ប្រភពទឹកដែលនាំមកនូវជីវិត
មានពរហើយ អ្នកណាដែល … ក៏រំពឹងគិតក្នុងក្រឹត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ។ ទំនុកដំកើង ១:១-២ កាលអេនឌ្រូ (Andrew) និងក្រុមគ្រួសារគាត់ ទៅមើលតំបន់សត្វព្រៃក្នុងប្រទេសកេនយ៉ា ពួកគេមានចិត្តសប្បាយរីករាយពេលដែលបានឃើញសត្វព្រៃជាច្រើនប្រភេទ ជួបជុំគ្នានៅក្បែរបឹងតូចមួយ ក្នុងវាលទំនាប។ សត្វកវែង សត្វគោព្រៃ សត្វដំរីទឹក និងពួកសត្វស្លាប សុទ្ធតែបានធ្វើដំណើរមករកប្រភពទឹក ដែលជួយទ្រទ្រង់ជីវិត។ ខណៈពេលដែលអែនឌ្រូសង្កេតមើល ការធ្វើដំណើររបស់ពួកវានៅកន្លែងនោះ គាត់ក៏បាននឹកចាំថា “ព្រះគម្ពីរប៊ីបប្រៀបដូចជាប្រភពទឹក” ដែលមិនគ្រាន់តែជាប្រភពនៃការបង្រៀន និងប្រាជ្ញា តែក៏ជាប្រភពនៃភាពស្រស់ថ្លា ដែលមនុស្សមកពីគ្រប់ទិសទី អាចមកទទួលទាន ហើយលែងស្រេកជារៀងរហូត។ ការសង្កេតរបស់អែនឌ្រូ បានធ្វើឲ្យយើងនឹកចាំអំពីបទគម្ពីរទំនុកដំកើង ដែលបានចែងថា “មានពរហើយ” អ្នកណាដែលត្រេកអរ និងជញ្ជឹងគិតក្រឹត្យវិន័យរបស់ព្រះ ជាពាក្យដែលគេបានប្រើក្នុងបទគម្ពីរសញ្ញាចាស់ ដើម្បីពិពណ៌នា អំពីការបង្រៀន និងការបង្គាប់របស់ព្រះអង្គ ដែលសុទ្ធតែជាព្រះបន្ទូល។ អ្នកដែលជញ្ជឹងគិត និងប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គ គឺប្រៀបដូចជា “ដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់”(ទំនុកដំកើង ១:៣)។ អ្នកដែលពិតជាជឿ និងស្រឡាញ់ព្រះ នឹងបានចាក់ឫសចូលជ្រៅ ក្នុងព្រះគម្ពីរ និងរកឃើញកម្លាំង…
Read article