ដើម្បីឲ្យមានពេលវេលាគ្រប់គ្រាន់
ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ។ សាស្តា ៣:១១ មានពេលមួយខ្ញុំបានមើលធ្នើរសៀវភៅរបស់មិត្តភក្តិខ្ញុំ ឃើញសៀវភៅ ដែលលោកលេអូ ថូលស្តូយ(Leo Tolstoy) បាននិពន្ធមានចំណងជើងថា សង្រ្គាម និងសន្តិភាព ដែលមានជាច្រើនភាគ។ ខ្ញុំក៏និយាយប្រាប់គាត់ ដោយស្មោះត្រង់ថា ខ្ញុំមិនអាចអានសៀវភៅទាំងនោះឲ្យចប់គ្រប់ភាគឡើយ។ ម៉ាធី(Marty) ក៏បាននិយាយដោយសម្លេងសើចតិចៗថា កាលគាត់ចូលនិវត្តន៍ពីការងារជាគ្រូបង្រៀន មិត្តភក្តិម្នាក់បានឲ្យសៀវភៅទាំងនេះមកគាត់ ធ្វើជាអំណោយ ព្រោះទីបំផុតគាត់មានពេលអានហើយ។ ក្នុង៨ខដំបូង នៃបទគម្ពីរសាស្តា ជំពូក៣ អ្នកនិពន្ធបានលើកឡើង អំពីសកម្មភាពនៃជីវិតមនុស្ស ដែលកើតមានជាធម្មតា ដោយការសម្រេចចិត្តផ្ទាល់ខ្លួន។ ទោះយើងស្ថិតក្នុងដំណាក់កាលមួយណាក៏ដោយ នៃជីវិត យើងច្រើនតែពិបាករកពេលធ្វើអ្វីៗដែលយើងចង់ធ្វើ។ ហើយដើម្បីធ្វើការសម្រេចចិត្តប្រកបដោយប្រាជ្ញា ដើម្បីរៀបចំពេលវេលារបស់យើង យើងចាំបាច់ត្រូវមានគម្រោង(ទំនុកដំកើង ៩០:១២)។ យើងត្រូវចាត់ទុកពេលវេលាដែលយើងចំណាយជាមួយព្រះ ជារៀងរាល់ថ្ងៃ ជាអាទិភាព ដើម្បីឲ្យយើងមានសុខភាពល្អខាងវិញ្ញាណ។ ការធ្វើកិច្ចការដែលមានផលផ្លែល្អ នាំឲ្យមានការពេញចិត្ត(សាស្តា ៣:១៣)។ ការបម្រើព្រះ និងការជួយអ្នកដទៃមានភាពចាំបាច់ ព្រោះកិច្ចការទាំងនោះ នាំឲ្យបំណងព្រះទ័យព្រះ សម្រេចក្នុងជីវិតយើង(អេភេសូរ ២:១០)។ ហើយការសម្រាក ឬលំហែកាយដ៏សមរម្យ មិននាំឲ្យខាតបង់ពេលវេលាឡើយ តែបានជួយឲ្យរូបកាយ…
Read article