2022

You are here:
ទឹករស់

បើ​អ្នកណា​ស្រេក ចូរ​ឲ្យ​អ្នកនោះ​មក​ឯខ្ញុំ ហើយ​ផឹក​ចុះ។ យ៉ូហាន ៧:៣៧ មាន​ពេល​មួយ ​គេ​បាន​កាត់​ផ្កា​ផ្ញើ​មក​ខ្ញុំ ​ពី​ប្រទេស​អេក្វាឌ័រ។ ពេល​ដែល​ផ្កា​ទាំងនោះ​មកដល់​ផ្ទះ​ខ្ញុំ ពួក​វា​ក៏បាន​ស្រពោន​អស់។ គ្រូបង្រៀន​ដាំ​ផ្កា​ក៏បាន​នែ​នាំ​ខ្ញុំ ឲ្យ​ដាក់​ពួក​វា​ចូល​ទៅ​ក្នុងទឹក ដើម្បីឲ្យ​ពួក​វា​មាន​ភាព​ស្រោះ​ស្រាយ​ឡើងវិញ។ ទោះជាយ៉ាងណា​ក៏ដោយ មុន​ពេល​ដាក់​ពួក​វា​ចូល​ទៅ​ក្នុងទឹក យើង​ត្រូវ​ច្រឹប​ទង​វា​បន្តិច ដើម្បីឲ្យ​វា​អាច​បឺត​ទឹក​កាន់តែ​ងាយស្រួល។ តើ​ពួក​វា​នឹងអាច​ស្រស់​ឡើងវិញ​បានទេ? នៅពេល​ព្រឹក​បន្ទាប់ ខ្ញុំ​ក៏បាន​រក​ឃើញ​ចម្លើយ​របស់ខ្ញុំ។ ផ្កា​របស់​ប្រទេស​អេក្វាឌ័រ​មាន​សម្រស់​ដ៏​ស្រស់​ស្អាត ដែល​ខ្ញុំ​មិនដែល​បាន​ឃើញ​កាល​ពី​មុន។ ទឹកបាន​នាំឲ្យ​ពួក​វា​មានការ​ផ្លាស់​ប្តូរ ដែល​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​​ អំពី​ទឹក និង​អត្ថន័យ​របស់​ទឹក​សម្រាប់​អ្នកជឿ។ កាល​ព្រះយេស៊ូវ​​សុំ​ទឹក​ពី​ស្រ្តី​សាសន៍​សាម៉ារី​ម្នាក់ នៅ​មាត់​អណ្តូង ព្រះអង្គ​ក៏បាន​ប្រាប់​នាង​អំពី​ទឹក​រស់ ហើយ​ព្រះអង្គ​ក៏បាន​ធ្វើឲ្យ​ជីវិត​​នាង​ផ្លាស់​ប្រែ។ នាង​មានការ​ភ្ញាក់ផ្អើល ចំពោះ​ការ​ស្នើ​សុំ​របស់​ព្រះអង្គ ព្រោះ​ជនជាតិយូដា​បាន​រើសអើង​ជនជាតិ​សាម៉ារី។ តែ​ព្រះយេស៊ូវ​​មាន​បន្ទូល​ថា “បើសិនជា​នាង​បាន​ស្គាល់​អំណោយទាន​នៃ​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូមឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នកនោះ​វិញ រួច​អ្នកនោះ​នឹង​ឲ្យទឹក​រស់​ដល់​នាង”(យ៉ូហាន ៤:១០)។ ក្រោយមក  ​ព្រះអង្គ​ក៏​បាន​ប្រកាស​ក្នុង​ព្រះវិហារ​ថា “បើ​អ្នកណា​ស្រេក ចូរ​ឲ្យ​អ្នកនោះ​មក​ឯខ្ញុំ ហើយ​ផឹក​ចុះ”(៧:៣៧)។ ក្នុងចំណោម​អ្នកជឿ​ព្រះអង្គ “នឹង​មាន​ទន្លេ​ទឹក​រស់​ហូរចេញ​ពី​ពោះ​ខ្លួន​មក ដូចជា​គម្ពីរ​សំដែង​ហើយ តែ​សេចក្តី​នេះ គឺ​ទ្រង់​មាន​ព្រះបន្ទូល​ពី​ព្រះវិញ្ញាណ ដែល​អស់អ្នក​ជឿ​ដល់​ទ្រង់​នឹង​ត្រូវ​ទទួល”(ខ.៣៨-៣៩)។ ព្រះវិញ្ញាណ​របស់​ព្រះ​ជួយ​ឲ្យ​យើង​មាន​ភាព​ស្រស់ថ្លា​ឡើង នៅ​ថ្ងៃនេះ ពេលណា​ជីវិត​យើង​មាន​ភាព​ហត់នឿយ។ ព្រះវិញ្ញាណ​ជា​ទឹក​​រស់…

Read article
ការសម្រេចចិត្តដោយខ្វះការពិចារណា

ពីព្រោះ​ឯង​មិនបាន​ជឿ​អញ … បាន​ជា​ឯង​នឹង​នាំ​ពួក​ជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​ឲ្យ​ដល់​គេ​ពុំបានឡើយ។ ជនគណនា ២០:១២ កាល​ខ្ញុំ​ស្ថិត​ក្នុង​វ័យ​ជំទង់ ខ្ញុំ​បាន​បើកបរ​ឡាន​លឿន​ពេក តាម​ពីក្រោយ​មិត្តភក្ដិ​ខ្ញុំ ទៅផ្ទះ​គាត់ បន្ទាប់ពី​ការ​ហ្វឹកហាត់​កីឡាបាល់បោះ​វិទ្យាល័យ។ ភ្លៀង​ធ្លាក់​មក​ខ្លាំង​ណាស់ ធ្វើឲ្យ​ខ្ញុំ​ពិបាក​បើកឡាន​ឲ្យ​ទាន់​គាត់។ ​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​កញ្ចក់​ខាង​មុខ​ខ្លាំង​ពេក ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​មើល​ផ្លូវ។ ភ្លាម​ៗ​នោះ ​ផ្លិត​បក់​គ្រវាស​ទឹកភ្លៀង​ចេញពី​កញ្ចក់​ខាងមុខ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ឡាន​របស់​មិត្ត​ភក្តិ​ខ្ញុំ​កំពុង​ឈប់​នៅ​ពីមុខ​ខ្ញុំ! ខ្ញុំ​ក៏បាន​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ ហើយ​រេ​ចង្កូត​ធ្លាក់​ថ្នល់ ទៅ​បុក​ដើមឈើ​ធំ​មួយ​ដើម។ ឡាន​របស់ខ្ញុំ​ក៏បាន​ខូចខាត​យ៉ាងដំណំ។ ក្រោយមក ខ្ញុំ​ក៏បាន​ភ្ញាក់​ដឹងខ្លួន នៅក្នុង​មន្ទីរពេទ្យ។ ខ្ញុំ​បាន​រួចផុត​ពី​សេចក្តី​ស្លាប់ ដោយសារ​ព្រះគុណ​ព្រះ តែ​ទង្វើ​ដែល​ខ្វះ​ការ​ពិចារណា បាន​នាំឲ្យ​ខ្ញុំ​មានការ​ខាតបង់​ធ្ងន់ធ្ងរ។ លោក​ម៉ូសេ​បាន​ធ្វើការ​សម្រេចចិត្ត ដោយ​ខ្វះ​ការពិចារណា ជាហេតុ​​នាំឲ្យ​គាត់​មានការ​ខាតបង់​ដ៏​ធំ​ផង​ដែរ។ ទោះជាយ៉ាងណា​ក៏ដោយ ការសម្រេច​ចិត្ត​របស់​គាត់​បាន​ធ្វើឡើង នៅ​ពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​ខ្វះ​ទឹក​ផឹក។ ពួក​គេ​មិន​មាន​ទឹក​ផឹក នៅក្នុង​វាល​រហោស្ថាន​ស៊ីន ហើយក៏​បាន​មូលគ្នា​មក​ទាស់​នឹង​លោក​ម៉ូសេ(ជនគណនា ២០:២)។ ព្រះ​ទ្រង់​ក៏បាន​ប្រាប់​អ្នកដឹកនាំ​ដ៏​ហត់នឿយ​រូប​នេះ ឲ្យ​និយាយទៅ​កាន់​ថ្ម ដើម្បីឲ្យ​ទឹកហូរ​ចេញ​មក(ខ.៨)។ ផ្ទុយទៅវិញ គាត់​ក៏បាន​យក​ដំបង​វាយ​ថ្ម​នោះ​ពីរ​ដង(ខ.១១)។ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​ថា “ពីព្រោះ​ឯង​មិនបាន​ជឿ​អញ ដើម្បីនឹង​លើក​អញ​ជា​បរិសុទ្ធ ចំពោះ​ភ្នែក​នៃ​ពួក​កូនចៅ​អ៊ីស្រាអែល​ដូច្នេះ បាន​ជា​ឯង​នឹង​នាំ​ពួក​ជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​ឲ្យ​ដល់​គេ​ពុំបានឡើយ”(ខ.១២)។ ពេលណា​យើង​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្វះ​ការពិចារណា យើង​នឹង​មានការ​ខាតបង់។ “ការដែល​ចិត្ត​ឥតមាន​ចំណេះ នោះ​មិន​គួរគប្បី​ទេ ហើយ​អ្នកណា​ដែល​រហ័ស​ឈាន​ទៅ…

Read article
ជំនឿដែលនឹកចាំអំពីព្រះ

ឯ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំតូច​ទាំងប៉ុន្មាន​នឹង​ធ្លាយ​ចេញ​ជា​ចំរៀង​នៅមុខ​ឯង។ អេសាយ ៥៥:១២ មាន​ពេល​មួយ ចៅប្រុស​ខ្ញុំ​បាន​និយាយ​ថា “មើល​ហ្ន៎ លោកតា ដើមឈើ​កំពុង​គ្រវី​ដៃ​ដាក់​ព្រះ!” ខណៈ​ពេល​ដែល​យើង​កំពុង​មើល​ដើមឈើ​រេ​ចុះឡើង តាម​កម្លាំង​ខ្យល់បក់ មុន​ពេល​ខ្យល់ព្យុះ​មកដល់ ការសង្កេត​ដ៏​រំភើប​រីករាយ​របស់​ចៅប្រុស​ខ្ញុំ បាន​ធ្វើឲ្យ​ខ្ញុំ​មាន​ទឹកមុខ​ញញឹម។ ការ​នេះ​ក៏បាន​ធ្វើឲ្យ​ខ្ញុំ​សួរ​ខ្លួនឯង​ថា រឿង​ដែល​កើតឡើង​ក្នុង​ធម្មជាតិ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ព្រះ​ដែរ​ឬទេ? អ្នកស្រី​អេ​លី​ហ្សា​ប៊ែ​ត បា​រែត ប្រោននីង(Elizabeth Barrett Browning) ដែល​ជា​អ្នកនិពន្ធ​បទ​កំណាព្យ បាន​ឆ្លុះបញ្ចាំង អំពី​រឿង​លោក​ម៉ូសេ និង​គុម្ព​បន្លា​ឆេះ ដោយ​សរសេរ​ថា “ផែនដី​ប្រសព្វ​នឹង​សួគ៌​ស្ថាន គុម្ព​បន្លា​ក៏​បាន​ឆេះ​ឡើង​ជា​ភ្លើង ​នោះ​លោក​ម៉ូសេ​បាន​ដោះ​ស្បែក​ជើង ក្រោយ​ភ្នែក​បាន​ឃើញ​ព្រះ​វត្ត​មាន​ព្រះ”។ ស្នា​ព្រះហស្ត​របស់​ព្រះ ដែល​មាននៅ​ជុំវិញ​ខ្លួន​យើង បាន​បង្ហាញ​ភាព​អស្ចារ្យ​នៃ​ការបង្កើត​របស់​ព្រះអង្គ ហើយ​នៅ​ថ្ងៃមួយ ពេលណា​ព្រះអង្គ​បង្កើត​ផែនដី​ថ្មី យើង​បានឃើញ​ភាព​អស្ចារ្យ ដែល​ខុសប្លែក​ពី​ពេលណា​ទាំងអស់។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​អំពី​ថ្ងៃ​នោះ តាមរយៈ​ហោរា​អេសាយ យ៉ាងដូច​នេះ​ថា “ដ្បិត​ឯង​រាល់គ្នា​នឹង​ចេញទៅ​ដោយ​អំណរ ហើយ​គេ និង​នាំ​ឯង​ចេញទៅ ដោយ​សុខសាន្ត ឯ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំតូច​ទាំងប៉ុន្មាន​នឹង​ធ្លាយ​ចេញ​ជា​ចំរៀង​នៅមុខ​ឯង ហើយ​គ្រប់​ទាំង​ដើមឈើ​នៅ​ព្រៃ​នឹង​ទះដៃ​ផង”(អេសាយ ៥៥:១២)។ តើ​ភ្នំ​បាន​ច្រៀង​ឬ? ដើមឈើ​ទះដៃ​មែន​ទេ? ជា​ការពិត​ណាស់ សាវ័ក​ប៉ុល​បាន​កត់សំគាល់​ថា “ជីវិត​ទាំងនោះ​ឯង នឹង​បាន​រួចពី​ចំណង​នៃ​សេចក្តី​ពុករលួយ ឲ្យបាន​សេរីភាព​នៃ​សិរីល្អ​របស់​ពួក​កូន​ព្រះ​វិញ”(រ៉ូម…

Read article
ការរៀនសូត្រ និងការស្រឡាញ់

ទ្រង់​ក៏​ឱប​វា​រាល់គ្នា ហើយ​ដាក់​ព្រះហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង។ ម៉ាកុស ១០:១៦ ក្នុង​សាលាបឋមសិក្សា​មួយ នៅ​ក្រុង​គ្រី​ណក់ ប្រទេស​ស្កត់​ឡង់ មាន​គ្រូបង្រៀន​បី​នាក់​បាន​ឈប់សម្រាក ដើម្បី​សម្រាលកូន។ ពួក​គេ​ក៏បាន​នាំ​កូនតូច​របស់​ខ្លួន មក​សាលារៀន​រៀងរាល់២សប្តាហ៍​ម្តង ដើម្បី​ទំនាក់ទំនង​ជា​មួយ​ក្មេងៗ។ ការ​ចំណាយ​ពេល​លេង​ជាមួយ​ទារក បាន​បង្រៀន​ក្មេងៗ​ទាំង​នោះ ឲ្យ​មាន​ក្តី​អាណិត ឬ​យក​ចិត្ត​ទុកដាក់ និង​គិតដល់​អ្នកដទៃ។ គ្រូ​ម្នាក់​បាន​មានប្រសាសន៍​ថា “ជា​ញឹកញាប់ សិស្ស​ដែល​​រៀនសូត្រ​បាន​ច្រើនជាង​គេ​ពី​សកម្មភាព​នេះ គឺជា​ក្មេង​ដែល​មាន​អាកប្ប​កិរិយា​មិនល្អ​នៅ​សាលារៀន ហើយ​មិនសូវ​មាន​ទំនាក់ទំនង​ជា​ក្រុម។ ពួក​គេ​បានដឹង​ថា ការ​ថែរក្សា​កូនតូច​មានការ​លំបាក​ប៉ុណ្ណា ហើយក៏​បាន​រៀន​យល់​អារម្មណ៍​គ្នា​ទៅវិញទៅមក​បាន​កាន់តែ​ច្រើន​”។ ការ​រៀន​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកដទៃ តាម​គំរូ​របស់​ក្មេងៗ គឺជា​អ្វី​ដែល​អ្នកជឿ​ព្រះយេស៊ូវ​​ មាន​តាំងពី​យូរ​មក​ហើយ​ឡើយ។ យើង​ស្គាល់​ព្រះ​ដែល​បាន​យាង​មក​ចាប់កំណើត​ជា​ទារក​តូច មាន​ព្រះនាម​យេ​ស៊ូ​វ។ ការ​ប្រសូត​របស់​ព្រះអង្គ​បាន​ផ្លាស់​ប្តូរ​អ្វីៗ​គ្រប់យ៉ាង ដែល​យើង​យល់ដឹង អំពី​ទំនាក់ទំនង​ដែល​មានការ​យកចិត្ត​ទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក។ ក្រុម​មនុស្ស​ដំបូង​ដែល​បាន​ទទួល​ដំណឹង​អំពី​ការ​ប្រ​សូត្រ​របស់​ព្រះគ្រីស្ទ គឺជា​ពួក​អ្នកគង្វាល ដែល​អាជីព​របស់​ពួក​គេ​មាន​ងឲឋានៈតូច​ទាប ជាអ្នក​​ឃ្វាល​សត្វ​ចៀម ដែល​ទន់ខ្សោយ និង​ងាយ​រងគ្រោះ។ ក្រោយមក ពេល​ដែលគេ​នាំ​ក្មេងៗ​មក​ជួប​ព្រះយេស៊ូវ​​ ព្រះអង្គ​ក៏បាន​កែ​តម្រង់​ពួក​សាវ័ក ដែល​គិតថា ក្មេង​ៗ​មិន​មាន​ភាព​សក្តិ​សម។ គឺ​ដូច​ព្រះអង្គ​មាន​បន្ទូល​ថា “ឲ្យ​កូនក្មេង​មក​ឯខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស ដូច​វា​រាល់គ្នា​ដែរ​”(ម៉ាកុស ១០:១៤)។ ព្រះយេស៊ូវ​​ក៏​បាន​ឱប​ក្មេងៗ​ទាំង​នោះ ហើយ​ដាក់​ព្រះហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង(ខ.១៦)។…

Read article
ជួយសង្គ្រោះឲ្យរួចពីទឹកជ្រៅ

ទ្រង់​បាន​ចាត់​ពីលើ​ស្ថាន​ដ៏​ខ្ពស់​មក ចាប់​ស្រង់​ទូលបង្គំ​ចេញពី​ទឹកធំ។ ទំនុកដំកើង ១៨:១៦ កាលពី​ខែសីហា ឆ្នាំ២០២១ ភ្លៀង​បាន​ធ្លាក់ចុះ​មក​យ៉ាង​ខ្លាំង ក្នុង​តំបន់​វេវើ​លី រដ្ឋ​ថេ​នី​ស៊ី។ បើ​ធៀប​នឹង​កំរិត​ទឹកភ្លៀង​ដែលគេ​បាន​ព្យាករណ៍ គឺ​ទឹក​ភ្លៀង​ដែល​បាន​ធ្លាក់​មក​មាន​កំរិត​ច្រើន​ជាង​៣ដង។ បន្ទាប់ពី​មាន​ព្យុះភ្លៀង​ដ៏​ខ្លាំង​នៅ​ថ្ងៃ​នោះ មនុស្ស២០នាក់​បាន​បាត់បង់ជីវិត ហើយ​ផ្ទះសម្បែង​រាប់​រយ​ខ្នង​បាន​ទទួលរង​ការ​បំផ្លិច​បំផ្លាញ។ បើ​មិនមែន​ដោយសារ​ការ​អាណិត និង​ជំនាញ​របស់​លោក​ចូល បូ​យ័រ(Joel Boyers) ជា​អ្នក​បើក​ឧទ្ធម្ភាគចក្រ​ទេ នោះ​អាច​មាន​មនុស្ស​ស្លាប់​ច្រើនជាង​នេះ​ទៀត។ អ្នកបើកបរ​រួប​នោះ បាន​បើក​ឧទ្ធម្ភាគចក្រ បន្ទាប់ពី​ស្ត្រី​ម្នាក់​បាន​ទូរស័ព្ទ​មក​គាត់ ដោយ​ការ​ព្រួយបារម្ភ​អំពី​មនុស្សជា​ទីស្រឡាញ់​របស់​ខ្លួន។ លោក​បូ​យ័រ​បាន​កត់សំគាល់​ឃើញថា ក្រៅពី​ឃើញ​មានផ្ទះ​ត្រូវ​ភ្លើង​ឆេះ និង​ឡាន​ទើរ​នៅ​លើ​ដើមឈើ គាត់​មើលឃើញ​ទឹកជន់​ជោរ ដែល​មាន​ភក់​ច្រើន។ ទោះជាយ៉ាងណា​ក៏ដោយ អ្នក​បើក​ឧទ្ធម្ភាគចក្រ​រូប​នេះ​ក៏បាន​ឃើញ​មនុស្ស១២នាក់​កំពុង​ជាប់​នៅ​លើដំបូល​ផ្ទះ ហើយក៏​បាន​ចាប់ផ្តើម​ជួយ​សង្គ្រោះ​ពួក​គេ ដោយចិត្ត​ក្លាហាន។ ជា​ញឹកញាប់ ជា​បញ្ហា​ធំៗ​ដែល​យើង​ជួបប្រទះ​ក្នុង​ជីវិត ប្រៀប​ដូចជា​ខ្យល់ព្យុះ ដែល​នាំឲ្យមាន​ទឹកជន់​លិច។ ក្នុង​ថ្ងៃ​ដែល​មិន​មាន​ភាព​ច្បាស់លាស់ និង​គ្មាន​ភាព​នឹងនរ យើង​អាច​មាន​អារម្មណ៍​ថា ពិបាក​ពេក ឬ​មិន​មាន​សុវត្ថិភាព ខាង​ផ្លូវ​អារម្មណ៍ ផ្លូវចិត្ត និង​ផ្លូវ​វិញ្ញាណ។ តែ​យើង​មិនត្រូវ​អស់សង្ឃឹម​ឡើយ។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៨ យើង​ឃើញថា ខ្មាំងសត្រូវ​របស់​ស្តេច​ដាវីឌ​មានគ្នាច្រើន ហើយក៏​ខ្លាំងពូកែ តែ​ព្រះ​ទ្រង់​ខ្លាំងពូកែ​ជាង? តើ​ខ្លាំងពូកែ​ប៉ុណ្ណា? គឺ​ខ្លាំងពូកែ​ណាស់(ខ.១) បាន​ជា​ស្តេច​ដាវីឌ​ពិពណ៌នា…

Read article
ទំនុកភ្លេងដែលល្បីល្បាញបំផុត

ទ្រង់​នឹង​សោយរាជ្យ​នៅ​អស់​កល្ប​ជានិច្ច​រៀងរាប​តទៅ។ វិវរណៈ ១១:១៥ លោក​ហ៊ែនឌែល(Handel) បាន​ចំណាយពេល​២៤ថ្ងៃ ដើម្បី​និពន្ធ​ទំនុកភ្លេង​មួយ សម្រាប់​ប្រគំ​ជា​ក្រុម មាន​ចំណងជើង​ថា ព្រះ​មែ​ស៊ី ។ នេះ​ជា​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល ក្នុង​វិស័យ​តន្ត្រី។ ទំនុកភ្លេង​នេះ​ប្រហែលជា​ទំនុកភ្លេង​ដែល​ល្បីល្បាញ​បំផុត ក្នុង​ពិភពលោក ដែលគេ​បាន​យក​មក​ប្រគំ​រាប់ពាន់​ដង នៅ​ទូទាំង​ពិភពលោក ជា​រៀងរាល់​ឆ្នាំ។ ទំនុកភ្លេង​ដ៏​អស្ចារ្យ​នេះ​បាន​ឈាន​ដល់​កំរិត​កំពូល បន្ទាប់ពី​គេ​ចាប់ផ្តើម​ប្រគំ “បទ​ខ្លី​ហា​លេ​លូ​យ៉ា” ដែល​ជាផ្នែក​សំខាន់​បំផុត​របស់​វា បាន​ជិត​ពីរ​ម៉ោង។ ខណៈ​ពេល​ដែល​អ្នក​ផ្លុំ​ត្រែ និង​អ្នក​វាយស្គរធំ​ចាប់ផ្តើម​ប្រគុំ​បទ​ខ្លី​នោះ ក្រុម​ចម្រៀង​ក៏បាន​ច្រៀង​ព្រមគ្នា ដោយ​សម្លេង​ជាច្រើន​ស្រទាប់ នូវ​ពាក្យពេចន៍​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​វិវរណៈ ១១:១៥ ថា ៖ “ទ្រង់​នឹង​សោយរាជ្យ​នៅ​អស់​កល្ប​ជានិច្ច​រៀងរាប​តទៅ”(វិវរណៈ ១១:១៥)។ នេះ​ជា​ការ​ប្រកាស​នៃ​ជ័យជម្នះ អំពី​ក្តី​សង្ឃឹមថា នឹង​បាន​រស់នៅ​អស់​កល្ប​ជានិច្ច ជាមួយ​ព្រះយេស៊ូវ​​។ ពាក្យពេចន៍​ជាច្រើន ដែលគេ​ប្រើ​ក្នុង​ទំនុកភ្លេង​មាន​ចំណងជើង​ថា ព្រះ​មែ​ស៊ី គឺ​មាន​ប្រភព​មក​ពី​កណ្ឌ​គម្ពីរ​វិវរណៈ ដែល​ក្នុង​នោះ សាវ័ក​យ៉ូហាន​បាន​ទទួលការ​បើក​សម្ដែង ពេល​គាត់​ជិតដល់​ចុងបញ្ចប់​នៃ​ជីវិត​គាត់ ដោយ​ពិពណ៌នា អំពី​ព្រឹត្តិ​ការណ៍​ដែល​ត្រូវ​កើតឡើង មុន​ពេល​ព្រះគ្រីស្ទ​យាង​មកវិញ។ ក្នុង​កណ្ឌ​វិវរណៈ លោក​យ៉ូហាន​បាន​ងាក​មក​និយាយ ម្តង​ហើយ​ម្តង​ទៀត អំពី​ប្រធានបទ​នៃ​ការ​យាង​មកវិញ​នៃ​ព្រះយេស៊ូវ​​ ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ គឺ​នៅពេល​ដែល​មានសម្លេង​ច្រៀង​ជា​ក្រុម ដោយ​អំណរ​ដ៏​អស្ចារ្យ(១៩:១-៨)។ ពិភពលោក​នឹង​អរ​សប្បាយ ព្រោះ​ព្រះយេស៊ូវ​​នឹង​វាយបំបាក់​អំណាច​នៃ​ភាព​ងងឹត…

Read article
នៅកន្លែងដែលគេស្វាគមន៍ខ្ញុំ

មើល ដែល​បងប្អូន​នៅ​មូល​ជាមួយគ្នា ដោយចិត្ត​ព្រមព្រៀង នោះ​ជាការល្អ ហើយ​សមគួរ​យ៉ាងណា​ទៅ។ ទំនុកដំកើង ១៣៣:១ ជនជាតិយូដា​បាន​បរិភោគ​អាហារ​ជុំគ្នា ដើម្បី​បន្ត​ប្រារព្ធ​ពិធីបុណ្យ​រំលង ដើម្បី​នឹក​ចាំ អំពី​ភាព​អស្ចារ្យ​នៃ​ព្រះរាជកិច្ច​ជួយ​សង្គ្រោះ​របស់​ព្រះ នៅ​គ្រា​សញ្ញាចាស់។ នៅ​ចុងបញ្ចប់​នៃ​ការ​ញាំ​អាហារ​នោះ សមាជិក​ពួក​ជំនុំ​នៃ​សាសន៍​យូដា​បាន​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ ដោយ​រាំ​ជា​រង្វង់​មូល​ទាំងអស់គ្នា។ ប៊ែ​រី(Barry) បាន​ឈរ​មើល​ពួក​គេ ដោយ​ទឹកមុខ​ញញឹម​ស្រស់។ គាត់​បាន​បង្ហាញ​អារម្មណ៍​ចូលចិត្ត​ពេល​ដ៏​រីករាយ​ដូចនេះ​ខ្លាំង​ប៉ុណ្ណា ដោយ​រៀបរាប់​ថា “ពេលនេះ ពួក​គេ​ជាគ្រួសារ​របស់ខ្ញុំ។ នេះ​ជា​សហគមន៍​របស់ខ្ញុំ។ ខ្ញុំ​បាន​រក​ឃើញ​កន្លែង ដែល​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ស្រឡាញ់ និង​ទទួល​សេចក្តី​ស្រឡាញ់​ពី​គេ … គឺ​ខ្ញុំ​ជាផ្នែក​មួយ​នៃ​គ្រួសារ​នេះ”។ កាលពីក្មេង ប៊ែ​រី​បាន​ទទួលរង​ការធ្វើបាប​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​ធ្វើឲ្យ​គាត់​រស់នៅ​ដោយ​គ្មាន​អំណរ។ ប៉ុន្តែ ពួក​ជំនុំ​នៅក្នុង​តំបន់​ដែល​គាត់​រស់នៅ បាន​ស្វាគមន៍​គាត់ ហើយ​នាំ​គាត់​ឲ្យ​ទទួល​ជឿ​ព្រះយេស៊ូវ​​។ ការ​រួបរួម និង​ក្តី​អំណរ​ដែល​ពួក​គេ​បាន​បង្ហាញ​ចេញ​មក បាន​ធ្វើឲ្យ​គាត់​មាន​ការ​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង ហើយក៏​បាន​ចាប់ផ្តើម​ដើរតាម​ព្រះគ្រីស្ទ ហើយ​មាន​អារម្មណ៍​ថា គេ​ស្រឡាញ់ និង​ទទួល​គាត់។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៣៣ ស្តេច​ដាវីឌ​បាន​ពិពណ៌នា ក្នុង​ន័យធៀប​ដ៏​មានអំណាច ដើម្បី​បកស្រាយ អំពី​ឥទ្ធិពល នៃ​ការ​រួបរួម “ដ៏​ល្អ និង​សមគួរ” របស់​រាស្រ្ត​ព្រះ។ ទ្រង់​មាន​បន្ទូល​ថា…

Read article
ផ្ទះដែលបាក់បែកទាស់គ្នាឯង

អស់ទាំង​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​ទាស់​តែ​គ្នាឯង នោះ​នឹង​នៅ​ស្ថិតស្ថេរ​ពុំ​បានទេ។ ម៉ាថាយ ១២:២៥ កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៨៥៨ ក្នុងនាម​លោក​អ័​ប្រា​ហាំ លិ​នខិន(Abraham Lincoln) ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសរើស​សមាជិកព្រឹទ្ធសភា​អាមេរិក មក​ពី​រដ្ឋ​អ៊ី​លី​នយ គាត់​បាន​ឡើង​ថ្លែង​សន្ទរកថា ដ៏​ល្បីល្បាញ អំពី​ផ្ទះ​ដែល​បែក​ទាស់គ្នា​ឯង ដើម្បី​និយាយ​សង្កត់ធ្ងន់ អំពី​ភាព​តានតឹង​រវាង​ភាគី​ដែល​មាន​ជម្លោះ​ក្នុង​សង្គ្រាម​ស៊ីវិល នៅ​សហរដ្ឋ​អាមេរិក ដោយសារ​បញ្ហា​ទាសករ។ សន្ទរកថា​នោះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ចិត្ត​មិត្តភក្ដិ និង​សត្រូវ​របស់​លោក​លីនខិន។ លោក​លី​នខិន​យល់​ឃើញថា គាត់​ចាំបាច់​ត្រូវ​លើក​យក​ពាក្យ​ប្រៀបប្រដូច អំពី “ផ្ទះ​ដែល​បែក​ទាស់គ្នា​ឯង” ដែល​ព្រះយេស៊ូវ​​បាន​មាន​បន្ទូល ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១២:២៥ ពីព្រោះ​នៅ​អាមេរិក ពាក្យ​ប្រៀប​ប្រដូច​នេះ មាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ ហើយក៏​ងាយ​យល់​ផង។ គាត់​ប្រើ​ពាក្យ​ប្រៀបប្រដូច​នេះ ដើម្បី​ដាស់តឿន​ចិត្ត​របស់​ជនជាតិ​អាមេរិក ឲ្យបាន​ដឹង អំពី​វិនាសកម្ម​នៃ​សង្គ្រាម​ស៊ីវិល នៅ​សម័យ​នោះ”។ ផ្ទះ​ដែល​មានការ​បែក​ទាស់គ្នា​ឯង មិន​អាច​ឈរ​នៅ​បាន តែ​ផ្ទះ​ដែល​មានការ​រួបរួម​អាច​ឈរ​យ៉ាង​មាំមួន។ ព្រះ​ទ្រង់​បាន​រៀប​ចំ​មហា​គ្រួសារ​របស់​ព្រះអង្គ ឲ្យ​មានការ​រួបរួម​ដូចនោះ​ឯង(អេភេសូរ ២:១៩)។ ពួក​ជំនុំ​របស់​ព្រះ​មាន​មនុស្ស​ដែល​មាន​ប្រវត្តិ​ផ្សេងគ្នា ហើយ​បាន​ផ្សះផ្សា​ឲ្យ​ជា​នឹង​ព្រះ តាមរយៈ​ការ​សុគត​របស់​ព្រះយេស៊ូវ​​ នៅ​លើ​ឈើឆ្កាង (ខ.១៤-១៦)។ ផ្អែក​ទៅលើ​សេចក្តី​ពិត​នេះ (មើល​អេភេសូរ ៣) សាវ័ក​ប៉ុល​បាន​បង្គាប់​ដល់​អ្នកជឿ​ព្រះយេស៊ូវ​​ឲ្យ “ខំប្រឹង​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ…

Read article
បទពិសោធន៍ដ៏តក់ស្លុតជាមួយត្រីបាឡែន

ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ត្រី​នោះ វា​ក៏​ក្អែ​យ៉ូណាស​ចេញ​នៅ​លើ​ដីគោក។ យ៉ូណាស ២:១១ មាន​ពេល​មួយ ម៉ៃ​ឃល(Michael) ជ្រមុជទឹក​ទៅដល់​បាតសមុទ្រ ដើម្បី​ចាប់​បង្កង ហើយក៏​បាន​ចូល​ទៅ​ក្នុង​មាត់​ត្រី​បាឡែន​ដែល​កំពុង​ហែលទឹក​នៅ​ក្បែរ​នោះ។ គាត់​បាន​ព្យាយាម​រើ​បម្រាស់​នៅក្នុង​ពោះ​ត្រី​បាឡែន ដែល​ងងឹត​គ្មានពន្លឺ ខណៈ​ពេល​ដែល​សាច់ដុំ​របស់​វា​បាន​សង្កត់​មក​លើ​ខ្លួន​គាត់។ គាត់​គិតថា ជីវិត​គាត់​ដល់ទី​បញ្ចប់​ហើយ។ ប៉ុន្តែ សត្វ​ត្រី​បាឡែន​មិន​ចង់​លេប​អ្នកនេសាទ​បង្កង​នោះ​ទេ ហើយ៣០វិនាទី​ក្រោយមក វា​ក៏បាន​ស្តោះ​ម៉ៃឃល​ចេញពី​មាត់​វា បាញ់​ឡើង​ទៅ​លើ។ ពិតជា​អស្ចារ្យ​ណាស់ ម៉ៃ​ឃល​មិន​បាន​បាក់​ឆ្អឹង​ទេ គ្រាន់​តែ​មាន​ស្នាម​ជាំ​នៅ​លើ​ខ្លួន​គាត់ និង​បទពិសោធន៍​ដ៏​តក់​ស្លុត​ជាមួយ​សត្វ​ត្រី​បាឡែន។ គាត់​មិនមែន​ជា​មនុស្ស​ទីមួយ ដែល​ត្រូវ​ត្រី​ធំ​លេប​ចូល​ពោះ​នោះ​ឡើយ។ ហោរា​យ៉ូណាស​ត្រូវ​ត្រី​ធំ លេប​ផង​ដែរ(យ៉ូណាស ១:១៧) ហើយ​គាត់​បាន​រស់នៅ​ក្នុង​ពោះ​វា៣ថ្ងៃ មុន​ពេល​វា​ខ្ជាក់​គាត់​ចេញ​នៅ​លើ​ដីគោក(១:១៧ ២:១០)។ ហោរា​យ៉ូណាស​ត្រូវ​សត្វ​ត្រី​លេប​ចូលក្នុង​ពោះ ដោយសារ​គាត់​ស្អប់​ខ្មាំងសត្រូវ​របស់​សាសន៍​អ៊ីស្រាអែល ហើយ​មិន​ចង់​ឲ្យ​ពួក​គេ​ប្រែចិត្ត​ចេញពី​អំពើបាប គឺ​ខុសពី​ម៉ៃឃល ដែល​បាន​ចូល​ទៅ​ក្នុង​មាត់​ត្រី​បាឡែន​ដោយចៃដន្យ។ ពេល​ដែល​ព្រះ​ទ្រង់​ប្រាប់​លោក​យ៉ូណាស​ឲ្យ​ប្រកាស​ព្រះបន្ទូល នៅ​ទីក្រុង​នី​នី​វេ គាត់​បែរជា​ជិះ​សំពៅ​ទៅតាម​ទិសដៅ​ផ្សេង​វិញ។ ដូចនេះ ព្រះ​ទ្រង់​ក៏បាន​ចាត់​ត្រី​ធំ​មួយ ឲ្យ​លេប​គាត់ ដើម្បីឲ្យ​គាត់​ភ្ញាក់ខ្លួន។ ខ្ញុំ​យល់​អំពី​មូលហេតុ​ដែល​លោក​យ៉ូណាស​ស្អប់​សាសន៍​អាសស៊ើរ។ ព្រោះ​ពួក​គេ​ធ្លាប់ធ្វើ​បាប​សាសន៍​អ៊ីស្រាអែល​យ៉ាង​ខ្លាំង ហើយក៏​បាន​ចាប់​ពូជអំបូរ​នៅ​ខាងជើង​ជា​ចំណាប់ខ្មាំង ឲ្យ​ទៅ​នៅ​ទឹកដី​សាសន៍​ដទៃ​អស់៥០ឆ្នាំ ហើយ​ពូជ​អំបូរ​ទាំង​នោះ​​បាត់បង់​ជា​រៀង​រហូត។ ដូចនេះ លោក​យ៉ូណាស​មានការ​រវាតចិត្ត ពេល​គាត់​បានដឹង​ថា សាសន៍​អាសស៊ើរ​អាច​ទទួល​ការ​អត់ទោស​បាប។ ប៉ុន្តែ លោក​យ៉ូណាស​មានចិត្ត​ស្មោះស្ម័គ្រ​ចំពោះ​រាស្រ្ត​របស់​ព្រះ ជាជាង​ស្មោះស្ម័គ្រ​ចំពោះ​ព្រះ។…

Read article
ការទុកចិត្តលើព្រះនាមព្រះ

ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះនាម​ទ្រង់ គេ​នឹង​ទុកចិត្ត​ដល់​ទ្រង់។ ទំនុកដំកើង ៩:១០ កាលពីក្មេង មាន​ពេល​មួយ ខ្ញុំ​មានការ​ភ័យខ្លាច លែង​ហ៊ាន​ទៅ​សាលារៀន​ទៀត។ មាន​សិស្ស​ស្រី​ៗ​មួយ​ចំនួន បាន​ធ្វើបាប​ខ្ញុំ ដោយ​ការ​លេងសើច​ដ៏​សាហាវ។ ក្នុងអំឡុងពេល​ចេញ​លេង ខ្ញុំ​ក៏បាន​ស្វែងរក​កន្លែងជ្រក​កោន នៅក្នុង​បណ្ណាល័យ ដែល​នៅ​ទីនោះ ខ្ញុំ​ក៏បាន​អាន​សៀវភៅ​រឿង​ភាគ​របស់​គ្រីស្ទបរិស័ទ។ ខ្ញុំ​ចាំ​ថា ពេលនោះ ខ្ញុំ​ក៏​បាន​អាន​ចំ​ព្រះនាម “ព្រះយេស៊ូវ​​” ជា​លើក​ទី១។ ខ្ញុំ​ក៏បាន​ដឹង​ថា ព្រះយេស៊ូវ​​ គឺជា​ព្រះនាម របស់​ព្រះ​ដែល​ស្រឡាញ់​ខ្ញុំ។ នៅ​ខែ​ក្រោយៗ ពេលណា​ខ្ញុំ​ដើរចូល​សាលារៀន ដោយ​ការភ័យខ្លាច​ទារុណកម្ម ដែល​កំពុង​រង់ចាំ​ខ្ញុំ ខ្ញុំ​ក៏បាន​អធិស្ឋាន​ថា “ព្រះយេស៊ូវ​​អើយ សូម​ព្រះអង្គ​ការពារ​ទូលបង្គំ”។ ពេលនោះ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា រឹងមាំ និង​មាន​សន្តិភាព​ក្នុងចិត្ត​ខ្លាំង​ជាង​មុន ដោយ​ដឹង​ថា ព្រះអង្គ​កំពុងតែ​មើលថែ​ខ្ញុំ។ នៅពេល​ខ្លះ ពួក​សិស្ស​ស្រី​ទាំងនោះ ក៏​មានការ​នឿយហត់ ក្នុង​ការធ្វើបាប​ខ្ញុំ ហើយក៏​បាន​ឈប់​ធ្វើបាប​ខ្ញុំ​ទៀត។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ ការ​ទុកចិត្ត​ព្រះនាម​ព្រះអង្គ នៅតែ​បន្ត​ចម្រើន​កម្លាំង​ខ្ញុំ ក្នុង​ពេល​ដែល​មានទុក្ខ​លំបាក។ ការ​ទុកចិត្ត​ព្រះនាម​ទ្រង់ គឺជា​ការ​ជឿ​ថា អ្វី​ដែល​ទ្រង់​មាន​បន្ទូល អំពី​ចរិយា​សម្បត្តិ​របស់​ព្រះអង្គ គឺ​សុទ្ធតែ​ជា​ការពិត ហើយ​ការ​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំ​សម្រាក​ក្នុង​ព្រះអង្គ។ ស្តេច​ដាវីឌ​ក៏បាន​ជ្រាប​ផង​ដែរ​ថា ការ​ទុកចិត្ត​ព្រះ​នាម​ព្រះ…

Read article