ក្តីស្រឡាញ់ដែលគ្មានព្រំដែន
សូមឲ្យទូលបង្គំបានឮសេចក្តីសប្បុរសរបស់ទ្រង់ នៅពេលព្រឹក។ ទំនុកដំកើង ១៤៣:៨ នៅឆ្នាំ២០១៩ លោកឃែប ដាសវូឌ(Cap Dashwood) និងឆ្កែពូជឡាប្រាដូរបស់គាត់ ឈ្មោះ ឆេឡា(Chaela) បានសម្រេចបាននូវរឿងដ៏គួរឲ្យកត់សំគាល់ ដោយឡើងទៅដល់កំពូលភ្នំជារៀងរាល់ថ្ងៃ ជាមួយគ្នា បាន៣៦៥ថ្ងៃ។ លោកដាសវូឌមានរឿងមួយ សម្រាប់និយាយប្រាប់យើង ដែលធ្វើឲ្យប៉ះពាល់ចិត្ត។ គាត់បានរត់ចោលផ្ទះ ពេលគាត់មានអាយុ១៦ឆ្នាំ។ គាត់គ្រាន់តែពន្យល់ថា មូលហេតុ គឺដោយសារគាត់ជួបរឿងអាក្រក់ជាច្រើន ក្នុងគ្រួសារ។ ប៉ុន្តែ ស្នាមរបួសពីអតីតកាលនេះ បាននាំឲ្យគាត់ស្វែងរកការព្យាបាល នៅកន្លែងផ្សេង។ គាត់ថា ជួនកាល ពេលយើងមានការខកចិត្ត ដោយសារអ្នកដទៃ យើងត្រូវងាកទៅរកអ្វីផ្សេងទៀត។ សម្រាប់លោកដាសវូឌ ការឡើងភ្នំ និងសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌរបស់ឆ្កែគាត់ បានក្លាយជាផ្នែកមួយនៃការព្យាបាលចិត្តគាត់។ សម្រាប់អ្នកដែលមានក្តីស្រឡាញ់ជ្រាលជ្រៅ ចំពោះសត្វចិញ្ចឹម ដូចខ្ញុំដែរ មូលហេតុដែលយើងស្រឡាញ់ពួកវា គឺដោយសារពួកវាស្រឡាញ់យើង ដោយភាពផ្អែមល្ហែម និងគ្មានលក្ខខ័ណ្ឌ ជាក្តីស្រឡាញ់ដ៏កំរ។ តែខ្ញុំចូលចិត្តគិតថា ក្តីស្រឡាញ់ដែលពួកគេមានចំពោះយើង ដោយគ្មានការហត់នឿយ គឺបានចង្អុលបង្ហាញយើង ឲ្យងាកទៅរកការពិតដែលធំប្រសើរជាង និងជ្រាលជ្រៅជាងក្តីស្រឡាញ់របស់មនុស្សដែលមិនស្ថិតស្ថេរ ពោលគឺងាកទៅរកក្តីស្រឡាញ់របស់ព្រះ ដែលមិនចេះរង្គោះរង្គើ និងគ្មានព្រំដែន ជាព្រះទ្រទ្រង់ចក្រវាលទាំងមូល។…
Read article