2023

You are here:
ហេតុអ្វីគេហៅព្រះអង្គថា ព្រះវិញ្ញាណបរិសុទ្ធ?

ហេតុអ្វី​គេ​ហៅ​អង្គ​ទី៣នៃ​ព្រះ​ត្រៃ​ឯក​ថា ព្រះវិញ្ញាណ​បរិសុទ្ធ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​អំពី​មូលហេតុ​មួយ ដែល​គេ​ហៅ​ព្រះអង្គ​ថា ព្រះវិញ្ញាណបរិសុទ្ធ ដែល​មូល​ហេតុ​នេះ​ស្ថិតនៅ​ក្នុង​ព្រះរាជកិច្ច​ប្រោស​លោះ​របស់​ព្រះវិញ្ញាណ ដែល​ធ្វើឲ្យ​យើង​បរិសុទ្ធ នៅ​ក្នុង​ការ​ញែក​យើង​ជា​បរិសុទ្ធ។ អត្ថបទ ហេតុអ្វី​គេ​ហៅ​ព្រះអង្គ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ? មាន​មូលហេតុ​មួយចំនួន ដែលគេ​បាន​ហៅ​ព្រះអង្គ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ តែ​យ៉ាងហោចណាស់ ពាក្យ “បរិសុទ្ធ” ដូចដែល​គេ​បាន​ប្រើ​សំដៅ​ទៅលើ​ព្រះវិញ្ញាណ គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង​អំពី​ព្រះរាជកិច្ច​ដ៏​ជាក់លាក់​មួយ ដែល​ព្រះអង្គ​បាន​ធ្វើ ដើម្បី​ប្រោស​លោះ​យើង​ឲ្យ​រួចពី​បាប។ ក្នុងចំណោម​ព្រះ​ត្រៃ​ឯក ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​អង្គ​ដែល​មាន​តួនាទី​ដ៏​សំខាន់ នៅក្នុង​ការ​ញែក​យើង​ជា​បរិសុទ្ធ និង​ក្នុង​ការ​ជួយ​ឲ្យ​យើង​អាច​ត្រឡប់​ដូចជា​រូបអង្គ​នៃ​ព្រះរាជបុត្រា ជា​ព្រះគ្រីស្ទ ដែល​ការ​ផ្លាស់​ប្រែ​នេះ​ធ្វើឲ្យ​យើង​បរិសុទ្ធ។ ដូចនេះ ជា​ញឹកញាប់ ខ្ញុំ​បានឮ​គ្រីស្ទបរិស័ទ​សួរ​ខ្ញុំ​ថា “តើ​ព្រះ​ទ្រង់​មានបំណង​ព្រះទ័យ​យ៉ាងណា សម្រាប់​ជីវិត​ខ្ញុំ?” ពុំ​នោះ​ទេ ពួក​គេ​ក៏បាន​សួរ​ខ្ញុំ​អំពី​ការដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ។ ហើយ​ខ្ញុំ​ក៏បាន​នាំ​ពួក​គេ​បើក​ព្រះគម្ពីរ​មើល ហើយ​ប្រាប់​ពួក​គេ​ថា “សូម​ព្យាយាម​មើល​ពាក្យ​ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ ហើយ​កុំ​ស្តាប់​តាម​ការ​លេង​ពាក្យ ឬ​ការ​បង្រៀន​ប្លែក​ៗ​ពី​គ្រូ​ណាមួយ​នោះ​ឡើយ”។ ជា​ការពិត​ណាស់ មាន​ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​មនុស្ស ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ទៅកាន់​ទីកន្លែង និង​កិច្ចការ​ដ៏​ជាក់លាក់​ណាមួយ។ តែ​តាម​ការ​បង្រៀន​ក្នុង​ព្រះគម្ពីរ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​មនុស្ស​ទៅ​រក​អ្វី? គឺ​ទៅ​រក​សេចក្តី​បរិសុទ្ធ។ តើ​ព្រះអង្គ​មាន​គោលបំណង​ធំ​បំផុត​យ៉ាងណា​ខ្លះ សម្រាប់​ជីវិត​អ្នក?…

Read article
កុំអស់សង្ឃឹម

២កូរិនថូស ៤:១៦-១៨ ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះបើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក​រលួយ​ទៅ​ក៏​ពិតមែន តែ​នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ​។ ២កូរិនថូស ៤:១៦ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ខ្ញុំ​មិន​ដែល​ឃើញ​ម្តាយ​ខ្ញុំ​មាន​សុខ​ភាព​ល្អ ម្តង​ណា​ឡើយ​។ គាត់​បាន​កើត​ជំងឺ​ទឹកនោម​ផ្អែម​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ជាតិ​ស្ករ​ក្នុង​ឈាម​គាត់​បាន​ឡើង​ចុះ មិន​ដែល​ទៀង​ទាត់​​។ សុខ​ភាព​គាត់​មាន​បញ្ហា​កាន់តែ​ស្មុគស្មាញ ហើយ​តម្រងនោម​របស់​គាត់​ក៏​បាន​ខូច បានជា​គាត់​ចាំបាច់​ត្រូវ​ទៅ​លាង​ឈាម​ជា​ប្រចាំ​។ ការ​ខូច​ប្រព័ន្ធ​ប្រសាទ និង​ការ​បាក់​ឆ្អឹង​បាន​បណ្តាល​ឲ្យ​គាត់​ត្រូវ​ប្រើ​ប្រាស់​រទេះរុញ​។ ភ្នែក​របស់​គាត់​ក៏​ចាប់​ផ្តើម​អន់​ខ្សោយ​កាន់តែ​ខ្លាំង ឆ្ពោះ​ទៅ​រក​ភាព​ពិការ​ភ្នែក​។ ប៉ុន្តែ ខណៈ​ពេល​ដែល​រូបកាយ​គាត់​មាន​ការ​ចុះ​ខ្សោយ​ឥត​ឈប់ឈរ ជីវិត​នៃ​ការ​អធិស្ឋាន​របស់​គាត់​មាន​ការ​ចម្រើន​ឡើង​យ៉ាង​ខ្លាំងក្លា​។ គាត់​បាន​ចំណាយ​ពេល​រាប់​ម៉ោង អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ឲ្យ​ស្គាល់ និង​ដក​ពិសោធន៍​ជា​មួយ​ក្តី​ស្រឡាញ់​របស់​ព្រះ​។ ព្រះបន្ទូល​ដ៏​មាន​តម្លៃ​ក្នុង​ព្រះ​គម្ពីរ មាន​រស់​ជាតិ​កាន់តែ​ផ្អែម​សម្រាប់​គាត់​។ មុន​ពេល​ភ្នែក​គាត់​ងងឹត គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ប្អូន​ស្រី​គាត់ ដោយ​រាប់​បញ្ចូល​ទាំង​ខ​គម្ពីរ២កូរិនថូស ជំពូក៤ ដែល​បាន​ចែងថា “ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះបើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក​រលួយ​ទៅ​ក៏​ពិតមែន តែ​នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ”(ខ.១៦)។ សាវ័ក​ប៉ុល​ដឹង​ថា មនុស្ស​ងាយ​នឹង​ជួប​ភាព​អស់​សង្ឃឹម​។ ក្នុង​បទ​គម្ពីរ ២កូរិនថូស ជំពូក១១ គាត់​បាន​ពិពណ៌នា អំពី​ជីវិត​របស់​គាត់ ដែល​ជួប​គ្រោះ​ថ្នាក់ ការ​ឈឺ​ចាប់ និង​ការ​ខ្វះខាត(ខ.២៣-២៩)។ តែ​គាត់​ដឹង​ថា ទុក្ខ​លំបាក​ទាំង​នោះ​មិន​ស្ថិត​ស្ថេរ​ឡើយ​។ ហើយ​គាត់​ក៏បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​គិត​អំពី​ការ​អ្វី​ដែល​យើង​អាច​មើល​ឃើញ…

Read article
ការចុះចូលបំណងព្រះទ័យព្រះអង្គ

ទំនុក​ដំកើង ៣៧:៥-៦ ចូរ​ទុកដាក់​ផ្លូវ​អ្នក​នឹង​ព្រះយេហូវ៉ា​ចុះ ថែម​ទាំង​ទុកចិត្ត​ដល់​ទ្រង់​ផង នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំរេច​។ ទំនុក​ដំកើង ៣៧:៥ លោក​យ៉ូណាថាន រូមី(Jonathan Roumie) ជា​តារា​ភាពយន្ត ដែល​បាន​ដើរតួ​ជា​ព្រះយេស៊ូវ ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​ដ៏​ជោគជ័យ​មួយ មាន​ចំណង​ជើង​ថា ពួក​រើស​តាំង ដែល​ផ្អែក​ទៅលើ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​។ នៅ​ខែ​ឧសភា ឆ្នាំ២០១៨ គាត់​រៀន​សូត្រ​បាន​ថា ព្រះ​ទ្រង់​មិន​សព្វ​ព្រះទ័យ​នឹង​ជួយ​មនុស្ស​ដែល​ជួយ​ខ្លួនឯង​នោះ​ទេ តែ​ព្រះ​អង្គ​ជួយ​អ្នក​ដែល​ទុកចិត្ត និង​ពឹង​ផ្អែកលើ​ព្រះអង្គ​។ គាត់​បាន​រស់នៅ​ក្នុង​ទីក្រុង​ឡូស អ៊ែនជេលេស បាន៨ឆ្នាំ ហើយ​ស្ទើរតែ​មិន​មាន​លុយ​ជាប់​ខ្លួន​សោះ គឺ​គ្រាន់តែ​មាន​អាហារ​គ្រប់​គ្រាន់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ក៏​រក​ការងារ​មិន​បាន​។ គាត់​មិន​ដឹង​ថា គាត់​អាច​ជម្នះ​បញ្ហា​នេះ​ដោយ​របៀបណា​ទេ ដូច​នេះ គាត់​ក៏បាន​ថ្វាយ​ចិត្ត និង​ការងារ​របស់​គាត់​ដាច់​ដល់​ព្រះអម្ចាស់​។ គាត់​ក៏​បាន​អធិស្ឋាន​ថា “ទូល​បង្គំ​សូម​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះអង្គ​។ ទូល​បង្គំ​សូម​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះអង្គ”។ នៅ​ពេល​ក្រោយមក ក្នុង​ថ្ងៃ​ដដែល​នោះ គាត់​ក៏​ទទួល​បាន​មូលប្បទានប័ត្រ​៤សន្លឹក​នៅ​ក្នុង​ប្រអប់​សំបុត្រ​របស់​គាត់ ហើយ៣ខែ​ក្រោយមក គាត់​ក៏បាន​ដើរតួ​ជា​ព្រះយេស៊ូវ ក្នុង​រឿង​ពួក​រើស​តាំង​។ លោក​រូមី​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​ជួយ​មនុស្ស​ដែល​ទុកចិត្ត​ព្រះអង្គ​។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​បង្រៀន​យើង​ឲ្យ​ថ្វាយ​អ្វីៗ​ទាំង​អស់​ដល់​ព្រះអង្គ ជាជាង​ច្រណែន និង​មាន​ការ​ភ័យ​ខ្លាច ចំពោះ​មនុស្ស​អាក្រក់(ទំនុក​ដំកើង ៣៧:១)។ ព្រះអង្គ​នឹង​ដឹកនាំ​ការ​រស់នៅ និង​ប្រទាន​យើង​នូវ​សេចក្តី​សុខ​សាន្ត(ខ.៥-៦) ពេលណា​ជីវិត​របស់​យើង មាន​ព្រះអង្គ​ជា​ចំណុច​កណ្តាល ដោយ​ទុកចិត្ត​ព្រះអង្គ…

Read article
ព្រះយេស៊ូវស្គាល់ចៀមរបស់ព្រះអង្គ

“ចៀម​ខ្ញុំ​ទាំងប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ”(យ៉ូហាន ១០:២៧)។ ព្រះយេស៊ូវ​ស្គាល់​អស់អ្នក ដែល​ជា​កម្មសិទ្ធិ​ព្រះអង្គ។ តើ​ព្រះអង្គ​ស្គាល់​យ៉ាងណា​ខ្លះ? បទ​គម្ពីរ យ៉ូហាន ១០:៣ មានន័យ​ស្រប​នឹង​បទ​គម្ពីរ យ៉ូហាន ១០:២៧។ បទ​គម្ពីរ​នេះ​បាន​ចែងថា “ហ្វូង​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ ឯ​ចៀម​របស់​គាត់ នោះ​គាត់​ហៅ​តាម​ឈ្មោះ​វា​នីមួយ​ៗ នាំចេញ​ទៅក្រៅ”។ ដូចនេះ ពេល​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ខ្ញុំ​ក៏​ស្គាល់​វា​ដែរ” គឺ​មានន័យថា យ៉ាងហោចណាស់ ព្រះអង្គ​ស្គាល់ឈ្មោះ​ពួកគេ បាន​សេចក្តី​ថា ព្រះអង្គ​ស្គាល់​ពួក​គេ​ផ្ទាល់ៗខ្លួន និង​ដោយ​ភាព​ស្និទ្ធស្នាល។ ពួក​គេ​មិនមែន​ជា​ជនអនាមិក ដែល​វង្វេង​ក្នុង​ហ្វូង​ចៀម​នោះ​ទេ។ បទ​គម្ពីរ​យ៉ូហាន ១០:១៤-១៥ បាន​ផ្តល់​ឲ្យ​យើង​នូវ​ការយល់​ដឹង​មួយទៀត​ថា “ឯខ្ញុំ ជា​អ្នកគង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់​ខ្ញុំ ដូចជា​ព្រះវរបិតា​ទ្រង់​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្គាល់​ទ្រង់​ដែរ”។ របៀប​ដែល​ព្រះយេស៊ូវ​ស្គាល់​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ មាន​ភាព​ស្រដៀងគ្នា​យ៉ាង​ពិតប្រាកដ នឹង​របៀប​ដែល​ព្រះអង្គ​ស្គាល់​ចៀម​របស់​ព្រះអង្គ។ ព្រះយេស៊ូវ​ទត​ឃើញ​អង្គ​ទ្រង់ ក្នុង​ព្រះវរបិតា ហើយក៏​ទត​ឃើញ​អង្គ​ទ្រង់ ក្នុង​ពួក​សាវ័ក​ផង​ដែរ។ ព្រះយេស៊ូវ​បាន​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះអង្គ ក្នុង​ពួក​សាវ័ក​របស់​ព្រះអង្គ។ ព្រះអង្គ​ទត​ឃើញ​ត្រា​របស់​ព្រះអង្គ ដែល​បាន​បោះ​ពីលើ​ចៀម។ ការ​នេះ​បង្ហាញថា ព្រះអង្គ​ស្រឡាញ់​ពួក​គេ​ណាស់។ ព្រះអង្គ​ប្រៀប​ដូចជា​ស្វាមី​ដែល​កំពុង​រង់ចាំ​ភរិយា នៅ​អាកាសយាន​ដ្ឋាន ដោយ​ឈរ​មើល​មនុស្ស​ដែល​ចុះពី​យន្តហោះ​ម្តង​មួយៗ។ ពេល​នាង​បង្ហាញខ្លួន​មក…

Read article
ដាំក្បាលចុះទៅរកគ្រោះមហន្តរាយ

សុភាសិត ២៧:៨-១២ មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់​ខ្លៅ គេ​ចេះតែ​ដើរទៅ​ហើយក៏​ត្រូវ​មាន​ទុក្ខ​។ សុភាសិត ២៧:១២ កាលពី​ឆ្នាំ១៨៩២ ប្រជាជន​ម្នាក់​កើត​ជំងឺ​អាសន្ន​រោគ បាន​ចម្លង​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន តាមរយៈ​ទឹក​ទន្លេ​អ៊ែលបឺ ដែល​ហូរ​កាត់​ទីក្រុង​ហ៊ែមបឺក ជា​ទន្លេ​ដែល​ផ្គត់ផ្គង់​ទឹក​ប្រើ​ប្រាស់​ដល់​ប្រទេស​អាឡឺម៉ង់​។ ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​ស្លាប់ ក្នុងរយៈ​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​។ កាល៨ឆ្នាំ​មុន លោក​រ៉ូបឺត កូច(Robert Koch) ជា​ជីវវិទូ​ជំនាញ​មី​ក្រុប បាន​រក​ឃើញថា ជំងឺ​អាសន្ន​រោគ​ជា​ជំងឺ​ឆ្លង​តាម​ទឹក​។ ការ​រក​ឃើញ​របស់​លោក​កូច បាន​ជំរុញ​ចិត្ត​អាជ្ញាធរ​នៅ​តាម​បណ្តា​ទីក្រុង​ធំៗ​នៅ​ទ្វីបអឺរ៉ុប ឲ្យ​ធ្វើ​ការ​ចំណាយ​ទៅ​លើ​ការ​សង​សង់​ប្រព័ន្ធ​បន្សុទ្ធ​ទឹក ដើម្បី​ការពារ​ទឹក​ប្រើ​ប្រាស់​របស់​ពួកគេ​។ ទោះជា​យ៉ាងណា​ក៏ដោយ អាជ្ញាធរ​នៅ​ទីក្រុង​ហ៊ែមបឺក មិន​បាន​ធ្វើ​អ្វី​ទាំង​អស់​។ ពួកគេ​បាន​លើក​ឡើង អំពី​ការ​ចំណាយ និង​មាន​ការ​សង្ស័យ​មក​លើ​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ​នោះ ដូច​នេះ ពួកគេ​ក៏​មិន​បាន​អើពើ​ចំពោះ​ការ​ដាស់តឿន​ដ៏​ច្បាស់​លាស់ ខណៈ​ពេល​ដែល​ទីក្រុង​របស់​ពួកគេ​បាន​ដាំ​ក្បាល​ចុះ​ទៅ​រក​គ្រោះ​មហន្ត​រាយ​។ កណ្ឌ​គម្ពីរ​សុភាសិត​បាន​ចែង​អំពី​មនុស្ស​ដែល​ដឹង​ថា គ្រោះ​ថ្នាក់​នឹង​កើត​មាន តែ​បដិសេធន៍​មិន​បញ្ចៀស​គ្រោះ​ថ្នាក់​នោះ​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន”(២៧:១២)។ ពេលណា​ព្រះ​ទ្រង់​ជួយ​យើង​ឲ្យ​មើល​ឃើញ​គ្រោះ​ថ្នាក់​នៅ​ខាង​មុខ យើង​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​។ យើង​អាច​ផ្លាស់​ប្តូរ​ទិសដៅ ដោយ​ប្រាជ្ញា​។ ឬ​យើង​រៀបចំ​ខ្លួន ដោយ​​វិធាន​ការ​ដ៏​ត្រឹម​ត្រូវ​ដែល​ព្រះអង្គ​ប្រទាន​។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ យ៉ាង​ហោច​ណាស់ យើង​បាន​ធ្វើ​អ្វី​ម្យ៉ាង​។ ការ​មិន​ធ្វើ​អ្វី​សោះ…

Read article
ព្រះទ្រង់ធ្វើការសម្រាប់អ្នក

ខ្ញុំ​នឹង​ងើប​ភ្នែក​មើលទៅ​ឯ​ភ្នំ តែ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពីណា សេចក្តី​ជំនួយ​របស់ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ និង​ផែនដី ទ្រង់​នឹង​មិន​ឲ្យ​ជើង​អ្នក​រឥល​ភ្លាត់​ឡើយ ព្រះអង្គ​ដែល​រក្សា​អ្នក ទ្រង់​នឹង​មិន​ផ្ទំ​រលីវ​ឡើយ។ (ទំនុកដំកើង ១២១:១-៣) តើ​អ្នក​ត្រូវការ​ជំនួយ​ទេ? ខ្ញុំ​ត្រូវការ។ តើ​អ្នក​ត្រូវ​ទៅ​ស្វែងរក​ជំនួយ​នៅ​ទីណា? ពេល​ដែល​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ងើប​ភ្នែក​មើលទៅ​ភ្នំ ហើយ​សួរ​ថា “តើ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពីណា?” គាត់​ក៏បាន​ឆ្លើយ​ថា “សេចក្តី​ជំនួយ​របស់ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ” គឺ​មិនមែន​មក​ពី​ភ្នំ តែ​មក​ពី​ព្រះ​ដែល​បាន​បង្កើត​ភ្នំ​ទាំងនោះ​មក។ “សេចក្តី​ជំនួយ​របស់ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា គឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ និង​ផែនដី”។ ដូចនេះ គាត់​បាន​រំឭក​ខ្លួនឯង អំពី​សេចក្តី​ពិត​ដ៏​អស្ចារ្យ​ពីរ​យ៉ាង​គឺ : ទីមួយ ព្រះ​ទ្រង់​ជា​ព្រះ​អាទិករ​ដ៏មានអំណាច​មក​លើ​បញ្ហា​ទាំងអស់​ក្នុង​ជីវិត​យើង ទីពីរ ព្រះ​ទ្រង់​មិនដែល​ផ្ទំ​ឡើយ។ “ព្រះអង្គ​ដែល​រក្សា​អ៊ីស្រាអែល ទ្រង់​នឹង​មិនដែល​ងោកងុយ ក៏​មិនដែល​ផ្ទំ​លក់​ឡើយ”។ ព្រះ​ទ្រង់​ជា​អ្នកធ្វើការ​ដែល​មិន​ចេះ​ហត់នឿយ។ ព្រះអង្គ​ក៏​មិនដែល​ខ្សោះ​ល្វើយ។ សូម​យើង​គិត​អំពី​ព្រះ​ថា ព្រះអង្គ​ជា​អ្នកធ្វើការ ក្នុង​ជីវិត​យើង។ គឺ​ពិតជា​អស្ចារ្យ​ណាស់។ យើង​មាន​ទំនោរ​ទៅ​រក​ការ​គិតថា យើង​គឺជា​អ្នកធ្វើការ ក្នុង​ព្រះជន្ម​របស់​ព្រះ។ តែ​ព្រះគម្ពីរ​ចង់​ឲ្យ​យើង​មានចិត្ត​ស្ញប់ស្ញែង ដោយ​ដឹង​ថា ព្រះ​ទ្រង់​ជា​អ្នកធ្វើការ​ក្នុង​ជីវិត​យើង ដូច​មាន​សេចក្តី​ចែងថា “ដ្បិត​ចាប់តាំងពី​ចាស់​បុរាណ​មក មនុស្សលោក​មិនដែល​ឮ ក៏​មិនដែល​ដឹង​ដោយសារ​ត្រចៀក ហើយ​ភ្នែក​មិនដែល​ឃើញ​ព្រះ​ឯណា​ក្រៅពី​ទ្រង់ ដែល​ធ្វើការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ”(អេសាយ ៦៤:៤)។ ព្រះ​ទ្រង់​ធ្វើការ​ជំនួស​យើង២៤ម៉ោង។…

Read article
ព្រះគ្រីស្ទជាពន្លឺដ៏ពិតរបស់យើង

យ៉ូហាន ១:១-១៤ ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ​។ យ៉ូហាន ៨:១២ ថ្មីៗ​នេះ នៅពេល​រសៀល​ថ្ងៃ​អា​ទិត្យ យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​ម្នាក់ នៅ​មន្ទីរ​ពេទ្យ​ធំ​មួយ ក្នុង​ទីក្រុង​។ ពេល​យើង​ដើរ​ចេញ​ពី​ជណ្តើរ​យន្ត ដោយសារ​ថ្ងៃ​នោះ​ជា​ថ្ងៃ​អា​ទិត្យ យើង​មិន​អាច​រក​ឃើញ​មនុស្ស ដើម្បី​សួររក​ផ្លូវ​ចេញ​ក្រៅ​មន្ទីរ​ពេទ្យ ឬ​ចេញ​ទៅ​រក​ពន្លឺ​ថ្ងៃ​នៃ​រដ្ឋ​ខូឡូរ៉ាដូ នៅ​ខាង​ក្រៅ​ឡើយ។ យើង​ក៏បាន​ដើរ​ទៅ​ដើរមក ក្នុង​ផ្លូវ​ដើរ​ក្នុង​មន្ទីរ​ពេទ្យ ដែល​មាន​ពន្លឺ​ភ្លើង​ភ្លឺ​ព្រឹមៗ ហើយ​ទី​បំផុត​យើង​ក៏​បាន​ជួប​បុរស​ម្នាក់ ដែល​មើល​ដឹង​ថា យើង​កំពុង​វង្វេង​ផ្លូវ​។ គាត់​ប្រាប់​យើង​ថា “ផ្លូវ​ដើរ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​សុទ្ធតែ​ដូច​គ្នា​ទេ តែ​ផ្លូវ​ចេញ​ក្រៅ នៅ​ខាង​នោះ”។ យើង​ក៏បាន​ទៅតាម​ទិសដៅ​ដែល​គាត់​ប្រាប់ ហើយ​ក៏​បាន​រក​ឃើញ​ទ្វារ​ចេញ ឆ្ពោះ​ទៅ​រក​ពន្លឺ​ថ្ងៃ​ចិញ្ចែង​ចិញ្ចាច​។ ព្រះយេស៊ូវ​ក៏បាន​អញ្ជើញ​អ្នក​មិន​ជឿ​ដែល​កំពុង​វង្វេង ឲ្យ​ដើរ​តាម​ព្រះអង្គ ចេញពី​ភាព​ងងឹត​ខាង​វិញ្ញាណ​ផង​ដែរ​។ គឺ​ដូច​ព្រះអង្គ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”(យ៉ូហាន ៨:១២)។ នៅ​ក្នុង​ពន្លឺ​របស់​ព្រះអង្គ យើង​អាច​មើល​ឃើញ​ថ្ម​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួល អំពី​បាប និង​អ្វីៗ​ដែល​បាំង​ពីមុខ​យើង ដោយ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ដក​ភាព​ងងឹត​ចេញពី​ជីវិត​យើង ខណៈ​ពេល​ដែល​ព្រះ​អង្គ​ចែងចាំង​ពន្លឺ​ចូល​ក្នុង​ចិត្ត​យើង និង​ផ្លូវ​ដែល​យើង​ដែរ​។ ពន្លឺ​របស់​ព្រះគ្រីស្ទ​នាំ​យើង​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន ការ​ការពារ និង​ការ​ដឹកនាំ​របស់​ព្រះអង្គ ដូច​ដែល​ព្រះអង្គ​បាន​ដឹកនាំ​ពួក​អ៊ីស្រាអែល ដោយ​បង្គោល​ភ្លើង និង​ពពក កាត់​តាម​វាល​រហោស្ថាន​។…

Read article
ភាពស្រស់ស្អាត ក្នុងចំណោមគុម្ពបន្លា

លោកុប្បត្ដិ ២:៨-៩ ៣:១៦-១៩ រួច​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ធ្វើ​សួន​ច្បារ១នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ទ្រង់​បាន​សូន​ធ្វើ​ឲ្យ​នៅ​ទីនោះ​។ លោកុប្បត្តិ ២:៨ ប៉ា​របស់​ខ្ញុំ​ចូល​ចិត្ត​សកម្មភាព​កម្សាន្ត​ក្រៅ​ផ្ទះ នៅ​ក្នុង​ធម្មជាតិ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត ដែល​មាន​ដូចជា ការ​ទៅ​បោះតង់ ការ​ស្ទូច​ត្រី និង​ការ​ដើរ​រើស​ថ្ម​ស្អាត​ៗ​។ គាត់​ក៏​ចូល​ចិត្ត​ធ្វើ​នេះ​ធ្វើ​នោះ​នៅ​ក្នុង​ទី​ធ្លា​ផ្ទះ និង​សួន​ដំណាំ​របស់​គាត់​ផង​ដែរ​។ តែ​គាត់​ត្រូវ​ចំណាយ​ពេល​រាប់​ម៉ោង ដើម្បី​លោះ​មែកឈើ កាប់ដី បណ្ដុះ​គ្រាប់ពូជ ឬ​ដាំ​ដើម​ផ្កា ដក​រុក្ខ​ជាតិ​ចង្រៃ​ចោល កាត់​ស្មៅ ស្រោច​ទឹក​ក្នុង​ទី​ធ្លា​ផ្ទះ និង​ច្បារ​ដំណាំ​ជាដើម​។ លទ្ធផល​ដែល​ទទួល​បាន​គឺ​សក្តិ​សមនឹង​ការ​ប្រឹង​ប្រែង​របស់​គាត់ ដោយ​យើង​ទទួល​បាន​ទី​ធ្លា​ផ្ទះ​ដ៏​ស្រស់​ស្អាត ផ្លែ​ប៉េងប៉ោះ​មាន​រស​ជាតិ​ឆ្ងាញ់ និង​ផ្កា​កូឡាប​គួរ​ពេចពិលរមឹលមើល។ ជា​រៀង​រាល់​ឆ្នាំ គាត់​បាន​លោះ​ដើម​ផ្កា​កូឡាប​ជិត​ដល់​គល់ ហើយ​ជា​រៀង​រាល់​ឆ្នាំ​ពួកវា​ក៏បាន​ដុះ​ឡើង​វិញ ដោយ​ចេញ​ផ្កា​ដ៏​ស្រស់​ស្អាត មាន​ក្លិន​ក្រអូប​។ ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ យើង​ឃើញថា លោក​អ័ដាម និង​នាង​អេវ៉ា​បាន​រស់នៅ ចម្រើន​ឡើង និង​ដើរ​ជាមួយ​ព្រះអម្ចាស់ នៅ​ក្នុង​សួន​ច្បារ​អេដែន​។ នៅ​ទីនោះ “ព្រះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ដីដុះ​គ្រប់​អស់​ទាំង​ដើមឈើ​ដែល​គួរ​ពេចពិលរមឹលមើល ហើយ​សំរាប់​ជា​អាហារ​ផង”(លោកុប្បត្តិ ២:៩)។ ខ្ញុំ​ស្រមៃ​ថា ក្នុង​សួន​ច្បារ​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ ក៏​មាន​ដើម​ផ្កា​ដ៏​ស្រស់​ស្អាត ដែល​បញ្ចេញ​ក្លិន​ក្រអូប​ផង​ដែរ ហើយ​ប្រហែល​ជា​មាន​ដើម​ផ្កា​កូឡាប ដែល​មិន​មាន​បន្លា! បន្ទាប់ពី​លោក​អ័ដាម និង​នាង​អេវ៉ា​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ ពួកគេ​ត្រូវ​ព្រះ​អង្គ​បណ្តេញ​ចេញ​ពី​សួន​ច្បារ ហើយ​ចាំបាច់​ត្រូវ​ធ្វើ​ការ​ដាំ​ដុះ និង​ថែទាំ​ច្បារ​ដំណាំ​របស់​ពួកគេ…

Read article
កិច្ចការសំខាន់ទីមួយ

ម៉ាថាយ ៦:២៥-៣៤ ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង​។ ម៉ាថាយ ៦:៣៣ មាន​ពេល​មួយ ខ្ញុំ​បាន​ចាប់​ផ្តើម​សកម្មភាព​នៅពេល​ព្រឹក ដោយ​ធ្វើ​អ្វីៗ​យ៉ាង​រហ័សរហួន ដូច​ការ​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​។ ខ្ញុំ​បាន​ស្ទុះ​ងើប​ពីលើ​គ្រែ ហើយក៏​ខិតខំ​ធ្វើ​អ្វីៗ​ឲ្យ​ទាន់​ពេល​វេលា តាម​បញ្ជី​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ​។ ដែល​មាន​ដូចជា ការ​ជូន​កូន​ទៅរៀន និង​ការ​ទៅ​ធ្វើ​ការ​ជាដើម ដែល​ស្ថិត​ក្នុង​ចំណោម​កិច្ចការ​១៨​មុខ ជា​កិច្ចការ​ផ្ទាល់​ខ្លួន និង​កិច្ចការ​ដែល​ត្រូវ​ធ្វើ​សម្រាប់​ការងារ ដែល​កំពុង​គរ​លើ​គ្នា ដែល​មាន​ដូចជា ការ​កែ​សម្រួល​អត្ថបទ ការ​សម្អាត​ការិយាល័យ ការ​ធ្វើ​ផែនការ​យុទ្ធ​សាស្ត្រ​ជា​ក្រុម ការ​សរសេរ​អត្ថបទ​អំពី​បច្ចេកវិទ្យា ការ​សម្អាត​បន្ទប់​ក្រោម​ដី ការ​អធិស្ឋាន ។​ល​។ ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​អធិស្ឋាន ជា​កិច្ច​ការទី១៨ដែល​ត្រូវ​ធ្វើ ខ្ញុំ​ក៏បាន​នឹក​ចាំ​ថា ខ្ញុំ​ត្រូវ​ការ​ជំនួយ​របស់​ព្រះអង្គ​។ ប៉ុន្តែ បន្ទាប់ពី​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ​ច្រើន​យ៉ាង​នេះ​ហើយ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​តែ​ម្នាក់ឯង ដោយ​ព្យាយាម​បង្កើន​ល្បឿន ដោយ​មិន​បាន​ពឹង​ផ្អែក​ព្រះអង្គ​។ ព្រះយេស៊ូវ​ជ្រាប​អំពី​បញ្ហា​នេះ​។ ព្រះ​អង្គ​ជ្រាប​ថា ការ​រស់នៅ​របស់​យើង មាន​កិច្ចការ​ជា​ច្រើន​ដែល​យើង​ធ្វើ​ទាំង​ប្រញាប់​ប្រញាល់ និង​មាន​ការ​បន្ទាន់​ឥត​ឈប់ឈរ​។ ហេតុ​នេះ​ហើយ ព្រះអង្គ​មាន​បន្ទូល​ថា “ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង”(ម៉ាថាយ ៦:៣៣)។ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​បានឮ​ព្រះបន្ទូល​បង្គាប់​របស់​ព្រះយេស៊ូវ​។ ព្រះបន្ទូល​ទាំង​នោះ​ជា​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ​មែន​។…

Read article
ប្រើអ្វីដែលអ្នកមាន ដើម្បីបម្រើព្រះគ្រីស្ទ

កិច្ចការ ៩:៣៦-៤៣ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន​។ កិច្ចការ ៩:៣៦ តើ​អ្នក​ធ្លាប់​បានឮ​គេ​និយាយ​អំពី​មន្ទីរ​តាំងពិព័រណ៍​ស្នាដៃ​របស់​ជាង​កាត់ដេរ​ល្បីៗ ដែរ​ឬ​ទេ? គេ​បាន​បង្កើត​កន្លែង​តាំងពិព័រណ៍​នេះ​នៅ​ឆ្នាំ២០០១ ដោយ​ទទួល​ស្គាល់​បុគ្គល ដែល​បាន “ជះ​ឥទ្ធិពល​ដ៏​យូរ​អង្វែង មក​លើ​ឧស្សាហ៍​កម្ម​កាត់ដេរ ដោយ​ការ​រួម​ចំណែក​ដែល​ពិសេស និង​មាន​ភាព​ប៉ិន​ប្រសប់ តាមរយៈ​ការ​បង្រៀន​កាត់ដេរ និង​ការ​ឆ្នៃ​ផលិតផល​កាត់ដេរ”។ គេ​បាន​រាប់​បញ្ចូល​បុគ្គល​ល្បីៗ ដែល​មាន​ដូចជា អ្នក​ស្រី ម៉ាថា ភូលលិន(Martha Pullen) នៅ​ក្នុង​មន្ទីរ​តាំងពិព័រណ៍ នៅ​ឆ្នាំ២០០៥ ដោយ​ការ​ពណ៌នា​ថា គាត់​ជា​ស្រ្តី​នៃ​បទ​គម្ពីរ​សុភាសិត ជំពូក៣១ ជា​មនុស្ស … មិន​ដែល​ភ្លេច​ទទួល​ស្គាល់​ជា​សាធារណៈ អំពី​ប្រភព​នៃ​កម្លាំង ការ​បណ្តាល​ចិត្ត និង​ព្រះពរ​ដែល​ខ្លួន​មាន​។ មន្ទីរ​តាំងពិព័រណ៍​ស្នាដៃ​របស់​ជាង​កាត់ដេរ​ល្បីៗ ត្រូវ​បាន​គេ​បាន​បង្កើត​ឡើង ក្នុង​សតវត្សរ៍ទី២១ តែ​ការ​ទទួល​ស្គាល់​ការ​រួម​ចំណែក​ដ៏​សំខាន់​របស់​ជាងដេរ ក៏​មាន​ក្នុង​អំឡុង​សតវត្សរ៍ទី១ នៅ​ប្រទេស​អ៊ីស្រាអែល​ផង​ដែរ​។ នៅ​សម័យ​នោះ មាន​ស្រ្តី​ម្នាក់​ឈ្មោះ តេប៊ីថា ជា​ជាង​ដេរ​ដែល​ជឿ​ព្រះយេស៊ូវ​។ នាង​បាន​ចំណាយ​ពេល​កាត់ដេរ​សំលៀក​បំពាក់​សម្រាប់​ស្រ្តី​មេម៉ាយ​ទាល់ក្រ ក្នុង​សហគមន៍​របស់​នាង(កិច្ចការ ៩:៣៦,៣៩)។ បន្ទាប់ពី​នាង​ធ្លាក់​ខ្លួន​ឈឺ​រហូត​បាត់បង់​ជីវិត ពួក​សាវ័ក​ក៏បាន​ឲ្យ​គេ​ទៅ​ហៅ​សាវ័ក​ពេត្រុស មក​អធិស្ឋាន​សូម​ព្រះអង្គ​ធ្វើ​ការ​អស្ចារ្យ តាមរយៈ​គាត់​។…

Read article