ចង់មានគ្រួសារដ៏កក់ក្តៅ
ចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់ ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ។ ទំនុកដំកើង ៦២:៨ អ៊ែន (Anne) ជាតួឯក នៅក្នុងរឿងនិទាន ដែលមានចំណងជើងថា អ៊ែន ជាមនុស្សនិយាយច្រើន ។ នាងចង់មានគ្រួសារខ្លាំងណាស់។ ដោយសារនាងជាក្មេងកំព្រា នោះនាងមិនមានសង្ឃឹមថា នឹងអាចមានគ្រួសារដ៏កក់ក្តៅបានឡើយ។ តែក្រោយមក នាងក៏បានដឹងថា បុរសវ័យចំណាស់ឈ្មោះម៉ាថាយ (Matthew) និងប្អូនស្រីរបស់គាត់ឈ្មោះ ម៉ារីឡា (Marilla) ចង់ឲ្យនាងមករស់នៅជាមួយពួកគេ។ នៅក្នុងការជិះឡាន ទៅផ្ទះរបស់ពួកគេ អ៊ែនបានសុំទោសពួកគេ ដោយសារនាងចេះតែនិយាយពីនេះពីនោះឥតឈប់ ប៉ុន្តែ លោកម៉ាថាយ ដែលជាមនុស្សស្ងាត់ស្ងៀម ក៏បានប្រាប់នាងថា នាងអាចនិយាយច្រើនប៉ុណ្ណាក៏បាន គាត់មិនថាអីទេ។ ពាក្យសម្តីនេះ ប្រៀបដូចជាតន្ត្រីដ៏ពីរោះ សម្រាប់ត្រចៀកនាង។ កាលពីមុន នាងមានអារម្មណ៍ថា គ្មាននរណាម្នាក់ចង់នៅក្បែរនាង កុំថាឡើយ ចង់ស្តាប់នាងនិយាយ។ បន្ទាប់ពីនាងបានទៅដល់ផ្ទះពួកគេ ក្តីសង្ឃឹមរបស់នាងបានរលាយអស់ ពេលដែលនាងបានដឹងថា បងប្អូនដែលនាងមកនៅជាមួយនេះ កំពុងតែគិតចង់រកក្មេងប្រុសម្នាក់ ឲ្យមកជួយធ្វើការក្នុងកសិដ្ឋានរបស់ពួកគេ។ នាងខ្លាចគេបញ្ជូននាងទៅមណ្ឌលកុមារកំព្រាវិញ តែក្តីស្រមៃរបស់នាង ដែលចង់មានគ្រួសារដែលមានក្តីស្រឡាញ់ ក៏បានក្លាយជាការពិត ពេលដែលពួកគេធ្វើឲ្យនាងក្លាយជាផ្នែកមួយនៃគ្រួសារនេះ។ យើងរាល់គ្នាសុទ្ធតែធ្លាប់មានអារម្មណ៍ថា គេមិនចង់រាប់រកយើង…
Read article