January

You are here:
បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ

ពេល​វេលា​កន្លង​ផុត​ទៅ​លឿន​ណាស់ ពេល​ដែល​អ្នក​កំពុង​សប្បាយ។ ទស្សនៈ​នេះ​មិន​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ការ​ពិត​ទេ តែ​បទ​ពិសោធន៍​បាន​បង្ហាញ​ថា ទស្សនៈ​នេះ​ហាក់​ដូច​ជា​ត្រូវ។ ពេល​ជីវិត​កំពុង​តែ​សប្បាយ​រីក​រាយ យើង​មាន​អារម្ម​ណ៍ថា ពេល​វេលា​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស​ពេក​ហើយ។ យើង​ប្រហែល​ជា​កំពុង​ធ្វើ​កិច្ច​ការ​ដែល​យើង​ចូល​ចិត្ត ឬ​នៅ​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់ តែ​ពេល​វេលា​ហាក់​ដូច​ជា​ខ្លី​ពេក។ ខ្ញុំ​ក៏​មាន​បទ​ពិសោធន៍​ដូច​នេះ​ផង​ដែរ ហើយ​វា​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ការ​យល់​ដឹង​ជា​ថ្មី អំពី​ព្រឹត្តិ​ការណ៍ ដែល​បាន​រៀប​រាប់ ​ក្នុង​បទ​គម្ពីរ​វិវរណៈ ជំពូក​៤។ កាល​ពី​មុន ពេល​ខ្ញុំ​ពិចារណា អំពី​សត្វ​ទាំង​បួន ដែល​អង្គុយ នៅ​ក្បែរ​បល្ល័ង្ក​ព្រះ ដែល​តែង​តែ​ពោល​ពាក្យ​ពីរ​បី​ម៉ាត់ ដដែល​ៗ ខ្ញុំ​គិត​ថា សត្វ​ទាំង​នោះ​មាន​ជីវិត​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់។ តែ​សព្វ​ថ្ងៃ​នេះ ខ្ញុំ​មិន​គិត​ដូច​នេះ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​គិត​អំពី​ព្រឹត្តិ​ការណ៍ ដែល​ពួក​គេ​បាន​ឃើញ ដោយ​ភ្នែក​ដ៏​ច្រើន​របស់​ពួក​គេ ដោយ​ផ្ទាល់(ខ.៨)។ ខ្ញុំ​គិត​អំពី​ទិដ្ឋ​ភាព ដែល​ពួក​គេ​បាន​ឃើញ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​មាន​វត្ត​មាន​នៅជុំវិញ​បល្ល័ង្ក​ព្រះ(ខ.៦)។ ខ្ញុំ​គិត អំពី​ភាព​ភ្ញាក់​ផ្អើល ដែល​ពួក​គេ​មាន ចំពោះ​ព្រះ ដែល​បាន​ប្រកប​ទាក់​ទង​ជា​មួយ​នឹងមនុស្ស​មាន​បាប ដោយ​ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់។ បន្ទាប់​មក ខ្ញុំ​គិត​ថា តើ​ពួក​គេ​អាច​មាន​ការ​ឆ្លើយ​តប​អ្វី​ដែល​ល្អជាង​នេះ​ទៀត​នោះ? តើ​មាន​អ្វី​ដែល​ប្រសើរ​ជាង​ការ​ពោល​សរសើរ​ទ្រង់​ថា “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ”? តើ​ការ​និយាយ​ពាក្យ​ដដែល​ៗ ច្រំដែល​ៗ ជា​សកម្ម​ភាព​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​ឬទេ? ទេ គឺ​មិន​គួរ​ឲ្យ​ធុញ​ទ្រាន់​ទេ…

Read article
សេចក្តីសង្ឃឹមដ៏ពិត

កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ទៅ​លេង​អគារ​អ៊ីមផាយអឺ ស្ទេត ជា​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ នៅ​ទីក្រុង​ញូយ៉ក។​ ខ្ញុំ​ឃើញ​មនុស្ស​ម្នា​តម្រង់​ជួរ​ចូល​អគារ ដែល​មើល​ទៅ​ជួរ​នោះ ដូច​ជា​មិន​វែង​ទេ។ យើង​សង្ឃឹម​ថា យើង​នឹង​ឆាប់​បាន​ចូល​ខាងក្នុង​អគារ។ ប៉ុន្តែ ពេល​ដែល​យើង​ដើរ​ចូល​ក្នុង​អគារ យើង​ក៏​បាន​ឃើញ​មនុស្ស​ឈរ​ជា​ជួរ​នៅ​កន្លែង​ទទួល​ភ្ញៀវ នៅ​លើ​ជណ្តើរ ហើយ​បន្ត​ទៅ​ដល់​បន្ទប់​មួយ​ទៀត។ ពេល​ដល់​ផ្លូវ​បត់​នីមួយ​ៗ យើង​ឃើញ​មាន​ផ្លូវ​កាន់​តែ​វែង​ថែម​ទៀត។ កន្លែង​ទេសចរណ៍ និង​សួន​កម្សាន្ត​ក៏​មាន​មនុស្ស​ឈរ​ជា​ជួរ​ដែរ ដែល​មើល​ទៅ​ដូច​ខ្លី​ជាង ដោយ​សារ​មាន​ហ្វូង​មនុស្ស​កុះ​ករ។ ប៉ុន្តែ យើង​អាច​មាន​ការ​ខក​ចិត្ត ពេល​យើង​ដើរ​ទៅ​ដល់​ផ្លូវ​បត់​ឃើញ​ជួរ​កាន់​តែ​វែង។​ ជួន​កាល ការ​ខក​ចិត្ត​ក្នុង​ជីវិត មាន​ភាព​ធ្ងន់​ធ្ងរ​ជាង​នេះ។  ការ​ងារ​ដែល​យើង​ចង់​បាន បែរ​ជា​មិន​បាន​ដូច​បំណង។ មិត្ត​ភក្តិ​ដែល​យើង​ទុក​ចិត្ត បាន​ក្បត់​យើង។ ទំនាក់​ទំនង​ស្នេហា​ដ៏​រ៉ូមិន​ទិច​ដែល​យើង​ប្រាថ្នា​ចង់​បាន តែ​មិន​អាច​ទៅ​រួច។ ប៉ុន្តែ ស្ថិតក្នុងពេលដ៏ឈឺចាប់នេះ ព្រះបន្ទូលព្រះបានចែងអំពីសេចក្តីពិត ដែលផ្តល់ក្តីសង្ឃឹមដល់យើង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម ឯ​សេចក្តី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្តី​ខ្មាស​ឡើយ ពី​ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ”(រ៉ូម ៥:៣-៥)។ ពេល​យើង​ទុក​ចិត្ត​លើ​ទ្រង់ នោះ​ទ្រង់​ក៏​បាន​ខ្សឹប​តាម​រយៈ​ព្រះ​វិញ្ញាណ​ទ្រង់ ឲ្យ​យើង​ដឹង​សេចក្តី​ពិត​ថា ទ្រង់​បាន​ស្រឡាញ់​យើង ដោយ​គ្មាន​លក្ខ​ខ័ណ្ឌ ហើយ​ថ្ងៃ​ណា​មួយ យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ទ្រង់ ទោះ​ជា​មាន​ឧបស័គ្គ​យ៉ាង​ណា​ក៏​ដោយ។​…

Read article
រឿងធំដុំ

នៅ​ក្នុង​គ្រួសារ​មួយ មាន​សមាជិក​ម្នាក់​ចង់​ឲ្យ​សមាជិក​ដទៃ​ទៀត ជួយ​បង់​ថ្លៃ​ផ្ទះ​របស់​គាត់ នៅ​ខែ​ធ្នូ។ សម្រាប់​ក្រុម​គ្រួសារ​គាត់ ការ​ស្នើ​សុំ​នោះ​ហាក់​ដូច​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ ជា​ពិសេស នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ត្រៀម​លុយ​សម្រាប់​ការ​ចំណាយ ដែល​មិន​បាន​រំពឹង​ទុក នៅ​ចុង​ឆ្នាំ។ ប៉ុន្តែ ពួក​គេ​បាន​កកាយ​ប្រាក់​សន្សំ​របស់​ពួក​គេ​ចេញ​មក ដើម្បី​ជួយ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​ឲ្យ​គាត់ ដោយ​ការ​អរ​ព្រះ​គុណ សម្រាប់​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ ហើយ​គាត់​ក៏​បាន​ទទួល​ព្រះ​ពរ ពី​ការ​អរ​ព្រះគុណ​របស់​សាច់​ញាតិ​គាត់។ គាត់​ក៏​បាន​ប្រគល់​កាត​សម្រាប់​ថ្លែង​អំណរ​គុណ ដល់​ពួក​គេ ដោយ​សរសេរ​នៅ​ក្នុង​នោះ​ថា “សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា ជា​ថ្មី​ម្តង​ទៀត ដែល​បាន​ធ្វើ​នូវ​ការ​ដ៏​ល្អ ដោយ​យក​លុយ​មក​ជួយ​ខ្ញុំ ដោយ​គិត​ថា វា​មិន​មែន​ជា​រឿង​ធំ​ដុំ”។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ព្រះ​ជា​ម្ចាស់ ការ​ជួយ​អ្នក​ដទៃ គឺ​ជា​រឿង​ធំ​ដុំ។ គឺ​ដូច​ដែល​ហោរា​អេសាយ បាន​លើក​យក​បញ្ហា​នេះ មក​ថ្លែង ទៅ​កាន់​ប្រជា​ជន​អ៊ីស្រាអែល។ កាល​នោះ ពួក​គេ​កំពុង​តែ​អធិស្ឋាន​តម តែ​មិន​ព្រម​ឈប់ឈ្លោះ​ប្រកែក​គ្នា។ បាន​ជា​ហោរា​អេសាយ​មាន​ប្រសាសន៍​ថា “តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​អញ​ពេញ​ចិត្ត​ទេ​ឬ​អី គឺឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់សង្កិន​បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង។ តើ​មិន​មែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សំលៀកបំពាក់ នោះ​តើ​មិន​មែន​ឲ្យ​ឯង​បិទ​បាំង​ឲ្យ​គេ ឥត​ដែល​ពួន​ខ្លួន​នឹង​សាច់ញាតិ​របស់​ឯង​ទេ​ឬ?”(អេសាយ ៥៨:៦-៧)។ លោក​អេសាយ​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​លះ​បង់​បែប​នេះ នឹង​នាំ​ឲ្យ​ពួក​គេ​ទទួល​ពន្លឺ​ពី​ព្រះ​ជា​ម្ចាស់ ហើយ​ពន្លឺ​នោះ​នឹង​បាន​ភ្លឺ​ឡើង ហើយ​ថែម​ទាំង​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​ផង​ដែរ​(ខ.៨)។…

Read article
ព្រះនៃជីវិតទាំងឡាយ

ពីរ​បី​ឆ្នាំ​មុន នៅ​រដូវ​រងា តំបន់​ដែល​ខ្ញុំ​រស់​នៅ បាន​ជួប​ប្រទះ​អាកាស​ធាតុ​ដែល​ត្រជាក់​ដល់​​ឆ្អឹង ដែល​មាន​រយៈ​ពេល​យូរខុស​ពី​ធម្មតា តែ​ក៏​បាន​បញ្ចប់ ជា​ការ​បើក​ផ្លូវ​ឲ្យ​អាកាស​ធាតុ​ដែល​កក់​ក្តៅ​ជាង ពេល​រដូវ​ផ្កា​រីក​ចូល​មក​ដល់។ ទែរម៉ូម៉ែត្រ​នៅ​ក្រៅ​ផ្ទះ បាន​ប្រាប់​អំពី​សីតុណ្ហា​ភាព​ដែល​ធ្លាក់​ក្រោម​កំរិត​សូន្យ​អង្សា(-២០អង្សាC) អស់​រយៈ​ពេល​២​សប្តាហ៍​ជាប់​គ្នា។ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ដែល​ត្រជាក់​ខ្លាំង សម្លេង​សត្វ​ចាប​យំ បាន​បង្ហាញ​ថា ភាព​ស្ងប់​ស្ងាត់​នៅ​ពេល​យប់​បាន​ចប់​ហើយ​។ មាន​សត្វ​ចាប​រាប់​សិប​ក្បាល ឬ​រាប់​រយ​ក្បាល បាន​បន្លឺ​សម្លេង​ច្រៀង ចេញ​ពី​ដួង​ចិត្ត។ ខ្ញុំ​អាច​ដឹង​ថា សត្វ​ដ៏តូច​ល្អិត​ទាំង​អស់​នេះ ប្រហែល​ជា​កំពុង​ច្រៀង​អង្វរ​ដល់​ព្រះ​អាទិករ ឲ្យ​ផ្តល់​នូវ​កម្តៅ ដើម្បី​បំបាត់​ភាព​ត្រជាក់។ អ្នក​ឯក​ទេស​ផ្នែក​សត្វ​ចាប បាន​ប្រាប់​យើង​ថា សម្លេង​ច្រៀង​របស់​សត្វ​ចាប​ជា​ច្រើន​សណ្ឋឹក ដែល​គេ​ស្តាប់​ឮ​ក្នុង​អំឡុង​ពេល​ព្រឹក នៅ​ចុង​រដូវ​រងា ភាគ​ច្រើន​ជា​សត្វ​ចាប​ឈ្មោល ដែល​ព្យាយាម​ទាក់​ទាញ​ចាប​ញី ហើយ​ប្រកាស​យក​ទីតាំង​របស់​ខ្លួន។ សម្លេង​យំ​របស់​ពួក​វា​បាន​រំឭក​ខ្ញុំ​ថា ព្រះ​ទ្រង់​បាន​ផ្សំ​សម្លេង​របស់​ស្នា​ព្រះ​ហស្ត​ទ្រង់ ដើម្បី​ទ្រ​ទ្រង់ និង​ធ្វើ​ឲ្យ​ជីវិត​ទាំង​ឡាយ​បាន​ចម្រើន​ឡើង ព្រោះ​ទ្រង់​ជា​ព្រះ​នៃ​ជីវិត​ទំាង​ឡាយ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​ស្ងើច​សរសើរ​ព្រះ ដែល​បាន​បង្កើត​ភព​ផែន​ដី​ដ៏​ស្រស់​ស្អាត អ្នក​និពន្ធ​បាន​ចាប់​ផ្តើម​ដោយ​ពាក្យ​ថា “ឱ​ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា”(ទំនុកដំកើង ១០៤:១)។ ហើយ​គាត់​ក៏​បាន​សរសេរ​ទៀត​ថា “អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​ធ្វើ​សំបុក តាម​ផ្លូវ​ទឹក​ទាំង​នោះ ហើយ​កញ្ជ្រៀវ​លេង​នៅ​លើ​មែក​ឈើ(ខ.១២)។ រាប់​ចាប់​ពី​សត្វ​ចាប់​ដែល​ស្រែក​ច្រៀង និង​ធ្វើ​សំបុក​ រហូត​ដល់​សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ក្នុង​ទឹក​សមុទ្រ ដែល​មាន​របស់​រវើក​ឥត​គណនា…

Read article
សេចក្តីស្រឡាញ់ដែលបានបណ្តាលចិត្ត

នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ២០១៦ អ្នក​ស្រី​ខារីសសា(Carissa) បាន​បង្ហោះ​រូប​ភាព នៅ​លើ​បណ្តាញ​សង្គម ដើម្បី​បង្ហាញ​អំពី​ទឹក​ជំនន់​ដ៏​កាច​សាហាវ ក្នុង​រដ្ឋ​លូវីសស៊ីអាណា។ នៅ​ថ្ងៃ​បន្ទាប់ នាង​ក៏​បាន​បន្ថែម​សារ​ខ្លី​មួយ ដោយ​ដកស្រង់​សំណេរ​របស់​មនុស្ស​ម្នាក់ កំពុង​អង្វរ​សូម​ជំនួយ ​ក្នុង​តំបន់​ទឹក​ជំនន់​នោះ។ ៥​ម៉ោង​ក្រោយ​មក នាង និង​លោក​​បប់ប៊ី ដែល​ជា​ស្វាមី​របស់​នាង ក៏​បាន​អំពាវ​នាវ​អ្នក​ដទៃ​ទៀត ឲ្យ​ចូល​រួម​ជា​មួយ​ពួក​គេ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​ជួយ​ជន​រង​គ្រោះ ដែល​បាត់​បង់​ផ្ទះ​សម្បែង ដោយ​សារ​ទឹក​ជំនន់​ធ្វើ​ឲ្យ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ។ តើ​មាន​អ្វី​ខ្លះ​ដែល​បាន​បណ្តាល​ចិត្ត​ពួក​គេ ឲ្យ​លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​បើក​បរ​រថយន្ត ១៧​ម៉ោង ដើម្បី​នាំ​សម្ភារៈ ​ជួយ​រៀប​ចំ​ជម្រក ហើយ​ផ្តល់​ក្តី​សង្ឃឹម ក្នុង​កន្លែង​ដែល​ពួក​គេ​មិន​ដែល​បាន​ទៅ​ពី​មុន? ទាំង​អស់​នេះ គឺ​ដោយសារ​សេចក្តី​ស្រឡាញ់។ នៅ​ក្នុង​ការ​អំពាវ​នាវ​សូម​ជំនួយ តាម​បណ្តាញ​សង្គម​នោះ នាង​ក៏​បាន​ដាក់​ខគម្ពីរ​ដែល​បាន​ចែង​ថា “ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះយេហូវ៉ា​ចុះ ថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផង នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំរេច”(ទំនុកដំកើង ៣៧:៥)។ សូមយើង​ពិចារណា​អំពី​បទ​គម្ពីរ​នេះ។ ព្រះ​ទ្រង់​នឹង​ប្រទាន​ពរ​យើង ជា​ពិសេស​នៅ​ពេល​ដែល​យើង ធ្វើ​តាម​ការ​ត្រាស​ហៅ​របស់​ទ្រង់។ សាវ័ក​យ៉ូហាន​បាន​មាន​ប្រសាសន៍​ថា “បើ​អ្នក​ណា ​… ​ឃើញ​បង​ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​មេត្តា​សោះ នោះ​ធ្វើ​ដូច​ម្តេច ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន”(១យ៉ូហាន ៣:១៧)។ វា​អាច​ជា​កិច្ច​ការ​ដ៏​សំខាន់ ប៉ុន្តែ…

Read article
ការគិតដែលត្រឹមត្រូវ

ថ្ងៃ​មួយ អ្នក​ស្រី​រេជីណា(Regina)បាន​បើក​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ការ​បាក់​ទឹក​ចិត្ត និង​អស់​កម្លាំង។ នៅ​ថ្ងៃនោះ ពី​ដំបូង​នាង​បាន​ទទួល​ដំណឹង​ដ៏​ក្រៀម​ក្រំ ពី​មិត្ត​ភក្តិ​ម្នាក់ ដែល​បាន​ផ្ញើ​សារ  មក​កាន់​ទូរស័ព្ទ​នាង បន្ទាប់​មក នាង​ក៏​បាន​មាន​ការ​ប្រជុំ​ដ៏​តឹង​តែង​ជា​មួយ​មិត្ត​រួម​ការ​ងារ ដែល​បាន​បដិសេធ​មិន​ព្រម​អនុវត្ត​តាម​គំនិត​របស់​នាង។ ពេល​អ្នកស្រី​រេជីណា​កំពុង​អធិស្ឋាន​ទៅ​កាន់​ព្រះ​អម្ចាស់ នាង​ក៏​បាន​គិត​ថា នាង​គួរ​តែ​ទុក​ភាព​តប់​ប្រមល់​របស់​នាង​មួយ​ឡែក​ ទើប​ជា​ការ​ប្រសើរ ហើយ​ទៅ​សួរ​សុខ​ទុក្ខ​មនុស្ស​ចាស់​ម្នាក់ នៅ​មណ្ឌល​ចាស់​ជរា ដោយ​នាំ​ផ្កា​យក​ទៅ​ជា​មួយ​ផង ឲ្យ​គាត់​ភ្ញាក់​ផ្អើល។ វិញ្ញាណ​របស់​នាង​ក៏​មាន​អំណរ​ឡើង​វិញ ពេល​អ្នក​ស្រី​ម៉ារា​បាន​ទទួល​ផ្កា​ដោយ​អំណរ ទំាង​ពោលសរសើរ​ថា ព្រះ​អម្ចាស់​ពិត​ជា​ល្អ​ចំពោះ​គាត់​ណាស់។ គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​មាន​គ្រែ​គេង មាន​កៅ​អី​អង្គុយ មាន​អាហារ​មួយ​ថ្ងៃ​បី​ពេល ហើយ​មាន​គិលានុបដ្ឋាយិកា​មើល​ថែរ។ ហើយ​យូរ​ៗ​ម្តង ព្រះ​បាន​ចាត់​អ្នក​បម្រើ​របស់​ទ្រង់​ម្នាក់​ ឲ្យ​សួរ​សុខ​ទុក្ខ​ស្រ្តី​មេម៉ាយ​ចាស់​ជរា​ដូច​ខ្ញុំ ទ្រង់​ជ្រាប​ថា ខ្ញុំ​ស្រឡាញ់​ពួក​គេ ហើយ​ទ្រង់​ស្រឡាញ់​ខ្ញុំ”។ របៀប​នៃ​ការ​គិត​គឺ​សំខាន់​ណាស់។ គឺ​ដូច​មាន​ពាក្យ​មួយ​ពោល​ថា “១០​ភាគ​រយ​នៃ​ជីវិត​មនុស្ស គឺ​ជា​ការ​អ្វី​ដែល​បានកើត​ឡើង​ចំពោះ​យើង ហើយ​៩០​ភាគ​រយ​ទៀត គឺជា​របៀប​ដែល​យើង​ឆ្លើយ​តប​ចំពោះ​ការ​អ្វី​ដែល​បាន​កើត​ឡើង”។ ពួក​អ្នក​ដែល​សាវ័ក​យ៉ាកុប​បាន​សរសេរ​សំបុត្រ​ផ្ញើ​រទៅ បាន​បែក​ខ្ញែក​គ្នា ដោយ​សារ​ការ​បៀត​បៀន ហើយ​គាត់​ក៏​បានប្រាប់​ពួក​គេ ឲ្យ​រៀប​ចំ​ការ​គិត អំពី​ទុក្ខ​លំបាក​ផ្សេង​ៗ ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ​គឺ​ដូច​ដែល​គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ”(យ៉ាកុប ១:២)។ យើង​ម្នាក់​ៗ សុទ្ធ​តែ​មាន​ការ​ធ្វើ​ដំណើរ…

Read article
ការសន្យា

ខ្ញុំ​និង​កូន​ស្រី​ពៅ​របស់​ខ្ញុំ  មាន​ល្បែង​កម្សាន្ត​មួយ ដែល​យើង​ហៅ​ថា “ល្បែង​តាម​ក្តិច”។ ពេល​នាង​ឡើង​ជណ្តើរ​ផ្ទះ ខ្ញុំនឹង​ដេញ​នាង​ពី​ក្រោយ ហើយ​ព្យាយាម​ក្តិច​នាង​តិច​ៗ។ ក្បួន​នៃ​ការ​លេង គឺ​​ខ្ញុំ​អាច​ក្តិច​នាង​តិច​ៗ តែ​នៅ​ពេល​ដែលនាង​នៅ​លើ​ជណ្តើរ​ប៉ុណ្ណោះ។ ពេល​នាង​បាន​ឡើង​ដល់​លើ​ហើយ គឺ​នាង​បាន​រួច​ខ្លួន​ហើយ។ ជួន​កាល នាង​មិន​មាន​អារម្មណ៍​ចង់​លេង​ទេ។ ហើយ​បើ​ខ្ញុំ​ដេញ​នាង​ឡើង​ជណ្តើរ នាង​នឹង​និយាយ​ថា “អត់​ឲ្យ​ក្តិច​ទេ!” ខ្ញុំ​ក៏​ឆ្លើយ​តប​ថា “អត់​ក្តិច​ទេ ម៉ាក់​សន្យា”។ សព្វ​ថ្ងៃ​នេះ ការ​សន្យា​នេះ​អាច​ជា​រឿង​តូច​តាច​ទេ។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ធ្វើ នូវ​អ្វី​ដែល​ខ្ញុំ​បាន​សន្យា កូន​ស្រី​របស់​ខ្ញុំ ក៏​បាន​ចាប់​ផ្តើម​យល់​អំពី​ចរិយ៉ា​សម្បត្តិ​របស់​ខ្ញុំ។ ពេល​នាង​បាន​ឃើញ​ខ្ញុំ​ធ្វើ តាម​អ្វី​ដែល​ខ្ញុំ​បាន​និយាយ នាង​ដឹង​ថា ពាក្យសម្តី​របស់​ខ្ញុំ​ល្អ​ទេ ហើយ​នាង​អាច​ទុក​ចិត្ត​ខ្ញុំ។ ការ​កាន់​តាម​ពាក្យ​សន្យា​ដ៏​តូច​នេះ ជា​រឿង​តូច​តាច​ទេ។ ប៉ុន្តែ ការ​សន្យា ​និង​ការ​កាន់​តាម​ពាក្យ​សន្យា ជា​ជ័រ​កាវ​ដែល​ជួយ​​​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​រឹង​មាំ ហើយ​ក៏​បាន​សង់​គ្រឹះ​នៃ​សេចក្តី​ស្រឡាញ់  និង​ការ​ទុក​ចិត្ត។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស ពេល​ដែល​គាត់​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា ព្រះ​បន្ទូល​សន្យា​របស់​ព្រះ ជួយ​ឲ្យ​យើង​អាច “មាន​ចំណែក​នៅ​ក្នុង​និស្ស័យ​របស់​ព្រះ”(២ពេត្រុស ១:៤)។ ពេល​យើង​ជឿ​ព្រះ​ ដោយ​ផ្អែក​លើ​ព្រះ​បន្ទូល​ទ្រង់ ពោល​គឺ​ជឿ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​អំពី​ព្រះ​អង្គ​ទ្រង់ និង​អំពី​យើង នោះ​មាន​ន័យ​ថា យើង​កំពុង​បើក​ចិត្ត​ចំហរ សម្រាប់​ឲ្យ​ទ្រង់​បង្ហាញ​បំណង​ព្រះ​ទ័យ​ចំពោះ​យើង។ ការ​នេះ​ក៏​បាន​ផ្តល់​ឱកាស…

Read article
ជំនួយសម្រាប់ខ្ញុំ

អស់​រយៈ​ពេល​ជិត​២​ទសវត្សរ៍​ហើយ ដែល​ក្រុម​ចម្រៀង​ប្រ៊ូគលីន ថាបឺណាខល(Brooklyn Tabernacle) បាន​ធ្វើ​ជា​ព្រះ​ពរ  ដល់​ហ្វូង​មនុស្ស​ជា​ច្រើន  តាម​រយៈ​បទ​ចម្រៀង​ដំណឹង​ល្អ ដែល​ធ្វើ​ឲ្យ​វិញ្ញាណ​នៃ​មនុស្ស​ទាំង​ឡាយ​មាន​ភាព​ស្រស់​ថ្លា​ឡើង​។ ឧទាហរណ៍ ​ពួក​គេ​បាន​និពន្ធ​ចម្រៀង​មួយ​បទ ដែល​ផ្អែក​ទៅ​លើ​បទ​គម្ពីរ ទំនុក​ដំកើង ១២១ ដែល​មាន​ចំណង​ជើង​ថា “ជំនួយ​សម្រាប់​ខ្ញុំ”។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១២១ បាន​ចែង​អំពី​ការ​បង្ហាញ​នូវ​សេចក្តី​ជំនឿ​លើ​ព្រះ​អម្ចាស់ ដែល​បាន​នាំ​ឲ្យ​អ្វី​ៗ​គ្រប់​យ៉ាង​មាន​វត្ត​មាន​ឡើង​ ហើយ​ទ្រង់​ជា​ប្រភព​នៃ​ជំនួយ សម្រាប់​អ្នក​និពន្ធ​ទំនុក​មួយ​នេះ​ផង​ដែរ(ខ.១-២)។ តើ​ជំនួយ​ទាំង​នោះ មាន​អ្វី​ខ្លះ? គឺ​ ការ​មាន​លំនឹង(ខ.៣)​  ការ​មើល​ថែរ​គ្រប់​ពេល​វេលា(ខ.៣-៤) វត្ត​មាន​គង់​នៅ​ជា​មួយ និង​ការ​ការពារ​ជាប់​ជា​និច្ច(ខ.៥-៦) និង​ការ​ថែរក្សា ឲ្យ​រួច​ផុត​ពី​ការ​អាក្រក់​គ្រប់​យ៉ាង  នៅ​ពេល​ណា​មួយ និង​អស់​កល្ប​ជា​និច្ច​(ខ.៧-៨)។ រាស្រ្ត​របស់​ព្រះ​នៅ​គ្រប់​សម័យ​កាល បាន​ប្រកាស​ថា ព្រះ​អម្ចាស់​ជា​ប្រភព​នៃ​ជំនួយ​របស់​ពួក​គេ តាម​រយៈ​បទ​ចម្រៀង​របស់​ខ្លួន ផ្អែក​ទៅ​លើ​បទ​គម្ពីរ។ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ធ្លាប់​លើក​សម្លេង​ច្រៀង​ជា​មួយ​អ្នក​ដទៃ អស់​ពី​ចិត្ត នូវ​បទ​ចម្រៀង​ដែល​លោក​ឆាល វេសលី(Charles Wesley)បាន​និពន្ធ ដែល​ច្រៀង​ថា “ឱ​ព្រះ​វរ​បិតា ទូល​បង្គំ​សូម​លើក​ដៃ​ឡើង​ទៅ​រក​ទ្រង់  ទូល​បង្គំ​គ្មាន​ជំនួយ​អ្វី ក្រៅ​ពី​ទ្រង់។ បើ​ទ្រង់​ចេញ​ពី​ទូល​បង្គំ តើ​ទូល​បង្គំ​នឹង​ទៅ​ជា​យ៉ាង​ណា”។ លោកម៉ាធីន លូសឺរ(Martin Luther) ក៏​បាន​ពិពណ៌នា​នៅ​ក្នុង​សំណេរ​របស់​គាត់​ផង​ដែរ​ថា “ព្រះ​នៃ​យើង…

Read article
សម្រស់នៃសេចក្តីស្រឡាញ់

របាំ​យ៉ារ៉ាបេ តាប៉ាទីយ៉ូ គឺ​ជា​របាំ​មួក​របស់​ប្រជា​ជន​មិច​ស៊ីកូ ដែល​អប​អរសាទរ​សេចក្តី​ស្នេហារ​របស់​គូរ​ស្នេហ៍។ ក្នុង​អំឡុង​ពេល​នៃ​ការ​រាំ​ដ៏​រស់​រវើក មនុស្ស​ប្រុស​បាន​ដាក់​មួក​របស់​ខ្លួន​ដែល​មាន​ហាម​ធំ នៅ​លើ​ដី។ នៅ​ចុង​បញ្ចប់​នៃ​ការ​រាំ ស្រ្តី​ដែល​ជា​ដៃ​គូ​រាំ​ក៏​បាន​រើស​មួក​នោះ​ឡើង ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​លាក់​មុខ​នៅ​ពី​ក្រោយ​មួក​នោះ ដើម្បី​បញ្ជាក់​សេចក្តី​ស្នេហា​របស់​ពួក​គេ ដោយ​ការ​ថើប។ របាំ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ភាព​ស្មោះ​ត្រង់ នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ បទ​គម្ពីរ​សុភាសិត ជំពូក៥ បាន​ចែង​អំពី​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ នៃ​អំពើ​អសីល​ធម៌ ជា​ពិសេស​នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ ខ.១៥ បាន​ចែង​ថា “ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ​ពី​អណ្តូង​របស់​ខ្លួន​ចុះ”។ បទ​គម្ពីរ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្នក​រាំរបាំ​យ៉ារ៉ាបេ នៅ​លើ​វេទិកា។ ទោះ​អ្នក​រាំ​មាន​គ្នា​១០​គូ​ក៏​ដោយ ក៏​អ្នក​រាំ​ម្នាក់​ៗ​បាន​ផ្តោត​ចិត្ត ទៅ​លើ​ដៃ​គូ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ បាន​សេចក្តី​ថា អ្នក​ដែល​មាន​ប្តី ឬ​ប្រពន្ធ អាច​អរ​សប្បាយ នៅ​ក្នុង​ការ​ប្តូរ​ផ្តាច់​ដ៏​ជ្រាល​ជ្រៅ និង​មិន​អាច​បំបែក​បាន ចំពោះ​ប្តី​ប្រពន្ធ​របស់​ខ្លួន(ខ.១៨)។ អ្នក​ដទៃ​កំពុង​តែ​សង្កេត​មើល​ទំនាក់​ទំនង​ស្នេហា​របស់​ប្តី​និង​ប្រពន្ធ។ គឺ​មិន​ខុស​ពី​អ្នក​រាំរបាំ​នោះ ដែល​ដឹង​ថា អ្នក​ដទៃកំពុង​តែ​មើល​មក​ពួក​គេ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​រីក​រាយ ក្នុង​ការ​រាំ​ជា​មួយ​ដៃ​គូ​របស់​ខ្លួន។ ខ.២១ បាន​ចែង​ថា “​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ច្បាស់​ នៅ​ចំពោះ​ព្រះនេត្រ​ព្រះយេហូវ៉ា ទ្រង់​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ”(ខ.២១)។ ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ការពារ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ ហេតុ​នេះ​ហើយ​ទ្រង់​តែង​តែ​ទត​មើល​ប្តីប្រពន្ធ​រាល់​គូ។ សូម​ឲ្យ​ប្តី​ប្រពន្ធ​ម្នាក់​ៗ ធ្វើ​ឲ្យ​ព្រះ​ទ្រង់​គាប់​ព្រះ​ទ័យ តាម​រយៈ​ភាព​ស្មោះ​ត្រង់ ដែល​ពួក​គេ​បាន​បង្ហាញចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។…

Read article
ដោយអំណាចនៃព្រះវិញ្ញាណ

តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច ពេល​ដែល​មាន​ភ្នំ​មួយ​កំពុង​តែ​រាំង​ផ្លូវ​អ្នក? សូម​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត ពី​រឿង​របស់​លោកដារ៉ាត ម៉ានជី(Dashrath Manjhi) ដូច​តទៅ។ ពេល​ភរិយា​របស់​គាត់​ស្លាប់ ដោយ​សារ​គាត់​មិន​អាច​នាំ​នាង​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​សង្រ្គោះ​បន្ទាន់ លោក​ម៉ានជី ក៏​បាន​ធ្វើ​នូវ​កិច្ច​ការ​មួយ ដែល​ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច។ គឺ​គាត់​បាន​ចំណាយ​ពេល​២២​ឆ្នាំ​ នៅ​ក្នុង​ការ​ដាប់​ធ្វើ​ផ្លូវ​ដ៏​ធំ កាត់​តាម​ភ្នំ ដើម្បី​ឲ្យ​អ្នក​ភូមិ​ដទៃ​ទៀត អាច​ទៅ​មន្ទីរ​ពេទ្យ ទទួល​ការ​ព្យាបាល តាម​ដែល​ត្រូវ​ការ។ មុន​ពេល​គាត់​លា​ចាក​លោក រដ្ឋា​ភិបាល​ប្រទេស​ឥណ្ឌា ក៏​បាន​អប​អរសាទរ​គាត់ សម្រាប់​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​នេះ។ ស្តេច​សូរ៉ូបាបិល​ប្រាកដ​ជា​គិត​ថា ការ​សាង​សង់​ព្រះវិហារ​ក្រុង​យេរូសាឡិម​ឡើង​វិញ ជា​កិច្ចការ​ដែល​ទ្រង់​មិន​អាច​ធ្វើ​បាន​ទេ។ ស្តេច​សូរ៉ូបាបិល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​វិល​ត្រឡប់​ពី​ការ​និរទេស។ ប្រជាជន​អ៊ីស្រាអែល​មាន​ការ​បាក់​ទឹក​ចិត្ត និង​បាន​ជួប​ការ​ប្រឆាំង ពី​ពួក​ខ្មាំង​សត្រូវ​របស់​ពួក​គេ ហើយ​ក៏​ខ្វះ​ធន​ធាន ឬ​ខ្វះ​ទាហាន​ដែល​មាន​គ្នា​ច្រើន។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ចាត់​លោក​សាការី ដើម្បី​រំឭក​ស្តេច​សូរ៉ូបាបិល​ថា  កិច្ច​ការ​នេះ​ត្រូវ​ការ​ជំនួយ​ពី​អំណាច ដែល​ធំ​លើស​កម្លាំង​ទាហាន អំណាច​របស់​បុគ្គល ឬ​ធន​ធាន​ដែល​មនុស្ស​បង្កើត។ និយាយ​រួម ទ្រង់​ត្រូវ​ពឹង​ផ្អែក​លើ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ(សាការី ៤:៦)។ ដោយ​មាន​ការ​ធានា​ថា ទ្រង់​នឹង​បាន​ទទួល​ជំនួយ​ពី​ព្រះ នោះ​ទ្រង់​ក៏​បាន​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ភ្នំ​នៃ​ការ​លំបាក​ទាំង​ឡាយ​រាប​ស្មើ ឈប់​រារាំង​ដំណើ​រនៃ​ការ​សាង​សង់​ព្រះ​វិហារ​ឡើង​វិញ និង​ការ​ស្អាង​សហគមន៍​នៃ​ជន​ជាតិ​អ៊ីស្រា​អែល(ខ.៧)។ តើ​យើង​ធ្វើ​ដូច​ម្តេច ពេល​ដែល​មាន​ភ្នំ​មួយ កំពុង​រាំង​ផ្លូវ​យើង? យើង​មាន​ជម្រើស​ពីរ​ប៉ុណ្ណោះ គឺ​ត្រូវ​ពឹង​ផ្អែក​លើ​កម្លាំង​របស់​យើង…

Read article