអែល នៅ​ព្រះ​វិហារ​របស់​ពួក​យើង។ ខ្ញុំ​បាន​មើល​សមាជិក​ក្រុម​ចំរៀង​ជាច្រើ​ន រៀប​ចំខ្លួ​ន​ឈរ​នៅចំ​ពោះមុ​ខ​ពួក​ជំនុំ ខណះ​ពេល​គ្រូប​ញ្ផារ​បទ​ភ្លេង​បាន​បើក​ក្រដាស​បទ​ភ្លេង​នៅលើ​ជើ​ងទ្រ​ពណ៌ខ្មៅ​មួ​យ។ ឧបករណ៍ ​ភ្លេងជា​​ច្រើន បាន​ចាប់​ផ្តើម​ប្រគំ​ឡើង អ្នក​ចម្រៀង​ក៏​បាន​បន្លឺ​សម្លេង​ជា​បទ​ចម្រៀង​យ៉ាង​ពិរោះ ដោយ​ពាក្យ​ថា “ចូរ​មកដល់​ពេល​ថ្វាយ​បង្គំ​ហើយ។” ទោះបី​បើខ្ញុំ​​នឹ​កស្មា​ន​ថា នឹង​បាន​ឮ​ចម្រៀង​សរសើរ​ពី​បុណ្យ​ណូអែល​យ៉ាង​ណាក៏​ដោ​យ ក៏​ខ្ញុំ​នៅតែ​ញ​ញឹម ​សរសើរ​ដល់​ការ​ជ្រើស​រើស​បទ​ចម្រៀង បាន​យ៉ាង​ត្រឹម​ត្រូវ​ផង​ដែរ។ កាល​ពី​សប្តាហ៍​ដំបូង ខ្ញុំ​បាន​អាន​បទ​គម្ពីរ​ពី​ការ ​ប្រសូត​របស់​ព្រះយេ​ស៊ូវ​ក្នុង​​ព្រះគម្ពី​រ​លូកា កាល​នោះ​ខ្ញុំ​បាន​នឹក​ចាំថា​ នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង​បង្អស់ មិន​មាន​ការ​ជប់​លៀង​ទំនើប​ៗ ការ​ឱ្យ​អំណោយ និង​ការ​ស៊ី​លៀង​ផ្សេង​ៗ​ទេ ប៉ុន្តែ មាន​ការ​ថ្វាយ​បង្គំ។ ក្រោយ​ពី​ទេវតាបា​នប្រ​កាស់​ដំណឹង​ប្រាប់​ទៅដ​ល់ពួ​ក​អ្នក​គង្វាល ពីកា​រ​ប្រសូត​មក​របស់​ព្រះយេ​ស៊ូវ​ហើយ នោះ​ក្រុម​ចម្រៀង​នៃ​ពួក​ទេវតា បាន​ចាប់​ផ្តើម​បន្លឺ​ឡើង​​ជាប​ទសរសើរ​ដល់​ព្រះដោ​យ​ច្រៀង​ថា “សួរស្តី​ដ​ល់ព្រះ នៅ​ស្ថាន​ដ៏​ខ្ព​ស់បំ​ផុត!”(លូកា 2:13-14)។ ពួក​អ្នក​គង្វាល​បាន​ឆ្លើយ​តប​ ដោយ​ការ​រត់​សំដៅ​ទៅ​ភូមិ​បេថ្លិហឹម ជា​កន្លែង​ដែល​ពួ​កគេ​បាន​ជួ​ប​ព្រះ​អង្គ​ដែលទើ​បនឹ​ង​ប្រសូត​ម​កផ្ទុំ​នៅ​ក្នុង​ស្នូត​សត្វ​ក្នុ​ងក្រោ​ល​សត្វ។ ពួក​គេ​ក៏បា​ន​វិល​ម​កក​ន្លែង​ពួកគេ​វិញ “ទាំង​សរសើរ​ដំកើ​ង​ដ​ល់​ព្រះ ដោយ​ព្រោះគ្រ​ប់ទាំ​ងកា​រ​ដែល​គេ​បា​ន​ឮ ហើយ​ឃើញ​នោះ ដូច​​ជា ទេវតា​បាន​ប្រាប់​មក”(ខ.20)។ ចូល​មក ជួបជា​​មួយ​ព្រះ​រាជ​បុ​ត្រា ដោយ​មុខ​ទ​ល់នឹ​ង​មុខដោយ​បាន​នឹក​ចាំថា​ ពួកអ្ន​កគ​ង្វាល​ថ្វា​យប​ង្គំ​ព្រះ​វបិតា។ ចូរ​ពិចារណា​មើល​ពីកា​រឆ្លើ​យតប​រ​បស់​អ្នក ចំពោះ​កា​រ​យាង​មក​ផែន​​ដីរ​បស់​ព្រះ​យេស៊ូវ​នៅ​សព្វ​ថ្ងៃនេះ​ ។ តើ​មាន​កន្លែង​សំរា​ប់ថ្វា​យប​ង្គំ​ព្រះជា​ម្ចាស់​នៅ​ក្នុង​ចិ​ត្តរ​បស់អ្ន​ក​រាល់​គ្នា​ ដើម្បី​អប​អរ​សាទ​រ​ចំពោះកា​រ​ប្រសូ​តរ​ប​ស់​ទ្រង់​ដែរ​ឬ​ទេ? —Jennifer Benson Schuldt

Read article
ចូរសង្ឃឹមក្នុង ព្រះជាម្ចាស់

ខណៈ​ពេល ដែល​​ខ្ញុំ​បាន​បើក​ឡាន​ចេញ​ពី​ពិ​ធី​បុណ្យ​ណូ​អែល​នៅ​ល្ងាចមួ​យ នោះ​ក្រុម​គ្រួសារ​ខ្ញុំ ហើយ​និ​ង​ខ្ញុំ​បា​នជិះ​ទៅ​ក្បែ​រ​ព្រះវិហារ​មួយ​នៅ​ជន​បទ ដែល​បាន​ក្រសោប ​ដោយ​ផ្ទាំង​ព្រិល​ពាស​ពេញ ហើយ​នៅ​ចន្លោះ​នោះ​គេ​ឃើញ​មាន​ព​ន្លឺ​ព្រិច​ៗ​ជះ​ចេញ មក​ក្រៅ។ បើ​មើល​ពី​ច​ម្ងាយ​ទៅ ខ្ញុំអា​ចដឹ​ង​ថា វា​ជា​ការ​ឈប់​សម្រាក​បុណ្យ ។ ខ្សែ​អំពូ​លភ្លើ​ង​ពណ៌​សបា​នប​ង្កើត​ជា​ទំរង​អក្ស​ធំ​ថា ៖H-O-P-E ប្រែ​ថាស​ង្ឃឹម ។ ពន្លឺ​ដែល​ជះ​ចេញ​មក​ពី​ពាក្យ​ទាំ​ង​នេះចូ​ល​ទៅក្នុ​ង​ភា​ពង​ងឹក​បាន​រំលឹក​ខ្ញុំ​ថា ព្រះយេស៊ូវ​គឺ​ជា​តួ​នៃ​ក្តី​ស​ង្ឃឹម ហើយ​ទ្រង់​តែង​តែ​គង់​នៅ​ជា​ក្តី​សង្ឃឹម​សំរាប់​មនុស្ស​ជា​តិទាំ​ង​អស់​ជា​ដរាប។ មុនពេ​ល​ព្រះ​យេស៊ូវ​ប្រសូត បណ្តា​ជន​បាន​ស​ង្ឃឹម​ដល់​ព្រះ​មេស៊ី ដ្បិត​អី មាន​តែ​ទ្រង់​ទេអា​ច​ទទួ​ល​យ​កនូ​វ​អំពើ​បាប​រ​បស់​ពួ​កគេ ហើយ​នឹង​អាច​សុំ​ការ​អត់​ទោស​ពី​ព្រះ​ជា​ម្ចាស់​ក្នុង​នាម​រប​ស់ពួ​ក​គេ​ផង​ដែរ(អេសាយ 53:12)។ ពួក​គេ​បាន​សង្ឃឹ​ម​ថា​ ព្រះ​មេស៊ី​នឹង​ប្រសូត​មក​តាម​រយៈ​នាង​ព្រហ្មចារី ហើយ​នាង​នឹ​ងប្រ​សូត​បាន​បុត្រា ១ នៅ​ភូមិ​បេថ្លេ​ហឹម ត្រូវថ្វា​យ​ព្រះនា​មថា​ អេម៉ាញូ​អែល “ព្រះ​គង់​ជា​មួយ”(7:14)។ នៅ​យប់​ដែល​ព្រះ​យេស៊ូវ ​បាន​ប្រសូ​តម​ក សេចក្តី​សង្ឃឹ​មរ​បស់​ពួក​គេបា​នស​ម្រេច(លូកា 2:1-14)។ ទោះ​បី​ជា យើង​មិន​បាន​មក​ទាន់​កាល​​ព្រះ​យេស៊ូវ​ប្រសូ​ត​មក​ជា​ព្រះ​ឱរស់យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះអ​ង្គ​នៅ​តែ​ជាប្រ​ភ​ព​នៃ​សេ​ចក្តីស​ង្ឃឹម​ដដែល។ យើង​ទន្ទឹង​រង់​ចាំនូវ​ការ​យាង​ម​ក​ជាលើ​កទី​២​(ម៉ាថាយ 24:30) យើង​បាន​ដឹង​ជា​មុន​ថា ព្រះ​ទ្រង់​នឹង​រៀប​ចំ​កន្លែង​នៅ​ស្ថាន​សួគ៌​សំរាប់​យើង(យ៉ូហាន 14:2) ហើយ​នឹង​បាន​រ​ស់​នៅ​ជាមួ​យ​ទ្រ​ង់ ក្នុង​ទី​ក្រុង​បរិសុទ្ឋ(ថែស្សាឡូនិចទី១ 4:16)។ ក្នុង​នាម​យើ​ង​ជា​គ្រីស្ទាន យើង​អាច​សម្លឹង​ឆ្ពោះ​ទៅ​មុ​ខ ពីព្រោះ បុត្រ​តូច​នោះ​គឺ​ជា​អ្នក​គ្រប់​គ្រង ហើយ​មក​ដល់​ពេ​ល​នេះទៀ​ត ទ្រង់​នៅ​តែ​ជា​អ្នក​គ្រប់​គ្រង​ដដែល​“​ជាព្រះ​អម្ចា​ស់យេ​ស៊ូវ ជា​ក្តី​សង្ឃឹម​របស់​យើង​រា​ល់​គ្នា”(ធីម៉ូថេទី១ 1:1)។…

Read article
ការលើកលែងទោសរបស់ព្រះជាម្ចាស់

នៅ រាល់​ឆ្នាំ​ នា​ចុង​ខែ​វិច្ឆិកា ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក បាន​ចេញ​ការ​សុំទោស​ជា​សាធា​រណៈ​ក្នុងពិ​ធីអ​រព្រះ​គុ​ណ។ នៅក្នុ​ង​ពិធី​នោះ ប្រធានាធិ​បតី​មួយ​រូប​របស់​សហរដ្ឋ​អាមេរិ​កថ្លែ​ងស​ន្ទរក​ថា៖ «ភ្ញៀវ​កិត្តិយស​​របស់​យើង​នៅថ្ងៃ​នេះ ដូច​ជា​ភ័យ​បន្តិច។ គ្មាន​នរណាម្នា​ក់ប្រា​ប់​គាត់​ថា ខ្ញុំ​នឹង​លើក​ទោស​គាត់​ទេ»។ មាន់​បារាំង​ដ៏​កំសត់​មាន​ហេតុផ​លនឹ​ង​ភ័យ​ខ្លាច ព្រោះ​គេនឹ​ងយ​ក​វា​ធ្វើជា​អាហារ​ពេល​ល្ងាច​បុណ្យ​អ​រ​ព្រះ​គុណ​ថ្ងៃ​នេះ។ យើង​ក៏មិ​នខុ​សគ្នា​អ្វី​ដែរ ពេល​ណាយើ​ង​ដឹង​ថាខ្លួ​នមា​នបា​ប។​ បើសិ​ន​ជា​គ្មា​​ន​ព្រះ​ជាម្ចាស់​លើក​លែង​ទោស​ទេ នោះ​យើង​នឹង​វិនាស។ លក្ខខ​ណ្ឌ​នេះ គឺ​ជា​លទ្ធ​ផល​ផ្ទាល់​កើត​ចេញ​ពី​កំហុស​របស់​យើង​។ ព្រះ​គម្ពី​រចែ​ង​ថា៖ «ឈ្នួលរ​បស់​អំពើ​បាប​គឺ​ជាសេច​ក្តីស្លា​ប់»​(រ៉ូម ៦:២៣)។ ទោះ​ជា​យ៉ាង​ណា យើង​បាន​រួច​ពី​ទោស​មួយ​ជីវិត ដោយ​សារ​ព្រះ​បុត្រា​ព្រះ​ជាម្ចា​ស់ទ​ទួល​បាប​ជំនួ​សយើង នៅ​លើ​ឈើ​ឆ្កាង​។ អំពើបា​ប​យើង​ជាប់​ឆ្កាងជា​មួ​យព្រះ​អង្គ យើង​រ​ស់​ក្នុង​សេច​ក្តីសុ​ចរិត ដោយសារ​ស្នាម​រំពាត់​លើ​អង្គ​ទ្រង់​យើង​បាន​ជាសះ​ស្បើ​យ (១ពេត្រុស ២:២៤)។ ទី​មួយ បទ​ព្រះគម្ពីរ ​យ៉ូហាន ១:៧ ប្រាប់យើ​ងថា​ ព្រះ​លោហិត​ព្រះយេ​ស៊ូវ​បាន​សម្អាត​យើង​រួច​ពីបា​ប​ហើយ។ យើង​ដឹង​ថា ព្រះ​ជា​មា្ចស់​បាន​លើស​ទោស​យើង​​រួច​ពីបា​ប​ហើយ ពេល​យើង​ប្រកាស​ទទួល​ស្គាល់ព្រះយេ​ស៊ូវ គឺ​ជា​ព្រះអ​ម្ចាស់ ហើយ​ជឿថា​ព្រះបិ​តា​បាន​ប្រោស​​ព្រះ​យេស៊ូវឲ្យរស់​ពី​សុគត​ឡើង​វិញ (រ៉ូម ១០:៩)។ ថ្ងៃនេះ​ ចូរ​ពិចារណា​មើល ថា​តើអ្ន​ក​ត្រូវ​ឆ្លើយ​តប​ចំពោះព្រះ​ជា​ម្ចាស់​ដោ​យរបៀប​ណា ដែល​ទ្រង់​ដែល​បាន​ប្រទាន​ការ​អត់ទោ​ស​ដល់​អ្នក​ដូ​ច្នេះ ។-Jennifer Benson Schuldt

Read article
ជួបគ្នាពេលក្រោយ

ជី​តា​របស់​ខ្ញុំ​មិ​​នព្រម​និយាយ​​ថា “លាហើយ”​ទេ​ ព្រោះ​គាត់​មាន​អារម្មណ៍​ថា ពាក្យ​នេះបាន​បង្ហាញ​ពី​ដំណាក់​កាល​ចុង​ក្រោយ​ខ្លាំង​ពេក ។​ ហេតុ​នេះ​ហើយ​បាន​ជា បន្ទាប់​ពី​បាន​មក​សួរ​សុខ​ទុក្ខ​គាត់​ហើយ ពេល​ដែល​យើង​កំពុង​បើក​បរ​ចេញ​ពី​ផ្ទះ​គាត់ គាត់​តែង​តែ​មាន​ទម្លាប់​លា​គ្នា តាម​របៀប​​ដដែល​ជា​និច្ច ។​ គឺ​គាត់​ឈរ​នៅ​មុខ​របង​ពណ៌​បៃ​តង ខាង​មុខ​ផ្ទះ​គាត់ ហើយ​បោយ​ដៃ​លា ដោយ​ពាក្យ​ថា “ជួបគ្នាពេលក្រោយ”។ ក្នុង​នាម​យើ​ងជា​គ្រីស្ទ​បរិស័ទ យើង​​មិន​ចំា​បាច់​និយាយ​ថា “លា​ហើយ” ទៅ​អ្ន​​កដែល​យើង​ស្រឡាញ់​ក៏​បាន ឲ្យ​តែ​អ្នក​នោះ​បា​ន​ទទួល​ជឿ​ព្រះ​យេស៊ូវ​ ជា​ព្រះ​​សង្រ្គោះ​ហើយ ។​ ព្រះ​គម្ពីរ​បាន​សន្យា​ថា យើង​នឹង​បាន​ជួប​ពួក​គេ​ម្តង​ទៀត ។​ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា យើង​មិន​ត្រូវ “កើត​ទុក្ខ​ព្រួយ ដូច​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម”ឡើយ​(១ថែស្សាឡូនិច ៣:១៣) ព្រោះ​កាល​ណា​ព្រះ​យេស៊ូវ​ យាង​មក​វិញ ពួក​​ស្លាប់​​ក្នុង​​ព្រះ​គ្រីស្ទ​​នឹង​​រ​ស់​ឡើង​​វិញ​​ជា​មុន​បង្អស់ រួច​យើង​រាល់​គ្នា​ ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស (ខ.១៥-១៧)។​ យើង​មាន​ទំនុក​ចិត្ត​ថា នៅ​ថ្ងៃណា​មួយ យើង​នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌ ដែល​ជា​កន្លែង​ដែល​“គ្មាន​​សេចក្តី​​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ” (វិវរណៈ ២១:៤)។ យើង​នឹង​បាន “ទៅ​នៅជាមួយព្រះអម្ចាស់ជានិរន្ត” នៅ​ក្នុង​កន្លែង​ដ៏​អស្ចារ្យ​នេះ​(១ថែ-ស្សាឡូនិច ៤:១៧)។​ គ្រីស្ទ​បរិស័ទ​មាន​សង្ឃឹម​ថា…

Read article
ការលើកបន្ទុកធ្ងន់

ថ្ងៃមួយ​ខ្ញុំ​បា​ន​ឃើញ​កូន​ប្រុស​របស់​ខ្ញុំ កំពុង​ព្យាយាម​លើកដុំ​ដែក​ទម្ងន់​២​គីឡូក្រាម ឲ្យ​ខ្ពស់​ផុត​ក្បាល​របស់​វា ។ នេះ​ជា​សេចក្តី​ប្រាថ្នា​ដ៏​ធំ​ សម្រាប់​ក្មេង​ដែល​មាន​អាយុ​ពី​របី​ឆ្នាំ ។​ វា​អាច​លើក​ដុំ​ដែក​នោះ​ផុ​ត​ពី​ដី បាន​កម្ពស់​តែ​ពីរ​បី​សង់​ទីម៉ែត្រ​ទេ ប៉ុន្តែ កែ​វ​ភ្នែក​របស់​វា​បញ្ជាក់​អំពី​ការ​តាំង​ចិត្ត ហើយ​មុខ​របស់​វា​ក៏​ឡើង​ក្រហម ដោយសារ​ការ​ប្រឹង​លើក​នោះ ។​ ​ខ្ញុំ​ក៏ជួយ​លើក​វា ហើយ​យើង​ក៏​រួមគ្នា​លើក​ដុំ​ដែក​នោះ​ឡើង​លើ ឆ្ពោះ​ទៅ​រក​ពិដាន​ផ្ទះ ។​ ការ​លើក​ដុំ​ដែក មាន​ការ​ពិបាក​សម្រាប់​វា តែ​សម្រាប់​ខ្ញុំ គឺ​ងាយ​ស្រួល​ទេ ។​ នៅ​ពេល​យើង​មាន​កិច្ចកា​រដែល​ពិបាកៗ​ធ្វើ នោះ​ចូរ​យើង​គិត​ដល់​ព្រះ​យេស៊ូវ​ចុះ ។​ នៅ​ពេល​ជីវិត​របស់​យើង​ហាក់​ដូច​ជា​មាន ​ទៅ​ដោយ​ទុក​លំបាក់​ជាច្រើន ដែល​កំពុង​វិល​វល់ នោះ​ព្រះយេស៊ូវ​ទ្រង់​អាច​ជួយ​យើង​យ៉ាង​ងាយ ទោះ​នោះ​ជា​ការឈឺ​ធ្មេញ ឬ​ជា​ការ​ឈ្មោះ​ប្រកែក​គ្នា​ដ៏​ធ្ងន់​ធ្ងរ ឬ​ក៏​សូម្បី​តែ​ការ​លំបាក​ទាំង​អស់​នោះ​កើត​ឡើង ក្នុង​ពេល​តែ​មួយ​ក៏​ដោយ ។​ ទ្រង់​អាច​ដោះ​ស្រា​​យ​អ្វី​ៗ​​​គ្រប់​​យ៉ាង ហេតុ​​នេះ​ហើយ​បាន​ជា​ទ្រង់​មាន​​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​”​(ម៉ាថាយ ១១:២៨)។ តើ​អ្នក​នឿយ​ហត់ ដោយសារ​បញ្ហា​ដែល​កើត​មាន​មិន​ចេះ​ចប់​​មិន​ចេះ​ហើយ​ឬ? តើ​អ្នក​មាន​ទុក្ខ​លំបាក ដោយ​ភាព​តប់​ប្រមល់ និង​ការ​ព្រួយ​បារ​ម្ភ​ឬ​? មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​ជា​ដំណោះ​ស្រាយ​ដ៏​ពិត ។​ ការ​ចូល​ទៅ​ជិត​ព្រះ​អម្ចាស់ ដោយ​ការ​អធិស្ឋាន នាំ​ឲ្យ​យើង​អាច​ផ្ទេរ​បន្ទុក​យើង ដល់​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ជួយ​ទ្រ​ទ្រង់​យើង​(ទំនុក​តម្កើង…

Read article
ការសុំរៀបការ ដោយការបន្ទាបខ្លួន

កាល​ខ្ញុំ​នៅ​រៀ​ន​នៅ​មហា​វិទ្យា​ល័យ ខ្ញុំ​បាន​ស្តាប់​រឿង​និទាន​ជា​ច្រើន​អំពី​ការ​ភ្ជាប់​ពាក្យ។​​ មិត្ត​ភ័ក្រ​របស់​ខ្ញុំ ដែល​និយម​ចូល​ចិត្ត​ស្តាប់​រឿង​ទាំង​នោះ បាន​ប្រាប់​ខ្ញុំ​អំពី​ការ​ភ្ជាប់​ពាក្យ​នៅ​ភោជ្ជនីយ​ដ្ឋាន​ថ្លៃ​ៗ និង​នៅ​ពេល​ថ្ងៃ​លិច នៅ​លើ​កំពូល​ភ្នំ ហើយ​និង​នៅ​ក្នុង​រទេះ​សេះ ដែល​កំពុង​បរ​តាម​ផ្លូវ​ជា​ដើ​ម ។​ ហើយ​​ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​រឿ​ង​មួយ ដែល​ដំណាល​អំពី​បុរស​វ័យ​ក្មេង​ម្នាក់ ដែលបានសុំមិត្តស្រីខ្លួនរៀបការ ដោយ​​គ្រាន់​តែ​បាន​លៀង​ជើង​ឲ្យ​នាង​​​​ប៉ុណ្ណោះ ។​ ការ​សុំ​រៀប​ការ​ដោយ​ការ​បន្ទាប​ខ្លួន​របស់​គាត់ បាន​បង្ហាញ​ថា គាត់​បាន​យល់​ថា ការ​បន្ទាប​ខ្លួន​គឺ​ជា​ការ​ដ៏​ចាំ​ បា​ច់ នៅ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​​​អស់​មួយ​ជីវិត ។​ សាវ័ក​ប៉ុល​ក៏​បាន​យល់​ដឹង​ផង​ដែរ អំពី​សារះសំខាន់​នៃ​ការ​បន្ទាប​ខ្លួន និង​អំពី​របៀប​ដែល​ការ​បន្ទាប​ខ្លួន​ នាំ​​ឲ្យ​យើង​មាន​ការ​រួប​រួម​គ្នា ។ ការ​បន្ទាប​ខ្លួន​គឺ​ពិត​ជា​សំខាន់​យ៉ាង​ពិសេស ចំពោះ​ទំនាក់​ទំន​ង​ប្តី​ប្រពន្ធ ។​ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “កុំ​​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ”(ភីលីព ២:៣)។ ផ្ទុយទៅវិញ យើង​គួរ​តែ​ឲ្យ​តម្លៃ​ប្តី​ឬ​ប្រពន្ធ​របស់​ខ្លួន ឲ្យ​បាន​លើស​​ខ្លួន​​ឯង​ទៅទៀត ហើយ​ត្រូវ​ស្វែង​រក​ប្រយោជន៍​ឲ្យ​ពួក​គេ ។​ យើង​អាច​ធ្វើ​ការ​បន្ទាប​ខ្លួន ដោយ​បម្រើ​ប្តី​ឬ​ប្រពន្ធ​របស់​យើង ហើយ​គ្មាន​ការ​បម្រើ​អ្វី ដែល​តូច​ស្តើង​ពេក ឬ​ធំ​ពេក​ឡើយ ។​ ជាក់​ស្តែង ព្រះ​យេស៊ូ​វទ្រង់បាន “​បន្ទាប​ព្រះអង្គ​ទ្រង់ … រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង”(ខ.៨)។ ការ​ដែល​ទ្រង់​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​បង្ហាញ​អំពី​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​យើង ។​…

Read article
ភពព្រហស្បតិ៍ធ្លាក់ចុះ

ថ្ងៃមួយ ខ្ញុំ​បាន​ទិញ​ប្រពន្ធ័​ព្រះ​អាទិត្យ​គំរូ​ដែល​មិន​សូវ​ថ្លៃ​មួយ​ឱ្យ​កូន​ប្រុស​ខ្ញុំ។ ការ​តម្លើង​វា​គឺ​ត្រូវ​ការ​ខ្ញុំ​ព្យួរ​ពីដំបូល​លើ។ បន្ទាប់​ឱន​ចុះ​ឡើង​ប្រាំ​ឬ​ប្រាំ​មួយ​ដង​មក ខ្ញុំ​ស្រវាំង​ភ្នែក​ហើយ​ហត់។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក យើង​ឮ ​សំឡេង​ភ្លើង ពេល​ភព​ព្រហស្បតិ៍​បុក​ជញ្ជាំង។ ក្រោយ​មកពេល​យប់​នោះ​ខ្ញុំបា​នគិត​ពី​របៀប​ដែល​វត្ថុ​ចំលង​ដែល​មិន​ជាប់​ មាំ​យើង​ធ្លាក់​បែក ប៉ុន្តែ ព្រះ​យេស៊ូវ​ទ្រ​ទ្រង់​ពិភព​លោក​ដ៏​ពិត​នេះ។ “ទ្រង់​គង់​នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​នៅ​ស្ថិត​ស្ថេរ ដោយសារ​ទ្រង់”(កូល៉ុស ១:១៧)។ ព្រះ​អម្ចាស់យេស៊ូ​កាន់​ពិភព​លោក​ជា​មួយ​គ្នា ថែរក្សា​ច្បាប់​ធម្មជាតិ​ដែល​គ្រប់​គ្រង​កាឡាក់​ស៊ី​។ ព្រះ​អាទិករ​របស់​យើង​ទ្រ​ទ្រង់​ “គ្រប់​របស់​ទាំង​អស់ ដោយ​សារ​ព្រះប​ន្ទូល​ដ៏​មាន​ព្រះ​ចេស្តា​នៃ​ទ្រង់”​(ហេព្រឺរ១:៣)។ ព្រះ​យេស៊ូ​ពេញ​ដោ​យ​ឥទ្ធិ​ឫទ្ធិ​ដែល​ទ្រង់​ធ្វើ​ឱ្យ​សាកល​លោក​ ក្នុង​របៀប​ដោយ​បញ្ជា​វា​ ឱ្យ​មាន​ដូច្នោះ! អស្ចារ្យ​ដូច្នេះ​ដែរ គឺព្រះ​យេស៊ូវ​លើស​ពី​អ្នក​ថែរ​ក្សា​ពិភព​លោក​ទៅ​ទៀត។ ទ្រង់​ទ្រទ្រ​ង់យើង​ផង​ដែរ។ ទ្រង់ ​“ផ្គត់​ផ្គង់​ដោយ​ព្រះអង្គ​ទ្រង់ ឱ្យ​គ្រប់​ទាំង​អស់​មាន​ជីវិត​មាន​ដង្ហើម​គ្រប់​ជំពូក” (កិច្ចការ ១៧:២៥)។ ពេល​ខ្លះ​ប្រហែលព្រះ​យេស៊ូវ​ប្រទាន​ឱ្យ​យើង​ខុស​ពី​អ្វី​ដែល​យើង​សង្ឃឹម តែ​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​ថែរ​ក្សា​ឱ្យ​យើង​ទៅ​មុខ​ ទោះ​បី​យើង​បាក់​បែក​ទឹក​ចិត្ត ដោយ​ត្រូវ​ការ​លុះ​ ឬ​ទ្រាំ​ទ្រ​នឹង​ជំងឺ។ រហូត​ដល់​ថ្ងៃ​ដែល​ទ្រង់​ហៅ​យើង​ត្រលប់​ទៅ​លំនៅ​យើង​វិញ យើង​អាច​ទុក​ចិត្ត​ថា​ ទ្រង់​ដែល​ថែរក្សា​ភពព្រហស្បតិ៍​មិ​នឱ្យ​ធ្លាក់​គឺ​ជា​ទ្រង់​ដែល​ទ្រ​យើង​ផង​ដែរ។ —Jennifer Benson Schuldt

Read article