ព្រះអង្គតែងតែសម្រេចព្រះបន្ទូលសន្យា
យេរេមា ៣៣:១៤-១៦ អញនឹងធ្វើឲ្យមានលំពង់ដ៏សុចរិតពន្លកឡើងដល់ដាវីឌ លំពង់នោះទ្រង់នឹងសំរេចសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតនៅក្នុងស្រុក។ យេរេមា ៣៣:១៥ ព្រះវិហារឈើឆ្កាងបរិសុទ្ធ ជាសំណង់អាគារដ៏ស្រស់ស្អាត នៅក្នុងតំបន់ជួរភ្នំក្រហម សេដូណា រដ្ឋអារីហ្សូណា។ ពេលខ្ញុំដើរចូលព្រះវិហារតូចមួយនោះ ភ្លាមៗនោះ ខ្ញុំក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបចម្លាក់ព្រះយេស៊ូវជាប់នៅឈើឆ្កាង ដែលមានរូបរាងចម្លែកដូចដើមឈើពីរដើម តែមិនដូចឈើឆ្កាងធម្មតា។ ដើមឈើមួយដើមដែលងាប់មានរាងផ្តេក ជាតំណាងឲ្យពូជអំបូររបស់សាសន៍អ៊ីស្រាអែល ក្នុងគ្រាសញ្ញាចាស់ ដែលបានបដិសេធន៍ព្រះ។ ដើមឈើមួយដើមទៀតដែលមានរាងបញ្ឈរទៅលើ មានមែកបែកទៅសងខាង ជានិមិត្តសញ្ញាតំណាងឲ្យពូជអំបូរយូដាដ៏រុងរឿង និងខ្សែលោហិតរបស់ស្តេចដាវីឌ។ យើងមិនថ្វាយបង្គំរូបព្រះទេ ប៉ុន្តែ មាននិមិត្តសញ្ញាខ្លះបានធ្វើឲ្យយើងនឹកចាំ អំពីបទទំនាយសំខាន់ៗ ក្នុងគ្រាសញ្ញាចាស់ អំពីព្រះយេស៊ូវ។ ទោះពូជអំបូរយូដាកំពុងរស់នៅ ក្នុងនាមជាឈ្លើយសឹក ក្នុងទឹកដីសាសន៍ដទៃក៏ដោយ ហោរាយេរេមាបាននាំព្រះរាជសារនៃក្តីសង្ឃឹម មកពីព្រះអម្ចាស់យ៉ាងដូចនេះថា “ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចតាមពាក្យល្អ ដែលអញបាននិយាយពីដំណើរពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា”(យេរេមា ៣៣:១៤) ពាក្យល្អនោះ គឺជាព្រះបន្ទូលសន្យាថា នឹងប្រទានព្រះអង្គសង្គ្រោះមួយអង្គ ដែលនឹង “សំរេចសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតនៅក្នុងស្រុក”(ខ.១៥)។ គេអាចស្គាល់អត្តសញ្ញាណរបស់ព្រះអង្គសង្គ្រោះនោះ ដោយសារទ្រង់ “ពន្លកឡើងដល់ដាវីឌ”(ខ.១៥) បានសេចក្តីថា ទ្រង់ជាកូនចៅជំនាន់ក្រោយរបស់ស្តេចដាវីឌ។…
Read article