May

You are here:
តើការបើកបររបស់ខ្ញុំដូចម្តេចដែរ?

ចូរ​ឲ្យ​គ្រប់គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ដ្បិត​សេចក្តី​កំហឹង​របស់​មនុស្ស មិនដែល​សំរេច​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ទេ។ យ៉ាកុប ១:១៩-២០ មាន​ពេល​ខ្ញុំ​កំពុង​បើកបរ​តាមផ្លូវ មាន​ឡាន​សណ្ដោង​មួយ​បើក​កាន់​ពីមុខ​ឡាន​ខ្ញុំ ធ្វើឲ្យ​ខ្ញុំ​ស្រែក​ភ្លាត់មាត់។ ពេល​ខ្ញុំ​ឃើញ​អក្សរ​នៅ​លើ​ចំហៀង​ឡាន ដែលគេ​សរសេរ​ថា “តើ​ការ​បើកបរ​របស់ខ្ញុំ​ដូចម្តេច​ដែរ?” និង​លេខទូរស័ព្ទ​មួយ​ខ្សែ ខ្ញុំ​ក៏បាន​ទូរស័ព្ទ​ទៅកាន់​លេខ​នោះ។ មាន​ស្រ្តី​ម្នាក់​បាន​លើក​ទូរស័ព្ទ ហើយ​សួរ​ខ្ញុំ​អំពី​មូលហេតុ​ដែល​ខ្ញុំ​ទូរស័ព្ទ​មក​គាត់។ ខ្ញុំ​ក៏បាន​បញ្ចេញ​អារម្មណ៍​មិន​ពេញចិត្ត​ដាក់​គាត់។ គាត់​ក៏បាន​កត់ចំណាំ​លេខ​ឡាន​នោះ។ បន្ទាប់មក គាត់​ក៏បាន​និយាយ​ប្រាប់​ខ្ញុំ​ច្បាស់​ៗ​ថា “អ្នកដឹង​ទេ អ្នក​អាច​ទូរស័ព្ទ​មក ដើម្បី​រាយការណ៍​អំពី​នរណា​ម្នាក់ ដែល​កំពុង​បើកបរ​បាន​ល្អ នៅពេល​ណា​ក៏បាន”។ ភ្លាមៗ​នោះ ពាក្យ​សម្ដី​ដ៏​ហត់នឿយ​របស់​នាង ក៏បាន​ចាក់ដោត​ចិត្ត​របស់ខ្ញុំ ដែល​តាំងខ្លួនជា​អ្នក​សុចរិត។ ភាព​ខ្មាសអៀន​បាន​ជន់ជោរ​ក្នុងចិត្ត​ខ្ញុំ។ ក្នុង​ការស្វែងរក “ខុសត្រូវ” នៅ​ថ្ងៃ​នោះ ខ្ញុំ​មិនបាន​ឈប់បង្អង់​ទាល់តែសោះ ដើម្បី​ពិចារណា អំពី​ផល​ប៉ះពាល់​ដែល​ពាក្យ​សម្តី​ពេញដោយ​កំហឹង​របស់ខ្ញុំ អាច​មាន​មក​លើ​នាង ក្នុង​ការងារ​ដ៏​ពិបាក​របស់​នាង។ កំហុស​នេះ​បាន​នាំឲ្យ​ខ្ញុំ​មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង។ គំលាត​រវាង​ការប្រព្រឹត្ត និង​ហេតុផល​របស់​យើង គឺជា​ប្រធានបទ ដែល​កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​លើក​មក​និយាយ​ផង​ដែរ។ បទ​គម្ពីរ​យ៉ាកុប ១:១៩-២០ បាន​ចែងថា “បងប្អូន​ស្ងួនភ្ងា​អើយ ចូរ​ឲ្យ​គ្រប់គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ដ្បិត​សេចក្តី​កំហឹង​របស់​មនុស្ស មិនដែល​សំរេច​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ទេ”។ ក្រោយមក សាវ័ក​យ៉ាកុប​មានប្រសាសន៍​ថា…

Read article
ព្រះទ្រង់ទតឃើញ យល់ និងយកព្រះទ័យទុកដាក់

ព្រះអម្ចាស់​នៃ​យើងខ្ញុំ​ទ្រង់​ធំ​ប្រសើរ ហើយ​មាន​ឫទ្ធានុភាព​ក្រៃលែង ឯ​ប្រាជ្ញា​ញាណ​របស់​ទ្រង់​ក៏​យល់​គ្រប់​ទាំងអស់។ ទំនុកដំកើង ១៤៧:៥ ជួនកាល ការរស់នៅ​ដោយ​ការឈឺចាប់ និង​ការនឿយហត់​ដ៏​រាំ​រ៉ៃ អាច​បណ្តាល​ឲ្យ​យើង​រស់នៅ​តែម្នាក់ឯង​នៅផ្ទះ ហើយ​មាន​អារម្មណ៍​ឯកោ។ ជា​ញឹកញាប់ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់ និង​អ្នកដទៃ​មិន​អើ​ពើ​ចំពោះ​ខ្ញុំ​ទេ។ ខ្ញុំ​មានទម្លាប់​បណ្តើរ​ឆ្កែ​របស់ខ្ញុំ នៅពេល​ព្រឹកព្រលឹម ហើយក៏​បាន​ដើរ​បណ្តើរ​អធិស្ឋាន​បណ្តើរ​ជាប្រចាំ។ នៅពេល​ព្រឹក​មួយ​នោះ ខ្ញុំ​មាន​អារម្មណ៍​ពិបាក​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏បាន​ឃើញ​បាឡុង​ហោះ​ពី​ចម្ងាយ។ មនុស្ស​​ដែល​កំពុង​ជិះ​បាឡុង​ហោះ អាច​គយគន់​ទេសភាព​របស់​តំបន់​ដែល​ខ្ញុំ​រស់នៅ ពីលើ​មក តែ​ពួក​គេ​មិន​អាច​មើល​ខ្ញុំ​ឃើញ​ទេ។ ខណៈ​ពេល​ដែល​ខ្ញុំ​បន្ត​ដើរទៅ​មុខ​ទៀត កាត់តាម​ផ្ទះ​អ្នក​ជិះ​ខាង​ខ្ញុំ ខ្ញុំ​ក៏បាន​ដកដង្ហើមធំ។ តើមាន​មនុស្ស​ប៉ុន្មាន​នាក់ នៅក្នុង​ផ្ទះ​ទាំងនោះ ដែល​មាន​អារម្មណ៍​ថា ខ្លួន​ជា​មនុស្ស​គ្មាន​តម្លៃ ហើយ​គេ​មើល​រំលង? ខណៈ​ពេល​ដែល​ខ្ញុំ​បន្ត​ដើរទៅ​មុខ ខ្ញុំ​ក៏បាន​ទូល​សូម​ព្រះ នូវ​ឱកាស​ដើម្បី​បង្ហាញ​ឲ្យ​អ្នកជិតខាង​ខ្ញុំ​បានដឹង​ថា ខ្ញុំ​យកចិត្ត​ទុកដាក់​ចំពោះ​ពួក​គេ ហើយ​ព្រះអង្គ​ក៏​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ពួក​គេ​ផង​ដែរ។ ព្រះ​ទ្រង់​បាន​កំណត់​ចំនួន​ផ្កាយ​នៅ​លើ​មេឃ ពេល​ដែល​ព្រះអង្គ​មាន​បន្ទូល​ឲ្យ​ផ្កាយ​ទាំងអស់​នោះ​កើតមាន​ឡើង។ ព្រះអង្គ​ដាក់ឈ្មោះ​ឲ្យ​ផ្កាយ​នី​មួយៗ(ទំនុកដំកើង ១៤៧:៤)។ ការ​នេះ​បង្ហាញថា ព្រះអង្គ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ភាព​តូច​ល្អិត​បំផុត។ ព្រះអង្គ​មាន​កម្លាំង ​ព្រះ​ប្រាជ្ញាញាណ និង​ចំណេះដឹង ដែល​គ្មាន​ដែន​កំណត់ ក្នុង​ពេល​អតីតកាល បច្ចុប្បន្ន និង​ពេល​អនាគត(ខ.៥)។ ព្រះ​ទ្រង់​ស្តាប់​ឮ​សម្លេង​ស្រែកយំ​ដ៏​អស់សង្ឃឹម ហើយ​ទត​ឃើញ​ទឹកភ្នែក​ដែល​ស្រក់​ចុះ​មក​យ៉ាង​ស្ងាត់ស្ងៀម ខណៈ​ពេល​ដែល​ទ្រង់​កត់សំគាល់​ឃើញ​អ្នក​ផ្សេង​ទៀត​​ស្កប់ចិត្ត និង​សើច​សប្បាយ។ ព្រះ​ទ្រង់ទត​មើល…

Read article
រូបព្រះដែលគេបានលួច

ពីព្រោះ​ឯង​មានអំណាច​ចំពោះ​ព្រះ ហើយនឹង​មនុស្ស ក៏បាន​ឈ្នះ​ផង។ លោកុប្បត្តិ ៣២:២៨ មាន​រូបចម្លាក់​មួយ ជា​រូប​ព្រះ​ប្រចាំ​គ្រួសារ ត្រូវ​គេ​លួច​ពី​ស្រ្តី​ម្នាក់ ឈ្មោះ​អេ​ឃូ​វ៉ា(Ekuwa)។ នាង​ក៏បាន​ទៅ​ប្តឹង​ប៉ូលិស។ ប៉ូលិស​ក៏​បាន​អញ្ជើញ​នាង​ឲ្យ​ទៅ​មើលរូប​ចម្លាក់​មួយ ដែល​ពួក​គេ​បាន​រក​ឃើញ។ ពួក​គេ​សួរ​នាង​ថា “តើ​នេះ​ជា​រូបចម្លាក់​របស់​អ្នក​ឬ?” នាង​ក៏បាន​ឆ្លើយ​យ៉ាង​សោកសៅ​ថា “ទេ ព្រះ​របស់ខ្ញុំ​ធំ និង​ស្អាត​ជាង​នេះ”។ មនុស្សជាតិ​បាន​ព្យាយាម​ឆ្លាក់រូប​ព្រះ ទៅតាម​ការយល់​ដឹង​របស់​ខ្លួន ដោយ​សង្ឃឹមថា ព្រះ​ដែល​មនុស្ស​បង្កើត នឹង​ការពារ​ពួក​គេ។ ហេតុនេះ​ហើយ​បាន​ជា​ភរិយា​របស់​លោក​យ៉ាកុប គឺ​នាង​រ៉ាជែល​បាន​លួច​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង ខណៈ​ពេល​ដែល​ពួក​គេ​គេចខ្លួន(លោកុប្បត្តិ ៣១:១៩)។ តែ​ព្រះ​ទ្រង់​បាន​ដាក់​ព្រះហស្ត​ព្រះអង្គ នៅ​លើ​លោក​យ៉ាកុប ទោះ​នាង​កំពុង​លាក់​រូប​ព្រះ​ក្នុង​ជំរុំ​របស់​គាត់​ក៏ដោយ(ខ.៣៤)។ ក្រោយមក នៅក្នុង​ការ​ធ្វើដំណើរ​ដដែល​នោះ លោក​យ៉ាកុប​ក៏បាន​បោកចំបាប់​ជាមួយ “បុរស​ម្នាក់”(៣២:២៤)។ គាត់​ប្រាកដជា​បាន​យល់ថា គូរ​ប្រកួត​របស់​គាត់ មិនមែន​ជា​មនុស្ស​ធម្មតា​ទេ ព្រោះ​នៅពេល​ថ្ងៃរះ លោក​យ៉ាកុប​ក៏បាន​ទទូច​ថា “ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់តែបាន​ឲ្យពរ​ដល់​ខ្ញុំ​សិន”(ខ.២៦)។ បុរស​នោះ​ក៏បាន​ប្តូរ​ឈ្មោះ​គាត់ ទៅជា អ៊ីស្រាអែល​វិញ (មានន័យថា “បោកចំបាប់​ជាមួយ​ព្រះ”) ហើយក៏​បាន​ឲ្យពរ​គាត់(ខ.២៨-២៩)។ លោក​យ៉ាកុប​ក៏បាន​ហៅ​កន្លែង​នោះ​ថា ព្នី​អែល(មានន័យថា “ព្រះ​ភ័ក្ត្រ​ព្រះ”) ដ្បិត​គាត់​នឹក​ថា “អញ​បានឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ជីវិត​អញ​បាន​គង់វង្ស​នៅ”(ខ.៣០)។ ព្រះអង្គ​ជា​ព្រះ​ពិត​ដែល​ធំជាង និង​ស្រស់​ស្អាត​ជាង​រូប​ព្រះ…

Read article
ព្រះទ្រង់មានព្រះជន្មរស់ឡើងវិញដើម្បីយើងរាល់គ្នា

នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា រ៉ា​បូ​នី ដែល​ស្រាយ​ថា លោកគ្រូ​អើយ។ យ៉ូហាន ២០:១៦ បងប្អូន​ប្រុស​ពីរ​នាក់​បាន​បែកគ្នា បន្ទាប់ពី​មាន​គេ​យក​ទៅ​ចិញ្ចឹម។ ប៉ុន្តែ ជិត២០ឆ្នាំក្រោយ​មក ការ​ធ្វើតេស្តDNA ក៏បាន​ជួយ​ពួក​គេ​ឲ្យ​ជួបជុំគ្នា​វិញ។ ពេល​ខេរិ​ន(Kieron) ផ្ញើ​សារ​ទៅ​វី​នសិន(Vincent) ជា​បុរស​ដែល​គាត់​ជឿ​ថា ជា​បងប្អូន​គាត់ វី​នសិន​គិតថា តើ​អ្នក​ផ្ញើ​សារ​មក​គាត់ ជា​នរណា? ពេល​ដែល​ខេរិ​នសួរ​គាត់ អំពី​ឈ្មោះ​ពី​កំណើត​របស់​គាត់ គាត់​ក៏បាន​ឆ្លើយ​ថា គាត់​ឈ្មោះ “ថា​យល័រ”។ បន្ទាប់មក គាត់​ក៏បាន​ដឹង​ថា វិ​នសិន​ជា​បងប្អូន​បង្កើត​របស់​គាត់ គឺ​ដោយសារ​ឈ្មោះ​ពី​កំណើត​របស់​វិ​នសិន។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​ឈ្មោះ ក្នុង​រឿង​ព្រះយេស៊ូវ​មា​នព្រះ​ជន្ម​រស់​ឡើងវិញ។ នាង​ម៉ារា អ្នកស្រុក​ម៉ា​ដា​ឡា បាន​មក​ផ្នូរ​របស់​ព្រះអង្គ ហើយក៏​បាន​យំ ពេល​ដែល​នាង​មិនឃើញ​ព្រះ​សព​ព្រះអង្គ នៅក្នុង​ផ្នូរ។ ព្រះយេស៊ូវ​ក៏​បាន​សួរ​នាង​ថា “នាង​អើយ ហេតុអ្វីបានជា​យំ នាង​រក​អ្នកណា?”(យ៉ូហាន ២០:១៥)។ ពេល​នោះ នាង​មិន​ស្គាល់​ព្រះអង្គ​ទេ ទាល់តែ​ព្រះអង្គ​បាន​មាន​បន្ទូល​ហៅឈ្មោះ​នាង​ថា “ម៉ារា​អើយ”(ខ.១៦)។ នោះ​នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា “រ៉ា​បូ​នី” ដែល​ស្រាយ​ថា “លោកគ្រូ​អើយ”(ខ.១៦)។ ការ​ឆ្លើយតប​របស់​នាង បាន​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ​របស់​អ្នកជឿ​ព្រះយេស៊ូវ​ នៅពេល​ព្រឹក​ថ្ងៃ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ…

Read article
អ្នកស្វែងរកសេចក្តីពិត

គួរគប្បី​ឲ្យ​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​លោក​ដោយលំដាប់​ដែរ ឱព្រះ​តេជ​ព្រះ​គុណ​ថេវ​ភីល​អើយ ដ្បិត​ខ្ញុំ​បាន​ពិនិត្យ​ពី​រឿង​ទាំងនោះ តាំងតែពី​ដើម​រៀងមក ដោយ​ហ្មត់ចត់​ហើយ។ លូកា ១:៣ ស្រ្តី​ម្នាក់​បាន​ប្រាប់​ខ្ញុំ អំពី​ការ​មិន​ចុះសម្រុង ដែល​កំពុងតែ​ធ្វើឲ្យ​មានការ​បែកបាក់ ក្នុង​ពួក​ជំនុំ​របស់​គាត់។ ខ្ញុំ​ក៏បាន​សួរ​គាត់​ថា “តើ​ពួក​គាត់​មិន​ចុះសម្រុង​រឿង​អ្វី?” គាត់​ថា “ ពួក​គេ​ប្រកែកគ្នា ដោយសារ​ក្នុងចំណោម​ពួក​គេ មាន​អ្នកខ្លះ​ប្រកែក​ថា ផែនដី​មាន​រាង​សំប៉ែត មិនមែន​មូល​ទេ”។ ពីរបី​ខែក្រោយ​មក ព័ត៌មាន​បាន​ផ្សាយ​ថា មាន​បុរស​គ្រីស្ទាន​ម្នាក់ បាន​សម្រុកចូល​ក្នុង​ភោជនីដ្ឋាន​មួយ ប្រដាប់ដោយ​​កាំភ្លើង ដើម្បី​សង្គ្រោះ​ក្មេងៗ ដែល​គាត់​បាន​សន្និដ្ឋាន​ថា គេ​កំពុង​ធ្វើ​បាប​ក្មេងៗ​ទាំង​នោះ នៅក្នុង​បន្ទប់​ខាងក្រោយ។ ភោជនីយដ្ឋាន​នោះ​មិន​មាន​បន្ទប់​ខាងក្រោយ​ទេ ហើយ​ប៉ូលិស​ក៏​បាន​ចាប់ខ្លួន​បុរស​នោះ។ ក្នុងករណី​ទាំងពីរ​នេះ ពួក​គេ​សុទ្ធតែ​ជឿ និង​ធ្វើ​នូវ​រឿង​ចម្លែកៗ ដោយសារ​ពួក​គេ​បាន​ទទួលការ​បង្រៀន​ប្លែក​​ អំពី​រឿង​អាថ៌កំបាំង នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត។ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​អ្នកជឿ​ព្រះអង្គ ឲ្យ​ធ្វើជា​ពលរដ្ឋ​ល្អ(រ៉ូម ១៣:១-៧) ហើយ​ពលរដ្ឋ​ល្អ​មិន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ឡើយ។ នៅ​សម័យ​លោក​លូកា មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន ដែល​បាន​និយាយ​អំពី​ព្រះយេស៊ូវ​(លូកា ១:១) ដែល​ក្នុងចំណោម​នោះ មាន​ខ្លះ​មិនមែន​ជា​ព័ត៌មាន​ពិត​ទេ។ លោក​លូកា​មិនមែន​ចេះតែ​ផ្សព្វផ្សាយ​បន្ត អំពី​រឿង​ដែល​គាត់​បានឮ​នោះ​ទេ គឺ​គាត់​បាន​ទៅ​ធ្វើការ​ស៊ើបអង្កេត ដោយ​ទៅ​ជជែក​ជាមួយ​ស្មរបន្ទាល់(ខ.២) និង “ពិនិត្យ​ពី​រឿង​ទាំងនោះ តាំងតែពី​ដើម​រៀងមក ដោយ​ហ្មត់ចត់”(ខ.៣)…

Read article
ស្វែងរកការប្រោសឲ្យជា

ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បីនឹង​ប្រោស​មនុស្ស​ដែល​មានចិត្ត​សង្រេង។ អេសាយ ៦១:១ ខា​សិន(Carson) ចូលចិត្ត​ដំណើរ​កម្សាន្ត​នៅ​ក្រៅ​ផ្ទះ​ណាស់ ដែល​មាន​ដូចជា​ការ​ទៅ​ស្ទូចត្រី បរបាញ់​សត្វ ជិះ​ម៉ូតូ​ត្រៃ និង​ជិះ​ក្តា​រំអិល។ តែ​មាន​ពេល​មួយ គាត់​មាន​គ្រោះថ្នាក់​ក្នុង​ការ​បើកបរ​ម៉ូតូ ហើយក៏​បាន​ពិការ​មួយ​កំណាត់​ខ្លួន ចុះពី​ទ្រូង​មក​ក្រោម។ មិនយូរ​ប៉ុន្មាន​គាត់​ក៏​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត ហើយ​គាត់​មិនសូវ​មាន​សង្ឃឹម​សម្រាប់​ពេល​អនាគត​ទេ។ បន្ទាប់មក នៅ​ថ្ងៃមួយ មិត្តភក្តិ​គាត់​ខ្លះ​បាន​នាំ​គាត់​ទៅ​បរបាញ់​សត្វ​ម្តង​ទៀត។ នៅពេល​នោះ គាត់​ក៏បាន​ភ្លេច​គិត​អំពី​របួស​របស់​គាត់ ហើយក៏​បាន​អរ​សប្បាយ​នឹង​ភាព​ស្រស់​ស្អាត​នៅ​ជុំវិញ​ខ្លួន​គាត់។ បទពិសោធន៍​នេះ​បាន​នាំឲ្យ​គាត់​ជាសះស្បើយ​ក្នុងចិត្ត ហើយ​បណ្តាល​ចិត្ត​គាត់​ឲ្យ​មាន​គោលបំណង​ថ្មី​មួយ សម្រាប់​ជីវិត គឺ​ដើម្បី​នាំ​អ្នក​ដែល​មាន​បញ្ហា​ដូច​គាត់ ទៅ​ទទួល​បទពិសោធន៍​ដូចនេះ​ផង​ដែរ តាមរយៈ​អង្គការ​មិន​រក​ប្រាក់ចំណេញ​មួយ ឈ្មោះ ការ​ប្រ​ម៉ាញ់​ដើម្បី​ការ​ប្រោស​ឲ្យ​ជា។ គាត់​ថា គ្រោះថ្នាក់​ដែល​គាត់​បាន​ជួប​គឺជា​ព្រះពរ ដែល​បាន​លាក់មុខ … សព្វថ្ងៃ​នេះ គាត់​អាច​ធ្វើការល្អ​សម្រាប់​អ្នកដទៃ ដោយ​អំណរ។ គាត់​មានចិត្ត​រំភើប​រីករាយ ដែល​បាន​ផ្តល់​កន្លែង​សម្រាក​ព្យាបាល​ដល់​ជន​ពិការ​ដែល​ពិបាក​ផ្លាស់ទី និង​អ្នកថែទាំ​ជន​ពិការ ដើម្បីឲ្យ​ពួក​គេ​រក​ឃើញ​ការ​ប្រោស​ឲ្យ​ជា។ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ការ​យាង​មកវិញ របស់​ព្រះ​មួយ​អង្គ ដែល​នាំការ​ប្រោស​ឲ្យ​ជា ដល់​មនុស្ស​ដែល​មានចិត្ត​សង្រេង(អេសាយ ៦១) និង “កម្សាន្ត​ចិត្ត​អស់អ្នក​ដែល​សោយសោក”(ខ.១-២)។ បន្ទាប់ពី​ព្រះយេស៊ូវ​បាន​អាន​ខគម្ពីរ​នេះ ក្នុង​សាលា​ប្រជុំ ក្នុង​ស្រុកកំណើត​ទ្រង់​ហើយ ព្រះអង្គ​ក៏​បាន​មាន​បន្ទូល​ថា “នៅ​ថ្ងៃនេះ បទ​គម្ពីរ​នេះ​បាន​សំរេច​នៅ​ត្រចៀក​អ្នករាល់គ្នា​ហើយ”(លូកា…

Read article
ចិត្តដែលដឹងគុណ

តើ​ឃើញ​មានតែ​សាសន៍​ដទៃ១នេះ វិល​មក​សរសើរ​ដល់​ព្រះ​ទេ​ឬ? លូកា ១៧:១៨ មាន​ពេល​មួយ លោក​ហ៊ែនស៊ល ផាចមឹន(Hansle Parchment) ស្ថិត​ក្នុង​ស្ថានភាព​ទាល់ច្រក។ គាត់​បាន​ឡើងជិះ​ឡានក្រុង ទៅ​ចូលរួម​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រាត់ ក្នុង​ការប្រកួត​កីឡា​អូ​ឡាំ​ពិច នៅ​ទីក្រុង​តូក្យូ តែ​បាន​ទៅដល់​ទីកន្លែង​ខុស។ តែ​អរព្រះគុណ​ព្រះអង្គ​គាត់​បាន​ជួប​កញ្ញា​ទ្រីចាណា ស្តូកូ​វិច(Trijana Stojkovic) ជា​អ្នក​ស្ម័គ្រចិត្ត​ជួយ​អ្នកចូលរួម​ការប្រកួត នៅ​ថ្ងៃ​នោះ។ នាង​ក៏បាន​ឲ្យ​លុយ​គាត់​ខ្លះ ដើម្បី​ជិះឡាន​តាក់ស៊ី។ លោក​ផាចមឹន ក៏បាន​ទៅដល់​កន្លែង​ប្រកួត​ទាន់ពេល ហើយ​ទីបំផុត គាត់​ទទួល​បាន​មេដាយមាស ក្នុង​ការប្រកួត​រត់​ផ្លោះ​ឧបសគ្គ​ចម្ងាយ១១០ម៉ែត្រ។ ក្រោយមក គាត់​ក៏បាន​ត្រឡប់ទៅ​រក​កញ្ញា​ស្តូកូ​វិចវិញ ហើយក៏​បាន​អរគុណ​នាង ដែល​បាន​បង្ហាញ​ចិត្តសប្បុរស​ចំពោះ​គាត់។ ក្នុង​បទ​គម្ពីរ​លូកា​ជំពូក១៧ យើង​ឃើញថា សាសន៍​សាម៉ារី​ដែល​កើត​ឃ្លង់ បាន​វិលត្រឡប់​មក​អរ​ព្រះគុណ​ព្រះយេស៊ូវ​ បន្ទាប់ពី​ព្រះអង្គ​បាន​ប្រោស​គាត់​ឲ្យ​ជា(ខ.១៥-១៦)។ ព្រះយេស៊ូវ​បាន​យាង​ចូល​ភូមិ​មួយ ហើយក៏​បាន​ជួប​មនុស្ស​កើត​ឃ្លង់១០នាក់។ ពួក​គេ​សុទ្ធតែ​បាន​សូមឲ្យ​ព្រះអង្គ​ប្រោស​ពួក​គេ​ឲ្យ​ជា ហើយក៏​បាន​ទទួលការ​ប្រោស​ឲ្យ​ជា​ពី​ព្រះអង្គ ដោយ​ព្រះគុណ និង​ព្រះ​ចេស្តា​។ ពួក​គេ​ទាំង១០នាក់​មានការ​សប្បាយចិត្ត ដែល​បាន​ទទួលការ​ប្រោស​ឲ្យ​ជា។ មានតែ​ម្នាក់​ទេ​ដែល​បាន​ត្រឡប់​មក​ព្រះយេស៊ូវ​វិញ ដើម្បី​បង្ហាញ​ចេញ​នូវ​ការ​ដឹងគុណ។ គាត់​ក៏បាន “វិលមកវិញ ទាំង​សរសើរ​ដំកើង​ព្រះ ដោយ​សំឡេង​ជា​ខ្លាំង គាត់​ទំលាក់​ខ្លួន​ផ្កាប់មុខ នៅ​ទៀប​ព្រះបាទ​ព្រះយេស៊ូវ​ ទាំង​អរព្រះគុណ​ដល់​ទ្រង់​ផង”(ខ.១៥-១៦)។ ជា​រៀងរាល់ថ្ងៃ យើង​បាន​ដកពិសោធន៍​នឹង​ព្រះពរ​ព្រះ តាមរបៀប​ជាច្រើន។…

Read article
ព្រះគុណ ដែលនាំមកនូវការផ្លាស់ប្រែ

ម៉ូសេ​មាន​សេចក្តី​ភិតភ័យ​ណាស់ ដោយ​គិតថា ការនោះ​ប្រាកដជា​គេ​ដឹង​ហើយ។ និក្ខមនំ ២:១៤ បុរស​ម្នាក់​បាន​ប្រព្រឹត្ត​អំពើឧក្រិដ្ឋ​ដ៏​តក់ស្លុត ហើយ​គាត់​ក៏​ត្រូវ​គេ​កាត់ទោស​ឲ្យ​ជាប់គុក​អស់មួយជីវិត។ នៅ​ឆ្នាំ​បន្ទាប់ បុរស​នោះ បាន​ចាប់ផ្តើម​មានការ​ប្រោស​ឲ្យ​ជា​ខាង​ផ្លូវចិត្ត និង​ខាងវិញ្ញាណ នៅក្នុង​ការ​ជាប់ឃុំ​ខ្លួន​ដាច់ដោយឡែក​ពី​អ្នកដទៃ។ ការនោះ​បាន​នាំឲ្យ​គាត់​ប្រែចិត្ត​ចេញពី​អំពើបាប ហើយ​មានការ​ប្រកប​ទាក់ទង​ជាមួយ​ព្រះយេស៊ូវ​ឡើង​វិញ។ សព្វថ្ងៃ​នេះ គេ​បាន​អនុញ្ញាត​ឲ្យ​គាត់​មាន​ទំនាក់​ទំនង​ខ្លះៗ​ជាមួយ​អ្នកទោស​ដទៃ​ទៀត។ ហើយ​ដោយ​សារ​ព្រះ​គុណព្រះ តាម​រយៈ​ការ​ធ្វើ​បន្ទាល់​របស់​គាត់ អ្នកទោស​ខ្លះ​ក៏បាន​ទទួល​ព្រះយេស៊ូវ​ ជា​ព្រះអង្គ​សង្គ្រោះ ដោយ​រក​ឃើញ​ការ​អត់ទោស​បាប​ក្នុង​ព្រះអង្គ។ លោក​ម៉ូសេ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​បុរស​នៃ​សេចក្តី​ជំនឿ​ដ៏​អស្ចារ្យ តែ​កាលពីមុន គាត់​ក៏​ធ្លាប់​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដ៏​តក់ស្លុត។ កាលនោះ លោក​បានឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុងតែ​វាយ​សាសន៍​ហេព្រើរ​ម្នាក់ ដែល​ជា​សាច់ញាតិ នោះ​លោក​ក្រឡេក​មើល​ណេះ មើល​ណោះ​ឃើញថា គ្មាន​អ្នកណា​សោះ ក៏​សំឡាប់​សាសន៍​អេស៊ីព្ទ​នោះ កប់​ក្នុង​ខ្សាច់​ចោល​ទៅ(និក្ខមនំ ២:១១-១២)។ ទោះ​គាត់​បាន​ប្រព្រឹត្ត​អំពើបាប​នេះ​ហើយ​ក្តី ព្រះ​ទ្រង់​មិនបាន​បោះបង់ចោល​អ្នកបម្រើ​ម្នាក់​នេះ ដែល​មិនល្អ​ឥត​ខ្ចោះ​នោះ​ឡើយ។ ក្រោយមក ព្រះអង្គ​ក៏បាន​ជ្រើសរើស​លោក​ម៉ូសេ ឲ្យ​រំដោះ​រាស្រ្ត​ព្រះអង្គ ចេញពី​ការសង្កត់សង្កិន(៣:១០)។ បទ​គម្ពីរ​រ៉ូម ៥:១៤ បាន​ចែងថា “ចាប់តាំងពី​លោក​អ័ដាម ដរាបដល់​លោក​ម៉ូសេ នោះ​សេចក្តី​ស្លាប់​បាន​សោយរាជ្យ លើ​ទាំង​ពួក​អ្នក​ដែល​ធ្វើបាប”។ តែ​ក្នុង​ខ​បន្ទាប់ សាវ័ក​ប៉ុល​បាន​លើកឡើង​ថា “ព្រះគុណ​ព្រះ” ជួយ​ឲ្យ​យើង​អាច​ផ្លាស់​ប្រែ និង​ផ្សះផ្សា​ជាមួយ​ព្រះអង្គ​បាន ទោះ​យើង​មាន​បាប​ពី​អតីត​កាល​ដូចម្តេច​ក៏ដោយ(ខ.១៥-១៦)។…

Read article
ធ្វើការដោយការអធិស្ឋាន

យ៉ូសាផាត​ទ្រង់​ក៏​ភ័យខ្លាច ហើយ​តាំង​ព្រះទ័យ​ស្វែងរក​ព្រះយេហូវ៉ា ទ្រង់​ប្រកាសប្រាប់​ឲ្យ​មានការ​តម​អត់ នៅ​ពេញ​ក្នុង​ស្រុក​យូដា។ ២របាក្សត្រ ២០:៣ ពេល​ដែល​កូនប្រុស​ខ្ញុំ​ត្រូវការ​ការ​ព្យាបាល ដោយ​ការវះកាត់​សន្លាក់ ខ្ញុំ​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​វេជ្ជបណ្ឌិត ដ៏​ល្អ សម្រាប់​ធ្វើការ​វះកាត់​នៅ​ថ្ងៃ​នោះ។ វេជ្ជបណ្ឌិត​ដែល​ជិតដល់​ពេល​ចូលនិវត្តន៍​រូប​នោះ បាន​ធានា​យើង​ថា គាត់​បាន​ជួយ​ព្យាបាល​មនុស្ស​រាប់ពាន់​នាក់ ដែល​មាន​បញ្ហា​ដូច​កូនប្រុស​ខ្ញុំ​។ ជាង​នេះ​ទៅទៀត មុន​ពេល​គាត់​ចាប់ផ្តើម​ការវះកាត់ គាត់​បាន​អធិស្ឋាន សូម​ព្រះ​អង្គ​ប្រទាន​លទ្ធផល​ល្អ។ ហើយ​ខ្ញុំ​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​ពរ​ឲ្យ​ការវះកាត់​ជោគជ័យ។ ស្តេច​យ៉ូ​សា​ផា​ត ជា​អ្នកដឹកនាំ​ប្រទេស​ដែល​មានបទពិសោធន៍​បាន​អធិស្ឋាន​ផង​ដែរ ក្នុងអំឡុងពេល​ដែល​មាន​គ្រោះ​វិបត្តិ។ ប្រទេស​បី​បាន​រួមគ្នា​​ទាស់​នឹង​ទ្រង់ ហើយ​ពួក​គេ​នឹង​លើកទ័ព​មក​វាយ​ប្រហារ​រាស្រ្ត​ទ្រង់។ ទោះ​ទ្រង់​មាន​បទ​ពិសោធន៍​ជាង​២​ទសវត្សរ៍​ក៏ដោយ ក៏​ទ្រង់​បានសម្រេច​ព្រះទ័យ​ទូល​សូម​ព្រះ​ទ្រង់​បង្ហាញ​ផ្លូវ។ ទ្រង់​ក៏បាន​អធិស្ឋាន​ថា “យើង​រាល់គ្នា​អំពាវនាវ​ដល់​ទ្រង់ ក្នុង​សេចក្តី​វេទនា​របស់​យើង នោះ​ទ្រង់​នឹង​ព្រម​ទទួល ហើយនឹង​ជួយសង្គ្រោះ​យើង” (២របាក្សត្រ ២០:៩)។ ទ្រង់​ក៏បាន​ទូល​សូម​ការដឹកនាំ​ពី​ព្រះអម្ចាស់ យ៉ាងដូច​នេះ​ថា “យើងខ្ញុំ​ក៏​មិនដឹង​ធ្វើ​ដូចម្តេច​ដែរ ប៉ុន្តែ​ភ្នែក​យើងខ្ញុំ​ទន្ទឹង​មើលតែ​ទ្រង់​ទេ”(ខ.១២)។ ការ​ដែល​ស្តេច​យ៉ូសាផាត​បន្ទាប​ខ្លួន ក្នុង​ការស្វែងរក​ដំណោះស្រាយ គឺ​បាន​បើក​ព្រះទ័យ​ទ្រង់​ ឲ្យ​ទទួល​ជំនួយ​ពី​ព្រះអម្ចាស់ ដែល​មាន​ដូចជា​ការ​លើកទឹកចិត្ត និង​ការធ្វើអន្តរាគមន៍​របស់​ព្រះអង្គ(ខ.១៥-១៧,២២)។ ទោះ​យើង​មានបទពិសោធន៍​ច្រើន នៅក្នុង​ផ្នែក​ណាក៏ដោយ ក៏​ការអធិស្ឋាន​សូម​ជំនួយ​ពី​ព្រះអង្គ ជួយ​យើង​មានទម្លាប់​ពឹងផ្អែក​លើ​ព្រះអង្គ។ គឺ​បាន​រំឭក​យើង​ថា ព្រះអង្គ​ជ្រាប​អំពី​បញ្ហា​របស់​យើង លើស​ពី​លទ្ធភាព​ដែល​យើង​អាច​ដឹង ហើយក៏​គ្រប់គ្រង​បញ្ហា​យើង​ទាំងស្រុង។ ការ​នេះ​ក៏បាន​ជួយ​យើង​ឲ្យ​មានការ​បន្ទាបខ្លួន…

Read article
រោងថ្វាយបង្គំដែលទ្រុឌទ្រោម

ដ្បិត​យើងខ្ញុំ​ដែល​នៅក្នុង​ត្រសាល​នេះ យើង​ថ្ងូរ​មែន ដោយមាន​បន្ទុក​យ៉ាង​ធ្ងន់។ ២កូរិនថូស ៥:៤ មាន​ពេល​មួយ​មិត្តភក្ដិ​ខ្ញុំ​ម្នាក់​ឈ្មោះ​ប៉ុល(Paul) បាន​ប្រាប់​ខ្ញុំ​ថា រោង​ថ្វាយបង្គំ​របស់​គាត់​មាន​ភាព​ចាស់​ទ្រុឌទ្រោម​ណាស់។ គាត់​ជា​គ្រូគង្វាល ប្រចាំ​ព្រះវិហារ​មួយ​កន្លែង នៅ​ទី​ក្រុង​ណៃ​រូ​ប៊ី ប្រទេស​កេនយ៉ា។ ចាប់តាំងពី​ឆ្នាំ២០១៥មក ពួក​ជំនុំ​គាត់​បាន​ជួបជុំគ្នា​ថ្វាយបង្គំ​ព្រះ​រៀងរាល់ថ្ងៃ​អាទិត្យ ក្នុង​សំណង​ប្រក់​តង់។ ថ្មីនេះ គាត់​បាន​សរសេរ​សារ​ផ្ញើ​មក​ខ្ញុំ​ថា ឥឡូវនេះ រោង​ថ្វាយបង្គំ​របស់​គាត់​បាន​រហែក​ដាច់ ហើយ​ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ មាន​ទឹក​លិច​ពី​លើ​ដំបូល​មក។ ពាក្យពេចន៍​របស់​មិត្តភក្ដិ​ខ្ញុំ​ម្នាក់​នេះ អំពី​ភាព​ទន់ខ្សោយ​របស់​រោង​ថ្វាយបង្គំ​គាត់ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ប្រសាសន៍​របស់​សាវ័ក​ប៉ុល អំពី​ភាព​ផុយ​ស្រួយ​នៃ​ជីវិត​របស់​យើង​ជា​មនុស្ស។ គាត់​ថា “ទោះ​បើ​មនុស្ស​ខាងក្រៅ​របស់​យើងខ្ញុំ កំពុងតែ​ពុករលួយ​ទៅ​ក៏​ពិតមែន​…ដ្បិត​យើងខ្ញុំ​ដែល​នៅក្នុង​ត្រសាល​នេះ យើង​ថ្ងូរ​មែន ដោយមាន​បន្ទុក​យ៉ាង​ធ្ងន់”(២កូរិនថូស ៤:១៦ ៥:៤)។ យើង​បាន​ដឹង​តំាង​ពីក្មេង​មក​ថា ជីវិត​យើង​មាន​ភាព​ផុយ​ស្រួយ តែ​យើង​មានការ​យល់ដឹង​កាន់តែ​ច្បាស់​អំពី​រឿង​នេះ ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់។ ជា​ការពិត​ណាស់ ពេលវេលា​បាន​លួច​យក​អ្វីៗ​ជាច្រើន​ចេញពី​យើង។ យុវភាព​ដ៏​ស្រស់ស្រាយ​របស់​យើង បាន​ចុះចាញ់​ដោយ​ស្ទាក់ស្ទើរ នៅ​ចំពោះ​ភាព​ចាស់ជរា(មើល​សាស្តា ១២:១-៧)។ រូបកាយ​របស់​យើង​មាន​ភាព​ចាស់​ទ្រុឌទ្រោម​បន្តិច​ម្តងៗ មិន​ខុសពី​រោង​ថ្វាយបង្គំ​របស់​មិត្ត​ភក្តិ​ខ្ញុំ​ឡើយ។ តែ​តង់​ដែល​ទ្រុឌទ្រោម មិន​ចាំបាច់​ត្រូវ​មាន​លក្ខណៈ​ដូច​ជំនឿ​ដែល​មាន​ភាព​អន់ថយ​នោះ​ទេ។ សេចក្តី​សង្ឃឹម និង​ចិត្ត​របស់​យើង​មិន​ត្រូវ​អន់ខ្សោយ ទៅតាម​អាយុ​របស់​យើង​ឡើយ។ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ហេតុ​នោះ​យើងខ្ញុំ​មិន​ណាយចិត្ត​ឡើយ”(២កូរិនថូស ៤:១៦)។ ព្រះ​ដែល​បាន​បង្កើត​រូបកាយ​យើង​មក ព្រះអង្គ​ក៏បាន​គង់នៅ​ក្នុងចិត្ត​យើង​ម្នាក់ៗ​តាម​រយៈ​ព្រះវិញ្ញាណ​ព្រះអង្គ។ បើ​ត្រសាល​ដែល​ជាទី​លំនៅ​របស់​យើងខ្ញុំ…

Read article