តើមានកិច្ចការអ្វីដែលល្អជាង?
១ធីម៉ូថេ ៤:៦-១៦ ដ្បិតគឺដោយហេតុនោះបានជាយើងខ្ញុំខំធ្វើការ ទាំងត្រូវគេត្មះតិះដៀល ពីព្រោះយើងខ្ញុំមានសេចក្តីសង្ឃឹម ដល់ព្រះដ៏មានព្រះជន្មរស់។ ១ធីម៉ូថេ ៤:១០ កាលលោកអេរិក(Eric) ស្ថិតក្នុងវ័យជាង២០ឆ្នាំ គាត់បានឮគេចែកចាយថា ព្រះយេស៊ូវស្រឡាញ់គាត់។ គាត់ក៏បានចាប់ផ្តើមចូលរួមកម្មវិធីថ្វាយបង្គំនៅព្រះវិហារ ដែលនៅទីនោះ គាត់ក៏បានជួបមនុស្សម្នាក់ ដែលបានជួយគាត់ឲ្យលូតលាស់ និងស្គាល់ព្រះគ្រីស្ទកាន់តែច្បាស់។ មិនយូរប៉ុន្មាន គ្រូបង្គោលរបស់គាត់ក៏បានចាត់តាំងគាត់ ឲ្យបង្រៀនក្មេងប្រុសៗ ក្នុងក្រុមតូចមួយ នៅព្រះវិហារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ ព្រះទ្រង់បានបណ្តាលចិត្តអេរិក ឲ្យជួយយុវជនដែលងាយរងគ្រោះ ក្នុងទីក្រុងរបស់គាត់ និងទៅសួរសុខទុក្ខមនុស្សចាស់ ហើយក៏បានបង្ហាញភាពរួសរាយ ចំពោះអ្នកជិតខាងរបស់គាត់ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។ សព្វថ្ងៃនេះ ក្នុងវ័យជិត៦០ឆ្នាំ លោកអេរិកបានបង្ហាញការដឹងគុណ ចំពោះព្រះអម្ចាស់ដែលបានបង្រៀនគាត់ ឲ្យចេះបម្រើអ្នកដទៃ កាលគាត់នៅក្មេង។ គឺដូចដែលគាត់បានបកស្រាយថា គាត់មានចិត្តឆេះឆួលចង់ចែកចាយ អំពីសេចក្តីសង្ឃឹម ដែលគាត់បានរកឃើញក្នុងព្រះយេស៊ូវ។ តើមានអ្វីដែលប្រសើរជាងការបម្រើព្រះអង្គ? ម្តាយ និងជីដូនរបស់លោកធីម៉ូថេបានចែកចាយសេចក្តីជំនឿដល់គាត់ តាំងពីគាត់នៅក្មេង(២ធីម៉ូថេ ១:៥)។ គាត់ទំនងជាស្ថិតក្នុងវ័យជំទង់ កាលគាត់បានជួបសាវ័កប៉ុល ដែលបានមើលឃើញសក្ដានុពលរបស់ការងារដែលគាត់ធ្វើថ្វាយព្រះគ្រីស្ទ ហើយក៏បាននាំគាត់ ទៅធ្វើដំណើរបេសកកម្ម(កិច្ចការ ១៦:១-៣)។ សាវ័កប៉ុលក៏បានក្លាយជាគ្រូបង្គោលរបស់គាត់ ក្នុងការងារបម្រើព្រះ និងការរស់នៅ។ សាវ័កប៉ុលបានលើកទឹកចិត្តគាត់…
Read article