ការប្រកួតដែលនាំមកនូវការផ្លាស់ប្តូរ
ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្អប់អ្នករាល់គ្នាវិញ។ លូកា ៦:២៧ កាលពីយប់ខែមីនា ឆ្នាំ២៩៦៣ កីឡាករបាល់បោះមហាវិទ្យាល័យ២នាក់ ម្នាក់ស្បែកស ម្នាក់ទៀតស្បែកខ្មៅ បានប្រឆាំងនឹងការប្រកាន់ពូជសាសន៍ ដោយការចាប់ដៃគ្នា។ នេះជាព្រឹត្តិការណ៍ដំបូងក្នុងប្រវត្តិសាស្រ្តរដ្ឋមីស៊ីស៊ីពី ដែលក្រុមបុរសស្បែកសរ បានប្រកួតជាមួយក្រុមបុរសចម្រុះពណ៌សម្បុរ។ ដើម្បីចូលរួមក្នុង “ការប្រកួត ដែលនាំឲ្យមានការផ្លាស់ប្តូរ”នេះ ជាមួយនឹងក្រុមកីឡាករសកលវិទ្យាល័យឡូយ៉ូឡា មកពីរដ្ឋឈឺកាហ្គោ ក្នុងការប្រកួតថ្នាក់ជាតិ ក្រុមកីឡាកររដ្ឋមីស៊ីស៊ីពីបានបញ្ជូនមនុស្សមួយក្រុម ឲ្យក្លែងធ្វើជាក្រុមកីឡាកររបស់ខ្លួន ធ្វើដំណើរចេញទៅរកការប្រកួត ហើយប៉ូលីសក៏បានឃាត់ក្រុមនោះមិនឲ្យឡើងយន្តហោះ ខណៈពេលដែលក្រុមពិតប្រាកដបានលួចធ្វើដំណើរស្ងាត់ៗតាមយន្តហោះឯកជនមួយ។ ទន្ទឹមនឹងនោះ កីឡាករស្បែកខ្មៅរបស់ក្រុមកីឡាករប្រចាំរដ្ឋឈីកាហ្គោ បានអត់ទ្រាំនឹងការប្រកាន់ពូជសាសន៍ ត្រូវគេយកពោតលីង និងទឹកកកគប់ ហើយពេលធ្វើដំណើរតាមឡានក្រុង ពួកគេត្រូវអង្គុយដាច់ដោយឡែកពីគេ។ តែយុវជនទាំងនោះក៏បានប្រកួតជាមួយគ្នា។ ក្រុមកីឡាករឈីកាហ្គោក៏បានឈ្នះក្រុមកីឡាករមីស៊ីស៊ីពីរ ដោយពិន្ទុ៦១ទល់នឹង ៥១ ហើយក៏បានបន្តការប្រកួតនឹងក្រុមផ្សេងទៀត រហូតដល់បានឈ្នះពានរង្វាន់ជើងឯកថ្នាក់ជាតិ។ តែពួកគេឈ្នះបានអ្វីឲ្យពិតប្រាកដ នៅយប់នោះ? គឺឈ្នះសេចក្តីសម្អប់ ដោយសេចក្តីស្រឡាញ់។ គឺដូចដែលព្រះយេស៊ូវបានបង្រៀនថា “ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្អប់អ្នករាល់គ្នាវិញ”(លូកា ៦:២៧)។ ការបង្រៀនរបស់ព្រះយេស៊ូវ ក្នុងខនេះ បាននាំមកនូវការផ្លាស់ប្រែជីវិត។ ដើម្បីស្រឡាញ់សត្រូវរបស់យើង តាមការបង្រៀនរបស់ព្រះយេស៊ូវ យើងត្រូវតែស្តាប់តាមការបង្គាប់ព្រះអង្គ ឲ្យយើងមានការកែប្រែ។…
Read article