ជៀសវាងទ្វារនោះ
ចូរឯងញែកផ្លូវដើររបស់ឯងឲ្យឆ្ងាយពីវាចេញ កុំឲ្យចូលទៅជិតទ្វារផ្ទះរបស់វាឲ្យសោះ។ សុភាសិត ៥:៨ សត្វកណ្តុរឌរម៉ោស បានញាក់ច្រមុះ។ វាបានធុំក្លិនចំណីដ៏ឆ្ងុយឆ្ងាញ់នៅក្បែរនោះ។ ក្លិននោះបាននាំឲ្យវាចូលទៅក្នុងឧបករណ៍ដាក់ចំណីបក្សី ដែលមានពេញដោយគ្រាប់ធញ្ញជាតិថ្មីៗ។ សត្វកណ្តុរឌរម៉ោសក៏បានចុះក្រោម តាមច្រវាក់ មករកឧបករណ៍ដាក់ចំណីបក្សី ហើយក៏បានស៊ីចំណីនោះពេញមួយយប់។ ទាល់តែដល់ពេលព្រឹកឡើង ទើបវាដឹងថា ខ្លួនវាកំពុងមានបញ្ហា។ ពេលនោះ សត្វចាបក៏បានចឹកក្បាលវា តាមប្រឡោះទ្វារឧបករណ៍ដាក់ចំណីសត្វ ប៉ុន្តែ វាបានស៊ីចំណីទាល់តែក្បាលពោះឡើងកំប៉ោងដោយសារគ្រាប់ធញ្ញជាតិ ដែលវាបានស៊ី ដូចនេះ ទំហំខ្លួនវាបានធំជាងមុនពីរដង ហើយមិនអាចគេចខ្លួនបានឡើយ។ ទ្វារអាចនាំយើងទៅរកកន្លែងដ៏អស្ចារ្យ ឬទៅកន្លែងគ្រោះថ្នាក់។ ក្នុងបទគម្ពីរសុភាសិត ជំពូក៥ ស្តេចសាឡូម៉ូនបាននិយាយអំពីទ្វារ ដើម្បីណែនាំយើង ឲ្យជៀសវាងការល្បួងខាងផ្លូវភេទ។ ទ្រង់មានបន្ទូលថា អំពើបាបខាងផ្លូវភេទមានការទាក់ទាញខ្លាំង តែគ្រោះថ្នាក់កំពុងរង់ចាំយើង បើយើងដេញតាមវា(៥:៣-៦)។ យកល្អ អ្នកត្រូវនៅឲ្យឆ្ងាយពីវា ព្រោះបើអ្នកដើរចូលតាមច្រកទ្វារនោះ អ្នកនឹងជាប់អន្ទាក់ អ្នកបាត់បង់កិត្តិយស ហើយខាតបង់ទ្រព្យសម្បត្តិ(ខ.៧-១១)។ ស្តេចសាឡូម៉ូនបានណែនាំយើង ឲ្យអរសប្បាយនឹងការនែបនិត្យនឹងប្តីប្រពន្ធរបស់យើងវិញ(ខ.១៥-២០)។ ការបង្រៀនរបស់ទ្រង់អាចឲ្យយើងអនុវត្ត នៅក្នុងការជៀសវាងអំពើបាបដទៃទៀតផងដែរ(ខ.២១-២៣)។ ទោះនោះជាការល្បួងឲ្យយើងមានប្រតិកម្មជ្រុល ចំណាយច្រើនជ្រុល ឬធ្វើការអ្វីផ្សេងទៀតក្តី ព្រះទ្រង់អាចជួយយើងឲ្យជៀសវាងទ្វារ ដែលនាំទៅរកការជាប់អន្ទាក់។ សត្វកណ្តុរនោះប្រាកដជាមានការសប្បាយចិត្តណាស់ ពេលដែលម្ចាស់ផ្ទះបានឃើញវា នៅក្នុងឧបករណ៍ដាក់ចំណីបក្សី ក្នុងសួនច្បាររបស់គាត់…
Read article