មិនអាចរស់នៅតែម្នាក់ឯងបាន
រ៉ូម ១២:១-៥ នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ។ រ៉ូម ១២:៥ ភូមិវ៉ាយធីអឺ នៅរដ្ឋអាឡាស្កា មានប្រជាជន៣០០នាក់ ដែលភាគច្រើនរស់នៅក្នុងបរិវេណអគារខុនដូធំមួយ ហើយនេះហើយបានជាគេហៅភូមិវ៉ាយធីអឺថា “ភូមិនៅក្រោមដំបូលតែមួយ”។ អ្នកស្រីអេមី(Amie) ជាប្រជាជនដែលធ្លាប់រស់នៅក្នុងភូមិនេះ បានលើកឡើងថា “ខ្ញុំមិនចាំបាច់ត្រូវបោះជំហាន ដើរចេញក្រៅអគារនោះឡើយ ព្រោះនៅទីនោះ មានហាងលក់ទំនិញ ការិយាល័យសាធារណៈ សាលារៀន និងប្រៃសណីយ៍ នៅជាន់ផ្ទាល់ដីស្រាប់ ដូចនេះ ខ្ញុំគ្រាន់តែជិះជណ្តើរយន្តចុះក្រោម គឺជាការស្រេច!” អ្នកស្រីអេមីក៏បានចែកចាយផងដែរថា “ដោយសារការរស់នៅក្នុងអគារនោះ មានភាពងាយស្រួលយ៉ាងខ្លាំង ជាញឹកញាប់ ខ្ញុំច្រើនតែចង់រស់នៅម្នាក់ឯង ដោយគិតថា ខ្ញុំមិនត្រូវការពឹងពាក់អាស្រ័យនរណាម្នាក់ឡើយ។ ប៉ុន្តែ អ្នករស់នៅទីនោះ មានភាពរួសរាយ និងចិត្តល្អណាស់។ ពួកគេយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ខ្ញុំក៏បានដឹងថា ពួកគេត្រូវការខ្ញុំ ហើយខ្ញុំក៏ត្រូវការពួកគេ”។ ពេលខ្លះ យើងក៏ប្រហែលជាចង់រស់នៅម្នាក់ឯង ហើយជៀសវាងការរស់នៅក្នុងសហគមន៍ ព្រោះយើងគិតថា ការទំនាក់ទំនងធ្វើឲ្យយើងមានស្រេ្តសច្រើន។ ប៉ុន្តែ ព្រះគម្ពីរបានចែងថា អ្នកជឿព្រះយេស៊ូវគួរតែមានការថ្លឹងថ្លែងឲ្យបានល្អ រវាងការចំណាយពេលម្នាក់ឯង និងការប្រកបជាមួយអ្នកជឿដទៃទៀត។ សាវ័កប៉ុលបានប្រដូចសហគមន៍នៃអ្នកជឿព្រះ ទៅនឹងរូបកាយមនុស្ស។ ដែលអវយវៈនីមួយៗរបស់រូបកាយ…
Read article