អាចនៅមានជីវិតរស់ និងចម្រើនឡើង
ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនីមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់។ អេភេសូរ ៤:១៦ ខ្សែភាពយន្តគំនូរជីវចលមួយ បាននិយាយអំពីគ្រួសារមួយ ដែលកំពុងរស់នៅក្នុងរូងភ្នំ។ គ្រួសារមួយនោះជឿថា “មានវិធីតែមួយប៉ុណ្ណោះ ដែលជួយពួកគេឲ្យអាចនៅមានជីវិតរស់បាន គឺត្រូវឲ្យក្រុមគ្រួសារដ៏តូចរបស់ពួកគេនៅជុំគ្នា”។ ពួកគេមានការភ័យខ្លាចចំពោះពិភពលោក និងអ្នកដទៃ ហេតុនេះហើយ នៅពេលដែលពួកគេកំពុងស្វែងរកកន្លែងដែលមានសុវត្ថិភាពសម្រាប់រស់នៅ ពួកគេមានពេញដោយការភ័យខ្លាច បន្ទាប់ពីរកឃើញថា ក្នុងតំបន់ដែលពូកគេបានជ្រើសរើសមានគ្រួសារមួយ ដែលពួកគេមិនស្គាល់ កំពុងរស់នៅទីនោះស្រាប់ហើយ។ តែមិនយូរប៉ុន្មាន ពួកគេក៏បានរៀនទទួលយកភាពខុសគ្នាដែលអ្នកជិតខាងខ្លួនមាន ហើយទទួលយកជំនួយពីពួកគេ ហើយក៏អាចរស់រានទាំងអស់គ្នា។ ពួកគេក៏បានដឹងថា ខ្លួនមានចិត្តរីករាយចំពោះគ្រួសារនោះ ហើយពួកគេពិតជាត្រូវការអ្នកដទៃ ដើម្បីឲ្យការរស់នៅមានភាពពេញលេញ។ ការទំនាក់ទំនងអាចជាការប្រថុយប្រថាន ព្រោះមនុស្សអាចធ្វើឲ្យយើងឈឺចាប់ ឬរងគ្រោះ។ ហេតុនេះហើយ បានជាព្រះទ្រង់បានដាក់រាស្ត្រព្រះអង្គឲ្យនៅរួមគ្នា ក្នុងរូបកាយតែមួយ ដែលជាពួកជំនុំ។ ក្នុងការប្រកបជាមួយអ្នកដទៃ យើងមានការចម្រើនឡើង មានភាពពេញវ័យខាងវិញ្ញាណ(អេភេសូរ ៤:១៣)។ យើងត្រូវរៀនពឹងផ្អែកលើព្រះអង្គ ដើម្បីឲ្យព្រះអង្គជួយយើង ឲ្យមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់ (ខ.២)។ យើងជួយគ្នាទៅវិញទៅមក ដោយស្អាងគ្នាឡើង ដោយក្តីស្រឡាញ់(ខ.១៦)។…
Read article