តើអំពល់អ្វីដល់អ្នក?
យ៉ូហាន ២១:១៥-២២ នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ។ យ៉ូហាន ២១:២២ មានពេលមួយក្មួយស្រីខ្ញុំអាយុ៦ឆ្នាំ បានសួរខ្ញុំថា ហេតុអ្វីគាត់ទទួលបានស្ករគ្រាប់ មានរស់ជាតិស្តូ្របឺរី តែបងប្អូនគាត់ទទួលបានស្ករគ្រាប់មានរស់ជាតិទំពាំងបាយជូរ? តាមរយៈអាកប្បកិរិយារបស់ក្មួយប្រុសក្មួយស្រីរបស់ខ្ញុំ ខ្ញុំរៀនសូត្របានថា ក្មេងៗច្រើនតែប្រៀបធៀបរបស់អ្វីដែលគាត់បានទទួល ជាមួយនឹងរបស់អ្វីដែលអ្នកដទៃបានទទួល។ បញ្ហានេះមានន័យថា ក្នុងនាមខ្ញុំជាម្តាយមីងដែលស្រឡាញ់ពួកគាត់ ខ្ញុំត្រូវធ្វើការសម្រេចចិត្តប្រកបដោយប្រាជ្ញា មុននឹងឲ្យអ្វីមួយដល់ពួកគេ។ ជួនកាល ខ្ញុំក៏បានប្រៀបធៀបរបស់អ្វីដែលព្រះប្រទានខ្ញុំ ជាមួយនឹងរបស់ដែលព្រះអង្គប្រទានអ្នកដទៃផងដែរ។ ខ្ញុំទូលសួរព្រះអង្គថា “ហេតុអ្វីទូលបង្គំបានរបស់នេះ តែនាងបានរបស់នោះអញ្ចឹង?” សំណួរនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្វីដែលលោកស៊ីម៉ូន ពេត្រុសបានសួរព្រះយេស៊ូវ នៅសមុទ្រកាលីឡេ។ កាលនោះ ព្រះយេស៊ូវទើបតែបានប្រទានការស្អាងឡើងវិញ និងការអត់ទោសបាបដល់គាត់ បន្ទាប់ពីគាត់បានបដិសេធន៍ព្រះអង្គ ហើយព្រះអង្គក៏បានប្រាប់គាត់ថា គាត់នឹងបានថ្វាយសិរីល្អដល់ព្រះ ដោយការស្លាប់ ដោយសារសេចក្តីជំនឿ(យ៉ូហាន ២១:១៥-១៩)។ ពេលនោះ គាត់មិនបានឆ្លើយតបថា បាទ ចំពោះការត្រាស់ហៅរបស់ព្រះយេស៊ូវទេ តែគាត់បែរជាសួរព្រះអង្គថា “ព្រះអម្ចាស់អើយ តើអ្នកនោះនឹងបានដូចម្តេចទៅ?”(ខ.២១)។ ព្រះយេស៊ូវក៏បានឆ្លើយតបថា “បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ”(ខ.២២)។ ខ្ញុំជឿថា ព្រះយេស៊ូវក៏មានបន្ទូលដូចនេះ ចំពោះយើងផងដែរ។ ពេលណាព្រះអង្គបានប្រទានយើងនូវទិសដៅ ក្នុងផ្នែកណាមួយនៃជីវិតយើងហើយ…
Read article