2024

You are here:
ការ​បង្គាប់​ដែល​បង្កើត​ឲ្យ​មានជីវិត

ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា «ឯង​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់​ឡើង ឲ្យ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះគ្រីស្ទ​នឹង​ភ្លឺ​មក​លើ​ឯង»។ អេភេសូរ ៥:១៤ កាល​ព្រះយេស៊ូវ​បង្គាប់​លោក​ឡា​សា ឲ្យ​រស់​ឡើងវិញ តើ​គាត់​បាន​ស្តាប់​បង្គាប់​ព្រះអង្គនៅពេល​នោះយ៉ាងដូច​ម្តេច​ខ្លះ? បទ​គម្ពីរ​យ៉ូហាន ១១:៤៣ បាន​ចែងថា ព្រះយេស៊ូវ​ “ក៏​បន្លឺ​វាចា​ថា ឡា​សារ​អើយ ចូរ​ចេញ​មក”។ នោះ​ជា​ការ​បង្គាប់បញ្ជា​ដល់​មនុស្ស​ស្លាប់​ម្នាក់។ ខ​បន្ទាប់​ក៏បាន​ចែងថា «អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់​ស្នប​រុំ​ជាប់​នៅ​ជើងដៃ​ផង ហើយ​មាន​កន្សែង​គ្របមុខ​ដែរ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា ចូរ​ស្រាយ​គាត់​ឲ្យ​ទៅចុះ»(យ៉ូហាន ១១:៤៤)។ តើ​លោក​ឡា​សាបាន​ស្តាប់​បង្គាប់​ព្រះអង្គ​យ៉ាងដូច​ម្តេច? តើ​ធ្វើ​ដូចម្តេច ឲ្យ​មនុស្ស​ស្លាប់​អាច​ធ្វើតាម​ការ​បង្គាប់ ឲ្យ​រស់​ឡើងវិញ​បាន? គេ​ហាក់​ដូចជា​អាច​ឆ្លើយ​បាន​ថា ៖ ការ​បង្គាប់​របស់​ព្រះអង្គ​មានអំណាច​បង្កើត​ឲ្យ​មាន​ជីវិត​ថ្មី។ ការ​ធ្វើ​តាម​បង្គាប់​នោះ គឺជា​ការ​ធ្វើអ្វី​ដែល​មនុស្ស​មាន​ជីវិត​អាច​ធ្វើ​បាន។ រឿង​នេះ​សំខាន់​ខ្លាំង​ណាស់។ ការ​បង្គាប់​របស់​ព្រះ “ឲ្យ​រស់​ឡើងវិញ” មាន​អំណាច ដែល​យើង​ចាំបាច់​ត្រូវ​ស្តាប់​បង្គាប់​តាម។ យើង​មិន​ស្តាប់​បង្គាប់​តាម ដោយ​បង្កើត​ជីវិត​នោះ ដោយ​ខ្លួន​ឯង​ឡើយ។ គឺ​ស្តាប់​បង្គាប់​តាម ដោយធ្វើ​អ្វី​ដែល​មនុស្ស​មានជីវិត​អាច​ធ្វើ​បាន គឺ​ដូចដែល​លោក​ឡា​សា​ដើរចេញ​ពី​ផ្នូរ​មក។ គាត់​ងើបឡើង។ គាត់​ដើរចេញ​ពី​ផ្នូរ ទៅ​រក​ព្រះយេស៊ូវ​។ ការ​បង្គាប់​របស់​ព្រះ​បង្កើត​ឲ្យ​មានជីវិត។ និយាយរួម យើង​ឆ្លើយតប ចំពោះ​ការ​បង្គាប់​នោះ ដោយអំណាច​នៃ​ការអ្វី ដែល​ការ​បង្គាប់​នោះ​បាន​បង្កើត​ឲ្យ​មាន​ឡើង។…

Read article
ភាព​ពេញវ័យ​ក្នុង​ព្រះយេស៊ូវ

២កូរិនថូស ១២:៦-១០ កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កម្សោយ​។ ២កូរិនថូស ១២:៩ កាលពី​ក្មេង ខ្ញុំ​យល់​ឃើញថា មនុស្ស​ពេញវ័យ​មាន​ប្រាជ្ញា ហើយ​មិន​អាច​ធ្វើ​ខុស​។ ខ្ញុំ​គិតថា ពួកគេ​តែងតែ​ដឹង​ថា ពួកគេ​ត្រូវ​ធ្វើ​អ្វី​។ ថ្ងៃ​មួយ ពេល​ខ្ញុំ​ធំឡើង ខ្ញុំ​ក៏​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​ផង​ដែរ​។ ប៉ុន្តែ ពេល​ខ្ញុំ​ពេញវ័យ កាល​ប៉ុន្មាន​ឆ្នាំ​មុន ថ្ងៃ​មួយ អ្វី​ដែល​ខ្ញុំ​រៀន​បាន​នោះ​គឺ ខ្ញុំ​នៅតែ​មិន​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ទេ។ នៅពេល​ដែល​ក្រុម​គ្រួសារ​មាន​មនុស្ស​ឈឺ ឬ​ខ្ញុំ​មាន​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ ឬ​ក៏​មាន​ការ​ប៉ះ​ទង្គិច​ក្នុង​ទំនាក់​ទំនង ខ្ញុំ​តែងតែ​ខិតខំ​គ្រប់​គ្រង​ស្ថាន​ការណ៍ និង​ស្វែងរក​កម្លាំង ហើយ​ទី​បំផុត​ខ្ញុំ​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​បិទ​ភ្នែក ហើយ​និយាយ​ខ្សឹប​ៗ​ថា “ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​។ ទូល​បង្គំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទេ នៅពេល​នេះ”។ សាវ័ក​ប៉ុល​ក៏​យល់​អំពី​អារម្មណ៍ ដែល​មាន​ភាព​កម្សោយ​ផង​ដែរ​។ “បន្លា” នៅ​ក្នុង​ជីវិត​គាត់ ដែល​អាច​ជា​ជំងឺ​ផ្លូវ​កាយ បាន​បណ្តាល​ឲ្យ​គាត់​មាន​ភាព​នឿយណាយ និង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​។ ទោះជា​យ៉ាងណា​ក៏ដោយ តាមរយៈ​បន្លា​នោះ សាវ័ក​ប៉ុល​បាន​ដក​ពិសោធន៍​ជា​មួយ​នឹង​សេចក្តី​ស្រឡាញ់ ព្រះបន្ទូល​សន្យា និង​ព្រះពរ​របស់​ព្រះ ដែល​មាន​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​គាត់​ស៊ូ​ទ្រាំ និង​ជម្នះ​ទុក្ខ​លំបាក​របស់​គាត់(២កូរិនថូស ១២:៩)។ គាត់​ដឹង​ថា ការ​មាន​ភាព​កម្សោយ​ផ្ទាល់​ខ្លួន មិន​មានន័យថា គាត់​បរាជ័យ​ខាង​វិញ្ញាណ​នោះ​ទេ​។ ពេលណា​យើង​ចុះ​ចូល​នឹង​ព្រះ…

Read article
ស្រឡាញ់​ដូច​ព្រះយេស៊ូវ

យ៉ូហាន ១៥:៩-១៧ គ្មាន​អ្នកណា​មាន​សេចក្តី​ស្រឡាញ់​ធំជាង​នេះ គឺ​ដែល​អ្នកណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ​។ យ៉ូហាន ១៥:១៣ គេ​បាន​ធ្វើ​ការ​ពិពណ៌នា អំពី​លោក​ដន ហ្គីសេព បេរ៉ាដេលី(Don Guiseppe Berardelli) ជា​អ្នក​ក្រុង​ខា​ស៊ីងហ្គោ ប្រទេស​អ៊ីតាលី​ថា គាត់​ជា​មនុស្ស​ដែល​មនុស្ស​គ្រប់​គ្នា​ស្រឡាញ់​។ លោក​ដន ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ ដែល​ចូល​ចិត្ត​ជិះ​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង ក្នុង​ទីក្រុង ហើយ​តែងតែ​និយាយ​ស្វាគមន៍​គេ​ថា “សូម​ឲ្យ​សន្តិភាព និង​សេចក្តី​ល្អ កើត​មាន​ដល់​អ្នក”។​គាត់​បាន​ធ្វើ​ការ ដោយ​មិន​គិត​ពី​ការ​ហត់​នឿយ ដើម្បី​យក​អសារ​អ្នក​ដទៃ​។ ប៉ុន្តែ ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​គាត់ គាត់​មាន​បញ្ហា​សុខ​ភាព ដែល​មាន​សភាព​ធ្ងន់ធ្ងរ​កាន់តែ​ខ្លាំង នៅពេល​ដែល​គាត់​ឆ្លង​ជំងឺកូវីដ១៩​។ សហគមន៍​របស់​គាត់​ក៏​បាន​ឆ្លើយតប ដោយ​រៃលុយ​គ្នា​ទិញ​ម៉ាស៊ីន​ជំនួយការ​ដក​ដង្ហើម​មួយ​គ្រឿង សម្រាប់​គាត់​។ ប៉ុន្តែ នៅពេល​ដែល​ស្ថានភាព​របស់​គាត់​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ គាត់​បាន​បដិសេធន៍​មិន​ព្រម​ប្រើ​ម៉ាស៊ីន​ដក​ដង្ហើម​នោះ ហើយក៏​បាន​សម្រេច​ចិត្ត​ប្រគល់​ម៉ាស៊ីន​នោះ​ទៅ​អ្នក​ជំងឺ​ដែល​មាន​វ័យ​ក្មេង​ជាង​គាត់ ដែល​កំពុង​ត្រូវ​ការ​វា​។ ការ​បដិសេធន៍​របស់​គាត់​មិន​បាន​ធ្វើ​ឲ្យ​នរណា​ម្នាក់​មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ ព្រោះ​គាត់​តែងតែ​មាន​ចារិក​លក្ខណៈ​ជា​មនុស្ស​ដែល​មាន​ក្តី​ស្រឡាញ់ និង​ត្រូវ​បាន​គេ​កោត​សរសើរ​ថា មាន​សេចក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ​។ ការ​ស្រឡាញ់​អ្នក​ដទៃ គឺជា​ប្រធានបទ​ដ៏​សំខាន់ ដែល​សាវ័ក​យ៉ូហាន​លើក​យក​មក​និយាយ​ម្តង​ហើយ​ម្តង​ទៀត ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​របស់​គាត់​។ ការ​ស្រឡាញ់​អ្នក​ដទៃ និង​ការ​រស់នៅ​ជា​មនុស្ស​ដែលគេ​ស្រឡាញ់ គឺ​ប្រៀប​ដូច​ជា​ជួង​ព្រះវិហារ ដែល​បន្លឺ​សម្លេង​ទាំងយប់​ថ្ងៃ ទោះ​ស្ថិត​ក្នុង​អាកាស​ធាតុ​បែប​ណា​ក៏ដោយ​។ ហើយ​បទ​គម្ពីរ​យ៉ូហាន ជំពូក១៥ ក៏បាន​បង្ហាញ​ចំណុច​ខ្ពស់​បំផុត​នៃ​សេចក្តី​ស្រឡាញ់…

Read article
សារៈ​សំខាន់​នៃ​ការ​បន្ទាប​ខ្លួន

សុភាសិត ២២:១-៥ ផល​នៃ​សេចក្តី​សុភាព និង​សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​គឺជា​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ និង​ជីវិត​។ សុភាសិត ២២:៤ អ្នក​ស្រី​ឃែរី(Carrie) បាន​លះបង់​ពេល​វេលា​ជា​ច្រើន​ម៉ោង ដើម្បី​អាជីព​របស់​គាត់ មិន​ខុសពី​គ្រូ​បង្រៀន​ជា​ច្រើន​ទៀត ដោយ​គាត់​កែ​ក្រដាស​ប្រឡង​របស់​សិស្ស​ជា​ញឹក​ញាប់ និង​ទំនាក់​ទំនងជា​មួយ​សិស្ស និង​ឪពុក​ម្តាយ​របស់​ពួកគេ ក្រៅ​ម៉ោង​ធ្វើ​ការ​។ ក្នុង​ការ​ប្រឹង​ប្រែង​នេះ គាត់​បាន​ពឹង​ផ្អែក​ទៅលើ​មិត្តភាព និង​ជំនួយ​របស់​មិត្ត​រួម​ការងារ ហើយ​ការ​សហការ​គ្នា​បាន​ជួយ​ឲ្យ​គាត់​កាន់តែ​មាន​ភាព​ងាយ​ស្រួល នៅ​ក្នុង​ការងារ​ដែល​មាន​បញ្ហា​ប្រឈម​។ ការ​ស្រាវជ្រាវ​អំពី​គ្រូ​បង្រៀន ក្នុង​ពេល​ថ្មីៗ​នេះ បាន​រក​ឃើញថា ការ​សហការ​គ្នា​មាន​អត្ថ​ប្រយោជន៍​កាន់តែ​ខ្លាំង នៅ​ពេលណា​អ្នក​ដែល​យើង​ធ្វើ​ការ​ជាមួយ បាន​បង្ហាញ​ការ​បន្ទាប​ខ្លួន​។ ពេលណា​មិត្ត​រួម​ការងារ​របស់​យើង​ព្រម​ទទួល​ស្គាល់​ភាព​កម្សោយ​របស់​ខ្លួន នោះ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព នៅ​ក្នុង​ការ​ចែកចាយ​ចំណេះ​ដឹង​ដល់​គ្នា​ទៅវិញ​ទៅមក ដោយ​ជួយ​មនុស្ស​ម្នាក់ៗ នៅ​ក្នុង​ក្រុម យ៉ាង​មាន​ប្រសិទ្ធភាព​។ ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​យើង អំពី​សារៈសំខាន់​នៃ​ការ​បន្ទាប​ខ្លួន ដែល​មិន​គ្រាន់តែ​មាន​ប្រយោជន៍​សម្រាប់​ការ​សហការ​គ្នា​ប៉ុណ្ណោះ​ទេ​។ “សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា” គឺជា​ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ​ថា ខ្លួន​យើង​ជា​នរណា ធៀប​នឹង​សម្រស់ ព្រះ​ចេ​ស្តា និង​ភាព​អស្ចារ្យ​របស់​ព្រះអង្គ​។ សេចក្តី​កោត​ខ្លាច​នេះ នាំ​ឲ្យ​យើង​មាន​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ និង​ជីវិត(សុភាសិត ២២:៤)។ ការ​បន្ទាប​ខ្លួន​នាំ​ឲ្យ​យើង​រស់នៅ​ក្នុង​សហគមន៍ តាម​របៀប​ដែល​មាន​ប្រយោជន៍​ដល់​នគរ​ព្រះ គឺ​មិន​គ្រាន់តែ​ដល់​លោកិយ ព្រោះ​យើង​បាន​ព្យាយាម​ស្វែងរក​ប្រយោជន៍​អ្នក​ដទៃ​។ យើង​កោត​ខ្លាច​ព្រះ មិនមែន​ដើម្បី​ឲ្យ​បាន…

Read article
បាន​ទទួល​ការ​បណ្តាល​ចិត្ត​ពី​សេចក្តី​ស្រឡាញ់

១កូរិនថូស ១៣ បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ​។ ១កូរិនថូស ១៣:៣ លោក​ជីម(Jim) និង​អ្នក​ស្រី​ឡានីដា(Laneeda) គឺ​ជា​គូសង្សារ កាល​រៀន​នៅ​មហាវិទ្យាល័យ​ជា​មួយ​គ្នា​។ ពួកគេ​ក៏​បាន​រៀប​ការ ហើយ​ជីវិត​មាន​ភាព​សប្បាយ​រីករាយ​អស់​ជា​ច្រើន​ឆ្នាំ​។ បន្ទាប់មក អ្នក​ស្រី​ឡានីដា​ក៏បាន​ចាប់​ផ្តើម​បញ្ចេញ​អាកប្ប​កិរិយា​ចម្លែក ដោយ​គាត់​ស្រាប់តែ​វង្វេង​ផ្លូវ ហើយ​ភ្លេច​ការ​ណាត់​ជួប។ ពេទ្យ​ក៏បាន​ពិនិត្យ​ឃើញថា គាត់​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​វង្វេង ក្នុងវ័យ៤៧ឆ្នាំ​។ បន្ទាប់ពី​លោក​ជីម​បាន​ធ្វើ​ការ​បម្រើ​គាត់ ជា​អ្នក​ថែទាំ​បឋម លោក​ជីម​អាច​និយាយ​បាន​ថា ជំងឺ​វង្វេង​របស់​ភរិយា​គាត់​បាន​ផ្តល់​ឱកាស​ឲ្យ​គាត់​ស្រឡាញ់ និង​បម្រើ​ភរិយា​គាត់។ កាល​លោក​ជីម​និយាយ​ពាក្យ​សច្ចា​ក្នុង​ពេល​រៀបការ​ថា គាត់​ព្រម​ទទួលយក​អ្នក​ស្រី​ឡានីដា​ជា​ភរិយា​ គាត់​មិន​នឹកស្មាន​ថា គាត់​នឹង​មាន​ឱកាស​បម្រើ​ភរិយា​ខ្លួន ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ដូច​នេះ​ទេ។ កាល​សាវ័ក​ប៉ុល​ពន្យល់​អំពី​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ គាត់​ក៏បាន​សរសេរ​យ៉ាង​ក្បោះក្បាយ អំពី​គុណ​ធម៌​នៃ​សេចក្តី​ស្រឡាញ់​(១កូរិនថូស ១៣)។ គាត់​បាន​បង្ហាញ​ភាព​ខុស​គ្នា​រវាង​ការ​បម្រើ​ដើម្បី​បំពេញ​តួនាទី និង​ការ​បម្រើ​ដោយ​ចិត្ត​ដែល​មាន​ក្តី​ស្រឡាញ់​។ គាត់​ថា ការ​និយាយ​ដ៏​អស្ចារ្យ​ដែល​គ្មាន​សេចក្តី​ស្រឡាញ់ គឺ​ប្រៀប​ដូចជា​សម្លេង​រំខាន​ដែល​គ្មានន័យ​អ្វី​ឡើយ(ខ.១)។ “ហើយ​បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ”(ខ.៣)។ នៅ​ចុង​បញ្ចប់ សាវ័ក​ប៉ុល​ក៏បាន​មាន​ប្រសាសន៍​ថា “សេចក្តី​ដែល​វិសេស​ជាងគេ គឺជា​សេចក្តី​ស្រឡាញ់”(ខ.១៣)។ ការ​យល់​ដឹង​របស់​លោក​ជីម អំពី​សេចក្តី​ស្រឡាញ់ និង​ការ​បម្រើ មាន​ភាព​ស៊ី​ជម្រៅ ខណៈ​ពេល​ដែល​គាត់​បម្រើ​ប្រពន្ធ​គាត់​។ មានតែ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ និង​មិន​ចេះ​ប្រែ​ប្រួល​ប៉ុណ្ណោះ ដែល​អាច​ជួយ​ឲ្យ​គាត់​មាន​កម្លាំង ដើម្បី​មើលថែ​ភរិយា​គាត់​ជា​រៀង​រាល់​ថ្ងៃ​។…

Read article
ព្រះ​លោហិត​ព្រះ​យេស៊ូវ​បាន​លាង​សម្អាត

អេសាយ ១:១៥-២០ ទោះបើ​អំពើបាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ​។ អេសាយ ១:១៨ តាម​ធម្មតា អ្វីៗ​ដែល​មនុស្ស​បង្កើត​មក មិន​តែងតែ​មាន​មាន​ពណ៌​ក្រហម​ស្រាប់​ទេ​។ តើ​អ្នក​អាច​ដាក់​ពណ៌​ក្រហម​ស្រស់ នៅ​លើ​រូប​ផ្លែ​ប៉ោម នៅ​លើ​អាវ​យឺត ឬ​នៅ​ក្នុង​ក្រែម​លាប​បបូរ​មាត់ ដោយ​របៀបណា? នៅ​សម័យ​ដើម គេ​ចំរាញ់​យក​លក្ខណ៍​ពណ៌​ក្រហម ចេញ​ពី​ដី​ឥដ្ឋ ឬ​ថ្ម​ពណ៌​ក្រហម​។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៤០០ ជនជាតិ​អាហ្សថេក បាន​ច្នៃ​បង្កើត​ថ្នាំ​ពណ៌​ក្រហម ចេញ​ពី​ចៃ​ពណ៌​សរ ដែល​នៅ​ជាប់​ដើម​ដំបង​យក្ស ព្រោះ​ចៃ​ទាំង​នោះ​មាន​ឈាម​ពណ៌​ក្រហម​។ សព្វថ្ងៃ​នេះ គេ​បាន​ប្រើ​សត្វ​ល្អិត​តូចៗ​ទាំង​នោះ ដើម្បី​ផលិត​ថ្នាំ​ពណ៌​ក្រហម សម្រាប់​ផ្គត់ផ្គង់ នៅ​ទូ​ទាំង​ពិភពលោក​។ ក្នុង​ព្រះ​គម្ពីរ ពណ៌​ក្រហម​គឺ​ពណ៌​របស់​ក្សត្រ ហើយ​ក្នុង​ន័យ​ធៀប វា​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​បាប និង​ក្តី​អាម៉ាស់​។ ជាង​នេះ​ទៅទៀត វា​ជា​ពណ៌​របស់​ឈាម​។ កាល​ពួក​ទាហាន ដោះ​ព្រះ​ពស្ត្រ​ព្រះយេស៊ូវ​ចេញ ហើយ​យ​កអាវ​ក្រហម​មក​បំពាក់​ឲ្យ​ទ្រង់​វិញ(ម៉ាថាយ ២៧:២៨) និមិត្ត​សញ្ញា​ទាំង​បី​នោះ បាន​បង្ហាញ​ចេញ​នៅ​ក្នុង​រូប​ភាព​ពណ៌​ក្រហម​ដ៏​ឈឺ​ចាប់ ដោយ​គេ​ចំអក​ឲ្យ​ព្រះ​អង្គ​ថា ព្រះ​អង្គ​ជា​ក្សត្រ គេ​បំពាក់​សេចក្តី​អាម៉ាស់​ពីលើ​ព្រះអង្គ ហើយ​ពណ៌​ក្រហម​នោះ ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​ឈាម ដែល​នឹង​ហូរ​ចេញពី​ព្រះ​កាយ​ព្រះអង្គ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។ ប៉ុន្តែ កណ្ឌ​គម្ពីរ​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ព្រះយេស៊ូវ​ដែល​បំពាក់​ទៅ​ដោយ​ពណ៌​ក្រហម នឹង​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​បាប​មាន​ពណ៌​ក្រហមទែង ដែល​ប្រឡាក់​យើង​។ គឺ​ដូច​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ថា…

Read article
ការ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក

ម៉ាថាយ ៥:៤៣-៤៨ ប៉ុន្តែ ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ …ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នកណា​ដែល​ធ្វើទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ​។ ម៉ាថាយ ៥:៤៤ សង្គ្រាម​ស៊ីវិល​អាមេរិក​បាន​បណ្តាល​ឲ្យ​ប្រជាជន​មាន​ចិត្ត​ជូរ​ល្វីង​ចំពោះ​គ្នា​ទៅវិញ​ទៅមក។ លោក​ប្រធាន​ធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) បាន​យល់​ឃើញថា គាត់​គួរតែ​និយាយ​ពាក្យ​សម្តី​ល្អៗ ទៅ​កាន់​ពួក​ខ្មាំង​សត្រូវ នៅ​ក្នុង​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋអាមេរិក​។ ស្រ្តី​ម្នាក់​ដែល​មាន​ការ​ភ្ញាក់​ផ្អើល​ក៏បាន​សួរ​គាត់​ថា ហេតុ​អ្វី​គាត់​និយាយ​ពាក្យ​ល្អៗ​ទៅ​កាន់​សត្រូវ​យ៉ាង​ដូច​នេះ​។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា “លោក​ស្រី ពេល​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​សត្រូវ​ក្លាយ​ជា​មិត្ត តើ​ខ្ញុំ​មិន​បាន​ឈ្នះ​ពួក​គេ​ទេឬ?” ប៉ុន្មាន​សតវត្សរ៍​ក្រោយមក លោក​គ្រូ ម៉ាទីន លូស័រ ឃីង(Martin Luther King Jr) បាន​នឹក​ចាំ​អំពី​ពាក្យ​សម្តី​ដ៏​មានន័យ​នេះ ហើយក៏​បាន​មាន​ប្រសាសន៍​ថា “នេះ​ជា​អំណាច​នៃ​សេចក្តី​ស្រឡាញ់​ដែល​ប្រោស​លោះ”។ នៅ​ក្នុង​ការ​អំពាវនាវ​ឲ្យ​អ្នកជឿ​ព្រះគ្រីស្ទ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន លោក​ឃីង​ក៏បាន​មើលទៅ​ការ​បង្រៀន​របស់​ព្រះអង្គ​។ គាត់​បាន​កត់​សំគាល់​ឃើញថា អ្នក​ជឿ​ប្រហែល​ពិបាក​ស្រឡាញ់​អ្នក​ដែល​បៀតបៀន​ពួ​កគេ តែ​សេចក្តី​ស្រឡាញ់​នេះ​កើត​ចេញពី “ការ​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះ ទាំងស្រុង និង​ជាប់​លាប់​។ លោក​ឃីង ក៏​បាន​លើកយក​សេចក្តី​បង្រៀន​របស់​ព្រះយេស៊ូវ នៅ​លើ​ភ្នំ​មក​ចែក​ចាយ ដែល​ក្នុង​នោះ ព្រះអង្គ​មាន​បន្ទូល​ថា “ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ … ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នកណា​ដែល​ធ្វើទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​របស់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់នៅ​ស្ថាន​សួគ៌”(ម៉ាថាយ ៥:៤៤-៤៥)។…

Read article
កូនសោ​នៃ​បទពិសោធន៍

ហើយ​ព្រះ​ទ្រង់​អាច​នឹង​ធ្វើឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចំរើន​ដល់​អ្នករាល់គ្នា ប្រយោជន៍ឲ្យ​មាន​ទាំងអស់​គ្រប់គ្រាន់​ជានិច្ច ដើម្បីឲ្យ​បាន​ចំរើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់ជំពូក។ ២កូរិនថូស ៩:៨ យើង​ដឹង​ថា ការ​មាន​ជំនឿ​ចំពោះ​ព្រះគុណ​របស់​ព្រះ​ដែល​មាន​ក្នុង​ពេល​អនាគត គឺជា​កូនសោ​នៃ​បទពិសោធន៍​របស់​យើង ដែល​នាំឲ្យ​យើង​មានចិត្ត​សប្បុរស ព្រោះ​ក្នុង​បទ​គម្ពីរ ២កូរិនថូស សាវ័ក​ប៉ុល​បាន​បង្ហាញ​ព្រះបន្ទូល​សន្យា​ដ៏​អស្ចារ្យ​យ៉ាងដូច​នេះ​ថា ៖ « ព្រះ​ទ្រង់​អាច​នឹង​ធ្វើឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចំរើន​ដល់​អ្នករាល់គ្នា ប្រយោជន៍ឲ្យ​មាន​ទាំងអស់​គ្រប់គ្រាន់​ជានិច្ច ដើម្បីឲ្យ​បាន​ចំរើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់ជំពូក»(២កូរិនថូស ៩:៨)។ អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា បើ​អ្នក​ចង់​មាន​សេរីភាព​រួចផុត​ពី​ការ​ត្រូវការ​ប្រមូល​ទ្រព្យ​ទុក បើ​អ្នក​ចង់បាន​ព្រះគុណ​ហៀរហូរ សម្រាប់​ធ្វើការល្អ​គ្រប់ជំពូក នោះ​ចូរ​ដាក់​ជំនឿ​របស់​អ្នក មក​លើ​ព្រះគុណ​ដែលនៅតែមានសម្រាប់យើង​ចុះ។ ចូរ​ទុកចិត្ត​ព្រះបន្ទូល​ដែល​បាន​សន្យា​ថា “ព្រះ​ទ្រង់​អាច​នឹង​ធ្វើឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចម្រើន​ដល់​អ្នករាល់គ្នា” ក្នុង​កាលៈទេសៈ​នី​មួយៗ នៅពេលអនាគត ដើម្បី​សម្រេច​គោលបំណង​មួយ​នេះ។ មុន​នេះ ខ្ញុំ​ទើបតែ​បាន​និយាយ​ថា ការ​មាន​ជំនឿ​លើ​ព្រះគុណដែលនៅតែមានសម្រាប់យើង “ជា​កូនសោ​នៃ​បទពិសោធន៍” នាំទៅរក​សេចក្តី​សប្បុរស តែ​ខ្ញុំ​មិនបាន​បដិសេធន៍​ថា យើង​ក៏​មានកូន​សោ​នៃ​ប្រវត្តិ​សាស្រ្ត​ផង​ដែរ។ យើង​មានកូន​សោ​នៃ​បទពិសោធន៍ និង​កូនសោ​នៃ​ប្រវត្តិ​សាស្រ្ត។ កាល​សាវ័ក​ប៉ុល​និយាយ​អំពី​ព្រះគុណ​ដែល​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​ទទួល គាត់​បាន​រំឭក​ពួក​គេ អំពី​កូនសោ​នៃ​ប្រវត្តិ​សាស្រ្ត នៃ​ព្រះគុណ​យ៉ាងដូច​នេះ​ថា “ដ្បិត​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏ដោយ គង់តែ​ទ្រង់​បាន​ត្រឡប់ជា​ក្រ ដោយ​ព្រោះ​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​មាន​ឡើង ដោយសារ​សេចក្តី​កម្រ​របស់​ទ្រង់” (២កូរិនថូស ៨:៩)។ បើ​គ្មាន​ព្រះរាជកិច្ច​នៃ​ព្រះគុណ​ជា​ប្រវត្តិ​សាស្រ្ត​នេះ​ទេ ទ្វារ​នៃ​សេចក្តី​សប្បុរស​ដែល​លើក​ដំកើង​ព្រះគ្រីស្ទ…

Read article
ខ្ញុំ​បាន​ឃើញ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ

២សាំយ៉ូអែល ២២:១-៤,៤៨-៥១ ឱ​ព្រះយេហូវ៉ា​អើយ ទូល​បង្គំ​នឹង​អរ​ព្រះគុណ​ដល់​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​នឹង​ច្រៀង​ទំនុក​សរសើរ​ថ្វាយ​ដល់​ព្រះ​នាម​ទ្រង់​។ ២សាំយ៉ូអែល ២២:៥០ នៅ​ក្នុង​ការ​ដឹកនាំ​ចក្រភព​អង់គ្លេស ក្នុងរយៈ​ពេល៧០ឆ្នាំ ក្សត្រី​អេលី​ហ្សាប៊ែតទី២ បាន​ទទួល​ស្គាល់​សៀវភៅ​ជីវប្រវត្តិ​របស់​ព្រះ​នាង​តែមួយ​ក្បាល​ប៉ុណ្ណោះ​ដែលគេ​បាន​និពន្ធ ដោយ​ព្រះ​នាង​បាន​ដាក់​បញ្ចូល​បុព្វកថា​ដែល​ព្រះ​នាង​បាន​សរសេរ​ផ្ទាល់ដៃ ក្រោម​ចំណង​ជើង​ថា ក្សត្រី​ជា​អ្នក​បម្រើ និង​ក្សត្រ​ដែល​ព្រះ​នាង​បាន​បម្រើ​។ សៀវភៅ​នេះ​បាន​ចេញ​ផ្សាយ នៅ​ក្នុង​ការ​អបអរ​ខួប​កំណើត​របស់​ព្រះ​នាង គម្រប់​ព្រះ​ជន្ម៩០ព្រះ​វស្សា ដោយ​បាន​រំឭក​អំពី​របៀប​ដែល​សេចក្តី​ជំនឿ​របស់​ព្រះ​នាង បាន​ដឹកនាំ​ព្រះ​នាង ខណៈ​ពេល​ដែល​ព្រះ​នាង​ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ​។ ក្នុង​បុព្វកថា​នោះ ក្សត្រី​អេលី​ហ្សាប៊ែត បាន​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ ចំពោះ​មនុស្ស​ទាំង​អស់​ដែល​បាន​អធិស្ឋាន​ឲ្យ​ព្រះ​នាង ហើយ​ព្រះ​នាង​បាន​អរ​ព្រះគុណ​ព្រះ សម្រាប់​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះអង្គ​។ ព្រះ​នាង​បាន​សន្និដ្ឋាន​ថា “ខ្ញុំ​ពិតជា​បាន​ឃើញ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ”។ បន្ទូល​ដ៏​សាមញ្ញ​របស់​ក្សត្រី​អេលី​ហ្សាប៊ែត បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ទី​បន្ទាល់​របស់​បុរស និង​ស្រ្តី​ជា​ច្រើន ក្នុង​ប្រវត្តិ​សាស្រ្ត ដែល​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ថែរក្សា​ដ៏​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ ដោយ​ផ្ទាល់ៗ​ខ្លួន ក្នុង​ជីវិត​របស់​ពួកគេ​។ ស្តេច​ដាវីឌ​ក៏​បាន​និពន្ធ​បទ​ចម្រៀង​ដ៏​ពីរោះ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​របស់​ទ្រង់​ផង​ដែរ​។ ក្នុង​បទ​គម្ពីរ២សាំយ៉ូអែល ជំពូក២២ បទចម្រៀង​របស់​ទ្រង់​ក៏​បាន​ចែង​អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ នៅ​ក្នុង​ការ​ការពារ​ស្តេច​ដាវីឌ ផ្គង់​ផ្គង់​ទ្រង់ និង​ថែម​ទាំង​ជួយ​សង្គ្រោះ​ទ្រង់ ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់(ខ.៣-៤,៤៤)។ ស្តេច​ដាវីឌ​ក៏​បាន​ឆ្លើយតប​ចំពោះ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ ដោយ​សរសេរ​ថា ទ្រង់​នឹង​ច្រៀង​ទំនុក​​ដំកើង​ថ្វាយ​ដល់​ព្រះ​នាម​ព្រះអម្ចាស់(ខ.៥០)។ យើង​មាន​ការ​លើក​ទឹក​ចិត្ត​កាន់តែ​ខ្លាំង ពេលណា​យើង​បាន​ដឹង​ថា ព្រះអង្គ​បាន​បង្ហាញ​សេចក្តី​ស្មោះ​ត្រង់ នៅ​ក្នុងរយៈ​ពេល​ដ៏​យូរ ក្នុង​ជីវិត​របស់​នរណា​ម្នាក់…

Read article
មានចិត្ត​ឆេះឆួល​ចំពោះ​ព្រះ និង​សេចក្តី​ពិត

តែបើ​មាន​អ្នកខ្លះ​មិន​ជឿ នោះ​ដូចម្តេច​ទៅ សេចក្តី​ដែលគេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅជា​មិនកើត​ការ​វិញ​ឬអី ទេ មិនមែន​ឡើយ សូមឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្សជា​ភូតភរ​វិញ​ចុះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាលដែល​ទ្រង់​មាន​ព្រះបន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាលដែល​គេ​ជំនុំជំរះ​ទ្រង់»។ រ៉ូម ៣:៣-៤ ការដែល​យើង​ខ្វល់​អំពី​សេចក្តី​ពិត គឺជា​ការ​បង្ហាញ​ចេញ​ដោយ​ជៀស​មិន​រួច​ថា យើង​បាន​ជញ្ជឹង​គិត​អំពី​ព្រះ។ ព្រះ​ពិតជា​មាន​មែន ដូច​នេះ​ព្រះអង្គ​ជាខ្នាត​គំរូ​សម្រាប់​វាស់​ស្ទង់​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​ការ​គិត​របស់​ព្រះអង្គ អំពី​អ្វីៗ​គ្រប់​យ៉ាង គឺជា​ខ្នាត​គំរូ​ដែល​គួរឲ្យ​យើង​គិត​តាម។ ការ​មិន​ខ្វល់​អំពី​សេចក្តី​ពិត គឺជា​ការ​មិន​ខ្វល់​អំពី​ព្រះ។ ដើម្បី​ស្រឡាញ់​ព្រះ​ដោយចិត្ត​ឆេះឆួល យើង​ត្រូវ​ស្រឡាញ់​សេចក្តី​ពិត ដោយចិត្ត​ឆេះឆួល។ ការ​ទទួលយក​ព្រះ​ធ្វើជា​ចំណុច​កណ្តាល​នៃ​ជីវិត គឺ​មានន័យថា យើង​បាន​ទទួលការ​ជំរុញចិត្ត ដោយ​សេចក្តី​ពិត នៅក្នុង​ការ​ធ្វើការ​បម្រើ​ព្រះ។ ការអ្វី​ដែល​មិន​ពិត គឺ​មិនមែន​មក​ពី​ព្រះ​នោះ​ទេ។ សូម​ចំណាយពេល​ជញ្ជឹងគិត អំពី​បទ​គម្ពីរ ដែល​បាន​ចែង​អំពី​ព្រះ និង​សេចក្តី​ពិត ដែល​មាន​ដូចតទៅ ៖ ១) ព្រះ​ទ្រង់​ជា​សេចក្តី​ពិត រ៉ូម ៣:៣-៤ (ព្រះវរបិតា) ៖ “តែបើ​មាន​អ្នកខ្លះ​មិន​ជឿ នោះ​ដូចម្តេច​ទៅ សេចក្តី​ដែលគេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅជា​មិនកើត​ការ​វិញ​ឬអី ទេ មិនមែន​ឡើយ សូមឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្សជា​ភូតភរ​វិញ”។…

Read article